Author: ធឿន មករា

  • Crispy​ Salmon​ with​ Lemon​ Coriander​ ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​

    Crispy​ Salmon​ with​ Lemon​ Coriander​ ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​

    ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​; Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។

    គ្រឿងផ្សំ
    – ត្រីសាល់ម៉ុន 120g
    – ប្រេងអូលីវ 10 ml
    – ប្រេងឆា 20g
    – ដំឡូងបារាំង 100g
    – ប៊័រ (សាប) 15g
    – ទឹកដោះគោស្រស់ 5g
    – ម្សៅ Nutmeg 0.5g
    – មើមការ៉ុត 20g
    – ននោងបារាំង (Zucchini) 20g
    – ផ្កាខាត់ណា ប្រូខូលី 30g
    – ផ្កាខាត់ណាពណ៌ស 30g
    – ស្រាសសម្រាប់ចម្អិនអាហារ 10ml
    – ខ្ទឹមបារាំង 15g
    – ខ្ទឹមក្រហម 5g
    – អំបិល 2g
    – ម្រេចខ្មៅម៉ដ្ឋ 1g
    – គ្រីមសម្រាប់ចម្អិនអាហារ 50g
    – ទឹកសុស Caper 10g
    – ស្លឹកជីវ៉ាន់ស៊ុយ 2g
    – ក្រូចឆ្មារ 20g
    – មើម Beetroot 10g
    – ទឹកឃ្មុំ 1g

    វិធីចម្អិន
    ដំបូងត្រូវយកសាច់ត្រីសាល់ម៉ុនមួយដុំ ដែលមានទម្ងន់120g មកប្រឡាក់ជាមួយនឹងអំបិល និងម្រេចម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយនឹងប្រេងអូលីវ ហើយយកទៅចៀននៅក្នុងខ្ទះ ដោយបន្ថែមប្រេងឆាបន្តិចឱ្យល្មមជាមួយនឹងសាច់ត្រី មុននឹងដាក់ត្រីសាល់ម៉ុនចៀន អ្នកត្រូវយកអំបិលបន្តិចមកប្រឡាក់នៅលើស្បែកត្រី ដើម្បីឱ្យស្បែកត្រីឡើងស្រួយល្អ រួចចៀនដោយបើកភ្លើងឱ្យក្តៅខ្លាំង រួចចៀនឱ្យឆ្អិនតាមកម្រិតដែលអ្នកចូលចិត្ត (រយៈពេល1នាទីប្រែទៅមួយជ្រុងទៀត ដើម្បីឱ្យឆ្អិនល្មមឆ្ងាញ់)។ ចំណែកបន្លែវិញ ត្រូវយកបន្លែទាំងអស់ដែលមានដូចជា ផ្កាខាត់ណា ប្រូខូលី ការ៉ុត ខ្ទឹមក្រហម ខ្ទឹមបារាំង មើម Beetroot និងននោងបារាំង យកទៅស្រុះជាមុនសិន រួចសឹមយកមកចៀនជាមួយប៊័រ ដោយបន្ថែមម្រេចម៉ដ្ឋ និងអំបិលចូលបន្តិច ចៀនឱ្យរាងទន់បន្តិចជាការស្រេច រួចដួសដាក់នៅក្នុងចាន។ ចំណែកដំឡូងបារាំងត្រូវយកទៅចំហុយជាមួយទឹកដោះគោស្រស់ និងតប់ឱ្យម៉ដ្ឋ រួចយកមកដាក់នៅលើចាន រួចសឹមដាក់ត្រីសាល់ម៉ុនចៀនពីលើ ដោយកាត់ស្បែកត្រីចេញ ដើម្បីយកមកតុបតែងលម្អ និងទទួលទានបែបស្រួយស្រឹបតែម្តង។ ជាចុងក្រោយត្រូវស្រោចដោយទឹកសុស Caper ពីលើជាការស្រេច៕

  • ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់​មួយណា​ប្រសើរ​ជាង?

    ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់​មួយណា​ប្រសើរ​ជាង?

    និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​នាពេល​បច្ចុប្បន្នកំពុង​មាន​សកម្មភាព​ផុលផុស​ជាខ្លាំង នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​មួយចំនួនទៀត ដោយសារ​តម្រូវការ​នៃ​ការចង់បាន​ផ្ទះ​រស់នៅ​របស់​ខ្លួនឯង​ត្រូវបាន​គេ​គិតថា​វា​មាន​លក្ខណៈ​ងាយស្រួល​ជាង​ជួល​ផ្ទះ​គេ​នៅ តែ​នៅក្នុង​ការទិញ​ផ្ទះ​នាពេល​បច្ចុប្បន្ននេះ មាន​លក្ខខណ្ឌ​ច្រើនបែប​ច្រើន​សណ្ឋាន ដូចជា ទិញ​ដោយមាន​ប្រាក់​កក់ មិនមាន​ប្រាក់​កក់​ជាដើម។ល។ ដូច្នេះ​សួរថា តើ​ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់​មួយណា​ប្រសើរ​ជាង?

    លោក សេង វិសុទ្ធ ដែលជា​អតិថិជន​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​មួយ​នៅ​សង្កាត់​អូ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយថា កន្លងមក​លោក​គ្រាន់តែ​ជា​និស្សិត​ធ្វើ​ចំណាកស្រុក​មក​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅក្នុង​ភ្នំពេញ។ អំឡុងពេល​កំពុង​បន្ត​ការសិក្សា​នោះ លោក​បាន​ជួល​បន្ទប់​ក្នុងផ្ទះ​របស់គេ​នៅ​ជាមួយ​និស្សិត​ដទៃទៀត ដោយ​បន្ទប់​នោះ​មាន​លក្ខណៈ​តូចចង្អៀត មិនមាន​ផាសុកភាព​គ្រប់គ្រាន់​សម្រាប់​រស់នៅ​ទេ តែដោយសារ​ជីវភាព​មានការ​ខ្វះខាត មិនមាន​ជម្រើស​ណា​ប្រសើរ​ជាង​នេះ​ទេ។ ក្រោយពី​រៀន​ចប់​ថ្នាក់​បរិ​ញ្ញា មានការ​ងារ​ធ្វើ​ត្រឹមត្រូវ លោក​ក៏បាន​រៀបការ ហើយក៏​បានសម្រេច​ចិត្ត​ទិញ​ផ្ទះ​បង់​រំលស់​ដោយ​មិនមាន​ប្រាក់​កក់​នោះទេ ដើម្បី​រស់នៅ​មាន​ផាសុកភាព​ជាមួយ​ក្រុមគ្រួសា​រ។ លោក​បន្តថា លោក​មាន​លុយ​ខ្លះ​ដែរតែ​មិន​កក់​ទៅឱ្យ​ម្ចាស់​បុរី​លំនៅឋាន​នោះទេ ដោយសារ​ទុក​ប្រាក់​បម្រុង​សម្រាប់ធ្វើ​អាជីវកម្ម​នៅផ្ទះរកប្រាក់​ចំណេញ​ពី​ផ្ទះ​នោះមក​វិញ។ ហើយ​មកទល់ពេលនេះ លោក​បាន​បើក​អាជីវកម្ម​បោកគក់​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន ដែល​ធ្វើឱ្យ​លោក​អាច​រកប្រាក់​ចំណូល​ចូល​គ្រួ-​សារបាន​មួយចំណែក​ធំ​ទៀត​ដែរ​សម្រាប់​ការបង់​រំលស់​ផ្ទះ​ប្រចាំខែ។

