Author: វល័ក្ខ

  • ស្វែងយល់​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ

    ស្វែងយល់​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ

    បច្ចុប្បន្ន​ការទិញ-លក់​អចលនទ្រព្យ​មាន​សកម្មភាព​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​ដីធ្លី និង​ផ្ទះសំបែង​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ភាគី​អ្នកទិញ និង​លក់​មួយចំនួន​នៅ​មិនទាន់​ដឹង​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ដោយ​ស្របច្បាប់​នៅឡើយ។

    លោក យ៉េត កុល​កិ​ត្យា មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ពន្ធ​ប្រថាប់ត្រា​គឺ​សំដៅ​ដល់​ការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​។

    ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ធ្វើឡើង​ដោយ​ច្បាប់​ស្តីពី​ការបង្កើត​ពន្ធ​ប្រថាប់ត្រា​ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ក្រឹត្យ​លេខ 21 ក្រ ចុះ​ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ1991 រួម​នឹង​ច្បាប់​មួយចំនួនទៀត​ដូចជា​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ1995 ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី​ប្រមូល​ពន្ធ​ប្រថាប់ត្រា​របស់​រដ្ឋបាល​សារពើពន្ធ និង​អនុក្រឹត្យ​លេខ27 អនក្រ.បក ចុះ​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2017 ស្តីពី​វិធាន​និង​នីតិវិធី​នៃ​ការលើកលែង និង​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា និង​លិខិតបទដ្ឋានផ្សេងៗទៀត។

    លោក​បន្តថា កម្មវត្ថុ​នៃ​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ប្រមូល​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ ការផ្ទេរ​ចំណែក​ណាមួយ ឬ​ទាំងស្រុង​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ និង​លិខិត​មាន​លក្ខណៈ​គតិយុត្ត មានដូចជា​លិខិត​ស្តីពី​ការបង្កើត​ក្រុមហ៊ុន លិខិត​ស្តីពី​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា និង​លិខិត​ស្តីពី​ការបិទ​ក្រុមហ៊ុន​ជាដើម។

    ចំពោះ​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា ត្រូវបាន​ច្បាប់​អនុវត្ត​ចំពោះ​អ្នកទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ អ្នកទទួល​សិទ្ធិ​កាន់កាប់ភាគហ៊ុន អ្នកទទួល​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ ឬ​អ្នកទទួល​សិទ្ធិ​លើ​លិខិត​មាន​លក្ខណៈ​គតិយុត្ត។ ព​ន្ឋ​ប្រថាប់ត្រា​នេះដែរ ត្រូវបាន​លើកលែង​ចំពោះ​ការទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​ដី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជរដ្ឋាភិបាល សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច ឬ​សង្គមកិច្ច​ពី​ដីឯកជន​របស់​រដ្ឋ​ដល់​ជនក្រីក្រ​ដែល​ខ្វះខាត​ដីធ្លី​សម្រាប់​សង់​លំនៅឋាន ឬ​ធ្វើក​សិ-ឧស្សាហកម្ម ឬ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ការទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ត្រូវបាន​កត់ត្រា​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ស្ថាប័នរដ្ឋ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស ឬ​អង្គការ​ជាតិ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា។

    ក្រៅពីនេះ​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​លើកលែង​ផងដែរ​ចំពោះ​ការទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ ដូចជា​រវាង​ឪពុកម្តាយ​ទៅឱ្យ​កូនបង្កើត រវាង​ប្តី-ប្រពន្ធ រវាង​យាយ-តា​ផ្ទេរ​ទៅឱ្យ​ចៅ ឪពុក-ម្តាយ​ផ្ទេរ​ទៅឱ្យ​កូន ឬ​កូនប្រសារ(ទ្រព្យ​រួម​ប្តី​ប្រពន្ធ) រវាង​យាយ-តា​ទៅឱ្យ​ចៅ​បង្កើត ឬ​ចៅ​ប្រសារ(ទ្រព្យ​រួម​ប្តី​ប្រពន្ធ)។

    ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ដក​ចេញពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន 200លាន​រៀល​ចំពោះ​ការធ្វើ​សន្តតិ​កម្ម និង​ចំនួន 100លាន​រៀល​ចំពោះ​ការធ្វើ​ប្រទានកម្ម​រវាង​សាច់ញាតិ​ខាងលើ ប៉ុន្តែ​ចំពោះ​ការធ្វើ​ប្រទានកម្ម​ចាប់ពី​លើក​ទី2ទៅ ត្រូវបាន​អនុញ្ញាតឱ្យ​ដកចេញ​ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន 100លាន​រៀល​រវាង​សាច់ញាតិ ឪពុក-ម្តាយ បងប្អូន​បង្កើត និង​យាយ-តា​ជាដើម។

    ជាទូទៅ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ត្រូវ​បានគិត​អត្រា4% នៃ​តម្លៃ​អចលនទ្រព្យ​នៅពេល​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់ ឬ​ដីធ្លី ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន។ តម្លៃ​អចលនទ្រព្យ​ត្រូវបាន​កំណត់​ក្នុង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​ស្តីពី ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ក្នុង​កិច្ចសន្យា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់ ឬ​លិខិតគតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងករណី​ដែលមាន​តម្លៃ​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​ដែលមាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​នេះ។

    ពន្ធ​នេះ​តម្រូវឱ្យ​អ្នក​ជាប់ពន្ធ​ត្រូវបំពេញ​ការស្នើសុំ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ចុះបញ្ជី​ពាក្យស្នើសុំ​នេះ​នៅ​រដ្ឋបាល​សារពើពន្ធ។ អ្នក​ជាប់ពន្ធ​ត្រូវមានកាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យបាន​ចប់សព្វគ្រប់​ក្នុង​រយៈពេល 3ខែ​ចំពោះ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី(មាន​ប័ណ្ណកម្មសិទ្ធិ)បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ដីកា​បញ្ជូន​សំណុំឯកសារ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត និង​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី (គ្មាន​ប័ណ្ណកម្មសិទ្ធិ) បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ដីកា​បញ្ជូន​សំណុំ​ឯកសារ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ របស់​មេឃុំ-ចៅសង្កាត់(អាជ្ញាធរ​ដែនដី)។

