Author: វល័ក្ខ

  • Marseilleខិត​កាន់តែ​កៀក​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ផ្តួល Salzburg

    Marseilleខិត​កាន់តែ​កៀក​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ផ្តួល Salzburg

    ខ្សែបម្រើ​ស្លាប Florian Thauvin និង​កីឡាករ​បម្រុង Clinton Njie សុទ្ធសឹង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា ដើម្បី​ជួយ​ឱ្យ​ក្រុម Marseille ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម Salzburg ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏ដូចជា​ជួយ​រក្សា​ក្តី​សុបិន​របស់​ក្លិប​បារាំង​មួយ​នេះ ក្នុង​ការវិល​ទៅកាន់​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ដែរ។

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Dimitri Payet បាន​ជួយ​បង្កើតឱ្យមាន​គ្រាប់​បាល់​ទាំង 2គ្រាប់​សម្រាប់​ក្រុម Marseille នា​កីឡដ្ឋាន Velodrome ខណៈដែល​អ្នកគាំទ្រ​ច្រើនជាង 62,000នាក់​បាន​ទស្សនា​តារា​ឆ្នើម Thauvin រកបាន​គ្រាប់​បាល់​បើកឆាក ដែលជា​គ្រាប់​បាល់​ប៉ះ​នឹង​ដៃ​របស់ខ្លួន។

    បន្ទាប់មក ខ្សែប្រយុទ្ធ​អន្តរជាតិ​កា​មេ​រូ​ន Clinton Njie បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​នាំមុខ 2-០ ក្នុង​រយៈពេល​តិចជាង 3នាទី ក្រោយពី​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2 ដើម្បី​ជួយ​ឱ្យ​ក្រុម Marseille ស្ថិតក្នុង​ទីតាំង​ដ៏​រឹងមាំ នៅ​មុនពេល​ការប្រកួត​ជើង​ទី២ នៅ​សប្តាហ៍​ក្រោយ ក្នុងប្រទេស​អូទ្រីស។

    លោក Rudi Garcia គ្រូបង្វឹក​របស់​ក្រុម Marseille បានឱ្យដឹងថា៖ «វា​ជា​លទ្ធផល​ដ៏​ល្អ​មួយ។ យើង​ចង់​ឈ្នះ ហើយ​វា​បានសម្រេច​ដូច​បំណង​អ៊ីចឹង​មែន។ ការមិន​បណ្តោយ​ឱ្យមាន​ការ​របូត​គ្រាប់​បាល់​ក្រៅ​ទឹកដី គឺជា​លទ្ធផល​ដ៏​ល្អ​មួយ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ដឹងថា យើង​មិនទាន់​ឈានទៅ​វគ្គ​បន្ត​នៅឡើយ​ទេ។ យើង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​ដើម្បី​រក​គ្រាប់​បាល់​យ៉ាងហោចណាស់ 1គ្រាប់ និង​ឈ្នះ​ការប្រកួត​នេះ។ យើង​ត្រូវតែ​បង្ហាញថា យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ»៕

    ប្រភពពី៖ The Straits Times

  • អ៊ី​អន វ៉​ល​ឡេ​ត ខេ​ម​បូ​ឌា​ជា​ប្រាក់រៀល ចាប់ផ្តើម​ដំណើរការ​ហើយ

    អ៊ី​អន វ៉​ល​ឡេ​ត ខេ​ម​បូ​ឌា​ជា​ប្រាក់រៀល ចាប់ផ្តើម​ដំណើរការ​ហើយ

    ធនាគារ​ឯកទេស អ៊ី​អន (ខេ​ម​បូ​ឌា) ភីអិលស៊ី  ជា​ធនាគារ​ឯកទេស​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ជាទូទៅ​ទទួលស្គាល់​យ៉ាងច្បាស់​ទៅលើ​សេវាកម្ម​បង់​រំលស់ កម្ចី​សាច់ប្រាក់ និង សេវាកម្ម​ប័ណ្ណឥណទាន​ជាមួយ​គុណភាព ដែល​ផ្តល់​ទំនុកចិត្ត​យ៉ាងខ្ពស់​សម្រាប់​អតិថិជន។

    ដើម្បី​ជួយ​សម្រួល​ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​លើ​កត​ម្កើ​ន​ប្រាក់រៀល​ខ្មែរ ធនាគារ​ឯកទេស អ៊ី​អន (ខេ​ម​បូ​ឌា) ភីអិលស៊ី  បាន​បង្កើត Mobile Wallet ដែលមាន​ឈ្មោះថា អ៊ី​អន វ៉​ល​ឡេ​ត ខេ​ម​បូ​ឌា (AEON Wallet Cambodia) ដែលមាន​មុខងារ​ទូទាត់​ទំនិញ ឬ​សេវាកម្មផ្សេងៗជា​ប្រាក់រៀល  តាមរយៈ​ទូរស័ព្ទដៃ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់។

    បន្ថែម​ពី​នោះ​ទៀត​ជាមួយ អ៊ី​អន វ៉​ល​ឡេ​ត ខេ​ម​បូ​ឌា (AEON Wallet Cambodia) អតិថិជន​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​បន្ថែមទៀត​ដូចជា ទទួលបាន​ការបញ្ចុះ​តម្លៃ​តាម​បណ្តា​ហាង​ដៃគូ​ជាច្រើន និង​ការ​សន្សំ​ពិន្ទុ​ប្តូរ​យក​រង្វាន់​ថែម​ទៀតផង។ ការបង្កើត អ៊ី​អន វ៉​ល​ឡេ​ត ខេ​ម​បូ​ឌា (AEON Wallet Cambodia) នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល សាមញ្ញ និង រហ័ស​ក្នុង​ការទូទាត់​សាច់ប្រាក់​ជាមួយ​ប្រាក់រៀល។ លោកអ្នក​មិន​បារ​ម្មណ៍​ពី​ការ​អាប់​ប្រាក់ ឬ​ការ​គិតលុយ​ខុស និង​កាត់បន្ថយ ហានិភ័យផ្សេងៗដូចជា បាត់​លុយ ចោរលួច​ជាដើម។

