Author: ធឿន មករា

  • យុវជន​អាមេរិក​ចំណាយពេល​ជួប​មុខ​មិត្តភក្តិ​ដោយផ្ទាល់​កាន់តែ​តិច​ទៅ ដែល​បង្ហាញ​ពីស​ញ្ញាណ​គួរឱ្យ​ព្រួយបារម្ភ

    យុវជន​អាមេរិក​ចំណាយពេល​ជួប​មុខ​មិត្តភក្តិ​ដោយផ្ទាល់​កាន់តែ​តិច​ទៅ ដែល​បង្ហាញ​ពីស​ញ្ញាណ​គួរឱ្យ​ព្រួយបារម្ភ

    យុវជន​បច្ចុប្បន្ន​ប្រសិនបើ​ចង់​ទំនាក់ទំនង​គ្នា​ប្រហែលជា​មិនមែន​ជួប​មុខ​គ្នា​ដោយផ្ទាល់​នោះទេ តែគេ​នឹង​ចាប់ស្មា​ត​ហ្វូ​ន​មុនគេ​បំផុត។ ការចាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ មិន​ប្រាកដថា​ពួកគេ​ទូរស័ព្ទ​ទៅ​និយាយជាមួយគ្នា​ដោយផ្ទាល់​ទេ តែ​អាចជា​ការផ្ញើ​សារ ឬ​ការទាក់ទង​តាម​បណ្តាញ​សង្គម​ជាដើម។

    យុវជន​នៅ​អាម​រិ​ក​បច្ចុប្បន្ននេះ ត្រូវបាន​គេ​រកឃើញថា ​បាន​ចំណាយពេល​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​សង្គម និង​នៅមុខ​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ច្រើន​បំផុត​ដែលជា​មធ្យម​ប្រមាណ 9ម៉ោង ក្នុង​មួយថ្ងៃ។ បញ្ហា​ទាំងអស់នេះ​បាន​ប៉ះពាល់​ដល់​ការទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ហើយ​ធ្វើឱ្យ​មនុស្ស​កាន់តែ​មាន​អារម្មណ៍​ថា​នឿយហត់ និង​ឯ​ការ។

    វេទិកា​សេដ្ឋកិច្ចពិភពលោកបាន​បញ្ចាក់​ថា ​ចរន្ត​នៃ​យុវជន​លើ​ពិភពលោក​នៅ​ឆ្នាំ​ទសវត្សរ៍ឆ្នាំ1970 មាន​ភាពប្រែប្រួល​យ៉ាងច្រើន​ខុសពី​ពេលបច្ចុប្បន្ន។ តាមពិត​បញ្ហា​ទំនាក់ទំនង​របស់​យុវជន​ទល់មុខ​គ្នា​ដោយផ្ទាល់​បាន​ធ្លាក់ចុះ​តាំងពី​ទសវត្សរ៍ឆ្នាំ1970 រហូតមក តែ​វា​ធ្លាក់ចុះ​ខ្លាំង​ចាប់ពី​ឆ្នាំ2010 រហូតមកដល់​បច្ចុប្បន្ន ស្រប​ពេលដែល​កំណើន​យុវជន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ត្រូវបាន​គេ​រកឃើញថា​កំពុង​កើនឡើង​យ៉ាងខ្លាំង។

    បើ​ប្រៀបធៀប​គ្នា​ពី​ចំណូលចិត្ត​របស់​យុវជន​កាលពី​ប៉ុន្មាន​ទសវត្សរ៍មុន អ្វីដែល​ពួកគេ​ចូលចិត្ត​ជាងគេ​គឺ​ការជួបគ្នា​ជប់លៀង ចេញទៅ​ក្រៅ​ជជែក​គ្នា ជិះឡាន​កម្សាន្ត ដើរ​ផ្សារ ឬ​មើល​កុន​ជុំគ្នា​ជាដើម តែ​សម័យ​បច្ចុប្បន្ន​ដោយសារតែ​យុវវ័យ​មាន​ការងារ​ខាងក្រៅ​ច្រើន ហើយ​ទន្ទឹមនឹង​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ​ទៀត​នោះ យុវវ័យ​ហាក់​នៅក្នុង​ពិភព​តែម្នាក់ឯង​ច្រើនជាង​ជួបជុំគ្នា។

    នៅ​ទសវត្សរ៍​ឆ្នាំ 1970 មាន​យុវជន​ប្រមាណ 52ភាគរយ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី12 ឧស្សាហ៍​ចេញទៅ​ខាងក្រៅ​ដើម្បី​ជួបជុំ​មិត្តភក្តិ​ជា​រៀងរាល់ថ្ងៃ តែ​នៅ​ឆ្នាំ2017 មាន​យុវជន​ត្រឹមតែ 28ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ដូច្នេះ។ ទិន្នន័យ​នេះ​ត្រូវបាន​គេ​រកឃើញថា ​វា​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​នៅក្នុង​រយៈពេល 7ឆ្នាំ​ចុង​ក្រោយនេះ។

    តាម​ការស្រាវជ្រាវ​បញ្ជាក់ថា ​ទោះបី​ជាមាន​បច្ចេកវិទ្យា​ប្រើប្រាស់ ហើយ​មនុស្សម្នាក់ៗហាក់​នៅក្នុង​ពិភព​ធំ​ទូលាយ តែ​តាមពិតទៅ​ពួកគេ​មាន​អារម្មណ៍​ឯ​ការ​ច្រើនជាង​មុន ព្រោះ​អារម្មណ៍​របស់​ពួកគេ​ស្ថិត​នៅតែ​ក្នុង​ពិភព​ស្រមើស្រមៃ និង​ពិភព​ឌីជីថល​តែប៉ុណ្ណោះ។ ក្រៅពីនេះ​ស្ថានភាព​ផ្លូវ​អារម្មណ៍​ក៏​កាន់​តែមាន​ភាព​អា​ក្រ​ក់ឡើ​ង ព្រោះ​ពួកគេ​ចំណាយ​ពេលវេលា​ច្រើន​ជ្រុល​ជាមួយ​ការ​សំកុក​នៅតែ​ម្នាក់ឯង ហើយ​មិន​ចូលចិត្ត​បើកចំហ​ជីវិត​ខ្លួនឯង​នៅក្នុង​ពិភព​ជាក់ស្តែង។

    បញ្ហា​មួយ​ផ្សេងទៀត​ដែល​កំពុង​ប្រឈម​ជាមួយនឹង​យុវជន​បច្ចុប្បន្ន​ផងដែរ​គឺ បើទោះបីជា​ពួកគេ​ជួបជុំគ្នា​ក៏ដោយ ​ក៏​ពួកគេ​នៅតែ​សកម្ម​ជាមួយ​បច្ចេកវិទ្យា​ដែរ។ យុវវ័យ​ភាគច្រើន​ចេញទៅ​ក្រៅ​ជាមួយគ្នា តែ​គណនី Instagram របស់​ពួកគេ​នៅតែ Active មានន័យថា ​ទោះបីជា​ជួបជុំ​ផ្ទាល់​មុខ​ក៏ត្រូវ​ចែកពេល​ជាមួយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែរ ដែល​ធ្វើឱ្យ​គុណភាព​នៃ​ការជួបជុំ​នេះ​ត្រូវ​កាត់បន្ថយ។

    តាមរយ:​លទ្ធផល​នេះ​គេ​រកឃើញ​ថា ចាប់ពី​ឆ្នាំ2012 មក​ចំនួន​យុវជន​ដែលមាន​បញ្ហា​ធុញថប់​អារម្មណ៍ (depression) និង​ខ្វះ​សុភមង្គល (unhappiness) កើនឡើង​ខ្លាំង។ បញ្ហា​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ​មកពី​ពួកគេ​នៅ​ជាមួយ​កញ្ចក់​ឧបករណ៍​អេឡិចត្រូនិក​ច្រើនជាង​ជួប​មនុស្ស​ជាក់ស្តែង ដែល​ធ្វើឱ្យ​ផ្លូវចិត្ត​ចាប់ផ្តើម​ទន់ខ្សោយ និង​អស់សង្ឃឹម។ ហេតុនេះ​ដំណោះស្រាយ​សំខាន់​គឺ យុវវ័យ​គួរ​ចាប់ផ្តើម​កាត់បន្ថយ​ពេលវេលា​លង់់​ខ្លាំង​ជ្រុល​នៅក្នុង​បណ្តាញ​សង្គម ហើយ​ចេញទៅ​ខាងក្រៅ​ដើម្បី​ជួប​មនុស្ស និងចែករំលែក​ភាព​រីករាយ និង​ចំណេះដឹង​ជាមួយគ្នា​ដើម្បីឱ្យ​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង៕

  • តើ​យុវជន​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​សង្គ្រោះ​ទម្រង់​វប្បធម៌​មួយចំនួន​ដែល​ជិត​បាត់បង់​?

