Author: វល័ក្ខ

  • “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” ជាមួយ HEINEKEN

    “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” ជាមួយ HEINEKEN

    ភ្នំពេញ៖ នៅ​ថ្ងៃទី 9 ខែមីនា យុទ្ធនាការ​ទូទាំងប្រទេស​មួយ​បានចាប់ផ្តើម​បន្ទាប់ពី​ការ​ប្រកាសថា​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹងធ្វើ​ដំណើរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​វីរបុរស​បាល់ទាត់ Ruud van Nistelrooy ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។

    យុទ្ធនាការ UEFA Champions League ឆ្នាំ 2018 របស់​ស្រា​បៀរ Heineken®  ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់” មាន​គោលបំណង​ចែករំលែក​ភាព​រំភើប និង​ភាពសប្បាយ​រីករាយ​នៃ​ការប្រកួត​នេះ​ជាមួយនឹង​អ្នកគាំទ្រ​ទូទាំង​ពិភពលោក។ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​ជួយ​អ្នកគាំទ្រ​បានឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​វីរបុរស​បាល់ទាត់ UEFA Champions League ។

    ស៊េរី​នៃ​ស្ព​ត​ផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​កំពុង​បាន​ចាក់ផ្សាយ​អម​ជាមួយ​យុទ្ធនាការ​ការទាក់ទង​តាម​ឌីជីថល​ដែលមាន​ឈ្មោះ​ពិសេស​ថា #ShareTheTrophy ដែល​អ្នកគាំទ្រ​ស្រា​បៀរ Heineken® និង​អ្នកគាំទ្រ UEFA Champions League អាច​ចែករំលែក​តាម​អន​ឡាញ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ។

    កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ផ្តល់​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​កា​ន់​តែ​ស្និទ្ធស្នាល​ជាមួយ​វីរបុរស​ជើងឯក​បាល់ទាត់ និង​ពានរង្វាន់ UEFA Champions League ដ៏​ល្បីល្បាញ។ ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​នៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ 26 ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី និង​អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង។

    កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​នឹង​មកដល់​ប្រទេស​កម្ពុជា​ជា​លើកទីមួយ​ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ ដែល​ក្រុម​អ្នកគាំទ្រ​មានឱកាស​ដ៏​កម្រ​ក្នុងការ​ថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​ជាមួយនឹង​សកម្មភាព​ដែល​គាំទ្រ​ដល់​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ។

    ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅក្នុង​ប្រទេស​កម្ពុជា និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗនឹងធ្វើ​ការចេញផ្សាយ​ក្នុងពេលឆាប់ៗនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

  • វីដេអូអប់រំខ្លី ភាគទី៣ ‌«បទពិសោធន៍ការខ្ចីលុយពីអ្នកចងការ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    វីដេអូអប់រំខ្លី ភាគទី៣ ‌«បទពិសោធន៍ការខ្ចីលុយពីអ្នកចងការ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    បទពិសោធន៍ខ្ចីប្រាក់ពីអ្នកចងការលុយក្រៅប្រព័ន្ធដែលមានការប្រាក់ខ្ពស់ និងខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងគោរពតាមគោលការណ៍ការពារអតិថិជន ដែលមានការប្រាក់សមរម្យ ជាមួយនឹងការប្រឹក្សាយោបល់ច្បាស់លាស់មុននឹងផ្តល់ប្រាក់កម្ចី។

  • ចង់​ក្លាយខ្លួនជា​មនុស្ស​ខ្លាំង ធ្វើការ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវមាន​ចំណុច​អ្វីខ្លះ?

    ចង់​ក្លាយខ្លួនជា​មនុស្ស​ខ្លាំង ធ្វើការ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវមាន​ចំណុច​អ្វីខ្លះ?

    នៅក្នុង​ជីវិត​ការរស់នៅ​ប្រចាំថ្ងៃ និង​ជីវិត​ការងារ​មនុស្សម្នាក់ៗ មិនមែន​ទទួលបាន​លទ្ធផលដូចៗគ្នា​នោះទេ បើទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​គ្រួសារ​ជាមួយគ្នា ឬ​ក្នុង​ស្ថាប័ន​តែមួយ​ក៏ដោយ ព្រោះ​មនុស្ស​ខ្លះ​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ខណៈ​មនុស្ស​ផ្សេងទៀត​មាន​ប្រសិទ្ធភាព​ការងារ​ធម្មតា។ ជាទូទៅ មនុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​តែងតែ​ជា​អ្នក​ដែលមាន​ភាពលេច​ធ្លោ និង​ជោគ-ជ័យ​ខ្លាំង​ជាង​អ្នក​ដែល​បណ្តែតបណ្តោយ​ឱ្យ​ជីវិត​ការងារ​ប្រែប្រួល​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង។

    ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក Christopher Lee ស្ថាបនិក​នៃ​អង្គការ HEDC អន្តរជាតិ និង​ជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​មនុស្ស បាន​លើកឡើងថា​ការជំរុញ​ទឹកចិត្ត​គឺជា​រឿង​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នក​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។ លោក​បញ្ជាក់ថា រឿង​ល្អ​គ្រប់យ៉ាង​កើតឡើង​ពី​ក្តី​ស្រឡាញ់ ហើយ​រឿង​មិនល្អ​គ្រប់យ៉ាង​គឺ​កើតចេញពី​កង្វះ​ក្តី​ស្រឡាញ់ ហេតុនេះ​ការដែល​មនុស្ស​ណា​ម្នាក់​មាន​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​របស់ខ្លួន និង​មានការ​ជំរុញ​ទឹក​ចិត្តបាន​ត្រឹមត្រូវ​នោះ​រូបគេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

    លោក Christopher Lee បាន​មានប្រសាសន៍ថា ៖ “មនុស្ស​ដែលមាន​កត្តា​ជំរុញ​ខ្លាំង គឺ​មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ មាន​ការតស៊ូ​ព្យាយាម និង​មាន​ចំណង់​ដ៏​លើសលប់។

    អ្នកជំនាញ​អភិវឌ្ឍន៍​មនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្ស​ដែល​គ្មាន​គោលដៅ​គាត់​អាចធ្វើ​ការងារ​រាល់ថ្ងៃ​ដើម្បី​តែ​ប្រាក់ខែ​របស់គាត់​នៅ​ចុងខែ ឬ​ព្រោះតែ​ការងារ​នោះ​ជា​អ្វីដែល​មេ​របស់គាត់​ដាក់ឱ្យ​តែប៉ុណ្ណោះ តែ​គាត់​មិនបាន​ដឹង​ពី​គោលបំណង​ពិតប្រាកដ និង​សារៈសំខាន់​នៃ​ការងារ​របស់គាត់​នោះទេ។

    មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ គាត់​ដឹង​យ៉ាងច្បាស់​ពី​កន្លែង​ដែល​គាត់​ត្រូវ​ទៅ និង​គុណ​តម្លៃ​នៃ​ការងារ​របស់គាត់​ចំពោះ​សង្គម​ឬ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ ដែល​ធ្វើឱ្យ​ពួកគាត់​បើក​ចិត្តបាន​ទូលាយ​ក្នុង​ការជំរុញ​ខ្លួនឯង​ឱ្យធ្វើ​ការងារ​ជាច្រើន​ដោយ​តម្លៃ​ខ្ពស់។ ក្រៅពីនេះ ការតស៊ូ​ព្យាយាម​ក៏​ជា​ចំណុច​មិនអាច​ខ្វះ​បាន​ផងដែរ​សម្រាប់​មនុស្ស ព្រោះថា​មនុស្ស​ដែល​មិន​ពូកែ​ក៏ដោយ ឱ្យ​តែមាន​សេចក្តី​តស៊ូ​ព្យាយាម​ខ្ពស់ គាត់​នឹង​អាច​ទទួលបាន​ជោគជ័យ ដូចគ្នា ឱ្យតែ​ការតស៊ូ​នោះ​ត្រូវបាន​ធ្វើឡើង​ជាប់​រហូត​ដោយ​មិន​បោះបង់។

    លោក Christopher Lee បាន​ថ្លែង​ផងដែរ​ថា សិស្ស​មួយចំនួន​ដែល​ពូកែ​មិន​ប្រាកដថា​ជោគជ័យ​នោះទេ វា​អាស្រ័យ​លើ​ការព្យាយាម​ខ្លាំង​កម្រិតណា​ព្រោះថា​មនុស្ស​ដែលមាន​ការតាំង​ចិត្ត និង​តស៊ូ​ព្យាយាម​ខ្ពស់​ជា​មនុស្ស​ដែល​មិន​ងាយ​បោះបង់​នោះទេ ហើយ​ជាទូទៅ​មនុស្ស​ដែល​មិន​បោះបង់ និង​មិន​ព្រម​ចុះចាញ់​ការបរាជ័យ និង​បន្ត​អភិវឌ្ឍ​ជានិច្ច​នោះ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។ គេ​នៅតែ​ខំ​ម្តង​ហើយ​ម្តងទៀត និង​អាច​តស៊ូ​ជាមួយ​ស្ថាន​ភាពលំបាក​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​រកឃើញ​នូវ​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​សម្រេច​ជោគជ័យ​លើ​ការងារ​របស់​ពួកគេ។ ម្យ៉ាងវិញទៀត ការមានចំណង់​ដ៏​លើសលប់​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ផងដែរ ក្នុងការ​ជំរុញ​មនុស្ស​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​របស់​ខ្លួន។

    នៅពេលដែល​មនុស្ស​ណា​ម្នាក់​បានដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការងារ​របស់ខ្លួន ហើយ​មានបំណង​ច្បាស់លាស់​ក្នុង​ការធ្វើការងារ គេ​បាន​ស្រមៃ​យ៉ាងច្បាស់​ពី​ភាពជោគជ័យ​ដែល​គេ​ចង់ឃើញ ដែល​រូបភាព​ទាំងអស់នេះ​នឹង​រុញច្រាន​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ថាមពល​ខ្លាំង​ក្នុងការ​អនុវត្ត​ការងារលំបាកៗបាន​យ៉ាង​ល្អ។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ Asia Leading Academy បាន​លើកឡើងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ បុគ្គលិកម្នាក់ៗត្រូវ​ចេះ​គោរព​អ្នកដទៃ ក្នុង​ការធ្វើការងារ​ជា​ក្រុម ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទទួលយក​គំនិត​អ្នកដទៃ​ឱ្យបាន​ច្រើន​ប្រសិនបើ​គំនិត​នោះ​នាំ​ឆ្ពោះទៅរក​ភាព​រីកចម្រើន។ ម្យ៉ាងវិញទៀត ការសម្របសម្រួល​បានល្អ​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ក៏​ជា​កត្តា​ជំរុញ​មួយ​ដែល​ធ្វើឱ្យ​យើង​ធ្វើ​ការងារ​បានល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ព្រោះ​ការធ្វើការងារ​ជា​ក្រុម​អាចធ្វើឱ្យ​យើង​ជម្នះ​ឧបសគ្គ​បានល្អ​ជាង​ការដែល​យើង​ធ្វើ​ការងារ​ម្នាក់ឯង។

    នៅពេលដែល​អ្នកណាម្នាក់​មាន​ទំនាក់ទំនង​ល្អ និង​មានចិត្ត​ទូលាយ​ក្នុង​ការជួយ​ការងារ​ជា​ក្រុម​គាត់​ក៏​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ នៅពេលដែល​គាត់​ជួប​បញ្ហា​ប្រឈម​ដែល​លំបាក​ដោះស្រាយ។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា ៖ “រាល់​ការធ្វើការងារ​អ្វី​ក៏ដោយ សូម​គិតថា យើង​ធ្វើ​ការងារ​ដើម្បី​ខ្លួនឯង មិនមែន​ធ្វើ​ឱ្យតែ​រួចពីដៃ​នោះទេ ហើយ​ធ្វើឱ្យបាន​ល្អឥតខ្ចោះ​ដើម្បីឱ្យ​ទទួលបាន​លទ្ធផល​ល្អ​បំផុត ព្រោះ​ការងារ​ល្អ និង​មិនល្អ វា​អាច​ជះឥទ្ធិពល​មកលើ​ស្ថាប័ន​របស់​យើង និង​មកលើ​ខ្លួន​យើង​ផ្ទាល់​ផងដែរ។

    លោក គង់ វិ​ចិ​ត្រា បានលើកឡើង​ផងដែរ​ថា បុគ្គល​ដែលមាន​គំនិត​វែងឆ្ងាយ និង​ធ្វើ​ការងារ​ដើម្បី​គោលដៅ​រួម​ដោយ​បើក​ចិត្ត​ទូលាយ សម្រាប់ធ្វើ​ការងារ​ជាមួយ​មនុស្ស​គ្រប់គ្នា និង​ចេះ​សម្រប​ខ្លួន​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៃ​ស្ថាប័ន​គឺជា​បុគ្គល​ម្នាក់​ដែល​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍ និង​ការលើកទឹកចិត្ត។ កត្តា​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ពួកគេ​មានទឹក​ចិត្តខ្លាំង​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ខ្លួនឯង​ឱ្យក្លាយ​ជាម​នុស្ស​ដែលមាន​ថាមពល​ខ្លាំង​ក្នុង​ការធ្វើការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕

  • ជួប​ជាមួយ​កំពូល​តារាចម្រៀងល្បីៗក្នុង​កម្មវិធី «ស​ង្គ្រា​ន្ត ភីភី​អេស​អ៊ី​ហ្សិត IDOL 2018»

    ជួប​ជាមួយ​កំពូល​តារាចម្រៀងល្បីៗក្នុង​កម្មវិធី «ស​ង្គ្រា​ន្ត ភីភី​អេស​អ៊ី​ហ្សិត IDOL 2018»

    ការប្រគំ​សិល្បៈ និង​តន្ត្រី​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយមាន​កម្មវិធី​ការប្រកួតប្រជែង​សម្រស់​និង​ទេពកោសល្យ និង​ការសំដែង​សិល្បៈ រួម​ជា មួយ​តារាចម្រៀងល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដ៍​ធំ​បំផុត សម្រាប់​ទស្សនិកជន២៧០០០នាក់។

    XIAOYI

    ព្រឹត្តិការណ៍​សិល្បៈ និង​ការប្រគំ​តន្ត្រី​ប្រចាំឆ្នាំ​លើ​ទីធ្លា​ដ៏​ធំ​ទូលាយ ប្រារព្ធ​ឡើង​សម្រាប់​អបអរ​ការរីកចម្រើន និង​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​លំដាប់​អន្តរជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា។

    រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​នៅ​កម្ពុជា នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាពេល​ខាងមុខនេះ ដែលមាន​ឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018” ។ ព្រឹត្តិការណ៏នេះ នឹងមាន​កម្មវិធីពិសេសៗដូចជា ការប្រកួតប្រជែង​សម្រស់​និង​ទេ​ព្យ​កោសល្យ​ពិសេស របស់​កម្មករ​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​សម្តែង​សមត្ថភាព​និង​ទេពកោសល្យ នៅ​ចំពោះមុខ មហាជន និង​មានការ​ដាក់ពិន្ទុ​កាត់សេចក្ដី​ដោយ​គណៈកម្មការ​សម្រាប់​ជ្រើសរើស​ជ័យលាភី។ អី្វ​ដែល គួរឱ្យ​ចាប់អារម្មណ៍ និង​ធ្វើអោយ​ព្រឹ​ត្ត​ការណ៍​នេះ​កាន់តែ​សប្បាយ និង​វិសេសវិសាល​ថែមទៀត​នោះ គឺ មានការ​សំដែង​សិល្បៈ​របាំ​បូរាណ របាំ​សហ​សម័យ របស់​ក្រុម​សិល្បៈ​អាជីព​កម្រិត​ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​វត្ដ​មាន​ចូលរួម​ពី​តារាល្បីៗប្រចាំ​ប្រទេស​កម្ពុជា​ដូចជា លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុ​ឃីម និង​ក្រុម​កំប្លែង​នាយ​ពែ​កមី​ទៀតផង ។ ទស្សនិកជន​ដែល​រំពឹងទុក​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ប្រមាណ ២៧០០០នាក់។

    លោកស្រី ហ៊ុន ចាន់​ប៉ី អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភិ​អិ​ល​ស៊ី និង​ជា​អ្នករៀបចំ​កម្មវិធី​ឆ្នាំនេះ​មានប្រសាសន៍ថា យើងមានសេចក្តីគោរព និងអោយតម្លៃទៅដល់កម្មករ និងកម្មការិនី។ ជាការពិតនិង មានសារសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការធ្វើការងារជាក្រុម និងយល់អំពីសេចក្តីត្រូវការរបស់ពួកគាត់ និង មានការសហការល្អរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យការងារមានភាពរីកចម្រើន និងភាពលូតលាស់។ ហេតុដូច្នេះហើយ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ អមជាមួយនឹង កម្មវិធីសង្ក្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018 នាពេលខាងមុខនេះ គឺជាការបង្ហាញនូវការអោយតម្លៃ ការលើកទឹកចិត្ត និងពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាងក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសភ្នំពេញ កម្មករកម្មការិនី អ្នកដឹកនាំ អ្នកវិនិយោគ និងសហគមន៍ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ដើម្បីការសហការងារល្អនាពេលអនាគតបន្តទៅទៀត។  យើងខ្ញុំរង់ចាំទទួល និងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី និងចូលរួមសប្បាយរីករាយទាំងអស់គ្នាក្រោយពីបានបំពេញការងារយ៉ាងសកម្មសម្រាប់ឆ្នាំកន្លងមក

    លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ អគ្គនាយិកា​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង មានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ជាលើកទី៥សម្រាប់ឆ្នាំនេះ និងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ និងដៃគូសហការរបស់យើង ហើយនេះគឺជាការឆ្លើយតបដល់កម្មករកម្មការិនីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងឆ្នាំកន្លងទៅ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានអញ្ជើញភ្ញៀវសំខាន់ៗជាច្រើនដូចជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនៃស្ថានទូតជាច្រើនក្នុងប្រទេសកម្ពុជា ព្រមទាំងសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា

    “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភកម្មវីធី និងដៃគូសហការទាំងអស់ សម្រាប់ការគាំទ្រដោយសប្បុរស ដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន និងសម្រាប់ការបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះរយៈពេលពីរបីខែដោយគ្មាននឿយហត់  ប្រសាសន៍​លោក Hiroshi Uematsu នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី។ “នៅពេលចាប់ផ្តើមកម្មវិធីនេះពីរបីឆ្នាំដំបូង យើងមានទស្សនិកជនចូលរួមប្រមាណជា១ម៉ឺននាក់ប៉ុណ្ណោះ។ លើកនេះ យើងសង្ឃឹមថា ចំនួនទស្សនិកជនចូលរួមនឹងកើនឡើង៣ដង ហើយខ្ញុំគិតថា វាជាកម្មវិធីប្រគុំតន្ត្រីសម្រាប់សហគមន៍ធំជាងគេ ដែលមានតែមួយគត់នៅកម្ពុជា។ យើងពិតជាអរគុណសម្រាប់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវីធីដ៏គួរឱ្យសប្បាយរីករាយមួយនេះ ដំណើរការទៅបាន និងទន្ទឹងរង់ចាំរាត្រីដ៏អស្ចារ្យនេះ

