Author: វល័ក្ខ

  • សម្លៀកបំពាក់​គូស្នេហ៍​ដ៏​ស្រស់​សោភា

    សម្លៀកបំពាក់​គូស្នេហ៍​ដ៏​ស្រស់​សោភា

    គ្រាន់តែ​ក្រឡេក​ភ្នែក​ឃើញ​ក៏​ដឹងបាន​បាត់ទៅហើយ​ថា អ្នក​ទាំង2គឺជា​គូស្នេហ៍​នឹង​គ្នា ហើយ​គឺជា​គូស្នេហ៍​ដ៏​ស្រស់​ស្អា​ត់ និង​ស៊ីវី​ល័យ​ថែម​ទៀតផង ដោយសារតែ​សម្លៀកបំពាក់​គូ​ដ៏​ទាន់សម័យ​របស់​អ្នក។ បន្ទាប់ពី​រៀបការ​រួច ដល់ពេល​ដែល​អ្នក​ត្រូវ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​របស់​អ្នក​ម្តង​ហើយ ព្រមទាំង​ប្រកាសប្រាប់​ពិភពលោក​ទាំងមូល​ថា អ្នក​ទាំង2ត្រូវជា​អ្វី​នឹង​គ្នា​យ៉ាង​ពេញមុខ​ពេញមាត់​តែម្តង។ ដូច្នេះ​សូម​ពិនិត្យ​បន្តិច​មើល៎ ហើយ​សូម​ធ្វើការ​ជ្រើសរើស​ឈុត​គូស្នេហ៍​ដែល​អ្នក​ពេញចិត្ត​សម្រាប់​ចុងឆ្នាំ2017នេះ ស្លៀកពាក់​នៅក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក និង​គូស្នេហ៍៕

  • សុភាពនារី​កាន់តែ​ទាន់សម័យ និង​ថ្លៃថ្នូរ ជាមួយនឹង​កាបូប​ម៉ាក Cromia

    សុភាពនារី​កាន់តែ​ទាន់សម័យ និង​ថ្លៃថ្នូរ ជាមួយនឹង​កាបូប​ម៉ាក Cromia

    Cromia គឺជា​ម៉ាក​សញ្ញា​ផលិតផល​កាបូប​មនុស្ស​ស្រី​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​អ៊ីតាលី​ដែលមាន​អាយុកាល​ជាង50ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​ក៏បាន​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​យ៉ាង​ទូលំទូលាយ ជាមួយនឹង​ការទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​សុភាពនារី​ជាច្រើន តាមរយៈ​ការនាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន Unique Fashion Cambodia។

    ជា​យូរណាស់​មកហើយ​ដែល Cromia ត្រូវបាន​គេ​ស្គាល់​ថា ជា​ម៉ាក​សញ្ញា​កាបូប​មនុស្ស​ស្រី​ដ៏​ល្បីឈ្មោះ មាន​ប្រភពដើម​នៅក្នុង​ប្រទេស​អី​ុ​តា​លី ដែល​ត្រូវបាន​បង្កើតឡើង​ដោយ លោក Germano តាំងពី​អំឡុង​ឆ្នាំ1963 នៅ​រដ្ឋ Tolentino ក្នុង​តំបន់ Marche ដែលជា​ទីកន្លែង​ប្រមូលផ្ដុំ​ទៅដោយ​សិប្បកម្ម​ស្បែក​សត្វ​បែប​ប្រពៃណី​បុរាណ ដោយ​ផ្ដើមដំបូង​ក្នុង​រូប​ភាពជា​អាជីវកម្ម​ស្បែក​សត្វ​ដ៏​តូច​មួយ​ក្នុង​តំបន់​នេះ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយមក ដោយសារ​សម្លឹង​ឃើញ​ពី​ការពេញនិយម​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​ដែល​រស់នៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​នៅ​តំបន់​ជិតខាង​លោក​ក៏​ចាប់ផ្តើម​បង្កើន​ការផលិត​ជាមួយនឹង​ការបង្កើត​គំនិតថ្មីៗក្នុងការ​ច្នៃប្រឌិត​នូវ​ម៉ូដប្លែកៗជាច្រើន ដើម្បី​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង និង​ពង្រីក​វិសាលភាព​របស់ខ្លួន។

    បន្ទាប់ពី​បានធ្វើការ​អភិវឌ្ឍ​ទៅលើ​អាជីវកម្ម​របស់ខ្លួន​ឥតឈប់ឈរ ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោម​ការខិតខំ​យ៉ាង​យកចិត្តទុកដាក់​បន្ថែម​របស់​កូនប្រុស​របស់លោក​ចំនួន2រូប​ទៀត​នោះ ផលិតផល Cromia ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលាយ​ពាសពេញ​ប្រទេស​អី​ុ​តា​លី​តែម្ដង រហូត​មាន​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ផលិតផល​ធ្វើ​អំពី​ស្បែក​សត្វ ជាពិសេស ផ្នែក​ខាង​កាបូប និង​ស្បែកជើង​ស្ត្រី​តែម្ដង បាន​មកសុំ​សហការ ដើម្បី​បន្តដំណើរ​ការផលិត និង​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅលើ​សាកលលោក។ លើសពីនេះទៅទៀត អ្វី​ដែលជា​មោទនភាព​បំផុត​នោះ គឺ​នៅត្រឹម​ឆ្នាំ2003 ម៉ាក​សញ្ញា Cromia ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ស្ថាប័ន​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​អី​ុ​តា​លី​ចេញ​លិខិត​ទទួលស្គាល់ ជាមួយនឹង​ការផ្ដល់​ប័ណ្ណសរសើរ​ដល់​ក្រុមហ៊ុន​ថែម​ទៀតផង។