    ចំណែក​អ្នកស្រី រិ​ន លី​តា ជា​អ្នកទិញ​ផ្ទះល្វែង​បង់​រំលស់​មាន​ប្រាក់​កក់​នៅ​បុរី​ចំការ​ដូង ខណ្ឌដង្កោ​វិញ​បាន​និយាយថា ការទិញ​ផ្ទះ​មាន​ប្រាក់​កក់​វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម និង​ការប្រាក់​បាន​ច្រើន ដែល​ធ្វើឱ្យ​ការបង់​រំលស់​ប្រចាំខែ​មាន​ភាព​ធូរស្រាល​ជាង​ការទិញ​ផ្ទះ​ដោយ​មិនមាន​ប្រាក់​កក់​ទាល់តែសោះ។ អ្នកស្រី​បញ្ជាក់ថា ដោយសារតែ​ស្វាមី​របស់​អ្នកស្រី​ធ្វើការ​មាន​ប្រាក់ខែ​ច្រើន​សមរម្យ និង​អ្នកស្រី​មាន​មុខរបរ​ផ្សេង​អាច​រកប្រាក់​បាន​ច្រើន​គួរសម​ដែរនោះ ធ្វើឱ្យ​អ្នកស្រី​អាច​ទិញ​ផ្ទះ​ក្នុង​បុរី​បាន​ចំនួន 2ល្វែង​ដែល​សុទ្ធ​តែមាន​ប្រាក់​កក់30%មុន​ទាំងអស់ ហើយបច្ចុប្បន្ន​ផ្ទះ​ទាំង 2ល្វែង​នោះបាន​ជួល​ឱ្យគេ​នៅ​បន្ត​អស់ហើយ ដោយ​ក្នុង 1ល្វែង​ជួល​បាន​តម្លៃ 200ដុល្លារ​អាមេរិក​សម្រាប់​យកមក​សម្រាល​បន្ទុក​ថ្លៃបង់​រំលស់​ផ្ទះ​នោះ​ប្រចាំខែ​ទៅវិញ។ អ្វីដែល​ធ្វើឱ្យ​អ្នកស្រី​សម្រេច​ទិញ​ផ្ទះ​នៅក្នុងបុរីចំនួន 2ល្វែង ដោយ​មិន​យកប្រាក់​ដែលមានទាំងអស់​ទៅ​ទិញ​ផ្តាច់ 1ល្វែង​នោះ ដោយសារ​គិតថា ទោះជា​ត្រូវ​បង់ 2ត្រួតគ្នា​ក៏ដោយ នៅពេលដែល​យើង​ដាក់​ជួល ក៏បាន​ប្រាក់​មួយចំណែក​ខ្លះ​ដើម្បី​បង់​រំលស់​ទៅវិញ​ដែរ និង​លុះ​បង់យូរៗទៅ វា​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​ផ្តាច់មុខ​របស់​យើង​ទាំង 2ល្វែង។

    ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក គង់ តារា ប្រធាន​ផ្នែក​លក់​នៃ​បុរី​ចតុមុខ​ស៊ី​ធី មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​មានប្រសាសន៍ថា ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់ មិនមាន​មួយណា​ប្រសើរ​ជាង​មួយណា​នោះទេ អាស្រ័យទៅលើ​អតិថិជន​ថា តើ​គាត់​មានលទ្ធភាព​បង់ប្រាក់​កក់​ដែរ​ឬ​អត់? ហើយ​បើ​មាន​ប្រាក់​កក់ គឺ​បាន​កាត់បន្ថយ​ថ្លៃដើម និង​ការប្រាក់​បាន​មួយចំណែក​ធំ ដែល​បាន​ជួយ​សម្រួល​ដល់​ការបង់​រំលស់​ប្រចាំខែ។

    យ៉ាងណា​នោះ សម្រាប់​អតិថិជន​មួយចំនួន​ដែលមាន​ប្រាក់​ដែរ ប៉ុន្តែ​គាត់​មិនបាន​យកទៅ​កក់​ទេ ព្រោះ​គិតថា ទិញ​ផ្ទះ​ចំ​កន្លែង​រកស៊ី​បាន ក៏​សុខចិត្ត​ទុក​ប្រាក់​មួយចំនួន​នោះ​សម្រាប់​បើក​អាជីវកម្ម​រកស៊ី​ដោយ​ខ្លួនឯង​ក្នុង​បុរី​វិញ​ក៏​អាច​រកប្រាក់​ចំណេញ​បាន​ច្រើនជាង​យកទៅ​កក់​ថ្លៃ​ផ្ទះ​នោះដែរ តែ​គ្រាន់តែ​ថា ការទិញ​ផ្ទះ​បង់​រំលស់​មិនមាន​ប្រាក់​កក់ ត្រូវ​ចំណាយ​បង់​ប្រចាំខែ​រាង​ច្រើនជាង​អ្នក​ដែលមាន​ប្រាក់​កក់​ប៉ុណ្ណោះ។

