Author: វល័ក្ខ

  • វីតាមីន10មុខសម្រាប់​ស្ត្រី​គ្រប់រូប

    វីតាមីន10មុខសម្រាប់​ស្ត្រី​គ្រប់រូប

    អាហារ​ហូបចុក​ប្រចាំថ្ងៃ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ដូច្នេះ​ក្នុងនាម​ជា​អ្នក​ចាត់​ចែក​ចំណីអាហារ​ក្នុង​គ្រួសារ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ល្អ​សម្រាប់​អ្នក និង​សមាជិក​គ្រប់គ្នា ទាំង​ចំពោះ​សុខភាព និង​សម្រស់។ វីតាមីន​សំខាន់​ណាស់​សម្រាប់​អ្នក ហើយ​វីតាមីន​ទាំង10ខាងក្រោម​នេះ​រឹតតែ​សំខាន់​ទៅទៀត ព្រោះ​វា​គឺជា​វីតាមីន​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ផ្គត់ផ្គង់​ទៅឱ្យ​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ប្រកបដោយ​សុខភាព​ល្អ​ប្រពៃ និង​មាន​សម្រស់​ដ៏​ផូរផង់​ជាទី​ទាក់ទាញ​ចិត្ត។

    1-វីតាមីន A ៈ ផ្ទុក Antioxidant ដែល​ស្ត្រី​គ្រប់​វ័យ​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​សាងសង់ និង​ទ្រទ្រង់​ឆ្អឹង ធ្មេញ ស្បែកនិង​ភ្នាស​រំអិលជាដើម។ វីតាមីន A ក៏​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​សន្លាក់​រាំ​រ៉ៃជំនួយ​ភ្នែក និង​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ។ អាហារ​ដែល​សម្បូរ​វីតាមីន A មានដូចជា ការ៉ុត ល្ពៅ ត្រសក់ Cantaloupe ប៉េងប៉ោះ ត្របែក ឪឡឹក ខាត់ណា​ខៀវ ល្ហុង ស្ពៃ ស៊ុត ថ្លើម ទឹកដោះគោ និង​ធញ្ញជាតិ​ជាដើម។

    2-វីតាមីន B2 ៈ ជា​វីតាមីន​ដែល​អាចជួយ​ឱ្យ​រាងកាយ​លូតលាស់​បានល្អ មាន​សុខ​ភាពល្អ និងផ្តល់​ថាមពល​ដល់​រាងកាយ។ ជួយ​ព​ង្រឹ​ក​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​ភាព​ហត់នឿយ ធុញថប់ និង​ស្ពឹក​ស្រពន់​ជាដើម។វត្តមាន​របស់​វីតាមីន B2 ជួយ​ការពារ​មិនឱ្យ​កើតមាន​បញ្ហា​ប្រេះ​បែក​បបូរមាត់ សក់​ស្ងួត ស្បែក​ជ្រួញ និង​រមាស់​ស្បែក​ជាដើម។ ប្រភេទ​អាហារ​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា Cheeseទឹកដោះគោ បន្លែ​បៃតង ស៊ុត ធញ្ញជាតិ សណ្តែកបាយ អាល់​ម៉ុ​ន និង​ផ្សិត​ជាដើម។

    3-វីតាមីន B6 ៈ បន្ថែម​ការចងចាំ កាត់បន្ថយ​ជំងឺ​បេះដូង អស់កម្លាំង ជំនួយ​ខួរក្បាល សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​អាការ​ចាញ់កូន និង​ការពារ​ជំងឺ​ខ្វះ​ឈាម។ចេក សាច់ ផ្លែ​ប៊័រ សណ្តែក ត្រី គ្រាប់​ធញ្ញជាតិ គឺជា​អាហារ​ដែលមាន​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​ច្រើនជាងគេ។

    4-វីតាមីន B7 ៈ វីតាមីន​ប្រភេទ​នេះ​ត្រូវការ ដើម្បី​ភាព​រីកលូតលាស់​នៃ​កោសិកា​ស្បែក និង​ការ​សំយោគ​របស់​អាស៊ីត​ខ្លាញ់។ វា​ជួយ​រក្សា​សំណើម​ឱ្យ​សក់ និង​ស្បែក ជួយ​ជុំរុញ​ការលូតលាស់​នៃ​សក់ ព្យាបាល​បញ្ហា​ក្រចក​ឆាប់​បាក់។ វីតាមីនB7 ក៏​ជា​តម្រូវការ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង និង​ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ។ អាហារ​មួយចំនួន​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា ត្រី ដំឡូងជ្វា អាល់​ម៉ុ​ន ការ៉ុត ចេក ផ្លែឈើ​ពណ៌​លឿង បន្លែ​បៃតង សណ្តែក ទឹកដោះគោ យ៉ា-​អួរ និង​ម្ទេស…។

    5-វីតាមីន B9 ៈ សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ព្រោះ​វា​ជួយ​ការពារ​ជំងឺ​បេះដូង សំពោ​ធ​ឈាម​ឡើង​ខ្ពស់ Alzheimer អស់កម្លាំង មហារីក និង​ការចងចាំ​ថយចុះ​ជាដើម។ក្រៅពីនោះ​វា​ជួយ​ដល់​សុខភាព​ខួរក្បាល ព្រមទាំង​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​
    ផងដែរ។ B9 មាននៅ​ក្នុង​អាហារ​មួយចំនួន​ដូចជា បន្លែ​បៃតង ទឹកក្រូច ត្រសក់ស្រូវ ស្ត្រូ​ប៊ឺ​រី ស៊ុត និង​សណ្តែក…។

    6-វីតាមីន B12 ៈ វីតាមីន​ផ្សេងទៀត​ដែល​ស្ត្រី​គួរ​ទទួលទាន​គឺ B12 ដែលមាន​សារសំខាន់​ក្នុង​ការជួយ​បំ​លែង​អាហារសំយោគ​ប្រូ​តេ​អី​ុ​ន។ វីតាមីន​នេះ​ជួយ​ដល់​បេះដូងនិង​ខួរក្បាល​មិនឱ្យ​កើតមាន​បញ្ហា​ខ្វះ​ឈាម។ អាច​រកបាន​នៅក្នុងត្រី សាច់ ទឹកដោះគោ ស៊ុត និង​យ៉ា​អួជាដើម។

    7-វីតាមីន E ៈ សំខាន់​សម្រាប់​ស្បែក សក់ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ វា​មាននៅ​ក្នុងស្ពៃ ប្រេង​ពោត ប្រេង​អូ​លីវ គ្រាប់​ផ្កាឈូករ័ត្ន ស៊ុត និង​ត្រសក់…។

    8-វីតាមីន C ៈ ជួយ​បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺមហារីក ជួយ​បង្កើត​កោសិកា​ឈាមក្រហម ព​ង្រឹ​ក​ប្រព័ន្ធ​ការពារ បង្កើត​សមត្ថភាព​ក្នុងការ​ព្យាបាល​រាងកាយ។ ខាត់ណា​ខៀវ ក្រូចថ្លុង គី​វី ក្រូច ត្របែក ដំឡូងបារាំង ប៉េងប៉ោះ និង​ស្ត្រូ​ប៊ឺ​រី … សុទ្ធតែជា​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C។

    9-វីតាមីន D ៈ គឺជា​ភ្នាក់ងារ​បឺត​ស្រូប​កាល់ស្យូម ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹង​ឆ្អឹង​ឱ្យ​រឹងមាំ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ ខ្លាញ់ត្រី ទឹកដោះគោ ថ្លើម និង​ស៊ុត… ជា​អាហារ​ដែលមាន​វីតាមីន​ប្រភេទ​នេះ​ខ្ពស់​ជាងគេ។

    10-វីតាមីន K ៈ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ឆ្អឹង សម្រួល​ឈាម បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង និង​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ។ សម្បូរ​នៅក្នុង ស្ពៃក្តោប ត្រសក់ ម្ទេសចេក ប៉េងប៉ោះ ប្រេងសណ្តែក និង​ខ្លាញ់ត្រី….។

