Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន ចោទថា រុស្ស៊ី បង្កើន​ទ័ព​នៅ បេឡា​រូស

    អ៊ុយ​ក្រែ​ន ចោទថា រុស្ស៊ី បង្កើន​ទ័ព​នៅ បេឡា​រូស

    អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា រុស្ស៊ី កំពុង​ប្រើប្រាស់​ព្រលានយន្តហោះ Gomel នៅ ប្រទេស​បេឡា​រូស ដើម្បី​បញ្ជូន​ទ័ព​មក​វាយប្រហារ​លើ រដ្ឋធានី​កៀវ។

    មូលហេតុ​ដែល រុស្ស៊ី ប្រើប្រាស់​ព្រលានយន្តហោះ Gomel នៅ បេឡា​រូស នេះ គឺ​ដោយសារ​ព្រលានយន្តហោះ​យោធា Antonov នៅ​តំបន់ Gostomel ជាយក្រុង​កៀវ របស់ អ៊ុយ​ក្រែ​ន បាន​រង​ខូចខាត​ធ្ងន់ធ្ងរ។

    «ដើម្បី​គំរាមកំហែង​ប្រជាជន​អ៊ុយ​ក្រែ​ន សត្រូវ​កំពុងតែ​ជ្រើសរើស​វិធី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសំបែង​របស់​ប្រជាជន​ស៊ីវិល» អគ្គបញ្ជាការដ្ឋាន​នៃ​កងទ័ព​ជាតិ​អ៊ុយ​ក្រែ​ន បានប្រកាស​ដូច្នេះ​នៅលើ Facebook។

    ទីតាំង​នៃ​ព្រលានយន្តហោះ Gomel នៅ បេឡារូស
  • ប្រជាជន​នៅ បស្ចិម​លោក ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី មកលើ អ៊ុយ​ក្រែ​ន

    ប្រជាជន​នៅ បស្ចិម​លោក ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី មកលើ អ៊ុយ​ក្រែ​ន

    ប្រជាជន​នៅក្នុង​បណ្ដា​ប្រទេស​លោកខាងលិច ដូចជា អង់គ្លេស បារាំង និង សហរដ្ឋ​អាម៉េរិក នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា លុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន។

    បាតុកម្មនៅ​ អូស្ត្រាលី នាថ្ងៃនេះ

    ប្រធានាធិបតី ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ដោយ​យល់ថា រុស្ស៊ី មិនមាន​អារម្មណ៍​សុវត្ថិភាព មិនអាច​រីកចម្រើន ឬ​មានជីវិត នៅ​ចំពោះមុខ​ការគំរាមកំហែង​ជា​ច្រ​ចាំ​ពី អ៊ុយ​ក្រែ​ន។

    បាតុកម្មនៅ​ រុស្ស៊ី កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២

    ក្រោយ​ការប្រកាស​របស់លោក ពូ​ទីន ប្រជាជន​នៅក្នុង​ប្រទេស​ជាច្រើន នៅ​បស្ចិម​លោក និង​នៅ អាស៊ី ដូចជា ជប៉ុន និង រុស្ស៊ី ជាដើម បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សង្គ្រាម។

    បាតុកម្មនៅ​ លីទុយអានី (២៤ កុម្ភៈ)

    នៅ រុស្ស៊ី បាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប៉ុន្តែ ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម​ប៉ុ​លិ​ស។ រុស្ស៊ី ហាម​ធ្វើបាតុកម្ម​ដោយ​ចិត្ត​ឯង​ក្នុង​ទ្រង់ទ្រាយ​ធំ អ្នករំលោភ​ច្បាប់​នេះ​អាច​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ។ Washington Post ដកស្រង់​ប្រភពព័ត៌មាន​ពី អង្គការសិទ្ធិមនុស្ស OVD-Info ឱ្យដឹងថា មនុស្ស​ជាង ១,៧០០ នាក់ នៅក្នុង​ទីក្រុង​យ៉ាងតិច ៤៧ នៅ រុស្ស៊ី ត្រូវបាន​ចាប់ខ្លួន។

