Author: វល័ក្ខ

  • Adidas Cambodia ប្រកាស​ដាក់លក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static ដែល​រចនា​ដោយ Kanye West

    Adidas Cambodia ប្រកាស​ដាក់លក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static ដែល​រចនា​ដោយ Kanye West

    ភ្នំពេញ៖ នៅ​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 ក្រុមហ៊ុន MIB Metropolitan International Brands Ltd ដែលជា​ក្រុមហ៊ុន​ផ្តាច់មុខ​នាំចូល​ម៉ាក Adidas ចូលក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ដាក់លក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static ដំបូង​គេ​បង្អស់​នៅក្នុង​ទីផ្សារ​កម្ពុជា។ Yeezy 350 V2 Static ជា​ប្រភេទ​ស្បែកជើង​ដែល​បាន​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក ហើយក៏​ជា​តារាចំរៀង​រ៉េ​ប​ដ៏​ល្បី​ល្បា​មួយរូប​ផងដែរ នោះ​គឺ លោក Kanye West ។

    គួរបញ្ជាក់​ផង​ដែលថា​ក្រុមហ៊ុន​នឹងដាក់​លក់​ស្បែក​កីឡា​ជើង​ម៉ូត Yeezy 350 V2 Static ជា​ផ្លូវការ​នៅ​ថ្ងៃទី27 ខែធ្នូ ឆ្នាំ2018 ចាប់ពី​ម៉ោង 8ព្រឹក​រហូតដល់ នៅ​ហាង Adidas សាខា​ផ្លូវ​ព្រះសីហនុ។

    ចំណុច​ពិសេស​របស់ Yeezy Boost 350 V2 Static គឺ​ផ្នែក​ខាងលើ​នៃ​ស្បែកជើង​ជា​ប្រភេទ​សាច់​ក្រណាត់​ចាក់ (Primeknit) ដែលមាន​ពណ៌​ស លាយ​ពណ៌​ប្រផេះ ជា​ពិស​សេ​គឺ​ឆ្នូត​នៅ​ចំហៀង​ត្រូវបាន​ត្បាញ​ជាប់​ទៅនឹង​ផ្នែក​ខាងលើ ហើយ​រួម​តែមួយ (Monofilament) ចំណែកឯ​ផ្នែក​កែង​នៃ​ស្បែកជើង (Midsole) បាន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ Adidas Innovative Boot ™ Technology ។

    នេះ​គឺជា​ការ​ដាក់លក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static លើកដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា និង​មានតម្លៃ​ត្រឹមតែ 241ដុល្លារ​ប៉ុណ្ណោះ។

    សម្រាប់​ព័ត៌មាន​លម្អិត​ពី​ស្បែកជើង​ម៉ូត Yeezy 350 V2 Static, Adidas ហ្វេ​ន​អាច​ឆែក​វេ​ប​សាយ www.adidas.com/YEEZY ខាងក្រោម ឬក៏​ហេ្វ​ក​បុក​ផេ​ករ​បស់ FB – Adidas Cambodia Store Instagram – @adidascambodia_store

    ជាពិសេស​សូម​ធ្វើការ​ស្វែងរក​លក្ខខណ្ឌ​ទិញ​ស្បែកជើង​ម៉ូត Yeezy 350 V2 Static នៅ​ខាងក្រោម។

    https://drive.google.com/file/d/1-Xgjkx0B750BDJYo3BVHrDQKC1yuUTXh/view?usp=sharing

  • ការកំណត់​លើ​គម្រោង​ថវិកា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បង្កើត​ឲ្យ​មាន​ជម្លោះ

    ការកំណត់​លើ​គម្រោង​ថវិកា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បង្កើត​ឲ្យ​មាន​ជម្លោះ

    តើ​ប្រព័ន្ធ​ផ្កាយរណប​ព្យាករ​អាកាសធាតុ ឬ​រថយន្ត​តាក់ស៊ី ដែលមាន​រូប​ឡូហ្គោ​សម្គាល់ គួរតែ​បញ្ចូល​ក្នុង​គម្រោង​ថវិកា​អូឡាំពិក​របស់​ប្រទេស ឬ​យ៉ាងណា? នេះ​គឺជា​បញ្ហា​មួយ​ដែល​ជប៉ុន និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អូឡាំពិក ទីក្រុង​តូ​ក្យូ ឆ្នាំ2020 កំពុងតែ​គិត ខណៈដែល​ពួកគេ​ព្យាយាម​ធ្វើការ​ទៅលើ​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​នឹង​ចំណាយ​សរុប​ក្នុង​អូឡាំពិក។