    តើ​យុវជន​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​សង្គ្រោះ​ទម្រង់​វប្បធម៌​មួយចំនួន​ដែល​ជិត​បាត់បង់​?

    កម្ពុជា​ ប្រទេស​ដែល​មាន​អរិយធម៌​ និង​វប្បធម៌​ចំណាស់​ជាងគេ​ ហើយ​សម្បូរ​បែប​ទាំង​សិល្បៈ​អរូបិយ​ស្ថាបត្យកម្ម​ ទស្សន​អប់រំ​ និង​ផ្នែក​ជាច្រើន​ផ្សេងទៀត​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ដោយសារតែ​ការ​ឆ្លងកាត់​សង្គ្រាម​ និង​ជម្លោះ​នានា​ក្នុង​ប្រវត្តិសាស្ត្រ​ ធ្វើ​ឱ្យ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្លះ​ត្រូវ​បាន​បាត់បង់​ ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ យុវជន​ក៏​មិនសូវ​មានការ​គាំទ្រ​ច្រើន​នោះ​ដែរ​។

    ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នានា​ទាំងអស់​នេះ​ ធ្វើ​ឱ្យ​ក្រុម​យុវជន​មួយចំនួន​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​ដើម្បី​ស្តារ​ឡើងវិញ​នូវ​ទម្រង់​សិល្បៈ​ទាំងអស់​នោះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ចូលរួម​ពីសំណាក់​យុវជន​ជាច្រើន​លាន​នាក់​នៅ​កម្ពុជា​។ គ្រាន់តែ​ក្រុម​ណាមួយ​ឬសកម្មភាព​មួយរយៈពេល​ខ្លី​មិន​អាច​ជួយសង្គ្រោះ​ទម្រង់​វប្បធម៌​ទាំងអស់​នោះ​បានទេ​ តែ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ទាំងអស់គ្នា​។

    លោក​ សោម​ ច័ន្ទ​សុធា​ សមាជិក​ក្រុម​យុវជន​ដែល​បាន​គាស់​រំឮក​ឡើងវិញ​នូវ​ល្ខោនអាប៉េ​ ដែល​បាន​បាត់បង់​ពី​ប្រទេស​កម្ពុជា​មកវិញ​នា​ពេល​ថ្មី​ៗនេះ​បាន​លើកឡើង​ថា​ កម្ពុជា​យើង​មាន​ទម្រង់​ទស្សនីយភាព​សិល្បៈ​ល្អ​ៗច្រើនណាស់​ដែល​មាន​ទាំង​សោភណភាព​ គុណភាព​ និង​តម្លៃ​អប់រំ​ល្អ​ដល់​ប្រជាជន​ តែ​ទម្រង់​ទាំងអស់​នេះ​បាន​បាត់បង់​បន្តិច​ម្តង​ៗពីសង្គម​ខ្មែរយើង​។ ទម្រង់​សិល្បៈ​ខ្លះ​នៅសល់​តែ​ឈ្មោះ​ទេ​ ដូចជា​ល្ខោនអាប៉េ​នេះ​ជាដើម​ ព្រោះ​វា​បាន​អវត្តមាន​ជាច្រើន​ឆ្នាំ​ ហើយ​មនុស្ស​មួយចំនួន​ថែមទាំង​មិនដែល​ឮឈ្មោះ​ទៀតផង​ តែ​យើង​នៅសល់​ឯក​សារ​ខ្លះ​ៗ និង​សិល្បករ​-សិល្បៈ​ការិនី​ខ្លះ​ដែល​កំពុង​រស់នៅ​ និង​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅ​ទី​កន្លែង​ផ្សេង​ៗពីគ្នា​។ ដោយសារតែ​ចង់ឱ្យ​ទម្រង់​សិល្ប​នេះ​រស់​ឡើងវិញ​ ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ថវិកា​ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ឱ្យ​សិល្បករ​-សិល្ប​ការិនី​ទាំងអស់​នោះ​ពី​បណ្តា​ខេ​ត្ត​ឆ្ងាយ​ៗ និង​មាន​អាយុ​ចំ​ណាស់​ៗពី​ខេ​ត្ត​ឆ្ងាយ​ៗឱ្យមក​ជុំគ្នា​ និង​សម្តែង​ឡើងវិញ​។

    លោក​ សោម​ ច័ន្ទ​សុធា​ បាន​និយាយ​ថា​៖ “ការ​ធ្វើ​ឱ្យ​រស់​ឡើងវិញ​នេះ​មិន​អាច​ជោគជ័យ​បានទេ​បើ​គ្មាន​ការ​គាំទ្រ​ និង​យកចិត្ត​ទុកដាក់​បន្ត​ ព្រោះ​យើងខ្ញុំ​បាន​បង្កើត​កម្មវិធី​មួយ​នេះ​ឡើង​បាន​ត្រឹមតែ​បង្ហាញថា​សិល្បៈ​ទម្រង់​នេះ​នៅ​មានជីវិត​ ហើយ​អាច​នឹង​រីក​ដុះដាល​ប្រសិនបើ​មានការ​គាំទ្រ​ តែ​ការ​រីកចម្រើន​ ឬបាត់បង់​ទៅវិញ​ ក៏​អាស្រ័យ​សាធារណជន​ ជាពិសេស​យុវជន​ភាគច្រើន​ដែរ​”។

    លោក​ ច័ន្ទ​សុធា​ បាន​បន្ថែម​ទៀត​ថា​ យុវជន​ម្នា​ក់ៗ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ដល់​ទម្រង់​សិល្បៈ​វប្បធម៌​មួយចំនួន​ដែល​ជិត​បាត់បង់​មួយចំនួន​ និង​ជួយ​ថែរក្សា​ទម្រង់​ដទៃផ្សេង​ទៀត​ដើម្បី​ឱ្យ​នៅ​គង់វង្ស​ ហើយ​រឹងមាំ​ កុំឱ្យ​បាត់បង់​ទើប​ស្តាយក្រោយ​។ យុវជន​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​របស់​ខ្លួន​ ជាជាង​ការ​ភ្ញាក់ផ្អើល​តាម​ Facebook​ មួយ​គ្រា​ៗនៅពេល​មាន​ព្រឹត្តិ​ការណ៍​ ឬរឿងរ៉ាវ​វប្បធម៌​ណាមួយ​ដែល​កើតឡើង​ទាំង​នៅក្នុង​ប្រទេស​ និង​នៅក្នុង​តំបន់​។ មាន​យុវជន​ខ្លះ​មិនបាន​ស្គាល់​ពី​ទម្រង់​វប្បធម៌​ខ្លួនឯង​ច្បាស់​ តែ​បែរជា​បញ្ចេញមតិ​ និង​ការ​គាំទ្រ​ខុស​ ដោយ​យក​រូបភាព​ពី​ទម្រង់​សិល្បៈ​របស់​គេ​ហើយ​សរសេរ​ឱ្យ​គាំទ្រ​សិល្បៈ​របស់​យើង​ជាដើម​។ កាលណា​យើង​ស្គាល់​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​ច្បាស់​នោះ​យើង​មិន​ត្រឹមតែ​រក្សា​ទម្រង់​វិ​ប្ប​ធម៌​របស់​យើង​បាន​គង់វង្ស​ល្អ​នោះ​ទេ​ តែ​ថែមទាំង​អស់​ប្រើប្រាស់​ចរន្ត​ថ្មី​នៃ​វប្បធម៌​ដទៃ​ឱ្យ​ក្លាយជា​របស់​មានប្រយោជន៍​ទៀតផង​។ ជាក់ស្តែង​ នៅក្នុង​សម័យ​អង្គរ​ ដោយសារតែ​ប្រជាជន​យើង​ស្គាល់​ទម្រង់​វប្បធម៌​របស់​ខ្លួន​ច្បាស់​ទោះបីជា​វប្បធម៌​ឥណ្ឌា​ហូរ​ចូល​ក៏​យើង​កែច្នៃ​ប្រើប្រាស់​ឱ្យ​ស្រប​នឹង​សង្គម​ខ្មែរ​ដែរ​ មិនមែន​ចម្លង​យក​ទាំងស្រុង​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ ឬភ្លេច​ពី​ទម្រង់​ដើម​របស់​ខ្លួន​នោះ​ទេ​។