    បាតុកម្មនៅ សហរដ្ឋ​អាម៉េរិក (២៤ កុម្ភៈ)

    ក្រុម​ប្រទេស​បស្ចិម​លោក ក្នុងនោះ​មាន អាម៉េរិក ជាដើម បាន​រិះគន់ថា រុស្ស៊ី វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ដោយ​មិន​សម​ហេតុផល។ ក៏ប៉ុន្តែ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ណា​តូ អះអាងថា មិន​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នោះឡើយ។

    បាតុកម្ម​នៅ អូទ្រីស (២៤ កុម្ភៈ)
    បាតុកម្ម​នៅ បារាំង (២៤ កុម្ភៈ)
    បាតុកម្ម​នៅ អេស្ប៉ាញ (២៤ កុម្ភៈ)
    បាតុករ​ជា​ជនជាតិ​អ៊ុយក្រែន នៅ ប្រទេស​ស៊ីលី (២៤ កុម្ភៈ)
    ឯកអគ្គរដ្ឋទូតបារាំង (ឆ្វេង), ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ (ស្ដាំ), ឯកអគ្គរដ្ឋទូតរងអ៊ុយក្រែន (កណ្ដាល) នៅ អ៊ីតាលី ចេញគាំទ្រ អ៊ុយក្រែន កាលពីម្សិលមិញ
  • រុស្ស៊ី នឹង​បញ្ជូនទាហាន​ឆត្រយោង​ទៅកាន់​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ របស់ អ៊ុយ​ក្រែ​ន

    រុស្ស៊ី នឹង​បញ្ជូនទាហាន​ឆត្រយោង​ទៅកាន់​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ របស់ អ៊ុយ​ក្រែ​ន

    ក្នុង​គ្រា​ដែលមាន​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​កៀវ មុននេះ រុស្ស៊ី បានប្រកាសថា នឹង​បញ្ជូន​ទ័ព​ទៅ​ការពារ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Chernobyl។

    អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី ថ្ងៃនេះ បានប្រកាសថា រុស្ស៊ី នឹង​បញ្ជូន​ទ័ព​ឆត្រយោង​ទៅកាន់​តំបន់​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​រោងចក្រ​ថា​ល​ពល​នុយ​ក្លេ​អែរ Chernobyl ដែល​ពួកគេ​ដណ្ដើមបាន។ មន្ត្រី​រូបនេះ​បន្ថែមថា សារធាតុ​វិទ្យា​សកម្ម​នៅទីនេះ ស្ថិតក្នុង​កម្រិត​ធម្មតា។

    អ្នកយកព័ត៌មាន​រប​ស់ AFP ប្រចាំ រដ្ឋធានី​កៀវ បាន​រាយការណ៍​ថា មាន​សំឡេង​ផ្ទុះ និង​ការប្រយុទ្ធ​គ្នា​នៅក្នុង​ខណ្ឌ Obolonsky ស្ថិតក្នុង​ភាគ​ខាងជើង​របស់ រដ្ឋធានី​កៀវ ក្នុងពេលដែល​ប្រជាជន​នាំគ្នារ​ត់ទៅ​លាក់ខ្លួន។ ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន កំពុងស្ថិត​នៅក្បែរ​រប​ង​រដ្ឋធានី។

  • រុស្ស៊ី ត្រូវបាន បារាំង ចោទថា ចង់​លុបបំបាត់ អ៊ុយ​ក្រែ​ន ចេញពី​ផែនទី​ពិភព​លោក​

    រុស្ស៊ី ត្រូវបាន បារាំង ចោទថា ចង់​លុបបំបាត់ អ៊ុយ​ក្រែ​ន ចេញពី​ផែនទី​ពិភព​លោក​

    រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian បាន​ចោទ ប្រធានាធិបតី​រុស្ស៊ី ថា មានបំណង​បំផ្លាញ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ព្រមាន​អំពី «សន្តិសុខ» របស់ ប្រធានាធិបតី Zelensky ថា កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

