Author: វល័ក្ខ

  • លោក Mourinho ថា ជម្លោះ​ជាមួយនឹង​លោក Conte បញ្ចប់​ហើយ មុន​ប៉ះគ្នា​រាត្រី​នេះ

    លោក Mourinho ថា ជម្លោះ​ជាមួយនឹង​លោក Conte បញ្ចប់​ហើយ មុន​ប៉ះគ្នា​រាត្រី​នេះ

    លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​និយាយថា ពេលខ្លះ​ជម្លោះ​ដ៏​ជូរ​រវាង​រូបលោក​ផ្ទាល់ និង​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Antonio Conte បានបញ្ចប់​ហើយ នៅមុន​ពេល​ក្រុម​ទាំង២ជួបគ្នា​ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​នេះ។

    គ្រូបង្វឹក​ទាំង២ បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ពាក្យសម្តី​ចាប់តាំងពី​រដូវ​កាល​ឆ្នាំ២០១៦-២០១៧ ដែល​នៅពេលនោះ​លោក Mourinho បាន​រិះគន់​លោក Conte សម្រាប់​ការអបអរ​យ៉ាងខ្លាំង​ក្លា ក្រោយពី​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០ លើ​ក្រុម Man United ស្រប​ពេលដែល​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ចោទប្រកាន់​គូបដិបក្ខ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់លោក​បង្កើត​ការរំខាន​ដល់​ក្រុម Chelsea។

    ជម្លោះ​នេះ បាន​បន្ត​ដល់​រដូវ​កាល​នេះ ខណៈដែល​លោក Mourinho បានចាត់ទុក​ឥរិយាបថ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ សម្តែង​ដូចជា​តួ​ថ្លុក និង​បាន​និយាយ​ឌឺដង​ទាក់ទង​នឹង​ការចោទប្រកាន់​នៃ​ការកំណត់​លទ្ធផល​ទុកជាមុន​ប្រឆាំងនឹង​លោក Conte ដែល​ត្រូវបាន​គេ​ប្រកាសថា មិនមាន​កំហុស​អ្វី​ឡើយ​ក្នុងប្រទេស​អ៊ីតាលី។ ដោយឡែក លោក Conte បានចាត់ទុក​លោក Mourinho អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea ជា «បុរស​កូនក្មេង និង​ជា​បុរស​ក្លែងក្លាយ»។

    លោក Mourinho បាន​ប្រាប់​សារព័ត៌មាន​ព័រ​ទុយ​ហ្គា​ល់ Record ថា៖ «វា​មិនមាន​បញ្ហា​អ្វី​ឡើយ។ គាត់​បាន​ដើរមក​ចាប់ដៃ​រលាក់ ហើយ​ខ្ញុំ​បាន​ចាប់ដៃ​រលាក់​វិញ។ យើង​មានការ​ធុញទ្រាន់។ ក្រោយពី​ការប្រកួត​នៅ​ទីក្រុង Manchester ខ្ញុំ​បាន​អញ្ជើញ​រូបគាត់​មកកាន់​ការិយាល័យ​របស់ខ្ញុំ។ យើង​បាន​ជជែក​គ្នា ហើយ​គ្មាន​អ្វីដែល​មិន​ត្រឹមត្រូវ​ឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១:១៥នាទី​យប់៕

    ប្រភពពី៖ Channel News Asia

  • កម្មវិធី ABC Exceptional Night ជាមួយ លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ

    កម្មវិធី ABC Exceptional Night ជាមួយ លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ

    ភ្នំពេញ៖ កាលពី​ថ្ងៃ​ពុធ ទី ១៦ ខែឧសភា ឆ្នាំ២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ Mango Mango Dine & Chill ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង ដែល​រះ​ពីក្រោយ​ស្រមោល​លោកឪពុក​របស់ខ្លួន ដែលជា​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ពួកគេ​ចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ទេពកោសល្យ ផ្ទាល់ខ្លួន​និង បុគ្គលិក​លក្ខ​ណះ​បែប​ទាក់ទាញ (Prince Exceptional) គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង ភូមិ​មូល Container Pub នៅ​ថ្ងៃ សុក្រ ទី ១៨ ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ​និង តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិ​ល្បះ​ការ​នី​ដែលមាន ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ

  • Aguero និយាយថា រូបគេ​មាន​អារម្មណ៍​ថា ដូច​មាន​ជង្គង់​ថ្មី មុនពេល​ប្រឡូក World Cup

