Author: វល័ក្ខ

  • មហា​គ្រួសារ​រថយន្ត Ford បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ ជាមួយនឹង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន

    មហា​គ្រួសារ​រថយន្ត Ford បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ ជាមួយនឹង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន

    បន្ទាប់ពី​បាន​សម្រាក បោះជុំរំ និង​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​ចំនួន​ពីរ​ថ្ងៃ នៅពេលនេះ ក្បូន​រថយន្ត​មហា​គ្រួសារ Ford ដែលមាន​សមាជិក​ជាង 500នាក់ បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ដើម្បី​វិញ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​នោះគេ​សង្កេតឃើញថា អតិថិជន​របស់ Ford ដែល​បាន​ចូលរួម​នៅក្នុង​ដំណើរការ​កម្សាន្ត Ford ADVENTURE ម្នាក់ៗមាន​ទឹកមុខ​រីករាយ ជាពិសេស​ពួកគាត់​បាន​នាំមក​វិញ​នូវ​អនុស្សា​វី​យ៍​ជាច្រើន។

    ដំណើរ​កម្សាន្ត​បោះជុំរំ ADVENTURE រយៈពេល 4ថ្ងៃ 3យប់​នេះ គឺមាន​ការរាំរែក និង​លេងល្បែង​កម្សាន្ត នាពេល​រាត្រី ដោយមាន​អាហារ​ពិសារ យ៉ាង​ឆ្ងាញ់​ពិសារ អម​ដោយសារ​ការប្រគំ​តន្ត្រី យ៉ាង​កងរំពង និង​មាន​កងកម្លាំង​ជាច្រើន​នាក់ ទាំង​ខ្មែរ-ថៃ បាន​ការពារ​សន្ដិសុខ​គ្រប់​ទីកន្លែង ដែល​ញាំ​ង​ឲ្យ​កម្មវិធី កាន់តែ​សប្បាយរីករាយ ថែម​មួយកម្រិត​ទៀត ។

    រយៈពេល 2ថ្ងៃ នៅលើ​ទឹកដី​ថៃ អ្នកចូលរួម​ទាំងអស់ មានឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប Central Plaza និង​ផ្សារ​ទំនើប​បោះ​ដុំ Makro នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ផងដែរ ជាពិសេស​គឺ​បាន​ចូល​លេង​កម្សាន្ត​ក្នុង​សួន NONGNOOCHPATTAYA  និង​ភ្នំ​ព្រះ (ព្រះធំ​ឆ្លាក់​ជាប់​ភ្នំ នៅ​តំបន់​ប៉ាត់​តា​យ៉ា) ព្រមទាំង​បាន​ថតរូប​អនុស្សា​វី​យ៍​ជាច្រើន​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត FORD Adventure រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅ​កម្ពុជា​នេះ គឺ​មានការ​ឧបត្ថម្ភក​ម្ម​វិធី ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODGE) ដែលជា​ប្រេងឥន្ធនៈ ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏​មានការ​ចូលរួម សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់ Coopertires និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

    សូមបញ្ជាក់ថា ដំណើរ​កម្សាន្ត​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ2008 ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ , ឆ្នាំ2012 ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត , ឆ្នាំ2014 ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ,  ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់៕

  • 4 ជំនាញចាំបាច់សម្រាប់ការងារ Sales

    4 ជំនាញចាំបាច់សម្រាប់ការងារ Sales

    Sales Skills គឺជាជំនាញសំខាន់របស់អ្នកដែលធ្វើការខាងផ្នែកលក់។ ដើម្បីឱ្យការធ្វើការងារកើតមានប្រសិទ្ធភាព អ្នកដែលធ្វើការងារផ្នែកនេះត្រូវតែមានការកែសម្រួល និងអភិវឌ្ឍសក្ដានុពលការធ្វើការងារលើផ្នែកនេះជាប់ជានិច្ច ដែលមិនត្រឹមតែនឹងធ្វើឱ្យការធ្វើការងារល្អឡើងនោះទេ តែបុគ្គលិកផ្នែកលក់ដែលមាន Sales Skills ដែលល្អ នឹងអាចយល់ពីតម្រូវការរបស់អតិថិជនបានយ៉ាងច្បាស់ទៀតផង ដែលវានឹងក្លាយជាប្រយោជន៍ដល់ការបង្កើនចំនួនលក់ដែលបានកំណត់ទុកក្នុងមួយខែៗបានយ៉ាងល្អប្រសើរ។

