ពន្ធនាគារមួយនៅក្នុងប្រទេសអង់គ្លេសត្រូវបានបិទទាំងស្រុងកាលពីថ្ងៃអង្គារ ទី11 កុម្ភៈ(ម្សិលមិញ) បន្ទាប់ពីប្រទះឃើញអ្នកទោសម្នាក់ដួលសន្លប់នៅក្នុងបន្ទប់ឃុំឃាំង បន្ទាប់ពីអ្នកទោសម្នាក់នោះត្រូវបានបញ្ជូនទៅពីពន្ធនាគារនៅក្នុងប្រទេសថៃ។
សារព័ត៌មាន ឌឹ សាន់ និងដេលី មែល បានរាយការណ៍ថា អ្នកទោសម្នាក់នេះបានជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ មុននឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសអង់គ្លេស និងត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគារ ប៊ុលលីងដន ក្នុងទីក្រុង បៃឆេស្ទើរ មណ្ឌល អក់ស្វើត សៀរ។
ពន្ធនាគារទាំងមូលត្រូវបានបិទចោលទាំងស្រុង និងមកដល់ពេលនេះ មានអ្នកទោសយ៉ាងតិច 3នាក់ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលនៅពេលនេះនៅក្នុងប្រទេសចិន ដែលជាដើមកំណើតនៃការឆ្លងរាលដាល បានរកឃើញអ្នកឆ្លងមេរោគរួចហើយ 45,88នាក់ ក្នុងនោះស្លាប់ 1,115នាក់ ចំណែកអ្នកដែលឆ្លងមេរោគនៅក្នុងប្រទេសផ្សេងៗ និងតាមតំបន់នានាក្រៅប្រទេសចិន មាន 319នាក់ ក្នុងនោះស្លាប់ 2នាក់។
ខណៈពេលជាមួយគ្នា ប្រភពព័ត៌មាននៅបានប្រាប់ឱ្យដឹងទៀតថា អ្នកទោសដែលមានជំងឺម្នាក់នោះត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យពិសេសមួយ នៅផ្នែកខាងក្រៅរបងពន្ធនាគារ។ “ប្រហែលជា គេទើបតែត្រូវបញ្ជូនមកពីពន្ធនាគារក្នុងប្រទេសថៃ មកដល់ប៊ុលលីងដននេះកាលពីពេលថ្មីៗនេះ ក្រោមគ្រោងការផ្លាស់ប្ដូរអ្នកទោសអន្តរជាតិ” ប្រភពព័ត៌មានបញ្ជាក់។
“ពេលនេះ គេកំពុងដេកព្យាបាលនៅឯមន្ទីរពេទ្យពិសេសក្រៅពន្ធនាគារ ចំណែក 2នាក់ទៀត មានអាការស្រដៀងអ្នកកើតជំងឺគ្រុនផ្ដាសាយ និងកំពុងព្យាបាលនៅឯមន្ទីរពេទ្យក្នុងពន្ធនាគារ” ប្រភពព័ត៌មានបានបញ្ជាក់បន្ថែម។
គេជឿថា អ្នកទោសទាំង 3នាក់ស្ថិតនៅក្នុងពន្ធនាគារតែមួយជាមួយគ្នា ដែលបណ្ដាលឱ្យគិលានុបដ្ឋាកម្នាក់ដែលធ្លាប់មើលថែអាការជំងឺឱ្យពួកគេ ត្រូវបានបង្ខាំងខ្លួនដើម្បីពិនិត្យរកមេរោគដែរ ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។
កាលពីថ្ងៃអង្គារម្សិលមិញ គេបានមើលឃើញ ក្រុមមន្ត្រីសាធារណៈសុខាភិបាលអង់គ្លេស ចូលទៅក្នុងពន្ធនាគារ ដើម្បីផ្ដល់ការជួយសង្គ្រោះអ្នកទោស និងមន្ត្រីពន្ធនាគារចំនួន 1,114នាក់ ខណៈដែលគ្រូពេទ្យក្នុងសម្លៀកបំពាក់ឈុតការពារ បានចូលទៅត្រួតពិនិត្យខាងក្នុងអគារដែលជាកន្លែងបន្ទប់ឃុំឃាំងពួកអ្នកទោសដែលសង្ស័យថា បានឆ្លងមេរោគ។
រហូតមកដល់ល្ងាចថ្ងៃអង្គារម្សិលមិញ តាមរយៈព័ត៌មានរបស់ក្រសួងសាធារណៈសុខាភិបាលអង់គ្លេស បានរកឃើញថា មានប្រជាជនចំនួន 1,358នាក់ ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយនៅក្នុងចំនួននោះ មាន 1,350នាក់មានលទ្ធផលអវិជ្ជមាន(គ្មានមេរោគ) តែមាន 8នាក់ដែលលទ្ធផលចេញមក វិជ្ជមាន(មានមេរោគ)៕
ប្រភព៖ សារព័ត៌មាន ឌឹ សាន់ និងដេលី មែល


