Author: ធឿន មករា

  • សេវាកម្មថ្មី និងមុខម្ហូបថ្មីហាង ដឺសៀលក៍ ហ្គាឌឹន

    សេវាកម្មថ្មី និងមុខម្ហូបថ្មីហាង ដឺសៀលក៍ ហ្គាឌឹន

    កន្លងមក​ One​ Plus​ News​ ធ្លាប់​បាន​ណែនាំ​មុខម្ហូប​ រសជាតិ​បែប​ថៃ​ ពី​ហាង​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ ដែល​ជា​ស្នាដៃ​ដ៏​ចំណាន​ពី​ចុងភៅ​ថៃ​ផ្ទាល់​។ជាថ្មី​ម្តង​ទៀត​ One​ Plus​ News​ សូម​នាំមក​ជូន​នូវ​មុខ​ម្ហូប​ថ្មី​ៗ ពី​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ មាន​ដូចជា​ ញាំ​ក្តាមសេះ​ ក្តាម​ថ្ម​ និង​ក្តាម​ជ្រក់​ រួម​និង3រសជាតិ​នៃ​ស្រា​ក្រឡុក​ពី​អ្នកជំនាញ​របស់​ ដឺ​សៀ​លក៍​។ក្រៅពី​សេវា​មុខម្ហូប​ និង​ស្រា​ក្រឡុក​ ហាង​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ ក៏​មាន​សេវាកម្ម​ថ្មី​ដូចជា​ នំ​ខួបកំណើត​ នំ​ឈី​វហ្វុ​ន មាន​ច្រើន​រសជាតិ​ តាម​រដូវ​កាល​ និង​តាម​តម្រូវការ​របស់​អតិថិជន​។ លើស​ពីនេះ​ ដឺ​សៀ​លក៍​ ក៏​មាន​ផ្តល់​ជូន​នូវ​សេវា​ផ្កា​ស្រស់​ និង​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​ រាល់​សេវាកម្ម​ទាំងអស់​នេះ​លោកអ្នក​នឹង​ទទួល​បាន​ដោយ​ផ្ទាល់​ពី​ ដឺ​សៀ​លក៍​ តាមរយៈ​ អាស័យ​ដ្ឋាន​ ផ្ទះលេខ67​ ផ្លូវ​លេខ446​ ខាងកើត​ផ្សារ​ទួលទំពូង​ ចម្ងាយ50ម​ ឬទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​ 017​ 939​ 789​ / 010​ 666​ 487​៕

  • ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

    ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

    ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​ Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។

    គ្រឿងផ្សំ​
    – ត្រី​សាល់​ម៉ុន​ 120g​
    – ប្រេង​អូ​លីវ​ 10​ m
    – ប្រេងឆា​ 20g
    ​- ដំឡូងបារាំង​ 100g​
    – ប៊័រ​ (សាប​) 15g​
    – ទឹកដោះគោ​ស្រស់​ 5g​
    – ម្សៅ​ Nutmeg​ 0.5g​
    – មើម​ការ៉ុត​ 20g
    ​- ននោង​បារាំង​ (Zucchini​) 20g​
    – ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ 30g
    ​- ផ្កា​ខាត់ណា​ពណ៌ស​ 30g
    ​- ស្រា​សស​ម្រាប់​ចម្អិន​អាហារ​ 10ml​
    – ខ្ទឹមបារាំង​ 15g
    ​- ខ្ទឹមក្រហម​ 5g​
    – អំបិល​ 2g​
    – ម្រេចខ្មៅ​ម៉ដ្ឋ​ 1g
    ​- គ្រី​មសម្រាប់​ចម្អិន​អាហារ​ 50g
    ​- ទឹក​សុស​ Caper​ 10g
    ​- ស្លឹក​ជី​វ៉ាន់ស៊ុយ​ 2g
    ​- ក្រូចឆ្មារ​ 20g​
    – មើម​ Beetroot​ 10g
    ​- ទឹកឃ្មុំ​ 1g