    គណៈកម្មាការ​រៀបចំ នឹង​ប្រកាស​ពី​គម្រោង​ថវិកា​របស់ខ្លួន​ចុងក្រោយ​បំផុត​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ពួកគេ​នឹង​ប្រឈមមុខ​នឹង​សម្ព័ន្ធ​ដ៏​ធំ​ក្នុងការ​កាត់បន្ថយ​ការចំណាយ។ គម្រោង​ថវិកា​បច្ចុប្បន្ន​សម្រាប់​អូឡាំពិក ដែល​ត្រូវបាន​កែសម្រួល​ក្នុង​ដូចគ្នានេះ​កាលពី​ឆ្នាំមុន ស្ថិតក្នុង​ចំនួន​ប្រមាណ​ជា12ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​គណៈកម្មការ​រៀប​ចំ បាន​សន្យាថា វា​នឹងមិន​កើនឡើង​ទៀតឡើយ។

    ស្របពេល​ដែលមាន​កង្វល់ផ្សេងៗថា ការបង្កើន​ការចំណាយ កំពុងតែ​បាំងបិទ​ស​ក្ត​នុព​ល​ទីក្រុង​ម្ចាស់ផ្ទះ​អូឡាំពិក លោក Toshiro Muto នាយក​ប្រតិបត្តិ​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បាន​ឲ្យ​ដឹង​ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា៖ «យើង​មិនអាច​បង្កើន​ឲ្យ​លើស​ចំនួន​កាលពីមុន​នៃ​គម្រោង​ថវិកា​ឡើយ»។ ប៉ុន្តែ ជម្លោះ​មួយ​បាន​ផ្ទុះឡើង ទៅ​ចំណុច​អ្វីខ្លះ​ដែល​ត្រូវ​រាប់បញ្ចូល​ក្នុង​ការចំណាយ​អូឡាំពិក។ ក្នុងចំណោម​ទឹកប្រាក់12ពាន់​លាន​ដុល្លារ គណៈកម្មកា​រៀបចំ ទាមទារ​យកតែ​ឯង​ក្នុង​ទឹកប្រាក់​ច្រើនជាង 5ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ចំនួន​របស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ៕

    ប្រភពពី៖ Channel News Asia

  • ម្ចាស់​ជើងឯក​អូឡាំពិក5 សម័យកាល Franklin ប្រកាស​ចូលនិវត្តន៍

    ម្ចាស់​ជើងឯក​អូឡាំពិក5 សម័យកាល Franklin ប្រកាស​ចូលនិវត្តន៍

    កីឡាការិនី​ហែល​ទឹក​សហរដ្ឋអាមេរិក Missy Franklin បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​នាង​កាលពី​ថ្ងៃ​ពុធ ក្នុង​វ័យ​ត្រឹមតែ23ឆ្នាំ ដើម្បី​បញ្ចប់​អាជីព​ប្រកបដោយ​ភាពជោគជ័យ​មួយ ដែល​ក្នុងនោះ​នាង​បានឈ្នះ​មេដាយមាស​អូឡាំពិក​ដល់​ទៅ5។

    កីឡាការិនី​រូបនេះ​បាន​ក្លាយជា​តារា​ឆ្នើម​ម្នាក់​ក្នុងចំណោម​តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ2012 ដែល​កាលនោះ​នាង Franklin ដែលមាន​វ័យ​ត្រឹមតែ 17ឆ្នាំ បានឈ្នះ​ការប្រកួត​ហែល​ទឹក​លើ​វិញ្ញាសា​បែប​កង្កែប​ចម្ងាយ100ម៉ែត្រ និង200ម៉ែត្រ ដោយ​វិញ្ញាសា​ទី2នេះ នាង​បាន​ប្រើប្រាស់​ថិរវេលា​ជា​កំណត់ត្រា​ពិភពលោក។

    Franklin ក៏បាន​ក្លាយជា​សមាជិក​របស់​ក្រុម​ហែល​ទឹក​បណ្តាក់​របស់​អាមេរិក​ផងដែរ។ ក្រោយមក នាង​មិន​ធ្លាប់បាន​ប្រើប្រាស់​ថិរវេលា​ឲ្យ​បានល្អ​ប្រសើរ​ជាង​ថិរវេលា​ផ្ទាល់ខ្លួន​ដ៏​ល្អ​បំផុត​នាង​ពី​ទីក្រុង​ឡុង​ដ៍​ឡើយ ប៉ុន្តែ បាន​ចូលរួម​ជាមួយនឹង​ក្រុម​សហរដ្ឋអាមេរិក សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Rio ឆ្នាំ2016 ដែល​នៅពេលនោះ​នាង​បានឈ្នះ​មេដាយមាស1ទៀត​ក្នុង​វិញ្ញាសា​ហែល​បណ្តាក់ ក្រោយពី​ការឆ្លង​ផុត​ការប្រកួត​ជម្រុះ​ផ្សេង។