    នៅពេលដែល​រាងកាយ​របស់​អ្នកមាន​វីតាមីនទាំង10ប្រភេទ​នេះ​គ្រប់គ្រាន់​ហើយ​នោះ ធានាថារាងកាយ​របស់​អ្នក​ពិតជា​ប្រកបដោយ​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់ស្អាត​ជាមិនខាន៕

  • ទម្លាប់ 3 យ៉ាង​នៃ​ភាពជោគជ័យ​ ដែល​ពួក​អ្នកមាន​នាំគ្នា​ធ្វើជា​ប្រចាំ

    ទម្លាប់ 3 យ៉ាង​នៃ​ភាពជោគជ័យ​ ដែល​ពួក​អ្នកមាន​នាំគ្នា​ធ្វើជា​ប្រចាំ

    តើ​ធ្លាប់​នឹក​ឆ្ងល់​ដែរឬទេ​ថា…មនុស្ស​ដែល​ជួបនឹង​ភាពជោគជ័យ​យ៉ាងច្រើន​នាបច្ចុប្បន្ន​នេះ តើ​ពួកគេ​មាន​ផ្នត់គំនិត និង​ទស្សនៈ​ជីវិត​យ៉ាងណាខ្លះ ទើប​ធ្វើឱ្យ​អាចធ្វើ​ដំណើរ​ទៅដល់​ចំណុច​ជោគជ័យ​នោះបាន​ដូច​បំណង​បែបនេះ?។ តាមរយៈ​ការដែល​យើង​បាន​រៀន​យល់ដឹង​ពី​បណ្ដា​អ្នកមាន និង​មានកេរ្តិ៍ឈ្មោះល្បីៗជាច្រើន ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត និង​ឧបសគ្គ​ដ៏​ច្រើន​ទម្រាំ​នឹង​អាច​ងើប​ត្រដែត​ឡើង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ទាំងនោះ​រួចមក ធ្វើឱ្យ​យើង​បានដឹងថា ពួកគេ​មាន​ទម្លាប់​មួយចំនួន​ដែល​មិនសូវ​ជា​ខុសប្លែក​ពីគ្នា​ប៉ុន្មាន​ឡើយ។

    នោះ​គឺ កិច្ចការងារ​ប្រចាំថ្ងៃ​ដែល​យើង​អាច​ប្រទះឃើញ​ជា​ញឹកញាប់ គឺ​ការគ្រប់គ្រង​ចាត់ចែង​ពេលវេលា​ក្នុង​តម្លៃថោក​ឱ្យទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន និង​ដែល​សំខាន់​គឺ មិនចាំបាច់​យកលុយ​ទៅ​ទិញ​មកទៀត​ផង។ បើ​អ្នកណា​ចង់​សាកល្បង​ធ្វើជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួក​អ្នកទទួលបាន​ជោគជ័យ​ទាំងនោះ​ឱ្យបាន​ម្ដងនោះ សាកល្បង​នាំយក​គន្លឹះ​សំខាន់ 3 យ៉ាង​ខាងក្រោម​នេះ​ទៅ​សាកល្បង​កែច្នៃ​ប្រើ​ជាមួយ​ជីវិត​ប្រចាំថ្ងៃ​ល​មើល​ក៏បាន…។

    1 . ការ​ហ្វឹក​សមាធិ

    ជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ក្នុង​ក្រុមមនុស្ស​ដែល​ជោគជ័យ​យ៉ាង​មហាសាល​ទាំងនោះ។ ការដាក់​ចិត្ត​ឱ្យ​ស្ងប់​នឹង និង​អាច​ប្រឈម​ជាមួយ​គ្រប់​ស្ថានការណ៍​បាន​គឺជា​ការ​សាង​ថាមពល​ផ្លូវចិត្ត​ឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដែលមាន​ភាពក្លាហាន និង​មាន​សតិបញ្ញា​ស្មារតី​ច្រើន​គ្រប់គ្រាន់​ក្នុងការ​សម្រេចចិត្ត​ជាមួយ​ការងារធំៗនៅ​ចំពោះមុខ​ឱ្យ​ត្រង់ចំៗគោលដៅ​ខ្លាំង​បំផុត ដូច្នេះហើយ​ទើប​ការ​ហ្វឹក​សមាធិ​បាន​ក្លាយជា​អ្នក​ជួយ​លើកកម្ពស់​ថាមពល​ខួរក្បាល និង​ភាព​ស្ងប់​ខាង​ផ្លូវចិត្ត មិន​ថា​ប្រឈម​ជាមួយ​បញ្ហា​បែបណាក៏ដោយ។ បើសិន​សាកល្បង​ហ្វឹកហាត់​អង្គុយ​តាំងសមាធិ​ជាប្រចាំ យើង​នឹង​អាចមាន​ឱកាស​ឈានទៅ​មុខ​ក្នុងតួនាទី​មុខតំណែង​ការងារ និង​ទទួលបាន​ជោគជ័យ​កាន់តែ​ងាយស្រួល​ឡើង។

    2 . ការ​ភ្ញាក់​ពី​ព្រឹក​ព្រលឹម

    ភ្ញាក់​មុន បាន​លុយ​មុន មាន​មុន…ពាក្យ​នេះ​ច្រើនតែ​ត្រូវបាន​និយាយ​នៅក្នុង​ក្រុម​អ្នកមាន ឬ​ក្រុម​អ្នក​ជោគជ័យ។ អ្នក​ដែល​ភ្ញាក់​ឡើងមក​ធ្វើការ​តាំងពីព្រឹក​ព្រលឹម ច្បាស់​ជាមាន​ពេលវេលា​ច្រើន​ក្នុង​ការធ្វើការងារ តាំងពី​ការរៀបចំ​ផែនការ​យ៉ាងសន្សឹមៗយ៉ាង​ហ្មត់ចត់ មាន​ពេលវេលា​ច្រើន​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អ្វីផ្សេងៗឱ្យ​សម្រេច​ទៅបាន​ច្រើនជាង​អ្នក​ដែល​គេង​ដល់​ថ្ងៃ​បាន​ភ្ញាក់។ ការ​ភ្ញាក់ឡើង​នៅពេល​ព្រឹក​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​បាន​ជួប​ជាមួយនឹង​អំឡុងពេល​ដ៏​សែន​វិសេស រីក​ស្រស់ស្រាយ​ដោយ​ធាតុអាកាស​ដ៏​សែន​បរិសុទ្ធ ជួយ​ឱ្យ​ខួរក្បាល​ត្រូវបាន​ជំរុញ និង​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ សាកល្បង​នាំគ្នា​សង្កេតមើលងាយៗថា អ្នក​ដែល​គេង​ដល់​ថ្ងៃ​ទើប​ភ្ញាក់ និង​មិន​ចង់​ងើប​ចេញពី​គ្រែ​នោះ ដល់​ពេលវេលា​ធ្វើការ ពួកគេ​ច្រើនតែ​ច្របូកច្របល់​ជ្រួលច្រាល និង​ចាប់ផ្ដើម​ចាប់​ការងារ​ដែល​ត្រូវធ្វើ​មិនសូវ​ជា​ត្រូវ​ប៉ុន្មាន​ឡើយ ព្រោះ​រវល់​តែ​បារម្ភ​ថា ពេលវេលា​ធ្វើការ​ក្នុង​មួយថ្ងៃ​នោះ​នឹងត្រូវ​ប្រើប្រាស់​អស់​ជាមុន។