    ការប្រកួតប្រជែង​ឆ្នាំនេះ មាន​កម្មករ​កម្មការិនី​ចូលរួម​ដាក់ពាក្យ​ប្រមាណ​ជា៨០នាក់ ហើយ​ការ​ជម្រុះ​លើក​ទី១ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយ​ជ្រើសរើស​បាន​បេក្ខជន​ដែល​ត្រូវ​បន្តទៅ​កាន់​វគ្គ​បន្ទាប់​ចំនួន៤០នាក់ ប្រុស២០នាក់ ស្រី២០នាក់។ ការ​ជម្រុះ​លើក​ទី២ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែមីនា ដើម្បី​សម្រាំង​យក​បេក្ខជន​ចំនួន១០នាក់ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅលើ​ឆាក​នា​ថ្ងៃទី៣១ ខែមីនា៕

  • ទិន្នផល​ស្រូវ​មាន​កំណើន​ជាង2% នៅ​ដើមឆ្នាំ2018

    ទិន្នផល​ស្រូវ​មាន​កំណើន​ជាង2% នៅ​ដើមឆ្នាំ2018

    ក្រោម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​បានធ្វើឱ្យ​ទិន្នផល​ស្រូវ​នៅ​កម្ពុ​ជានា​ចុងឆ្នាំ2017 និង​ដើមឆ្នាំ2018នេះ កើនឡើង​ប្រមាណ​ជាង2% ធៀប​នឹង​ឆ្នាំ​ចាស់​កន្លងផុតទៅ។

    ឯកឧត្តម​ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បានឱ្យដឹងថា កាលពី​ឆ្នាំ2016កន្លងទៅ កំណើន​វិស័យ​កសិកម្ម​ទាំងមូល​មាន​ប្រមាណ​ជិត 3% ហើយ​ការរួមចំណែក​របស់​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​មាន​ចំនួន 26.30% ដែល​ក្នុងនោះ​អនុវិស័យ​ដំណាំ​មាន​ចំនួន14.60% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ​ស្មើនឹង62.39%នៃ​ចំណែក​វិស័យ​កសិកម្ម​ទាំងមូល​ក្នុង​សេដ្ឋកិច្ចជាតិ។

    ឯកឧត្តម​បន្តថា តាម​ការប៉ាន់ស្មាន​ផលិតកម្ម​ដំណាំ​កសិកម្ម​ក្នុង​ឆ្នាំ2017 និង​ដើមឆ្នាំ2018 កន្លងទៅនេះ​ឃើញថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​អាច​សម្រេចបាន​ចំនួន​ជាង3.18លាន​ហិកតា មាន​កំណើន1.9% ទិន្នផល​ស្រូវ​អាច​ទទួលបាន 3.287តោន/ហិកតា មាន​កំណើន2.36% បរិមាណ​ផល​ស្រូវ​ទទួលបាន​ជិត10.5លាន​តោន មាន​កំណើន4.52% និង​អតិរេក​ស្បៀង​គិត​ជា​អង្ករ​មាន​ចំនួន3.5លាន​តោន មាន​កំណើន 7% ធៀប​ឆ្នាំ2016 និង2017។

    ក្រៅពី​ដំណាំ​ស្រូវ កម្ពុ​ជាមាន​ផលិតកម្ម​ដំណាំ​រួមផ្សំ​ដែលមាន​សក្តានុពលផ្សេងៗទៀត​ដូចជា​ពោត ដំឡូង​មី ដំឡូងជ្វា បន្លែ និង​សណ្តែកបាយ កើនឡើង​ប្រមាណ​ជា19.84%។ រីឯ​ការនាំចេញ​ផលិតផល​កសិកម្ម​មាន​និន្នាការ​កើន​ឡើងជា​លំដាប់ ហើយ​មាន​សម្ទុះ​ខ្លាំង​ក្នុង​រយៈពេល4ឆ្នាំ​ចុង​ក្រោយនេះ។ ជាក់ស្តែង​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​បាន​កើនឡើង​ពី205,717តោន នៅ​ឆ្នាំ2012 ដល់635,679តោន នៅ​ឆ្នាំ2017 គឺ​កើនឡើង17.25% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន542,144តោន។ កំណើន​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម តាមរយៈ​ការចេញ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​បាន​កើនឡើង​ប្រមាណ​ជា 9% ធៀប​នឹង​ឆ្នាំ2016៕

  • Chelsea ទម្លាក់ Leicester ដើម្បី​ទៅ​ជួប Southampton ក្នុង​វគ្គ1/2នៃ FA Cup

    Chelsea ទម្លាក់ Leicester ដើម្បី​ទៅ​ជួប Southampton ក្នុង​វគ្គ1/2នៃ FA Cup

    ក្រុម Manchester United ត្រូវបានចាប់ឆ្នោតឱ្យជួបជាមួយនឹងក្រុម Tottenham Hotspurs ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup នៅរដូវកាលនេះ។ ក្នុងការប្រកួតមួយគូផ្សេងទៀតដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍នាថ្ងៃទី21 និងទី22 ខែមេសា ក្រុម Chelsea ដែលជាម្ចាស់ជើងឯករងកាលពីឆ្នាំមុន នឹងត្រូវជួបជាមួយនឹងក្រុម Southampton

    ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Brighton ក្នុងការ​ប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​របស់លោក Jose Mourinho នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​របស់លោក Mauricio Pochettino នា​កីឡដ្ឋាន​បណ្តោះអាសន្ន​រប​ស់​ក្រុម Spurs គឺ​Wembley។

    ក្រុម Spurs បាន​យកឈ្នះ​លើ​ក្រុម Swansea ក្នុង​លទ្ធផល 3-០ នៅ​ថ្ងៃ​ដដែល​នោះ។ ការជួបគ្នា​រវាង​ក្រុម​ទាំង2កាលពី​លើក​មុន បាន​កើតឡើង​កាលពី​ថ្ងៃទី31 ខែមករា នា​កីឡដ្ឋាន Wembley ដែល​នៅពេលនោះ​ក្រុម Tottenham បាន​យកឈ្នះ​ក្នុង​លទ្ធផល 2-។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Southampton របស់លោក Mark Hughes បាន​ផ្តួល​ក្រុម Wiganក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃអាទិត្យ ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Cedric Soares និង Pierre-Emile Hojbjerg ដើម្បី​ឈានទៅ​ប្រកួត​នៅ​កីឡដ្ឋាន Wembley ក្នុងការ​ប្រកួត​ជា​លើក​ទី1 របស់​គ្រូបង្វឹក​វែ​លស៍​រូបនេះ ក្នុងនាម​ជា​គ្រូបង្វឹក​ចាប់តាំងពី​ចូលកាន់​តំណែង បន្ទាប់ពី​លោក Mauricio Pellegrino ត្រូវបាន​បណ្តេញចេញ។

    ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃអាទិត្យ ក្រោយពី​នាទី​បន្ថែម 15នាទី 2ដង ដោយ Pedro រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី105 បន្ទាប់ពី​ខ្សែប្រយុទ្ធ Jamie Vardy បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់ Alvaro Morata៕

    ប្រភពពី៖ The Guardian

  • Messi បង្ហាញ​ថ្វី​ជើង​ម្តងទៀត ខណៈ Ronaldo រកបាន 4គ្រាប់​សម្រាប់ Real

    Messi បង្ហាញ​ថ្វី​ជើង​ម្តងទៀត ខណៈ Ronaldo រកបាន 4គ្រាប់​សម្រាប់ Real

    ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​តង់​ទី1 បានផ្តល់​ការខកចិត្ត​ដល់​ក្រុម Athletic Bilbao ខណៈដែល​ការមិន​ស្គាល់​ចាញ់​របស់​ក្រុម Barcelona ក្នុង​យុទ្ធនាការ La Ligaនៅ​រដូវ​កាល​នេះ បាន​ឈានដល់ 29ប្រកួត នៅ​មុនពេល​ឈប់សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ PacoAlcacer និង Lionel Messi ក្នុង​រយៈពេល 45នាទី​ដំបូង បាន​ជួយ​ឱ្យ​ក្រុម Barcaដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅពេល​ប្រកួត​ជាមួយនឹង​អតីត​ក្រុម​របស់លោក Ernesto Valverde។ ស្រប​ពេលដែល Luis Suarez suspended និង Sergio Busquets មាន​បញ្ហា​របួស កីឡាករ Alcacer បាន​ចូល​លេង​នៅ​នាទី​ទី8 ហើយ Messi បាន​បំពេញ​ជ័យជម្នះ​របស់​ក្រុម​នៅ​នាទី​ទី30 ក្នុង​តង់​ទី1។

    ទាក់ទង​នឹង Messi ដែលជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga នៅ​រដូវ​កាល​នេះ​តាមរយៈ​ការរកបាន 25គ្រាប់​នោះ លោក Valverde គ្រូបង្វឹក​របស់ Barcelona បានឱ្យដឹងថា៖ «រាល់ថ្ងៃ រូបគេ​បាន​រកឃើញ​អ្វីថ្មីៗ និងអ្វីៗដែល​លំបាក​ជានិច្ច ហើយ​រូបគេ​ដឹង​យ៉ាងច្បាស់​ពីអ្វី​ដែល​រូបគេ​ត្រូវធ្វើ និង​អ្វីដែល​ក្រុម​ត្រូវការ​ពី​រូបគេ»។គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ភាគច្រើន វា​ហាក់​បង្ហាញថា គ្រូបង្វឹក​ត្រូវតែ​ពន្យល់​ដល់​កីឡាករ ប៉ុន្តែ​អ្វីដែល​គ្រូបង្វឹក​បានធ្វើ​នោះ​គឺ​ការរៀន​រួមជាមួយ​នឹង​ក្រុម។ យើង​សង្ឃឹមថា យើង​អាច​រក្សា​ការរៀនសូត្រ​ជាមួយគ្នា​បាន»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ខណៈដែល​ក្រុម Real Madrid បាន​ផ្តួល​ក្រុម Girona ក្នុង​លទ្ធផល 6-3 ដើម្បី​ឡើងទៅ​ឈរ​លេខ3 បើទោះបី​នៅតែ​ដេញតាម​ពីក្រោយ Barcelona 15ពិន្ទុ​ក៏ដោយ៕

    ប្រភពពី៖ Sky Sports

  • 6 ចំណុច​នៃ​គុណ​ប្រ​យោន៍​ទឹកកក ក្នុងការ​រក្សា​សម្រស់

    6 ចំណុច​នៃ​គុណ​ប្រ​យោន៍​ទឹកកក ក្នុងការ​រក្សា​សម្រស់

    អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ទឹកកក មានគុណ​ប្រយោជន៍​ជាច្រើន​រួមមាន​ដូចជា ក្លាសេ​បន្លែ សាច់ និង​គ្រឿងទេស ជួយ​បង្កើត​រសជាតិ​របស់​ភេសជ្ជៈ​ជាដើម។ អ្នកខ្លះ​ទៀត​បាន​យក​ទឹកកក​ទៅ​ស្អំ​ពោះ ស្អំ​ដៃជើង ដើម្បី​ជួយ​រំលាយ​គ្រាប់​ឈាមកក​បាន​ផងដែរ។

    ក្រៅពីនេះ​តើ​អ្នកមាន​ធ្លាប់ប្រើ​ដុំ​ទឹកកក​ដាក់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ដែរឬទេ? ប្រសិនបើ​អ្នក​ឆ្ងល់​ថា ហេតុ​អី្វ​ចាំបាច់​ធ្វើ​ដូចនេះ​នោះ អ្នក​ត្រូវតែ​ធ្វើការ​ស្វែងយល់​នូវ​អត្ថប្រយោជន៍​របស់​ដុំ​ទឹកកក​ចំពោះ​សម្រស់​ហើយ ព្រោះ​ដុំ​ទឹកកក​អាច​ប្រើ​សម្រាប់​ជួយ​ដល់​ការលើក​សម្រស់​បានជា​ច្រើន​យ៉ាង។ ពេលនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​ការថែរក្សា​សម្រស់​ដោយ​ប្រើ​ដុំ ទឹកកក​ដូចខាងក្រោម​នេះ។

    1/ សម្រួល​លំហូ​វិល​នៃ​ចរន្ដឈាម​រត់

    ប្រសិនបើ​អ្នកយក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ នោះ​វា​នឹង​អាច​បង្កើន​ដល់​ចរន្តឈាមរ​ត់របស់​អ្នក​ឱ្យ​ដំណើរ​ការល្អ។ ជា​លទ្ធផល​នោះ គឺ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ដល់​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ។ អ្នក​អាច​យក​ដុំ​ទឹកកក​មក​ជូត និង​ត្រដុសថ្នមៗនៅលើ​ផ្ទៃមុខ​របស់​អ្នក​ក្នុង​យៈ​ពេល1នាទី នោះ​វា​នឹងធ្វើ​ឱ្យ​ផ្ទៃ មុខ​របស់​អ្នក​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ​ជាមិនខាន​ឡើយ។ អ្នក​អាចធ្វើ​ដូចនេះ​ឱ្យបាន2ដង​ក្នុង​មួយ​សប្តាហ៍។