    លោក គឹម សោភា នាយក​គ្រប់​គ្រង់​នៃ​ក្រុមហ៊ុន Unique Fashion Cambodia ដែល​បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​កាបូប​មនុស្ស​ស្រី​ម៉ាក Cromia ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “ដោយសារ​មើលឃើញ​ពី​សក្ដានុពល​របស់ Cromia ក្រុមហ៊ុន Unique Fashion Cambodia បានសម្រេច​សុំ​សិទ្ធិ​ពី​ក្រុមហ៊ុន​ផ្ទា​ល់ពី​ប្រទេស​អី​ុ​តា​លី នាំចូល​និង​ចែកចាយ​ផ្ដាច់មុខ​កាបូប​ម៉ាក Cromia នៅ​កម្ពុជា កាលពី​ឆ្នាំ2015 ដែល​ត្រឹម​រយៈពេល2ឆ្នាំនេះ​យើង​លក់​ចេញ​បាន​ច្រើន​គួរឱ្យកត់សម្គាល់។ ការទទួល​បានការ​គាំ​ពី​សំណាក់​អតិថិជន​ទាំងនេះ ក៏​ព្រោះ​ពួកគេ​បាន​ស្គាល់​ច្បាស់​ពី​គុណភាព និង​កេរ្តិ៍ឈ្មោះ​របស់ Cromia។ បន្ថែម​ពីនេះ ក៏​ព្រោះតែ​កាបូប Cromia មានតម្លៃ​សមរម្យ និង​មាន​ច្រើន​ជម្រើស ច្រើន​ម៉ូដ ច្រើន​ពណ៌ ដែល​សុទ្ធតែ​ស្រស់ស្អាត ជាមួយ​លក្ខណៈពិសេសរ​បស់​កាបូប ដែល​អាចជួយ​លើក​តម្លៃ​អ្នកប្រើប្រាស់​ឱ្យមាន​ភាពទាន់សម័យ ថ្លៃថ្នូរ ស័ក្តិសម​នឹង​កិត្តិយស កេរ្តិ៍ឈ្មោះ​នៅក្នុង​សង្គម។

    លោក​បាន​បន្តទៀតថា “សម្រាប់​អតិថិជន​កាលពី​ដំបូង​ឡើយ ភាគច្រើន​គឺជា​ជនបរទេស ដោយសារ​ពួកគាត់​បាន​ស្គាល់ និង​ដឹង​ពី​ម៉ាក​សញ្ញា​នេះ​ច្បាស់។ ដោយឡែក​នៅត្រឹម​មួយឆ្នាំ​ចុងក្រោយ​នេះ អតិថិជន​ភាគច្រើន​គឺជា​ជនជាតិខ្មែរ​វិញ។ លោក​បាន​សង្កត់ធ្ងន់ថា “សម្រាប់​កាបូប​ដែល Unique Fashion Cambodia យកមក​ដាក់លក់​នាពេល​នេះ គឺមាន​ច្រើន​ប្រភេទ ច្រើន​ម៉ូដ តម្រូវ​ទៅតាម​មនុស្ស​គ្រប់​វ័យ និង​អាច​ប្រើ​បាន​គ្រប់​កម្មវិធី ដែល​ក្នុងនោះ​រួមមាន​ដូចជា​កាបូបយួរ​ដៃ កាបូបដៃ​តូច កាបូបដៃ​ធំ កាបូបស្ពាយ​ចំហៀង​បែប​ក្លា​ស៊ី​ក និង​កាបូបស្ពាយ​ពីក្រោយ​សម្រាប់​យុវវ័យ​ជាដើម។

    ងាក​មក​ចាប់​អា​ម្មណ៍​ពី​ទីផ្សារ​ចែកចាយ​ផលិតផល​កាបូប​ម៉ាក Cromia វិញ​ម្តង នាពេល​បច្ចុប្បន្ននេះ​គឺ​ក្រៅពី​មាន​លក់​នៅ​ទីស្នាក់ការ​កណ្តាល​ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ហើយ ផលិតផល​កាបូប​ម៉ាក Cromia ក៏មាន​នៅតាម​បណ្តា​ហាង​នានា​នៅតាម​ខេត្ត ក្រុង​មួយចំនួន​ផងដែរ៕

  • ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ

    ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃ​សុក្រ ទី 15 ខែធ្នូ ឆ្នាំ 2017 នៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​រោងការ​បាន​ច្រើនជាងគេ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  និង​អ្នកសារព័ត៌មាន​ជាច្រើន។

    លោក  ជា ឈិ​ត គឺជា​អ្នក​ណែនាំ​រោងការ​ច្រើនជាងគេ​ដែល​បានឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ចំនួន 1គ្រឿង​ថ្មី​សន្លាង​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ​ដប ចំនួន 150កេស ហើយ​បាន​មានប្រសាសន៍​ទាំង​ក្តីរំភើប​ថា គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ដែល​ត្រូវ​រង្វាន់​ធំ​ពី​កម្មវិធី​នេះ ហើយ​ក្រុមហ៊ុន CBL ពិតជា​បានប្រគល់​រង្វាន់​ជូន​គាត់​ពិត​ប្រាក​មែន។

    កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ដែល​បាន​ណែនាំ​រោងការ​ឲ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍។

    សម្រាប់​កម្មវិធី​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ណែនាំ​រោងការ​ក្នុង​ឆ្នាំ​ថ្មី 2018  ក្រុមហ៊ុន CBL នឹងមាន​ផ្តល់ជូន​រង្វាន់​កាន់តែ​អស្ចារ្យ​ច្រើនជាង​មុន ។ បើ​លោក​អ្នកជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​រៀបចំ​ម្ហូប​អហារ​សម្រាប់​កម្មវិធី​រោងការ និង​កម្មវិធីផ្សេងៗ  ដេប៉ូ​ចែកចាយ និង អ្នក​ណែនាំ​រោងការ​ផ្សេងទៀត។

    សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​លេខ​ទូរស័ព្ទ 011 222 400 / 011 333 500 ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មី​អំពី​កម្មវិធី​ពិសេស​នេះ​សម្រាប់​ឆ្នាំ​ថ្មី ។

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • កញ្ចប់​ថវិកា​របស់រ​ដ្ឋ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ប្រើប្រាស់​តិចតួច

    កញ្ចប់​ថវិកា​របស់រ​ដ្ឋ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ប្រើប្រាស់​តិចតួច

    បន្ទាប់ពី​ការ​ត្អូញត្អែរ​អំពី​ការខ្វះខាត​ទុន​សម្រាប់​ទិញស្រូវ​ជា​បន្តបន្ទាប់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​រយៈពេល2ឆ្នាំ ឬ2រដូវ​កាល​ប្រមូល​ផល​ស្រូវ​ចុង​ក្រោយនេះ បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ 50លាន​ដុល្លារ​សម្រាប់​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ខ្ចី​ធ្វើជា​ដើមទុន​ទិញស្រូវ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែលជា​អ្នកគ្រប់គ្រង​ចាត់ចែង​កញ្ចប់​ថវិកា​នោះ បាន​អះអាងថា មាន​ថវិកា​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​គេ​ខ្ចី​យកទៅ​ប្រើប្រាស់។

    ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុង​រយៈពេល2ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន50លាន​ដុល្លារ​សម្រាប់​ត្រៀម​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន និង​អ្នក​ទិញស្រូវ​សម្រាប់​ប្រើប្រាស់​ជា​ទុន​បង្វិល ប៉ុន្តែ​ថវិកា​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ខ្ចី​យកទៅ​ប្រើប្រាស់។ ឯកឧត្តម បាន​លើកឡើងថា ទឹកប្រាក់​ប្រមាណ17លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា50លាន​ដុល្លារ​ត្រូវបាន​ផ្នែក​ឯកជន​ខ្ចី​យកទៅ​ប្រើប្រាស់ ដោយមាន​អ្នក​ខ្ចី​ជាង30នាក់ ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ភ្នំពេញ និង​ខេត្តព្រៃវែង។

    ការទទួលយក​ថវិកា​ក្នុង​ចំនួន​តិចតួច​នេះ​ដែល​មិន​សមស្រប​ចំពោះ​ការ​ត្អូញត្អែរ​ក្នុងពេល​កន្លងមក ត្រូវបាន​គេ​សន្និដ្ឋានថា បណ្តាលមកពី​មូលហេតុ​មួយចំនួន​ដូចជា ម្ចាស់​រោង​ម៉ាស៊ីន​មិន​ខ្វះ​ទុន​បង្វិល​នោះទេ ប៉ុន្តែ​បង្កើត​ក្តី​ព្រួយបារម្ភ​រឿង​ខ្វះ​ទុន, ការខ្ចី​បន្ថែម​អាចជា​ក្តីបារម្ភ​ចំពោះ​ការជាប់​បំណុល​បន្ថែម ខណៈ​ទីផ្សារ​មិន​ច្បាស់លាស់, ការទិញ​ស្រូវ​ស្តុក​មាន​ស្រាប់​ហើយ ក៏​បង្វិល​ស្រូវ​ចេញទៅ​កាន់​ទីផ្សារ​ទាន់ពេល​សម្រាប់​បាន​ទុន​យកមក​ទិញស្រូវ​បន្តទៀត។

    បច្ចុប្បន្ននេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ កំពុង​ប្រើប្រាស់​ថវិកា​ជិត100លាន​ដុល្លារ​សម្រាប់​ត្រៀម​ឱ្យ​វិស័យ​ស្រូវ​អង្ករ​ខ្ចី ដោយ​ក្នុងនោះ​ថវិកា50លាន​ដុល្លារ​ជា​កញ្ចប់​ថវិកា​ពិសេស 37លាន​ដុល្លារ​ជា​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ផ្ទាល់។ ធនាគារ​អភិវឌ្ឍន៍ជនបទ ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់5%ក្នុង​មួយឆ្នាំ ព្រមទាំង​បូក​បន្ថែម​កម្រៃ​សេវាកម្ម1%ពីលើ។

    ឯកឧត្តម​អគ្គនាយក បានឱ្យដឹងថា ក្នុងចំណោម​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ 54%នៃ​ថវិកា​នោះ​ត្រូវ​ប្រើប្រាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ។ ឯកឧត្តម បាន​បញ្ជាក់ថា៖“ការទម្លាក់​ថវិកា​ទៅលើ​ផ្នែក​តែមួយ​ច្រើន​បែបនេះ​គឺជា​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​មួយ ប៉ុន្តែ​វា​មិន​ថ្វី​ទេ ការអនុវត្ត​បែបនេះ​បាន​ដោយសារ​ប្រភព​ទុន​នេះ​ជា​ថវិកា​របស់​រដ្ឋ។

    លោក ហេង ផេង នាយក​ក្រុមហ៊ុន​ថ្មគោល រាយ​ស៍ នៅក្នុង​ខេត្តបាត់ដំបង បាន​អះអាងថា លោក​មិន​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​សម្រាប់​បង្វិល​ទិញស្រូវ​នោះទេ ប៉ុន្តែ​លោក​បាន​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារពាណិជ្ជ​សម្រាប់​ទិញស្រូវ​ក្នុង​រដូវ​ប្រមូល​ផលម្តង។ លោក ហេង ផេង និយាយថា៖“ខ្ញុំ​បាន​ប្រើប្រាស់​សេវា​ធនាគារពាណិជ្ជ​ជា​យូរ​មកហើយ ដូចនេះ​ខ្ញុំ​យល់ថា​វា​មាន​ភាពងាយស្រួល​សម្រាប់​ខ្ញុំ។ ម្យ៉ាងទៀត​ការចំណាយ​លើ​អត្រា​ការប្រាក់ និង​ការចំណាយផ្សេងៗទៀត ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។