    «នេះ​គឺជា​សង្គ្រាម​ពេញលេញ។ ពូ​ទីន បានសម្រេច​ចិត្ត​លុបបំបាត់ អ៊ុយ​ក្រែ​ន ចេញពី​ផែនទី​ពិភពលោក» Le Drian បាន​ប្រាប់​វិទ្យុ France Inter ដូច្នេះ។

    លោក​រដ្ឋមន្ត្រី​បារាំង ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ហានិភ័យ​ដែល Moldova និង Georgia អាចជា​គោលដៅ​ឈ្លានពាន​បន្ទាប់​របស់ រុស្ស៊ី។ Moldova និង Georgia គឺជា​ប្រទេស ២ ផ្សេងទៀត​ដែល​បាន​ឯករាជ្យ ក្រោយ សូ​វៀត ដួលរលំ។

  • យន្តហោះ​ចម្បាំង​​ធុនធ្ងន់​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​បាញ់​ទម្លាក់​ពីលើ​អាកាស

    យន្តហោះ​ចម្បាំង​​ធុនធ្ងន់​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​បាញ់​ទម្លាក់​ពីលើ​អាកាស

    អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-២៧ របស់​ប្រទេស​នេះ ត្រូវបាន​បាញ់​ទម្លាក់​ពី​អាកាស​របស់ រដ្ឋធានី​កៀវ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ។

    ក៏ប៉ុន្តែ លោក Evgeny Yenin អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន មិនបាន​បញ្ជាក់​ច្បាស់​ថា យន្តហោះ​នេះ​ត្រូវ​គ្រាប់​ពី​ភាគី​ខាង​ណា​នៅឡើយ។

    រូបភាព​ដែល​ប្រកាស​ដោយ​អង្គភាព​យកការណ៍​សម្ងាត់​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហាញថា ផ្ទះ ១ ខ្នង​ដែលមាន​កម្ពស់ ២ ជាន់ កំពុង​ឆាប់ឆេះ បន្ទាប់ពី​បំណែក​យន្តហោះ​ធ្លាក់ចំ។ ប៉ុន្តែ មិនដឹង​ច្បាស់​ថា នោះ​គឺ​ពិតជា​បំណែក​យន្តហោះ Su-២៧ របស់ អ៊ុយ​ក្រែ​ន មែន ឬ​មិនមែន។

  • ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី Zelensky របស់ ប្រទេស​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា លោក​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​សមស​ភាគី ប៉ូឡូញ Andrzej Duda នា​ថ្ងៃនេះ ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​ការពារជាតិ​ពី​បណ្ដា​សមាជិក​នានា​របស់ ណា​តូ និង​បង្ខំ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា។

    «យើង​ត្រូវការ​សម្ព័ន្ធមិត្ត​មួយ​ដើម្បី​ប្រឆាំងនឹង​សង្គ្រាម» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky បាន​សរសេរ​នៅលើ Twitter ដូច្នេះ។

    មេដឹកនាំ​របស់ អ៊ុយ​ក្រែ​ន យល់ថា «យូរ ឬ​ឆាប់ រុស្ស៊ី ក៏​នឹងត្រូវ​ចរចា​ជាមួយ​យើងខ្ញុំ។ និយាយ​អំពី​របៀប​នៃ​ការបញ្ចប់​សង្គ្រាម និង​ទប់ស្កាត់​ការឈ្លានពាន​នេះ។ ការចរចា​ចាប់ផ្ដើម​កាន់តែ​ឆាប់ រុស្ស៊ី ក៏​នឹងរង​ការខូចខាត​កាន់តែ​តិច»។

  • ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ព្រមាន​ថា រថក្រោះ​របស់ រុស្ស៊ី ជិត​ចាប់ផ្ដើម​វាយប្រហារ​ចូល រដ្ឋធានី​កៀវ

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ព្រមាន​ថា រថក្រោះ​របស់ រុស្ស៊ី ជិត​ចាប់ផ្ដើម​វាយប្រហារ​ចូល រដ្ឋធានី​កៀវ