    ​វិធី​ចម្អិន​
    ដំបូង​ត្រូវ​យក​សាច់​ត្រី​សាល់​ម៉ុន​មួយដុំ​ ដែល​មាន​ទម្ងន់120g​ មក​ប្រឡាក់​ជាមួយនឹង​អំបិល​ និង​ម្រេច​ម៉ដ្ឋ​ រួច​យក​ទៅ​ប្រឡាក់​ជាមួយនឹង​ប្រេង​អូ​លីវ​ ហើយ​យក​ទៅ​ចៀន​នៅក្នុង​ខ្ទះ​ ដោយ​បន្ថែម​ប្រេងឆា​បន្តិច​ឱ្យ​ល្មម​ជាមួយនឹង​សាច់​ត្រី​ មុននឹង​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ អ្នក​ត្រូវ​យក​អំបិល​បន្តិចមក​ប្រឡាក់​នៅ​លើ​ស្បែក​ត្រី​ ដើម្បី​ឱ្យ​ស្បែក​ត្រី​ឡើង​ស្រួយ​ល្អ​ រួច​ចៀន​ដោយ​បើក​ភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ រួច​ចៀន​ឱ្យ​ឆ្អិន​តាម​កម្រិត​ដែល​អ្នកចូលចិត្ត​ (រយៈពេល1នាទី​ប្រែ​ទៅ​មួយ​ជ្រុង​ទៀត​ ដើម្បី​ឱ្យ​ឆ្អិន​ល្មម​ឆ្ងាញ់​)។ ចំណែក​បន្លែ​វិញ​ ត្រូវ​យក​បន្លែ​ទាំងអស់​ដែល​មាន​ដូចជា​ ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ ការ៉ុត​ ខ្ទឹមក្រហម​ ខ្ទឹមបារាំង​ មើម​ Beetroot​ និង​ននោង​បារាំង​ យក​ទៅ​ស្រុះ​ជា​មុន​សិន​ រួច​សឹម​យក​មក​ចៀន​ជាមួយ​ប៊័រ​ ដោយ​បន្ថែម​ម្រេច​ម៉ដ្ឋ​ និង​អំបិល​ចូល​បន្តិច​ ចៀន​ឱ្យ​រាង​ទន់​បន្តិច​ជាការស្រេច​ រួច​ដួស​ដាក់​នៅក្នុង​ចាន​។ ចំណែក​ដំឡូងបារាំង​ត្រូវ​យក​ទៅ​ចំហុយ​ជាមួយ​ទឹកដោះគោ​ស្រស់​ និង​តប់​ឱ្យ​ម៉ដ្ឋ​ រួច​យក​មក​ដាក់​នៅ​លើ​ចាន​ រួច​សឹម​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ពីលើ​ ដោយ​កាត់​ស្បែក​ត្រី​ចេញ​ ដើម្បី​យក​មក​តុបតែង​លម្អ​ និង​ទទួលទាន​បែប​ស្រួយស្រឹប​តែម្តង​។ ជាចុងក្រោយ​ត្រូវ​ស្រោច​ដោយ​ទឹក​សុស​ Caper​ ពីលើ​ជាការស្រេច​៕

  • Wow! ក្រុមហ៊ុន LDI ​ENTERPRISE កំពុងប្រូម៉ូដសិនផលិតផលប្រេនៗមកពីជប៉ុន និងស្វីស រហូត 30%

    Wow! ក្រុមហ៊ុន LDI ​ENTERPRISE កំពុងប្រូម៉ូដសិនផលិតផលប្រេនៗមកពីជប៉ុន និងស្វីស រហូត 30%

    ក្រុមហ៊ុន​ LDI​ ENTERPRISE​ គឺជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់​មុខ​នាឡិកា​ស្វីស​ និង​ជប៉ុន​ ក្នុង​នោះ​មា​នប្រ៊េន​ CASIO​ G-SHOCK​ ដែល​ជា​ប្រ៊េន​មានការ​ពេញនិយម​ខ្លាំង​ ពីសំណាក់​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​មានការ​តាំង​ពិ​ពណ៍​ទៅ​លើ​នាទ្បិកា​ម៉ា​កល្បី​ៗដូចជា​ Mido​, Casio​, Tissot​, G-Shock​, Q&​Q, Citizine​, Sheen​, Edifice​, Pro​ Trek​, Orient​, Baby​-G ដែល​មានការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​ ១០​% រហូតដល់៣០​% ។

    ការ​ប្រូ​ម៉ូដ​សិន​ដ៏​អស្ចារ្យ​នេះ​គឺ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១​ រហូតដល់​ ថ្ងៃទី១៤​ ខែ​កក្ត​ដា​ ឆ្នាំ២០១៩​ ដែល​មាន​ទីតាំងនៅ​ផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ផ្ទាល់ដី​ជិត​ហាង​នំ​បុ័ង​អុី​អន​។

  • បុរស​ញៀន​សុរា និង​បារី ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ

    បុរស​ញៀន​សុរា និង​បារី ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ

    ក្រៅពី​បញ្ហា​សុខភាព​ទន់ខ្សោយ​ដែល​កើតមាន​ចំពោះ​បុរស​ ដែល​ជះឥទ្ធិពល​ទៅលើ​បញ្ហា​នៃ​ភាព​អសមត្ថភាព​ផ្លូវភេទ​នោះ​ វា​នៅ​មានក​ត្តា​ច្រើនយ៉ាង​ទៀត​ ដែល​បុ​រសៗ​កំពុង​ប្រឈម​ និង​ទទួលយក​ដោយ​មិនដឹង​ខ្លួន​ ហើយ​បណ្តាល​ឱ្យ​បាត់បង់​សមត្ថភាព​ផ្លូវភេទ​បន្តិច​ម្តង​ៗ និង​ឈាន​ទៅ​រក​ការបាត់បង់​សមត្ថភាព​ទាំងស្រុង​តែម្ដង​ ដូចជា​ ការ​ចម្រើន​វ័យ​កាន់តែ​ចាស់​ និង​ជាពិសេស​ការ​សេព​គ្រឿងញៀន​ជាដើម​។