    3 . ចេះ​និយាយ​បដិសេធ​ដោយ​ពាក្យ​ថា ទេ” យ៉ាង​សមរម្យ

    ការនិយាយ​បដិសេធ​ដោយ​ពាក្យ​មួយ​ម៉ាត់​នេះ​សម្រាប់​រឿង​ខ្លះ​ដែល​មិនមាន​តម្លៃ​គ្រប់គ្រាន់​ជាមួយ​ការរស់នៅ គ្រប់យ៉ាង​អាច​នឹងមាន 2 ជម្រើស​ឱ្យ​យើង​ជ្រើសរើស។ នៅពេល​បាន​អ្វីមួយ​មក អ្វីមួយ​ទៀត​ក៏​នឹង​បាត់បង់​ទៅ ដូច្នេះ​ការបដិសេធ​យ៉ាង​ឆ្លាត​វៃ​គឺជា​ការ​នៅតែ​គ្រប់គ្រង​ត្រឹមតែ​រឿង​ណាមួយ​ដែលមាន​តម្លៃ។ សម្លឹងមើល​ឱ្យ​ធ្លុះ​ថា តើ​រឿង​ណា​ដែល​គួរ​រក្សាទុក និង​រឿង​ណា​ដែល​គួរតែ​លែង​ចោល ទោះជា​វា​នៅមាន​ប្រយោជន៍​ខ្លះ​ក៏ដោយ តែ​នៅពេល​ប្រៀបធៀប​ជាមួយ​អនាគត​ហើយ​នោះ យើង​អាច​នឹងត្រូវ​ជ្រើសរើស​ត្រឹមតែ​រឿង​មួយ​ដែល​ល្អ​បំផុត​តែមួយគត់​ប៉ុណ្ណោះ ទោះជា​នៅ​ស្ដាយ​រឿង​មួយទៀត​នោះ​ក៏ដោយ។

    ឱកាស និង​ភាព​សំណាងល្អ​មិនដែល​បានមក​ដោយសារ​ជោគវាសនា ឬ​ព្រហ្ម​លិខិត​នោះទេ ទោះជា​យើង​ដើរចេញ​មកពី​ផ្លូវ​នៃ​ជីវិត​ផ្សេងគ្នា​ក៏ដោយ តែ​ការឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ​អាច​កើតឡើង​បាន​តាមរយៈ​ការព្យាយាម មិនមែន​ដោយ​ការ​គូស​ដំណើរ​ផ្លូវ​ឱ្យ​របស់​ព្រះ​ជា​ម្ចាស់ ឬ​ពីអ្វី​ម្យ៉ាង​ដែល​មើលមិនឃើញ​នោះទេ ដូច្នេះ​ចូរ​ក្រោក​ឡើងមក​ផ្លាស់ប្ដូរ​ខ្លួនឯង សាង​ថាមពល​វិជ្ជមាន និង​ធ្វើ​អ្វីដែល​ល្អ​បំផុត​ក្នុង​រៀងរាល់ថ្ងៃ​ដើម្បី​គោលដៅ​របស់​ខ្លួនឯង…៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • សុខភាព​កុមារ​ជា​រឿង​សំខាន់​សម្រាប់​អនាគត​សង្គម

    សុខភាព​កុមារ​ជា​រឿង​សំខាន់​សម្រាប់​អនាគត​សង្គម

    សុខភាព និង​ការរីកលូតលាស់​របស់​កុមារតូចៗជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​សង្គម និង​ប្រទេសជាតិ ព្រោះ​កុមារ​ជា​អ្នក​បន្តវេន​នៅក្នុង​សង្គម​នា​ថ្ងៃ​អនាគត ហើយ​ធនធានមនុស្ស​នៅ​ថ្ងៃ​ខាងមុខ​គឺ​ត្រូវ​ជំនួស​ដោយកុមារៗក្នុងពេល​បច្ចុប្បន្ននេះ​ទាំងស្រុង។

    ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា លោក ជាង សុខា បាន​លើកឡើងថា កុមារ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​នឹង​ក្លាយជា​យុវជន​នា​ថ្ងៃ​ខាងមុខ។ អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​កុមារ​បច្ចុប្បន្ន គឺ​បញ្ហា​សុខភាព ព្រោះ​នាពេល​បច្ចុប្បន្ននេះ​ស្ត្រី​ដែលជា​មាតា​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​នៅតាម​រោងចក្រ​សហគ្រាស និង​កន្លែង​ជាច្រើន​ទៀត​ដែល​ពេលខ្លះ​សុខភាព​របស់គាត់​មាន​លក្ខណៈ​ទន់ខ្សោយ ដែលជា​ហេតុ​ធ្វើឱ្យកូនតូចៗដែល​កើតមក​អាចមាន​លក្ខណៈ​ទន់ខ្សោយ​តាម​ដែរ។

    លោក ជាង សុខា បាន​និយាយថា៖ «យើង​គ្រប់គ្នា​តែងតែ​ពឹងពាក់​លើ​កុមារ​ជំនាន់​ក្រោយ​ថា អាច​នឹងមាន​លក្ខណៈ​រឹងមាំ តែ​ពេលខ្លះ​យើង​មើលឃើញថា ពួកគេ​អាច​នឹងមាន​កត្តា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​យកចិត្តទុកដាក់»។

    Cambodian school children head back their home after morning school time at Tnoat Kpoh village in the outskirt of Phnom Penh, Cambodia, Monday, March 18, 2013. (AP Photo/Heng Sinith)

    ស្រប​ជាមួយគ្នានេះដែរ អង្គការ Unicef ប្រចាំ​នៅ​កម្ពុជា​បាន​រាយការណ៍​ថា កង្វះ​អាហារូបត្ថម្ភ​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​ការលូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​កុមារ​មានការ​អន់ថយ។ ការ​ធានាថា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ទទួលបាន​អាហារ​ដែលមាន​ជីវជាតិ និង​ការថែទាំ​សុខភាព​ដែលមាន​គុណភាព អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​ការលូតលាស់​របស់​កុមារ​ដែល​ឈានទៅ​កាន់​ជីវិត​ដែលមាន​សុខភាព​ល្អ និង​សុភមង្គល។

    អង្គការ​ដដែល​នេះ​បាន​បញ្ចាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ 2000 ដល់​ឆ្នាំ 2014 ភាគរយ​នៃ​កុមារ​មិន​គ្រប់​ទម្ងន់​ខ្លួន​បាន​ថយចុះ​ពី 39% មក 24% ហើយ​កុមារ​ដែលមាន​ជំងឺ​ក្រិស​ក្រិន​បាន​ថយចុះ​ពី 50% មក 32% ប៉ុន្តែ​ការថយចុះ​នេះ​ក៏មាន​ន័យ​ដែរ​ថា មាន​កុមារ​ម្នាក់​ក្នុងចំណោម​បួន​នាក់​នៅតែ​មិន​គ្រប់​ទម្ងន់​ខ្លួន​នៅ​កម្ពុជា។ ហើយ​កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់​មាន​កម្ពស់​ទាប​ជាង​អាយុ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​អំពី​កង្វះ​អាហារូបត្ថម្ភ៕

  • ជម្រើស​ថ្មី! ក្រសួង​ត្រៀម​រៀបចំ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​បន្ថែម​ពីលើ​ឡានក្រុង

    ជម្រើស​ថ្មី! ក្រសួង​ត្រៀម​រៀបចំ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​បន្ថែម​ពីលើ​ឡានក្រុង

    ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិងកំពុង​សាងសង់​កំពង់ផែ​នៅតាម​ចំណុច​រថយន្តក្រុង​នានា​ដែល​នៅជាប់​មាត់ទន្លេ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ជំនួស​ផ្លូវគោក​បាន។

    ថ្លែង​ទៅកាន់​អង្គប្រជុំ​ប្រចាំ​សប្តាហ៍​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានលើកឡើង​ពី​សក្ដានុពល​នៃ​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវទឹក ពិសេស​តាម​បណ្តាញ​ដៃទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ការពង្រីក​វិស័យនេះ​ឱ្យបាន​ទូលំទូលាយ បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឱ្យ​ប្រកបដោយ​ចីរភាព​ផងដែរ។

    ដើម្បីឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅបាន​ឆាប់រហ័ស ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ព​ន្លឿ​ន​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្ដាល​ឱ្យបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខែ្មរ​ខាងមុខ ដោយ​ចំណត​កំពង់ផែនីមួយៗត្រូវមាន​ការតភ្ជាប់​ជាមួយនឹង​ចំណតរថយន្ត​ក្រុង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ឡើង​ចុះ​បន្ត។