    Franklin បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «នេះ​ប្រហែលជា​លិខិត​ដ៏​លំបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​សរសេរ​ពីមុនមក​ឡើយ។ នៅថ្ងៃនេះ ខ្ញុំ​សូម​ធ្វើការ​ប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្ញុំ​ការប្រកួត​កីឡាហែលទឹក​ហើយ»៕

    ប្រភពពី៖ Reuters

  • កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព វិលត្រឡប់​មកវិញហើយ​បន្ទាប់ពី​បាន​វះកាត់​ព្យាបាល​ជំងឺបេះដូង​ពី​កំណើត​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ប្រទេស​ថៃ

    កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព វិលត្រឡប់​មកវិញហើយ​បន្ទាប់ពី​បាន​វះកាត់​ព្យាបាល​ជំងឺបេះដូង​ពី​កំណើត​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ប្រទេស​ថៃ

    ពួកគេ​ត្រឡប់មក​ជាមួយ​ជីវិត​ថ្មី​ដែល​ស្រស់បំព្រង​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ឡើងវិញ

    រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៖ កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព​ចំនួន ៧នាក់ បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ពួកគេ​ទទួលបាន​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ប្រទេស​ថៃ ស្ថិតក្រោម​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា។

    គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា ជា​គម្រោង​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​ជំនាញ​ឯកទេស និង​ធនធាន​ផ្ទាល់​របស់​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ដើម្បី​ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​គ្មាន​លទ្ធភាព​ក្នុង​បណ្តា​ប្រទេសជិតខាង។

    នៅក្នុង​ប្រទេស​កម្ពុជា គម្រោង​នេះ​ជា​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ រួម​ជាមួយនឹង​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ           ព្រះរាជាណាចក្រ​កម្ពុជា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) មន្ទីរពេទ្យ​កាល់ម៉ែត និង​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ អេ​ស៊ា។

    បន្ទាប់ពី​កូន​របស់គាត់​ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់ ឪពុកម្តាយ​របស់​កុមារ​ម្នាក់​បានបង្ហាញ​នូវ​សេចក្តីរំភើប រីករាយ ដែល​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន ហើយ​បាន​និយាយ​ឲ្យ​ដឹងថា      «ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ត្រេកអរ​មែនទែន នៅពេលដែល​ខ្ញុំ​បានឃើញ​គាត់​មាន​សុខ​ភាពល្អ និង​ស្រស់ស្រាយ​ជាង​ពេលដែល​គាត់​ឈឺ និង​មាន​សភាព​ធម្មតា​បន្ទាប់​ពី​ការវះកាត់​រួច។ ក្នុងនាម​ជា​ឪពុកម្តាយ ពិតជា​រក​អ្វី​មក​ប្រដូច​មិនបាន​ឡើយ ពេល​ឃើញ​កូន​មាន​សុខភាព​ល្អ ហើយ​ជាសះស្បើយ​ពី​ជំងឺ គិត​ទៅ​ដូច​បានទទួល​នូវ​ជីវិត​ថ្មី​ដូ​ចេះ្ន​ដែរ»

    ឪពុកម្តាយ​របស់​អ្នកជំងឺ​ក៏បាន​សង្កត់ធ្ងន់​អំពី​សេវាកម្ម និង​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ដែល​កូន​របស់​ពួកគាត់​បាន​សម្រាក​ព្យាបាល​ផងដែរ។ ពួកគាត់​និយាយថា មន្ទីរពេទ្យ​នេះ គឺ​ល្អ​ណាស់។    វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ទាំងអស់ តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ហើយ​តែងតែ​ផ្លាស់ប្តូរ​វេន​គ្នា​ប្រចាំការ ដើម្បី​តាមដាន​ស្ថានភាព​អ្នកជំងឺ​គ្រប់ពេលវេលា។

    «ពិតជា​ល្អ​ណាស់! ទាំង​សេវាកម្ម ថ្នាំពេទ្យ បរិក្ខារ​ពេទ្យ និង​ទាំង​បរិយាកាស​នៅក្នុង​មន្ទីរពេទ្យ។ ចំពោះ​គ្រូពេទ្យ​វិញ ពួកគាត់​មាន​ភាព​រួសរាយ​រាក់ទាក់ មានការ​សន្តោស ហើយ​ឧស្សាហ៍​មក​ត្រួតពិនិត្យ​សុខភាព​កូន​ខ្ញុំ​ជាប់​ជានិច្ច ដោយ​ខ្លាច​កូន​ខ្ញុំ​គាត់​មិនសូវ​ស្រួល និង​យកចិត្តទុកដាក់​ដល់​អ្ន​ក​ជំងឺ មិន​ថា​ពេល​ថ្ងៃ ឫ​ពេលយប់​នោះទេ។ ចំណែកឯ​ការ​ស្នាក់នៅ និង​ការហូបចុក​សម្រាប់​ពួក​ខ្ញុំ​ក្នុងអំឡុងពេល​នៅ​ទីនោះ​វិញ និយាយ​ទៅ​ពិតជា​ល្អ​មែនទែន»

