ប្រភពព័ត៌មានពីទីក្រុង Ottawa បានឱ្យដឹងថា វីរុសCovid-19 បំប្លែងខ្លួនថ្មី ប្រភេទ B.1.617 ដែលត្រូវបានរកឃើញដំបូងគេនៅប្រទេស ឥណ្ឌា ហើយដែល កម្ពុជា បានរកឃើញកាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2021 បច្ចុប្បន្ន កំពុងតែ «ចាក់ឫស» ជ្រៅ ក្នុងសហគមន៍ និងឆ្លងក្នុងល្បឿនយ៉ាងលឿន នៅប្រទេស កាណាដា។
សម្បុកវីរុសCovid-19 មួយ នៅខេត្ត Newfoundland & Labrador នៃប្រទេស កាណាដា ថ្មីៗនេះ ត្រូវបានគេរកឃើញករណីឆ្លង B.1.617 យ៉ាងតិច 60នាក់ ស្របពេលដែលការផ្ទុះឆ្លងរាលដាលនៃវីរុសប្រភេទនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងខេត្ត British Columbia, Quebec, Alberta និង Ontario ផងដែរ។
អ្នកជំនាញ Troy Day មកពីសាកលវិទ្យាល័យ Quen នៅទីក្រុង Kingston នៃខេត្ត Ontario ប្រទេស កាណដា បានឱ្យដឹងថា B.1.617 ទំនងជានឹងក្លាយជាវីរុសបំប្លែងខ្លួនថ្មី ដែល «គ្រប់គ្រង» Ontario ជាខេត្តដែលមានប្រជាជនច្រើនជាងគេបង្អស់នៅ កាណាដា នាខែក្រោយ។
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង មានការព្រួយបារម្ភថា B.1.617 នឹង «រកឃើញ» ចំណុចខ្សោយនៃយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលដំបូងរបស់ កាណាដា ហើយអាចបង្កគ្រោះថ្នាក់ដល់ការបើកទ្វារសេដ្ឋកិច្ចឡើងវិញ។
វេជ្ជបណ្ឌិត Isaac Bogoch និយាយថា B.1.617 (រកឃើញដំបូងនៅ ឥណ្ឌា) និង B.1.1.7 (រកឃើញដំបូងនៅ អង់គ្លេស) មានចំណុចប្រហាក់ប្រហែលជាច្រើន ទាក់ទិននឹងការឆ្លងរាលដាលឆាប់រហ័ស។ យោងតាម Isaac Bogoch កាណាដា ត្រូវការប្រឹងប្រែងបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងម្ជុលទីពីរឱ្យបានលឿនជាងមុន។
គិតមកដល់ថ្ងៃទី5 ខែមិថុនា កាណាដា បានចាក់វ៉ាក់សាំងរួចរាល់ដល់ពលរដ្ឋជាង 2.7លាននាក់ ស្មើនឹង 7.1% នៃប្រជាជនសរុបទូទាំងប្រទេស។ កាណាដា បច្ចុប្បន្ន ជាប់ចំណាត់ថ្នាក់លេខ3 នៅក្នុងចំណោមប្រទេសឧស្សាហកម្មរីកចម្រើនជាងគេក្នុងពិភពលោក (G7) ស្ដីពីការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 ដោយអត្រា 67.29ដូស/100នាក់ ខណៈដែល អង់គ្លេស (ប្រទេសនាំមុខគេនៅ G7) ចាក់បាន 98.33ដូស/100នាក់។
នៅ កាណាដា គិតត្រឹមព្រឹកថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ បានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 1,392,563នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 25,724នាក់ និងកំពុងព្យាបាលចំនួន 24,194នាក់៕
ប្រភព៖ CBC
ប្រែសម្រួល៖ បុត្រា





នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,736,352នាក់ បានស្លាប់, 156,595,909នាក់បានជា និង 13,391,687នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 173,723,948នាក់៕
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,727,657នាក់ បានស្លាប់, 156,075,401នាក់បានជា និង 13,525,876នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 173,328,934នាក់៕




នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,717,320នាក់ បានស្លាប់, 155,622,721នាក់បានជា និង 13,570,925នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 172,910,966នាក់៕
ព័ត៌មាននេះ ត្រូវបាន Kenneth Wilsbach លើកឡើង នៅពេលត្រូវបានសួរដល់ទំនាក់ទំនងក្នុងវិស័យការពារជាតិ រវាង វៀតណាម និង សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក មិនបានបង្ហើបអំពីចំនួនយន្តហោះ ក៏ដូចជាតម្លៃសរុបនៃយន្តហោះ ដែល វៀតណាម បានបញ្ជាទិញនោះទេ ដោយគ្រាន់តែនិយាយថា សហរដ្ឋអាមេរិក សន្យាផ្គត់ផ្គង់តាមការបញ្ជាទិញនេះ។
T-6 Texan II គឺជាស៊េរីយន្តហោះធុនស្រាល ពីរកៅអី ផលិតដោយក្រុមហ៊ុន Raytheon របស់ អាមេរិក ដោយយោងទៅតាមម៉ូដែល Pilatus PC-9 របស់ប្រទេស ស្វីស។ វាត្រូវបានអភិវឌ្ឍក្នុងទសវត្សរ៍ 1990 និងដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពអាមេរិក ចាប់ពីឆ្នាំ2001៕