    គួរបញ្ជាក់​ផងដែរ​ថា ដោយសារ​ការកកស្ទះ​ផ្លូវ​កើតមាន​ជាអន្លើៗ ជា​រៀងរាល់ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ហាក់​មិនសូវមាន​ការគាំទ្រ​ក្នុងការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​នោះឡើយ ដោយហេតុ​ផល​តែ​ម្យ៉ាង​គត់ គឺ​ខ្លាច​ទៅធ្វើ​ការមិន​ទាន់​ម៉ោង។ ដូច្នេះ​គេ​រំពឹងថា បើសិនជា​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ដាក់ឱ្យ​ដំណើរការបាន​នៅ​មុនពេល​ចូលឆ្នាំថ្មី​ខាងមុខ​នោះ ប្រាកដជា​នឹងមាន​អ្នកដំណើរ​ចាប់អារម្មណ៍​ច្រើន ដោយសារ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​មិនមាន​ការកកស្ទះ​ដូច​ធ្វើដំណើរ​តាមផ្លូវ​គោក​ហ្នឹងឯង៕

  • ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឱ្យ​វិនិយោគិន​បង្កើន​ការទិញ​ដំឡូង​មី​ឱ្យ​កាន់តែច្រើន

    ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឱ្យ​វិនិយោគិន​បង្កើន​ការទិញ​ដំឡូង​មី​ឱ្យ​កាន់តែច្រើន

    ភ្នំពេញ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ “វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី” ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2017 នៅឯ​មជ្ឈមណ្ឌល​សន្និសីទ​សុខា​អង្គរ ខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​ដំឡូង​មី ដើម្បី​ធានា​និរន្តរភាព​ពាណិជ្ជកម្ម​ដំឡូង​មី​នៅ​កម្ពុជា។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដំឡូង​មី គឺជា​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​មាន​សក្តានុពល​បំផុត​ដែល​អាចបង្កើត​ការងារ​ពហុ​វិស័យ​ជូន​ប្រជាជន និង​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ “វា​តម្រូវឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​លើ​ខ្សែចង្វាក់​តម្លៃ​រាប់​តាំងពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម  ក្រុមហ៊ុន​ផលិត​ជី និង​គ្រាប់ពូជ  អ្នក​ផលិត និង​កែច្នៃ​ម្ហូបអាហារ  ភ្នាក់ងារ​ផ្សព្វផ្សាយ​ទីផ្សារ និង​ជំរុញ​ការនាំចេញ ព្រមទាំង​ក្រុមហ៊ុន​ភ័ស្តុភារ និង​ដឹកជញ្ជូន។

    បន្ថែម​លើស​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​បានបង្ហាញ​អំពី​ដំណោះស្រាយ​សមស្រប​ចំពោះ​ការផ្លាស់ប្តូរ​ចំនួន3 ដែល​កម្ពុជា​កំពុង​ប្រឈម​សព្វថ្ងៃ​នៅក្នុង​វិស័យ​ដំឡូង​មី រួមមាន៖

    1.ការកើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​របៀប​ដែល​កម្ពុជា​អាច​ទាញយក​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ ដើម្បី​ព​ន្លឿ​ន​កំណើន​លូតលាស់ និង​ការអភិវឌ្ឍ​នៅក្នុង​សេដ្ឋកិច្ចពិភពលោក។

    2.របៀប​ដែល​ពាណិជ្ជកម្ម និង​ការវិនិយោគ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​កាន់តែខ្លាំង​ឡើង​នៅក្នុង​សេដ្ឋកិច្ច​ដំឡូង​មី។

    និង 3.របៀប​ដោះស្រាយ​បញ្ហា​ប្រឈម ចេញពី​ទស្សនវិស័យ​គោលនយោបាយ។

    ជាមួយគ្នានេះដែរ​ឯកឧត្តម នី​ក ប៊ឺ​រេស​ហ្វ៉​ត (Nick Beresford) នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​មានប្រសាសន៍ថា ផលិតកម្ម​ដំឡូង​មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​សកល​ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេចផ្សេង។ កត្តា​នេះ បានផ្តល់​នូវ​ប្រភព​កំណើន​ថ្មី​សម្រាប់​កម្ពុជា​ឱកាស​សម្រាប់​អភិវឌ្ឍ​តំបន់​ជនបទ និង​ការបង្កើន​ប្រាក់ចំណូល​ប្រជាជន​ដែល​មិន​ត្រឹមតែ​សម្រាប់​ឧស្សាហកម្ម​នោះទេ ប៉ុន្តែ​ក៏​សម្រាប់​គ្រួសារ​កសិករ​ដែលមាន​ប្រាក់ចំណូល​ទាប​ផងដែរ “យើង​មើលឃើញ​ករណី​អាជីវកម្ម​ច្បាស់លាស់​មួយ សម្រាប់​ការវិនិយោគ​វិស័យ​ឯកជន​លើ​វិស័យ​ដំឡូង​មី​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​តម្លៃ​ប្រកួតប្រជែង​ខ្ពស់​សម្រាប់​ដំឡូង​មី​ឆៅ និង​កែច្នៃ។ ប្រទេស​នេះ​សម្បូរ​ដី​មាន​ជីជាតិ អាច​ផលិត​បាន​ដំឡូង​មី 20 តោន​ក្នុង​មួយ​ហិកតា ខ្ពស់ជាង​ឧស្សាហកម្ម​ស្តង់ដារ​ទាំង12ផ្សេងទៀត”

    ឯកឧត្តម​នាយក​អង្គការ UNDP ក៏បាន​សង្កត់ធ្ងន់​ពី​តួនាទី​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ផ្តល់នូវ​បរិយាកាស​ចាំបាច់​សម្រាប់​កាត់បន្ថយ​ហានិភ័យ និង​ស្រូប​ទាញ​ការវិនិយោគ​ឯក​ជនក​ម្រិ​ត​ខ្ពស់​ដូចជា៖ ការបង្កើត​គោលនយោបាយ​ច្បាស់​លា​ល់ និង​ការវិនិយោគ​សាធារណៈ​នៅក្នុង​វិស័យសំខាន់ៗដើម្បី​ត​ភ្ជាប់​កសិករ និង​ក្រុមហ៊ុន​ឯកជន​ជាមួយ​កាលានុវត្តភាព​សេដ្ឋកិច្ច។

    សូមបញ្ជាក់ថា ក្រោម​ការសហការ និង​គាំទ្រ​ពី​កម្មវិធី UNDP “វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី” ដែល​បាន​រៀបចំឡើង​រយៈពេល2ថ្ងៃនេះ​បាន​ទាក់ទាញ​ការចូលរួម​យ៉ាងច្រើន​ពី​មន្ត្រី​រាជរដ្ឋាភិបាល សេដ្ឋវិទូ អ្នកជំនាញ​កសិកម្ម តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ប្រមាណ 200នាក់​ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ពិភាក្សា និង​ស្វែងរក​ធាតុ​ចូល ដើម្បី​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សំដៅ​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា ដែលជា​ដំណាំ​មាន​សក្តានុពល​ពាណិជ្ជកម្ម​ខ្ពស់​បន្ទាប់ពី​វិស័យ​ស្រូវ-អង្ករ៕

  • ក្លិប​ញញួរ​ធំ West Ham United តែងតាំងគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យាសាកល្បង

    ក្លិប​ញញួរ​ធំ West Ham United តែងតាំងគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យាសាកល្បង

    ក្លិប​ញញួរ​ធំ West Ham United នឹង​ត្រូវ​តែង​តាំង​លោក David Moyes ក្នុង​កិច្ច​សន្យា​សាក​ល្បង​រយៈ​ពេល​6​ខែ ដោយផ្តល់​​តួនាទី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្រោច​ស្រង់​ឲ្យ​ពួក​គេ​គេច​ឲ្យ​ផុត​ពី​​​គ្រោះ​ថ្នាក់​នៃ​ការ​ធ្លាក់​ចូល​ក្នុង​តំបន់​កាត់​ចោល ក្រោយពី​អស់​ការ​ជឿ​ជាក់​ទៅលើ​​សមត្ថ​ភាព​របស់​លោក Slaven Bilic ក្នុង​ការ​សង្គ្រោះ​ពួក​គេ​។