    Aguero និយាយថា រូបគេ​មាន​អារម្មណ៍​ថា ដូច​មាន​ជង្គង់​ថ្មី មុនពេល​ប្រឡូក World Cup

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Sergio Aguero បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​មាន​អារម្មណ៍​ថា «ហាក់ដូចជា​បាន​ជង្គង់​ថ្មី​អ៊ីចឹង» និង​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការលេង​ក្នុង «យុទ្ធនាការ World Cup » បាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​រុស្ស៊ី បើទោះបីជា​ខ្លួន​បាន​ធ្លាក់ចុះ​ទម្រង់​លេង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយសារតែ​របួស​ជង្គង់​ក៏ដោយ។

    ខ្សែប្រយុទ្ធ​វ័យ 29ឆ្នាំ​រូបនេះ មិនបាន​លេង​ឱ្យ​ក្រុម Manchester City សោះ បើ​គិត​ចាប់តាំងពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ក្រោម​ស្នាដៃ​ក្រុម Liverpool កាលពី​ថ្ងៃទី10 ខែមេសា ហើយ​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លោក Jorge Sampaoli មាន​ជម្រើស​លើ​ខ្សែប្រយុទ្ធ​ជាច្រើន​ក្នុងការ​ជ្រើសរើស​មុនពេល​ប្រកាស​ឈ្មោះ​កីឡាករ​សម្រាប់​ព្រឹត្តិការណ៍ World Cup របស់លោក។ Aguero បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​អា​ហ្ស​ង់​ទីន TyCថា៖ «ជង្គង់​របស់ខ្ញុំ​ដូចជា​របស់​ថ្មី​អ៊ីចឹង។

    ប៉ុន្តែ​បច្ចុប្បន្ន ខ្ញុំ​មាន​អារម្មណ៍​ខុសគ្នា។ ខ្ញុំ​អាច​បត់​វា​បាន ហើយ​វា​ពិតជា​បាន​ផ្តល់នូវ​ភាព​ធូរស្រាល​ល្អ​មែន»។ Aguero បាន​លេង​ការប្រកួត 84លើក ចាប់តាំងពី​ធ្វើការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​លើក​ទី1 របស់គេ​ក្នុង​ឆ្នាំ2006 ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 36គ្រាប់ ប៉ុន្តែ ប្រឈមមុខ​នឹង​ការ​ប្រជែង​ជាមួយនឹង​កីឡាករ​ជាច្រើន​ដើម្បី​ទទួលបាន​កៅអី​មួយ​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​របស់លោក Sampaoli។ ស្រប​ពេលដែល Lionel Messi គឺជា​កីឡាករ​មិនអាច​ខ្វះ​បាន​ក្នុង​ក្រុម Aguero នឹង​ត្រូវតែ​ធ្វើការ​ប្រជែង​ជាមួយនឹង​តារា​ឆ្នើម Gonzalo Higuain និង Paulo Dybala របស់​ក្លិប Juventus ខ្សែប្រយុទ្ធ Diego Perotti របស់ Roma និង Mauro Icardi របស់​ក្លិប Inter Milan៕

    ប្រភពពី៖ Sport24

  • អ្នកចាំទី​ជើងចាស់ Buffon ប្រកាស​បញ្ចប់​អាជីព 17ឆ្នាំ​ជាមួយ Juventus

    អ្នកចាំទី​ជើងចាស់ Buffon ប្រកាស​បញ្ចប់​អាជីព 17ឆ្នាំ​ជាមួយ Juventus

    អ្នកចាំទី Gianluigi Buffon របស់​ក្រុម Juventus បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​ដ៏​ធំ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Turin មួយ​នេះ ក្រោយពី​ប្រឡូក​អស់​រយៈពេល 17ឆ្នាំ​រួចមក ប៉ុន្តែ​មិនបាន​ប្រកាស​ពី​ការបញ្ចប់​អាជីព​របស់គេ​នៅឡើយ​ទេ។

    Buffon វ័យ 40ឆ្នាំ បាន​ធ្វើជា​ប្រធាន​ក្រុម​ក្នុងពេល​ពួកគេ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Serie A ជា​លើក​ទី7 ជាប់ៗគ្នា និង​ពាន Italian Cup ជា​លើក​ទី4 ជាប់ៗគ្នា​ក្នុង​រដូវ​កាល​នេះ។ អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នា​កីឡដ្ឋាន Allianz ថា៖ «ក្នុងការ​បញ្ចប់​ដំណើរ​ផ្សងព្រេង​នេះ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ថ្មី2 ពិតជា​សំខាន់​ណាស់។

    ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ច្រើនជាងគេ​បំផុត​របស់​អ៊ីតាលី ពោលគឺ​ចំនួន 176លើក  Buffon ក៏បាន​ប្រកាស​ផងដែរ​ថា លោក​នឹងមិន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ម្តងទៀត​ឡើយ ដោយ​ច្រានចោល​ដំណឹង​ដែលថា រូបគេ​អាច​នឹង​ចូល​លេង​នៅក្នុង​ការប្រកួត​ជា​អន្តរជាតិ​លើកចុងក្រោយ​របស់គេ​នា​ថ្ងៃទី4 ខែមិថុនា ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់។

    អតីត​អ្នកចាំទី​របស់​ក្លិប Parma រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A ជា​លើក​ទី640 របស់គេ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Verona នៅ​ថ្ងៃ​សៅរ៍​នេះ៕

    ប្រភពពី៖ Channel News Asia

  • ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​ដ៏​លេចធ្លោ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​វិល​ត្រឡប់មកវិញ ក្នុង​ឆ្នាំ​ទី3

    ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​ដ៏​លេចធ្លោ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​វិល​ត្រឡប់មកវិញ ក្នុង​ឆ្នាំ​ទី3

    កាលពី​ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018កន្លងទៅនេះ ក្រុមហ៊ុន ICVeX Co Ltd សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រកាស​វត្ត​មាននៃ “កម្មវិធី​តាំងពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា លើក​ទី3” ដែល​សន្និសីទ​សារព័ព​ណ៌​មាន​នេះ​បានរៀបចំ​ឡើង​នៅ​ស​ណ្ឋ​គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដោយមាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី និង​នគរូបនីយកម្ម លោក Chinakit Viphavakit នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ICVeX Co Ltd លោក សី​ុ​ន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា លោក តាំង សុជាតិ វិទូ អនុប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា និង​អ្នក​ឧបត្ថម្ភ​កម្មវិធី ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​មកពី​គ្រប់​ស្ថាប័ន។

    ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា​ដែលជា​ពិព័រណ៍​អន្តរជាតិ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​វិល​ត្រឡប់មកវិញ​សារជាថ្មី​សម្រាប់​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ទី 3 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 24 ដល់ 26 ខែឧសភា​នៅឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ ពិព័រណ៍​ដែលមាន​រយៈពេល​បី​ថ្ងៃនេះ នឹង​នាំមក​នូវ​យីហោល្បីៗឈានមុខ​គេ​ជាង150 ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល និង​ភាព​ច្នៃប្រឌិត​ថ្មី​បំផុត​របស់​ពួកគេ​ដល់​អ្នកចូលរួម​ទស្សនា ដែល​មកពី​វិស័យ​ស្ថាបត្យកម្ម ការ​រចនា​ផ្ទៃ​ខាងក្នុង ការអភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា​ម្ចាស់ផ្ទះ និង​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ផងដែរ។ ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា ឆ្នាំ 2018នេះ ស្ថិតក្រោម​ប្រធានបទ “ការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​កាន់តែ​ប្រសើរ។

    លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX បាន​មានប្រសាសន៍ថា “សម្រាប់​ពិព័រណ៍​លើក​ទី3 ក្នុងឆ្នាំនេះ យើង​នឹង​ផ្តល់ឱកាស​ជាច្រើន​ដល់​អ្នកចូលរួម​ក្នុងការ​សិក្សា​រៀនសូត្រ។ យើង​ចង់​បំផុសគំនិត​ដល់​ប្រជាជន​កម្ពុជា និង​ផ្តល់​គំនិត​និង​ចំណេះដឹង​ដល់​ពួកគេ​នូវ​វិធីសាស្ត្រ​ក្នុងការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​របស់​ពួកគេ​បាន​កាន់តែ​ល្អប្រសើរ។

    ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ជា​ម្ចាស់ផ្ទះ​នៃ​សិក្ខាសាលា​ដ៏​មាន​សក្តានុពល​រយៈពេល3ថ្ងៃ​ក្រោម​ការគាំទ្រ​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា ដោយមាន​ការរៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដែលមាន​គោលបំណង​អប់រំ និង​ការកម្សាន្ត រួមទាំង​ការប្រកួតប្រជែង​លើ​ការ​រចនា​សម្រាប់​សិស្សានុសិស្ស និង​សកម្មភាពផ្សេងៗទៀតផង​ដែរ។                កម្មវិធី​នេះ​ក៏​ផ្តល់ឱកាស​ផ្តាច់មុខ​ផងដែរ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ភ្ញៀវ វី​អាយ​ភី វាគ្មិន និង​ក្រុមហ៊ុន​តាំងពិព័រណ៍​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​ស្ថាបត្យករ​កម្ពុជា​ឆ្នាំ 2018 នៅ​ថ្ងៃទី24 ខែឧសភា នៅឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។ កម្មវិធី​នេះ​សមស្រប​សម្រាប់​អ្នក​អភិវឌ្ឍន៍ អ្នក​រចនា ស្ថាបត្យករ និង​អ្នក​តុបតែង​សម្រាប់​សំបុត្រ​ចូលរួម​មានតម្លៃ 40 ដុល្លារ​ក្នុង​ម្នាក់។ សំបុត្រ​អាច​ជាវ​បាន​តាមរយៈ​គេហទំព័រ cambodiaarchitectdecor.com