    ប្រសិនបើ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ថ្មី​នេះ​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​តាមច្បាប់​នោះទេ រដ្ឋបាល​សុរិយោដី​មិនអាច​ចេញ ឬ​ផ្ទេរ​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ថ្មី​នោះទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ(មេឃុំ ចៅសង្កាត់ ក្រុង ស្រុក ខណ្ឌ) មិនមាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​នោះទេ ទោះជា​អចលនទ្រព្យ​នោះបាន​ចុះបញ្ជី ឬ​មិនបាន​ចុះបញ្ជី​ក៏ដោយ ហើយ​ត្រូវបញ្ជូន​រាល់​ករណី​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងនោះ​ឱ្យមក​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​តាមច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ពន្ធដារ​ជា​ធរមាន៕

  • ក្រសួង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​គម្រោង​លំនៅឋាន​ទាំងអស់ គិតគូរ​អំពី​បរិស្ថាន

    ក្រសួង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​គម្រោង​លំនៅឋាន​ទាំងអស់ គិតគូរ​អំពី​បរិស្ថាន

    ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ឯកឧត្តម ជា​សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​ម្ចាស់​គម្រោងវិនិយោគ​បុរី​លំនៅឋាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​អំពី​បរិស្ថាន ដោយ​ត្រូវ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ដើម្បី​រៀបចំ​ឱ្យមាន​ជា​តំបន់​បៃតង​នៅក្នុង​គម្រោង​បុរី​លំនៅឋាន​របស់ខ្លួន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប PH Diamond Place ស្ថិតនៅលើ​ផ្ទៃដី 6ហិកតា​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ផ្លូវ 60ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ កាលពី​ចុង​សប្តាហ៍​មុននេះ​ថា ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន ម្ចាស់​គម្រោង​វិនិយោគ​បុរី​លំនៅឋាន​នានា ទាំង​បុរី​តូច និង​ធំ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន ពិសេស​ត្រូវបង្កើត​ឱ្យ​គម្រោង​របស់ខ្លួន​ក្លាយទៅជា​តំបន់​បៃតង​ស្រស់​តាមរយៈ​ការដាំ​ដើមឈើ​ដើម្បី​ការពារ​បរិស្ថាន​ទប់ស្កាត់​ធាតុអាកាស​ក្តៅ ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ក្តៅឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បាន​លើកសរសើរ​ទៅដល់​គម្រោង​បុរី​ប៉េង​ហួត​ដែល​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ស្ថាបត្យកម្ម​បានល្អ​ជាងគេ​ក្នុងចំណោម​បុរី​លំនៅឋានផ្សេងៗទៀត ដោយក្នុងនោះ​គម្រោង​បុរី ប៉េង ហួត បានរៀបចំ​ដាំ​ដើមឈើធំៗ រៀបចំ​សួនច្បារ សម្រាប់​ផ្តល់​ភាព​ម្លប់​ត្រជាក់ និង​បង្កើត​បរិស្ថាន​ល្អ​មាន​កន្លែង​សម្រាកលម្ហែ​សម្រាប់​អតិថិជន​របស់ខ្លួន​ឱ្យ​ពួកគាត់​រស់នៅ​បាន​សុខសាន្ត មាន​ផាសុកភាព ក៏ដូចជា​លើកកម្ពស់​ផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​បានល្អ​ទៀតផង។

    កន្លងមក​គេ​សង្កេតឃើញថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន​តែង​ផ្សព្វផ្សាយ និង​លើកឡើង​ពី​ចំណុច​ល្អ​នៃ​គម្រោង​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ និង​រស់នៅក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន​ឱ្យបាន​ច្រើន ប៉ុន្តែ​នៅពេល​អតិថិជន​ចូលទៅ​រស់នៅ ម្ចាស់​គម្រោង​បែរជា​លែង​យកចិត្តទុកដាក់ លែងគិតគូរ ធ្វើឱ្យ​ពួកគាត់(អតិថិជន)អាក់អន់ចិត្ត​ក្នុងការ​រស់នៅ។

    ត្រង់នេះ​ឯកឧត្តម​បាន​មានប្រសាសន៍​ដូច្នេះ​ថា “មុននឹង​សាងសង់​លក់​អ្នកវិនិយោគ​តែង​និយាយ​ពី​ចំណុច​ល្អ​របស់​គម្រោង​ខ្លួន​ថា ល្អ​គួរឱ្យ​ចង់​រស់នៅ ប៉ុន្តែ​ក្រោយពី​សាងសង់​រួច​បែរជា​ទុកចោល មិន​គិតពី​បរិស្ថាន​អនាម័យ​ដល់​អតិថិជន​ដែល​បាន​ទិញ​លំនៅឋាន​ចូលទៅ​រស់នៅ​ទីនោះ ដែល​នេះ​ជា​ចំណុច​មិនល្អ ធ្វើឱ្យ​ខូច​ឈ្មោះ និង​បាត់បង់​ទំនុកចិត្ត​ពី​អតិថិជន និង​លែងមាន​ការគាំទ្រ​បន្តទៀត។