    ក្លិប​នេះ​សង្ឃឹម​ថា លោក Moyes អតីត​គ្រូ​បង្វឹក​របស់​ក្លិប Sunderland អាច​ដឹក​នាំ​ការ​ហ្វឹក​ហាត់​នៅ​ព្រឹក​ថ្ងៃ​​អង្គារ​នេះ ខណៈ​ដែល​លោក Alan Irvine, Chris Woods និង​លោក​ Stuart Pearce អាច​នឹង​ចូល​រួម​​​ធ្វើ​ការ​ជា​មួយ​នឹង​លោក Moyes ក្នុង​នាម​ជា​ជំនួយការ​គ្រូ​បង្វឹក​។ លោក Moyes នឹង​ទទួល​បាន​​ការ​បន្ត​កុង​ត្រា​​ថ្មី​រយៈ​ពេល​2​ឆ្នាំ ប្រសិន​បើ​​គាត់​អាច​​ជួយ​ឲ្យ​ក្លិប West Ham ​រក្សា​វត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Premier League បាន​។ លោក Bilic ដែល​កិច្ច​សន្យា​របស់​លោកនឹង​ត្រូវ​ផុត​កំណត់​នៅ​រដូវក្តៅ​ក្រោយ​នោះ ត្រូវ​បាន​​បណ្តេញ​ចេញ​​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រោយ​ពី​​ជួប​លទ្ធផល​ដ៏​សែនខក​ចិត្ត​ជា​បន្ត​បន្ទាប់​​នៅ​រដូវ​កាល​នេះ ដែល​បាន​ធ្វើ​ឲ្យ​ក្លិប West Ham ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​18 ហើយ​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​2លើក​គត់ ពី​ការប្រកួត​ក្រប​ខ័ណ្ឌ Premier League 11​លើក​ចុងក្រោយ​របស់​ពួក​គេ​។ បើ​ទោះ​បី​​លោក David Gold និង​លោក David Sullivan ដែល​ជា​ម្ចាស់​ក្លិប​របស់ West Ham ធ្លាប់​បាន​សង្ឃឹម​ថា ការ​ផ្តល់​​ពេល​វេលា​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​​រូប​នេះ នឹង​ទទួល​បាន​លទ្ធផល​ល្អ ក៏ដោយ ប៉ុន្តែ ការ​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នា​ដៃក្រុម Liverpool នៅ​កីឡដ្ឋាន London បាន​ក្លាយ​ជា​​ចំណុច​កាត់​សេចក្តីរបស់ម្ចាស់ក្លិបនេះ​តែម្តង​។ លោក Nikola Jurcevic, Edin Terzic, Julian Dicks និង​លោក Miljenko Rak ដែល​ជា​​គ្រូ​បង្វឹក​ជំនួយ​របស់​​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ ក៏ត្រូវ​ចាក​ចេញ​ផងដែរ​៕

    Slaven Bilic

    ប្រភពី៖ The Guardian

  • ស្វែងយល់​ពី​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ឬ​យោ​គៈ

    ស្វែងយល់​ពី​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ឬ​យោ​គៈ

    យូ​ហ្គា ឬ​យោ​គៈ ត្រូវបាន​គេ​ស្គាល់​ថា ជាការ​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​មាន​ប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​សុខភាព​រាងកាយ ផ្លូវចិត្ត ស្មារតី ជាពិសេស​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ព្យាយាម​ជំងឺផ្លូវចិត្ត​បាន​យ៉ាង​ប្រសើរ ហើយក៏​កំពុងមាន​ប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ននេះ​ផងដែរ ដែល​សូម្បីតែ​ក្រសួងទេសចរណ៍ ក៏មាន​បំណង​បង្កើត​ទីតាំង​សម្រាប់​ហាត់ប្រាណ​បែប​យូ​ហ្គា​នេះ​នៅតាម​បណ្តា​តំបន់​ទេសចរណ៍​នានា​ថែម​ទៀតផង។ តើ​ប្រិយមិត្ត​អ្នកអាន​ធ្លាប់បាន​ជ្រាប​ទេ​ថា យូ​ហ្គា ឬ​យោ​គៈ នេះ​មាន​ប្រភព​មក​ណា អ្នកណា​ជា​អ្នក​រកឃើញ និង​បង្កើតឡើង ហើយ​គួរ​ហាត់​បែបណា នៅ​កន្លែង​ណា ទើប​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព? សូម​តាមដាន​លម្អិត​ជាមួយ​អត្ថបទ​នៅ​ខាងក្រោម​នេះ ក្រោម​ការបកស្រាយ​បញ្ជាក់​ពី​សំណាក់​អ្នកជំនាញ ដែលជា​គ្រូបង្ហាត់​នៅ អាសា​ហា ហ្វោ​នដេ​សិន (Azahar Foundation-Phnom Penh) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ 39 ផ្លូវ 21 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រា​ធានី​ភ្នំពេញ។

    1 និយមន័យ យោ​គៈ
    បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានអោយដឹងថា យោ​គៈ គឺជា​សាលា​មួយ​ដែល​គេ​សិក្សា​ពី​ទស្សនៈ​របស់ឥណ្ឌា ចាប់តាំងពី​សហ​វត្ស​ទី3មុន គ.ស។ ចំណែក​ពាក្យ​ថា “យូ​ហ្គា” មកពី​ភាសាសំស្ក្រឹត​បុរាណ​មួយ​ដែល​មានន័យថា ​ការផ្សារភ្ជាប់​គ្នារវាងបេះដូង​ ចិត្ត​
    និង​វិញ្ញាណ។ សម្រាប់​​ការហាត់​ប្រាណ​តាមបែប​យោ​គៈ គឺជា​ការបង្កើត​ទំនាក់ទំនង​រវាង​ផ្នែក​រាងកាយ​ទៅនឹង​ផ្នែក​ខាងក្នុង​របស់​យើង។ ក្នុងន័យ​មួយទៀត​បាន​លើក​ឡើង​ថា យោ​គៈ គឺជា​ការបង្កើតឱ្យមាន​ទំនាក់ទំនង​រវាង​ខ្លួន​យើងទៅនឹង​ធម្មជាតិ ឫម​ជ្ឈដ្ឋា​ន​ដែល​នៅ​ជុំវិញខ្លួន​របស់​យើង។ការអនុវត្ត​លំ​ហាត់ប្រាណ យោ​គៈ ប្រៀបបាន​ទៅនឹង​ការដាក់វិន័យ​សម្រាប់​រា​ង​កាយ​របស់​យើងតាម​វិធីសាស្ត្រ និង​បច្ចេកទេសផ្សេងៗគ្នា។ ដោយឡែក​សម្រាប់​បច្ចេក​ទេស​ទាំងនោះ រួមមាន​ការប្រើ​ឥរិយាបថ​នៃ​រាងកាយ ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះថា អាសា​ណា (ASANAS) និង​ការប្រើប្រាស់​ចលនា​ដង្ហើម ការធ្វើ​សមាធិ ការ​​សម្រាក​រាងកាយ ចិត្ត ត្រូវបាន​គេ​ប្រើជា​មួយ​ក្បាច់ ប្រា​ណា​យា​ម៉ា (Pranayama)។ ក្នុងន័យ​ម្យ៉ាងទៀតការធ្វើ​លំ​ហាត់ប្រាណ យោ​គៈ គឺជា​វិធីសាស្ត្រ​មួយ​ដែល​ប្រាប់​ឱ្យ​យើង​បាន​ស្គាល់​ច្បាស់​ពី​ខ្លួនឯង ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយចំនួន​ដូចជា តើ​ខ្ញុំ​ជា​នរណា? ខ្ញុំ​មកពីណា? តើ​ខ្ញុំ​នឹង​ទៅ​ទីណា? តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី? ក្នុងន័យនេះ​យើង​អាច​យល់បាន​ថា ការអនុវត្ត​យោ​គៈ គឺជា​ការឱ្យ​យើង​បាន​ចងចាំ​ពី​ខ្លួន​យើង​ឡើងវិញ។