    ដោយលក្ខណៈរបស់ការងារលក់ដែលមានភាពពាក់ព័ន្ធជាមួយនឹងសមត្ថភាពក្នុងការទាក់ទាញ និងបញ្ចុះបញ្ចូលអតិថិជន ធ្វើឱ្យអតិថិជនមានការយល់ឃើញតាម រហូតដល់ចង់ទិញទំនិញ ឬសេវាកម្មរបស់យើង អ្នកដែលធ្វើការផ្នែកលក់នេះចាំបាច់ត្រូវប្រើសិល្បៈក្នុងការលក់ដែលមិនមែនគ្រាន់តែជាការទិញលក់ទំនិញគ្នាធម្មតាៗនោះទេ តែត្រូវតែជាការលក់ដែលកើតចេញពីការរៀបចំកលយុទ្ធក្នុងការលក់យ៉ាងស័ក្តិសមទៀតផង ទើបធ្វើឱ្យការលក់ទទួលបានជោគជ័យ។

    ជំនាញក្នុងការលក់ដែលអ្នកលក់មានឥទ្ធិពលចំពោះអ្នកទិញដោយការទំនាក់ទំនង ឬផ្ដល់ព័ត៌មានដែលចាំបាច់មុនការសម្រេចចិត្តទិញទំនិញ។ យើងនាំគ្នាមកមើលថា តើមានជំនាញអ្វីខ្លះដែលចាំបាច់សម្រាប់ការងារ Sales?  

    1 . រៀនយល់ដឹងអំពីអតិថិជន

    មុននឹងធ្វើការលក់ យើងត្រូវដឹងជាមុនថា តើអតិថិជនរបស់យើងជានរណា និងកំពុងសម្លឹងរកមើលទំនិញប្រភេទណា។ យើងអាចរកអតិថិជនបានដោយការប្រមូលរួបរួមព័ត៌មានពីសៀវភៅបញ្ជីឈ្មោះផ្សេងៗក្នុងពិធីបង្ហាញមុខទំនិញ(ពិធីតាំងពិព័រណ៍) សមាគមពាណិជ្ជកម្ម តាមរយៈការដែលអតិថិជនចាស់ ឬអ្នកស្គាល់គ្នាណែនាំអ្នកដែលចាប់អារម្មណ៍ឱ្យ ឬតាមវេបសាយផ្សេងៗជាដើម។ វិធីនេះនឹងជួយឱ្យយើងបានអតិថិជនដែលត្រូវនឹងគោលដៅបានកាន់តែងាយឡើង បន្ទាប់ពីនោះទើបដំណើរការទាក់ទងតាមទូរស័ព្ទ ឬបណ្ដាញសង្គមអនឡាញដើម្បីផ្ដល់ព័ត៌មានបឋមទៅអតិថិជន និងណាត់ជួបជជែកគ្នាជាបន្ត។

    2 . បើកឆាកការលក់ដើម្បីសាងភាពពេញចិត្ត

    មុនពេលដែលយើងនឹងបើកឆាកការលក់ យើងត្រូវប្រាកដក្នុងចិត្តជាមុនសិនថា យើងមានព័ត៌មានពាក់ព័ន្ធនឹងអតិថិជនច្រើនគ្រប់គ្រាន់ហើយ ហើយសឹមរៀបផែនការកលយុទ្ធក្នុងការលក់​។ នៅពេលយើងបើកការលក់ យើងត្រូវធ្វើឱ្យអតិថិជនកើតមានភាពពេញចិត្ត និងត្រូវមានសុជីវធម៌ដែលល្អក្នុងការលក់ ត្រូវមិនធ្វើឱ្យអតិថិជនមានអារម្មណ៍ធុញទ្រាន់ ទើសទាល់ដោយការបើកការលក់ដែលម៉ឺងម៉ាត់ខ្លាំងជ្រុលពេកនោះទេ។

    3 . សាងចំណាប់អារម្មណ៍នៅពេលបើកការលក់

    ការណែនាំស្នើការលក់ដោយបរិយាយពាក់ព័ន្ធនឹងមុខទំនិញនោះ យើងត្រូវធ្វើឱ្យអតិថិជនមានអារម្មណ៍

