Author: ធឿន មករា

  • Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!

    Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!

    បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។ ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។

    ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថារថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។ ម៉ូឌែលឆ្នាំថ្មី 2022 នេះរថយន្ត Ford Ranger Raptor មិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ពោលគឺគ្រាន់តែឃើញការឌីហ្សាញរូបរាងថ្មីនេះក៏លុងស្រលាញ់បាត់ទៅហើយ ដែលរថយន្តនេះត្រូវបានកែប្រែចំណុចពិសេសៗជាច្រើនដូចជា៖

    • ចំណុចដំបូងដែលបានកែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន
    • ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច
    • កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ
    • ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ
    • ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

    ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖

    • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន
    • បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ
    • ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
    • ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល
    • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
    • ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
    • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
    • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
    • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
    • សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)
    • អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

    រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេស ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួននៃការផ្តល់ជូនមានកំណត់ រីឯជម្រើសពណ៍មានរហូតដល់ទៅ 4 រួមមាន៖ ស ខ្មៅ ប្រផេះ និងខៀវ។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

    • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
    • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
    • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
    • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។
  • ស្ងាត់! មាន​ដឹង​ទេ​ថា រដូវ​កាល​ថ្មី​នេះ Ronaldo ទៅលេង​នៅ​ក្លិប​ណា?

    ស្ងាត់! មាន​ដឹង​ទេ​ថា រដូវ​កាល​ថ្មី​នេះ Ronaldo ទៅលេង​នៅ​ក្លិប​ណា?

    Christiano Ronaldo កីឡាករ​ខ្សែប្រយុទ្ធ របស់​ក្លិប​បាល់ទាត់ Juventus បានប្រកាស​លា​មិត្ត​រួម​ក្រុម​របស់ខ្លួន ក្រោយ​បញ្ចប់​រដូវ​កាល2021 កាលពីពេលថ្មីៗនេះ ដោយ​មិន​បានឈ្នះ​ពាន Seria A ឡើយ ហើយ​ថែមទាំង​ធ្លាក់ ត្រឹម​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ Champions League ទៀតផង ដោយបាន​ឈ្នះ​ត្រឹម​ពាន​លំដាប់​ទី3 មួយ​តែប៉ុណ្ណោះ។

    ក្រោយពេល​ប្រកា​សលា កីឡាករ​រូបនេះ ត្រូវបាន​គេ​គិតថា អាច​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប Manchester United ឬក៏​ក្លិប Sporting នៅឯ​ស្រុកកំណើត​វិញ តែ​មកទល់ពេលនេះ រូបគេ​ប្រហែលជា​មិនអាច​ទៅណា​បានឡើយ ដោយសារតែ​ក្លិប​ទាំង2 គ្មាន​លទ្ធភាព​នាំយក​រូបគេ​ទៅ ក្នុង​រដូវ​កាលដែល​ញាំញី​ដោយ​ជំងឺ​កូ​វីដ-19 នេះ ឡើយ។

    នៅពេលនេះ ភ្នាក់ងារ​របស់ Ronaldo ត្រូវបាន​គេ​ដឹងថា កំពុងតែ​ចរចា​ជាមួយ Juventus ដដែល ដើម្បី​បន្ត​កុងត្រា​នៅ​ក្លិប​មួយ​នេះ​មួយ​យ​រយៈ​ទៀត​សិន មុននឹង​គិត​បន្ត​នៅ​រដូវ​កាលក្រោយ៕

  • Barcelona លែង​ចង់ទុក Philippe Coutinho ទៀតហើយ 

    Barcelona លែង​ចង់ទុក Philippe Coutinho ទៀតហើយ 

    Philippe Coutinho ត្រូវបាន​ក្លិប​បាល់ទាត់ FC Barcelona ប្រកាស​លក់​ចេញភ្លាមៗ ស្រប​ពេលដែល​ក្លិប​ត្រូវការ​លុយ​ច្រើនភ្លាមៗ ដើម្បី​ស្វែងរក​កីឡាករ​ចំណូល​ថ្មី​មកជួយ​ក្រុម​ក្នុង​រដូវ​កាល​ថ្មី។