    បើតាម​លិខិតបទដ្ឋាន​របស់​ក្រសួង​បាន​តម្រូវឱ្យ​ម្ចាស់​អភិវឌ្ឍន៍​បុរី​លំនៅឋាន​ទាំងអស់ ពិសេស​អ្នក​អភិវឌ្ឍន៍​ដើម្បី​លក់​យកប្រាក់​ចំណេញ យ៉ាងហោចណាស់​ត្រូវ​ទុក​ដី​ឱ្យបាន 7ភាគរយ​នៃ​ផ្ទៃដីសរុប​ដើម្បី​បង្កើត​ទៅជា​តំបន់​បៃតង តាមរយៈ​ការដាំ​ដើមឈើ និង​បង្កើតជា​សួនច្បារ និង​ទីធ្លា​សម្រាប់​ហាត់ប្រាណ​ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​កម្សាន្ត អង្គុយលេង​ស្រូបយក​អាកាសធាតុ​ត្រជាក់​បរិសុទ្ធ ផ្តល់​ផាសុកភាព និង​លើកកម្ពស់​សុខភាព។ ឯកឧត្តម​បាន​បញ្ជាក់ថា “ខ្ញុំ​ក៏មាន​ការសប្បាយ​ចិត្ត​ដែរ នៅពេល​ពលរដ្ឋ​ចូលទៅ​រស់នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយ ឬ​ក្នុង​បុរី​ណាមួយ ហើយ​គ្មាន​ការតវ៉ា​ប្តឹង​ផ្ដល់ឱ្យ​ក្រសួង​ទៅ​ជួយ​ដោះស្រាយ​នោះ។

    ដើម្បី​ចៀសវាង​ការតវ៉ា​នានា ក្រសួង​បានស្នើ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវធ្វើ​ការទំនាក់ទំនង​មក​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់  ដើម្បី​ស្នើសុំ​មន្ត្រី​ជំនាញ​ឱ្យ​ចុះទៅពិនិត្យ​ការដ្ឋាន​សំណង់​របស់ខ្លួន​ជាមុនសិន មុននឹង​ធ្វើការ​បុកគ្រឹះ​សាងសង់​លំនៅឋាន​ឡើង និង​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នក​នៅក្បែរ​ខាង​ដែលមាន​ព្រំដី​ជាប់​គ្នា៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី 60លាន​ដុល្លារ​ដើម្បី​ជួយ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី 60លាន​ដុល្លារ​ដើម្បី​ជួយ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា

    ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​ទ្វីបអាស៊ី ការអភិវឌ្ឍ​ធនធានមនុស្ស​គឺជា​ចំណុច​ស្នូល​មួយ​ដែល​កម្ពុជា​ត្រូវតែ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ផ្នែកមួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ដល់​ផ្នែក​នានា​លើ​គ្រប់​វិស័យ​ឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

    នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ប្រាក់កម្ចី​ប្រមាណ 60លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ចាប់ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024ខាងមុខ។

    រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អុ​ិ​ត សំហេង បាន​លើកឡើងថា ប្រាក់កម្ចី​នេះ​នឹង​ជំរុញ​បន្ថែម​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​គម្រោង​ផ្សេងទៀត​ដែល​នៅសល់​រហូតដល់​ឆ្នាំ 2024។

    ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​រៀបចំ​ឱ្យមាន​គម្រោង​មួយទៀត​ដើម្បី​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​គម្រោង​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024 ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 60លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​រៀបចំ​អភិវឌ្ឍ​គោលនយោបាយ​ជាតិ​ស្តីពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ឧស្សាហកម្ម និង​គោលនយោបាយ​ស្តីពី​ការអប់រំ បណ្តុះបណ្តាល។ ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​ថា គម្រោង​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់។

    ឯកឧត្តម បាន​បន្ថែមថា៖ “តាមរយៈ​គម្រោង​នៃ​ភាពជា​ដៃគូ​នេះ វា​នឹង​បង្កើតឱ្យមាន​ភាពជិតស្និទ្ធ​បន្ថែមទៀត​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​វិស័យ​ឯកជន ដើម្បី​បង្កើន​ចំណេះដឹង​ក៏ដូចជា​ជំនាញ​បច្ចេកទេស​បន្ថែមទៀត​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។

    បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី គម្រោង​ទាំងអស់នេះ​នឹង​បង្កើតឱ្យមាន​ឱកាស​យ៉ាង​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ហេតុនេះ​កម្ពុជា​ចាំបាច់​ណាស់ត្រូវតែ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វី​ដែលជា​ទិសដៅ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នាពេលខាងមុខ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 121

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 121

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/03/LRPN_121-Final-For-Web.pdf” force_dl=”1″]

  • ខុន​ដូ Picasso City Garden សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​ហើយ

    ខុន​ដូ Picasso City Garden សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​ហើយ

    គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ចុងក្រោយ​របស់​សហ​ព័​ន្ឋ JU SHI នៃ ទីក្រុង​ហុងកុង “Picasso City Garden” បាន​ប្រារព្ធ​ពិធី​សម្ពោធ​ការលក់​ខុន​ដូរ​របស់ខ្លួន​ជា​ផ្លូវការ​នៅថ្ងៃនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក  ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតី និង​មាន​ម្ចាស់​អាជីវកម្ម អ្នកជំនួញ​ក្នុងប្រទេស  កម្ពុជា និង​ចិន​ជាច្រើនរូប​ទៀត។ Picasso City Garden គឺជា​អគារ​ខុន​ដូរ​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី​ដែល​ត្រូវ​បានទទួល​សិទ្ធិ​ដោយ​ស្លាក​សញ្ញា​អន្តរជាតិ “Picasso” ។ នេះ​គឺជា​គម្រោង កម្រិត​កំពូល​នៃ​សិល្បៈ គឺជា​តំណាង​ស​ន្ទ​ស្សន៍​នៃ​លំនៅដ្ឋាន​បែប​ប្រណិត​នៅក្នុង​រាជធានី​ភ្នំពេញ។

    ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ ហើយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រាកំណើន GDP ខ្ពស់បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង បាន​កំពុង​សម្លឹងមើល​សក្តានុពល​របស់​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់​ដៃគូ​ជាមួយ Picasso ដើម្បី​បើក​ដំណើរការ ” Picasso City Garden ” នៅ​រាជធានី​ភ្នំពេញ​ដែល​បានទទួល​សិទ្ធ​ជា​ផ្លូវការ​ដោយ Picasso តែមួយគត់​នៅ​តំបន់​អាស៊ី ។

    ស្ថាបត្យកម្ម​នៃ​ការសាងសង់ រួមទាំង​ការ​រចនា​តុបតែង​ផ្ទៃ​ខាងក្នុង​បែប Picasso ដើម្បី​បង្កើត​អគារ​ខុន​ដូ ដែលមាន​បែបផែន​សិល្បៈ​កំពូល។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​បឹង​កេងកង​ទី1 វា​ជា​អគារ​ខុន​ដូរ​មួយ​នេះ​ប្រើប្រាស់​វិធីសាស្ដ្រ​បន្ត​ជញ្ជាំង​ដែលមាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់ ផ្គួប​ផ្សំ​នឹង​ការបុក​គ្រឹះ​ក្បូន លើក​កំពស់​ស​ន្ទ​ស្សន៍​សុវត្ថិភាព​នៃ​អគារ​កាន់តែ​ប្រសើរ​ទ្បើង។ គម្រោង​មួយ​នេះ ជា​គម្រោង​ដែល​ឈានមុខ​គេ​ក្នុង​ឧ​ស្សហកម្ម​សំណង់​ជាច្រើន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។

    ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក  ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ល្អ​ដូចជា​សម្បូរ​ធនធាន​រ៉ែ ប្រជាសាស្ត្រ​វ័យក្មេង គោលនយោបាយ​វិនិយោគទុន​បើកចំហរ ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដ៏​ល្អ ជាដើម ដែលជា​ហេតុ​ធ្វើអោយ​អត្រាកំណើន GDP មាន​សន្ទុះ 7% ក្នុង​មួយឆ្នាំ ដែល​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​រីកចម្រើន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក។ យើង​សូម​លើកទឹកចិត្ត​វិនិយោគិន​បរទេស ឬ​ក្រុមហ៊ុន​វិនិយោគ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត។ ជាពិសេស សូម​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ដូចជា​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង ដែល​បាន​បោះ​ជំ​ហ៊ាន​ចូលរួម​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា “។

    ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ហើយក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើង​ផងដែរ​ថា “ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​យើង​អាច​ខ្ចី​ដោយ​គោលនយោបាយ វិនិយោគទុន​បរទេស​នេះ ទាក់ទាញ​សហគ្រាស​បរទេស​ចូលមក ដើម្បី​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក ហើយ​ផ្នែក​អចលនទ្រព្យ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​សសរស្តម្ភ​ដ៏​សំខាន់។ Picasso City Garden ជា​អ្នកវិនិយោគ​នៅលើ​ផ្នែក​អចលនទ្រព្យ​ជាច្រើន ហើយ​អនាគត​យើង​សង្ឃឹមថា នឹង​កាន់​តែមាន​គម្រោងកំពូលៗនាំមុខគេ​ក្នុង​ទីផ្សារ​នា​បណ្តា​ទីក្រុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា”។

    សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង​មាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​បទពិសោធន៍​ផ្នែក​វិនិយោគ និង​មាន​ដៃគូរ​សហការ​នៅ​ទូទាំងប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ប្រធាន​ក្រុមប្រឹក្សាភិបាល លោក Ye Wei Guo បាន​និយាយថា​ជា​យោងតាម​ការប្រែប្រួល​សេដ្ឋកិច្ច​របស់​ពិភពលោក​ថា អាស៊ីអាគ្នេយ៍ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​នាពេល​អនាគត ហើយ​កម្លាំង​រីកដុះដាល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា អាចមាន​សន្ទុះ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី និង​ជា​ប្រទេស​តែមួយ​ដែលមាន​ស្ថេរភាព​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​យើង ។ នេះ​ជាហេតុ​ដែល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បង្កើន​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្រៅពី​គម្រោង​អចលនទ្រព្យ នៅមាន​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ផងដែរ។

    លោក Deng Zhen Yue អ្នកចាត់ការ​ទូទៅ​នៃ​សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង​បាន​យល់ថា​ជាមួយនឹង​ការកើនឡើង​យ៉ាង​លឿន​នៃ​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ ខុន​ដូរ​បែប​សិល្បៈ និង​ជា​គម្រោង​អភិរក្ស និង​កាន់តែ​មានតម្លៃ។

    ” Picasso City Garden ” ដែលមាន​លក្ខណៈ​សាងសង់​ពិសេស ដែល​មិន​ធ្លាប់មាន​នៅក្នុង​ភ្នំពេញ បាន​បង្កើន​គុណភាព​នៃ​លំនៅដ្ឋាន​បែប​ប្រណីត ជាមួយនឹង​សេវាកម្ម​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធិភាព។ ក្រោយពី​សម្រេច​និង​ក្លាយជា​សូចនាករ នៃ​ភ្នំពេញ ដឹកនាំ​វិស័យ​អចលនទ្រព្យ​ភ្នំពេញ​ផ្សារភ្ជាប់​ទៅ​និង​អន្តរជាតិ ហើយនឹង​ឈានទៅ​កាន់​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បាន​បង្កើតឡើង​នៅ​ក្រុង​ហុងកុង​កាលពី​ឆ្នាំ 2003  ក្នុងនាម​ជា​សហ​ព័​ន្ឋ​វិនិយោគ​ហិរញ្ញវត្ថុ ដែលមាន​អាជីវកម្ម​រួមមាន៖ អចលនទ្រព្យ​នៅក្រៅ​ប្រទេស ការទិញ​ទំនិញ​មូលធន ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ហិរញ្ញប្បទាន​ឯកជន ធនាគារ​វិនិយោគ និង​ធនាគារឯកជន។ ជាមួយនឹង​បទពិសោធន៍​ហិរញ្ញវត្ថុ​រយៈពេល 15 ឆ្នាំ ព្រមទាំង​បទពិសោធន៍​ដ៏​សំបូរបែប​នៅក្នុង​ប្រតិបត្តិ​ការវិនិយោគ សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង   ផ្តល់នូវ​ឱកាស​វិនិយោគ​ដ៏​ល្អ​បំផុត និង​ឈានមុខ​គេ​សម្រាប់​សហគ្រាស និង​អ្នកវិនិយោគ៕