    ម្ចាស់​រោង​ម៉ាស៊ីន​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ប្រភព​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​ក្នុងពេល​កន្លងមក​ម្ចាស់​រោង​ម៉ាស៊ីន​មួយចំនួន​មិន​ទៅរក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា1% ពីលើ​ទំហំ​ឥណទាន គឺមាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​ប្រភព​ហិរញ្ញវត្ថុ​ពី​វិស័យ​ឯកជន​ដែរ។

    លោក បាន​បន្ថែមថា វិស័យ​ហិរញ្ញវត្ថុ​ឯកជន​មាន​លក្ខណៈ​ងាយស្រួល​ជាង ដោយសារ​សេវា​របស់​វិស័យ​ឯកជន​យកចិត្តទុកដាក់​ជាមួយ​អតិថិជន ដែល​អ្នកស្វែងរក​សេវា​ត្រូវការ​ភាពកក់ក្តៅ​លើ​របៀបរបប​នៃ​បដិសណ្ឋារកិច្ច៕

  • វិនិយោគិន​ចិន​គ្រោង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា

    វិនិយោគិន​ចិន​គ្រោង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា

    ដើម្បី​ចូលរួម​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន ក្រុម​អ្នកវិនិយោគ​ចិន​ជាច្រើន បាន​សហការគ្នា​គ្រោង​នឹង​បង្កើត​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​កម្ពុជា​នៅពេល​ខាងមុខ។

    តំណាង​ប្រតិភូ​មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន លោក​បណ្ឌិត Wang Dongsheng បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពេលធ្វើ​បទឧទ្ទេសនាម​បង្ហាញ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​សប្តាហ៍​កន្លងទៅ​ថា ក្រុមហ៊ុន​របស់លោក​ត្រូវការ​ផ្ទៃដី​សាងសង់​ប្រមាណ​ចន្លោះ​ពី500-600ហិកតា ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា និង​សង់​រោងចក្រ​ឱ្យបាន​ច្រើន​ផ្នែក​ទៀត។ លោក​បន្តថា ការសាងសង់​តំបន់ឧស្សាហកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សាងសង់​បណ្តុំ​រោងចក្រ​មួយចំនួន​ដូចជា រោងចក្រ​ផលិត​ទឹកស្អាត និង​ឧបករណ៍​បរិស្ថាន រោងចក្រ​ផលិត​អាលុយមីញ៉ូម ដែលជា​ធាតុ​ផ្សំ​សម្រាប់​ផលិត​ជា​វត្ថុធាតុដើម​បម្រើឱ្យ​ការផលិត​ទឹកស្អាត សួន​ឧស្សាហកម្ម​គីមី រោងចក្រ​ថ្នាំពេទ្យ សាលា ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​ជាន់ខ្ពស់ និង​សាកលវិទ្យាល័យ​ជាដើម។

    លោក​ប្រាប់ទៀតថា ទីតាំង​ដែលមាន​សក្តានុពល​ក្នុងការ​សាងសង់​សួន​ឧស្សាហ​កម្មនេះ មិនមែន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ គឺធ្វើឡើង​នៅតាម​បណ្តា​ខេត្ត ដែល​បង្ក​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន ពិសេស​តំបន់​មាត់សមុទ្រ​ដូចជា​ខេត្តកំពត​ជាដើម ដោយសារ​ខេត្ត​នេះ​នៅជាប់​មាត់សមុទ្រ​ផង និង​មាន​ដី​នៅសល់​ទំនេរ​ច្រើន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ការសាងសង់​តំបន់ឧស្សាហកម្ម​ដ៏​ធំ​នេះ និង​បាន​និយាយថា ជាការ​ប្រសើរ​ណាស់​ប្រសិនបើ​ក្រុមហ៊ុន​អាច​ស្វែងរក​ទីតាំង​បាន​នៅ​ខេត្តកំពត។ ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ប្រតិភូ​ខាងលើ​ថា បើសិន​ខ្វះ​ទីតាំង​មិនអាច​រកបាន​នៅក្នុង​ខេត្តកំពត កម្ពុជា​ក៏​នៅមាន​ទីតាំង​សក្តានុពលផ្សេងៗទៀត​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន​ដែរ ដូចជា​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ពីព្រោះ​ទីនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ មាន​បណ្តាញ​ផ្លូវគោក កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវ​រថភ្លើង និង​ព្រលានយន្តហោះ​ជាដើម។

    គួរ​បញ្ជាក់ថា ដោយសារ​កម្ពុ​ជាមាន​តម្រូវការ​ផ្នែក​វត្ថុធាតុដើម​សម្រាប់​ផលិត​ទឹកស្អាត គឺ​ប៉ូ​លី-អាលុយមីញ៉ូម​ក្ល​រ៉ៃ ហៅ​កាត់​ថា ភី​អេ​ស៊ី (PAC) ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​កសាង​រោងចក្រ​ផលិត​ជាតិ PAC ដែលជា​សារធាតុ​ម្យ៉ាង​សម្រាប់​ចាប់​កករ​ក្នុង​ទឹក នៅ​ទីតាំង​ផ្ទៃដី​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ព្រែក​តាសេក​ជាយ​រាជធានី​ភ្នំពេញ។

    ក្រោយពី​កិច្ចពិភាក្សា​ក្រុមហ៊ុន​ចិន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​សាងសង់​រោងចក្រ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់ ហើយ​ថា​នៅ​ដើមឆ្នាំ2018 ខាងមុខ​ក្រុម​ប្រតិភូ​ខាងលើ​នឹងធ្វើ​ដំណើរ​មក​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ជាថ្មី​ម្តងទៀត មុននឹង​សម្រេច​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន៕