    Anton Herashchenko ជាទី​ប្រឹក្សា​របស់​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន បាន​ព្រមាន​ថា កងរថក្រោះ​របស់ រុស្ស៊ី អាច​បើក​ការវាយលុក​ចូល រដ្ឋធានី​កៀវ នៅថ្ងៃនេះ ធ្វើឱ្យ ២៥ កុម្ភៈ ក្លាយជា «ថ្ងៃ​ដ៏​លំបាក​បំផុត​ក្នុង​សង្គ្រាម​នេះ»។

    លោក Anton Herashchenko ឱ្យដឹងថា កម្លាំង​ការពារ​របស់ រដ្ឋធានី​កៀវ កំពុង​ត្រៀមខ្លួន​ជាស្រេច ជាមួយនឹង​ក្រុម​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ដែលជា​ជំនួយ​ពី​បរទេស។

    អនុរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន Hanna Malyar ព្រមាន​ដែរ​ថា កងទ័ព​រុស្ស៊ី អាច​សម្រុកចូល​តំបន់​ក្បែរ​រដ្ឋធានី​នៅ​ព្រលប់​ថ្ងៃនេះ និង​បន្ថែមថា អង្គភាព​ការពារ​នៅ ៤ សមរភូមិ កំពុង​ត្រូវ​រង​សម្ពាធ​ដោយសារតែ​ទាហាន​របស់ រុស្ស៊ី មាន​ចំនួន​ច្រើន។

  • បេឡា​រូស ព្យាករ​ថា លក្ខខណ្ឌ​ដើម្បី​ចរចា រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន អាច​កើតឡើង

    បេឡា​រូស ព្យាករ​ថា លក្ខខណ្ឌ​ដើម្បី​ចរចា រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន អាច​កើតឡើង

    ប្រធានាធិបតី​បេឡា​រូស បានឱ្យដឹងថា រុស្ស៊ី នឹងធ្វើ​ការចរចា នៅពេល​សំណើ​ស្ដីពី​សន្តិសុខ​របស់​ពួកគេ​ត្រូវបាន​ឆ្លើយតប។

    យោងតាម​សារព័ត៌មាន​បេឡា​រូស (Belta) កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប្រធានាធិបតី Aleksandr Lukashenko របស់ បេឡា​រូស បានចង្អុលបង្ហាញ​នូវ​លក្ខខណ្ឌ​នានា​ដែល​អាច​ចាប់ផ្ដើម​ការចរចា រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​បំណង​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​កើតឡើង។

    នៅ​ចំពោះមុខ​ក្រុម​មេដឹកនាំ​យោធា​របស់ បេឡា​រូស លោក Lukashenko ថ្លែងថា៖ «ត្រូវការ​ចាប់ផ្ដើម​កិច្ចចរចា​ដើម្បី​ទប់ស្កាត់​ការបង្ហូរ​ឈាម​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ រុស្ស៊ី នឹងមិន​ចាប់ផ្ដើម​ចូល​តុ​ចរចា​នោះទេ បើសិន​បញ្ហា​ដែល​គ្រោង​នឹង​យកទៅ​ជជែក មិន​ត្រូវបាន​យល់ស្រប​ជាមុន។

    រុស្ស៊ី បាន​ផ្ញើ​សំណើ​ប្រហែល​ពី ៥ ទៅ ៦ ប្រការ របស់ខ្លួន​ទៅកាន់ ណា​តូ សហរដ្ឋ​អាម៉េរិក និង អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន ២ ទៅ ៣ បញ្ហា ដែល​ទាក់ទិន​នឹង អ៊ុយ​ក្រែ​ន។ ទី ១ គឺ ភាព​គ្មាន​យោធា​នៅ អ៊ុយ​ក្រែ​ន, ទី ២ គឺ ការទប់ស្កាត់ អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់ ណា​តូ និង ទី ៣ គឺ ការបញ្ចប់​សកម្មភាព​ជា​អរិភាព​នៅ Donetsk និង Luhansk។ បញ្ហា​ផ្សេងទៀត ក៏​អាច​នឹងត្រូវ​បានលើកឡើង​បន្ថែម។