    នាដករ​ ហង់​ ភូមិ​រ៉ា​ បាន​លើកឡើង​ថា​ ទម្រង់​សិល្បៈ​វប្បធម៌​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គមជាតិ​របស់​យើង​ ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​សង្គមជាតិ​ដែល​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​។ ពិភពលោក​អាច​ស្គាល់​ខ្មែរ​បាន​ តាមរយៈ​មរតក​វប្បធម៌​ដ៏​ល្អ​វិសិដ្ឋ​ ជាពិសេស​សិល្បៈ​ប្រកបដោយ​គុណ​តម្លៃ​ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​របស់​យើង​។ ទម្រង់​វប្បធម៌​របស់​ខ្មែរយើង​មាន​លក្ខណៈ​ពិសេស​ច្រើនណាស់​ តែ​គួរ​ឱ្យ​សោក​ស្តាយ​ ចំនួន​អ្នកគាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​មានកម្រិត​នៅឡើយ​ ព្រោះ​សម្បូរ​តែ​អ្នកគាំទ្រ​តែមាត់​ តែ​មិនបាន​គាំទ្រ​ពិតប្រាកដ​នោះ​ទេ​។ ដូច​យើង​បានឃើញ​ហើយ​ក្នុង​បណ្តាញ​សង្គម​សម្បូរ​ណាស់​អ្នក​ថា​ស្រឡាញ់​វប្បធម៌​ តែ​ពេល​មានកម្ម​វិធី​សម្តែង​សិល្បៈ​វប្បធម៌​ពិតប្រាកដ​មិនសូវ​មាន​អ្នកគាំទ្រ​ប៉ុន្មាន​នោះ​ឡើយ​។ ជាក់ស្តែង​នៅ​រដូវ​កាល​ចូលឆ្នាំ​ខ្មែ​រម្តងៗ​ សិល្បៈ​ប្រពៃណី​ខ្មែរ​មិនសូវ​មាន​អ្នកគាំទ្រ​ប៉ុន្មាន​នោះ​ទេ​ តែបើ​ចង្វាក់​បែក​ស្លុយ​ថ្មី​ៗយុវជន​ចាប់អារម្មណ៍​ច្រើនជាង​។

    លោក​ ហង់​ ភូមិ​រ៉ា​ បាន​និយាយ​ថា​៖ “យុវជន​ជំនាន់​ថ្មី​គួរតែ​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​គាំទ្រ​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​អស់ពី​ចិត្ត​ មិនមែន​គ្រាន់តែ​សម្តែង​ធ្វើជា​គាំទ្រ​តែ​មិន​យល់​ពី​ទម្រង់​សិល្បៈ​ទាំងអស់​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ យើង​ត្រូវ​ចេះ​អភិវឌ្ឍ​ និង​អភិរក្ស​ឱ្យ​បាន​ល្អ​”។

    សិល្បករ​បុរាណ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​ទម្រង់​ប្រពៃណី​បុរាណ​ត្រូវ​អភិរក្ស​ តែ​ក៏​មិនមែន​មិន​ត្រូវការ​អភិវឌ្ឍ​នោះ​ទេ​។ ការ​អភិវឌ្ឍ​នេះ​គឺ​អភិវឌ្ឍ​ដើម្បី​អភិរក្ស​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​មាន​បច្ចេកវិទ្យា​ច្រើន​ ហេតុនេះ​យុវជន​ជំនាន់​ថ្មី​ដែល​មាន​ជំនាញ​ផ្នែក​នេះ​អាច​ចូលរួម​ចំណែក​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជំនួយ​ដល់​សិល្បៈ​វប្បធម៌​ឱ្យ​កាន់តែ​មើលទៅ​អស្ចារ្យ​ និង​រស់រវើក​។ នេះ​ជា​ការ​អភិវឌ្ឍ​ តែ​មិន​បាត់បង់​តម្លៃ​ដើម​របស់​យើង​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើ​ឱ្យ​យើង​មាន​ភាពល្អ​ប្រសើរ​ និង​ល្បី​រន្ទឺ​ថែមទៀត​ផង​៕

  • ស្វែងយល់​ពី​បញ្ហា​ស្បែក​ជាមួយនឹង​ផលិតផល​ Neutriderm​ Moisturising​ Lotion​

    ស្វែងយល់​ពី​បញ្ហា​ស្បែក​ជាមួយនឹង​ផលិតផល​ Neutriderm​ Moisturising​ Lotion​

    ស្បែក​ស្ងួត​តែងតែ​កើតមាន​ជាទូទៅ​ចំពោះ​គ្រប់​វ័យ​ទាំងអស់​។ ដូច្នេះតើ​អ្វី​ដែល​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​?

    កត្តា​ដែល​នាំ​ឱ្យ​ស្បែក​ស្ងួត​មាន​ដូចជា
    ​ កត្តា​ទី1​ : កត្តា​អាយុ
    ​ ស្បែក​ប្រែ​ទៅជា​ស្ងួត​នៅពេល​ដែល​រាងកាយ​បាត់បង់​ជាតិទឹក​ច្រើន​ ឬក៏​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​។ ហើយ​កត្តា​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​នោះ​គឺ​ អាយុ​។ អាយុ​កាន់តែ​ច្រើន​ ស្បែក​របស់​អ្នក​ផលិត​ជាតិ​ខ្លាញ់​កាន់តែ​តិច​ ស្រទាប់​របស់​ស្បែក​ក៏​កាន់តែ​ស្តើង​ជាង​មុន​ដែរ​។ កត្តា​នេះ​ហើយដែល​ធ្វើ​ឱ្យ​ស្បែក​បាត់បង់​ជាតិទឹក​យ៉ាង​ឆាប់រហ័ស​។

    កត្តា​ទី2​ : កត្តា​អាកាសធាតុ​
    ការរស់នៅ​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​ នឹង​ធ្វើ​ឱ្យ​ស្បែក​ប្រឈម​នឹង​កា​រឡ់ង​ស្ងួត​ខ្ពស់​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​សើម​ ដូច្នេះ​ ស្បែក​របស់​អ្នក​គឺ​ងាយ​នឹង​ឡើង​ស្ងួត​ខ្លាំង​ណាស់​។

    ហេតុ​ផល​ផ្សេង​ៗដែល​បណ្តាល​ឱ្យ​ស្បែក​ឡើង​ស្ងួត​ មាន​ដូចជា​ នៅក្នុង​ម៉ាស៊ីន​ត្រជាក់​ច្រើនពេក​ (នៅផ្ទះ​ នៅកន្លែង​ធ្វើការ​ ឬនៅ​ក្នុង​ឡាន​ជាដើម​) និង​ការងារ​ដែល​ឧស្សាហ៍​ប្រើ​ដៃ​សម្អាត​ ដូចជា​ គិលានុបដ្ឋាក​ ឬគិលានុបដ្ឋាយិកា​ជាដើម​។ កត្តា​ទាំងនេះ​ហើយដែល​បណ្តាល​ឱ្យ​ ស្បែក​បាត់បង់​ជាតិ​សំណើម​ពី​ធម្មជាតិ​ ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ និង​បែកស្រកា​។

    តើ​ត្រូវ​ទប់ស្កាត់​យ៉ាងដូច​ម្តេច​?
    – កុំ​ងូតទឹក​ក្តៅ​ញឹកញាប់​ : អ្នក​មិន​ត្រូវ​ងូតទឹក​ក្តៅ​ញឹកញាប់​ពេក​នោះ​ទេ​ ព្រោះ​វា​នឹង​កម្ចាត់​ជាតិ​សំណើម​ពី​ធម្មជាតិ​របស់​ស្បែក​ ជាង​ការប្រើ​ទឹក​នៅ​សីតុណ្ហភាព​ធម្មតា​ ឬទឹក​ត្រជាក់​។
    – កុំ​ប្រើ​សាប៊ូ​ : សម្រាប់​ការ​លាង​សម្អាត​គួរ​ប្រើ​ផលិតផល​ណា​ដែល​មាន​តុល្យភាព​ pH​ ដូចជា​ ការ​លាង​សម្អាត​មុខ​ ស្បែក​នៅ​បរិវេណ​ក្លៀក​ និង​នៅ​បរិវេណ​ផ្សេង​ៗទៀត​។