    – ការ​ជក់បារី​ : បារី​មាន​ជាតិ​នីកូទីន​ (Nicotin​)បង្ក​ឱ្យ​កើតមាន​ជំងឺសួត​ បេះដូង​ និង​សរសៃឈាម​។ ពិសេស​សរសៃឈាម​នេះ​តែម្តង​ ដែល​មិន​អាច​ឱ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី​ ក្នុង​នោះ​អាច​បណ្តាល​ឱ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​ហើយ​ជាពិសេស​មិន​អាច​បញ្ចូន​ឈាម​ហូរ​ទៅ​ដល់​សរសៃឈាម​នៃ​លិង្គ​។ ដោយសារតែ​ហេតុនេះ​ហើយ​ទើបបាន​ជា​មានការ​ប៉ះពាល់​ដល់​ភាព​ងើប​រឹង​របស់​លិង្គ​ ហើយក៏​មិន​អាច​សម្រេច​បំណង​ក្នុង​ការ​រួមរ័ក​បាន​ដូចធម្មតា​នោះ​ទេ​ ល្គឹកណា​អ្នក​ជក់បារី​ត្រូវ​បញ្ឈប់​ការ​ជក់បារី​តែប៉ុណ្ណោះ​ ទើប​អាច​មាន​លទ្ធផល​ស្តារ​សម្បទា​បាន​មកវិញ​។ ម្យ៉ាងទៀត​ អ្នក​ជក់បារី​ក៏​តែងតែ​កើតមាន​អាការ​ស្ត្រេស​នៅក្នុង​ខ្លួន​ច្រើនណាស់​ ដែល​អា​កា​រស្ត្រេស​នោះ​ទៀតសោត​អាច​នាំ​ឱ្យ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការ​នឹកឃើញ​ការ​រួមរ័ក​ ហើយក៏​មិន​អាច​ធ្វើ​លំហាត់​លិង្គ​របស់​ខ្លួន​ថែមទៀត​ផង​។ នេះ​ជាហេតុ​ផល​បន្ថែម​ទៀត​ ដែល​នាំ​ឱ្យ​លិង្គ​ទន់រងៀក​មិន​ដំណើរការ​។ កត្តា​ជក់បារី​ និង​ស្ត្រេស​បូក​បញ្ចូល​គ្នា​ ពិតជា​ធ្វើ​ឱ្យ​បុរស​បាត់បង់​ចំណង់​ភេទ​កាន់តែ​ច្រើន​ ហើយ​លិង្គ​ក៏​ក្លាយទៅជា​អសមត្ថភាព​ (លិង្គ​ងាប់​) បើ​ទោះជា​ការ​ព្យាបាល​ ពង្រឹង​មាឌ​ ដើម្បី​សម្រេចការ​សេពកាម​ក៏ដោយ​ក៏​មិន​អាច​ដំណើរការ​ងាយស្រួល​ដែរ​។– ការ​សេព​គ្រឿងស្រវឹង​ : បើ​យើង​និយាយ​ឱ្យ​ចំ​ការ​ផឹកស្រា​ និង​គ្រឿងស្រវឹង​ផ្សេងទៀត​ សុទ្ធតែ​មាន​ជាតិ​អាល់កុល​ដូចគ្នា​ គ្រាន់តែ​ស្ថិត​ក្នុង​កម្រិត​តិច​ ឬខ្ពស់​តែប៉ុណ្ណោះ​។ សូមជ្រាប​ថា​ អាល់កុល​ វា​នឹង​បំផ្លាញ​សរសៃឈាម​ទាំងស្រុង​ ហើយ​ការ​កម្រើក​លិង្គ​ អាស្រ័យ​ដោយសារ​សរសៃឈាម​ចូល​របស់​លិង្គ​នោះ​ដែរ​។ នៅពេល​ដែល​ប្រព័ន្ធ​សរសៃឈាម​ទាំងអស់​នោះ​រង​ក្តី​អន្តរាយ​ មិន​ខុស​អ្វី​ពី​ការ​ធ្វើ​ឱ្យ​លិង្គ​បាត់បង់​សមត្ថភាព​អស់​ដោយ​មិន​អាច​សម្រេច​តណ្ហា​បាន​ផង​ដែរ​។ការ​សេព​គ្រឿងស្រវឹង​ជាប្រចាំ​ ឬរយៈពេល​ដ៏​យូរលង់​ពេក​ ក៏​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផង​ដែរ​។ ដូច្នេះ​ទើបបាន​ជា​អ័រម៉ូន​របស់​បុរស​បាត់បង់​តុល្យភាព​ជាមួយនឹង​ការបំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ឱ្យ​ធ្លាក់ចុះ​អន់ខ្សោយ​ផ្នែក​ភេទ​សម្ពន្ធ​កាន់តែ​ខ្លាំង​។ ក្រៅពី​កត្តា​ទាំងពីរ​ដូច​បាន​លើកយក​មក​អធិប្បាយ​ខាង​លើ​នេះ​ ក៏​នៅតែ​មានក​ត្តា​មួយចំនួន​ផ្សេងទៀត​ ដែល​បុ​រសៗ​ទទួលយក​ដោយ​ខ្វះ​ការយល់​ដឹង​។

    សំគាល់​ : គ្រឿងញៀន​ដែល​ចង់​លើកយក​មក​និយាយ​នេះ​គឺ​ការប្រើ​កញ្ឆា​ ថ្នាំ​កូ​កា​អុីន​ ហេ​រ៉ូ​អុីន​ ថ្នាំ​សំយោគ​ប្រភេទ​គ្រឿងញៀន​ ជក់​ ចាក់​ម្ជុល​ លេប​ ដែល​សុទ្ធតែ​បង្ក​ឱ្យ​កើតមាន​អាការ​ងាប់​លិង្គ​ (លិង្គ​មិន​ដំណើរការ​) ដែល​មិន​អាច​ទទួលយក​ការ​រួមភេទ​សម្ពន្ធ​បាន​៕