     

  • ទាំងនេះ​ជា​អ្វីដែល​អ្នក​ត្រូវតែ​ដឹង​អំពី​បច្ចេកវិទ្យា Dual Inverter របស់​ម៉ាស៊ីនត្រជាក់ LG

    ទាំងនេះ​ជា​អ្វីដែល​អ្នក​ត្រូវតែ​ដឹង​អំពី​បច្ចេកវិទ្យា Dual Inverter របស់​ម៉ាស៊ីនត្រជាក់ LG

    របកគំហើញ និង​ការច្នៃប្រឌិតថ្មីៗ ជាមួយ​ការផ្លាស់ប្តូរ ។ ក្រុមហ៊ុន LG បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ពី​បច្ចេកវិទ្យា Inverter ទៅជា Dual Inverter ដែល​ប្រើប្រាស់​ថាមពល​តិចជាង​ប្រភេទ​ម៉ាស៊ីនត្រជាក់​ធម្មតា។

    ក្រុមហ៊ុន LG ហៅ​បច្ចេកវិទ្យា Dual Inverter របស់ខ្លួន​ជា Dual Cool ទាំងពីរ​នេះ​គឺ​ដូចគ្នា !

    ម៉ាស៊ីនត្រជាក់​ថ្មី​ជាច្រើន​ប្រភេទ​របស់​ក្រុមហ៊ុន LG បានធ្វើការ​ផ្លាស់ប្តូរ​ទៅជា​បច្ចេកវិទ្យា Dual Cool    បច្ចេកវិទ្យា​នេះ​ជាមួយនិង​កុំ​ប្រេ​ស​ស័​រ Dual Inverter  ដែល​ល្អ​ដាច់​គេ​គឺ​នាំមុខ​ប្រភេទ​ម៉ាស៊ីនត្រជាក់ ធម្មតា​ហើយ​វា​អាចធ្វើអោយ​ម៉ាស៊ីនត្រជាក់​របស់​យើង​ត្រជាក់​កាន់​លឿន​ត្រជាក់​បានយូរ​និង​ដំណើរការបាន​យ៉ាង​ស្ងាត់​ល្អ ។

    តើ​បច្ចេកវិទ្យា Dual Cool របស់ LG វា​ដំណើរការ​យ៉ាងដូចម្តេច?

    ម៉ាស៊ីនត្រជាក់ LG ជាមួយ​បច្ចេកវិទ្យា Dual Cool មាន​ម៉ូ​ទ័​រ​បង្វិល​ល្បឿន​ទ្វេ​រដង​ដែលមាន​ប្រេកង់​បង្វិល​យ៉ាង​ធំ ។ នេះ​ធានាបាន​នូវ​ល្បឿន​ត្រជាក់​កាន់តែ​លឿន​និង​ប្រសិទ្ធភាព​ថែមទៀត​ក៏ដូចជា​ការកាត់បន្ថយ​កំរិត​សំលេង។ វា​តែងតែ​កែតម្រូវ​ល្បឿន​របស់ Compressor ដើម្បី​រក្សា​កម្រិត​សីតុណ្ហភាព​ដែល​លើសពីនេះទៅទៀត បច្ចេកវិទ្យា​រក្សា​ស្ថេរភាព​អគ្គីសនី​របស់​ក្រុមហ៊ុន LG នឹងមិន​ត្រឹមតែ​ជួយ​អតិថិជន​ក្នុងការ​សន្សំ​លុយ​ដែល​ចំណាយ​ទៅលើ​អគ្គីសនី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​សោភ័ណភាព​នៃ​បន្ទប់​ផងដែរ។ ការ​នាំមុខ​ក្នុងការ​ប្រកួតប្រជែង​នេះ​ក្រុមហ៊ុន LG ក៏​នឹង​ផ្តល់ជូន​នូវ​ការធានា​រយៈពេល 10 ឆ្នាំ​លើ Compressor ផងដែរ។

    អត្ថប្រយោជន៍​របស់​ប​ច្ចេក​វិទ្យា Dual Cool

    • ត្រជាក់​លឿន

    ល្បឿន​និង​ដំណើរការ​របស់​កុំ​ប្រេ​ស​ស័​រ​គឺ​កាន់តែ​លឿន​និង​មាន​អនុភាព​កាន់តែខ្លាំង​ធ្វើអោយ ម៉ាស៊ីនត្រជាក់​វា​ត្រជាក់​លឿន​ជាង​ប្រភេទ​ម៉ាស៊ីនត្រជាក់​ធម្មតា។

    • អ្នកប្រើប្រាស់​មាន​ផាសុកភាព

    ល្បឿន​របស់ Dual Inverter កុំ​ប្រេ​ស​ស័​រ​គឺ​តែងតែ​កែតម្រូវ​និង​ផ្លាស់ប្តូរ​ដើម្បី​រក្សារ​សីតុណ្ហភាព​ដែល យើង​ចង់បាន​ដែលមាន​សីតុណ្ហភាព​ចុះឡើង​ទាប​បំផុត។

    • កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ

    បច្ចេកវិទ្យា Dual Cool ធ្វើអោយ​ការចំណាយ​អគ្គីសនី​កាន់តែ​តិច ហើយ​រក្សា​ប្រសិទ្ធិភាព​កម្រិត​ខ្ពស់ ដើម្បី​ផ្តល់នូវ​ម៉ាស៊ីនត្រជាក់​ប្រភេទ​សន្សំសំចៃ។

    • សំលេង​ស្ងាត់​ល្អ

    នេះ​វា​ធ្វើអោយ​ម៉ាស៊ីនត្រជាក់​ដំណើរការ​ក្នុង​ក​ម្រឹត​សំលេង​ទាប​បំផុត ដោយ​បច្ចេកវិទ្យា​កង្ហារ​វៀច​របស់ LG និង​បច្ចេកវិទ្យា Dual Inverter កុំ​ប្រេ​ស​ស័​រ ដែល​គ្មាន​សំលេង​រំខាន ។

    លក្ខ​ណះ​ពិសេស 4 ដំណាក់កាល​សន្សំសំចៃ​អគ្គីសនី

    ការធ្វើអោយ​សីតុណ្ហភាព​ក្នុងផ្ទះ​ត្រជាក់​វា​ចំណាយ​ច្រើន​ជាពិសេស​នៅ​រដូវក្តៅ​តែម្តង ម៉ាស៊ីនត្រជាក់ LG ជៀសវាង​ការចំណាយ​នេះ។ហើយ​សន្សំ​ស​ចៃ​អគ្គីសនី​ដោយ​ទទួលយក​អត្ថប្រយោជន៍​ពីមុខ​ងារ​គ្រប់គ្រង​អគ្គីសនី។ប្រសិទ្ធិភាព​មុខងារ​នេះ​វា​កំណត់​ថាមពល​ប្រើប្រាស់​ពី 40% ទៅ 80% នៃ​ការប្រើប្រាស់​ធម្មតា និង​សន្សំសំចៃ​អគ្គីសនី​រហូតដល់ 70% ។

    អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់តាំង​បង្ហាញ​ម៉ាស៊ីន​ត្រា​ជាក់ LG Dual Cool ស៊េរី​ថ្មី​នេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែលជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន G Gear និង​ហាង LG BrandShop គ្រប់​សាខា​ទាំងអស់៕

  • ស្រា​បៀរ HEINEKEN និង EDM CAMBODIA មាន​មោទនភាព​សូម​នាំ​ជូន​កម្មវិធី​“RAVEGROUND 3.0” ជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​នៅលើ​ទីវាល

    ស្រា​បៀរ HEINEKEN និង EDM CAMBODIA មាន​មោទនភាព​សូម​នាំ​ជូន​កម្មវិធី​“RAVEGROUND 3.0” ជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​នៅលើ​ទីវាល

    ភ្នំពេញ៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia រួមសហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​រៀបចំ​ពិធីការ និង ពិ​ព័រ​ណ៏ SlickBooth Events & Public Relations នឹង​រៀបចំ​កម្មវិធី​រាំរែក​មួយ​ដ៏​គួរ​ជាទី​ចាប់អារម្មណ៍។ កម្មវិធី​នេះ​បាន​ត្រឡប់មកវិញ​សាជាថ្មី​ម្តងទៀត​ហើយ ដែលមាន​ឈ្មោះថា ” Raveground 3.0″។

    កម្មវិធី “Raveground 3.0” គឺជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ កម្មវិធី​នេះ​នឹង​នាំមក​ជូន​លោកអ្នក​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល​ជាមួយនឹង​តន្ត្រី​អេ​ឡិច​ត្រូ​និ​ច​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក​ពី​ក្រុម Three6 ព្រមទាំង​ការសម្តែង​ពិសេស​ដ៏​អស្ចារ្យ។

    សម្រាប់​ឆ្នាំនេះ កម្មវិធី​នេះ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅ​ថ្ងៃ​សៅរ៍​ទី 31 ខែមីនា​ចាប់ពី​ម៉ោង 4 រសៀល​ដល់​ម៉ោង 11 យប់។ ក្រុម EDM Cambodia ទើបតែ​បាន​បង្ហើប​ឱ្យដឹងថា ANGEMI គឺជា​ឌី​ជេ​វ័យក្មេង​ដែលមាន​ទេពកោសល្យ និង​ជា​ផលិតករ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អ៊ីតាលី។ ក្នុង​ឆ្នាំ 2016 គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​កម្មវិធី Tomorrowland ហើយ​មួយឆ្នាំ​ក្រោយមក​គាត់​បាន​សម្តែង​នៅក្នុង​កម្មវិធី Mainstage of Tomorrowland! នេះ​គឺជា​ការសម្តែង​លើកដំបូង​របស់គាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​ពិតជា​អន្ទះសារ​ចង់​ចូលរួម​កម្មវិធី​នេះ​ដែល​នឹង​ជា​កម្មវិធី​ដ៏​ល្អ​មួយ!

    យើង​មាន​មោទនភាព​សូម​នាំ​ជូន​លោកអ្នក​នូវ​ក្រុម MAKE YOU FREAK មកពី​ប្រទេស​ថៃ! ឌី​ជេ T.Vinn និង MC Lingofking គឺជា​សមាជិក​ពីរ​នាក់​ក្នុង​ក្រុម MAKE YOU FREAK ដែល​ល្បី​ខាង​ផ្តល់​ឈុត​តន្ត្រី​ថាមពល​ខ្ពស់​ជាមួយនឹង​ជម្រើស​បទ​ភ្លេង​ចម្រុះ។ ក្រុម​នេះ​បាន​លេង​នៅក្នុង​កម្មវិធីធំៗដូចជា​ពិធីបុណ្យ​តន្ត្រី​សង្ក្រាន្ត S2O, កម្មវិធី Waterzonic, កម្មវិធី Full Moon Party និង​កម្មវិធី​ជាច្រើន​ទៀត។ មិនតែប៉ុណ្ណោះ​ក្រុម​នេះ​បាន​ដើរតួនាទី​ជា​អ្នកគាំទ្រ​តារាសំខាន់ៗមួយចំនួន​ដូចជា Martin Garrix, Don Diablo, Yellow Claw ជាដើម។