    ការពិត​អំពី​វីតាមីន​ អ៊ី​
    វីតាមីន​ អ៊ី​ ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ស្បែក​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សារធាតុ​ដែល​មាននៅ​ក្នុង​ខ្លួនមនុស្ស​ និង​នៅក្នុង​រុក្ខជាតិ​ផង​ដែរ​។ នេះ​មានន័យថា​ ប្រសិនបើ​អ្នក​លាប​វីតាមីន​ អ៊ី​ ផូស្វាត​ នៅ​លើ​ស្បែក​ វា​នឹង​បញ្ចេញ​នូវ​មុខងារ​ជីវ​ធម្មជាតិ​ និង​រក្សា​ជាតិទឹក​នៅ​លើ​ស្បែក​បាន​យូរអង្វែង​។ វីតាមីន​ អ៊ី​ ក៏​មាន​តួនាទី​ជួយ​កម្ចាត់​ការ​រលាក​ផង​ដែរ​ ដូច្នេះ​វា​ជួយការ​ពារ​មិន​ឱ្យ​មានការ​រលាក​រោល​ក្រហម​នៅ​លើ​ស្បែក​ ដូចជា​ មុន​ និង​សន្លា​ក។ល។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​មុន​ វីតាមីន​ អ៊ី​ មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​ជាតិទឹក​ និង​មិន​មាន​ជាតិ​ខ្លាញ់​ច្រើន​នោះ​ទេ​ វា​ថែមទាំង​ជួយ​ព្យាបាល​មុន​ និង​ជួយ​ផ្សះ​ស្បែក​របស់​អ្នក​ មិន​ឱ្យ​កើតមាន​ស្នាម​សន្លា​កទៀតផង​។

    អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយទៀត​គឺ​ វីតាមីន​ អ៊ី​ អាច​ការពារ​អ្នក​ពី​កាំរស្មី​យូ​វី​ ពី​ព្រះអាទិត្យ​ និង​កម្តៅ​។ កាំរស្មី​ទាំងនេះ​អាច​បណ្តាល​ឱ្យ​ខូច​ស្បែក​របស់​អ្នក​ និង​អាច​ធ្វើ​ឱ្យ​អ្នក​កើតជំងឺ​មហារីក​ស្បែក​បាន​។ ពន្លឺ​ព្រះអាទិត្យ​ក៏​បំផ្លាញ​វីតាមីន​ អ៊ី​ ដែល​មាននៅ​ក្នុង​ស្បែក​របស់​អ្នកផង​ដែរ​ ហើយ​នេះ​គឺជា​មូលហេតុ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវការ​ វីតាមីន​ អ៊ី​ ដើម្បី​ជួយ​ថែរក្សា​ស្បែក​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​។

    មធ្យោបាយ​ដែល​អាច​ជួយ​ទប់ស្កាត់​ស្បែក​កុំឱ្យ​ឡើង​ស្ងួត​នោះ​គឺ​សូម​ជ្រើសរើស​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ Neutriderm​ Moisturizing​ Lotion​ Vitamin​ E ព្រោះ​ផលិតផល​ថែរក្សា​ស្បែក​មួយ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​រដូវ​ក្តៅ​ និង​នៅ​រដូវ​ត្រជាក់​។ វា​មិន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ស្អិត​ស្បែក​នោះ​ទេ​។ ឡេ​ថែរក្សា​ស្បែក​ Neutriderm​ Moisturizing​ មាន​ប្រភេទ​វីតាមីន​ អ៊ី​ ដែល​មានតែ​មួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​រក្សា​សំណើម​ដល់​ស្បែក​បាន​យូរ​ជាងគេ​។ វា​ជួយ​ទប់ទល់​នឹង​សញ្ញា​នៃ​ភាព​ចាស់​របស់​ស្បែក​ ព្រមទាំង​ជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ស្បែក​ស្ងួត​ ដោយសារ​ធាតុ​វីតាមីន​ អ៊ី​ នឹង​ជួយការ​ពារ​ស្បែក​ ធ្វើ​ឱ្យ​ស្បែក​មាន​ជាតិ​សំណើម​ និង​មាន​សុខភាព​ល្អ​។

    អត្ថ​ប្រយោជន៍​មួយទៀត​នៃ​ការ​ប្រើ​ឡេ​ថែរក្សា​ស្បែក​ Neutriderm​ Moisturizing​ Lotion​ Vitamin​ E គឺ​វា​ជួយ​កម្ចាត់​នូវ​កោ​សិកា​ចាស់​ៗដែល​ខូច​ចេញ​ ហើយ​ជំនួស​មកវិញ​ដោយ​កោសិកា​ថ្មី​ ដែល​មាន​សុខភាព​ល្អ​ ព្រមទាំង​ជួយការ​ពារ​ និង​កាត់បន្ថយ​ស្នាម​សង្វារ​ និង​អាការ​រមាស់​នៅ​លើ​ស្បែក​ផង​ដែរ​។ Neutriderm​ Moisturizing​ Lotion​ Vitamin​ E ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ក្នុង​ការប្រើ​ប្រាស់​ជាមួយនឹង​ការ​ Make​ up​ ដើម្បី​ធានា​បាន​ថា​ រន្ធញើស​របស់​អ្នក​មិន​ត្រូវ​បាន​ស្ទះ​នោះ​ទេ​។

    ឡេ​ថែរក្សា​ស្បែក​ Neutriderm​ Moisturizing​ Lotion​ Vitamin​ E ជា​ផលិតផល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តាល​ឱសថស្ថាន​នានា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

     

  • ទោះ​ជាប់​និទ្ទេស​ណាក៏ដោយ​ ជន​ពិការ​នឹង​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​…

    ទោះ​ជាប់​និទ្ទេស​ណាក៏ដោយ​ ជន​ពិការ​នឹង​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​…

    ការ​គាំពារ​ជន​ពិការ​ក្នុង​វិស័យ​អប់រំ​ ជា​ការ​លើកទឹកចិត្ត​ឱ្យ​មាន​សមភាព​ក្នុង​វិស័យ​ធនធានមនុស្ស​សម្រាប់​សង្គម​ ព្រោះ​ជន​ពិការ​ក៏​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ផង​ដែរ​ក្នុងចំណោម​យុវជន​រាប់​លាន​នាក់​នៅ​កម្ពុជា​។ ដើម្បី​ជំរុញ​ឱ្យ​យុវជន​ពិការ​ទទួល​បានការ​អប់រំ​ និង​ឱកាស​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ផ្តល់​អាហារូបករណ៍​ដល់​គ្រប់​សិស្ស​ដែល​មាន​ពិការភាព​ទាំងអស់​នៅ​កម្រិត​ឧត្តម​សិក្សា​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ សិស្ស​ដែល​បាន​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​ នឹងអាច​ទទួល​បាន​អាហារូបករណ៍​សម្រាប់​សាកល​វិទ្យាល័យ​ បើ​ទោះបីជា​សិស្ស​នោះ​ជាប់​និទ្ទេស​អ្វីក៏ដោយ​។ ការអនុវត្ត​បែបនេះ​គឺ​ស្រប​ទៅ​នឹង​គោលនយោបាយ​អប់រំ​ប្រកប​ដោយ​បរិ​យា​ប័ន្ន ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ពិការ​អាច​ទទួល​បានការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ដូច​យុវជន​មិន​ពិការ​ដែរ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​ រស់​ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ការ​ផ្តល់​អាហារូបករណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅពេល​ដែល​ក្រសួង​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ហើយ​សិស្ស​ពិការ​មិន​ចាំបាច់​ទាល់តែ​និទ្ទេស​ល្អ​នោះ​ទេ​ គ្រប់គ្នា​ឱ្យ​តែ​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​ទទួល​បាន​អាហារូបករណ៍​ទាំងអស់​។ ឯកឧត្តម​បញ្ជាក់​ថា​ ក្រសួង​នឹង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ដើម្បី​ឱ្យ​សិស្ស​ពិការ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បានដឹង​ ហើយ​ចាប់​យក​ឱកាស​ក្នុង​ការ​បន្ត​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ដើម្បី​ទទួល​បាន​ជំនាញ​ច្បាស់លាស់​មួយ​នៅ​ថ្ងៃ​អនាគត​។

    ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​ពិការ​ លោក​ គង់​ វិ​ចិ​ត្រា​ បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​អាហារូបករណ៍​ 100​% ដោយ​ស្វ័យប្រវត្តិ​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើនណាស់​ដល់​យុវជន​ពិការ​ ព្រោះ​ស្ថានភាព​ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ ពួកគាត់​ទទួល​អាហារូបករណ៍​ និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ឬអង្គការ​មួយចំនួន​ដើម្បី​បាន​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ តែ​ការ​ជួយ​នោះ​នៅ​មានកម្រិត​នៅឡើយ​ ព្រោះ​យើង​មិន​អាច​ជួយ​បាន​គ្រប់គ្នា​នោះ​ទេ​។ ហេតុនេះ​ការ​ផ្តល់​ឱកាស​ជា​ផ្លូវការ​ពី​ស្ថាប័នរដ្ឋ​បែបនេះ​ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ជន​ពិការ​ ព្រោះ​ការសិក្សា​រៀនសូត្រ​ជា​រឿង​សំខាន់​ និង​ជា​យាន​ដើម្បី​ឱ្យ​យើង​មានឱកាស​រកស៊ី​ ឬធ្វើការងារ​ មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​គាត់​។ ប្រសិនបើ​គាត់​ទទួល​បានការ​អប់រំ​ល្អ​នោះ​តម្លៃ​របស់​គាត់​នឹង​កើនឡើង​ ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​របស់​ជន​ពិការ​នឹងអាច​ល្អ​ប្រសើរ​ឡើង​។