    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ អន្តរជាតិ  បំ​រ៉ុង​រ៉ាត់ បាន​ពង្រីក​គម្រោង​សប្បុរសធម៌​មួយ​នេះ ដើម្បី​ជួយ​ដល់​កុមារ​ដែល​គ្មាន​លទ្ធភាព​នៅតាម​បណ្តា​ប្រទេសជិតខាង​ជាច្រើន​ដូចជា៖ ប្រទេស មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​ឆ្នាំនេះ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ ចាប់តាំងពី​ឆ្នាំ២០០៣មក គម្រោង​មួយ​នេះ​បាន​ជួយ​ដល់​អ្នកជំងឺ​បាន​ជាង៧៨២នាក់​រួចមកហើយ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល ហើយ​ធ្វើ​ឲ្យ​ពួកគេ​មានជីវិត​ស្រស់បំព្រង​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​សារជាថ្មី​ឡើងវិញ។

    តាមរយៈ​ក្តី​សន្តោស និង​ការយកចិត្តទុកដាក់​បំ​ផុតពី​ក្រុមគ្រូពេទ្យ និង​ម្ចាស់ជំនួយ​ទាំងអស់     ឳ​ពុក​ម្តាយ​របស់​កុមារ​បាន​លើកឡើងថា «ក្នុងនាម​ជា​ប្រជាជន​កម្ពុជា យើង​សូម​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក និង​ដៃគូ​ទាំងអស់​នៃ​មូលនិធិ​នេះ ជាពិសេស​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យអន្តរជាតិ បំ​រ៉ុង​រ៉ាត់ ដែល​បានទទួល​យក​កូន​រប​ស់​ខ្ញុំ និង​កុមារ​ដទៃទៀត ដើម្បី​ព្យាបាល​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត និង​ថែទាំ​ដោយ​ឥតគិតថ្លៃ ជាពិសេស​សម្រាប់​ការចំណាយផ្សេងៗ និង​ការ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ។ នេះ​ជា​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា»៕

  • ក្រុមហ៊ុន វីសា បើកដំណើរការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាតនៅកម្ពុជា

    ក្រុមហ៊ុន វីសា បើកដំណើរការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាតនៅកម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨៖​ វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន 5 រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR – Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។

    ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card) ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។

    នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QR​កូដ​ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។

    អ្នកស្រី ជុំ ម៉ូនីកា ​នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បាន​មានប្រសាសន៍ថា៖ “យើងសូមអបអរសាទរចំពោះធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់សាច់ប្រាក់តាមរយៈការ ស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការវិវត្តន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាQRកូដអាចជួយកាត់បន្ថយចំណាយដ៏មានប្រសិទ្ធិភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថលជំនួសការប្រើសាច់ប្រាក់សុទ្ធ។

    ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។

    ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេនQRកូដនេះ មានហាងសរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen និង Krispy Kreme), ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។

    រាល់ប្រតិបត្តិការQRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈQR បានកំពុងតែអនុវត្ត​នៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះនឹងមកដល់ទីផ្សារមួយចំនួនទៀតនៅអាស៊ី អាគ្នេយ៍។

    អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា៖ “ យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជម្រុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរទ្បើង” ។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html

  • ពិធី «បុណ្យដារលាន ឬ បុណ្យ​ភូមិ» លើក​ទី 12 នៅ​ទីក្រុង​សៀមរាប​ធ្វើឡើង ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

    ពិធី «បុណ្យដារលាន ឬ បុណ្យ​ភូមិ» លើក​ទី 12 នៅ​ទីក្រុង​សៀមរាប​ធ្វើឡើង ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

    អ្នកណាខ្លះ​នឹង​ទៅ​ឆ្លង​ឆ្នាំ​នៅ​រៀម​រាប? កុំ​ភ្លេច​ណា ទៅលេង​បុណ្យ​ភូមិ​នៅឯ​ភូមិ​ជ្រាវ ក្នុង​ទី​រួម​ខេត្ត សៀមរាប​ទាំងអស់គ្នា ពីព្រោះ​ក្រុម​សមាជិក​របស់ Jaya Catering & Events បាន​សហការគ្នា​រៀបចំ​កម្មវិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ហើយនឹង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​នៅ​ថ្ងៃទី 31 ខែធ្នូ​តែម្តង។