    យ៉ាងណា​នោះ អ្នកជំនាញ​ផ្នែក​លក់​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើនេះ បានផ្តល់​អនុសាសន៍​ទៅដល់​ប្រជាពលរដ្ឋ​ថា គួរតែ​ទិញ​ផ្ទះ​នៅ​ដោយ​ខ្លួនឯងជាជាង​ជួល​ផ្ទះ​គេ​នៅ ទោះ​ជាមាន​ប្រាក់​កក់ ឬ​មិនមាន​ប្រាក់​កក់​ក៏ដោយ តែ​វា​គ្រាន់តែ​ទាមទារ​ឱ្យមាន​ការគិត​គួរឱ្យ​បាន​ច្បាស់​បន្តិច​ថា តើ​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​ដែរឬទេ​សម្រាប់​ការបង់ប្រាក់​រំលស់​ប្រចាំខែ​នោះ​ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក​ក៏បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ទៀតថា អតិថិជន​ពុំគួ​រង់ចាំ​សន្សំ​លុយ​គ្រប់​ទើប​ទិញ​ផ្ទះ​នៅ​នោះទេ បើ​មាន​លុយ​ខ្លះ​អាច​បង់​រំលស់​បាន គួរតែ​ទិញ​ផ្ទះ​បង់​រំលស់​ទៅ ព្រោះ​បើ​រង់ចាំ​មាន​លុយ​គ្រប់​នោះ នឹងមាន​ការលំបាក​ខ្លាំង​ព្រោះថា ផ្ទះ ឬ​ដីធ្លី​មានការ​ឡើងថ្លៃ​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

  • សណ្ឋាគារ Himawari Hotel Apartments រៀបចំពិធីសម្តែង ម៉ុង សាយទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិន

    សណ្ឋាគារ Himawari Hotel Apartments រៀបចំពិធីសម្តែង ម៉ុង សាយទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិន

    រាជធានីភ្នំពេញ ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2019នៅសណ្ឋាគារ Himawari Hotel Apartments ក៏ដូចជាថ្នាក់ដឹកនាំរបស់សណ្ឋាគារបានរៀបចំពិធីសម្តែង ម៉ុង សាយ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិននៅក្នុងទីធ្លា​សណ្ឋាគារតែម្តង។​ ក្នុងកម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិក ថ្នាក់គ្រប់គ្រង់ គ្រប់ជាន់ថ្នាក់របស់សណ្ឋាគារ Himawari Hotel Apartments ជាពិសេសវត្តមានភ្ញៀវជាច្រើនរូបដែលបានស្នាក់នៅក្នុងសណ្ឋាគារ។ បន្ទាប់រីករាយជាមួយនឹងការសម្តែង ម៉ុង សាយ បុគ្គលិក និងភ្ញៀវកិត្តិយសបានរីករាយជាមួយនឹងការថតរូបអនុស្សារីយ៍​ជាមួយគ្នាផងដែរ។​

    គួរបញ្ជាក់ផងដែលថា ម៉ុង សាយ គឺជាទម្រង់នៃរបាំប្រពៃណីរបស់ប្រទេសចិន ហើយ ម៉ុង សាយ សម្តែងជាចលនា និង ស្លៀកពាក់ដូចទៅនឹងសត្វតោ និង សត្វនាគ ហើយការសម្តែង ម៉ុង សាយ គឺដើម្បីនាំមកនូវសំណាងល្អ និង ការរកសីុមានបាន។ ម៉ុង សាយ ត្រូវបានសម្តែងជាទូទៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ និងសាសនារបស់ចិន។ វាក៏ត្រូវបានអនុវត្តនៅក្នុងឱកាសដ៏សំខាន់ដូចជាព្រឹត្តិការណ៍បើក​សម្ពោធអាជីវកម្ម ការប្រារព្ធពិធីពិពិសេស និងអាចត្រូវបានសម្តែងដើម្បីគោរពជូនភ្ញៀវពិសេសដោយសហគមន៍ចិនផងដែរ៕

     

  • វគ្គជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងប៉ោយប៉ែត

    វគ្គជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងប៉ោយប៉ែត

    ទីក្រុងប៉ោយប៉ែត៖ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរក ឃើញជើងខ្លាំង៦ក្រុមប្រចាំមណ្ឌលទីក្រុងប៉ោយប៉ែត ខណៈក្រុម Sisophon FC “A” គ្រងជើងឯកក្រោយ ពីយកឈ្នះលើក្រុម Bun Koy FC ក្នុងលទ្ធផល៣ ទល់២ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅនៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត នៅបរិវេនផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥។

    ចំណែកក្រុម Poi Pet Empire FC “A” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុម Family FC “B” ក្នុងលទ្ធផល៤ទល់១ សម្រាប់២ក្រុមទៀតដែលត្រូវឡើងទៅភ្នំពេញដែរ គឺក្រុម Serey Sophon FC “C” និងក្រុម Bun Koy legends ដោយសារតែក្រុមទំាង២នេះស្ថិតនៅក្នុងក្រុមចាញ់ល្អជាងគេនៃការប្រកួតវគ្គ៨ ក្រុមចុងក្រោយ។

    សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត គឺក្រុម Sisophon FC “A” ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម Bun Koy FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម PoiPet Empire FC “A” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើ Family FC “B”  ប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

    សម្រាប់ទីក្រុងប៉ោយប៉ែតដែលជាមណ្ឌលទី៥នេះគណៈកម្មាធិការរៀបចំការប្រកួតយកតែ៦ក្រុមរួមមានក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ខាងមុខនេះជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់Ronaldinho។

    ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ឆន សុវណ្ណារាជ  កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោក ដួង វិរ:សិដ្ឋ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily  ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅទីក្រុងប៉ោយប៉ែតសប្បាយរីករាយ និងរាំកម្សាន្ត ទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

    សម្រាប់ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀត គឺខេត្តសៀមរាបនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ គណៈកម្មាធិការរៀបចំការប្រកួត យក១២ក្រុម ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

  • Aguero រក​បាន​ 3គ្រាប់​ដើម្បី​ជួយ​ឱ្យ Man City កាត់​បន្ថយពិន្ទុ​តាម​ពី​ក្រោយ Liverpool

    Aguero រក​បាន​ 3គ្រាប់​ដើម្បី​ជួយ​ឱ្យ Man City កាត់​បន្ថយពិន្ទុ​តាម​ពី​ក្រោយ Liverpool

    លោក Pep Guardiola បាន​បង្កើត​ឱ្យ​មានការ​លេង​ស៊ី​ចង្វាក់គ្នាយ៉ាង​ល្អ​បំផុត​មួយ​ក្នុង​តំបន់​បម្រើក្នុង​​កីឡា​បាល់​ទាត់​អឺ​រ៉ុប ជា​មួយ​នឹងក្រុម Manchester City ប៉ុន្តែខ្សែ​​ប្រយុទ្ធ Sergio Aguero បាន​បង្កើត​ឱ្យមាន​ការ​ចង​ចាំមួយ​​កាលពីថ្ងៃ​អាទិត្យ ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេ​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីន​រូប​​នេះ រក​បាន​គ្រាប់​បាល់​ទាំង​ 3​គ្រាប់ ក្នុង​ពេល​ក្រុម Man City ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 3-1 លើ​ក្រុម Arsenal ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុប​របស់​គេ​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់នៅ​រដូវកាល​នេះ ​កើន​ដល់​ 20​គ្រាប់​។

    ​គ្រាប់​បាល់​របស់​កីឡាករ​វ័យ​​ 30​ឆ្នាំ​រូបនេះ សុទ្ធ​សឹង​បាន​កើត​ឡើង​នៅ​ជិត​​​មុខ​ទីទាំងអស់​ដែលនេះជាការ​បង្ហាញ​ថា រូប​គេគឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​។

    ​ជ័យជម្នះ​​នេះបាន​ជួយ​ឱ្យក្រុម​ឈរ​លេខ​2 Man City ដេញ​តាម​ពីក្រោយ​ក្រុម Liverpool តែ 2ពិន្ទុប៉ុណ្ណោះ។ លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «រូប​គេ​បាន​កើត​មក​ជាមួយ​នឹង​ទេពកោ​សល្យ​ដ៏អ​ស្ចារ្យហើយ​រូប​គេ​នឹង​​ស្លាប់​​ជាមួយ​នឹង​ទេព​កោសល្យ​នោះ​»​។

    គ្រាប់បាល់​​របស់ Aguero បាន​កើត​ឡើង​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី ការ​ស៊ុត​បាល់​ស្រាល​ៗ​ចូល​ទី​យ៉ាងល្អហើយ​គ្រាប់​បាល់​ទី​3 របស់​គេ បាន​​កើត​ឡើង​តាម​រយៈ​ការ​ទទួល​ដោយ​ទ្រូង និង​រមៀល​តាម​ដៃ​របស់​គេ​។

    លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «តាំង​ពី​ចាប់​ផ្តើម​ប្រកួត ខ្ញុំ​ពិត​ជា​រីក​រាយណាស់​។ ក្នុង​រដូវកាល​ទី​1មនុស្ស​ជាច្រើន​បាន​និយាយ​ថា ខ្ញុំ​មិន​ចូល​​ចិត្ត​រូ​ប​គេ​ឡើយ ប៉ុន្តែខ្ញុំ​តែង​តែ​រីក​រាយ​»​៕