    លោក Taketo Ando នាយក​គ្រប់គ្រង ធនាគារ​ឯកទេស​អ៊ី​អន (កម្ពុជា) មាន​ប្រសា​ស​ន៏​ថា៖ «ធនាគារ​ឯកទេស​អ៊ី​អន ខេ​ម​បូ​ឌា ដែលមាន​ឆន្ទៈ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ជួយ​លើកតម្កើង នឹង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​ខ្មែរ ដោយ​ជួយ​ផ្សព្វផ្សាយ​សេវា​នេះ ឲ្យ​ក្លាយជា​សេវាកម្ម​ដែល​គួរ​ឲ្យ​ទុកចិត្តបាន មាន​សុវត្ថិភាព និង​ងាយស្រួល ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត កាន់តែ​កាន់​ប្រសើរ» ៕

  • Arsenal រង​ទណ្ឌកម្ម​ក្រោម​ស្នាដៃ​ក្រុម​នៅសល់​សមាជិក​តែ 10នាក់ Atletico Madrid

    Arsenal រង​ទណ្ឌកម្ម​ក្រោម​ស្នាដៃ​ក្រុម​នៅសល់​សមាជិក​តែ 10នាក់ Atletico Madrid

    លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បានធ្វើការ​រិះគន់​ទៅលើ​តំបន់​ការពារ ខណៈដែល​ក្រុម​របស់លោក​មិនបាន​ដណ្តើមយក​ប្រៀបផ្សេងៗតាមរយៈ​ការ​មាន​សមាជិក​ច្រើនជាង​មួយ​នាក់ រហូតដល់​ទៅ 80នាទី ក្នុងពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Atletico Madrid ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Europa League របស់​ពួកគេ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    គ្រាប់​បាល់​ក្រៅ​ទឹកដី​របស់​ខ្សែប្រយុទ្ធ Antoine Griezmann នៅ​រយៈពេល 8នាទីចុងក្រោយ បាន​ផ្តល់នូវ​ការខកចិត្ត​ដ៏​ធំ​ដល់​ក្តីសង្ឃឹម​របស់លោក Wenger ក្នុងការ​បញ្ចប់ ក្រោយពី​ការដឹកនាំ​រយៈពេល 22ឆ្នាំ តាមរយៈ​ការឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី16 ខែឧសភា និង​ឱកាស​របស់​ក្រុម Arsenal ក្នុង​ការលេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ។

    ការរង​ពិន័យ​កាត​ក្រហម​នៅ​ដើមតង់​ទី2 របស់​ខ្សែការពារ Sime Vrsaljko បាន​ជួយ​ឱ្យ​ក្រុម​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​មានប្រៀប ប៉ុន្តែ​ពួកគេ​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន នៅមុន​ពេល និង​បន្ទាប់ពី​ខ្សែប្រយុទ្ធ Alexandre Lacazette បាន​ជួយ​ឱ្យ​ពួកគេ​មាន​គ្រាប់​បាល់​នាំ​មុខមុន នៅ​នាទី​ទី60។ លោក Wenger បានឱ្យដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បានបង្ហាញ​ពី​ទម្រង់​លេង​ដែល​យើង​ចង់បង្ហាញ ប៉ុន្តែ​លទ្ធផល​នេះ មិន​ស័ក្តិសម​ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​នេះឡើយ»។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ត្រឹមតែ​អាច​សម្លឹង​មើលខ្លួន​យើង សម្រាប់​លទ្ធផល​នៅ​រាត្រី​នេះ ពីព្រោះ​ការទទួលបាន​លទ្ធផល​ស្មើ 1-1 គឺជា​លទ្ធផល​ដ៏​ល្អឥតខ្ចោះ​មួយ​នៅលើ​ទឹកដី​ខ្លួនឯង។ វា​អាស្រ័យទៅលើ​យើង​ក្នុងការ​មិនបង្កើត​ឱ្យមាន​កំហុស។ វា​ជា​រឿង​មួយ​ដែល​យើង​មិន​ធ្លាប់​បានឃើញ​ពីមុនមក»៕

    ប្រភពពី៖ Channel News Asia

  • កម្មវិធី ABC Exceptional Night ជាមួយលោក នីកូ

    កម្មវិធី ABC Exceptional Night ជាមួយលោក នីកូ

    ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី 25 ខែមេសា ឆ្នាំ2018  ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ  ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី 101%នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្មនិងលើកទឹកចិត្តអោយយុវវ័យសម្រេចនូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ

    កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ  ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

    ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Tag Pub នៅថ្ងៃសុក្រ ទី 25 ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគាត់ជាតារាដែលមានមហិច្ឆតាដ៏ច្បាស់លាស់ និងភាព​លះបង់សម្រាប់ការងាររបស់នាង ទាំងនេះជាយាន្តធ្វើអោយនាងក្លាយជាតារាដ៏សំខាន់ម្នាក់ក្នុងវិស័យសិល្បះ។ នាងបានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាងតាមរយះជំនាញរបស់នាង នាងគឺជាតារាដែលល្បីដោយចំនុចល្អឯករបស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខសោភា

    សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

    ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

  • ធនាគារ FTB  និង​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេចុះ​អនុស្សរណៈ​យោគយល់​លើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស

    ធនាគារ FTB  និង​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេចុះ​អនុស្សរណៈ​យោគយល់​លើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស

    ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​សហ​ប្រតិ​ប​តិ្ត​ការ លើ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ជូន​ដល់​អតិថិជន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី  ក្រោម​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ឥឡូវនេះ អតិថិជន​អាច​រីករាយ​ទទួល​ប្រាក់​ពី​បង ប្អូន សាច់ញាតិ ឬ​ដៃគូ​អាជីវកម្ម​នៅក្រៅ​ប្រទេស​ដែលមាន​សុវត្ថិភាព​ខ្ពស់ សេវា​លឿន​រហ័ស និង​តម្លៃ​សមរម្យ។

    កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែមទៀត​ក្នុង​វិស័យ​ធនាគារ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ជិត ៧០ ម៉ឺន​នាក់ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅតាម​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០កន្លែង និង​មាន​ភ្នាក់ងារ​ផ្ទេរប្រាក់ អេ អឹម ខេ ជាង៣.០០០កន្លែង នៅ​ទូទាំងប្រទេស ដែល​ត្រូវការ​សេវា​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស។ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ជា​ធនាគារពាណិជ្ជ​ដំបូង​គេ និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ជាពិសេស​ភាពខ្លាំង​រប​ស់ធ​នាគារ​ក្នុងការ​វិនិយោគ​លើ​បច្ចេកវិទ្យាថ្មីៗនៅពេល​បច្ចុប្បន្ន។

    ដោយឡែក អេ អឹម ខេ ភីអិលស៊ី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឈានមុខ​គេ​មួយ មាន​បណ្តាញ​ទូលំទូលាយ​ទូទាំងប្រទេស ។ ការចាប់​ដៃគូ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ជូន​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ដែលមាន​អាជីវកម្ម ឬ ធ្វើការ​នៅក្រៅ​ប្រទេស ហើយ​ចង់​ផ្ញើ​ប្រា​ក់មក​ឲ្យ​ឱ​ពុក​ម្តាយ ឬ​បងប្អូន ឫ​ដៃគូ​នៅ​ស្រុក​ខ្មែរ​ដែល​ភាគច្រើន​នៅ​ទីជនបទ។ សេវា​នេះ​ផ្តល់​ភាពងាយស្រួល មាន​សុវត្ថិភាព ចំណេញ​ពេលវេលា និង​មិន​ចំណាយ​សោហ៊ុយ​ធ្វើដំណើរ ដោយ​ពួកគាត់​អាច​ទៅ​ដក​ប្រា​ក់នៅ​ជិត​ផ្ទះ​គាត់​បាន។ សេវា​ផ្ទេរប្រាក់​នេះ​ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ប្រាក់ និង​ផ្ទេរប្រាក់​ទៅមក​គ្រប់​ប្រទេស ដោយសារ​ធនាគារ FTB មាន​ដៃគូ​ជាមួយ​ធនាគារធំៗនៅ​ជុំវិញ​ពិភពលោក។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។ ធនាគារពាណិជ្ជ FTB ដែល​ផ្តោត​សំខាន់​លើ​ផលិតផល និង សេវាកម្ម​ខ្នាត​មធ្យម និង​ធំ មាន​ទីតាំង​ភាគច្រើន​នៅ​ខេត្ត​ក្រុងធំៗ មាន​ផលិតផល​និង​សេវា​ដូចជា ប្រាក់កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ធនាគារ​តាម​អុ​ី​ន​ធឺ​ណិ​ត សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត សេវា​គ្រប់គ្រង​សាច់ប្រាក់​និង​សេវា​ធនាគារផ្សេងៗជាច្រើន​ទៀត៕

  • វិស័យ​សំណង់​បន្ត​រួមចំណែក​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​ថយចុះ​ក្នុង​ឆ្នាំ​បោះឆ្នោត​នេះ

    វិស័យ​សំណង់​បន្ត​រួមចំណែក​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​ថយចុះ​ក្នុង​ឆ្នាំ​បោះឆ្នោត​នេះ

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​ការ​ព្យាករ​ថា វិស័យ​ឧស្សាហកម្ម​ដែល​គ្របដណ្តប់​លើ​វិស័យ​វាយ​ន​ភណ្ឌ និង​វិស័យ​សំណង់​នឹង​បន្ត​រួមចំណែក​ធំ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេចបាន​ក្នុង​រង្វង់7% សម្រាប់​ឆ្នាំ2018នេះ ខណៈដែល​ក្រសួង​ដែនដី​នគរូបនីយកម្ម និង សំណង់​ពង្រឹង​បែបបទ​ក្នុងការ​សាងសង់។

    ឯកសារ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​កា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 បាន​បង្ហាញថា វិស័យ​សំណង់​នឹងមាន​ការរីកចម្រើន​ក្នុង​អត្រា​ប្រមាណ16.7% ក្នុង​ឆ្នាំ2018 និង​ក្នុង​អត្រា16.9% ក្នុង​ឆ្នាំ2019។

    ការរីកចម្រើន​ក្នុង​វិស័យ​សំណង់​នេះ​ត្រូវបាន​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្យាករ​ថា វា​នឹង​ផ្តោតលើ​ប្រភេទ​គម្រោង​សំណង់​តម្លៃ​ទាប និង​មធ្យម​ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​សំណង់​តម្លៃ​ខ្ពស់។

    យោងតាម​ឯកសារ​ដដែល​បានឱ្យដឹងថា វិស័យ​សំណង់​មាន​ភាពរឹងមាំ​ដោយសារ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត និង​ភាពជឿជាក់​ចំពោះ​ការវិនិយោគ និង​ដោយសារ​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ទោះ​ជាមាន​ឥរិយាបថ​ប្រុងប្រយ័ត្ន​ពី​សំណាក់​វិនិយោគិន​មួយចំនួន​ក្នុង​ឆ្នាំ2018 ដែលជា​ឆ្នាំ​បោះឆ្នោត​ក្ដី។

    អ្នកសេដ្ឋកិច្ច​វ័យក្មេង​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី តាន់ ឡា​នី​ន បាន​កត់សម្គាល់ថា វិស័យ​ឧស្សាហកម្ម​ដែល​គ្របដណ្តប់​លើ​អនុវិស័យ​ពីរ គឺ​វិស័យ​កាត់ដេរ និង​សំណង់​បាន​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ វិស័យ​ទាំងពីរ​នេះ​ក៏បាន​រួមចំណែក​ធំ​ក្នុង​កំណើនសេដ្ឋកិច្ច​នាពេល​កន្លងមក​ក៏ដូចជា​ទៅ​អនាគត​ដែរ។

    អ្នកស្រី តាន់ ឡា​នី​ន និយាយថា៖ “កម្ពុជា​កំពុង​ស្ថិតក្នុង​និន្នាការ​នៃ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់ខ្លួន ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម។

    យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឆ្នាំ2018 ក្រសួង​រៀបចំ​ដែនដី​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន 3,418គម្រោង ស្មើនឹង​ជាង 11លាន 3សែន 8ម៉ឺន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ 6,799លាន​ដុល្លារ​អាមេរិក។