  • កម្មវិធី ABC Exceptional Night ជាមួយ លោក​ នីកូ

    កម្មវិធី ABC Exceptional Night ជាមួយ លោក​ នីកូ

    ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១១ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ ផ្សាររាត្រី Palm Container នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី ១០១%នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្មនិងលើកទឹកចិត្តអោយយុវវ័យសម្រេចនូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

    កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ  ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

    ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Mango Mango Dine & Chill នៅថ្ងៃ ពុធ ទី ១៦ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួននិង​ បុគ្គលិកលក្ខណះបែបទាក់ទាញ​ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ

    DCIM100MEDIADJI_0034.JPG

    សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

    ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

  • បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ​សិស្ស​សាលារៀន វ៉េ​ស្ទ​ឡាញ អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ

    បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ​សិស្ស​សាលារៀន វ៉េ​ស្ទ​ឡាញ អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ

    នៅ​រសៀល​ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2018 នេះ បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ( Paulina Yos) បាន​ចុះ​ដោយផ្ទាល់​ទៅដល់​សាខា​សាលារៀនវ៉េ​ស្ទ​ឡាញ​សន្ធរ​មុខ ខណ្ឌទួលគោក​នោះ រាជធានី​ភ្នំពេញ នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​សិស្សក្មេងៗនៅ​ទីនោះ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញជាពិសេស​គឺ​ការនិយាយ​តែម្តង ដែល​មិន​ចាញ់​កុមារ​បរទេស​នោះឡើយ ហើយ​ប្រការនេះ នាង​អាច​សន្និដ្ឋានបានថា សាលារៀន​វ៉េ​ស​ឡាញពិតជា​មាននូវ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​ពិសេស​ជាងគេ និង​មាន​ស្តង់ដា​កម្រិត​ខ្ពស់ ទើប​អាចធ្វើ​ឲ្យកុមារៗកម្ពុជា ឆាប់​ចាប់បាន​នូវ​ចំណេះដឹងជាពិសេស​លើ​ផ្នែក​ភាសា​អង់គ្លេស ដែលជា​ភាសា​ទី 1 សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​លក្ខណៈ​អន្តរជាតិ។

    មិន​ត្រឹមតែ​ចំណេះដឹង​ផ្នែក​ភាសា​នោះទេ ក្មេងៗជា​សិស្ស​របស់​សាលារៀន​វ៉េ​ស​ឡាញ តែងតែ​បានទទួល​ការអប់រំ​ផ្នែក​សុជីវធម៌ និង​ការកសាង​ទំនាក់ទំនង​ល្អ​រវាង​មិត្ត​រួម​ថ្នាក់លោកគ្រូ​អ្នកគ្រូ មា​តិ​បិតា និង​ចាស់ទុំ​ថែមទៀត ដែល​ធ្វើ​ឲ្យក្មេងៗទាំងអស់​ពេលនេះ​មក​សិក្សា​ទីនេះ នឹង​ទទួលបាន​ទាំង​ចំណេះដឹង និង​សុជីវធម៌​ខ្ពស់ព្រមៗគ្នាដែល​នេះ​ពិតជា​មូលដ្ឋានគ្រឹះ​សំខាន់​ណាស់ សម្រាប់​អនាគត​បុត្រ​ធីតា​របស់​លោកអ្នក។ ជាមួយគ្នា​នោះដែរ សាលារៀន​វ៉េ​ស្ទ​ឡាញជា​សាលារៀន​ឈានមុខ​គេ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ និង​ភាសា​អង់គ្លេស​ប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាពជា​អ្នកដឹកនាំ។

    សាលា​វ៉េ​ស្ទ​ឡា​ញន ផ្ដោ​ច​សំខាន់​លើ “សិក្សា​ដើម្បី​ភាពជា​អ្នកដឹកនាំ” ដែលជា​បេសកកម្ម របស់​សាលារៀន​វ៉េ​ស្ទ​ឡាញដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ខាងលើ សាលារៀន​វ៉េ​ស្ទ​ឡាញ​បេ្ត​ជ្ញា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​បេសកកម្ម 3 យ៉ាងដូច​ខាងក្រោម ៖