    លោក​ គង់​ វិ​ចិ​ត្រា​ បាន​និយាយ​ថា​៖ “ក្រៅពី​ការ​ផ្តល់​ឱកាស​សម្រាប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដោយ​ឥត​បង់ថ្លៃ​ ជន​ពិការ​ទាំងអស់​ក៏​ត្រូវការ​ផង​ដែរ​នូវ​ការ​បណ្តុះបណ្តាល​ពី​គន្លឹះ​សំ​ខាន់​ៗក្នុង​ការស្វែងរក​ការងារ​ធ្វើ​ មាន​រៀបចំខ្លួន​ឱ្យ​ក្លាយជា​បុគ្គលិក​សកម្ម​ក្នុង​គ្រឹះស្ថាន​នានា​មាន​ ភាពជា​អ្នកដឹកនាំ​ និង​សហគ្រិនភាព​ជាដើម​ដើម្បី​ឱ្យ​គាត់​អាច​ធានា​ពី​គុណភាព​ដើម្បី​ចូលក្នុង​ទីផ្សារ​ការងារ​បាន​ល្អ​ក្រោយ​បញ្ចប់​ការសិក្សា​”។

    ស្ថាបនិក​អង្គការ​ធ្វើការងារ​លើ​ការ​គាំពារ​ជន​ពិការ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ រដ្ឋាភិបាល​គួរ​ព្យាយាម​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ដែល​មាន​យុវជន​ពិការ​ចូលរួម​ និង​លុបបំបាត់​ការរើសអើង​ចំពោះ​ជន​ពិការ​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​។ នៅពេល​ជន​ពិការ​បាន​ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​ដូច​ជន​មិន​ពិការ​ នោះ​គាត់​នឹងអាច​ទទួល​បាន​ឱកាស​ជាច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ ហើយ​មាន​ភាពស្មើគ្នា​ក្នុង​ការប្រកួត​ប្រជែង​យ៉ាង​ទូលំទូលាយ​ដែល​អាច​ធ្វើ​ឱ្យ​សង្គម​សម្បូរទៅដោយ​ធនធានមនុស្ស​ខ្លាំង​។ ម្យ៉ាងវិញទៀត​ ជន​ពិការ​ក៏​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ផង​ដែរ​ក្នុង​ការ​បន្ត​គិតគូរ​ពី​ពិការភាព​ក្នុង​សង្គម​ ព្រោះ​នៅពេល​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​រីកចម្រើន​ទាំង​ក្នុង​វិស័យ​ការងារ​ ឬមុខ​ជំនួញ​ គាត់​នឹង​នឹកឃើញ​មុនគេ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពិការភាព​ក្នុង​សង្គម​៕

  • កម្ពុជា​ត្រៀមខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​អាជីព​ការងារ​

    កម្ពុជា​ត្រៀមខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​អាជីព​ការងារ​

    កម្ពុជា​ កំពុង​ជំរុញ​កាន់តែ​ខ្លាំង​លើ​ការរៀបចំ​ដាក់បញ្ចូល​ប្រព័ន្ធ​ឌីជីថល​ទៅ​ក្នុង​សេវា​សាធារណៈ​ និង​វិស័យ​ឯកជន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​លឿន​ក្នុង​បរិបទ​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់​ៗនេះ​។

    នៅ​ឆ្នាំ​ 2019​ នេះ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​បាន​ចាប់​យក​ប្រធានបទ​សំខាន់​គឺ​ “ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ 4.0​” ស្រប​ពេល​ដែល​យើង​ទើបតែ​ប្រកាស​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ នា​ពេល​ថ្មី​ៗនេះ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​រៀបចំ​តំបន់​ជាច្រើន​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​ និង​រៀបចំ​ប្រព័ន្ធ​សេវាកម្ម​រដ្ឋបាល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ (e-government​) ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​កម្ពុជា​ក៏​កំពុង​ជំរុញ​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់​ ដែល​ប្រទេស​នានា​ក្នុង​តំបន់​ក៏​កំពុង​ជំរុញ​សកម្មភាព​ដូចគ្នា​ដើម្បី​ទាញ​យក​ឱកាស​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0នេះ​។

    ទោះជា​យ៉ាងនេះ​ក្តី​ នៅក្នុង​សន្និសីទ​ស្តី​ពី​ចក្ខុវិស័យ​កម្ពុជា​ ដែល​ផ្តោត​លើ​ការប្រែប្រួល​ និង​ឱកាស​ផ្នែក​ឌីជីថល​នៅ​ឆ្នាំនេះ​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ ដូចជា​កិច្ចពិភាក្សា​ពី​ការរអាក់រអួល​ និង​ការបាត់បង់​ ឬបង្កើត​ការងារ​ដោយ​ប្រព័ន្ធ​ឌីជីថល​។

    ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើកឡើង​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ជា​កត្តា​គន្លឹះ​មួយ​ក្នុង​ការកំណត់​និន្នាការ​វិវឌ្ឍន៍​នៃ​សង្គម​ សេដ្ឋកិច្ច​ និង​គ្រប់​ទិដ្ឋភាព​ ជាមួយនឹង​ការបង្កើត​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​សម្រាប់​សកលលោក​ទាំងមូល​។ បច្ចុប្បន្ន​នេះ​ បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម​ ទំនាក់ទំនង​ផលិតកម្ម​ ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ដូចជា​ការប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​ Artificial​ Intelligence​) ការប្រើ​ប្រាស់​រ៉ូបូ​ត និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។ បច្ចេកវិទ្យា​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​លឿន​ដែល​មិនធ្លាប់​មាន​ក្នុង​វិស័យ​ផលិតកម្ម​ អប់រំ​ សុខាភិបាល​ ធុរកិច្ច​ រដ្ឋបាល​សាធារណៈ​ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

    សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​ នឹង​ក្លាយជា​កត្តា​ជំរុញ​ឱ្យ​មាន​កំណើន​ថ្មី​មួយ​ តាមរយៈ​ការ​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ការងារ​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ធន​តូច​ និង​មធ្យម​ មានលទ្ធភាព​ផ្សារភ្ជាប់​ទៅ​នឹង​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​ រួម​ទាំង​អាច​ស្វែងរក​នវានុវត្តន៍​ភាព​នៅក្នុង​ទំនិញ​ និង​សេវាកម្ម​ផង​ដែរ​។ កត្តា​ទាំងនេះ​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ឬប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ចាប់​យក​ឱកាស​ក្នុង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ផ្លាស់​ប្តូរ​ពី​ឧស្សាហកម្ម​បែប​ប្រពៃណី​ ទៅជា​ឧស្សាហកម្ម​ទំនើប​បាន​។ ទោះជា​យ៉ាងនេះ​ក្តី​ សម្តេច​បាន​លើកឡើង​ផង​ដែរ​ពី​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ថ្មីនេះ​ ចំពោះ​ប្រជាជន​ ដូចជា​ការបាត់បង់​ឱកាស​ការងារ​ដោយសារតែ​ម៉ាស៊ីន​ធ្វើការ​ជំនួស​មនុស្ស​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចាំបាច់​ត្រូវ​មានការ​អប់រំ​ខ្លាំង​ និង​ជំ​នាញ​ខ្ពស់​ៗដើម្បី​ចាប់​យក​ឱកាស​ការងារ​ថ្មី​ ការ​ទទួលយក​ផលប្រយោជន៍​មិន​ស្មើគ្នា​ដោយសារ​កត្តា​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ រួម​ទាំង​កត្តា​ជាច្រើន​ទៀត​ដូចជា​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យា​ជាដើម​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ចរន្ត​នៃ​បដិ​វត្ត​ន៍ដ​ឧស្សាហកម្ម​ក៏​ជាផ្នែក​មួយ​ក្នុងចំណោម​ឧបសគ្គ​មួយចំនួន​សម្រាប់​ទីផ្សារ​ការងារ​ ព្រោះ​បច្ចុប្បន្ន​មានការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​) ដែល​អាច​ជំនួស​មនុស្ស​លើ​វិស័យ​ជាច្រើន​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ និង​ក្រុមហ៊ុន​មួយចំនួន​កាត់បន្ថយ​ការប្រើ​ប្រាស់​មនុស្ស​។ទោះជា​យ៉ាងនេះ​ក្តី​ យើង​ក៏បាន​ព្យាយាម​ជំរុញ​ផង​ដែរ​នូវ​គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ ជំរុញ​បន្ថែម​ឱ្យ​មានការ​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​រៀបចំ​គម្រោង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​ធនធានមនុស្ស​របស់​កម្ពុជា​ មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ​។

    លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នៃ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​ស្ថាប័ន​សាធារណៈ​ ក៏ដូចជា​ស្ថាប័ន​អប់រំ​ព្យាយាម​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​សិស្ស​និស្សិត​ខ្លួនឯង​ ក៏​ត្រូវ​ដឹងពី​ចរន្ត​ការងារ​នា​ពេល​អនាគត​ផង​ដែរ​។ ធនធានមនុស្ស​ជំនាន់​ថ្មី​ គួរ​ព្យាយាម​ចាប់​យក​ឱកាស​ក្នុង​ការ​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ថ្មី​ៗដែល​ពិភពលោក​កំពុង​ប្រើប្រាស់​ និង​ចាកចេញ​ពី​ការងារ​ដដែល​ ដោយ​ការស្វែងរក​គំនិត​បង្កើត​គំ​និ​តថ្មី​ៗឱ្យ​កាន់តែ​ឆ្លាតវៃ​ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​បើ​ទោះបីជា​ទីផ្សារ​ក្នុង​ប្រទេស​មិនសូវ​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏ដោយ​។

    លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ បាន​និយាយ​ថា​៖ “យើង​ត្រូវ​ចាំ​ថា​ ពិភពលោក​កាន់តែ​មានការ​ប្រកួតប្រជែង​ និង​បើកទូលាយ​ ហេតុនេះ​និស្សិត​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ ព្រោះ​ទន្ទឹម​នឹង​យើង​ដើរ​ គេ​ក៏​កំពុង​រត់​ដែរ​។ អ្វី​ដែល​និស្សិត​ធ្វើ​បាន​ គឺ​ខំ​ បើ​មិន​ខំ​ យើង​នឹង​នៅ​ក្រោយគេ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម័យ​បច្ចេកវិទ្យា​នេះ​ យើង​មាន​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​ ប្រសិនបើ​យើង​ចេះ​ចាប់​ឱកាស​ នោះ​យើង​នឹងអាច​ទទួល​បានការ​ងារ​ ហើយ​ក្លាយជា​មនុស្ស​ខ្លាំង​ និង​អាច​ធ្វើការងារ​នៅ​ប្រទេស​ធំៗ​បាន​ថែមទៀត​ផង​ តែ​ប្រសិនបើ​យើង​បណ្តែតបណ្តោយ​ នោះ​កុំថាឡើយ​ការងារ​ក្នុង​តំបន់​ តែ​ការងារ​ក្នុង​ប្រទេស​ក៏​យើង​មិន​អាច​ប្រកួត​ឈ្នះ​គេ​ដែរ​៕

  • រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស្នើ​ប្រតិភូ​ មូល​និ​ធិហ្សិន​ចិន​ ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សុវត្ថិភាព​ព័ត៌មាន​

    រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស្នើ​ប្រតិភូ​ មូល​និ​ធិហ្សិន​ចិន​ ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សុវត្ថិភាព​ព័ត៌មាន​

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ ​;(Shenzhen​)នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(E-Commerce​) បច្ចេកវិទ្យា​ និង​សុវត្ថិភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការសម្រប​សម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ខេមរភាសា​ ជាមួយ​ក្រុមហ៊ុន​ ថេ​នសេន​ (Tencent​) ដែល​ជា​ស្ថាបនិក​កម្មវិធី​ WeChat​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ តៅ​ យី​តៅ​ (Tao​ Yitao​) អនុប្រធាន​មូល​និ​ធិហ្សិន​ចិន​បាន​គូសបញ្ជាក់​ថា​៖“ ក្រសួង​ពាណិជ្ជកម្ម​ ចង់បាន​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ភាសាខ្មែរ​ ដោយសារ​កម្មវិធី​នេះ​ ផ្តល់​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើការ​ទំនាក់ទំនង​គ្នា​គ្រប់​ទីកន្លែង​ ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment​) ដោយ​ប្រើប្រាស់​បា​កូដ​ និង​អាច​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ (Fake​ News​) នៅ​លើ​ប្រព័ន្ធ​អុីន​ធើ​ណិ​តថែមទៀត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ អំពី​កំណែទម្រង់​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ2019​-2023​ ដែល​មាន​ដាក់បញ្ចូល​សេវាកម្ម​ ឧស្សាហកម្ម​ធុន​ស្រាល​ ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ ក៏ដូចជា​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ជាគោល​ដៅ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​។

    លោកស្រី​ តៅ​ យី​តៅ​ បាន​ឆ្លើយតប​ និង​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​យ៉ាង​កក់ក្តៅ​ និង​បាន​សន្យា​នាំ​យក​សំណើ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ទៅ​ជម្រាប​ក្រុម​ហ៊ុន​ថេ​នសេន​ (Tencent​) ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កម្មវិធី​ WeChat​ ជា​ខេមរភាសា​ សម្រាប់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សេដ្ឋកិច្ច​ឌីជីថល​ ជាមួយ​រាជរដ្ឋាភិបាល​។

    នៅក្នុង​ឱកាស​នោះ​ដែរ​ ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ក្រសួង​ និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត​ និង​ជា​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​តំបន់​ហ្សិន​ចិន​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ក្រោម​ក្របខ័ណ្ឌ​មេគង្គ​-ឡាន​ឆាន​ លោកស្រី​ តៅ​ យី​តៅ​ និង​គណៈប្រតិភូ​បាន​ចុះ​កិច្ចសន្យា​ផ្តល់​កុំព្យូទ័រ​យួរដៃ​ (Laptop​) ចំនួន​ 50គ្រឿង​ ដែល​ជាអំណោយ​របស់​សាកល​វិទ្យាល័យ​ ហ្សិន​ចិន​ ជូន​លោក​រដ្ឋមន្ត្រី​ និង​ក្រសួង​ពាណិជ្ជកម្ម​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ ក៏បាន​អំពាវនាវ​ដល់​មូល​និ​ធិហ្សិន​ចិន​ និង​គណៈប្រតិភូ​ទាំងអស់​ សិក្សា​លម្អិត​ និង​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​ ដោយសារ Shenzhen​ គឺជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ និង​ឈានមុខ​គេ​នៅក្នុង​ផលិតកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម​ ជាពិសេស​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​៕

  • ដាំ​ផ្ទីដូង​ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​លក់​ជាង​បន្លែ​ដទៃ​

    ដាំ​ផ្ទីដូង​ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​លក់​ជាង​បន្លែ​ដទៃ​

    ផ្ទីដូង​ជា​ប្រភេទ​បន្លែ​ដែល​ងាយស្រួល​ដាំដុះ​ ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​ជាង​បន្លែ​ផ្សេង​ៗទៀត​ និង​មាន​តម្រូវការ​ខ្ពស់​គួរសម​នៅ​លើ​ទីផ្សារ​ផង​ដែរ​ ដោយសារតែ​បន្លែ​ប្រភេទ​នេះ​ គេ​អាចយ​កទៅ​ចម្អិន​ធ្វើជា​អាហារ​បាន​ច្រើន​ប្រភេទ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​គ្រួសារ​នី​មួយ​ៗ ដូចជា​ ស្រុស​ធ្វើជា​អន្លក់​ជ្រលក់​ប្រហុក​ ឬញ៉ាំ​ជាមួយ​ទឹកគ្រឿង​ ធ្វើជា​បន្លែ​ស្ងោរ​ជា​មួយ​ឆ្អឺង​ជំ​នី​ជ្រូក​ ឬស្ងោរ​ជាមួយ​សាច់​មាន់​ក៏បាន​ និង​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​។

    លោក​ ប៉ែន​ វណ្ណៈ​ អ្នកមើល​ការ​ទូទៅ​ក្នុង​សហគមន៍​ដាំ​បន្លែ​សម្បូរសប្បាយ​ មាន​ទីតាំងនៅ​ភូមិ​ព្រៃ​ក្តួច​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មានប្រសាសន៍​ថា​ ផ្ទីដូង​ពិតជា​ងាយស្រួល​ដាំដុះ​ ងាយស្រួល​ថែទាំ​មែន​ និង​ប្រើ​រយៈពេល​ខ្លី​ត្រឹម​រយៈពេល​តែ​ 1ខែ​ ឬ10ខែ​ 10ថ្ងៃ​ ប៉ុណ្ណោះ​គេ​អាច​កាត់​វាយ​កម​កធ្វើម្ហូប​ពិសា​ ឬយក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​ហើយ​ និង​ថែមទាំង​មាន​តម្រូវការ​ច្រើន​គួរសម​នៅ​លើ​ទីផ្សារ​ទៀតផង​។