ការសិក្សាស្រាវជ្រាវនៅលើពិភពលោក ទាក់ទិននឹងមេរោគកូរ៉ូណាថ្មី ភាគច្រើន ទទួលបានជំនួយហិរញ្ញវត្ថុពីសម្ព័ន្ធដើម្បីការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations)។ អង្គការនេះ បានត្រូវបង្កើតឡើងកាលពីឆ្នាំ 2017 នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos នៃប្រទេសស្វុីស ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនផលិតឱសថ និងមហាវិទ្យាល័យនានា សហការគ្នា សំដៅទប់ស្កាត់ជំងឺឆ្លងទាំងឡាយដែលមានគ្រោះថ្នាក់ខ្លាំង។




ជាមធ្យមក្នុង 1ថ្ងៃ ធីមប៊ូលេង លក់សត្វប្រចៀវបានប្រមាណជា 50-60ក្បាល តែបើសិនជាក្នុងអំឡុងពិធីបុណ្យផ្សេងៗផងនោះ គាត់ធ្លាប់លក់បានច្រើនបំផុតដល់ទៅ 600ក្បាលឯណោះ។ “ប្រចៀវជាអាហារប្រពៃណីដែលទទួលបានការពេញនិយមខ្លាំង ជាពិសេសនៅស៊ុឡាវេស៊ីខាងជើង” វីលៀម វី.វ៉ង់សូ ប្រាប់ទៅអ្នកយកព័ត៌មានរ៉យទ័រ។ អ្នកជំនាញការខាងចំណីអាហារឥណ្ឌូនេស៊ីបានប្រាប់ថា “កន្លែងដែលខ្ញុំចូលចិត្តជាងគេ គឺស្លាបរបស់វា”។




Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។
សូមរំឭកថា ថ្មីៗនេះ តុលាការកំពូលរបស់ចិន ក៏ធ្លាប់បាននិយាយថា នគរបាលក្រុង Wuhan មិនគួរពិន័យទៅលើលោកវេជ្ជបណ្ឌិត Li រួមនឹងមនុស្ស 7នាក់ផ្សេងទៀត ដោយសារតែព័ត៌មានរបស់ពួកគេ មិនមែនប្រឌិត។
គ្រួសារសពលោកគ្រូ Li ដែលជាគ្រូពេទ្យដំបូងម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យដំបូងគេដែលបានព្រមានអំពីអាសន្នរោគកូរ៉ូណា ប៉ុន្តែត្រូវអាជ្ញាធរចោទថា បាន “បញ្ចេញព័ត៌មានមិនពិត” ទទួលបានសំណងជាទឹកប្រាក់ 821,000យន់ (ប្រហែល 117,400 ដុល្លារអាមេរិក) បន្ទាប់ពីបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា។ National Interest បានរាយការណ៍ថា សំណងនេះរួមមាន សំណងមួយលើក 785,000យន់ ($112,100) និងប្រាក់ចំណាយលើពិធីបុណ្យសព 36,834យន់ ($5,260)៕


តំបន់ចុងពយ អាហ្វ្រិក ជាតំបន់មួយនៅក្នុងភូមិភាគដែលក្រីក្រតោកយ៉ាក និងខ្វះការអភិវឌ្ឍខ្លាំងបំផុតក្នុងពិភពលោក ដូច្នេះហើយទើបភយន្តរាយពីកណ្ដូបប៉ាធីងហ្គាប្រៀបដូចជា “គ្រោះមហន្តរាយដ៏សែនអាក្រក់” ដែលយើងទាំងអស់គ្នាគួរតែបួងសួងភាវនា សូមកុំឱ្យ “វីរុសវូហាន” ឆ្លងរាលដាលទៅដល់ទីនោះអី ព្រោះគ្រាន់តែប៉ុណ្ណឹង តំបន់ចុងពយ អាហ្វ្រិក ហួសនឹងទប់ទល់បានទៅហើយ៕