    1. ផ្តល់​ការអប់រំ​ចំណេះ​ទូទៅ​ខែ្មរ​ពី​កម្រិត​ម​តេ្ត​យ្យ​ដល់​ថ្នាក់​ទី12 តាម​ប្រព័ន្ធ​គុណភាព​អប់រំ​ជាតិ និង​ការអប់រំ​ភាសា​អង់​គេ្ល​ស​ទូទៅ​ពី​កម្រិត​ម​តេ្ត​យ្យ​ដល់​កម្រិត​ខ្ពស់ តាម​បទដ្ឋានគុណភាព​អប់រំ​អាមេរិកាំង ដល់​សាធារណៈជន​ទូទៅ​ក្នុងតម្លៃ​សមរម្យ។
    2. ជានិច្ចកាល​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស​លើកកម្ពស់​វិស័យសេដ្ឋកិច្ចក្នុងទិសដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។
    3. អនុវត្ត​ជា​គំរូ​គេ​ដល់​ស្ថាប័ន​អប់រំ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា ក្នុង​ការផ្តល់​ការអប់រំ​ប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំក្នុងការ​អភិវឌ្ឍ​សង្គមជាតិ និង​ពិភពលោក​ទាំងមូល។

    ជា​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ចំពោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​សាខា​សន្ធរ​មុខ​នេះ បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា កញ្ញា យ៉ូ​ស ប៉ូ​លី​ណា មាន​ពាក្យពេចន៍​លើកសរសើរ​ពី​សម​ត្ថិ​ភាពប្អូនៗថា «ប្អូនៗជា​កុមារ​កម្ពុជា​ដែល​ពោល​ពេញ​ទៅដោយ​សម​ត្ថិ​ភាព​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ដោយផ្ទាល់​ជាមួយនឹង​នាង ហាក់បីដូចជា ក្មេងៗជនជាតិ​អាមេរិក​អ៊ីចឹង​ដែរដូច្នោះ​ហើយ នាង​បាន​សម្លឹង​ឃើញថា ការសិក្សា​សាលារៀន វ៉េ​ស្ទ​ឡាញ ពិត​ជាមាន​គុណភាព និង​មិន​ចាញ់​ការសិក្សា​នៅឯ​បរទេស​ប៉ុន្មាន​នោះទេ »៕

  • អស្ចារ្យ!សាលារៀន​វ៉េ​ស្ទ​ឡាញ​ទទួលបាន​ភាពជោគជ័យ​រៀបចំ​ដំណើរ​ចូលរួម​កិច្ចការងារ​សប្បុរសធម៌​ជួយ​សង្គម​ខ្មែរ​របស់​បវរកញ្ញា​ច​ក្រ​វា​ឡ​តំណាង​កម្ពុជា

    អស្ចារ្យ!សាលារៀន​វ៉េ​ស្ទ​ឡាញ​ទទួលបាន​ភាពជោគជ័យ​រៀបចំ​ដំណើរ​ចូលរួម​កិច្ចការងារ​សប្បុរសធម៌​ជួយ​សង្គម​ខ្មែរ​របស់​បវរកញ្ញា​ច​ក្រ​វា​ឡ​តំណាង​កម្ពុជា

    នា​ព្រឹក​ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2018 នេះ គណៈប្រតិភូ​សាលារៀន​វ៉េ​ស្ទ​ឡាញ បាន​នាំ​ដំណើរ​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា ឬ Miss Global Cambodia កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ( Paulina Yos ) ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចូលរួម​ជា​កិច្ចការងារ​សង្គម​សប្បុរសធម៌​ចំពោះប្អូនៗកុមារា​កុមារី​នៅក្នុង​សាលា​ដូងដែល​ម​មាន​ទីតាំង​ស្ថិតនៅ​ភូមិ រនះ សង្កាត់ កោះដាច់ ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

    នា​ដំណើរ​របស់​បវរកញ្ញា​ចក្រ​វា​ឡ​រូបនេះ​បាន​ដល់​ទឹកដី​នៃ​សាលា​ដូង លោក អ៊ុក វណ្ណ​ដេ ជា​ស្ថា​និក​សាលា​ដូង និងប្អូនៗកុមារា​កុមារី​ទាំងអស់បាន​ចេញមក​ទទួល​ស្វាគមន៍​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា រួមទាំង​លោកគ្រូ​អ្នកគ្រូ​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ ដោយ​ទឹកមុខ​ញញឹម រីករាយ​រាក់​ទាញព្រមទាំង​សំឡេង​ទះដៃ​យ៉ាង​កងរំពង។