  • Ali រក​បាន​គ្រាប់​បាល់ដើម្បី​ឱ្យកាតា ផ្តួល​ជប៉ុន និងលើក​ពាន Asian Cup ជាលើក​ទី​1

    Ali រក​បាន​គ្រាប់​បាល់ដើម្បី​ឱ្យកាតា ផ្តួល​ជប៉ុន និងលើក​ពាន Asian Cup ជាលើក​ទី​1

    ខ្សែ​ប្រយុទ្ធ Almoez Ali បាន​ស៊ុត​បាល់​បក​ថយ​ក្រោយ​បញ្ចូល​ទី​យ៉ាងល្អ​ដើម្បី​រក​គ្រាប់​បាល់​ទី​9របស់​គេ​​ក្នុង​យុទ្ធ​នាការ Asian Cup ឆ្នាំ​2019 ដើម្បី​ជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​កាតារបស់គេឈ្នះ​ពាន​ប្រចាំ​ទ្វីប​ជាលើក​ទី​1 ​​តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុមម្ចាស់​ជើង​ឯក​ 4​សម័យ​កាល​ជប៉ុន ក្នុងលទ្ធផល 3-1កាលពីថ្ងៃ​សុក្រ​។

    គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ដើម​តង់​របស់ Ali បាន​ធ្វើ​ឱ្យ​​រូប​គេ​បំ​បែក​កំណត់ត្រា​នៃ​ការរ​កគ្រាប់​បាល់​សរុប​របស់​ខ្សែ​ប្រយុទ្ធ Ali Daei កាលពីឆ្នាំ​1996 ហើយ​​ក្រោម​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀត​នៅនាទី ទី​27 ​ពី​សំណាក់​កីឡាករ Abdulaziz Hatem និង​គ្រាប់​​បាល់​ប៉េ​ណាល់​​ទី​1​គ្រាប់​ទៀតរបស់ AkramAfif នៃក្រុម​ជម្រើស​ជាតិ​កា​តាបាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន នៅមុន​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ World Cup ឆ្នាំ​2022​។

    គ្រាប់​បាល់​ជា​កំណត់ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ស៊ូ​ដង់ Ali បាន​កើត​ឡើងក្រោយពី​​ការ​តវ៉ា​មួយ​ពីសំណាក់​ប្រទេស​ម្ចាស់​ផ្ទះ​អេ​មី​រ៉ាត​អា​រ៉ាប់​រួមទៅលើ​សិទ្ធិ​នៃ​ការ​ចូល​លេងរបស់​គេ​ក្នុង​ការ​ធ្វើ​ជា​តំណាង​ឱ្យក្រុម​ជម្រើស​ជាតិ​​កា​តា ត្រូវ​បាន​​ច្រាន​ចោលដោយ​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អាស៊ី ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ម៉ោងមុន​ពេល​ចាប់​ផ្តើម​ប្រកួត​។

    ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ទម្លុះ​តំបន់​ការ​ពារ​របស់​កា​តា ដែល​មិន​​បាន​របូត​គ្រាប់​បាល់​សូម្បី​តែ​​1​គ្រាប់​ក្នុង​ការ​ប្រកួត​ 6​លើក​ចុងក្រោយ​របស់​ខ្លួន ហើយ Takumi Minamino​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីទី​69ប៉ុន្តែគ្រាប់​បាល់​ប៉េ​ណាល់​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​បាន​ធ្វើ​ឱ្យក្រុម​ជម្រើស​ជាតិ​ជប៉ុន រង​បរា​ជ័យ​ជាលើក​ទី​1​ក្នុង​ការ​ប្រកួត Asian Cup វគ្គ​ផ្តាច់​ព្រ័ត្រនេះ​តែម្តង​៕

  • ការប្រគំតន្រ្តី Tiger Street Football Festival 2019 បង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រក្រុងប៉ោយប៉ែត

    ការប្រគំតន្រ្តី Tiger Street Football Festival 2019 បង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រក្រុងប៉ោយប៉ែត