    លោក Lukashenko ក៏បាន​ស្នើឱ្យ​បើក​កិច្ចចរចា​ទាក់ទង​ជាមួយនឹង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅ Minsk ផងដែរ។ «ចូរ​អង្គុយ​ចុះ និង​សម្រេច​វាសនា​របស់​យើង​សម្រាប់​អនាគត។ បើសិន​ខ្ញុំ​ជា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky ខ្ញុំ​នឹង​ចាប់យក​ឱកាស​នេះ»។

  • អ៊ុយ​ក្រែ​ន ប្រកាស «ទប់ស្កាត់​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី»

    អ៊ុយ​ក្រែ​ន ប្រកាស «ទប់ស្កាត់​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី»

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា រុស្ស៊ី កំពុង​ផ្លោង​រ៉ុក្កែត មកលើ​ទីក្រុង​នានា​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ សង្កាត់​ធ្ងន់​ថា កងទ័ព​រុស្ស៊ី ភាគច្រើន កំពុង​ត្រូវបាន​វាយ​ស្កាត់​ទប់​ដំណើរ។

    លោក Zelensky ថ្លែងថា រុស្ស៊ី បាន​បន្ត​ការវាយប្រហារ​ដោយ រ៉ុក្កែត ចាប់ពី​ម៉ោង ៤ ទៀបភ្លឺ (ម៉ោង ៩ នៅ ភ្នំពេញ) ប៉ុន្តែ កងទ័ព​ថ្មើរជើង​រប​ស់ រុស្ស៊ី ភាគច្រើន កំពុង​ត្រូវបាន កងទ័ព​អ៊ុយ​ក្រែ​ន វាយ​ទប់ស្កាត់​ពី​ច្រើន​ទិស។ លោក​ក៏បាន​ចោទថា ការវាយប្រហារ​របស់ រុស្ស៊ី សំដៅលើ​ទាំង​គោលដៅ​កងទ័ព និង​ស៊ីវិល។

    កាលពី​ប៉ុន្មាន​ម៉ោង​កន្លងទៅនេះ ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​របស់​ប្រទេស​នេះ បានសម្លាប់ និង​បង្ក​របួស​ដល់ ទា​ហា​រុស្ស៊ី ៨០០ នាក់។ ក្រសួង​នេះ​បាន​និយាយ​ដែរ​ថា រថក្រោះ​ចំនួន ៣០ គ្រឿង, យន្តហោះ​ចម្បាំង ៧ គ្រឿង និង ឧទ្ធម្ភាគចក្រ ៦ គ្រឿង របស់ កងទ័ព​រុស្ស៊ី ត្រូវបាន​បំផ្លាញ។

  • អ៊ុយ​ក្រែ​ន និយាយថា បាន​កម្ចាត់ ទាហាន​រុស្ស៊ី ៨០០ នាក់ ចេញពី​សមរភូមិ

    អ៊ុយ​ក្រែ​ន និយាយថា បាន​កម្ចាត់ ទាហាន​រុស្ស៊ី ៨០០ នាក់ ចេញពី​សមរភូមិ

    ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានប្រកាសថា កងទ័ព​របស់​ប្រទេស​នេះ បានសម្លាប់ និង​បង្ក​របួស​ដល់ ទា​ហា​រុស្ស៊ី ៨០០ នាក់ ប៉ុន្តែ មិនបាន​ឱ្យដឹង​ច្បាស់​ថា ប៉ុន្មាន​នាក់​ស្លាប់ និង​ប៉ុន្មាន​នាក់​រងរបួស​នោះទេ។

    ក្រសួង​ខាងលើ​បាន​និយាយ​ដែរ​ថា រថក្រោះ​ចំនួន ៣០ គ្រឿង, យន្តហោះ​ចម្បាំង ៧ គ្រឿង និង ឧទ្ធម្ភាគចក្រ ៦ គ្រឿង របស់ កងទ័ព​រុស្ស៊ី ក៏​ត្រូវបាន​បំផ្លាញ។

    សារព័ត៌មាន​នានា មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​អំពី​តួលេខ​នេះ​នៅឡើយ។ ចំណែក ភាគី​រុស្ស៊ី វិញ ក៏​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​ព័ត៌មាន​ខាងលើ​នេះដែរ។