    បុរស​វ័យ 30 ឆ្នាំ​ជា​ស្ថា​និក​សាលា​រូបនេះ បាន​ថ្លែង​ចំពោះ​ការចូលរួម​កិច្ចការងារ​សង្គម​មួយ​នេះ​ថាលោក​ពិត​ជាមាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង ដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ បានរៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា មកកាន់​សាលា​ដូងនិង​បាន​ជួប​សំណេះសំណាល ផ្ដល់​គ​ន្លិះ អនុសាសន៍ល្អៗ ជូន​ចំពោះប្អូនៗនៅក្នុង​សាលារៀន​មួយ។ លោក​បន្ដថា « ខ្ញុំ​ពិតជា​រក​អ្វី​មក​និយាយ​មិន​ចេញ​មែនព្រោះ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​មួយ​នេះ បានធ្វើឱ្យ​ខ្ញុំ​រួមទាំងប្អូនៗទាំង​គ្នា​រំជួលចិត្ត​ឥតឧបមា ។

    ជាមួយគ្នានេះ​ដែល កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ក៏បាន​សម្ដែង​ចំណាប់អារម្មណ៍​ត្រេកត្រអាល និង​ក្ដី​ស្រឡាញ់​ចំពោះប្អូនៗកុមារា​កុមារី​ទាំង​អារម្មណ៍​ក្ដុកក្ដួល​រួមទាំង​សម្រក់​ទឹកភ្នែក​ថានាង​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ខណៈដែលក្មេងៗទាំងអស់​នៅក្នុង​សាលារៀន​ដូង​នេះ បាន​រត់​មក​ឱប មក​ចាប់ដៃ ផ្ដល់នូវ​ក្ដី​ស្រឡាញ់​ពិត​ចេញពី​បេះដូង​មកកាន់​រូបនាង។

    នាង​ថា « នាង​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​ក្រុមការងារ​សាលារៀន​វ៉េ​ស្ទ​ឡាញដែល​បាន​យកចិត្ត​ទុក្ខ​ជាខ្លាំង​ចំពោះ​ដំណើរ​របស់​នាង​ខ្ញុំ​មក​ធ្វើ​កិច្ចការងារ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា។ នាង​ខ្ញុំ​ពិត​រំភើបចិត្ត​ខ្លាំងណាស់ ដែល​ទទួលបាន​ក្ដី​ស្រឡាញ់​ពីប្អូនៗទាំងអស់នេះ ទទួល​ស្វាគមន៍​នាង​ខ្ញុំ​យ៉ាង​កក់ក្ដៅ​បីដូច​ជា​គ្រួសារ​តែមួយ»។ យ៉ាងណាមិញ បវរកញ្ញា​រូបនេះ​ក៏បាន​ថ្លែង​អំពី​បទពិសោធន៍​ជីវិត​ខ្លះទៅ​កាន់​ប្អូន​ទាំង 3 ធំៗ រួមមាន៖ ទី1-កុំ​បោះបង់​ក្ដីសង្ឃឹម។ ទី2- ការប្រឹងប្រែង​តស៊ូ ខិតខំ​រៀនសូត្រ​នូវ​អ្វី​ដែលជា​បំណងប្រាថ្នា​ពិត​របស់ខ្លួន ដើម្បី​សម្រេច​គោលដៅ​នា​ថ្ងៃ​អនាគត។ ទី3 នោះ​គឺ ភាពក្លាហាន និង​លើកទឹកចិត្ត​ខ្លួន។

    គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​ចូលរួម​កិច្ចការងារ​សង្គម​រប​ស់បវរ​កញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា​រូបនេះ​ដែល​រៀបចំឡើង​ដោយ​សាលារៀន​វ៉េ​ស្ទ​ឡាញ ពោលគឺ​ពិតជា​ទទួលបាន​ការសរសើ​រ​ពី​សំណាក់​ក្រុមការងារ Miss Global Cambodia និង​កញ្ញា ប៉ូ​លី​ណា មិន​ដាច់​ពី​មាត់​ពី​ត​មែន។ លោកគ្រូ​អ្នកគ្រូ​សាលារៀន​វ៉េ​ស្ទ​ឡាញ ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន ឡា​រ៉ែ​ន ផងដែរ​ថា ក្រៅពី​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ឱ្យមាន​គុណភាព​ស្ដង់ដា​ជាតិ និង​អន្ដរជាតិ​ហើយ​នោះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ក៏បាន​ផោ្ដ​ត​សំខាន់​ចំពោះ​កិច្ចការងារ​សប្បុរសធម៌​ដើម្បី​ជួយ​សង្គម​ជាតិខ្មែរ​ផងដែរ។