    ចំពោះ​តម្លៃ​នៃ​ការលក់​ចេញ​កីឡាករ​រូបនេះ ត្រូវបាន​ក្លិប Barcelona ដាក់​តម្លៃ​ធូរ​ថ្លៃ​ខ្លាំង​បំផុត ពោលគឺ​ត្រឹមតែ 21លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ក្លិប Barcelona ទិញ​យកមក​ក្នុងតម្លៃ​ដល់​ទៅ​ជាង 150លាន​ដុល្លារ​ឯណោះ។

    មូល​ហេតុដែល​ធ្វើឱ្យ​រូបគេ​ធ្លាក់​ថ្លៃ​ខ្លាំង​បែបនេះ គឺ​ដោយសារតែ​គេ មិន​ស្ថិតនៅក្នុង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក​ឡើយ​កាលពី​រដូវ​កាល​មុន ដោយសារតែ​បញ្ហារ​បូស​ជង្គង់​រ៉ាំរ៉ៃ​ញាំញី បូករួម​ទាំង​ពេល​បង្ហាញខ្លួន ក៏​ធ្វើ​មិនសូវ​បានល្អ​ទៀត៕

  • សោកស្តាយ! Toni Kroos ប្រកាស​ថ្ងៃ លា​អាជីព​បាល់ទាត់

    សោកស្តាយ! Toni Kroos ប្រកាស​ថ្ងៃ លា​អាជីព​បាល់ទាត់

    ខ្សែការពារ ជម្រើសជាតិ​អាល្លឺម៉ង់ កីឡាករ Toni Kroos បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​មិនអាច​ជួយ​ក្រុម ឱ្យ​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពាន Euro 2020 ដោយ​ត្រូវ​ធ្លាក់​នៅ​វគ្គ 18ក្រុម​ចុងក្រោយ បន្ទាប់ពី​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង ជម្រើសជាតិ​អង់គ្លេស ក្នុង​លទ្ធផល 2ទល់នឹង0។

    ក្រោយ​បញ្ចប់​ការប្រកួត​នេះ​ភ្លាម Toni Kroos បានប្រកាសថា រូបគេ បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ពី​ក្រុម​ជម្រើសជាតិ​ហើយ ក្រោយពី​ធ្វើ​មិនបាន​ល្អ​ក្នុងការ​ប្រកួត​កន្លងមក តែ ទោះជា​បែបនេះ​ក្តី រូបគេ​ក៏​នឹង​នៅតែ​បន្ត​លេង នៅ​ក្លិប​អធិរាជ​ឈុត​ស Real Madrid ជាធម្មតា ព្រោះ​នៅសល់​កុងត្រា​នៅឡើយ។

    Toni Kroos ក៏បាន​បញ្ជាក់​ផងដែរ​ថា គេ​នឹង​ចូលនិវត្តន៍​ពី​អាជីព​នេះ​តែម្តង ក្រោយ​បញ្ចប់​កុងត្រា​នៅ​ក្លិប Real Madrid នេះ ខណៈដែល​កុងត្រា​របស់គេ​នៅ Real Madrid នៅសល់ រហូត​ដល់ពេល​បញ្ចប់​រដូវ​កាល2023 ខាងមុខ៕

  • Son Heung-min មិនមាន​ឈ្មោះ ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ត្រៀម​អូឡាំពិក

    Son Heung-min មិនមាន​ឈ្មោះ ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ត្រៀម​អូឡាំពិក

    លោក Kim Hak-bum គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង បានសម្រេច​ចិត្ត ដក​ឈ្មោះ​កីឡាករ​ដ៏​ល្បី​លេខ1 របស់​កូរ៉េខាងត្បូង Son Heung-min ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ2021។

    គួរឱ្យ​ដឹង​ដែរ​ថា Son Heung-min ធ្លាប់បាន​ជួយ ឱ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ម្តង​ហើយ កាលពី​អូឡាំពិក​លើក​មុន (2018) នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្វើ​ឱ្យគេ បាន​រួចខ្លួន ពី​កាតព្វកិច្ច​យោធា។