    2 ផលប្រយោជន៍ខាង​រាងកាយ ​និងសីលធម៌
    ពិតណាស់​ការធ្វើ​លំ​ហាត់ប្រាណតាមបែប​យោ​គៈ វា​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។ យោ​គៈ គឺជា​វ៉ិ​ច​ទ័​រ​ដ៏​ល្អ​នៃ​ការតាមដាន​លើ​សុខុមាលភាព។ ការអនុវត្ត​របស់​វា​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ទាំង​ផ្នែក​រាងកាយ​ និង​បញ្ញា​ស្មារតី វា​អាចជួយ​សម្រួល​ដល់​ប្រភេទផ្សេងៗនៃ​ជំងឺ​ដូចជា ​ជំងឺលើសឈាម ​បញ្ហា​ផ្លូវដង្ហើម ​ជំងឺ​ផ្លូវដង្ហើម​ ឈឺក្បាល​ប្រកាំង​ ឈឺ​ខ្នង​ ធ្លាក់ទឹក​ចិត្ត​ និងថប់​បារម្ភជាដើម។ នៅពេលដែល​យើង​អនុវត្ត​យោ​គៈ វា​មានន័យថា យើង​បង្កើតឱ្យមាន​គំនិត​ប្រាជ្ញា​ល្អ ភាព​រីករាយ និង​មេត្តាធម៌ពិតប្រាកដ។

    3 អំពី អាសា​ហា ហ្វោ​ន​ដេ​សិន
    អាសា​ហា ហ្វោ​ន​ដេ​សិន បានចាប់ផ្តើមការងារ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2008 ដែលមាន​លោកស្រី យូ​ហ្គេ​ស​ស្វា​រី (Yogeswari) ជា​ស្ថាបនិក។ សកម្មភាព​របស់ អាសា​ហា ហ្វោ​ន​ដេ​សិន ដំបូង គឺ​បានធ្វើ​ការបង្ហាត់​យោ​គៈ​ដល់​ក្មេង​នៅ​មណ្ឌល​កុមារកំព្រា។ ក្រោយមក​ដោយ​សង្កេតឃើញ​ថា ក្មេងៗនៅ​ទីនោះ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការហាត់​យោ​គៈនេះ ដូច្នេះលោកស្រី យូ​ហ្គេ​ស​ស្វា​រី (Yogeswari) ក៏បាន​សម្រេច​ចិត្ត​បង្កើត​អង្គការ​នេះ​ឡើង ​ដើម្បី​បង្កើតឱ្យមាន​កន្លែង​សម្រាប់​ហាត់​យោ​គៈ និង​សមាធិ។ បច្ចុប្បន្ននេះអាសា​ហា ហ្វោ​ន​ដេ​សិន ​បាន​ផ្តោតលើ​ការរួមចំណែក​ក្នុង​ការកសាង​សន្តិភាព​តាមរយៈយោ​គៈ​រួមមាន​កម្មវិធី​មួយចំនួន​ដូចជា ថ្នាក់​យោ​គៈ ថ្នាក់​សិក្សា​សន្តិភាព​រយៈពេល8ខែ​ និង​ការចុះ​កម្ម​សិក្សា កម្មវិធី​បោះជំរុំ​សន្តិភាព​ដែលមាន​គ្រូ​យោ​គៈ
    ជា​ជនជាតិខ្មែរ មាន​វិញ្ញាបនបត្រ ជំនាញ​ផ្នែកយោ​គៈ​យ៉ាង​ត្រឹមត្រូវ។

    4 ថ្នាក់​យោ​គៈជា​មួយ អាសា​ហា ហ្វោ​ន​ដេ​សិន
    គ្រូបង្រៀន​យោ​គៈរបស់ ​អាសា​ហា ហ្វោ​ន​ដេ​សិន ​ផ្តល់នូវ​ថ្នាក់​យោ​គៈ ដោយ​អម​ជាមួយ​តន្ត្រី​ស្មូត​ និង​ជួយ​ដល់​សិស្ស។ ជា​រៀងរាល់ថ្ងៃ​ការ​អនុវត្ត​​មាន​លក្ខណៈខុសៗគ្នា​ និង​ប្រកបដោយ​ការច្នៃប្រឌិត ​ដូច្នេះ​វា​បានធ្វើឱ្យ​អ្នកហាត់មិន​ធុញទ្រាន់ ហើយ​មាន​ភាព​រីករាយ​ពីមួយពេល​ទៅមួយ​ពេល​ថែមទៀតផង។ នៅពេល​ចាប់ផ្តើម​ថ្នាក់នីមួយៗ គ្រូបង្រៀន​នឹង​សួរ​សិស្សប្រាប់​ឱ្យ​បិទ​ភ្នែក​ដើម្បី​ធ្វើឱ្យ​ចិត្តស្ងប់។ បន្ទាប់មក​គ្រូបង្រៀន​នឹង​ចាប់ផ្តើម​យឺតៗ ដើម្បី​ឱ្យបានកម្ដៅ​ខ្លួនប្រាណ​តាមរយៈអាស៊ីត​ដែល​បញ្ចេញ​មក​នៅពេលដែល​យើង​ធ្វើ​ចលនា​ដង្ហើម។ មួយ​ថ្នាក់​មាន​រយៈពេល1ម៉ោង​ ឬ1ម៉ោង 15នាទី ​ដែលអាស្រ័យ​លើ​ថ្នាក់ និង​បែបបទ​នៃ​លំ​ហាត់ប្រាណ។តាមរយៈ​ការធ្វើ​ចលនា​រាងកាយ វា​បាន​ជួយ​ឱ្យ​សាច់ដុំ​ និង​បញ្ញា​ស្មារតី​ដំណើរការ​ល្អប្រសើរ​ជាង​មុន។

    យោ​គៈ អាច​ហាត់​បានគ្រប់ៗគ្នា​ ទាំង​ក្មេងចាស់ ប្រុស ស្រី ដោយ​មិន​ប្រកាន់​នៃ​ភាពរស់រវើក​របស់​រា​ង​កាយ​ឡើយ។ នៅ​ស្ទី​ឌី​យោយោ​គៈរ​បស់ អាសា​ហា ហ្វោ​ន​ដេ​សិន មាន​ផ្តល់នូវ​ឧបករណ៍​ជំនួយ​ក្នុងពេល​ហាត់ ដើម្បី​ធានា​នូវ​គុណភាព​លំ​ហាត់ប្រាណ​ដល់​អ្នកហាត់។ អាសា​ហា ហ្វោ​ន​ដេ​សិន មានការ​បង្ហាត់យោ​គៈ សម្រាប់​គ្រប់​កម្រិត ​ទាំង​អ្នក​មិន​ធ្លាប់បាន​អនុវត្ត អ្នក​ធ្លាប់​ហាត់​បានខ្លះៗ និង​អ្នក​ដែលមាន​កំរិត​ខ្ពស់។

    សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន អាសា​ហា ហ្វោ​ន​ដេ​សិន​ មាន​សាខា​ចំនួន2 ដោយ​សាខា​ទី1ស្ថិត​ផ្ទះ​លេខ 39 ផ្លូវ 21 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ សាខា​ទី2 ស្ថិតនៅ​ផ្ទះ​លេខ 628 ផ្លូវ​ហាប់​ហ្គ​ន់ ភូមិ​កណ្តាល ក្រុង​សៀមរាប​ ឬ​អាចទាក់ទង​តាមរយៈ E-mail: [email protected] ឬ ​face-book: Azahar Foundation-Phnom Penh៕

  • Kane និង Winks នឹង​អវត្តមាន​នៅពេល​អង់គ្លេស ជួប​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល

    Kane និង Winks នឹង​អវត្តមាន​នៅពេល​អង់គ្លេស ជួប​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល

    ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ត្រូវបាន​លុបឈ្មោះ​ចេញពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល ក្រោយពី​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្គែ​ន​ទៅលើ​បញ្ហា​របួស​របស់គេ​រួចមក ធ្វើ​ឲ្យ​លោក Gareth Southgate សម្រេចចិត្ត​ឲ្យ​រូបគេ​សម្រាក​តែម្តង។