    លោក​បន្ដថា « ដូច​ដែរ​បានដឹងហើយថា សាលារៀន​វ៉េ​ស្ទ​ឡាញ​គឺជា​ស្ថាប័ន​អប់រំ​មួយ​ដែល​ផ្អែកលើ​គោលដៅ គុណធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំ ដែល​បាន​ដើរ​ស្របតាម​កម្មវិធីសិក្សា​បែប​អឺរ៉ុប និង​បាន​ផ្ដល់ឱ្យ​សិ​ស្សា​នុស​ស្សិ​ទាំងអស់​ទទួលបាន​នូវ​ចំណេះដឹង ដែល​ផ្ដោតលើ​សំខាន់​លើ បញ្ញា ស្មារតី សីលធម៌​រស់នៅ និង​កាយសម្បទា។ ដូច្នោះ​ហើយ​បានជា ដំណើរ​ចូលរួម​ការងារ​សង្គម​របស់​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា​លើក​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​មាន​កិត្តិយស​ទទួល និង​សម្របសម្រួល​ទាល់​ដំណើរ​ទស្ស​និក​កិច្ច​ជួយ​សង្គម​របស់​បវរ​កញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា យ៉ាង​មាន​ភាពជោគជ័យ និង​បាន​មកវិញ​នូវ​ការ​ពោល​សរសើរ​ពី​កញ្ញា យ៉ូ​ស ប៉ូ​លី​ណា មិន​ដាច់​ពី​មាត់​ទាល់តែសោះ៕

  • កប់! OPPO F7 128GB ដែល​ល្បី​ថា​ដើរ​លឿន អាច​ចាប់ផ្តើម​ក​ម្ម៉​ង់​ទិញ​បាន​ហើយ!

    កប់! OPPO F7 128GB ដែល​ល្បី​ថា​ដើរ​លឿន អាច​ចាប់ផ្តើម​ក​ម្ម៉​ង់​ទិញ​បាន​ហើយ!

    អ្វីដែល​អតិថិជន​គ្រប់គ្នា​កំពុង​ទន្ទឹងរង់ចាំ​នោះ ពេលនេះ​បានមក​ដល់​ហើយ។ បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO អតិថិជន​អាចធ្វើ​ការ​កុម្ម៉ង​ទុក​មុន​នូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅ​គ្រប់​ហាង​ទូរស័ព្ទដៃ​ទាំងអស់​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​នានា ចាប់ពី​ថ្ងៃទី១២ ខែឧសភា រហូតដល់​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយ​អតិថិជន​អាចមក​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី២០ ខែឧសភា​ឆ្នាំ២០១៨នេះ។

    ចំពោះ​រាល់​ការ​កុម្ម៉ង​ទុក​មុន​នូវ​OPPO F7 128GB លោក​អ្នកនឹង​ទទួលបាន​នូវ​ថែម​ជូន​ពិសេស​ជាច្រើន​ដែល​សរុប​មាន​រហូតដល់៥មុខ​ដូចជា៖ ស្រោម​ការពារ​ទូរស័ព្ទ (មាន​ហត្ថលេខា​តារា​តំណាង​ក្រុមហ៊ុន​ទាំងបី​រូប) កា​តាប​ស្ពាយ​ពីក្រោយ Sim Smart (លេខ​ពិសេស) តម្លៃ$59 ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រ​កាមេរ៉ា (Tripod) និង​កាស​ធំ (Headphone)ដ៏​ស្រស់ស្អាត។

    គួរ​រំលឹក​ផងដែរ​រថា គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការចេញលក់​នូវ​ទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB  ដែល​បាន​ចេញលក់​កាលពី​ចុងខែ​មេសា​នោះ​គឺមាន​អតិថិជន​ជាច្រើន​បានមក​ធ្វើការ​ជាវ​នូវ​ម៉ូ​ដែល​មួយ​នេះ​យ៉ាង​គគ្រឹកគគ្រេង មិនថាតែ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ សូម្បីតែ​អតិថិជន​នៅ​ប្រទេស​ជាច្រើន​ទៀត​ក៏​នាំគ្នា​ទិញ​ទូរស័ព្ទ​នេះ​ដូច​ព្យុះ​ដែរ។