    ជំពប់ចិត្ត ឬភ្ញាក់ផ្អើលក្នុងរឿងដែលយើងនិយាយរហូតនាំទៅដល់ការចាប់អារម្មណ៍លើមុខទំនិញ ហើយទើបជំរុញឱ្យកើតមានតម្រូវការដើម្បីឱ្យអតិថិជនសម្រេចចិត្តទិញ។ អ្នកលក់គួរព្យយាមសាងសេចក្ដីត្រូវការឱ្យកើតមានឡើងចំពោះអតិថិជន ចង្អុលឱ្យឃើញពីចំណុចល្អរបស់ទំនិញរបស់យើង ដោយបកស្រាយយ៉ាងត្រង់ទៅត្រង់មកដើម្បីឱ្យអតិថិជនកើតមានភាពជឿជាក់លើមុខទំនិញ និងសេវាកម្មរបស់យើង។ ក្នុងអំឡុងពេលចរចាលក់ អតិថិជនអាចនឹងមានចំណុចងឿងឆ្ងល់ក្នុងច្រើនរឿង មិនថាតែ តម្លៃរបស់ទំនិញដែលខ្ពស់ពេក ឬនៅមិនទាន់ត្រូវចិត្តជាមួយមុខទំនិញជាដើម ដូច្នេះអ្នកលក់ត្រូវព្យយាមរក្សាបរិយាកាសឱ្យមានភាពវិជ្ជមានឱ្យបានច្រើនបំផុត និងឆ្លើយតបចំណុចងឿងឆ្ងល់ទាំងនោះយ៉ាងចិត្តត្រជាក់ៗ និងបង្ហាញពីភាពជឿជាក់លើមុខទំនិញរបស់ខ្លួនឱ្យអតិថិជនបានឃើញ។

    4 . បិទឆាកការលក់យ៉ាងឆ្លាតវៃ

    ក្នុងអំឡុងការសន្ទនាដើម្បីបើកការលក់ នៅពេលដែលគ្រប់យ៉ាងដំណើរការទៅដោយប្រពៃ និងអតិថិជនមានអកប្បកិរិយាថានឹងទិញរបស់យើងហើយនោះ យើងគួរប្រើឱកាសនោះបិទឆាកការលក់ភ្លាមតែម្ដង តែមិនត្រូវប្រញាប់ប្រញាល់ជ្រុលពេកនោះទេ។ យើងគួរសរុបឱ្យអតិថិជនសម្រេចចិត្តទិញមុខទំនិញរបស់យើង ដោយបង្ហាញពីជម្រើសឱ្យបានឆាប់រហ័ស និងងាយស្រួលឡើង។ ប្រាប់អតិថិជនថា គាត់នឹងទទួលបានអ្វីខ្លះ និងអាចនឹងមានការផ្ដល់សំណូមពរពិសេស ដូចជា គិតតម្លៃពិសេសជូន បញ្ចុះតម្លៃជូន ឬមានរបស់ថែម ជាដើម។ ត្រឹមតែប៉ុណ្ណឹង អតិថិជនក៏នឹងកើតមានក្ដីពេញចិត្តក្នុងការលក់របស់យើងហើយ។

    សមត្ថភាពក្នុងការទាក់ទាញចិត្តអតិថិជន អាចនិយាយបានថាជាបេះដូងសំខាន់សម្រាប់អ្នកដែលធ្វើការផ្នែក Sales  តែត្រូវមិនធ្វើដោយភាពប្រញាប់ប្រញាល់នោះទេ និងបើយើងត្រូវការបិទការលក់លឿនជ្រុលពេក អតិថិជននឹងមានអារម្មណ៍ទើសទាល់ និងអាចនឹងលែងទិញទំនិញរបស់យើងទៀតក៏អាចថាបានដែរ ដូច្នេះក្នុងការលក់គ្រប់ពេល យើងត្រូវនឹកដល់ចិត្តគេ ចិត្តយើងឱ្យបានច្រើនបំផុត ដើម្បីឱ្យអតិថិជនកើតមានភាពពេញចិត្ត និងទិញទំនិញ ឬសេវាកម្មរបស់យើងយូរតទៅទៀត៕

     

    រៀបរៀងដោយ តាវ៉ែនតា

  • ក្បូន​រថយន្ត​គ្រួសារ Ford បាន​មកដល់​កន្លែង​បោះជុំរំ​ក្នុង​ទឹកដី​ថៃ

    ក្បូន​រថយន្ត​គ្រួសារ Ford បាន​មកដល់​កន្លែង​បោះជុំរំ​ក្នុង​ទឹកដី​ថៃ

    ប៉ៃលិន៖ បន្ទប់​ពី​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ខេត្ត​ប៉ៃលិន ចូលមក​កាន់​ទឹកដី​ថៃ ទីបំផុត​ក្បូន​រថយន្ត​គ្រួសារ Ford បាន​មកដល់​កន្លែង​បោះជំរុំ​ក្នុង​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ។

    ក្រោយពី​សម្រាក និង​ងូតទឹក​សម្អាតខ្លួន​រួច មហា​គ្រួសារ Ford បានចាប់ផ្ដើម​ទទួលទាន​អាហារ​ពេល​ល្ងាច និង​ច្រៀង រាំលេង​កម្សាន្ត ដែល​មើលទៅម្នាក់ៗមាន​ទឹកមុខ​សប្បាយរីករាយ​យ៉ាងខ្លាំង បើទោះបីជា​ធ្វើដំណើរ​ផ្លូវ​វែង​បន្តិច ប៉ុន្តែ​ពួកគាត់​មាន​អារម្មណ៍​សប្បាយរីករាយ ជាពិសេស​គឺ​បាន​បង្កើត​នូវ​ភាពស្និទ្ធស្នាល៕