    Harry Kane

    Kane បាន​ជួប​បញ្ហា​របួស​ក្នុងពេល​ក្រុម Tottenham Hotspur ដណ្តើមបាន​ជ័យជម្នះ 1-០ លើ​ក្រុម Crystal Palace កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ស្នាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទទួលបាន​ការព្យាបាល ខណៈដែល​កីឡាករ​របស់​ក្រុម​អង់គ្លេស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ចូល​ឈ្មោះ​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន St George’s Park។ ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ធ្វើការ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ។ ខ្សែបម្រើ Harry Winks ដែលជា​មិត្ត​រួម​ក្រុម Spurs របស់ Kane ក៏​នឹងត្រូវ​អវត្តមាន​ផងដែរ ក្រោយពី​បាន​ជួប​បញ្ហា​របួស​កជើង អំឡុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace ដូចគ្នា ដែល​ធ្វើ​ឲ្យ​លោក Southgate កាន់តែ​ខកចិត្ត​ចំពោះ​ការបំពេញ​ក្រុម​របស់លោក​ជាមួយនឹង​កីឡាករឆ្នើមៗរបស់ Spurs។ លោក Southgate បាន​អវត្តមាន​ខ្សែបម្រើ​ឆ្នើម Dele Alli ម្នាក់​រួចទៅហើយ ដោយសារតែ​បញ្ហា​របួស។

    Harry Winks

    ក្រោយពី​ការដកខ្លួន​របស់ Kane និង Winks ខ្សែបម្រើ Jake Livermore របស់​ក្លិប West Bromwich Albion ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​ចន្ទ៕

    ប្រភពពី៖ The Guardian

  • រថយន្ត ហាវ​ថា​យ (HAWTAI A25) ឧបត្ថម្ភ កម្មវិធី តម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍ រៀបចំឡើង​នៅ​សាកលវិទ្យាល័យធំៗក្នុង​រាជធានី​ភ្នំពេញ

    រថយន្ត ហាវ​ថា​យ (HAWTAI A25) ឧបត្ថម្ភ កម្មវិធី តម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍ រៀបចំឡើង​នៅ​សាកលវិទ្យាល័យធំៗក្នុង​រាជធានី​ភ្នំពេញ

    ភ្នំពេញ៖ ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ បានទទួល​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា បាន​ឧបត្ថម្ភ​ដ៏​ធំ​ក្នុង​ការរៀបចំ​កម្មវិធី “ ការតម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍”  ដែលជា​កម្មវិធី​មួយ​បណ្តុះបណ្តាល​អប់រំ​មួយ​ដ៏​ធំ ដល់​និស្សិត​ទាំងឡាយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AGB  និង​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យធំៗចំនួន10 ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការបណ្តុះបណ្តាល​នេះ​ចាប់ផ្តើម​ពី​ចុងខែ​តុលា និង​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​ធ្នូ ឆ្នាំ 2017 ហើយ​ការរៀបចំ​លើកដំបូង​នេះ គឺ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ថ្ងៃទី 27 ខែតុលា ឆ្នាំ 2017។

    លោក ពាង ម៉ាន់ អគ្គ​នាយ​ក្រុមហ៊ុន WMC បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “រថយន្ត​ហាវ​ថា​យ (HAWTAI A25)  ដែលជា​ប្រភេទ​រថយន្ត SUV ដ៏​ថ្មី​សន្លាង បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​នេះ ជានិច្ចកាល តែងតែ​ចូលរួម​ឧបត្ថម្ភ និង​លើកស្ទួយ​កម្មវិធី​ជាច្រើន ទាំង​កម្មវិធី​អប់រំ និង ការងារ​សង្គម។ ជាក់ស្តែង ដូចជា​កម្មវិធី  ការតម្រង់ទិស ឆ្ពោះទៅរក​ភាពជោគជ័យ​នេះ ជាដើម គឺជា​កម្មវិធី​អប់រំ​មួយ​ដ៏​ល្អ  ដែលប្អូនៗនិស្សិត អាចនឹងទទួល​បាន​នូវ​ចំណេះដឹង និង​បទពិសោធន៍ល្អៗពី​វាគ្មិនចំណានៗ និង​ល្បី ដែល​ពួកគាត់​គឺជា​បុគ្គល​ជោគជ័យ​ក្នុង​អាជីព​ការងារ ហើយ​គាត់​មក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​គន្លឹះ​នៃ​ភាពជោគជ័យ​ដល់​និស្សិត​ទាំងអស់  ថា​នៅពេល​បញ្ចប់​ការសិក្សា តើ​ខ្លួន​ត្រូវធ្វើ​យ៉ាងណា ដើម្បី​យកចំណេះ​ដឹង ដែល​ខ្លួន​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​នានា​នេះ មក​បំពេញការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព ទទួលបាន​ភាពជា​បុគ្គលិក​ឆ្នើម ដែល​បណ្តា​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ស្ថាប័នរដ្ឋ ដែល​គេ​ត្រូវការ។

    លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា ក្រុមហ៊ុន​ណា​ក៏ដូចជា​ក្រុមហ៊ុន​ណា​ដែរ តែងតែ​ចង់បាន​បុគ្គលិក​ល្អ មានចំណេះដឹង​ជ្រៅជ្រះ បទពិសោធន៍ល្អៗ ស្មោះត្រង់ អំណត់​ក្នុង​ការងារ និង​ដោះស្រាយ​បញ្ហា​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គេ​មិន​ខ្លាច​ក្នុង​ការផ្តល់​ប្រាក់ខែ​ខ្ពស់​ទៅ​ឲ្យ​បុគ្គលិក​ទាំង​នោះទេ ។ យ៉ាងណាមិញ ក្រុមហ៊ុន WMC ដែលជា​ក្រុមហ៊ុន​ដ៏​ធំ នាំចូល​រថយន្ត HAWTAI A25 នេះ ក៏​ត្រូវការ​បុគ្គលិកឆ្នើមៗល្អ មក​បំពេញការងារ​ដើ​ម្ប​ភាពជោគជ័យ​ទាំងអស់គ្នា​ផងដែរ។ ដោយហេតុ​នេះហើយ ទើប​រាល់​កម្មវិធី ទាក់ទង​នឹង​ការបណ្តុះ​ធនធានមនុស្ស HAWTAI A25 តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ជានិច្ច។

    កម្មវិធី​នេះ ដែល​រៀបចំ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​ទាំង​ដប់​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​រថយន្ត HAWTAI A25 SUV នេះ ក្នុង​ទីធ្លា​សាកល​វិ​ទ្យ​ល័យ​ផងដែរ ដើម្បី​ឲ្យ​និស្សិត សាស្ត្រាចារ្យ  និង​មហាជន​ទាំងឡាយ បានឃើញ​នូវ​រូបរាង​ដ៏​ល្អ​ប្រណិត​របស់​រថយន្ត​នេះ​ទាំង​រូបរាង​ខាងក្រៅ និង​ការ​រចនា​ផ្នែក​ខាងក្នុង​រថយន្ត ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ល្អឥតខ្ចោះ ទាំងអស់ រួមទាំង​ម៉ាស៊ីន​គុណភាព​លំដាប់​ស្តង់ដារ​អន្តរជាតិ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់ មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​រយៈ​លើ​គុណភាព និង​គ្រឿងបន្លាស់។