    កាលពីពេលថ្មីៗនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​អំពី​សុ​វត្តិភាព​នៅក្នុង​ការដ្ឋាន​សំណង់​ទៅដល់​អ្នកម៉ៅការ​សំណង់ ម្ចាស់​ការដ្ឋាន និង​ក្រម​ហ៊ុនផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​ដើម្បី​បង្ការ​គ្រោះថ្នាក់ផ្សេងៗ និង​ធានា​សុវត្ថិភាព​ជូន​ទាំង​កម្មករសំណង់ អ្នក​ដែល​រស់នៅ​ក្បែរ និង​អ្នក​ដែល​ធ្វើដំណើរ​ជុំវិញ​ការដ្ឋាន​ដែល​កំពុងធ្វើការ​សាងសង់៕

  • កសិករ​ខ្មែរ​ដំបូង​នាំ​ពូជ​ផ្លែ Strawberry ពី​បរទេស​មក​ដាំ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម

    កសិករ​ខ្មែរ​ដំបូង​នាំ​ពូជ​ផ្លែ Strawberry ពី​បរទេស​មក​ដាំ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម

    កសិករ​ខ្មែរ​មួយរូប​បាន​ចំណាយ​ប្រា​ក់ជាង 1សែន​ដុល្លារ​នាំយក​ពូជ​ផ្លែ​ស្ត្រ​បឺ​រី (Strawberry) ពី​ប្រទេស​អេ​ស្ប៉ា​ញ​មក​ដាំ​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី3 ដែល​ការដាក់​ដាំ​កាលពីលើក​ទី1 និង​ទី2 កំពុង​ទទួលបាន​ជោគជ័យ​ជាបណ្តើរៗហើយ។

    កសិករ​វ័យក្មេង​លោក អ៊ូច សំបូរ ម្ចាស់​ចម្ការ Strawberry ក្នុង​ខេត្តពោធិ៍សាត់​បានផ្តល់​ប​ទ​សម្ភាស​ជាមួយនឹង​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​បាន​នាំ​ពូជ​ស្ត្រ​បឺ​រី (Strawberry)មកពី​ប្រទេស​អេ​ស្ប៉ា​ញ​តាម​ជើងយន្តហោះ​មក​ដាំ​សាកល្បង​នៅក្នុង​ស្រុក​ខ្មែរ​អស់​រយៈពេល​ជាង 2ឆ្នាំ​មកហើយ ដោយមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កៀន ជង្រុក ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​កាលពី​ការដាំ​លើកដំបូង​បាន​ទទួលផល​តិចតួច​ប៉ុណ្ណោះ​ដោយសារតែ​អាកាសធាតុ​មិនសូវ​អំណោយផល ពិសេស​មាន​ភ្លៀង​ធ្លាក់​ច្រើន ប៉ុន្តែ​ការដាំ​លើក​ទី2 ទទួលបាន​ផល​ច្រើន​គួរសម ហើយ​លោក​សង្ឃឹមថា ការដាក់​ដាំ​លើក​ទី3នេះ​នឹង​ទទួលបាន​ផល​ច្រើនជាងពេលមុនៗ ព្រោះ​ធ្លាប់​បានធ្វើ​ពិសោធ​ទៅលើ​អាកាសធាតុ​ចំនួន​ពីរលើក​រួចមកហើយ។

    ម្ចាស់​ចម្ការ​វ័យក្មេង​ខាងលើ​បន្តថា ការដាំ​លើក​ទី3 នេះ​គឺ​ដាំ​ផ្ទាល់​ដី​ចំនួន​តែ 5,000កូន​ប៉ុណ្ណោះ និង​កំពុង​រៀបចំ​ដាំ​លើ​ទុយោ​ទឹក​ចំនួន10,000កូន​ផ្សេងទៀត​ដែល​សរុប​ទាំងអស់​មាន​ចំនួន 15,000កូន ដោយបាន​ប្រក់​ដំបូល​ពីលើ​ដើម្បី​ការពារ​រដូវភ្លៀង​ធ្លាក់​ច្រើន និង​ការពារ​សត្វល្អិត​បំផ្លាញ។ ប្អូនប្រុស​បន្តថា ការធ្វើ​ពិសោធ​ដាំ​ផ្ទាល់​ដី​កន្លងមក គឺ​មិនសូវ​ទទួលបាន​ផល​ច្រើន​នោះទេ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើឱ្យ​ងាប់​ដើម នៅសល់តែ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅមាន​សុខភាព​រឹងមាំ​ល្អ និង​ហុច​ផល​ឱ្យ​ក្នុង​មួយ​សប្តាហ៍​ម្តង ដោយ​បេះ​ផ្លែ​បាន​ចន្លោះ​ពី20 ទៅ30គីឡូក្រាម តែបើ​ដើម​ធំ​ពេញវ័យ​វិញ​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី100 ទៅ200គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​លើ​ចំនួន​ស្ត្រ​បឺ​រី 15,000ដើម​នេះ និង​មាន​ម៉ូយ​ទៅ​ទិញ​ដល់​កន្លែង បាន​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​ចន្លោះ​ពី10 ទៅ11ដុល្លារ ដែល​ម៉ូយ​អាច​យកទៅ​លើ​លក់​បន្តបាន​ថ្លៃ​ពី13 ទៅ15ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ស្ត្រ​បឺ​រី​ខ្មែរ​នេះ​មាន​ផ្លែ​តូច​ជាង​របស់​បរទេស តែមាន​រសជាតិ​ផ្អែម​ជាង។

    លោក​ថា ដើម​ស្ត្រ​បឺ​រី​អាច​ដាំ​នៅលើ​ដី ឬ​រៀបចំ​ដាំ​នៅលើ​ប្រព័ន្ធ​ទុយោ​ទឹក​ក៏បាន ប៉ុន្តែ​ត្រូវរ​កដី​ដែលមាន​ជីជាតិ​ល្អ មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​គួរសម ប៉ុន្តែ​ត្រូវ​ចេះ​ការពារ​ទឹកភ្លៀង​ដែល​បណ្ដាលឱ្យ​ងាប់​ដើម​ស្ត្រ​បឺ​រី។