  • ក្រសួង​អប់រំ​បង្ហាញ​ពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលា​រៀន​ជំនាន់​ថ្មី​…

    ក្រសួង​អប់រំ​បង្ហាញ​ពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលា​រៀន​ជំនាន់​ថ្មី​…

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលារៀន​ជំនាន់​ថ្មី​មួយ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដែល​មាន​សកម្មភាព​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អប់រំ​ជំនាញ​ សីលធម៌​វិជ្ជាជីវៈ​ ការ​បង្រៀន​ និង​ការ​ផ្តល់​ប្រឹក្សា​ជាដើម​។

    កម្មវិធី​នេះ​នឹង​ផ្តោត​លើ​ការ​បង្រៀន​លើ​មេរៀន​សំ​ខាន់​ៗចំនួន4​ គឺទី1​ សីលធម៌​វិជ្ជាជីវៈ​ និង​ការ​ផ្តល់​ប្រឹក្សា​គ្រូ​។ ទី2​ ភាសាអង់គ្លេស​សម្រាប់​ការស្រាវជ្រាវ​អប់រំ​។ទី3​ បច្ចេកវិទ្យា​ និង​សារ​គមនាគមន៍​ក្នុង​ការអប់រំ​ និង​ទី​4 គោលការណ៍​ និង​ប្រព័ន្ធ​គរុកោសល្យ​ទូទៅ​។

    កម្មវិធី​នេះ​នឹង​ប្រើប្រាស់​សូ​ហ្វ​វែរ​ (software​) លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​ជួយ​ផ្តល់​ការ​ប្រឹក្សា​គ្រូ​ការសិក្សា​បែប​ Seminar​ ដែល​មួយ​បន្ទប់​មាន​និស្សិត12នាក់​ជាមួយ​សាស្ត្រា​ចារ្យ​ 2នាក់​ ក្នុង​អគារ​សិក្សា​ទំនើប​។ កម្មវិធី​នេះ​ក៏​មានការ​ចុះ​កម្ម​វិ​សិក្សា​ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ផង​ដែរ​ ដោយ​ក្នុង​ឆ្នាំ​ដំបូង​និស្សិត​ចំនួន​ 25នាក់​នឹង​ទទួល​បាន​អាហារូបករណ៍​ដើម្បី​សិក្សា​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​សមត្ថភាព​សិស្ស​អាច​ខ្លាំង​ទៅ​បាន​លុះត្រាតែ​មាន​គ្រូ​ខ្លាំង​ជាមុន​សិន​។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​យើង​ត្រូវ​បណ្តុះបណ្តាល​គ្រូ​ដែល​មាន​សមត្ថភាព​ខ្លាំង​ថ្មី​ៗជាច្រើន​ទៀត​ដើម្បី​បណ្តុះបណ្តាល​ទាំង​នៅក្នុង​ទីក្រុង​ និង​ពង្រាយ​តាម​គោលដៅ​នានា​ពេញប្រទេស​កម្ពុជា​៕

  • ផលប្រយោជន៍របស់ “សិច” ចំពោះសុខភាពបុរស

    ផលប្រយោជន៍របស់ “សិច” ចំពោះសុខភាពបុរស

    លោក​បណ្ឌិត​ Joy​ Davidso​ អ្នក​ចិត្តសាស្ត្រ​ ហើយក៏​ជា​អ្នកស្រាវជ្រាវ​ផ្លូវភេទ​ម្នាក់​នៅ​ក្រុង​ញូ​វយ៉​កបាន​ថ្លែង​ថា​ “ផ្អែកលើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ យើង​មិន​អាច​មើល​រំលង​នូវ​ផលប្រយោជន៍​ដ៏​អស្ចារ្យ​ដែល​បាន​មក​ពី​សិច​នោះ​ទេ​ ពោល​គឺ​វា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព​ល្អ​ រឹងមាំ​ និង​កាត់បន្ថយ​អត្រា​នៃ​ការ​ប្រឈម​ជាមួយ​ជំងឺបេះដូង​ប៉ុណ្ណោះទេ​ តែ​វា​ថែមទាំង​អាច​ផ្ដល់​នូវ​អនុភាព​ដ៏​អស្ចារ្យ​ផ្នែក​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ផង​ដែរ​។ អាស្រ័យហេតុ​នេះ​តម្រូវការ​អំពី​សិច​ គឺជា​រឿង​ចាំបាច់​មួយ​សម្រាប់​មនុស្ស​ពេញវ័យ​ ជាពិសេស​គឺ​នៅ​មជ្ឈិមវ័យ​ ខណៈ​ដែល​បុ​រសៗ​កំពុងតែ​បោះ​ជំ​ហាន​សន្សឹម​ៗទៅ​ក្នុង​ដំណាក់កាល​អស់ចំណង់​”។

    តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​ មាន​តិច​បំផុត10ផលប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អាស្រ័យ​ដោយ​ “សិច​” ត្រឹមត្រូវ​ និង​ទៀងទាត់​ដូចជា​ បញ្ហា​ជំងឺ​សរសៃឈាម​បេះដូង​ សម្ពាធ​ឈាម​ បន្ថយ​ភាព​តានតឹង​ បញ្ចុះទម្ងន់​ លើកកម្ពស់​សមត្ថភាព​អង្គ​បដិបក្ខ​ កាត់បន្ថយ​អាការ​ឈឺសន្លាក់​ បង្ការ​ និង​បញ្ចៀស​ជំងឺ​គ្រុនផ្តាសាយ​ និង​ឆ្លង​មេ​រោ​គផ្សេង​ៗ។ សិច​ត្រឹមត្រូវ​អាច​បង្កើន​ភាព​ផ្សារភ្ជាប់​ទំនាក់ទំនង​ និង​ភាព​ជឿជាក់​ស្នេហា​ប្តី​ប្រពន្ធ​ ជួយ​ឱ្យ​ភាគី​ទាំងសងខាង​ជឿជាក់​លើ​ខ្លួនឯង​ និង​ស្រឡាញ់​ជីវិត​ខ្លួនឯង​ ជាពិសេស​មាន​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។
    ការ​បញ្ចេញ​ទឹកកាម​ទៀងទាត់​របស់​បុរស​ ពិសេស​ក្រោម​វ័យ40ឆ្នាំ​ អាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តាត​។ ប៉ុន្តែ​ ពេល​ឈាន​ចូល​វ័យ40​ បរិមាណ​អ័រម៉ូន​ភេទ​ក្នុង​សរីរាង្គ​បុរស​ត្រូវ​បាន​ថមថយ​។ តាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​ និង​អ្នកជំនាញ​ការ​ បុរស​ពេល​ជួប​ឧបសគ្គ​ក្នុង​បញ្ហា​សិច​ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ផ្លូវភេទ​នៅ​មន្ទីរពេទ្យ​ និង​អនុវត្ត​តាម​ការ​ទូន្មាន​របស់​វេជ្ជបណ្ឌិត​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធានា​បាន​នូវ​សុខភាព​ល្អ​ពោល​គឺ​បុ​រសៗ​ត្រូវ​មាន​របៀបរបប​រស់នៅ​មួយ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ នោះ​គឺ​របប​ជីវជាតិ​សមស្រប​ សម្រាក​ឱ្យ​បាន​ច្រើន​ ហាត់ប្រាណ​ និង​កំហិត​គ្រឿងស្រវឹង​ បារី​ បន្ថយ​បរិមាណ​ខ្លាញ់​ និង​ជាតិម្សៅ​ ទទួលទាន​បន្លែ​ផ្លែឈើ​ស្រស់​ច្រើន​ ព្រោះ​វា​សម្បូរ​វីតាមីន​ និង​សារជាតិ​រ៉ែ​៕

  • តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    ការ​ញ៉ាំ​អាហារ​របស់​កូនតូច​វ័យ​តេះតះ​នោះ​ អាច​ញ៉ាំ​បាន​ច្រើនបែប​ច្រើនយ៉ាង​បាន​ដូច​មនុស្ស​ធំ​ហើយ​ គ្រាន់តែ​ត្រូវ​មើល​ពី​ជំនាញ​ក្នុង​ការ​ទំពា​របស់​កូន​បន្តិច​សិន​ប៉ុណ្ណោះ​ ព្រោះ​ក្មេង​ខ្លះ​ពូកែ​ទំពា​ ចូលចិត្ត​ទំពា​នឹង​ធ្វើ​ឱ្យ​ឆាប់​ញ៉ាំ​អាហារ​រឹង​ល្មម​ៗបាន​។ ក្មេង​ណា​ដែល​មិនសូវ​ចូលចិត្ត​ទំពា​ ឬឪពុក​ម្តាយ​ច្រើនតែ​កិន​អាហារ​ឱ្យ​ម៉ដ្ឋ​ឱ្យ​ញ៉ាំ​ជានិច្ច​នោះ​ នឹង​ក្រចេះ​ទំពា​ តែ​យ៉ាងណាក៏ដោយ​ អាហារ​ដែល​សំខាន់​សម្រាប់​ក្មេង​វ័យ​នេះ​លែង​សូវ​ជា​ទឹកដោះ​ហើយ​ តែ​ជា​អាហារ​ទាំង5ប្រភេទ​ក្រុម​ ដែល​យើង​ស្គាល់​ច្បាស់​ហ្នឹងឯង​។ លេខ​នេះ​ ឡា​រ៉ែ​ន នឹង​នាំ​អ្នកម្តាយ​ឱ្យ​បាន​ស្គាល់​ពី​អាហារ​កាក​សរសៃ​ ដែល​ក៏​ជា​ចំណែក​មួយ​របស់​បន្លែ​ ផ្លែឈើ​ ដែល​សំខាន់​មិនចាញ់​សារធាតុ​អាហារ​ដទៃទៀត​ឡើយ​។

    អ្វីទៅ​ជា​អាហារ​កាក​សរសៃ​?
    កាក​សរសៃ​អាហារ​ គឺជា​ខា​បូ​ហាយ​ដ្រេ​ត ម៉ូលេគុល​ធំ​ មាន​ទាំង​ប្រភេទ​រលាយ​ក្នុងទឹក​ និង​មិន​រលាយ​ក្នុងទឹក​ ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ ផ្លែឈើ​ និង​គ្រាប់ធញ្ញជាតិ​។ កាក​សរសៃ​អាហារ​នឹង​មិន​ត្រូវ​បាន​បឺត​ជ្រាប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ​ តែ​នឹង​ធ្វើដំណើរ​ទៅ​រហូតដល់​ពោះវៀនធំ​ មាន​តួនាទី​បោសសម្អាត​អ្វី​ដែល​រាងកាយ​មិន​ត្រូវការ​ ដើម្បី​មិន​ឱ្យ​មាន​អ្វី​នៅ​សេសសល់​ក្នុង​ពោះវៀនធំ​ រួច​បញ្ចេញ​មក​ក្រៅ​តាម​លាមក​។