  • ក្រុមគ្រួសារ​រថយន្ត Ford ចែកជូន​អំណោយ​ដល់​ចាស់ជរា និង​ជនក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន

    ក្រុមគ្រួសារ​រថយន្ត Ford ចែកជូន​អំណោយ​ដល់​ចាស់ជរា និង​ជនក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន

    ប៉ៃលិន៖ បន្ទាប់ពី​ទទួលទាន​អាហារ​ថ្ងៃ និង​ចូល​បន់ស្រន់​សូម​សេចក្ដីសុខ​នៅ​កន្លែង​លោកយាយ​យ៉ា​ត (ប៉ៃលិន) រួចហើយ ក្រុមគ្រួសារ​រថយន្ត FORD បានធ្វើ​ដំណើរ​បន្តទៅ​កាន់​សាលាខេត្ត​ប៉ៃលិន ដើម្បី​នាំយក​អំណោយ​សប្បុរសធម៌​ទៅ​ចែកជូន​ដល់​ចាស់ជរា និង​ជនក្រីក្រ ក្រោម​អធិបតីភាព​របស់​ឧក​ឧ​ត្ត​ម អៀង វុ​ធ អភិបាលខេត្ត​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន លោក​ឧក​ឧ​ត្ត​ម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ.អឹម.អេ ខេ​ម​បូ​ឌា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​សហការី​ក្រុមហ៊ុន​រថយន្ត Ford ជាពិសេស​គឺ​អតិថិជន​របស់ Ford។

    បន្ទាប់ពី​ចែកជូន​អំ​ណោ​ច​រួចរាល់​ហើយ ក្រុមគ្រួសារ​រថយន្ត Ford បាន​បន្តដំណើរ​ទៅកាន់​កន្លែង​បោះជុំរំ​ដើម្បី​សម្រាក និង​ទទួលទាន​អាហារ​ពេល​ល្ងាច អមដោយ​មានការ​ប្រគំ​តន្ត្រី ជាពិសេស​គឺមាន​ការសម្ដែង​ជូន​នូវ​របាំ​ក្ងោក ដែលជា​របាំ​មួយ​ជនជាតិ​កុឡា ហើយ​ត្រូវបានគេទទួលស្គាល់​ថា ជា​របាំ​ប្រចាំខេត្ត​ប៉ៃលិន​ផងដែរ។

    នៅក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ យើង​ឃើញថា​ម្ចាស់​រថយន្ត​គ្រប់រូប​សម្តែង​ការសប្បាយរីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ​ឆ្លងកាត់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ប្រទេស​ថៃ ដោយ​នៅក្នុង​ក្បួន​ដង្ហែ​រថយន្ត Ford មាន​រហូតដល់​ជាង 100គ្រឿង ដោយមាន​រយៈពេល 4ថ្ងៃ 3យប់ គឺ​ចាប់ពី​ថ្ងៃទី ដល់​ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 ដោយមាន​អ្នកដំណើរ ប្រមាណ 500នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជុំរំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ។

    គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្ត​មណ្ឌល​គី​រី , ឆ្នាំ2008 ទៅកាន់​ខេត្ត​រតនគីរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ2012 ទៅកាន់​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម​ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ៕

  • ដំណើរ​ក​ម្ដា​ន្ត FORD Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ2017 ចាប់ផ្ដើម​ចេញដំណើរ

    ដំណើរ​ក​ម្ដា​ន្ត FORD Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ2017 ចាប់ផ្ដើម​ចេញដំណើរ

    ភ្នំពេញ៖ នៅវេលា​ម៉ោង 6ព្រឹក ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់ចំណុច​រោងចក្រ​ម្សៅ​មី ម៉ែន​សារុន អ្នកដំណើរ​តាមផ្លូវ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​តែមាន​ឃើញ​ក្បូន​ដំណើរ​របស់​រថយន្ត FORD បាន​ត្រៀមខ្លួន​ចេញដំណើរ នៅក្នុង​ដំណើរ​កម្សាន្ត FORD Adventure លើក​ទី11។

    នៅក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ យើង​ឃើញថា​ម្ចាស់​រថយន្ត​គ្រប់រូប​សម្តែង​ការសប្បាយរីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ​ឆ្លងកាត់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ទៅកាន់​ខេត្ត​រ៉ាក់យ៉ង និង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយ​នៅក្នុង​ក្បួន​ដង្ហែ​រថយន្ត Ford មាន​រហូតដល់​ជាង 100គ្រឿង។