    សម្រាប់​ការដាំ​នៅលើ​ដី មុនដំបូង​គេ​ត្រូវ​រក​ទីតាំង​ក្នុង​តំបន់​ណា​ដែល​ដី​មាន​ជីជាតិ​ល្អ ហើយ​ត្រូវ​រៀបចំ​ដី​ឱ្យបាន​ស្អាត​ជាមុន ដោយ​ត្រូវ​ភ្ជួរ​ឱ្យបាន​ពីរ​ទៅ​បី​លើក រួចហើយ​សឹម​លើក​ជា​រង រួច​រៀបចំ​ប្រព័ន្ធ​ទឹក និង​ក្រាល​ផ្ទាំង​កៅស៊ូ​ពីលើ​ដី។ ក្រោយពី​រៀបចំ​ដី​រួច គេ​ត្រូវ​ដឹក​កូន​យកមក​ដាំ​ឱ្យបាន​លឿន ចៀសវាង​ទុកចោល​យូរ​ដែលនាំឱ្យ​កូនដើម​ស្ត្រ​បឺ​រី​ខ្សោយកម្លាំង និង​លូតលាស់​មិនបាន​ល្អ។

    ក្រោយពី​ដាំ​រួច គេ​ត្រូវ​ស្រោច​ទឹក2 ឬ3ថ្ងៃ​ម្តង​ហើយ​ត្រូវ​ដើរ​មើល​កូន​ណា​ដែល​លូតលាស់​មិនសូវ​ល្អ​ត្រូវយក​ជីលា​មក​គោ ឬ​ជី​កំ​ប៉ុ​ស្ត​ទៅ​ដាក់​បំប៉ន​ដើម​ឱ្យ​លូតលាស់​បានល្អ​ឡើង និង​ត្រូវ​ចេះ​ពី​បច្ចេកទេស​ការពារ​ដំណាំ​ពី​សត្វល្អិត​ចង្រៃ ដូចជា​ដង្កូវ ស្រមោច ឬ​សត្វ​ខ្ញុង​មក​ស៊ី​ស្លឹក និង​លំអងផ្កា​ជាដើម។ រហូតដល់2 ទៅ3ខែ ដើម​ស្ត្រ​បឺ​រីនឹង​ចាប់ផ្តើម​ចេញ​ផ្កា និង​ឱ្យ​ផ្លែ​ជាបណ្តើរៗ ដោយ​អាច​បេះ​ក្នុង​មួយ​សប្តាហ៍​បាន​ម្តង រហូតដល់ 18ខែ​ទើប​ដើម​វា​ងាប់​ទៅវិញ ទើប​រង់ចាំ​ការដាំ​សាជាថ្មី​ទៀត។

    កសិករ​វ័យក្មេង​រូបនេះ​បាន​បញ្ជាក់ថា អ្វីដែល​ធ្វើឱ្យ​លោក​សុខចិត្ត​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​នាំយក​ពូជ​ស្ត្រ​បឺ​រី​មក​ដាំ​ជា​លើកដំបូង​នេះ​គឺ៖ ទី1.ដោយសារ​ចង់​លើកកម្ពស់​មុខមាត់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​យើង។ ទី2.ផ្លែឈើ​មួយ​នេះ​នៅ​កម្ពុជា​យើង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​អាច​លក់បាន​ថ្លៃ​ជាង​នៅក្រៅ​ប្រទេស។ ទី3.មាន​ដៃគូ​ជា​អ្នកបច្ចេកទេស​មកពី​ក្រៅប្រទេស​ស្រាប់។ និង​ទី4.អាកាសធាតុ​កម្ពុជា​អាច​ដាំ​ដុះ​បានល្អ​ដូច​នៅ​ប្រទេស​គេ​ដែរ។ ហើយ​បើសិនជា​បងប្អូន​ប្រជាកសិករ​ខ្មែរ​យើង​មានបំណង​ចង់​ដាំ​ពូជ​ស្ត្រ​បឺ​រី​នេះ អាច​ទំនាក់ទំនង​រក​ទិញ​ពូជ​យកទៅ​ដាំ​បានព្រោះ​លោក​បាន​នាំ​ចូលមក​ផ្ទា​ល់ពី​ប្រទេស​អេ​ស្ប៉ា​ញ​ដោយ​ក្នុង​មួយ​ដើម​តម្លៃ​តែ5 ទៅ6ពាន់​រៀល​ប៉ុណ្ណោះ​អាស្រ័យទៅលើ​ការ​កុម្ម៉ង់​ទិញ​តិច ឬ​ច្រើន ហើយ​លោក​នឹង​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ទៀតផង៕

  • 3ចំណុច ដែល​ធ្វើឱ្យ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់

    3ចំណុច ដែល​ធ្វើឱ្យ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់

    បន្ទាប់ពី​បាន​ឆ្លងកាត់​ពី​ប្រទេស​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នាពេល​បច្ចុប្បន្ននេះ កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រែ​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030ខាងមុខ។ តើ​មាន​កត្តាសំខាន់ៗជា​អាទិភាព​អ្វីខ្លះ​ដែល​នឹង​រុញច្រាន​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នេះ?

    នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ​នៅ​សាលសន្និសីទ​ជាតិ (NCC) ប្រទេស​វៀតណាម​ដែល​រៀបចំឡើង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង​សភាពាណិជ្ជកម្ម​នៃប្រទេស​មហា​អនុតំបន់​មេគង្គ​កាលពីពេល​កន្លងទៅនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បានលើកឡើង​ពី​ការងារ​អាទិភាព​ចំនួន3 ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្តទុកដាក់​សំដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ2030 ដែល​ការងារ​អាទិភាព​ទាំង3 នោះ​រួមមាន៖ ទី1. កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ជាពិសេស​ផ្ដោតលើ​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច សំដៅ​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ក្នុងស្រុក និង​តំបន់ ដោយ​ប្រកាន់យក​នូវ​អភិក្រម​នៃ​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមុខ។