    ទោះបី OPPO F7 RAM6GB+ROM128GB  មានតម្លៃ​ថ្លៃ​ជាង​បន្តិច​ក៏ដោយ តែ​វា​អាច​ប្រើប្រាស់​បាន​កាន់តែ​ប្រសើរ ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ទូរស័ព្ទ​អង្គ​ផ្ទុក​ទិន្នន័យ​ធំ និង​ប្រើប្រាស់​កម្មវិធីធំៗបាន​លឿន​ទាន់​ចិត្ត។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នោះ​គឺថា​នៅលើ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ក៏បាន​បង្ហោះ​ឃ្លី​ប​ផ្សាយពាណិជ្ជកម្ម​ថ្មី ដែលមាន​ការចូលរួម​សម្តែង​ពី​តារា​តំណាង​ក្រុមហ៊ុន OPPO  គឺ​អ្នកនាង ពេជ្រ សោភា ជាមួយនឹង​ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ស័ក្តិសម​ឥតខ្ចោះ ជាមួយ​ទូរស័ព្ទដៃ OPPO F7 ពណ៌​ខ្មៅ​ដ៏​ទំនើប​ស៊េរី​ចុងក្រោយបង្អស់​នេះ។

    OPPO F7128GB មាន​RAM 6GB+ROM128GB  មាន​ពីរ​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​គឺ៖ ពណ៌​ក្រហម(Solar Red) និង​ពណ៌​ពេជ្រ​ខ្មៅ(Diamond Black) ជាមួយ​តម្លៃ​ត្រឹមតែ៤២៩ដុល្លារ​ប៉ុណ្ណោះ ។ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិត​បង្ហាញ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក(Notch Screen) Super Full Screen។ វា​ថែមទាំង​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាចឆ្លើយតប​សារ ឬ​លេង​chat បណ្តើរ(We chat, Messenger & What App)។

    ដូច្នេះ នៅចាំ​អី​ទៀត! សូម​ចាប់ផ្តើម​ក​ម្ម៉​ង់​ទិញ​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខយក្ស ល្បឿន​លឿន OPPO F7 128 GB ឥឡូវនេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO https://www.facebook.com/OPPOCAMBODIA/

  • Huawei និង ZTE ត្រូវបាន​ហាម​លក់​នៅ​គ្រប់​មូលដ្ឋានទ័ព​អាមេរិក

    Huawei និង ZTE ត្រូវបាន​ហាម​លក់​នៅ​គ្រប់​មូលដ្ឋានទ័ព​អាមេរិក

    រដ្ឋមន្ត្រី​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក បានចេញ​បម្រាម​ហាមឃាត់​ការលក់​ស្មា​ត​ហ្វូ​ន​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​នៅក្នុង​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ដែលការចេញ​បម្រាម​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​ព្រមាន​ពី​មន្ទីរ​បញ្ច​កោណ​អាមេរិក។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg បានឱ្យដឹងថា មន្ទីរ​បញ្ច​កោណ​អាមេរិក បានចេញ​សេចក្ដី​ព្រមាន​ថា ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​លួច​ប្រមូល​ទិន្នន័យ​ពី​មន្ត្រី និង​បុគ្គលិក​យោធា​អាមេរិក​ទៅឱ្យ​រដ្ឋាភិបាល​ចិន ដែល​នេះ​ជា​ក្ដី​ព្រួយបារម្ភ​ដ៏​ធំ​មួយ​របស់​អាមេរិក​ជុំវិញ​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រទេស។

    អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Dave Eastburn បាន​ថ្លែងថា “ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​បង្កឱ្យមាន​ហានិភ័យ​ចំពោះ​សុវត្ថិភាព​សន្ដិសុខ​រប​ស់​បុគ្គលិក​នៅក្នុង​នាយកដ្ឋា​ន ដែលមាន​ទាំង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​បេសកកម្ម​របស់​ពួកគេ។

    ឆ្លើយតប​ទៅនឹង​ក្ដី​ព្រួយបារម្ភ ក៏ដូចជា​ការហាម​លក់​ស្មា​ត​ហ្វូ​ន​នេះ ក្រុមហ៊ុន Huawei បានចេញ​សេចក្ដី​បំភ្លឺថា ក្រុមហ៊ុន​សប្បាយចិត្ត និង​បើកចំហ​ចំពោះ​រឿង​គ្រប់យ៉ាង​ដើម្បីឱ្យ​រដ្ឋាភិបាលអាមេរិក​យល់ច្បាស់​ពី​ឧបករណ៍​របស់ខ្លួន ហើយ Huawei សូមបញ្ជាក់ថា គ្មាន​រដ្ឋាភិបាល​ណាមួយ​ស្នើឱ្យ​ខ្លួន​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នោះទេ​ហើយ​បើ​មាន​មែន​ក៏​ខ្លួន​មិន​ធ្វើ​ដែរ ព្រោះ​វា​ជាការ​រំលោភបំពាន​លើ​កម្មសិទ្ធិឯកជន​រប​ស់​អតិថិជន។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកុម្ភៈ​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់​របស់ FBI អាមេរិក ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​កងទ័ព​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​ដែលជា​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន​បរទេស​មិនមែនជា​របស់​អាមេរិក៕