    ហេតុ​អី​បាន​ជា​កូនតូច​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​?
    មនុស្ស​ធំ​ក្នុង​ប្រទេស​យើង​ ច្រើនតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​អាហារ​ពពួក​ប្រូ​តេ​អុីន​ខ្លាំង​ជាង​ ព្រោះ​ជា​ចំណែក​ដែល​ធ្វើ​ឱ្យ​រូបរាងកាយ​ចម្រើន​ធំធាត់​ តែ​រាងកាយ​នឹង​ធំធាត់​ឡើង​យ៉ាង​រឹងប៉ឹង​មាំមួន​ល្អ​នោះ​ ត្រូវ​បាន​ទទួល​អាហារ​ដែល​ច្រើន​បែប​ច្រើនយ៉ាង​ក្នុង​បរិមាណ​ដ៏​សមរម្យ​មួយ​ រួម​ជាមួយ​ការហាត់ប្រាណ​ និង​រួម​ទាំង​អាហារ​កាក​សរសៃ​ផង​ដែរ​។ កុមារ​ក្នុង​វ័យ​នេះ​ជាច្រើន​នាក់​មាន​បញ្ហា​ក្នុង​ការ​បន្ទោបង់​ ដោយសារតែ​ញ៉ាំ​បន្លែ​ ផ្លែឈើ​បាន​តិច​ពេក​ ឬញ៉ាំទឹក​ស្អាត​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​កើត​បញ្ហា​ទល់លាមក​ឡើង​ញឹកញាប់​ ដែល​វា​អាច​នឹង​ក្លាយជា​ទម្លាប់​រហូតដល់​វ័យ​ធំ​ និង​ក្លាយជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​នៅទីបំផុត​ក៏អាច​ថា​បាន​ដែរ​។
    ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែល​មាន​កាក​សរសៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​ នឹង​ជួយ​ឱ្យ​ការ​ធ្វើការងារ​របស់​ពោះវៀន​ល្អ​ឡើង​ កាត់បន្ថយ​អាការ​ទល់លាមក​ដល់​កូនតូច​វ័យ​រពឹស​បាន​ទៀតផង​។

    ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?
    ជាប្រក្រតី​មនុស្ស​ធំ​គួរ​បាន​ទទួល​ប្រមាណ​អាហារ​កាក​សរសៃ​ជាមធ្យម​ពី25​-30ក្រាម​ក្នុង​មួយថ្ងៃ​ តែ​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី1​-8ឆ្នាំ​នោះ​ គួរ​បាន​ទទួល​អាហារ​កាក​សរសៃ​ពី14​-18ក្រាម​ក្នុង​មួយថ្ងៃ​ បរិមាណ​នេះ​មិនមែន​មានន័យថា​ ត្រូវតែ​ទៅ​ថ្លឹង​ចំនួន​បន្លែ​ផ្លែឈើ​ឱ្យ​ត្រឹមត្រូវ​នាំ​តែ​ពិបាក​នោះ​ទេ​ គ្រាន់តែ​ក្នុង​ពេល​ញ៉ាំ​អា​ហា​រម្តងៗ​ត្រូវ​មានមុខ​ម្ហូប​ដែល​ជា​បន្លែ​ និង​បង្អែម​ដែល​ជា​ផ្លែឈើ​ស្រស់​ ឬគ្រាប់​សណ្តែក​ផ្សេង​ៗប៉ុណ្ណោះ​។
    ការ​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​សណ្តែក​ ក៏​មាន​ចំណុច​មិនល្អ​ដូចគ្នា​ដែរ​ គឺ​បើ​ញ៉ាំ​ច្រើនជ្រុល​ពេក​នឹង​ធ្វើ​ឱ្យ​កើតមាន​ខ្យល់​នៅក្នុង​ពោះ​ច្រើន​ និង​ឆ្អល់ពោះ​ ព្រោះតែ​មាន​កា​រសាងហ្កាស់​ឡើង​ច្រើន​(ដូចដែល​យើង​ច្រើនតែ​និយាយ​ថា​ ញ៉ាំ​សណ្តែក​ដី​ហើយ​ដើរខ្យល់​ហ្នឹងឯង​) ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​លោកឪពុក​អ្នកម្តាយ​ត្រូវ​ចាត់​ការ​ឱ្យ​កូនតូច​ក្នុង​វ័យ​នេះ​។

    អាហារ​កាក​សរសៃ​… អ្នកជួយ​ពោះវៀន​
    គុណប្រយោជន៍​របស់​អាហារ​កាក​សរសៃ​ មាន​ច្រើនណាស់​ ដូចជា​ ៖
    – ការពារ​អាការ​ទល់លាមក​ ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​បាន​តាម​ប្រក្រតី​។
    – ការពារ​ការ​បឺត​ជ្រាប​របស់​សារធាតុ​បង្ក​មហារីក​ អាហារ​កាក​សរសៃ​នឹង​ជួយ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​បាន​លឿន​(តាម​លាមក​) និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​មហារីក​ពោះវៀនធំ​។
    – ការពារ​រោគ​បាន​ច្រើន​ប្រភេទ​ ដូចជា​ រោគ​ធាត់​ រោគ​ទឹកនោមផ្អែម​ និង​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ជាដើម​។
    – កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតរោគ​បេះដូង​។

    អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​មាន​ដូចជា​ ៖
    ផ្លែឈើ​ : ផ្លែ​ប៉ោម​ ផ្លែ​សារី​ ត្របែក​ ល្ហុង​ទុំ​ ចេក​ ក្រូច​ពោធិ៍សាត់​ ពុទ្រា​ ស្វាយខ្ចី​ និង​ពោត​។ល។
    បន្លែ​ : ស្នៀតពោត​ ការ៉ុត​ ផ្សិត​ត្រចៀក​កណ្តុរ​ សណ្តែក​កួរ​ ស្ពៃ​ក្តោប​ សណ្តែកសៀង​ជប៉ុន​ កញ្ឆែត​ និង​ត្រប់​ពុត​រំ​ញង​។ល។
    គ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗ : អង្ករសម្រូប​ គ្រាប់​ផ្កាឈូករ័ត្ន​ សណ្តែក​ខៀវ​ គ្រាប់ល្ង​ សណ្តែក​ក្រហម​ និង​សណ្តែក​លឿង​។ល។
    អាហារ​ផ្សេងទៀត​ : នំប៉័ង​ហូល​វិធ​ និង​គ្រាប់​ជី​។ល៕

  • អ្នកស្រុកមោងឫស្សី ខេត្តបាត់ដំបង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

    អ្នកស្រុកមោងឫស្សី ខេត្តបាត់ដំបង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

    ទឹ​កប្រាក់​រង្វាន់​ធំ​ចំនួន​ ១០០លាន​រៀល​ ពី​តែ​បៃតង​ អ៊ី​ឈី​តាន់​ បាន​បន្ត​ធ្លាក់​ដល់ដៃ​អតិថិជន​ម្នាក់ទៀត​ហើយ​ មានឈ្មោះ​ មាន​ បៀន​ ភេទ​ស្រី​ អាយុ៣២ឆ្នាំ​ រស់នៅ​ភូមិ​អង្ក្រង​ ឃុំ​ជ្រៃ​ ស្រុក​ម៉ោង​ឫស្សី​ ខេត្តបាត់ដំបង​ មានមុខ​របរ​ជា​កសិករ​ និង​ជា​អ្នកស៊ីឈ្នួល​បេះ​ផ្លែឈើ​នៅ​ប្រទេស​ថៃ​ ។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ អ្នកស្រី​ ​មាន​ បៀន​ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ៖ ស្ទើរតែ​រាល់ថ្ងៃ​ ជាពិសេស​បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើស្រែ​ចម្ការ​វិញ​ ហើយ​អស់កម្លាំង​ អ្នកស្រី​តែង​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​ទទួលទាន​ជាប្រចាំ​។ ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ មុន​ពេល​អ្នកស្រី​ឡើងជិះ​រថយន្ត​ដើម្បី​ទៅ​បេះ​ផ្លែឈើ​នៅ​ស្រុក​ថៃ​ដូ​ខសព្វដង​នោះ​ អ្នកស្រី​បាន​ទិញ​តែ​បៃតង​ អ៊ី​ឈី​តាន់​ រសជាតិ​តែ​ក្រូច​ឆ្លា​រទឹកឃ្មុំ​ ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ទុក​ទទួលទាន​ នៅពេល​ស្រែក​ទឹក​ និង​អស់កម្លាំង​។ លុះ​ពេល​មួល​គម្រប​ដប​ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ 100លាន​រៀល​ នៅក្នុង​គម្រប​ដប​តែម្ដង​ ។ ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ហើយក៏​បាន​ស្រែក​ប្រាប់​អ្នក​នៅ​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យមើល​ រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។ អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ទឹកប្រាក់​ចំនួន១០០លាន​រៀល​នេះ​ ពិតជា​មាន​សារសំខាន់​ចំពោះ​គ្រួសារ​ខ្លាំង​ណាស់​ ព្រោះ​សព្វថ្ងៃ​ក្រៅពី​ធ្វើស្រែ​ដែល​មាន​បន្តិចបន្តួច​នោះ​ គឺ​ឆ្លៀត​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែឈើ​នៅ​ឯស្រុក​ថៃ​ ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ១០០​ លាន​រៀល​នេះ​ អ្នកស្រី​នឹង​យក​មួយចំនួន​សង់​បំណុល​គេ​ និង​ទិញ​ស្រែ​បន្ថែម​ ហើយ​ទុក​មួយ​ចំណែក​សម្រាប់​ធ្វើបុណ្យ​លោ​កឧពុក​ដែល​កំពុង​រស់នៅ​ជុំគ្នា​សព្វថ្ងៃ​នេះ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​រដូវ​កាល​ទី3​ ឆ្នាំ2019​ នេះ​ ក្រុមហ៊ុន​ តែ​បៃតង​ អ៊ី​ឈី​តាន់​ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ 100លាន​រៀល​ រហូតដល់​ 70រង្វាន់​, ម៉ូតូ​ Scoopy​ i ចំនួន70រង្វាន់​ , ទូរស័ព្ទ​ iphone​ Xs​ ចំនួន70រង្វាន់​ រួម​ជាមួយនឹង​រង្វាន់​ Free​ តែ​បៃតង​អ៊ី​ឈី​តាន់​ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង​ អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ អាច​ជា​រូប​អ្នក​ ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 179

