បបោសអង្អែលបែបណា ទើបធ្វើឱ្យដៃគូរបស់អ្នកឈ្លក់វង្វេង?

សម្រាប់ការបើកសង្រ្គាមប្រយុទ្ធដោយយកគ្រែ ពូក ខ្នល់ខ្នើយ ធ្វើជាសមរភូមិក្ដៅគេជឿថា គ្មានភាគីណាមួយដែលមិនប្រាថ្នាភាពជោគជ័យ និងអាចឈានដល់ចំណុចកំពូល ក៏ដូចជាបំណងប្រាថ្នានាំការទទួលបាននូវភាពស្រណុកសុខស្រួលនោះឡើយ។ ចង់ដឹងទេថា តើមានក្បួនយុទ្ធសាស្រ្តណាខ្លះ ដែលអាចធ្វើឱ្យអ្នក និងដៃគូទទួលបានសេចក្ដីសុខសាន្តបាន? សូមតាមដាន និងសាកល្បងអនុវត្តនូវវិធីសាស្រ្តទាំង 5ដូចខាងក្រោមនេះ៖ ១-បបោសអង្អែល តាមរយៈសកម្មភាពមាត់ ការបបោសអង្អែល ដោយការបឺតមាត់គ្នា គឺជាការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមកមួយប្រកបដោយភាពស្រៀវស្រើប។ បបូរមាត់ដ៏ស្រទន់ របស់ភាគីស្រីនឹងញ័រចំប្រប់ដោយសារបានប៉ះផ្អឹបនឹងបបូរមាត់ប្រកបដោយសិល្បៈរបស់បុរសជាគូស្នេហ៍។ ក្នុងពេលដែលខ្យល់ដង្ហើមក្តៅឧណ្ហៗ បាញ់ចេញពី ច្រមុះភាគីខាងប្រុសទៅលើផែនថ្ពាល់ដ៏រលើបរលោងរបស់ភាគីខាងស្រី វានឹងធ្វើឱ្យទទួលអារម្មណ៍ថា ការខាំលិឍបបូរមាត់ជាមួយបុរសគូស្នេហ៍ ជាការស្រេកឈ្លាន ត្រេកត្រអាលមួយ ហើយអារម្មណ៍ខាងស្រីក៏នឹងចាប់ផ្តើមឡើងកម្តៅដោយសកម្មភាពដ៏មមាញឹកនៃបបូរមាត់របស់បុរសជាគូស្នេហ៍។ ២-បបោសអង្អែល ដោយការប្រើអណ្តាត ការបបោសអង្អែលដោយការស៊កអណ្តាតទៅកាន់ទីតាំងស្រៀវស្រើបឱ្យគ្នាទៅវិញទៅមក វាបានធ្វើឱ្យភ្លើងកាមគុណកាន់តែពុះកញ្ជ្រោល រោលរាលខ្លាំងឡើង មិនថាចំពោះការថ្នាក់ថ្នមបបោសអង្អែលនោះកើតឡើងរវាងអណ្តាត និងអណ្តាត ឬអណ្តាត និង ក ឬការបបោសអង្អែល ដ៏ស្រៀវស្រើបបំផុតរវាងអណា្តតជាមួយនឹងទីតាំងអាថ៌កំបាំងរបស់គូស្នេហ៍ទាំងពីរនោះទេ ដោយសារតែអណ្តាតអាចគ្រប់គ្រងបាន ទោះចង់គ្រលាស់ដាស់អារម្មណ៍ ត្រង់ផ្នែកណា ឬចង់បាញ់ឆ្ពោះទៅកាន់ផ្នែកទទួលអារម្មណ៍ស្រើបស្រាលណាមួយរបស់ដៃគូក៏បាន។ ដូច្នេះហើយទើបអណ្តាតបានក្លាយទៅជាផ្នែកដ៏សំខាន់បំផុតមួយក្នុងការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមក ព្រោះថា ប្រសិនបើខ្វះការបបោសអង្អែល ដោយការប្រើអណ្តាត នោះសេចក្តីសុខស្រួលដែលបានពីសិចនឹងមិនបានសមដូចអារម្មណ៍នោះឡើយ។ ៣-បបោសអង្អែលដោយប្រើច្រមុះថើបឈ្មុល ការបបោសអង្អែលឱ្យគ្នាទៅវិញទៅមកដោយការប្រើច្រមុះថើបស្រង់ក្លិនឈ្មុសឈ្មុល ចាត់ទុកថាជាសកម្មភាពលើគ្រែ ពិសេសមួយ ដែលគូស្នេហ៍គ្រប់រូបគប្បីគួរបំពេញឱ្យគ្នា។ … Read more