    ទីក្រុងប៉ោយប៉ែតក្រោយពីការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដ៏ស្វិតស្វាញនិងជក់ចិត្តបំផុតលើ ទីលានដែលមាន៦៨ក្រុមចូលរួមនោះសម្រាប់អ្នករស់នៅ ទឹកដីជាយដែននេះកាន់តែរំភើបជាមួយការប្រគំតន្ត្រីដ៏ធំជា មួយឆាកតន្រ្តីពោរពេញទៅដោយគំនិតច្នៃប្រឌិតបានទាក់ទាញទស្សនិកជន ឲ្យមកទស្សនាយ៉ាងច្រើនកុះករពេញទីលានផ្សា រាត្រីជិត សណ្ឋាគារផ្កាយ៥ ក្រុងប៉ោយប៉ែត

    មិនតែប៉ុណ្ណោះភាពពុះកញ្ជ្រោល នៃការគាំទ្ររបស់បងប្អូនក្រោយការបង្ហាញវត្តមាន របស់តារាចម្រៀងជួរមុខ ល្បីៗដូចជាកញ្ញា ពេជ្រ សោភា  លោក ណុប បាយ៉ារិទ្ធ លោក នីកូ កញ្ញា បាច គឹមមួយ ឈិនមានិច និងឌីជេ Maily លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធី លក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រមកទទួល ទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019សម្រាប់ការប្រកួតនៅថ្ងៃទី១ គណៈកម្មការ ប្រកួតបានចាប់ផ្តើមប្រកួតវគ្គជម្រុះ៦៨ ក្រុមដោយចម្រាញ់យកជើងខ្លាំង២៤ក្រុមតាមរូបមន្តហើយនៅថ្ងៃទី២ជើងខ្លាំង២៤ក្រុ

    នេះនឹងធ្វើការប្រកួតជម្រុះជ្រើសរើសយកតែ៦ក្រុមជើងខ្លាំងនិងក្រុមគ្រងជើងឯកប្រចាំមណ្ឌលទីក្រុងប៉ោយប៉ែតទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាលជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។    

    សូមជម្រាបថា បទពិសោធន៍ដ៏អស្ចារ្យនៃការប្រកួតបាល់ទាតនិងការប្រគំតន្រី្តTiger Street Football Festival 2019 នេះនឹងបន្តដំណើរ ទៅចែកជូន បងប្អូនដែលរស់នៅ ទឹកដីខេត្តសៀមរាប នៅថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្ទេ សិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ចំពោះសកម្មភាពផ្សេងនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ ប្រចាំមណ្ឌលប៉ោយប៉ែត

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 160

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 160

    <center>[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/02/LRPN_160-Final-For-Web.pdf” force_dl=”1″]</center>

  • ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបន្តទៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែតបន្ទាប់ពីរកឃើញជើងខ្លាំង ៤ មណ្ឌលរួចហើយ

    ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបន្តទៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែតបន្ទាប់ពីរកឃើញជើងខ្លាំង ៤ មណ្ឌលរួចហើយ

    ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បន្តទៅមណ្ឌលទី៥ នៅថ្ងៃទី ២-៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុងប៉ោយប៉ែត នៅបរិវេណផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥  បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង ២១ ចំនួន ៤ មណ្ឌលរួចហើយ ។ ពិធីបើកសន្និសីទសារព័ត៌មាន ដែលនឹងប្រារព្ធនៅទីតាំង LEE HOTEL & SPA ស្តីពីការប្រកួត Tiger Street Football Festival 2019 នឹងមានការណែនាំអំពីរបៀបនៃការប្រកួតដោយយកចិត្តទុកដាក់ពីសំណាក់លោក ទុយ វិច្ឆិកា ជាប្រធានបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។  របៀបផ្គូរផ្គងក្រុមសំរាប់ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃ សៅរ៍​ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

    ៤ មណ្ឌលដែលបានធ្វើការប្រកួតរួចរួមមាន៖ មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលបាត់ដំបង បន្តស្វែករក ៦ ក្រុម ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំ២០១៩ ជាមួយនិងក្រុមខ្លាំង ៦ ផ្សេងទៀត បន្ទាប់ពីមណ្ឌលប៉ោយប៉ែត ។ ជាពិសេសក្រុមខ្លាំងទាំង ៨ មណ្ឌល និងមានឱកាសជួបជាមួយ និងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ ។

    គួររំលឹកថា ការប្រកួត Tiger Street Football Festivalនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើម ។

    សូមបញ្ជាក់ថា ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ច្រើនជាង ៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរ ថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាពផងដែរ ៕

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