    លោក​បាន​រៀបរាប់​ និង​បង្ហាញ​ពីរ​បៀ​បដាំ​ដុះ​បន្លែ​ផ្ទីដូង​នេះ​ថា​ មុនដំបូង​គេ​ត្រូវ​ធ្វើ​ធ្នើរៀ​បចំ​ថ្នាល​សម្រាប់​បណ្តុះ​កូន​ផ្ទី​ឱ្យ​ខ្ពស់​ផុត​ពី​ដី​ប្រមាណ​ជា​ 1ម៉ែត្រ​ ដែល​មាន​ទទឹង​ប្រហែល1.5ម៉ែត្រ​ និង​បណ្តោយ​ប្រហែល10ម៉ែត្រ​ ហើយ​យក​ដីដំបូក​លាយ​ជាមួយ​ជី​អាចម៍គោ​ ដោយ​ត្រូវ​លាយ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ដែល​មាន​អត្រា​ល្បាយ​ស្មើគ្នា​ រវាង​ដី​ និង​ជី​អាចម៍គោ​ ពោល​គឺ50​%ម្នាក់​ បន្ទាប់មក​គេ​ត្រូវ​យក​ធ្យូង​អង្កាម​ទៅ​លាយ​ជាមួយ​ ដោយ​ដាក់​ធ្យូង​អង្កាម1គីឡូ​ក្នុងចំណោម​ដីជី10ទៅ15គីឡូក្រាម​ រួច​យក​ទៅ​ចាក់​លើ​ធ្នើ​កម្រាស់​ជាង1តឹក​ ហើយ​ផ្អាប់​ទុក​រហូត​ដី​ត្រជាក់​មាន​ដុះ​ស្មៅ​ខ្លះ​ហើយ​ ទើប​យក​គ្រាប់​ផ្ទី​ទៅ​បាច​ពីលើ​ឱ្យ​ល្មម​ៗ ដែល​ត្រូវ​ចេះ​ប៉ាន់ស្មាន​ដោយខ្លួនឯង​ កុំឱ្យ​ស្តើង​ពេក​ កុំឱ្យ​ក្រាស​ពេក​ បន្ទាប់មក​ត្រូវ​យក​ដីស្រទាប់លើ​ទៅ​រោយ​ពីលើ​ស្តើង​ធ្វើជា​គម្រប​កប់​គ្រាប់​ផ្ទី​ ការពារ​ការ​ហើរ​ប៉ើង​គ្រាប់​ ឬសត្វ​ស្លាប​ចុះ​ចឹកស៊ី​បាន​ ហើយ​ត្រូវ​ស្រោចទឹក​ព្រឹ​កល្ងាច​ៗរៀងរាល់ថ្ងៃ​ ដោយ​ប្រើ​បោយ​ទឹក​ផ្កាឈូក​ស្រោច​ កុំ​យក​ទឹក​ទុយោ​ទៅ​បាញ់​ស្រោច​ នាំ​ឱ្យ​ប៉ើង​គ្រាប់​ផ្ទី​ដុះ​មិន​ស្មើ​ល្បាយ​។ រហូត​កូន​ផ្ទី​អាយុ​បាន10ថ្ងៃ​ទើប​គេ​ដក​យក​ទៅ​ស្ទូង​នៅ​លើ​ដី​ទៅតាម​រង​នីមួយ​ដែល​អាច​ដាំ​ឃ្លាតពី​គ្នា​ប្រមាណ​ជា​ 2.5តឹក​កន្លះ​ក្នុង​មួយ​ដើម​ឬមួយ​គុម្ព​ ហើយ​រង​នី​មួយ​ៗមាន​ទទឹង​ប្រហែល1ម៉ែត្រ​ និង​បណ្តោយ​វែង​ក៏បាន​ខ្លី​ក៏បាន​ទៅតាម​ផ្ទៃដី​ដាំដុះ​របស់​កសិករ​ម្នា​ក់ៗ​ បន្ទាប់ពី​ស្ទូង​ហើយ​ គ្រាន់តែ​ស្រោចទឹក​មួយថ្ងៃ​ពីរ​ដង​រួច​មើលថែ​ទាំ​សត្វល្អិត​ជាការស្រេច​។ ជាទូទៅ​ផ្ទីដូង​ មិនសូវ​មាន​សត្វល្អិត​បំផ្លាញ​នោះ​ទេ​ ដោយពេល​ខ្លះ​មាន​សត្វ​ស្រមោច​យាយី​ម្តងម្កាល​កើ​ដែរ​ តែ​គេ​គ្រាន់តែ​យក​ផេះ​ទៅ​រោយ​ចំកន្លែង​ស្រមោច​រោម​នោះ​ វា​នឹង​រត់ចេញ​អស់​ទៅវិញ​មិនខាន​។

    អ្នកជំនាញ​កសិកម្ម​ខាងលើ​អះអាង​ថា​ ក្រោយពី​ស្ទូង​កូន​បាន​ប្រមាណ​ជា​ 15ទៅ20ថ្ងៃ​មក​ដើម​ផ្ទី​ចាប់ផ្តើម​បែកខ្នែង​ ដែលគេ​អាច​កាត់​យក​ទៅ​ធ្វើម្ហូប​ឬលក់​នៅ​លើ​ទីផ្សារ​បាន​ហើយ​ ដែល​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ចន្លោះ​ពី​ 3.000ទៅ4000រៀល​។ ហើយ​ជួនកាល​មាន​អ្នកភូមិ​មក​សុំ​ចែក​យក​ទៅ​ធ្វើម្ហូប​ឆា​ឬស្ងោរ​ ទៅតាម​ចំណង់​ចំណូលចិត្ត​គ្រួសារ​នី​មួយ​ៗ ប៉ុន្តែ​ភាគច្រើន​ការ​ដាំដុះ​ផ្ទី​ខាងលើ​នេះ​ គឺ​ដើម្បី​ផ្គត់ផ្គង់​ទៅ​ឱ្យ​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ​ សេដា​ក (CEDAC​) ក្នុង​ក្រុងភ្នំពេញ​។ ក្រោយពី​កាត់​លក់​លើក​ទី1​ បើ​មានការ​ថែ​ទា​ល្អ​ដាក់ជី​ហើយ​ស្រោចទឹក​ឱ្យ​បាន​ទៀងទាត់​មួយថ្ងៃ​ 2ដង​មួយ​សប្តាហ៍​ក្រោយមក​គេ​អាច​កាត់​មែក​ទៅ​លក់​ម្តង​ទៀត​ ហើយ​វា​ផ្តល់​ផល​បាន​យូរ​រហូតដល់​អាយុ​ 6ខែ​ឯណោះ​ បើសិនជា​មានការ​ថែទាំ​ល្អ​។

    សម្រាប់​ផ្ទៃដី​ដាំដុះ​ផ្ទីដូង​មាន​ទំ​ហុំ​ 20គុណ​នឹង50ម៉ែត្រ​ គេ​អាច​ប្រមូល​ផល​ផ្ទី​បាន​ប្រមាណ​ជា50ទៅ60គីឡូក្រាម​ក្នុង​មួយ​ខែ​ ហើយ​ការដែល​ផ្ទីដូង​នៅក្នុង​កសិដ្ឋាន​ខាងលើ​ ផ្តល់​ផល​តិច​នេះ​ដោយសារតែ​ផ្ទៃដី​កសិដ្ឋាន​ខាងលើ​ ដាំដុះ​បន្លែ​ចម្រុះ​ផ្សេង​ៗ មាន​ដូចជា​ត្រប់ស្រួយ​ ម្ទេសប្លោក​ ប៉េងប៉ោះ​ និង​បន្លែ​ផ្សេង​ៗទៀត​ប្រមាណ​ជា​ 20មុខ​ឯណោះ​។ ព្រោះថា​ការ​ដាំដុះ​បន្លែ​ច្រើន​ប្រភេទ​នៅ​លើ​ទីតាំង​ដី​តែមួយ​ ងាយស្រួល​ប្រមូល​ផល​បន្លែ​ច្រើន​ប្រភេទ​ សម្រាប់​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​នៅ​លើ​ទីផ្សារ​។

    អ្នក​ប្រឹក្សា​អំពី​សុខភាព​លើកឡើង​ថា​ ការ​ទទួលទាន​ផ្ទីដូង​ ផ្តល់​គុណប្រយោជន៍​បាន​ល្អ​ជាង​ការ​ទទួលទាន​បន្លែ​ផ្សេង​ៗទៀត​ ប៉ុន្តែ​ការ​ផ្តល់​សារធាតុ​បន្លែ​របស់​ផ្ទីដូង​ នៅ​ចាញ់​ការ​ផ្តល់​សារធាតុ​បន្លែ​របស់​ស្លឹក​បាស់​នៅឡើយ​ទេ​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 169

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 169

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/04/LRPN_169-Final-For-Web.pdf” force_dl=”1″]

  • គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​) សម្រេច​បាន41ភាគរយ​ហើយ​

    គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​) សម្រេច​បាន41ភាគរយ​ហើយ​

    គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់​-ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​ដែល​ជា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ មាន​ប្រវែង​ជិត​ 85គីឡូម៉ែត្រ​នោះ​ សម្រេច​បាន​ 41ភាគរយ​ហើយ​។ នេះ​បើ​យោង​ តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

    លោក​ ឈឹម​ ផល្លា​ ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​មាន​ទឹកប្រាក់​ប្រមាណ​ 143​ លាន​ដុល្លារ​អាមេរិក​ ដោយ​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ ។

    លោក​មានប្រសាសន៍​ថា​ គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​ មាន​ប្រវែង​ 84,74គីឡូ​មែ​ត្រ​ លាតសន្ធឹង​ចាប់ពី​ខេត្តបាត់ដំបង​ទៅកាន់​ស្រុក​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។ ដោយឡែក​ផ្នែក​ទី2ចាប់ពី​ ធ្លា​ម្អម​ ខេត្តពោធិ៍សាត់​ ទៅកាន់​ខេត្តបាត់ដំបង​ និង​ទី3ពី​ព្រែក​ក្តាម​ ខេត្តកណ្តាល​ ទៅកាន់​ធ្លា​ម្អម​ ខេត្តពោធិ៍សាត់​។

    លោក​ផល្លា​បន្ថែម​ថា​ ផ្នែក​ទី3បាន​ចាប់ផ្តើម​កាលពី​ខែឧសភា​ ឆ្នាំ2018ដែល​មាន​ប្រវែង​ 135គីឡូម៉ែត្រ​ ដែល​ផ្លូវ​នោះ​នឹង​ត្រូវ​ធ្វើឡើង​ជា4គន្លង​ សរុប​ទឹកប្រាក់​ប្រមាណ​ 261លាន​ដុល្លារ​អាមេរិក​។

    លោក​ ផល្លា​បន្លែ​មថា​ផ្នែក​ទីមួយ​នៃ​គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេ​រី​សោភ័ណ្ឌ)ផ្នែក​ខាងជើង​នេះ​ រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំក្រោយ​នេះ​ ហើយ​ផ្នែក​នេះ​ទៀតសោត​ត្រូវ​បាន​ដេញថ្លៃ​សាងសង់​ដោយក្រុម​ហ៊ុន​សាងសង់​ចំនួន​ពីរ​។

    លោក​ផល្លា​បន្ត​ថា​ ដោយឡែក​ថ្លៃ​សាងសង់​គម្រោង​សរុប​មាន​ប្រមាណ​ 600លាន​ដុល្លារ​អាមេរិក​ ក្រោម​ ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​។ លោក​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ការដ្ឋាន​សាងសង់​ផ្នែក​ទី2បាន​ជ្រើសរើស​រួចហើយ​។

    លោក​ផល្លា​ថ្លែង​ថា​៖“គម្រោង​ទាំងមូល​ដែល​ចាប់ពី​ព្រែក​ក្តាម​ មកដល់​ប៉ោយប៉ែត​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ ឆ្នាំ2022​ គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្ត​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​”។

    លោក​បន្ត​ទៀត​ថា​ គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​នេះ​ នឹង​ជួយ​សម្រួលការ​ចរាចរទំនិញ​ និង​ប្រជាជន​ ជាពិសេស​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ និង​ការពង្រីក​ផ្លូវជាតិ​លេខ5នេះ​ ក៏​ជាផ្នែក​មួយ​នៃ​គម្រោង​អាស៊ាន​ ដើម្បី​តភ្ចាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ថៃ​ មីយ៉ាន់ម៉ា​ និង​ចិន​ផង​ដែរ​។

    លោក​បន្ត​ថា​៖“នៅក្នុង​ពេល​អនាគត​ ផ្លូវជាតិ​លេខ5​ នឹង​មាន​សារៈសំខាន់​ណាស់​នៅក្នុង​តំបន់​ ដោយ​ភ្ជាប់​យើង​ជាមួយ​ថៃ​ មីយ៉ាន់ម៉ា​ និង​ចិន​ នៅ​ភាគ​ខាងជើង​ ខណៈ​ពេល​ដែល​វា​ក៏​តភ្ជាប់​ផ្លូវជាតិ​លេខ4​ ទៅកាន់​ កំពង់ផែ​ព្រះសីហនុ​ និង​ផ្លូវជាតិ​លេខ​ 1ទៅកាន់​ប្រទេស​វៀតណាម​”។

    លោក​បន្ត​ថា​៖“នៅពេល​ផ្លូវជាតិ​លេខ5​ បញ្ចប់​រួចរាល់​វា​នឹង​ចំណេញពេលវេលា​ក្នុង​ការ​ធ្វើដំណើរ​ដោយ​កាត់បន្ថយ​ពេល​ជិត2ម៉ោង​ពី​ភ្នំពេញ​ទៅកាន់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ខណៈ​ពេលនេះ​យើង​ត្រូវ​ចំណាយពេល​ជាង6ម៉ោង​”។

    ផ្លូវជាតិ​លេខ5នេះ​ នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​មួយ​តភ្ចាប់​ប្រទេស​នៅ​អាស៊ាន​និង​ជា​ផ្លូវ​យុទ្ធ​សាស្រ្ត​សម្រាប់​ច្រករបៀង​សេដ្ឋកិច្ច​ខាងលិច​ឆៀង​ខាងកើត​ ដែល​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ ទេសចរណ៍​ ដឹកជញ្ជូន​ និង​ការ​វិនិយោគ​។

    គួរ​បញ្ជាក់​ថា​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​សេរី​សោភ័ណ​)ផ្នែក​ខាងជើង​នេះ​ សាងសង់​ឡើងជា​ប្រភេទ​ផ្លូវ​ចាក់កៅស៊ូ​ (AC​) កម្រាស់​ 15សង់ទីម៉ែត្រ​ និង​ពង្រីក​ទទឹង​ផ្លូវ​មាន​ 4គន្លង​ 2គន្លង​ទៅ​ 2គន្លង​មក​។ កំណាត់ផ្លូវ​នេះ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​អប្រមាណ143លាន​ដុល្លារ​អាមេរិក​។ ការស្ថាបនា​ផ្លូវ​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​ កុម្ភៈ​ ឆ្នាំ​ 2017ដោយ​គ្រោង​បញ្ចប់​នៅ​ ខែមីនា​ ឆ្នាំ2020ខាងមុខនេះ​។

    ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​)បាន​ជួយ​គាំទ្រ​ដល់​ការរៀបចំ​តាក់តែង​ផែនការមេ​អភិវឌ្ឍន៍​បណ្តាញ​ផ្លូវ​ថ្នល​ដែល​ត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ2016​ ហើយ​បណ្តាញ​ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​ផែនការមេ​នេះ​ សម្រាប់​ជំរុញ​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ និង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ក្នុង​បរិបទ​នេះ​ ផ្លូវជាតិ​លេខ5នឹង​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​យុទ្ធ​សា​ស្រ្តខាង​ល់​និង​ក្លាយទៅជា​ផ្លូវ​ហាយ​វេយ៍​មួយ​ក្នុង​តំបន់​អាស៊ាន​ និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​របស់​ប្រទេស​កម្ពុជា​៕

    ផ្លូវជាតិ​លេខ5គឺជា​ផ្នែក​មួយ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​សកម្មភាព​ក្នុង​តំបន់​ ជាមួយនឹង​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​ ផ្លូវជាតិ​លេខ5នឹង​មាន​តួនាទី​កាន់តែ​សំខាន់​៕

  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ពាន់​ដុល្លារ​ចំនួន ​ ២៤​នាក់​ ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ពាន់​ដុល្លារ​ចំនួន ​ ២៤​នាក់​ ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២៨ ​ខែមីនា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៤ រូបបន្ថែមទៀតពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

    អ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៤ រូបមកពីបណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាដូចជាខេត្តរតនៈគិរី ព្រៃវែង ស្វាយរៀង កណ្តាល សៀមរាប កំពង់ឆ្នាំង កំពង់ចាម បាត់ដំបង និងរាជធានីភ្នំពេញ។

    អ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៤ រូបបានទទួលរង្វាន់ពីអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ  លោកហ៊ុយ វុទ្ធី នាយកទំនាក់ទំនងកិច្ចការសហគ្រាស និងលោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។

    កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់) ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះពីរដងជារៀងរាល់ខែនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

    សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

    ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

    រីករាយស្រស់ថ្លា

    ពិសាដោយការទទួលខុសត្រូវ