    នៅ​ឆ្នាំនេះ​ផងដែរ ក្នុង​ដំណើរការ​កម្សាន្ត FORD Adventure  ដែល​រៀបចំ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) គឺមាន​ការសហការ​ឧបត្ថម្ភ​កម្មវិធី​ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODGE)  ដែលជា​ប្រេងឥន្ធនៈ ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD  ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់ Coopertires និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

    ជាមួយគ្នានេះ​ផងដែរ នៅក្នុង​ដំណើរ​កម្សាន្ត FORD Adventure  ឆ្នាំ2017 ក៏មាន​ការសហការ​ចូល​រួម​ពី​សំណាក់​ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង​ភ្នាក់ងា​យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City រួម​នឹង​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ទៀត។

    ក្នុង​ដំណើរ​កម្សាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី11 នេះ មាន​រយៈពេល 4ថ្ងៃ 3យប់ គឺ​ចាប់ពី​ថ្ងៃទី ដល់​ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 ដោយមាន​អ្នកដំណើរ ប្រមាណ 500នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជំរុំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ។

    លើសពីនេះទៅទៀត  អ្នកចូលរួម​ទាំងអស់​នឹងមាន ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ថែម​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្ត​មណ្ឌល​គី​រី , ឆ្នាំ2008 ទៅកាន់​ខេត្ត​រតនគីរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ2012 ទៅកាន់​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម​ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ៕

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​បានប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្ម​វី​ធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2017

    ស្រា​បៀរ​ថៃ​ហ្គ័​រ​បានប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្ម​វី​ធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2017

    ភ្នំពេញ៖ នៅ​ថ្ងៃ 04 ខែធ្នូ  ឆ្នាំ 2017 នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ដែល​បានឈ្នះ​រង្វាន់​ចំនួន 10 គូ  ភ្ញៀវកិត្តិយស  និង​អ្នកសារព័ត៌មាន​ជាច្រើន។

    ការប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ 2017 របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ រួមមាន​រង្វាន់​ធំ រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង​ចំនួន1 រង្វាន់​ទូរ​សព្ទ័  iPhone7 ចំនួន2រង្វាន់ ទូរទស្សន៍ Smart TV ចំនួន2 រង្វាន់ និង​ទូរ​ទឹកកក ចំនួន 5រង្វាន់  ដែល​បានធ្វើ​ការចាប់​រង្វាន់​ទាំងនេះ​នៅ​ស្ថានីយទូរទស្សន៍ PNN កាលពី​ថ្ងៃទី 29 ខែតុលា  ឆ្នាំ 2017 កន្លងមកនេះ។

    លោក ឈឹម រិទ្ធី និង​អ្នកស្រី អ៊ុន ណៃ ដែល​គូ​ស្វាមីភរិយា​មហា​សំណាង  ដែល​បានឈ្នះ​រង្វាន់​ធំ​រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង​មួយគ្រឿង​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​មានប្រសាសន៍ថា ពួកគាត់​ទាំងពីរ​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ពួកគាត់​បាន​បញ្ជាក់ថា ស្រា​បៀរ ថៃ​ហ្គ័​រ ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគេ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ពិតប្រាកដ​មែន។

    គួរ​រម្លឹក​ផងដែរ​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង៧០ ប្រទេស​ដែល​កំពុង​ទទួល បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក​ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​សក្តិសម បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

    សម្រាប់​ឆ្នាំ 2017-2018 នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​លោកអ្នក​នឹង​ទទួល​បានការ ផ្ដល់ជូន​រង្វាន់ភ្លាមៗជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ដ៏​ស្រស់ស្អាត អាវ​រងា​គូ​សេ្ន​ហ៍ កាបូប​ធ្វើដំណើរ និង​សន្លឹកឆ្នោត​ផ្សងសំណាង ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន។

    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ Tiger និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់ 1500ដុល្លារ ចំនួន15 រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2018។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕

    ពិសា​ដោយ​ការទទួលខុសត្រូវ!