    យ៉ាងណាមិញ ការរៀបចំ​កម្មវិធី​នេះ គឺ​ចំពេល ដែល​ក្រុមហ៊ុន WMC មានកម្ម​វិធី​ពិសេស  គឺមាន​ទឹកប្រាក់​បង់​ដំបូង​តែ 3000ដុល្លារ ( បី​ពាន់​ដុល្លារ) ប៉ុណ្ណោះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​រថយន្ត HAWTAI A25 ដ៏​ថ្មី​សន្លាង​នេះ​ភ្លាម​ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ដូចជា សេវា​ធានារ៉ាប់រង​អាយុជីវិត មានតម្លៃ 10000ដុល្លារ ការធានា​លើ​គុណភាព​ម៉ាស៊ីន និង​គ្រឿងបន្លាស់​រថយន្ត​រយៈពេល 5ឆ្នាំ​ស្មើនឹង 100,000គីឡូ​ម៉ែត  ហើយ​លើសពីនេះ​ទៀត អតិថិជន​ម្នាក់​អា​ចក​ម្ម៉​ង់​ទិញ​បាន 3 គ្រឿង ជាមួយ​ប្រាក់កម្ចី​រហូតដល់ 100,000$ និង 2,000,000 $ សម្រាប់​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ពី​ដៃគូ​មីក្រូហិរញ្ញវត្ថុ​របស់ HAWTAI A25។ កម្មវិធី​ពិសេស​នេះ គឺ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត  សាស្ត្រាចារ្យ  បុគ្គលិក​នានា ដែលមាន​បំណង​ទិញ​រថយន្ត​ថ្មី ដើម្បី​ជីវិត​ដ៏​ទាន់សម័យ​របស់ខ្លួន។

    សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​ក៏​អាច​អញ្ជើញ​មកកាន់ Showroom HAWTAI A25 ដែល​នៅជាប់​របង​វត្ត​ទឹកថ្លា​ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 078 999 006 ឬ​ចូលទៅ​កាន់ www.facebook.com/wmchawtai

  • បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    វិធីងាយៗ ដែល​ធ្វើឱ្យ​បុរស​យើង​មាន​ស្បែក​ពោះ​ស្អាត មាន​សាច់ដុំ​ពោះ6កង់​ដោយ​វិធីងាយៗបំផុត ព្រោះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន បានដឹងថា បុរស​មួយចំនួន​ធ្វើ​ការងារ​នឿយហត់ មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ការហាត់​ប្រាណ​ប៉​ន្មា​ន​ទេ។ ដូច្នេះ​គ្រាន់តែ​ដកដង្ហើម​ក៏​អ្នក​អាចមាន​សាច់ដុំ​ពោះ6កង់​បានដែរ គ្រាន់តែ​ធ្វើតាម​វិធី​ខាងក្រោម​នេះ​តែប៉ុណ្ណោះ។

    ពិតប្រាកដ​ណាស់ បច្ចុប្បន្ននេះ​គឺមាន​ភាព​សំខាន់​ខ្លាំង​ដែលបុរសៗគួរ​យកចិត្តទុកដាក់​ទាក់ទង​នឹង​សុខភាព​រាងកាយ​របស់​ខ្លួន ព្រោះ​ក្រៅពី​បានទទួល​នូវ​សុខភាព​រាងកាយ​រឹងមាំ​ហើយ ភាព​មាន​ទំនុកចិត្ត​ក៏​មក​តាម​ជាមួយ​ផងដែរ។ ប្រសិនបើ​រាងកាយ​ស្រស់​សង្ហា ការ​ហុច​ផល​តប​មកវិញ​នោះ​គឺ មន្ត​ស្នេហ៍​ដែល​ទាក់ទាញ​ចំពោះនារីៗនៅ​ជុំវិញខ្លួន ដូច្នេះ​ការហាត់​ប្រាណ​ខ្ជាប់ខ្ជួន និង​ការ​ទទួលទាន​អាហារ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់ ក៏​ប៉ុន្ដែគន្លឹះ​មួយទៀត​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ ការធ្វើ​លំ​ហាត់​ដង្ហើម។

    ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ! បុរស​ជាច្រើន​ប្រហែលជា​ឆ្ងល់​ហើយ​ថា វា​ពិតជា​អាចជួយ​បាន​មែន​ឬទេ? គ្រាន់តែ​ដកដង្ហើម​នេះ នឹង​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ​បាន?ដូច្នេះ​យើង​សូម​ជម្រាប​តែម្ដង​ថា វា​ពិតជា​បាន​ផល​ពិតមែន ព្រោះ​ការដកដង្ហើម​ឱ្យជ្រៅៗ និងវែងៗវា​ជួយ​ឱ្យ​រាងកាយ​នាំយក​នូវ​អុកស៊ីហ៊ែ្សន​ចូលទៅក្នុង​រាងកាយ​បាន​គ្រប់គ្រាន់ ព្រមទាំង​ជួយ​កម្ចាត់កាបូនឌីអុកស៊ីត​បាន​យ៉ាង​ប្រសើរ ហើយ​វា​បាន​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​រំញោច​ប​ញ្ជេ​ញ​នូវ​កាកសំណល់ និង​ភាព​តានតឹង អារម្មណ៍​ធុញ​ថ​ប់ ដែលជា​ការ​ហុច​ផល​ល្អ​ដល់​ការ​សម្មាធិ​របស់​អ្នក។

    ខាងក្រោម​នេះ​ជាការ​អនុវត្ត​ការ​ដង្ហើម ដើម្បី​ទទួលបាន​សាច់ដុំ​ពោះ6កង់

    1-ដកដង្ហើម​បែប Concentric និង Eccentric
    អ្នក​អាច​កាន់​កូន​ដុំ​ដែក​នៅក្នុង​ដៃ​ទាំងពីរ​សងខាង រួម​ធ្វើ​លំ​ហាត់​ដង្ហើម ដោយ Concentric គឺជា​ការលើក​ដុំ​ដែក​ឡើង ហើយ​ដក​ដង្ហើមចេញ។ រីឯ​លំ​ហាត់ប្រាណ Eccentric គឺជា​ការទម្លាក់​ដុំ​ដែក​ចុះ រួច​ដកដង្ហើម​ចូល
    មក​ក្នុង​រាងកាយ​វិញ ការធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ គឺជា​ការ​ស្រូបយក​អុក​ស៊ី​ហ្សែ​៊​ន​ដែល​ត្រឹមត្រូវ។ អ្នក​អាចធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ​ក្នុង​រយៈពេល30វិនាទី​ម្ដង ឱ្យបាន​គ្រប់​ចំនួន200ដង​ឡើងទៅ។

    2-Valsava Maneuver
    នៅក្នុង​ពោះ​របស់​អ្នក​អាច​នឹងមាន​ខ្យល់​ស្រាប់​ហើយ ដូច្នេះ​ការធ្វើ​លំ​ហាត់ប្រាណ​វិធី​នេះ គឺ​ការរក្សា​លំនឹង​ខ្យល់​នៅក្នុង​ពោះ ដែលមាន3ដំណាក់កាល​គឺ Intra (ផ្នែក​ខាងក្នុង) Abdominal (បរិវេណ​ពោះ) និង Pressure (ផ្នែក​ខាងក្រោម)។ ការអនុវត្ត​គឺ អ្នក​ត្រូវ​ដកដង្ហើម​ចូលក្នុង​ខ្លួន​សិន រួច​បោះដៃ​ទាំងសងខាង​តម្រង់​ទៅខាង​មុខ បន្ទាប់មក​បន្ទន់​ជង្គង់​អង្គុយ​ចុះ។ បន្ទាប់មកទៀត​ត្រូវ​ក្រោក​ឡើង​ត្រឹម​ពាក់កណ្ដាល​ខ្លួន ហើយ​បញ្ចេញ​ដង្ហើម​បន្តិច​សិន រួច​ខណៈដែល​អ្នក​ក្រោកឈរ​ពេញទំហឹង ទើបត្រូវ​បញ្ចេញ​ខ្យល់​ដង្ហើម​មក​ក្រៅ​ទាំងអស់​តែម្ដង។

    3-Push-up
    តាមរយៈ​ភាសារ​អង់គ្លេស​ត្រូវបាន​គេ​ហៅថា Push-up ឬ​ខ្មែរ​យើង​និយម​ហៅថា ពុ​យ​អា​វ៉ង់ ការ​ធ្វើ​លំ​ហាត់​ដង្ហើម បែបនេះគីជាការ​ប្រឹង​សាច់ដុំ​ពោះ​ដូចគ្នា​ផងដែរ៕