    លោក ច្រឹ​ក គីម​ផូ ជា​អគ្គនាយក ក្រុមហ៊ុន Jaya Catering & Events បាន​លើកឡើងថា៖ នេះ​ជា​លើក​ទី12 ហើយ​ដែល លោក​ក៏ដូចជា​ក្រុម​សមាជិក​បានរៀបចំ​ពិធីបុណ្យ ដារ​លាន ឬ​បុណ្យ​ភូមិ​នេះ​ឡើង ដែល​លើកមុនៗ គឺ​រៀបចំ​សម្រាប់តែ​ទទួល​ស្វា​គម​តែ​ភ្ញៀវ​បរទេស​ប៉ុន​ណ្ណោះ តែ​លើក​នេះ​គឺ​រៀបចំ​ជា​លក្ខណៈពិសេស​ដែល​នឹង​ទទួល​ស្វា​គម​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។ គោលបំណង​សំខាន់​ដែល​រៀបចំ​កម្មវិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» គឺ​រំលឹក​សារ​ឡើងវិញ​ពី​វប្បធម៌​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលុង​ណាស់​មកហើយ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ឱ្យក្មេងៗ ជំនាន់​ក្រោយ​យល់ដឹង​កាន់តែច្បាស់​ពី​ពិធីបុណ្យ​របស់​ខ្មែរ​តែម្តង។

    លោក​បានលើកឡើង​ទៀតថា៖ ជាធម្មតា​ជា​រៀងរាល់ឆ្នាំ មាន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ជាច្រើន​បានធ្វើ​ដំណើរ​កម្សាន្ត​មកកាន់​ទីក្រុង​សៀមរាប​នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ក៏ប៉ុន្តែ​ជា​បទពិសោធន៍​កន្លងមក ភ្ញៀវ​គ្រាន់តែ​ចំណាយពេល​ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ និង ដើរលេង​តាម​ប្រសាទ និង រមណីយដ្ឋាន​មួយចំនួន​នៅពេល​ថ្ងៃ ហើយ​នាពេល​រាត្រី​គឺ​ពួកគាត់​ក្រាន់តែ​ចំណាយពេល​នៅក្នុង​តំបន់ Pub Street ដើម្បី​រង់ចាំ​ឆ្លង​ឆ្នាំ​ដោយ​ការមើល​កាំ​ជ្រួញ និង រាំលេង​តាម​ក្លិប។ តែ​ឆ្នាំនេះ​ភ្ញៀវ​ក៏​អាច​អញ្ជើញ​មក​ចូលរួម​កម្មវិធី​បុណ្យ ដារ​លាន ឬ​បុណ្យ​ភូមិ នៅ​ភូមិ​ជ្រាវ ក្នុង​ទី​រួម​ខេត្ត សៀមរាប ដោយមាន​ការរៀបចំ​ជា​ប្រពៃណី​ខ្មែរ មាន​រាំលេង​កម្សាន្ត និង អាហារ​ប្រភេទ BBQ ប៊ូ​ហ្វេ ស្រា​ក្រឡុក ស្រាក្រហម ស្រា Sparkling និង រង់ចាំ​ឆ្លង​ឆ្នាំ ជាមួយនឹង​ការបាញ់​កាំ​ជ្រួញ​ដ៏​អស្ចារ្យ។

    ភ្ញៀវដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីបុណ្យ«បុណ្យដារលាន ឬបុណ្យភូមិ» អាចឆែករកពត៌មានបន្ថែមតាមរយៈហ្វេកបុក Jaya Catering & Events Management រឺក៏ទំនាក់ទំនងតាមលេខទូស័ព្ទ 089 998 338 និង 069 888 034 អ៊ីម៉ែល [email protected]

    លោក​បាន​ប្រាប់​ឱ្យដឹងពី​ប្រវត្តិ «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» គឺជា​ប្រពៃណី​មួយ​ដែល​ត្រូវបាន​បណ្ដាជន​អ្នកស្រុក​ស្រែចម្ការ តែងតែ​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​ចន្លោះ​ពី​ខែមករា ដល់ ខែមេសា ជា​រៀងរាល់ឆ្នាំ​ទៅតាម​ភូមិនីមួយៗដើម្បី​រំឭក​គុណ​ដល់​ទឹក ដី និង​អាកាសធាតុ សម្រាប់​ការបង្កបង្កើន​ស្រូវ​នោះ​គឺ «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ។

    ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារ​ព​ពិធី «បុណ្យដារលាន» ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន​ឡើយ ក្រោយពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់​បាន​ស្រុះស្រួល​គ្នា រៀបចំ​ពិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ដើម្បី​បង្កើត​នូវ​ភាពសប្បាយ​រីករាយ ការជួបជុំ ជាពិសេស ការបង្ហាញ​នូវ​ផល​ស្រូវ ដែល​ពួកគាត់​ទទួលបាន​ក្នុងឆ្នាំនេះ។ ពិធីបុណ្យ​នេះ​ធ្វើឡើង​តាម​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែមករា ដល់ខែមេសា ទៅតាម​ភូមិនីមួយៗ ដើម្បី​រំឭក​គុណ​ដល់ ទឹក ដី និង​អាកាសធាតុ ដែលជា​កត្តា​សំខាន់​ក្នុងការ​បង្កបង្កើន​ស្រូវ។ ពី​ធី​បុណ្យ​មាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ដើម្បី សូម​សិរី​សួស្ដី​ជូន​ដល់​ពលរដ្ឋ ក៏ដូចជា​សូម​ការបង្កបង្កើន​ស្រូវ​ឱ្យបាន​ផល​ច្រើន​រាល់​ឆ្នាំ និង​ក៏មាន​រាប់បាត្រ​ឆ្លង​ដែរ។

    ដំណើររឿង​នៃ​ពិធីបុណ្យ «ដារ​លាន ឬ​បុណ្យ​ភូមិ» តាម​ប្រជុំរឿងព្រេង​ជាត​កថា កាលពីព្រេងនាយ​មាន​បងប្អូន​ពីរ​នាក់​ជា​កសិករ បង​ឈ្មោះ​មហា​កាឡ និង​ប្អូន​ឈ្មោះ ចុ​ល្ល​កាឡ។ ថ្ងៃមួយ​ប្អូន​បាន​បេះ​ស្រូវ​សាលី​កំពុងតែ​ចេញ​ផ្លែ​មក​ទំពា​រហើយ​មាន​រសជាតិ​ឆ្ងាញ់​ក៏​កើតមាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា​បាន​បបួល​បង​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ដែលមាន​ព្រះពុទ្ធ​ជា​ប្រធាន។

    ទោះបីជា​មានការ​អង្វរករ​ពី​ប្អូន​យ៉ាងណាក៏ដោយ បង​នៅតែ​មិន​ព្រម​ព្រោះស្រូវ «ជិត​ចេញ​ផ្លែ» ទៅហើយ។ ចុងក្រោយ​បង​ក៏​បង្ខំចិត្ត​ចែក​ស្រែ​នោះ​ជា​ពី​ចំណែក ឯ​ចំណែក​ប្អូន​យកទៅ​ធ្វើ​អី​ក៏​ធ្វើទៅ។ ប្អូន​សប្បាយចិត្ត​ណាស់​ដោយ​និយាយថា ស្រួល​ហើយ​ខ្ញុំ​នឹង​បានធ្វើ​ទាន​កុំឱ្យ «ស្រូវ​ចេញ​ផ្លែ​ទាន់»។

    ប្អូន​បាន​បបួល​មិត្តភក្ដិ​ជាច្រើន​ទៅ «ហែក​បង្ហើប​ស្រូវ» យកមក​កិន​ចម្អិន​លាយ​ទឹកដោះគោ​ស្រស់ ផ្សំ​ជាមួយ​ទឹកឃ្មុំ ស្ករក្រាម យកទៅ​ថ្វាយ​ភិក្ខុសង្ឃ​ដែលមាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​ប្រាថ្នា​ថា «ខ្ញុំ​សូមឱ្យ​បាន​ត្រាស់ដឹង នូវ​ធម៌​ប្រសើរ​មុនគេ ក្នុង​អនាគត​កុំ​ខាន» ព្រោះ​ជា​ទាន​ប្រសើរ ដែល​កើត​ពី​ស្រូវ​ដំបូង​បំផុត។ ក្រោយពី​ក្រាបបង្គំ​លា​ព្រះ​ពុទ្ធអង្គ ប្អូន​បាន​ត្រឡប់​ទៅ​មើល​ស្រូវ​វិញ ក៏​ឃើញ​ចេញ​ផ្លែ​ដូច​គេ​ចង​កណ្តឹង ហើយ​បាន​សម្រេចចិត្ត​ធ្វើ​ទាន​ក្នុង​រដូវ​ធ្វើស្រែ​ឱ្យបាន​ប្រាំបួន​ដង​ក្នុង​មួយ​រដូវ។