  • វិធី5យ៉ាង​ជួយ​ឱ្យ​បបូរមាត់​កាន់តែ​គួរឱ្យ​ស្រឡាញ់

    វិធី5យ៉ាង​ជួយ​ឱ្យ​បបូរមាត់​កាន់តែ​គួរឱ្យ​ស្រឡាញ់

    បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច ការធ្វើដំណើរ​កម្សាន្ត​សម្រាប់​រាត្រី​ទឹកឃ្មុំ​បាន​ក្លាយជា​ទម្លាប់​មួយ​សម្រាប់​គូរ​ស្វាមីភរិយា​សម័យថ្មី។ ការធ្វើដំណើរ​បន្ទាប់ពី​ការរៀប​ការ​រួច​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​រីករាយ បន្ថយ​ភាព​ហត់នឿយ​បន្ទាប់ពី​មមាញឹក​អស់​រយៈពេល​យ៉ាងយូរ​នា​មុនពេល​រៀបការ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការជួយ​បង្កើន​អនុស្សាវរីយ៍ រឹតបន្តឹង​ចំណងស្នេហា​មនុស្ស​ពីរ​នាក់​ឱ្យ​កាន់តែ​តឹង​ណែន ស្រឡាញ់គ្នា​កាន់តែខ្លាំង​ឡើង​ផងដែរ។

    មនុស្ស​ជាច្រើន​បាន​និយាយថា ស្នេហា​ពិតប្រាកដ​គឺ​មិន​ស្ថិតនៅលើ​រូប​សម្រស់​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅលើ​ចិត្ត។ មែនហើយ​វា​ពិតជា​ត្រឹមត្រូវ​ណាស់ ប៉ុន្តែ​សូម​កុំភ្លេចថា ភាព​ទាក់ទាញ​ពី​ខាងក្រៅ​ដែល​អ្នកមាន​ក៏​នៅតែមាន​ចំណែក​ចូលរួម​ក្នុងការ​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​កាន់តែ​កើនឡើង​ដែរ។ បបូរមាត់​ដ៏​ទាក់ទាញ​គួរឱ្យ​ចង់​ថើប​ជា​ផ្នែក​មួយ​នៃ​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ដូច្នេះ​អ្នក​គួរតែ​ចេះ​យក​វា​មក​ធ្វើជា​ប្រយោជន៍ ដើម្បី​បង្កើន​នូវ​ចំណង​ស្នេហ៍​នា​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​ឱ្យ​កាន់​តែមាន​អត្ថន័យ​ឡើង​ថែម​មួយកម្រិត​ទៀត។ អូ​ខេ! មក​មើល​បន្តិច​ទៅ​មើល៍ថា តើ​ដើម្បីឱ្យ​បបូរមាត់​របស់​អ្នក​ក្លាយជា​បបូរមាត់​ដែល​គួរឱ្យ​ស្រឡាញ់​នោះ ត្រូវធ្វើ​ដូចម្តេចខ្លះ?

    1/ ការពារ​គឺជា​កូនសោ៖ បបូរមាត់​របស់​អ្នកមាន​ស្រទាប់​ស្បែក​ខាងលើ​ស្តើង​ខ្លាំងណាស់ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវការពា​រ​វា​ឱ្យបាន​ល្អ​ពី​កម្តៅថ្ងៃ។ ចូរ​ប្រើ​ផលិតផល​លាប​លើ​បបូរមាត់​ណា​ដែលមាន​ជាតិ SPF, UVA, UVB ជាប្រចាំ។ ទុកដាក់​វា​នៅក្បែរ​ដៃ​ចៀសវាង​ការ​ភ្លេច​ហើយ​បើ​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ទៀត​នោះ គួរតែ​ដាក់​វា​ក្នុង​កាបូបស្ពាយ​ជាប់​ខ្លួន​របស់​អ្នក។

    2/ រក្សា​សំណើម៖ បបូរមាត់​នឹង​ឡើង​ស្ងួត​ប្រេះ​បែក ប្រសិនបើ​អ្នក​មិនបាន​បំពេញ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដូច្នេះ​មិន​ថា​អ្នក​ទៅដល់​ទីណា​នោះទេ ទឹក​ត្រូវតែ​នៅ​ជាមួយ​អ្នកជា​និច្ច ហើយ​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់នូវ​ជាតិ​សំណើម​ដល់​រាងកាយ​របស់​អ្នក ក៏ដូចជា​បបូរមាត់រ​បស់​អ្នក​ផងដែរ។

    3/ កុំ​លិទ្ធ​បបូរមាត់៖ ការ​លិទ្ធ​បបូរមាត់​មិនមែនជា​វិធី​ផ្តល់​សំណើម​នោះទេ តែ​វា​នឹង​កាន់តែ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ស្ងួតទៅៗម្តង​បន្តិច។ ជំនួស​ដោយ​ការប្រើ​អណ្តាត​លិទ្ធ​បបូរមាត់ អ្នក​គួរតែ​ព្យាយាម​លាប​ផលិតផល​ដូចដែល​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​ញឹកញាប់​វិញ​ប្រសើរ​ជាង។

    4/ វីតាមីន៖ ជឿ​ឬទេ​ដែលថា​កង្វះ​វីតាមីន​ធ្វើឱ្យប៉ះពាល់​ដល់​រាងកាយ ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ? ហើយ​វា​ក៏​នាំឱ្យ​បបូរមាត់​ប្រេះ​បែក​ផងដែរ។ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អាហារ​ដែល​អ្នកទទួលទាន​ជា​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​កុំ​ភ្លេច​ដាក់បញ្ចូល​វីតាមីន​ចម្រុះ​ដូចជា វីតាមីន B, C, E… ផងដែរ។