    ឌី​ជេ Maily ដែលជា​អ្នកឈ្នះ​ជ័យលាភី​ក្នុង​កម្មវិធី Pioneer Digital Battle ត្រឡប់មក​ចូលរួម​ក្នុង​កម្មវិធី RAVEGROUND វិញ​បន្ទាប់ពី​អវត្តមាន​ពី​កម្មវិធី RAVEGROUND កាលពី​ឆ្នាំមុន។ ជាមួយនឹង​ជំនាញ​ម៉ិច​ភ្លេង​ដ៏​ល្អឥតខ្ចោះ ឌី​ជេ​រូបនេះ​អាចធ្វើឱ្យ​ទស្សនិកជន​រំភើប​រីករាយ និង​សប្បាយ​ពេញ​មួយ​ម៉ោង។

    Vutha x Yoku គឺជា​ក្រុម​សមាជិក​ពីរ​នាក់​ដែល​ល្បី​ខាង​ឈុត​តន្ត្រី​ថាមពល​ខ្ពស់ និង​ការសម្តែងប្លែកៗគ្រប់​កម្មវិធី​ដែល​ក្រុម​នេះ​បាន​ចូលរួម។ ដូចដែល​អ្នក​រាល់គ្នា​រំពឹងទុក​ថា ក្រុម​នេះ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្តែង​ឱ្យលើស​ពី​ការរំពឹងទុក​របស់​អ្នក​រាល់គ្នា ហើយ Vutha បាន​និពន្ធ​បទ​ចម្រៀងថ្មីៗមួយចំនួន​ដើម្បី​ត្រៀម​សម្តែង​សម្រាប់​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​នេះ។

    DJ Lin គឺជា DJ ថ្មី​មួយរូប​ដែល​បានបញ្ចប់​វគ្គ DJ នៅ DJ Academy។ គាត់​មាន​ជំនាញ​ខាង mix បទ​ដែលមាន​ចង្វាក់ខុសៗ នៅក្នុង set របស់គាត់។ គាត់​នឹង​មក DJ នៅ Raveground។

    ក្រុម Make You Freak មកពី​ប្រទេស​ថៃ និង​ឌី​ជេល្បីៗជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងធ្វើ​ការសម្តែង​រួមគ្នា​លើ​ឆាក​នៃ​កម្មវិធី​នេះ។ ចំពោះ​ការសម្តែង​ដ៏​អស្ចារ្យ​នេះ យើង​ក៏​នឹង​ឃើញ​ក្បាច់​រាំពិសេសៗដោយ​ក្រុម​រាំ​មកពី​ក្រៅប្រទេស និង​ក្រុម Universo Robot Team of Pyrotechnics ដែល​ធ្វើការ​សម្តែង​ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ​ដែល​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល។

    សណ្ឋាគារ​កាំបូឌីយ៉ាណា​ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធីផ្សេងៗយ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់។ សណ្ឋាគារ​នេះ​ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ​ដែលមាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍ធំៗដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​ចង់​រៀបចំ។

    កម្មវិធី​នេះ​នឹង​ក្លាយជា​បទពិសោធន៍​ប្លែក​អស្ចារ្យ​មួយ​ក្នុងការ​កម្សាន្ត​សប្បាយរីករាយ​ជាមួយនឹង​ពិធីជប់លៀង និង​តន្ត្រី។ សូមកុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ! តម្លៃ​សំបុត្រ 15 ដុល្លារ​ថែម​ជូន​ស្រា​បៀរ Heineken មួយ​កំប៉ុង។ សូម​តាមដាន​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក ឬ អញ្ជើញ​ទៅ​ទិញ​សំបុត្រ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដោយផ្ទាល់។

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រឹត្តិការណ៍ Heineken នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ៖  www.facebook.com/heineken/

    #Heineken #OpenYourWorld #Cambodia

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ការទទួលខុសត្រូវ

  • ចំនួន​អ្នក​ប្រើ​កម្មវិធី Telegram បាន​កើន​ឡើងដល់ 200លាន​នាក់

    ចំនួន​អ្នក​ប្រើ​កម្មវិធី Telegram បាន​កើន​ឡើងដល់ 200លាន​នាក់

    Telegram ដែលជា​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ដ៏​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា នៅពេលនេះ បានប្រកាស​ឱ្យដឹងថា ចំនួន​អ្នក​ប្រើ-ប្រាស់​របស់ខ្លួន​បាន​កើនឡើង​ដល់ 200លាន​នាក់ ហើយនឹង​កើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ2018 នេះ។

    លោក Pavel Durov សហ​ស្ថាបនិក​កម្មវិធី Telegram បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា លោក​ពិតជា​សប្បាយរីករាយ​បំផុត​ដែល​កម្មវិធី​មួយ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់ ហើយ​លោក​ជឿថា វា​នឹង​បន្ត​កើនឡើង​ទៅមុខទៀត​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឆ្នាំ2018 នេះ។

    ជាមួយគ្នានេះ​ផងដែរ លោក Pavel Durov ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រទេស​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី Telegram នេះ​ច្រើនជាងគេ គឺ​នៅ​តំបន់​អាស៊ី ហើយ​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ដែល​ប្រើ​ច្រើនជាងគេ​គឺ iOS។

    តែ​ក្រុមអ្នកតាមដាន​ពី​ភាព​ពេញនិយម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងឡាយ​បាន​និយាយថា បើទោះបីជា​ចំនួន​អ្នក​ប្រើ Telegram បាន​កើនឡើង​រហូតដល់ 200លាន​នាក់​ក្ដី ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង WhatsApp ឃើញថា នៅ​តិច​ខ្លាំង​បំផុត ព្រោះ​គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ2018 WhatsApp មាន​ចំនួន​អ្នក​ប្រើ​រហូតដល់ 1.3ពាន់​លាន​នាក់​ឯណោះ រីឯ LINE វិញ​មាន​ចំនួន​អ្នក​ប្រើ​រហូតដល់​ទៅ 700លាន​នាក់។