  • ស្មា​ត​ហ្វូ​ន Samsung ជំនាន់​ក្រោយ​នឹងមាន​ទំហំ Storage រហូតដល់ 512GB

    ស្មា​ត​ហ្វូ​ន Samsung ជំនាន់​ក្រោយ​នឹងមាន​ទំហំ Storage រហូតដល់ 512GB

    អាមេរិក៖ បច្ចុប្បន្ន​ទំហំ Storage ដ៏​ពេញនិយម​សម្រាប់​ទូរស័ព្ទដៃ​គឺ 32GB និង 64GB ប៉ុន្តែ​ក៏មាន​អ្នកប្រើប្រាស់​មួយចំនួន​ទាមទារ​ចង់បាន​រហូតដល់ 256GB ជាពិសេស​គឺ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung តែម្ដង។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន GSM Arena បាន​ឲ្យ​ដឹងថា នៅពេលនេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung បាននិងកំពុង​តែ​បង្កើន​ការផលិត​មេ​ម៉ូ​រ៉ី​ទំហំ 512GB សម្រាប់​ទូរស័ព្ទដៃ ដែល​វា​នឹង​ភ្ជាប់​មកជា​មួយ​ទូរស័ព្ទ​តែម្ដង។ តាម​ការបញ្ជាក់​មេ​ម៉ូ​រ៉ី​ថ្មី​របស់ Samsung គឺមាន​សមត្ថភាព​ខ្ពស់ ជាពិសេស​គឺអាច​បញ្ជូន​ឯកសារ​ដែលមាន​ទំហំ 5GB ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ៦វិនាទី​ប៉ុណ្ណោះ។

    ជាមួយគ្នា​នោះ​ផងដែរ ក្រុមហ៊ុន Samsung បាន​បញ្ជាក់ថា បើ​និយាយ​ពី​ការ​រក្សាទុក​វីដេអូ 4K វិញ​គឺមាន​រហូតដល់ 21ម៉ោង ប៉ុន្តែ​មិនបាន​បញ្ជាក់ថា មេ​ម៉ូ​រ៉ី​ថ្មី​នេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ស្មា​ត​ហ្វូ​ន​ស៊េរី​ណាមួយ​នោះទេ៕

  • Alli ស្រេកឃ្លាន​វិល​ទៅរក​ទម្រង់​លេង​ល្អ​វិញ ពេល Spurs ជួប APOEL រាត្រី​នេះ

    Alli ស្រេកឃ្លាន​វិល​ទៅរក​ទម្រង់​លេង​ល្អ​វិញ ពេល Spurs ជួប APOEL រាត្រី​នេះ

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Dele Alli នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ការប្រកួត​បង្គ្រប់កិច្ច​នៃ​ក្របខ័ណ្ឌ Champions League របស់​ក្រុម Tottenham ជាមួយនឹង​ក្រុម Apoel Nicosia ខណៈដែល​រូបគេ​សម្លឹង​រក​ការវិល​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​វិញ បើទោះបី​កីឡាករឆ្នើមៗជាច្រើន​ទៀត នឹងមិន​ត្រូវបាន​ប្រើប្រាស់​ក៏ដោយ។

    ខ្សែប្រយុទ្ធ Harry Kane នឹង​ស្ថិត​ក្នុងចំណោម​តារា​ឆ្នើម​ទាំង5នាក់ ដែល​នឹងមិន​ដាក់​ឲ្យ​ចូល​លេង​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Wembley រួមជាមួយ​នឹង Christian Eriksen, Eric Dier, Kieran Trippier និង​អ្នកចាំទី Hugo Lloris។ ក្រុម​មាន់​ខ្នាយ​មាស Spurs មាន​សុវត្ថិភាព​រួចជាស្រេច​ក្នុងការ​បញ្ចប់​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល H ដែល​មានន័យថា កីឡាករ​បម្រុង Fernando Llorente, Georges-Kevin Nkoudou និង Juan Foyth ត្រូវបាន​រំពឹងថា នឹងត្រូវ​បានផ្តល់​ឱកាស​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង។ ប៉ុន្តែ ទោះបីជា​យ៉ាងណា Alli ដែល​បាន​អវត្តមាន​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល3ប្រកួត​ដំបូង​ដោយសារតែ​ការជាប់​ពិន័យ​ព្យួរ​នោះ នឹង​លេង​ក្នុងនាម​ជា​ខ្សែបម្រើ​ប្រយុទ្ធ ដើម្បី​វិល​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ និង​ដណ្តើមយក​ការជឿជាក់​ត្រឡប់មកវិញ ក្រោយពី​ជួប​ភាព​ត្រដាបត្រដួស​នាពេល​កន្លងមកថ្មីៗនេះ។