    ដល់ពេល​ស្រូវ​ល្មម​ធ្វើ​អំបុក ប្អូន​ធ្វើ​ទាន​ជា​លើក​ទី​ពីរ ពេល​ច្រូត​ធ្វើ​ទាន​ជា​លើក​ទី​បី ពេល​ហាល​ដៃ​ធ្វើ​ទាន​ជា​លើក​ទី​បួន ពេល​ចង​កណ្តាប់​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំ ជញ្ជូន​កណ្តាប់​ដល់​លាន ធ្វើ​ទាន​ជា​លើក​ទី​ប្រាំមួយ ពេល​បោក​បែន ធ្វើ​ទាន​ជា​លើក​ទី​ប្រាំពីរ រោយស្រូវ​ចាក់​ធា​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំបី និង​ដឹកស្រូវ​ចាក់​ជង្រុក​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំបួន។ ចុ​ល្ល​កាឡ បានធ្វើ​ភត្ត​ទាន​ប្រាំបួន​ដង ហើយ​ស្រូវ​ឥតមាន​ខូច​ឡើយ។ ចំណេរ​កាល​ក្រោយ​មកដល់​បច្ចុប្បន្ននេះ នៅសល់តែ​ពីរ​ទេ​ដែល​គេ​តែងតែ​ប្រារព្ធ​មួយ​ពិធី «បុណ្យ​អកអំបុក» ជា​ពិធី​ទី​ពីរ និង​ពី​ធី «បុណ្យដារលាន» ជា​ពី​ធី​ទី​ប្រាំបួន​នេះឯង​របស់ ចុ​ល្ល​កាឡ ក្នុងចំណោម​ប្រាំបួន​ពិធី។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ពិធីបុណ្យ​នេះ​ចាប់តាំងពី​រដូវ​ច្រូតកាត់​ហើយ រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​ហៅ​បុណ្យ​ដា​លាន​នេះ​ថា «បុណ្យដារលាន ឬ​បុណ្យ​ភូមិ»៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 154

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 154

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/12/LRPN_154-Final-For-Web.pdf” force_dl=”1″]

  • ស្ត្រី​កសិករ​ម្នាក់​នៅ​ខេត្តកំពត មានសំណាង​បានឈ្នះ​រង្វាន់ 70លាន​រៀល​ពី​ខា​រ៉ា​បាវ

    ស្ត្រី​កសិករ​ម្នាក់​នៅ​ខេត្តកំពត មានសំណាង​បានឈ្នះ​រង្វាន់ 70លាន​រៀល​ពី​ខា​រ៉ា​បាវ

    ចំពោះ​ទឹកប្រាក់70លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​ស្ត្រី​ម្នាក់​ទៀតហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជាកសិករ​ធ្វើស្រែ មានឈ្មោះ ទេព នី​ម អាយុ47ឆ្នាំ រស់នៅ​ភូមិ​សំរោង​ខាងត្បូង ឃុំ​សំរោង ស្រុក​ទឹកឈូ ខេត្តកំពត។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន ស្ត្រី​រូបនេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ នៅពេល​ពី​សម្រាក​ពី​ការងារ​ផ្ទះ និង​មើល​គោ អ្នកស្រី​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ អ្នកស្រី​មិនទាន់​ទុកចិត្ត​ទេ ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន ដែលមាន​ដាក់​លេខ​ទូរស័ព្ទ​នៅលើ​ក្រវិល​កំប៉ុង​ស្រាប់។ បន្ទាប់ពី​ដឹងថា​ត្រូវ​រង្វាន់​ធំ ទាំង​រូបអ្នក​ស្រី​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ​ពិត​ជាមាន​ក្ដីរំភើប​រីករាយ​ជាខ្លាំង ព្រោះ​មិន​នឹកស្មានថា អាចមាន​វាសនា​មាន​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ដូច្នេះ​នោះទេ ។

    ក្រោយពេល​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ អ្នកស្រី​នឹង​យក​មួយចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៀត​ទៅ​សង់ផ្ទះ និង​ទិញ​ដីស្រែ​បន្ថែមទៀត សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់ ។ ជា​ចុងក្រោយ​អ្នកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់​អ្នកស្រី​ឱ្យមាន​ភាពល្អប្រសើរ។

    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀតហើយ​នៅ​ខេត្តបាត់ដំបង ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី​អ៊ី​ឈី​តាន់

    ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀតហើយ​នៅ​ខេត្តបាត់ដំបង ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី​អ៊ី​ឈី​តាន់

    សម្រាប់​ស្ដ្រី​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ម្នាក់នេះ​មានឈ្មោះ  ញ៉ិ​ប សុខ​ខុំ អាយុ 54ឆ្នាំ បច្ចុប្បន្ន​ជា ពលរដ្ឋ​រស់នៅ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង និង​មានមុខរ​បរជា​ប្រជាកសិករ​ធ្វើស្រែ។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន អ្នកស្រី​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់​មកពី​ស្រែ និង​រៀបចំ​ផ្ទះសម្បែង ដាំ​ស្លរ​រួច​អស់កម្លាំង អ្នកស្រី​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ មក​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់100លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង។