    គួរបញ្ជាក់​ផងដែរ​ថា Telegram ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ2013 ដោយ​បងប្អូន​ប្រុស​ជនជាតិ​រុស្ស៊ី Nikolai និង Pavel Durov ក្នុង​គោលដៅ មិន​រកប្រាក់​ចំណូល៕

  • តើ​អ្នក​ត្រៀម “ចែករំលែក​ភាព​រំភើប​រីករាយ​នៃ​កម្មវិធី UEFA CHAMPIONS LEAGUE ជាមួយនឹង​ស្រា​បៀរ HEINEKEN ហើយឬ​នៅ?

    តើ​អ្នក​ត្រៀម “ចែករំលែក​ភាព​រំភើប​រីករាយ​នៃ​កម្មវិធី UEFA CHAMPIONS LEAGUE ជាមួយនឹង​ស្រា​បៀរ HEINEKEN ហើយឬ​នៅ?

    ភ្នំពេញ៖ តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬនៅដើម្បី “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់ ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®?

    កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​ផ្តល់ឱ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​កា​ន់​តែ​ស្និទ្ធស្នាល​ជាមួយ​វីរបុរស​ជើងឯក និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League …ហើយ​ឥឡូវនេះ​នឹងធ្វើ​ដំណើរ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកដំបូង​បង្អស់​ពុំដែល​ធ្លាប់មាន​ពីមុនមក!

    ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​របស់​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ 26 ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង។ កម្មវិធី​ដំណើរ​ទេសចរណ៍​នៅ​ឆ្នាំនេះ​ក្រោម​ប្រធានបទ “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់” នឹង​មកដល់​កម្ពុជា​ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។

    កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League  ឆ្នាំ 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុងការ​ចូលរួម​ទទួលបាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនាការ​ប្រកួត​នេះ និង​មានឱកាស​ដ៏​កម្រ​ក្នុងការ​ឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ​លោក Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

    លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​បំផុត​ក្នុង​ជំនាន់​របស់លោក​ដោយ​ស៊ុត​បញ្ចូល​ទី​បាន 150 គ្រាប់​ក្នុង 219 ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប​នេះ និង​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។

    ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® និង​វីរបុរស​បាល់ទាត់​លោក Ruud van Nistelrooy នឹងធ្វើ​ការចេញផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

    ដើម្បី​តាមដាន​ព័ត៌មាន​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅក្នុង​ប្រទេស​កម្ពុជា និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

  • លោក Conte កំពុង​អន្ទះសា​លើ​កីឡាករ 2នាក់​របស់ Chelsea នៅមុន​ពេល​ប៉ះ Spurs

    លោក Conte កំពុង​អន្ទះសា​លើ​កីឡាករ 2នាក់​របស់ Chelsea នៅមុន​ពេល​ប៉ះ Spurs

    លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Chelsea កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​ទៅលើ​ភាពរឹងមាំ​របស់​ខ្សែការពារ Andreas Christensen និង​អ្នកចាំទី Thibaut Courtois នៅ​មុនពេល​ការប្រកួត​ដ៏​សំខាន់​ជាមួយនឹង​ក្រុម Tottenhamនៅ​ថ្ងៃអាទិត្យ​នេះ។

    អ្នកចាំទី Thibaut Courtois

    Courtois មិនបាន​ចូល​លេង​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​ឡើយ អំឡុងពេល​បំពេញ​កាត​ព្វ​អន្តរជាតិ ដោយសារតែ​បញ្ហា​របួស​សរសៃពួរ​គ​ន្លា​ក់ជើង ស្រប​ពេលដែល​ខ្សែការពារ Christensen ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ ដោយ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ក្រោយពី​មាន​បញ្ហា​ទៅលើ​សាច់ដុំ។

    កីឡាករ​ទាំង2 សុទ្ធសឹង​ស្ថិតក្នុង​ភាពស្រពេចស្រពិល​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នា​កីឡដ្ឋាន Stamford Bridge ខណៈដែល​ការបរាជ័យ​អាច​នឹង​បញ្ចប់​ក្តីសង្ឃឹម​របស់​ក្រុម Chelsea ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League។ លោក Conte បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​មាន​បញ្ហា​ធំ2 ពោលគឺ​ទៅលើ Courtois និង Christensen ហើយ​យើង​ត្រូវតែ​ត្រួតពិនិត្យ​ទៅលើ​ភាពជាក់លាក់​ក្នុង​ការលេង ហើយ​បន្ទាប់មក​ត្រូវតែ​លេង​ឱ្យបាន​ល្អ»។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «រឿង​ដ៏​សំខាន់បំផុត​គឺ​ការចូល​លេង​ឱ្យបាន ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ ក៏ត្រូវ​តែមាន​លក្ខខណ្ឌ​នៃ​ភាពរឹងមាំ​ល្អ ក្នុង​ការលេង​ការប្រកួត​ដ៏​ល្អ​មួយ​ដែរ។ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ផ្សេងគ្នា​មួយទៀត។ នៅពេលនេះ សម្រាប់​ខ្ញុំ វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ប្រាប់​អ្នក​ឱ្យបាន​ជាក់លាក់​ទៅលើ​ជម្រើស​របស់ខ្ញុំ​សម្រាប់​ថ្ងៃអាទិត្យ​នេះ ដោយសារតែ​យើង​ត្រូវតែ​ត្រួតពិនិត្យ​លើ​ស្ថានភាព​ទាំង2 នេះ​សិន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 10យប់៕

    ​ខ្សែការពារ Andreas Christensen

    ប្រភពពី៖ worldsoccertalk