    Alli បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា ខ្ញុំ​គឺជា​អ្នក​រិះគន់​លើ​ខ្លួនឯង​ដ៏​ធំ​បំផុត។ គ្រប់​ពេលដែល​ខ្ញុំ​លេង​មិន​បានល្អ ខ្ញុំ​ដឹងថា វា​នឹង​មិនមែនជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ឡើយ។ វា​ពិតជា​សំខាន់​ណាស់​ដែល​ខ្ញុំ​ត្រូវតែ​រក្សា​ការខិតខំ​ព្យាយាម និង​ព្យាយាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រៀន និង​អភិវឌ្ឍ​ក្នុងនាម​ជា​កីឡាករ​ម្នាក់»។ ខ្សែបម្រើ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ពិតណាស់ ខ្ញុំ​ចង់​ស្ថិតក្នុង​កម្រិត​លេង​ដ៏​ខ្ពស់បំផុត​របស់ខ្ញុំ​ក្នុង​រាល់​ការប្រកួត និង​ការហ្វឹកហាត់​ទាំងអស់  និង​ខ្ញុំ​គិតថា វា​មិនមែន​មិនអាច​ទៅរួច​នោះឡើយ»។

    ក្រុម Tottenham បាន​យកឈ្នះ​លើ​ក្រុម APOEL ក្នុង​លទ្ធផល 3-០ ក្នុងពេល​ក្រុម​ទាំងពីរ​បាន​ជួបគ្នា​នៅលើ​ទឹកដី​នៃ​ប្រទេស​ស៊ើប កាលពី​ជុំ​មុន​នៃ​ពូ​ល​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Eurosport.com

  • អាហារ​ណាខ្លះ ដែល​ហាម​ហូប​នៅពេល​មាន​ជំងឺ?

    អាហារ​ណាខ្លះ ដែល​ហាម​ហូប​នៅពេល​មាន​ជំងឺ?

    តើ​ប្រី​យ​មិត្ត​អ្នកអាន​ធ្លាប់​ដែរឬទេ ពេល​យើង​ឈឺ​ថ្កាត់ម្តងៗ ពេលខ្លះ​តែង​បានឮ​លោកយាយ ឬ​អ្នក​ម្តាយ​ប្រាប់ថា ហាម​ញាំ​នេះ ហាម​ញ៉ាំ​នោះ ព្រោះ​វា​ជា​របស់​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​អាការ​ជំងឺ​ដែល​យើង​កំពុង​កើត។ អាហារ​មិនល្អ គឺ​បណ្តា​អាហារ​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​រោគ​ទាំងឡាយ​នោះ  ដែល​ជួនកាល​ក៏​ធ្វើឱ្យ​យើង​ងឿងឆ្ងល់​ដូចគ្នា​ដែរ​ថា តើ​យ៉ាងម៉េច​បាន​វា​ពាក់ព័ន្ធ​គ្នា​ទៅ​កើត? តែ​រឿង​បែបនេះ កុំ​ប្រហែស​ឱ្យសោះ ជាពិសេស​ជាមួយនឹង​ជំងឺ៩ ប្រភេទ​ខាងក្រោម​នេះ។

    គ្រុនក្តៅ​ខ្លួន​ខ្លាំង៖  គួរ​ចៀសវាង​អាហារ​ដែល​មិន​ឆ្អិន  អាហារ​ដែល​ត្រជាក់​ខ្លាំង អាហារ​ចៀន​បំពង  អាហារ​ដែលមាន​ខ្លាញ់​ច្រើន ដែល​សុទ្ធតែជា​អាហារ​ពិបាក​រំលាយ និង​ធ្វើឱ្យ​កំដៅ​ខ្លួន​កើនឡើង ប្រៀបដូចជា​ការ​ជះ​ប្រេង​ទៅលើ​ភ្នក់ភ្លើង​អ៊ីចឹង​ដែរ។

    ជំងឺ​ក្រពះ៖  គួរ​ចៀសវាង​ភេ​ស​ជ្ជះ​ប្រភេទ​អាល់កុល តែ​ឆុង​ចាស់ កាហ្វេ របស់ហឹរៗ  របស់​ចៀន​បំពង របស់​មាន​ខ្លាញ់​ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​កំដៅ ធ្វើឱ្យ​ជំងឺ​ក្រ​ជា។  វិធី​ដែល​ល្អ គួរ​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិច ឱ្យបាន​ញឹកញាប់  ទទួលទាន​ឱ្យ​ទៀងពេល និង​ជា​អាហារ​ដែល​ងាយ​រំលាយ។

    ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់៖ គួរ​ចៀសវាង​អាហារ​ខ្លាញ់  អាហារ​ដែលមាន​ខូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ដូចជា សាច់ជ្រូក​បី​ជាន់ ស៊ុត​ត្រី  រួមទាំង​ស្រា​ផងដែរ ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើត​ភាព​ក្តៅ​អាប់​សន្សំ​នៅក្នុង​រាងកាយ និង​ភាព​សើម​អាប់​ក៏មាន​ផល​ធ្វើឱ្យ​កើត​ភាព​ខាប់​ស្អឹ​ត​ក្នុង​លំហូរ​វឹល​គ្រប់​ប្រព័ន្ធ​នៅក្នុង​រាងកាយ ហើយ​កំដៅ​នឹង​ទៅ​ជម្រុញ​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។  ក្រៅពីនេះ​គួរ​ចៀសវាង​អាហារ​រសជាតិ​ហឹរ ឬ​អាហារ​ផ្អែម​ខ្លាំង រួមទាំង​ផ្លែឈើ ដូចជា ផ្លែ​មៀន ធុ​រេ​ន ជាដើម។