    ទី2. អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ តាមរយៈ​ធ្វើឱ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​សេវាកម្ម ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិ​ក​នៃ​មហា​អនុតំបន់​មេគង្គ ដោយ​បន្ដ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ដ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន។ ទី3. ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​ផ្ដោតលើ​កម្មវិធី​សិក្សាអប់រំ ផ្នែក​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

    ជាមួយគ្នានេះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​លក្ខណៈ​ល្អប្រសើរ ដែល​បាន​ងើបឡើង​នៅ​ឆ្នាំ2017 និង​បន្ដ​កើនឡើង​ថែមទៀត​នៅ​ឆ្នាំ2018 និង​ឆ្នាំ2019។ ស្របគ្នា​នេះ សេដ្ឋកិច្ច​ប្រទេសមហា​តំបន់​មេគង្គ​ក៏មាន​សម្ទុះ​គួរ​ជាទី​មោទនៈ ក៏ប៉ុន្ដែ​លទ្ធភាព​កំណើន​នៃ​អតិផរណា និង​អត្រា​ការប្រាក់​ដែល​បណ្ដាលមកពី​កំណើន​តម្រូវការ និង​ទំនោរ​គាំពារ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ប្រទេសមួយ​ចំនួន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផងដែរ។

    បញ្ហា​នេះ​ប្រទេស​មហា​អនុតំបន់​មេគង្គ​ចាំបាច់​ត្រូវ​បង្កើនល្បឿន​នៃ​សមាហរណកម្ម និង​ការតភ្ជាប់​តំបន់​ដោយ​ផ្ដោតលើ​វិស័យ​អាទិភាព​មួយចំនួន​បន្ថែមទៀត ដូចជា​វិស័យ​ហរិញ្ញវត្ថុ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការអភិវឌ្ឍ​ទីក្រុង​នៅតាម​តំបន់​ជាប់​ព្រំដែន។ ការពង្រឹង​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ កិច្ចការ​របស់​យើង​នឹង​ផ្ដល់នូវ​លំហូរ​សម្រាប់​កំណើនសេដ្ឋកិច្ច​តំបន់​ក្នុងពេល​អនាគត​តាមរយៈ​ការតភ្ជាប់​ក្របខ័ណ្ឌ​មហា​អនុតំបន់​មេគង្គ និង​តាមរយៈ​កាលា​នុ​វត្ដ​ភាព​ពី​គំនិត​ផ្ដួចផ្ដើម​តំបន់​ផ្សេងទៀត។

    ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទាញ​នូវ​ចំណាប់អារម្មណ៍​លើ​បញ្ហា​ប្រឈមមុខ​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ និង​ដោះស្រាយ​រួមមាន៖

    1.ការមិន​ទាន់​ទាញយក​ប្រយោជន៍​អស់ពី​សក្ដានុពល​ដែលមាន​នៅតាម​របៀង​សេដ្ឋកិច្ច​ដ៏​រស់​រវើក​របស់​មហា​អនុតំបន់​មេគង្គ។

    2.បញ្ហា​ប្រឈម​នៃ​កំណើន​នគរូបនីយកម្ម ដោយសារ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅក្នុង​តំបន់។

    3.ការកកស្ទះ​នៅតាម​ច្រកព្រំដែន ដែល​បណ្ដាលមកពី​សក​ម្ម​ភាព​ពាណិជ្ជកម្ម និង​ធុរកិច្ច។

    4.ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បច្ចុប្បន្ន​នៅ​មិនទាន់​ឆ្លើយតបបាន​ទៅនឹង​កំណើន​នៃ​តម្រូវការ។

    5.ការបន្ដ​ពឹងផ្អែក​ទៅលើ​ធនធានធម្មជាតិ និង​កម្លាំង​ពលកម្ម​មានតម្លៃ​ទាប​ក្នុងការ​ទាក់ទាញ​ការវិនិយោគ និង​ធុរកិច្ច និង​មិនអាច​រក្សា​បានឡើយ​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

    គួរ​បញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2015 ព្រមទាំង​ត្រូវបាន​ចាត់ទុកថា​ជា “ខ្លា​សេដ្ឋកិច្ច​អាស៊ី” នៅ​ឆ្នាំ2016។ កំណើនសេដ្ឋកិច្ច​នេះ​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លុះបញ្ចាំង​ដោយ​ធនាគារពិភពលោក​ដែល​បង្ហាញថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​អត្រា 0.3% និង​ភាពក្រីក្រ​តោកយ៉ាក​ត្រូវបាន​លុបចោល​ទាំងស្រុង​កាលពី​ឆ្នាំ2017។

    ទន្ទឹមនឹងនេះ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏មាន​ការកើនឡើង​ផងដែរ ដោយ​ផលិតផល​ក្នុងស្រុក​សរុប(GDP) ក្នុង​មនុស្ស​ម្នាក់​កើន​ពី 1,042ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2013 ដល់​ប្រមាណ 1,427ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 និង1,563 ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ៕

  • អាមេរិក និង​ចិន​ត្រៀម​ផលិត​កង់​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស

    អាមេរិក និង​ចិន​ត្រៀម​ផលិត​កង់​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស

    ដោយ​មើលឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា ក្រុម​អ្នកវិនិយោគ​របស់​អាមេរិក និង​ចិនតៃវ៉ាន់ គ្រោង​បណ្តាក់ទុន​រួមគ្នា​បង្កើត​រោងចក្រ​ផលិត​កង់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ដាក់​ម៉ាក​សញ្ញា​ផលិត​នៅ​កម្ពុជា (Made in Cambodia) ដើម្បី​នាំចេញ​ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស។

    ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Robert Margevicius បាន​មានប្រសាសន៍ថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដំឡើង និង​ផលិត​កង់​សម្រាប់​នាំចេញ​ធំ​បំផុត​លំដាប់​ទី2 នៅលើ​ពិភពលោក ដែលមាន​ចំណែក​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និង​ប្រទេស​អាស៊ី​ផ្សេងទៀត ក៏ប៉ុន្តែ​កម្ពុជា​ពុំមាន​រោងចក្រ​ផលិត​គ្រឿង​ផ្គុំ​កង់​នៅឡើយ​ទេ គឺ​ត្រូវ​នាំចូល​ពី​ប្រទេសផ្សេង។ លោក Robert Margevicius បានស្នើ​សុំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជួយ​គាំទ្រ​គម្រោង​នេះ​ផង ដើម្បីឱ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​ចូលរួម​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

    ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​វិនិយោគ​នេះ ហើយ​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ឱ្យធ្វើ​ការសម្របសម្រួល និង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗ ដើម្បីឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញជូន​គណៈប្រតិភូ​អំពី​ព័ត៌មានសំខាន់ៗទាក់ទិន​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ផលិតផល​អាទិភាព​មួយចំនួន​ដែល​ក្រសួង​កំពុង​ជំរុញ​ការនាំចេញ មានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ដំឡូង​មី ពោត ម្រេច សូត្រ​ប្រណីត និង​ផលិតផល​ឧស្សាហកម្ម​ដូចជា គ្រឿងបន្លាស់​រថយន្ត ម៉ូ​ទ័​រ និង​ម្ហូបអាហារ​កែច្នៃ។

    តាម​របាយការណ៍​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា កាលពី​ឆ្នាំ 2017 កម្ពុជា​បាន​ផលិត និង​ដំឡើង​កង់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ចំនួន 1,824,895គ្រឿង (មួយ​លាន​ប្រាំបី​សែន​ពីរម៉ឺន​បួន​ពាន់​ប្រាំបី​រយ​កៅសិប​ប្រាំ) គិត​ជា​ទឹកប្រាក់​ស្មើនឹង 391លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង 29% បើ​ធៀប​នឹង​ឆ្នាំ2016 ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ផលិត​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង ជិត​ព្រំប្រទល់​ព្រំដែន​កម្ពុជា និង​វៀតណាម៕

  • រកឃើញ​ម្ចាស់ Huawei MatebookX តម្លៃ 1,568 ដុល្លារ ដំបូងបង្អស់ ក្នុង​កម្មវិធី​ផ្តល់​សំណាង​ជូន​អតិថិជន​ជាវ Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299)

    រកឃើញ​ម្ចាស់ Huawei MatebookX តម្លៃ 1,568 ដុល្លារ ដំបូងបង្អស់ ក្នុង​កម្មវិធី​ផ្តល់​សំណាង​ជូន​អតិថិជន​ជាវ Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299)

    ភ្នំពេញ៖ ទីបំផុត រកឃើញ​ម្ចាស់​ឡេ​ប​ថប់ Huawei Matebook X តម្លៃ 1,568 ដុល្លារ​ដំបូងបង្អស់ ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្តល់​សំណាង​ជូន​អតិថិជន​ជាវ Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299)/

    លោក ឡាយ គឹមហុង ជា​អតិថិជន​ស្មា​ត​ហ្វូ​ន Huawei nova 2i និង Huawei nova 3e និង​ជា​ម្ចាស់​ឡេ​ថប់ Huawei Matebook X តម្លៃ 1,568 ដុល្លារ​ដំបូង​គេ​បង្អស់ បានបង្ហាញ​ចំណាប់​អារ​ម្ម​ណ៏​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កាលពី​ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៨ ថា លោក​ពិតជា​រំភើប​ខ្លាំងណាស់​ដែល​បានឈ្នះ​រង្វាន់​ឡេ​ប​ថប់ Huawei Matebook X ហើយ​ទទួលបាន រង្វាន់ពិតៗពី​ក្រុមហ៊ុន Huawei។

    “បើ​លោកអ្នក​ចង់​ឈ្នាះ​រង្វាន់​ពិត​ឡេ​ប​ថប់ Huawei Matebook X គឹ​គ្រាន់តែ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299) Screen Shot IMEI រឺ​ប័ណ្ណ  រឺ​ថតរូប Warranty Card ដែលមាន​បិត IMEI ហើយ Comment ជា​រូបភាព រឺ ផ្ញើ​សារ តាម Inbox របស់ Huawei Mobile (KH)។ ជូនពរ​ឲ្យ​ឈ្នះ​រង្វាន់​គ្រប់គ្នា!។

    ក្រៅពី​រង្វាន់​ធំ​ឡេ​ប​ថប់ Huawei Matebook X មាន​អតិថិជន​យ៉ាងច្រើន​បានឈ្នះ រង្វាន់​នាឡិកា​សុខភាព Huawei B0។

    កញ្ញា លី សៀង ដែល​បានឈ្នះ នាឡិកា​សុខភាព Huawei B0 បាន​ឲ្យ​ដឹងថា “នាង​ខ្ញុំ​ជាវ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 ហើយក៏​ចូលរួម​ផ្សងសំណាង​ក្នុង​កម្មវិធី​ផ្តល់​សំណាង​ដល់​អតិថិជន​របស់​ក្រុម​ហុន Huawei  ហើយក៏​ឈ្នះ​រង្វាន់ Huawei B0 នេះ​តែម្តង! នាង​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង! អរគុណ និង ស្រឡាញ់ Huawei។

    គួររំលឹកថា ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា ប្រកាស​ផ្តល់រ​ង្វាន់​ធំ “ឡេ​ប​ថប់ Huawei MatebookX សរុប 4 គ្រឿង និង​នាឡិការ Huawei Band 0 សរុប 240 គ្រឿង ដែល​មួយសប្តាហ៍ៗ អតិថិជន នឹង​អាច​ឈ្នះ​ឡេ​ប​ថប់ Huawei Matebook X ចំនួន 1 គ្រឿង តម្លៃ 1,568USD និង​នាឡិការ Huawei Band 0 ចំនួន 60 គ្រឿង” រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i ($299) Huawei nova 3e ($329), Huawei Y9 2018 ($249)។

    លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា អតិថិជន មានឱកាស ឈ្នះ​មហា​រង្វាន់​ជាទី​គាប់ចិត្ត ដោយ​គ្រាន់តែ​អតិថិជន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova2i Huawei nova 3e, Huawei Y9 2018 ចាប់​ពីថ្ងៃ​ប្រកាស​ប្រ៉ូ​ម៉ូ​សិន​នេះ​តែប៉ុណ្ណោះ។ កម្មវិធី​ចាប់ឆ្នោត​ផ្តល់​សំណាង​ដល់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន Huawei nova 2i និង​ស៊េរីថ្មីៗ ត្រូវបាន​ប្រព្រឹត្តិ​ទៅ បី​ដង​រួម​មកហើយ និង រកឃើញ​អ្នកឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន Huawei ប៉ុន្តែ​មិនមែនជា Huawei Matebook X $1,568 ដោយសារ​កាលបរិច្ឆេទ IMEI មុន​ប្រូ​ម៉ូ​សិន​ចាប់ផ្តើម។ អគុណរ ជាវ មុន​ប្រូ​ម៉ូ​សិន។

    លោក អែម យុ​ទ្ធូ បន្ថែមថា “ទីបំផុត ក្រុមហ៊ុន Huawei បាន​រកឃើញ​បេក្ខជន​ដំបូងបង្អស់​ដែលមាន​សំណាង ឈ្នះ Huawei Matebook X តម្លៃ $1,568 ក្នុង​កម្មវិធី​ចាប់ឆ្នោត​ក្នុង​សប្តាហ៍​ទី។ សូម​ចូលរួម​អបអរសាទរ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំង​តូច​ទាំង​ធំ ហើយក៏​សូម​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​ជាវ និង​គាំទ្រ​ស្មា​ត​ហ្វូ​ន Huawei គ្រប់​ម៉ូ​ដែល។ សូម​ជូនពរ​ឲ្យ​អតិថិជន មានសំណាង​ឈ្នះ​រង្វាន់ Huawei សម្រាប់​ការចាប់​ឆ្នោត​លើក​ទី​បួន។

    អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ($299), Huawei nova 3e ($329) រឺ Huawei Y9 2018 ($249) ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​តាម ផេ​ក​ផ្លូវការ Huawei Mobile (KH) អាច​ចូលរួម​ផ្សងសំណាង ក្នុង​កម្មវិធី​ចាប់ឆ្នោត​របស់​ក្រុមហ៊ុន Huawei “WOW WOW! Buy & Win ឈ្នះ​អស់​ស្ទះ WOW WOW! ទិញ ឈ្នះ” បាន​ដោយ​គ្រាន់តែ​អនុវត្ត​ន៏​តាម លក្ខខណ្ឌ និង​ការណែនាំ​ខាង​ដូចខាងក្រោម​នេះ៖

    លក្ខ​ខ​ណ្ខ
    1- Screen Shot IMEI រឺ​ថតរូប Warranty Card ដែលមាន​បិត IMEI នៃ​ទូរស័ព្ទ Huawei Nova2i, Huawei nova 3e, Huawei Y9 2018 របស់លោក​អ្នក​ដែល​ទើបបាន​ទិញ ហើយ​ធ្វើការ Comment ជា​រូបភាព​ខាងក្រោម​នេះ រឺ ផ្ញើ​សារ​ជា​រូបភាព តាម Inbox របស់ Huawei Mobile (KH)
    2- ការចាប់​រង្វាន់​នេះ ដោយ​ផ្សាយ​ផ្ទាល់(Live) តាម Huawei Mobile (KH) ធ្វើឡើង​រៀងរាល់
    1 សប្តាហ៍​ម្តង វេលា​ចន្លោះ​ម៉ោង 4:30 ទៅ 5:30 ល្ងាច!
    3- ការចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​នេះ បានតែ​អតិថិជន​ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តែប៉ុណ្ណោះ
    4- ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុងការ​ពិនិត្យ​លេខ IMEIs ថា​ជា​ផលិតផល​ផ្លូវការ រឺ​មិន​ផ្លូវការ រឺ​អនុវត្ត​សមស្រប​តាម រឺ​មិន​ស្របតាម​លក្ខខណ្ឌ !!
    5- កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដោយ​ចាប់ឆ្នោត 4 ដង ក្នុង 1 សប្តាហ៍​ម្តង រហូតដល់​ចុងខែ​មេសា ! ប្រ​ញ៉ាប់​ឡើង​រង្វាន់​មានកំណត់ !!
    កាលវិភាគ​ការចាប់​ឆ្នោត​ផ្សងសំណាង ដែល​ផ្សាយ​ផ្ទាល់ Live តាម Huawei Mobile (KH) មាន​ដូចខាងក្រោម:
    (1) ការចាប់​រង្វាន់ លើក​ទី 1 ថ្ងៃ 27 មីនា 2018 នៅ​ក្រុមហ៊ុន Huawei ដោយផ្ទាល់
    (2) ការចាប់​រង្វាន់ លើក​ទី 2 ថ្ងៃ 03 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សូរិយា​ជាន់​ទី 3
    (3) ការចាប់​រង្វាន់​លើក​ទី 3 ថ្ងៃ 10 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សុ​វណ្ណា​ជាន់​ទី 4
    (4) ការចាប់​ឆ្នោត លើក​ទី 4 ថ្ងៃ 24 មេសា 2018 នៅ ក្រុមហ៊ុន Huawei ដោយផ្ទាល់
    ** IMEI ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង គឺ​បានតែ IMEI ពី​ផលិតផល​នាំចូល​ផ្លូវការ​ដែលមាន​ត្រា​ក្រុមហ៊ុន​លើ​ប្រអប់ និង​មានប​ណ្ណ័​ធានា​ត្រឹមត្រូវ ប៉ុណ្ណោះ
    ** រយៈពេល​ផុតកំណត់​ទទួល IMEI គឺ 1 ថ្ងៃ មុន​ថ្ងៃ​ចាប់ឆ្នោត នៃ​សប្តាហ៍នីមួយៗ
    ** អតិថិជន​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន
    ** IMEI ដែល​ផ្ញើ​មកហើយ​មិនទាន់​ឈ្នះ​រង្វាន់​ក្នុងការ​ចាប់ឆ្នោត​លើក​ទី 1 ក៍​មានឱកាស​ឈ្នះ​រង្វាន់
    ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍ក្រោយៗទៀត

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់៖ https://consumer.huawei.com
    សម្រាប់​ព័ត៌មានថ្មីៗពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ៖
    Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េង​ហ៊ួ​ង
    Instagram link: www.instagram.com/huaweimobilekh លេខ​ទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ [email protected]