    ភ្លាមនោះ អ្នកស្រី​មិនទាន់​ហ៊ាន​ជឿ​ភ្នែក​ខ្លួនឯង​នោះទេ ហើយក៏​បានឱ្យ​អ្នកលក់​ជួយ​មើល រួម​ជាមួយនឹង​ការស្រែក​ប្រាប់​អ្នកជិតខាង​ឱ្យបាន​ដឹង និង​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​គម្រប​ដប​ស្រាប់។ អ្នកស្រី​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ អ្នកស្រី​នឹង​យកទៅ​សង់បំណុល​គេ និង​ទិញ​ដី​សម្រាប់​ធ្វើស្រែ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អនាគត ព្រោះ​បច្ចុប្បន្ន វ័យ​ក៏​កាន់តែ​ចាស់​ទៅហើយ។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់100លាន​រៀល រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ iPhone ចំនួន 50គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • PEDRO Aeon Mall ភ្នំពេញ បើក​សម្ភោ​ធ​ហាង​ថ្មី​ជាមួយនឹង​ការ​តុប​តែង​ដេ​គ័​រ​ថ្មី

    PEDRO Aeon Mall ភ្នំពេញ បើក​សម្ភោ​ធ​ហាង​ថ្មី​ជាមួយនឹង​ការ​តុប​តែង​ដេ​គ័​រ​ថ្មី

    ភ្នំពេញ៖ នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ2018 ចាប់ពី​ម៉ោង 5ល្ងាច ដល់ 10យប់ Pedro ដែលមាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប Aeon Mall ភ្នំពេញ បានធ្វើ​ការបើក​សម្ភោ​ធ​ហាង​សារ​ថ្មី​ជាមួយនឹង​ការតុបតែង​ដេ​គ័​រ​ដោយ​ល្អឥតខ្ចោះ​នៅ​ខាងក្នុង​ហាង រួមជាមួយ​នឹង​ឥ​វ៉ាន់​ដែល​ទើប​មកដល់​ជាច្រើន​ប្រភេទ​សម្រាប់​ទទួល​ស្វាគមន៍​អតិថិជន ក៏ដូចជា​ភ្ញៀវ​កេ​ត្តិ​យស​ក្នុង​ល្ងាច​បើ​បើក​សម្ភោ​ធ​ហាង​ថ្មី​នោះ។

    នៅក្នុង​កម្មវិធី​មាន​តារាល្បីៗ ជាច្រើនរូប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​មានដូចជា Yubin Shin, Pich Solikah, Yaro Vy, Hoa Poahong, Jessica Ka  ជា​ភ្ញៀវ​ពិសេស​សម្រាប់​កម្មវិធី​តែម្តង។ លើសពីនេះ​ទៀត​គឺ​វត្តមាន DJ IRAMA ដែល​អញ្ជើញ​មកពី​បរទេស និង លោក Welles Tan ដែលជា​សិល្បៈករ​កាត់​រូបភាព​យ៉ាង​ចំណាន​ពី​ប្រទេស​សិង្ហ​បុរី បានបង្ហាញ​នូវ​ទេព​កុស​ល្យ​ក្នុងការ​កាត់​រូប​ជូន​ដល់​ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​ក្នុង​កម្មវិធី​ភ្លាម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភ្ញៀវ​កិ​ត្ត​យស​ទាំង​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អា​ហាស​ម្រន ភេសជ្ជៈ និង ការ៉េម​យ៉ាង​ពិសេស។

    Pedro គឺជា​ម៉ាក​អន្តរជាតិ​ដែលមាន​ខូ​ទ្បិ​ច​សិន​សម្រាប់​បុរស និង​នារី។ សម្រាប់​ខូ​ទ្បិ​ច​សិន​បុរស មានដូចជា​កាបូប ស្បែកជើង កាបូប​ដាក់​លុយ និង​ខ្សែក្រវ៉ាត់ រីឯ​ខូ​ទ្បិ​ច​សិន​សម្រាប់​នារី មាន​កាបូប ស្បែកជើង និង​កាបូបដៃ ដែល​ម៉ូដ​ទាំងអស់​នាំមក​នូវ​ភាពឆើតឆាយ​ជាមួយនឹង​ទំនុកចិត្ត​ជូនទៅ​ដល់​សុភាពនារី​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន Pedro មាន 6សាខា នៅក្នុង​ប្រទេស​កម្ពុជា ដែល​សរុប 83សាខា នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