    5/ អាហារ​ល្អ៖ ពេលធ្វើ​ដំណើរ​កម្សាន្ត​អ្នក​ពិត​ជាមាន​ជម្រើស​ច្រើនណាស់​ក្នុងការ​ភ្លក្ស​អាហារផ្សេងៗតាម​តំបន់ ប៉ុ​ន្ត​សូម​កុំភ្លេចថា អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់ និង​អាហារ​មួយចំនួនទៀត​ដូចជា ផ្លែឈើ បន្លែ ត្រី ធញ្ញជាតិ និង​ប្រេង​អូ​លីវ​ជាដើម គឺជា​អាហារ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែលមាន​បបូរមាត់​ស្ងួត​ប្រេះ​បែក​ដូចជា​រូបអ្នក ដើម្បី​ជួយ​ឱ្យ​សុខភាព​ស្បែក​ត្រង់​បបូរមាត់​របស់​អ្នក​ប្រែ​មកជា​មាន​សភាព​ស្រស់ថ្លា និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​វិញ។

    អនុវត្តតាម​វិធីងាយៗខាងលើ នោះ​អ្នកនឹង​ទទួលបាន​នូវ​បបូរមាត់​ដែល​ទន់​រលោង មាន​សុខ​ភាពល្អ​គួរឱ្យ​ចង់​ថើប និង​គួរឱ្យ​ទាក់ទាញ​ដូច​បំណង​ជាមិនខាន៕

  • ផាក​កាហ្វេ​រៀបចំ​ពី​ធី​ជប់លៀង​បញ្ចប់​កម្មវិធី​កិច្ច​ស​ន្ទ​រនា​ប្រចាំខែ2017 និង​បង្ហើប​ពី​កម្មវិធី2018

    ផាក​កាហ្វេ​រៀបចំ​ពី​ធី​ជប់លៀង​បញ្ចប់​កម្មវិធី​កិច្ច​ស​ន្ទ​រនា​ប្រចាំខែ2017 និង​បង្ហើប​ពី​កម្មវិធី2018

    ភ្នំពេញ៖ ផាក​កាហ្វេ​បានរៀបចំ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ប្រចាំខែ​ក្នុង​ឆ្នាំ2017យ៉ាង​ជោគជ័យ ដោយមាន​ការចូលរួម​ជា​ដៃគូ​សហ​ការណ៍​រៀបចំ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ។ ដើម្បី​ជាការ​អបអរសាទរ​នូវ​ភាពជោគជ័យ​ក្នុង​សកម្មភាព​សង្គម​មួយ​នេះ​ក៏ដូចជា​ដើម្បី​ថ្លៃ​ង​អំណរគុណ​ដល់​វាគ្មិន​កិត្តិយស​ទាំង 23រូប​តាំ​ពី​ខែមករា​មក ផាក​កាហ្វេ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​បានរៀបចំ​កម្មវិធី​ជប់លៀង​ថ្លៃ​ង​អំណរគុណ នៅ​ពី​ថ្ងៃទី14 ធ្នូ​កន្លងទៅនេះ នៅ​សាខា​ផាក​កាហ្វេ​បាក់​ទូក។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​បុគ្គលិក​ជាន់ខ្ពស់ និង​ថា្នក់​ដឹកនាំ​ស្ថាប័ន និង​ក្រុមហ៊ុនល្បីៗនៅ​កម្ពុជា។

    គូរ​រំលឹក​ផង​ដែលថា​កម្មវិធី CSR មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចូលរួម​បណ្តុះបណ្តាល​សហគ្រិនភាព​ក្នុងប្រទេស​យើង ជាពិសេស​សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​អាជីវកម្ម​ថ្មីថ្មោង អោយ​គាត់​បាន​យល់​ពីរ​បែបបទ​នៃ​ការធ្វើ​អាជីវកម្ម​ពី​បុគ្គលល្បីៗ និង​រៀបចំ​យ៉ាងណា​អោយ​អាជីវកម្ម​របស់​ពួកគាត់​រីកចំរើន​ទៅមុខ​ជៀសផុត​ពី​ភាព​ប្រថុយប្រថាន នេះ​បើតាម​ការលើកលើង​រប​ស់លោក គុយ វ៉ា​ត់ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផាក​កាហ្វេ និង​លោក ប៉ិច ប៉ូ​លែ​ន អគ្គនាយក​នៃ​ក្រុមហ៊ុន Westline Education Group។ លោក​បាន​បន្តថា កម្មវិធី​ជួយ​ដល់​អ្នកចូលរួម​ដែលមាន​ចំនួន​ប្រមាណ1000នាក់ ទទួលបាន​នូវ​ចំនេះដឹងល្អៗ និង​បទពិសោធន៍ល្អៗ ផ្ទាល់​ពី​វាគ្មិន​កិត្តិយស​របស់​យើង។ ខ្លឹមសារ​ទាំង​អស់នៃ​ការបណ្តុះបណ្តាល​ក្នុង​ឆ្នាំ2017នេះ យើង​បាន​ផ្តោត​សំខាន់​លើ​ការ​ដំណើរការ​គោល​គំនិត​អាជីវកម្ម​ដែល​បែង​ចែកជា​ប្រធានបទ​ផ្សេងគ្នា។ ព្រឹត្តិការណ៍​នេះ​ជួយ​បង្កើតអោយមាន​ទំនាក់ទំនង​រវាង​អ្នកចូលរួម អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ដៃគូ អំពី​ការយល់ដឹង​អំពី​ម៉ាក​របស់​ពួកគេ ក្នុងចំណោម​សហគ្រិន។

    លើសពីនេះ​ទៀត​លោក​ទាំងពី​ក៏បាន​ថ្ងែ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​វាគ្មិន​កិត្តិយស​ទាំងអស់ ទាំង​ដៃគូរ​ឧបត្ថម្ភធំៗដែលមាន​ដូចជា​ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន​សន្តិ​សុខលី​ប្រា និង​ធនាគារ RHB និង​ដៃគូរ​សហការ​ណ៍​ឧបត្ថម្ភផ្សេងៗទៀត​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ឆ្នាំ2017នេះ។

    ទន្ទឹមគ្នានេះ​ដែល​លោក ហេង សេង​លី នាយក​គ្រប់គ្រង​នៃ​ផាក​កាហ្វេ​ក៍បាន​បង្ហើប​ពី​កម្មវិធី​សង្គម​ថ្មី​សម្រាប់​ឆ្នាំ2018 ដែល​ផាក​កាហ្វេ​នឹង​សហ​ការណ៍​ជាមួយ​ស្ថាប័ន​ជំនាញ​ធ្វើ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​គំរោង​អាជីវកម្ម​ប្រចាំឆ្នាំ ហើយ​អ្នកឈ្នះ​នឹង​ទទួលបាន​រង្វាន់​ចំនួន 10000ដុល្លារ នឹង​ឱកាស​វិនិយោគ​ពី​វិនិយោគិនជំនាញៗថែម​ទៀតផង៕

  • បឹង​កេងកង​នឹងមាន​ខុន​ដូ​ប្រណីត​របស់​ជប៉ុន​ថ្មី​មួយទៀត

    បឹង​កេងកង​នឹងមាន​ខុន​ដូ​ប្រណីត​របស់​ជប៉ុន​ថ្មី​មួយទៀត

    បឹង​កេងកង ជា​តំបន់​ដែល​គេ​ដឹងថា​មាន​អចលនទ្រព្យ​ថ្លៃ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ទីនោះ​សម្បូរ​ទៅដោយ​អគារ​ការិយាល័យ​ខ្ពស់ អគារ​សម្រាប់​ស្នាក់នៅទំនើបៗ ព្រមទាំង​មាន​ហាង​លក់​ទំនើប និង​ភោជនីយដ្ឋាន​ដ៏​សម្បូរបែប​ទៀតផង។

    ដោយ​សម្លឹង​ឃើញ​តម្រូវការ​អគារ​ស្នាក់នៅ និង​អគារ​បំពេញការងារ​ប្រកបដោយ​ផាសុកភាព​នោះ​ក្រុម​អ្នកវិនិយោគ​ជប៉ុន​មួយក្រុម​បានសម្រេច​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង10លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ខុន​ដូ​ទំនើប​មួយ​ដែលមាន​គុណភាព​ខ្ពស់ ប្រកបដោយ​ស្តង់ដារ​របស់​ជប៉ុនពិត។

    លោក មុត ចាន់​ដា​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន L’attrait Property Development Inc. របស់​វិនិយោគិន​ជប៉ុន បាន​មានប្រសាសន៍ថា បើទោះបីជា​បច្ចុប្បន្ននេះ​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា​ការផ្គត់ផ្គង់​អគារ​អា​ផាត​មិន និង​អគារ​ខុន​ដូ​ហាក់​មាន​ចំនួន​លើស​តម្រូវការ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន L’attrait Property Development Inc. មិនមាន​ការ​រុញ​រា​ក្នុង​ការបោះ​ទុនវិនិយោគ​លើ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ថ្មី​នេះឡើយ​ដោយ​ក្រុមហ៊ុន​បានរៀបចំ​រចនាប័ទ្ម​សាងសង់​អគារ​ប្រកបដោយ​សោភ័ណភាព គុណភាព និង​ផាសុកភាព​គួរឱ្យ​ចង់​រស់នៅ។

    លោក​បាន​បន្ថែមថា លក្ខណៈពិសេស​របស់​គ​ម្រោ​ង​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​ជា​វិនិយោគិន​បរទេស និង​ជនជាតិ​ជប៉ុន​ដែល​កំពុងស្នាក់នៅ និង​ប្រកបការងារ​នៅក្នុង​រាជធានី​ភ្នំពេញ។

    កត្តា​ដែល​អាច​ចាប់​អតិថិជន​គោលដៅ​នេះ​បាន គឺ​ដោយសារ​ក្រុមហ៊ុន​ផ្តោតលើ​កត្តាសំខាន់ៗចំនួន3 គឺ​ទី1 ក្រុមហ៊ុន​មាន​បទពិសោធ ក្នុងការ​សាងសង់​ប្រកបដោយ​ភាពជោគជ័យ​នៅ​ប្រទេស​ជប៉ុន​រួចមកហើយ ហើយ​ក្រុមហ៊ុន​ក៏បាន​ឡើង​ផ្សារ​ហ៊ុន (Stock Exchange) នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ទៀតផង។ ទី2 ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ទិញ​ដី​នៅក្នុង​តំបន់​បឹង​កេងកង ដែលជា​តំបន់​សម្បូរ​ទៅដោយ​អ្នកវិនិយោគ​ស្នាក់នៅ និង​បំពេញការងារ ហើយ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​គ្រប់ទិសទី និង​ទី3 ការសាងសង់ និង​ដេ​គ័​រ​រៀបចំ​បន្ទប់ផ្សេងៗត្រូវបាន​ធ្វើឡើង​ប្រកបដោយ​គុណភាព សោភ័ណភាព និង​ផាសុកភាព ពិសេស​សម្រាប់​អ្នកវិនិយោគ​ដែល​ស្នាក់នៅ​មិនមាន​ដៃគូ ឬ​ស្វាមីភរិយា គឺអាច​មាន​អាហារ ភេសជ្ជៈ​បម្រើ​គ្រប់​ប្រភេទ ប្រៀប​ដូច​ការ​រស់នៅក្នុង​សណ្ឋាគារ​ដែរ។

    គួរបញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​មាន​កម្ពស់ 90.3ម៉ែត្រ ស្មើនឹង26ជាន់ និង​មាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន149 យូ​នី​ត។ បន្ទប់​ស្នាក់​នៅមាន 4ប្រភេទ​គឺ​ប្រភេទ Studio មាន​ទំហំ27ម៉ែត្រការ៉េ ប្រភេទ1បន្ទប់​គេង មាន​ទំហំ50ម៉ែត្រការ៉េ ប្រភេទ2បន្ទប់​គេង មាន​ទំហំ70ម៉ែត្រការ៉េ និង​ប្រភេទ​ទំហំ150ម៉ែត្រការ៉េ ដោយបាន​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ក្នុង​ខែធ្នូ ឆ្នាំ2017 នេះ​តទៅ។ សម្រាប់​តម្លៃ​វិញ គឺ​លក់​ក្នុងតម្លៃ​ចាប់ពី10ម៉ឺន​ដុល្លារ​ឡើងទៅ ដោយ​បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវបាន​អតិថិជន​បរទេស​កក់​អស់​ជាង30%រួចហើយ៕

  • ការប្រកួត​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី3 របស់​ស្រា​បៀរ HEINEKEN 2017 ចប់​យ៉ាង​ជោគជ័យ

    ការប្រកួត​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី3 របស់​ស្រា​បៀរ HEINEKEN 2017 ចប់​យ៉ាង​ជោគជ័យ

    រាជធានី​ភ្នំពេញ៖ ស្រា​បៀរ Heineken® ដែល​គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​បានបង្ហាញ​ជាថ្មី​ម្តងទៀត​ពី​ទំនាក់ទំនង​រឹងមាំ​របស់ខ្លួន​ជាមួយនឹង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការរៀបចំ​ការប្រកួត​យ​កជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី៣ របស់​ស្រា​បៀរ Heineken ប្រចាំឆ្នាំ 2017 កាលពី​ថ្ងៃទី 01 ខែធ្នូ នៅ ក្លិប ហ្គា​ឌិន​ស៊ី​ធី​ហ្គោល។

    កីឡាករ​វាយ​កូន​ហ្គោលកំពូលៗចំនួន 80 នាក់​រួមទាំង​អ្នកជំនួញ​ឈានមុខ និង​កីឡាករ​ល្បី ៗជាច្រើនរូប​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​ប្រកួត​យក​ជើងឯក​កីឡា​វាយ​កូន​ហ្គោល​លើក​ទី៣របស់​ស្រា​បៀរ Heineken ដែល​គេ​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

    ទម្រង់​លេង​វាយ​កូន​ហ្គោល​នេះ​គឺជា​ប្រព័ន្ធ​ត​គ្រាប់​បាល់ Peoria ដែល​បាន​កែប្រែ​ថ្មី ដោយ​បន្ថែម​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​កម្មវិធី​ប្រកួត​យក​ជើងឯក​កីឡា​វាយ​កូន​ហ្គោល។ ទម្រង់​លេង​នេះ​បានចាប់ផ្តើម​ដោយ​វាយ​ស៊ុត​ចូល 18 រន្ធ នៅ​ក្លិប ហ្គា​ឌិន​ស៊ី​ធី​ហ្គោល ចាប់ពី​ម៉ោង 12 និង 30នាទី​ថ្ងៃត្រង់​រហូតដល់​ម៉ោង 5ល្ងាច ដោយមាន​ការចូលរួម​ពី​បេក្ខជន​ទាំងអស់​ដែល​សុទ្ធ​តែមាន​ស្មារតី​ជា​អ្នក​កីឡាករ​សុទ្ធសាធ។

    ដើម្បី​អបអរសាទរ​ស្នាដៃ​ផ្នែក​កីឡា​វាយ​កូន​ហ្គោល​ដែល​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនោះ មានការ​រៀបចំ​កម្មវិធី​រាត្រីសមោសរ​ដើម្បី​ទទួលទាន​អាហារ​ល្ងាច និង​ពិធី​ប្រគល់​រង្វាន់​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ចាប់ពី​ម៉ោង 6 ល្ងាច​តទៅ​ដើម្បីឱ្យ​កីឡាករ​វាយ​កូន​ហ្គោល និង​ដៃគូ​អាច​សម្រាក​ល​ម្លែ និង​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken គ្មាន​ដែន​កំណត់ ក៏ដូចជា​ប្រកាស​ឈ្មោះ​អ្នកឈ្នះ​នៃ​ការប្រកួត​ជើងឯក​នេះ។ រង្វាន់​ជាច្រើន​ត្រូវបាន​ប្រគល់ជូន​ដូចជា iPads, iPhones និង​វត្ថុ​អនុស្សាវរីយ៍​ម៉ាក Heineken ព្រមទាំង​សម្លៀកបំពាក់​កីឡា​ម៉ាក​ល្បី។

    អ្នក​ដែល​ឈ្នះ​ជើងឯក​ជើង​កីឡា​វាយ​កូន​ហ្គោល​លើក​ទី៣របស់​ស្រា​បៀរ Heineken ប្រចាំឆ្នាំ 2017 នេះ​គឺ​បាន​ទៅលើ​បេក្ខជន​ឈ្មោះ Kim Jong Soo ដែល​ទទួលបាន​ការអបអ​រ​សាទរ និង​កោតសរសើរ​ពី​កីឡាករ​វាយ​កូន​ហ្គោល​រួម​អាជីព​ដូចគ្នា​ចំពោះ​សមត្ថភាព​ឆ្នើម​របស់គាត់។

    កីឡាករ​វាយ​កូន​ហ្គោលល្បីៗមួយចំនួន​បាន​មានប្រសាសន៍ថា ស្រា​បៀរ Heineken បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​កីឡា​វាយ​កូន​ហ្គោល​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ជួយ​ពង្រឹង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​តាមរយៈ​ការរៀបចំ និង​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ជើងឯក និង​កម្មវិធី​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​លំដាប់ថ្នាក់​ខ្ពស់​ជាច្រើន​នៅ​ទូទាំងប្រទេស។

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ៖ www.facebook.com/heineken/

    ពិសា​ដោយ​ការទទួលខុសត្រូវ
    #Heineken #Cambodia #OpenYourWorld