    ព្រឹត្តិការណ៍​អូឡាំពិក ដែលមាន​ប្រទេស​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ គ្រោង​នឹងធ្វើ​ឡើង​តាំងតែ​ពី​ចុងឆ្នាំ2020 មកម្ល៉េះ តែដោយសារ​តែ​បញ្ហា​កូ​វីដ-19 នៅតែ​បន្ត​កើនឡើង ទើប​ព្រឹត្តិការណ៍​នេះ ត្រូវបាន​លើកយក​មក​ធ្វើ​នៅ​ថ្ងៃទី23 កក្កដា ឆ្នាំ2021នេះ​វិញ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី8 សីហា ឆ្នាំ2021៕

  • ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង បុរី ណា​ឌី របស់​ក្រុមហ៊ុន GCC នៅ​សង្កាត់​ជ្រោយចង្វារ

    ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង បុរី ណា​ឌី របស់​ក្រុមហ៊ុន GCC នៅ​សង្កាត់​ជ្រោយចង្វារ

    ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ – នៅក្នុង​ថ្ងៃនេះ​ក្រុមហ៊ុន GCC គ្រុប​បាន​ប្រារព្ធ​ពិធី​បុកគ្រឹះ ដើម្បី​ចាប់ផ្ដើម​ការសាងសង់​គ​ម្រោ​ង​បុរី ណា​ឌី។ ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី ប្រព្រឹត្តទៅ​នៅ​ការដ្ឋាន​សាងសង់​បុរី ណា​ឌី និង​ការិយាល័យ​លក់​រប​ស់បុ​រី ណា​ឌី។

    នៅក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី លោក Alex Yu Ka Ki នាយក​ក្រុមហ៊ុន GCC បាន​សម្ដែង​ការ​អរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ជាមួយនឹង​បុរី ណា​ឌី​នៅក្នុង​ថ្ងៃនេះ។ លោក Alex Yu បាន​មានប្រសាសន៍ថា “ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន GCC នៅក្នុង​ឆ្នាំ 2015 មក ក្រុមហ៊ុន​បាន​បង្កើត​អាជីវកម្មផ្សេងៗជាច្រើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។ ជាការ​ពិតណាស់ GCC គ្រុប​មាន​ប្រភពដើម​មកពី​ប្រទេស​ហុងកុង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ GCC មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​បច្ចុប្បន្ន​យើង​គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពហុ​ជាតិ​ដែលមាន​កេ​រ្ដ៍​ឈ្មោះ​ល្បីល្បាញ និង​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា GCC មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ វិស័យ​អចលនទ្រព្យ បច្ចេកវិទ្យា​ព័ត៌មាន -ល-។ GCC បាន​នាំមក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​មកកាន់​ប្រទេស​ដែល​កំពុងមាន​សន្ទុះ​ក្នុងការ​អភិ​វ​ឌ្ឈ​ន៍ គឺ​ប្រទេស​កម្ពុជា។ លោក​បាន​ធានា​អះអាងថា GCC នឹងធ្វើ​ឲ្យ​អាជីវកម្ម​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ​រីកចម្រើន និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​ចក្ខុវិស័យ​អន្តរជាតិ និង​ឱកាស​ក្នុងស្រុក។

    លោក Ricky Lai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GCC មានប្រសាសន៍ថា​ក្រុមហ៊ុន GCC មាន​មនុស្ស​ដែលមាន​ទេពកោសល្យ​ជាច្រើន​ដែលមាន​ម​ហិ​ច្ច​តា និង​ការច្នៃប្រឌិត​ដ៏​លេចធ្លោ​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ។ ជាមួយនឹង​សមាជិក​ដែលមាន​ទេពកោសល្យ​របស់​ក្រុមហ៊ុន GCC ពួកគេ​បាន​ផ្ទេរ​គំនិត​ច្នៃប្រឌិត​ទៅក្នុង​អាជីវកម្ម និង​វាយ​លុយ​ទីផ្សារ​បាន​នៅពេល​វេលា​សាក​សម​ណាមួយ។ លោក​បាន​ធានាថា GCC នឹង​បន្ត​រីកចម្រើន និង​ពង្រីក​ខ្លួន​ទៅកាន់​បណ្ដា​ប្រទេស​ដទៃទៀត​ដូចជា​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម។