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 179

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/07/LRPN_179-Final-For-Web.pdf” force_dl=”1″]

  • ក្រុមហ៊ុន​ សាំ​ងយ៉ុង​ ដាក់​បង្ហាញ​រថយន្ត​ថ្មី​ MUSSO​ Grand​ នៅក្នុង​ប្រទេស​កម្ពុជា​

    ក្រុមហ៊ុន​ សាំ​ងយ៉ុង​ ដាក់​បង្ហាញ​រថយន្ត​ថ្មី​ MUSSO​ Grand​ នៅក្នុង​ប្រទេស​កម្ពុជា​

    រាជធានីភ្នំពេញ-កម្ពុជា- រថយន្ត Musso Grand ជាបច្ចេកវិទ្យាថ្មីនៃរថយន្តភីកអាប់ ដែលវិវត្តន៍​ចេញ​ពី​រថយន្តដំបូងគឺ Musso នៅទីបំផុតបាន​ដាក់​បង្ហាញ និងមកដល់ប្រទេសកម្ពុជាជាផ្លូវហើយនៅក្រុមហ៊ុន​ SsangYong Cambodia ជាមួយរូបរាងថ្មី ស្អាត​ជាង​មុន បន្ថែម Option ច្រើន​ជាង​មុន​។

    រថយន្ត Grand Musso ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំមុន​​។ ម៉ូដែលថ្មីនេះគឺជាម៉ូដែល MUSSO GRAND ដ៏មានប្រជាប្រិយភាពនៅ​ទីផ្សារ​ក្រៅស្រុក​របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ។ រថយន្តភីកអាប់ ដែលត្រូវបានផ្លាស់ប្តូរឱ្យល្អបំផុតមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដឹកទំនិញដ៏​មាន​សុវត្ថិភាព​ឈានមុខគេ វាពេញដោយអំណាច និងមានតម្លៃសមរម្យ។ ការរចនារថយន្តនេះ ត្រូវបានគេធ្វើឱ្យកាន់​តែ​ប្រសើរឡើង ដើម្បី​បំពេញចិត្តអ្នកដែលចូលចិត្តធ្វើដំណើរ​បែបផ្សងព្រេង អាច​បើក​បាន​គ្រប់ស្ថានភាពផ្លូវ និងបែបកីឡា ដែលត្រូវការផ្ទុករបស់របរច្រើន និងធ្ងន់ៗ។

    SsangYong MUSSO GRAND  គឺជារថយន្តដែលទទួលបានជោគជ័យខ្លាំងរបស់ក្រុមហ៊ុន SsangYong Motors ប្រចាំប្រទេស​កូរ៉េ។ ម៉ូដែលថ្មីនេះបានបង្ហាញពីសមិទ្ធផល និងការទទួលស្គាល់ជាសកលរបស់រថយន្ត SsangYong Musso ដែលមានប្រជាប្រិយភាពខ្ពស់ ដោយលក់អស់ជាង 80.000 គ្រឿងនៅក្នុងប្រទេសកូរ៉េកាលពីឆ្នាំដើមឆ្នាំ​2019 នេះ។

    រថយន្ត Musso Grand បានបង្ហាញភាពរឹងមាំ ធ្ងន់ មិនគួរឱ្យជឿ និងភាពខ្លាំងក្លារបស់វា។ ក្រុមហ៊ុន​សាំងយ៉ុង បានបញ្ជាក់ថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំផុសគំនិតដោយ​សមាសភាព​នៃ​ការ​ធ្វើចលនាបែបធម្មជាតិដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនម៉ូតូកូរ៉េ ដើម្បីកំណត់​រចនាសម្ព័នរបស់​រថយន្ត​របស់​ខ្លួន​ឱ្យ​បង្ហាញពីបែបបទធម្មជាតិ។

    រថយន្ត Musso Grand មានប្រវែង 31 សង់ទីម៉ែត្រវែងជាងរថយន្តស៊េរីដូចគ្នា មានបណ្តោយ​រថយន្ត​ប្រវែង 5.4 ម៉ែត្រ។ កម្ពស់ 1.85 ម៉ែត្រ និងអង្កត់ផ្ចិត 3.21 ម៉ែត្រ ដែលត្រូវបានកើនឡើងវែងជាមុនពី 1.5 សង់ទីម៉ែត្រ និង 11 សង្ទីម៉ែត្រ តាម​លំដាប់លំដោយ​បើប្រៀបធៀបជាមួយនឹងរថយន្ដភីកអាប់ផ្សេងទៀត។ ប្រវែងបណ្តោយ​រថយន្ត​វែង ត្រូវបានគូស​បញ្ជាក់​ដោយការបង្កើនសមត្ថភាពផ្ទុកដល់ទៅ 3 តោន ជាមួយនិងទម្ងន់ផ្ទុកអតិបរមា 1,025 គីឡូក្រាម។