    ជំងឺថ្លើម និង​ថង់ទឹកប្រមាត់៖ ចៀសវាង​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​អាល់កុល អាហារ​ខ្លាញ់ សាច់​ជាប់​ខ្លាញ់ គ្រឿងក្នុង​សត្វ​អាហារ​ចៀន​បំពង អាហារ​ផ្អែម​ខ្លាំង ព្រោះ​ពេទ្យ​ចិន​ជឿថា ថ្លើម និង​ថង់ទឹកប្រមាត់​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ ការទទួលបាន​អាហារ​ប្រភេទ​នេះ​ច្រើនពេក នឹងធ្វើ​ឱ្យ​សមត្ថភាព​របស់​ការរំលាយ​អាហារ​ចុះខ្សោយ និង​មានគុណ​វិបត្តិ​ដល់​ថ្លើម និង​ថង់ទឹកប្រមាត់ ។

    ជំងឺ​បេះដូង និង​ជំងឺ​តម្រងនោម៖ គួរ​ចៀសវាង​អាហារ​រសជាតិ​ប្រៃ​ខ្លាំង​ព្រោះ​នឹងធ្វើ​ឱ្យមាន​សន្សំ​ជាតិ​ទឹក លំហូរ​វឹល​របស់​ឈាម​នឹង​យឺត ធ្វើឱ្យ​បេះដូង​កាន់តែ​ធ្វើការ​ធ្ងន់​ឡើង តម្រងនោម​ត្រូវធ្វើ​ការបណ្តេញ​សារធាតុ​អំ​បឹ​ល​រ៉ែ​កាន់តែខ្លាំង​ឡើង  ចំណែក​អាហារ​រសជាតិ​ហឹរ ក៏​គួរ​ចៀសវាង​ដែរ ព្រោះ​ធ្វើឱ្យ​វា​ទៅ​ជម្រុញ​លំហូរ​វឹល​បាត់បង់​កម្លាំង​ថាមពល ហើយ​បេះដូង​ក៏​ធ្វើការ​កាន់តែ​ធ្ងន់ឡើង​ដែរ។

    ជំងឺ​ទឹកនោមផ្អែម៖ ចៀសវាង​អាហារ​រសជាតិ​ផ្អែម ឬ​ម្សៅ​ដែលមាន​កាឡូរី​ខ្ពស់ ដូចជា តំឡូងបារាំង តំឡូងជ្វា គួរ​ទទួលទាន​អាហារ​ប្រភេទ​សណ្តែក ដូចជា តៅហ៊ូ ទឹកដោះគោ  សាច់​ហ្វ៊ី​ឡេ​ដែល​គ្មាន​ខ្លាញ់ ត្រី  និង​បន្លែស្រស់ ។

    ជំងឺ​គេង​មិន​លក់៖ ចៀសវាង​ទឹកតែ កាហ្វេ  រួមទាំង​ការជក់បារី​ផងដែរ ព្រោះ​របស់​ទាំងអស់នេះ មាន​ឥទ្ធិពល​ជំរុញ​ប្រសាទ ធ្វើឱ្យ​មិន​ងងុយគេង ឬ​គេង​លក់​មិន​ស្រួល ។

    ជំងឺ​ឬ​ស​ដូង​បាត ឬ​ទល់លាមក៖ ចៀសវាង​អាហារ​ប្រភេទឈ្ងុយៗ ខ្ទឹមស ខ្ញី​ស្រស់ ម្រេច ម្ទេស  ព្រោះ​អាហារ​ទាំងនេះ​អាចធ្វើឱ្យ​ឆ្អល់ពោះ បែក​សរសៃឈាម និង​អាការ​ឬ​ស​ដូង​បាត​កំរើក​ឡើង​ខ្លាំង ។

    ខ្យល់ពុល៖ រលាក​ស្បែក ជំងឺហឺត ដង្ហក់ គួរ​ចៀសវាង​សាច់​ពពែ សាច់​ត្រី បង្គា គ្រំ ក្តាម ស៊ុត ទឹកដោះ និង​អាហារ​រសជាតិ​ហឹរ ព្រោះ​វា​នឹង​ទៅ​ជំរុញ និង​ធ្វើឱ្យ​អាការរោគ​ស្បែក​កំរើក​ឡើងវិញ​ទៀតផង៕