5ហេតុផល ហេតុអ្វី​បានជា​ឪពុកម្តាយ​មួយចំនួន​មិនទាន់​ចង់ដឹង​ភេទ​របស់​កូនភ្លាមៗ​

ធ្លាប់​នឹក​ឆ្ងល់​ដែរឬទេ​ថា តើ​ហេតុ​អី​បានជា​ឪ-ពុក​ម្តាយ​ខ្លះ​មិន​ចង់ដឹង​ភេទ​កូន​រហូត​ទាល់តែ​ដល់​ថ្ងៃ​ប្រសូត?ជា​ប្រក្រតី ឪពុកម្តាយ​ភាគច្រើន​ណាស់  ឬ​ស្ទើរតែ​ទាំងអស់​តែម្តង​ដែល​ចង់ដឹង​ភេទ​របស់​កូន​ជាមុន ព្រោះ​នឹង​បានរៀបចំ​ត្រៀម​របស់របរ​សម្រាប់កូន​បាន​ត្រឹមត្រូវ។ ស្ទើរតែ​គ្រប់​គូ​ស្វាមីភរិយា​សុទ្ធតែ​នាំគ្នា​ទន្ទឹង​ទាំង​អន្ទះសា​ជាមួយ​ការពិនិត្យ​គភ៌ និង​ចាំតែ​សួរ​គ្រូពេទ្យ​ថា កូនប្រុស ឬ​កូនស្រី?  តែ​ក៏មាន​ក្រុមគ្រួសារ​ខ្លះ​ដែរ ដែល​គេ​មិន​ចង់ដឹង​ពី​ភេទ​របស់​កូន​ដែល​នៅក្នុង​គភ៌ រហូត​ទាល់តែ​ដល់​ថ្ងៃដែល​នឹង​បាន​ជួប​មុខ​គ្នា ហើយ​ខាងក្រោម​នេះ​គឺ មូលហេតុចម្បងៗដែលថា ហេតុ​អី​បានជា​ពួកគេ​មិន​ចង់ដឹង​ចម្លើយ​នោះ? 1 ចង់ឱ្យមាន​ការភ្ញាក់ផ្អើល ៈ ព្រោះ​ព័ត៌មាន​សម័យនេះ មហា​សែន​លឿន និង​មើលទៅ​ហាក់ដូចជា​សឹងតែ​គ្មានអ្វី​សោះឡើយ​ដែលជា​ការសម្ងាត់ ភេទ​របស់​កូន​ក៏​ដូចគ្នា​ដែរ ទើប​ធ្វើឱ្យ​រឿងនេះ​ក្លាយជា​ហេតុផល​ចម្បង​មួយ​របស់​ឪពុកម្តាយ​មួយចំនួន​ដែល​ចង់​លាក់ទុក​រឿងនេះជាការ​សម្ងាត់ ដើម្បី​សាង​ភាព​រំភើប​ញាប់​ញ័រ​ដល់​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន។ 2 ចៃដន្យ​ដឹង​ដោយ​ឯកឯង ៈ ក្នុងការ​ធ្វើ​អ៊ុ​ល-ត្រា​សោ​ន​ដ៍(មើល​អេកូ) គោលបំណង​ចម្បង មិនមែន​ដើម្បី​មើលថា តើ​កូន​ភេទ​អី​នោះទេ តែ​ដើម្បី​ចង់ដឹង​ពី​វិវឌ្ឍនាការ​របស់​ទារក​ច្រើនជាង​ថា តើ​មាន​វិវឌ្ឍនាការ​ដែល​ល្អ ឬ​មាន​អ្វីដែល​ខុស​ប្រក្រតី​ដែរឬទេ? ទើប​ធ្វើឱ្យ​ការដឹង​ពី​ភេទ​របស់​កូន​ក្លាយជា​លទ្ធផល​ដែល​បានមក​ដោយ​ក្តី​ចៃដន្យ តែ​ក៏​មិនមែន​ថា កូន​នឹង​ព្រមឱ្យ​មើល​ដោយងាយៗនោះដែរ​ព្រោះ​ជួនកាល​យើង​គិតថា​ជា​កូនស្រី តែ​ទីបំផុត​បែរជា​បានកូន​ប្រុស​ទៅវិញ​ក៏មាន​ច្រើន​ដែរ។ 3 ជា​កម្លាំង​ជំរុញ​ចិត្ត​ក្នុងការ​ប្រសូត ៈ ត្រឹមត្រូវ​ហើយ​ចា៎ស មាន​អ្នក​ម្តាយ​មួយចំនួន មិន​ចង់ដឹង​ពី​ភេទ​កូន​ទេ ព្រោះ​ត្រូវ​ការប្រើ​រឿងនេះ​ធ្វើជា​កម្លាំង​ជំរុញ​ចិត្ត​ក្នុងការ​ប្រសូត​ថា បើ​ចង់ដឹងថា កូនស្រី ឬ​ប្រុសឆាប់ៗ ក៏​ត្រូវតែ​តាំងចិត្ត​ក្នុងការ​ប្រឹង​ប្រសូត និង​អត់ធន់​ឱ្យ​បានល្អ​ហ្នឹងឯង។ 4 មិន​ចង់ឱ្យ​ស្រពិចស្រពឹល ៈ ដូចដែល​បាន​ប្រាប់​ហើយ​ថា … Read more