    បុរី ណា​ឌី គឺជា​បុរី​ដ៏​ប្រណិត​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ​ដែលជា​តំបន់​មាន​កិត្យានុភាព។ ស្របតាម​ពាក្យស្លោក​របស់​បុរី ណា​ឌី “ទី​ចាប់ផ្ដើម​នៃ​លំនៅឋាន​របស់លោក​អ្នក” បុរី ណា​ឌី មានការ​ប្ដេជ្ញា​ក្នុងការ​បង្កើត​លំនៅឋាន​មួយ​ដែល​គ្រួសារ​អាច​រីករាយ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​រស់នៅ​ដ៏​សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាន​នាំមក​ជូន​នូវ​សេវាកម្ម ណា​ឌី​ឃែ​រ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​បុរី ណា​ឌី​ទាំងអស់។ សេវាកម្ម​ទាំងនោះ​រួមមាន សេវាកម្ម​រថយន្ដ​ដឹក​អ្នកដំណើរ​ឯកជន សេវាកម្ម​សម្អាត​លំនៅឋាន សេវាកម្ម​រើ​ចូល​លំនៅឋាន -ល-។ សេវាកម្ម​ណា​ឌី ឃែ​រ បាន​ជួយ​លើកកម្ពស់​ស្ដង់ដារ​អភិវឌ្ឍន៍​បុរី​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​លើកកម្ពស់​កម្រិត​នៃ​ការរស់នៅ​របស់​គ្រួសារ​កម្ពុជា​ផងដែរ។ លោក Eric Chong អគ្គនាយក​នៃ បុរី ណា​ឌី​បាន​មានប្រសាសន៍ថា “ប្រាកដ​ណាស់ ទាំងអស់នេះ​គឺជា​អ្វីដែល​ពួកយើង​អាច​ផ្ដល់ជូន​អតិថិជន​បាន នេះ​គឺជា​ស្ដង់ដារ​ដ៏​អស្ចារ្យ​របស់ GCC។ ពួកយើង​តែងតែ​រិះគិត​រក​អ្វីដែល​ល្អ​បំផុត​សម្រាប់​ផ្ដល់ជូន​អតិថិជន​របស់​ពួកយើង។

     

    លោក Eric Chong បាន​សង្កត់ធ្ងន់ថា “ក្នុងឱកាស​ពិសេស​នេះ​គឺជា​ថ្ងៃ​ដែល​បុរី ណា​ឌី ចាប់​ផ្ដើ​សាងសង់​គម្រោង​ជា​ផ្លូវការ។ យើង​នឹង​ផ្ដល់ជូន​លោកអ្នក​នូវ​គម្រោង​បុរី​ដែលមាន​គុណភាព​ខ្ពស់បំផុត ដែល​មិនអាច​រកឃើញ​នៅ​គ្រប់​ទីកន្លែង​ណា​ផ្សេង​ក្នុងប្រទេស​កម្ពុជា។ យើង​មាន​ផែនការ​គ្រប់​ជ្រុងជ្រោយ និង​ក្រុម​ស្ថាបត្យករ​អន្តរជាតិឆ្នើមៗ ដើម្បី​សាងសង់​ទី​ចាប់ផ្ដើម​នៃ​លំនៅឋាន​របស់លោក​អ្នក​នេះ។

    នៅ​ដើមឆ្នាំ 2022 បុរី ណា​ឌី នឹង​ចាប់ផ្ដើម​គម្រោង​ទី 2 ដែលមាន​ឈ្មោះថា “ មេគង្គ” មាន​ប្រភេទ​ឃ្វី​ន​វីឡា និង​ឃី​ង​វីឡា ដែល​ផ្ដល់ជូន​លោកអ្នក​ជាមួយនឹង​ការរស់នៅ​ក្បែរ​មាត់បឹង និង​មាន​ទេសភាព​ស្អាត​បំផុត។ វីឡា​ឯកជន​ទាំងនេះ​គឺជា​វីឡា​មួយ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​ក្នុងចំណោម​វីឡា​របស់​បុរីផ្សេងៗនