ក្រុមហ៊ុន​ សាំ​ងយ៉ុង​ ដាក់​បង្ហាញ​រថយន្ត​ថ្មី​ MUSSO​ Grand​ នៅក្នុង​ប្រទេស​កម្ពុជា​

រាជធានីភ្នំពេញ-កម្ពុជា- រថយន្ត Musso Grand ជាបច្ចេកវិទ្យាថ្មីនៃរថយន្តភីកអាប់ ដែលវិវត្តន៍​ចេញ​ពី​រថយន្តដំបូងគឺ Musso នៅទីបំផុតបាន​ដាក់​បង្ហាញ និងមកដល់ប្រទេសកម្ពុជាជាផ្លូវហើយនៅក្រុមហ៊ុន​ SsangYong Cambodia ជាមួយរូបរាងថ្មី ស្អាត​ជាង​មុន បន្ថែម Option ច្រើន​ជាង​មុន​។

រថយន្ត Grand Musso ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំមុន​​។ ម៉ូដែលថ្មីនេះគឺជាម៉ូដែល MUSSO GRAND ដ៏មានប្រជាប្រិយភាពនៅ​ទីផ្សារ​ក្រៅស្រុក​របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ។ រថយន្តភីកអាប់ ដែលត្រូវបានផ្លាស់ប្តូរឱ្យល្អបំផុតមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដឹកទំនិញដ៏​មាន​សុវត្ថិភាព​ឈានមុខគេ វាពេញដោយអំណាច និងមានតម្លៃសមរម្យ។ ការរចនារថយន្តនេះ ត្រូវបានគេធ្វើឱ្យកាន់​តែ​ប្រសើរឡើង ដើម្បី​បំពេញចិត្តអ្នកដែលចូលចិត្តធ្វើដំណើរ​បែបផ្សងព្រេង អាច​បើក​បាន​គ្រប់ស្ថានភាពផ្លូវ និងបែបកីឡា ដែលត្រូវការផ្ទុករបស់របរច្រើន និងធ្ងន់ៗ។

SsangYong MUSSO GRAND  គឺជារថយន្តដែលទទួលបានជោគជ័យខ្លាំងរបស់ក្រុមហ៊ុន SsangYong Motors ប្រចាំប្រទេស​កូរ៉េ។ ម៉ូដែលថ្មីនេះបានបង្ហាញពីសមិទ្ធផល និងការទទួលស្គាល់ជាសកលរបស់រថយន្ត SsangYong Musso ដែលមានប្រជាប្រិយភាពខ្ពស់ ដោយលក់អស់ជាង 80.000 គ្រឿងនៅក្នុងប្រទេសកូរ៉េកាលពីឆ្នាំដើមឆ្នាំ​2019 នេះ។

រថយន្ត Musso Grand បានបង្ហាញភាពរឹងមាំ ធ្ងន់ មិនគួរឱ្យជឿ និងភាពខ្លាំងក្លារបស់វា។ ក្រុមហ៊ុន​សាំងយ៉ុង បានបញ្ជាក់ថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំផុសគំនិតដោយ​សមាសភាព​នៃ​ការ​ធ្វើចលនាបែបធម្មជាតិដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនម៉ូតូកូរ៉េ ដើម្បីកំណត់​រចនាសម្ព័នរបស់​រថយន្ត​របស់​ខ្លួន​ឱ្យ​បង្ហាញពីបែបបទធម្មជាតិ។

រថយន្ត Musso Grand មានប្រវែង 31 សង់ទីម៉ែត្រវែងជាងរថយន្តស៊េរីដូចគ្នា មានបណ្តោយ​រថយន្ត​ប្រវែង 5.4 ម៉ែត្រ។ កម្ពស់ 1.85 ម៉ែត្រ និងអង្កត់ផ្ចិត 3.21 ម៉ែត្រ ដែលត្រូវបានកើនឡើងវែងជាមុនពី 1.5 សង់ទីម៉ែត្រ និង 11 សង្ទីម៉ែត្រ តាម​លំដាប់លំដោយ​បើប្រៀបធៀបជាមួយនឹងរថយន្ដភីកអាប់ផ្សេងទៀត។ ប្រវែងបណ្តោយ​រថយន្ត​វែង ត្រូវបានគូស​បញ្ជាក់​ដោយការបង្កើនសមត្ថភាពផ្ទុកដល់ទៅ 3 តោន ជាមួយនិងទម្ងន់ផ្ទុកអតិបរមា 1,025 គីឡូក្រាម។

Advertisement