    2/ បំបាត់​មុន​នៅលើ​ផ្ទៃមុខ

    ការយក​ដុំ​ទឹកកក​មក​ត្រដុស​ជូតថ្នមៗនៅលើ​ផ្ទៃមុខ​នៃ​តំបន់​ដែល​ត្រូវបាន​រងគ្រោះ​ដោយសារ​ការកើត​មុន គឺ​វា​អាចជួយ​កាត់បន្ថយ​បាន​នូវ​ស្ថានភាព​អាក្រក់​របស់​មុន។ អ្នក​គួរ​អនុវត្តតាម​វិធី​នេះ​ឱ្យ​បានជា​បន្តបន្ទាប់​ទើប​អាច​ផ្តល់នូវ​ផលិតផល​ដ៏​ល្អ​ដល់​ផ្ទៃមុខ​របស់​អ្នក។ ចូរ​យក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន1 ឬ2នាទី។ ប្រសិនបើ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ត្រង់​កន្លែង​ណា​ដែល​ហាក់​មាន​សភាព​ស្ពឹក នោះ​អ្នក​ត្រូវ​សម្រាក1នាទី​សិន រួច​សឹម​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត។

    ការធ្វើ​បែបនេះ គឺ​អាចជួយ​កម្ចាត់​មុន​ក្នុង​កម្រិត​ស្រាល​បាន ដោយ​ប្រើពេល​ត្រឹមតែ​រយៈពេល2ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា ស្បែក​របស់​អ្នក គឺអាច​ទទួលយក​នូវ​ភាព​ត្រជាក់​បែបនេះ​បាន មុន​ពេលដែល​អ្នកសម្រេច​ជ្រើសរើស​អនុវត្តតាម​វិធី​នេះ ចៀសវាង​មាន​បញ្ហា​ចំពោះ​ស្បែក​មុខ​របស់​អ្នក។

    3/ ព្យាបាល​ការ​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ

    ដុំ​ទឹកកក​អាចជួយ​សម្រាល​ដល់​ស្ថានភាព​នៃ​ការ​រលាក​នឹង​កម្ដៅថ្ងៃ។ ដាក់​ដុំ​ទឹកកក2 ឬ3ដុំ​នៅក្នុង​ក្រណាត់ និង​យក​វា​មក​ជូត​នៅ​តំបន់​ដែល​កំពុងមាន​បញ្ហា ហើយ​សូម​ធ្វើបែបនេះ​ឱ្យបាន 2ទៅ 3ដង។ វា​អាចជួយ​សម្រាល​ដល់​ការ​រមាស់​ដែល​បណ្តាលមកពី​ស្ថានភាព​រលាក​ដោយ​កម្តៅថ្ងៃ។

    4/ លុបលាង​ជាតិ​កង្វក់​នៅលើ​ស្បែ​កមុខ

    អ្នក​មិនចាំបាច់​មានការ​ភ្ញាក់ផ្អើល​នោះទេ នៅពេល​អ្នក​បានឮ​ដូចនេះ។ ដុំ​ទឹកកក ប្រសិនបើ​ត្រូវបាន​គេ​ប្រើ វា​មក​ត្រដុស​នៅលើ​ផ្ទៃមុខ មុនពេល​អ្នក​ចាប់ផ្តើម​លាប​គ្រឿងសម្អាង គឺអាច​ជួយ​ឱ្យ​គ្រឿងសម្អាង​ជាប់​បានយូរ។

    5/ ព្យាបាល​ការ​រលាក និង​ហើម​ភ្នែក

    តើ​អ្នក​ធ្លាប់​រងគ្រោះ​ពី​ស្ថានភាព​នៃ​អាការ​ហើមប៉ោង​នៅលើ​ត្របកភ្នែក ឬ​រលាក និង​មាន​សរសៃ​ក្រហម​នៅក្នុង​ភ្នែក​ដែរឬទេ? ដាក់​ដុំ​ទឹកកក​មួយចំនួន​នៅក្នុង​ក្រណាត់​ទន់​មួយ រួច​ដាក់​វា​នៅក្រោម​ភ្នែក​របស់​អ្នក។ វិធី​នេះ​គឺ​អាចជួយ​សម្រាល​នូវ​ភាព​ហើមប៉ោង​បាន។ ដុំ​ទឹកកក ក៏​អាចជួយ​សម្រាល​ដល់​ភាព​នឿយហត់​របស់​គ្រាប់ភ្នែក ហើយ​វា​ក៏ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ហា​រោគសញ្ញា​នៃ​ការ​ស្ងួត​គ្រាប់ភ្នែក​បាន​ផងដែរ។

    6/ ធ្វើ​ម៉ាស​បិទមុខ

    តើ​អ្នកមាន​ធ្លាប់ប្រើ​ម៉ា​សកក​ត្រជាក់​បិតមុខ​ដែរឬទេ? ចូរ​លាយ​ទឹក​ត្រសក់ និង​ទឹក​ផ្កាកូលាប។ បន្ទាប់មក​ដាក់​វា​ក្លាសេ​ឱ្យ​កក រួច​យក​វា​ចេញមកក្រៅ និង​ដាក់​វា​ស្អំ​នៅលើ​ផ្ទៃមុខ​របស់​អ្នក។ ម៉ាស​កក​ត្រជាក់​នេះ អាចជួយ​កាត់បន្ថយ​នូវ​ស្នាម​ជាំ និង​ស្នាម​ជ្រាវ-ជ្រួញ​នៅលើ​ស្បែក​មុខ​របស់​អ្នក​បាន។ ហើយ​វា​ក៏​អាចជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់ថ្លា​ជាង​មុន​តាមបែប​ធម្មជាតិ​ដែរ៕

  • ចង់បាន​ស្បែ​កស តឹង​ណែន​ល្អ​ត្រូវ​ចំណាយពេល​បន្តិច!

    ចង់បាន​ស្បែ​កស តឹង​ណែន​ល្អ​ត្រូវ​ចំណាយពេល​បន្តិច!

    នា​សម័យ​បច្ចុប្បន្ន ចង់ឱ្យ​ស្បែ​កស​ស្អាត​តឹង​ណែន​មិន​ពិបាក​នោះទេ ព្រោះថា​មាន​ផលិតផល​ថែរក្សា​សម្រស់​ដែលមាន​គុណភាព​ល្អ​ច្រើនណាស់ ដែល​តម្រៀប​គ្នា​ចាំ​ឱ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​ទៅតាម​ប្រភេទ​ស្បែក​របស់ខ្លួន។ ដោយសារតែ​ចំណូលចិត្ត​របស់​មនុស្ស​យើង​មិន​ដូចគ្នា ហេតុនេះហើយ​បានជា​វិធី​នៃ​ការថែរក្សា និង​ផ្តល់នូវ​ភាពស្រស់ស្អាត​ឱ្យ​ខ្លួនឯង​មាន​ភាពខុសប្លែក​ពីគ្នា។

    សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ការទិញ​ផលិតផល ឬ​បារម្ភ​ខ្លាច​ថា ផលិតផល​ដែល​អ្នក​ប្រើ​អាច​មិនត្រូវ​ជាមួយ​ប្រភេទ​ស្បែក​របស់ខ្លួន​នោះ ទើប​ធ្វើឱ្យ​ពួកគេ​សុខចិត្ត​ងាក​មក​ថែរក្សា​សម្រស់​របស់​ពួកគេ​តាមបែប​សាមញ្ញ​វិញ បើទោះជា​ពួកគេ​បានដឹង​យ៉ាងច្បាស់​ហើយ​ថា ការថែរក្សា​ស្បែ​កដោយ​វិធី​នេះ គឺ​ត្រូវ​ចំណាយពេល​យូរ​ជាង​ការប្រើ​ផលិតផល​ក៏ដោយ។ ចំពោះ​អ្នកដែល​ចាប់អារម្មណ៍​ជាមួយនឹង​វិធី​ថែរក្សា​សម្រស់​តាមបែប​ធម្មជាតិ​នោះ សូម​តាមដាន​ជាមួយនឹង​គន្លឹះសំខាន់ៗដូចខាងក្រោម។

    ស្បែក​តឹង​ណែន

    សម្រាប់​អ្នក​ដែល​និយម​ចង់​រក្សា​ស្បែក​ឱ្យមាន​ភាព​តឹង​ណែន​តាមបែប​ធម្មជាតិ គេ​និយម​ប្រើ​សារធាតុ​ផ្សំ​ពី​ធម្មជាតិ​មួយចំនួន​ដូចជា ផ្នែក​ពណ៌​ស​នៃ​ស៊ុត លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ​រួច​លាប​នៅលើ​ផ្ទៃមុខ លុះ​ដល់ពេល​ស្ងួត គេ​ប្រើ​ទឹក​ក្តៅតិចៗលាង​សម្អាត​ល្បាយ​នោះ​ចេញរួច​សម្អាត​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់។ វិធី​មួយទៀត​ដែល​អាចជួយ​ឱ្យ​ស្បែក​តឹង​ណែន​ល្អ​នោះ​គឺ ម៉ាស​ត្រសក់ និង​ផ្លែ​ប៊័រ។ សារធាតុ​ផ្សំ​ដែល​គេ​យកមកប្រើ​មានដូចជា ស៊ុត​ស ម្សៅ​ទឹកដោះគោ ផ្លែ​ប៊័រ និង​ផ្លែ​ត្រសក់។

    យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​គ្នា​កិន​ឱ្យ​ម៉ដ្ឋ​រួច​យកទៅ​ទុក​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់​រយៈពេល​ប្រមាណ​ជា1ម៉ោង បន្ទាប់មក​សឹម​លាប​ល្បាយ​នោះ​នៅលើ​ផ្ទៃមុខ និង​ក។ រួច​ទុកចោល30នាទី ហើយ​សឹម​លាង​វា​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ បន្ទាប់មក​សម្អាត​វា​ឱ្យ​ស្អាត​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់។

    ស្បែក​ស​ស្អាត

    ដោយសារតែ​ក្រូចឆ្មារ​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុង​ការជួយ​ឱ្យ​ស្បែក-ស​ភ្លឺ​ថ្លា ព្រោះ​វា​មាន​ជាតិ​អាស៊ីត​ដែល​អាចជួយ​ប្រែ​ពណ៌​ស្បែក​ពី​ខ្មៅ​មកជា​សបាន។ ប៉ុន្តែ​ដោយសារ​ថា​ក្រូចឆ្មារ​តែ​ម្យ៉ាង​អាច​បណ្តាលឱ្យ​ស្បែក​រមាស់ ហេតុនេះហើយ​បានជា​គេ​ត្រូវការ​ជំនួយ​ពី​ទឹក ដើម្បី​កាត់បន្ថយ​ភាព​កាត់​របស់​វា។ ទឹក និង​ទឹក​ក្រូចឆ្មារ​ត្រូវ​ប្រើ​ក្នុង​ល្បាយ​ស្មើគ្នា រួច​យក​អេ​ប៉ុងទន់ៗមក​ជ្រលក់​ក្នុង​ទឹក​ល្បាយ​នោះ ហើយ​លាប​នៅលើ​ស្បែក​របស់​អ្នក។

    ទុកចោល15នាទី រួច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហ។ ចំណែក​អ្នកខ្លះ បានជ្រើសរើស​ម៉ាស​ប៉េងប៉ោះ ព្រោះ​គេ​ជឿថា​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថែម​ភាព​ស​ស្អាត​ដល់​ស្បែក និង​ជួយ​ការពារ​ស្បែក​ពី​កាំរស្មីព្រះអាទិត្យ​ផងដែរ។ មិនមាន​អ្វី​ច្រើន​នោះទេ គេ​គ្រាន់តែ​យក​ប៉េងប៉ោះ​ទុំ​កិន​លាយ​ជាមួយ​ម្សៅ Baking Soda ទឹកឃ្មុំ រួច​លាប និង​ត្រដុស​វាថ្នមៗនៅលើ​ផ្ទៃមុខ និង​នៅ​បរិវេណ​ករ​បស់​អ្នក​ប្រហែល5នាទី រួច​លាង​សម្អាត​ចេញ​ជាការ​ស្រេច។

    បើទោះជា​មនុស្ស​មួយ​ភាគ​និយម​ថែរក្សា​ស្បែក​តាមបែប​ធម្មជាតិ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ក៏​មិនដែល​បោះបង់ចោល​ផលិតផល​ថែរក្សា​ស្បែក​ទាំងស្រុង​នោះដែរ។ ឡេ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ និង​ក្រែ​ម​បន្ថែមសំណើម​ជាដើម នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សម្រស់​ស្បែក​របស់​ពួកគេ។ ក្រៅពីនេះ​ពួកគេ​ក៏​នៅតែ​រក្សា​ទម្លាប់ល្អៗមួយចំនួន​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន​ដូចជា ទទួលទាន​ទឹក បន្លែ​ឆៅ ផ្លែឈើ​ស្រស់​ហាត់ប្រាណ ហាត់​យ៉ូ​ហ្គា រក្សា​ទម្ងន់ ម៉ាស្សា ចំហុយ​ស្បែក ការពារ​ស្បែក​ពី​ការបំផ្លាញផ្សេងៗជាប់​ជានិច្ច ដើម្បីឱ្យ​ស្បែក​នៅតែមាន​សភាពស​ស្អាត​រលោង​ភ្លឺ​ថ្លា៕

  • ឈ្នះ​រង្វាន់​ធំ ឡេ​ប​ថប់ Huawei Matebook X តម្លៃ 1568USD ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន Huawei Nova 2i តម្លៃ 329USD

    ឈ្នះ​រង្វាន់​ធំ ឡេ​ប​ថប់ Huawei Matebook X តម្លៃ 1568USD ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន Huawei Nova 2i តម្លៃ 329USD

    ភ្នំពេញ៖ ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន ឈានមុខ លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ប្រកាស​ផ្តល់រ​ង្វាន់​ធំ   “ឡេ​ប​ថប់ Huawei MatebookX សរុប 4 គ្រឿង និង​នាឡិការ Huawei Band 0 សរុប 240 គ្រឿ ដែល​មួយសប្តាហ៍ៗ អតិថិជន នឹង​អាច​ឈ្នះ​ឡេ​ប​ថប់ Huawei Matebook X ចំនួន 1 គ្រឿង តម្លៃ 1568USD និង​នាឡិការ Huawei Band 0 ចំនួន 60 គ្រឿង” រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i ចាប់ពីពេលនេះ​តទៅ។

    លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា អតិថិជន មានឱកាស ឈ្នះ​មហា​រង្វាន់​ជាទី​គាប់ចិត្ត ដោយ​គ្រាន់តែ​អតិថិជន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova2i  ចាប់​ពីថ្ងៃ​ប្រកាស​ប្រ៉ូ​ម៉ូ​សិន​នេះ​តែប៉ុណ្ណោះ លោក អែម យុ​ទ្ធូ បន្ថែមថា “ការចាប់​ឆ្នោត​លើក​ទី 1 នៅ​ថ្ងៃ 27 មីនា 2018 វេលា​ចន្លោះ​ពី​ម៉ោង  4:30 ដល់ 5:30 ល្ងាច ដោយ​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​ផ្លូវការ Huawei Mobile (KH)”

    អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​តាម ផេ​ក​ផ្លូវការ Huawei Mobile (KH) អាច​ចូលរួម​ផ្សងសំណាង កម្មវិធី​ចាប់ឆ្នោត​របស់​ក្រុមហ៊ុន Huawei

    WOW WOW! Buy & Win ឈ្នះ​អស់​ស្ទះ WOW WOW! ទិញ ឈ្នះ បាន​ដោយ​គ្រាន់តែ​អនុវត្ត​ន៏​តាម លក្ខខណ្ឌ និង​ការណែនាំ​ខាង​ដូចខាងក្រោម​នេះ៖

    លក្ខ​ខ​ណ្ខ

    1- Screen Shot IMEI រឺ​ថតរូប Warranty Card ដែលមាន​បិត IMEI នៃ​ទូរស័ព្ទ Huawei Nova2i របស់លោក​អ្នក​ដែល​ទើបបាន​ទិញ ហើយ​ធ្វើការ Comment ជា​រូបភាព​ខាងក្រោម​នេះ រឺ  ផ្ញើ​សារ​ជា​រូបភាព តាម Inbox របស់ Huawei Mobile (KH)

    2- ការចាប់​រង្វាន់​នេះ ដោយ​ផ្សាយ​ផ្ទាល់(Live) តាម Huawei Mobile (KH) ធ្វើឡើង​រៀងរាល់ 1 សប្តាហ៍​ម្តង វេលា​ចន្លោះ​ម៉ោង 4:30 ទៅ 5:30 ល្ងាច!

    3- ការចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​នេះ បានតែ​អតិថិជន​ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តែប៉ុណ្ណោះ

    4- ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុងការ​ពិនិត្យ​លេខ IMEIs ថា​ជា​ផលិតផល​ផ្លូវការ រឺ​មិន​ផ្លូវការ  រឺ​អនុវត្ត​សមស្រប​តាម រឺ​មិន​ស្របតាម​លក្ខខណ្ឌ !!

    5- កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដោយ​ចាប់ឆ្នោត 4 ដង ក្នុង 1 សប្តាហ៍​ម្តង រហូតដល់​ចុងខែ​មេសា ! ប្រ​ញ៉ាប់​ឡើង​រង្វាន់​មានកំណត់ !!

    កាលវិភាគ​ការចាប់​ឆ្នោត​ផ្សងសំណាង ដែល​ផ្សាយ​ផ្ទាល់ Live តាម Huawei Mobile (KH) មាន​ដូចខាងក្រោម:

    (1) ការចាប់​រង្វាន់ លើក​ទី 1 ថ្ងៃ 27 មីនា 2018 នៅ​ក្រុមហ៊ុន Huawei ដោយផ្ទាល់

    (2) ការចាប់​រង្វាន់ លើក​ទី 2 ថ្ងៃ 03 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សូរិយា​ជាន់​ទី 3

    (3) ការចាប់​រង្វាន់​លើក​ទី 3 ថ្ងៃ 10 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សុ​វណ្ណា​ជាន់​ទី 4

    (4) ការចាប់​ឆ្នោត លើក​ទី 4 ថ្ងៃ 24 មេសា 2018 នៅ ក្រុមហ៊ុន Huawei ដោយផ្ទាល់

    **   IMEI ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង គឺ​បានតែ IMEI ពី​ផលិតផល​នាំ​ច​លូ​ផ្លូវការ​ដែលមាន​ត្រា​ក្រុមហ៊ុន​លើ​ប្រអប់ និង​មានប​ណ្ណ័​ធានា​ត្រឹមត្រូវ ប៉ុណ្ណោះ

    **   រយៈពេល​ផុតកំណត់​ទទួល IMEIs គឺ 1 ថ្ងៃ មុន​ថ្ងៃ​ចាប់ឆ្នោត នៃ​សប្តាហ៍នីមួយៗ

    **   អតិថិជន​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន

    **   IMEI ដែល​ផ្ញើ​មកហើយ​មិនទាន់​ឈ្នះ​រង្វាន់​ក្នុងការ​ចាប់ឆ្នោត​លើក​ទី 1 ក៍​មានឱកាស​ឈ្នះ​រង្វាន់ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍ក្រោយៗទៀត។

    ព័ត៌មាន​អំពី Huawei ទទួលបាន ចំណាត់ថ្នាក់​លេខ​រៀង​ទី២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ (Most Valuable Global Brands 2018)

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់៖ https://consumer.huawei.com
    សម្រាប់​ព័ត៌មានថ្មីៗពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ៖
    Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
    Instagram link: www.instagram.com/huaweimobilekh លេខ​ទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ [email protected]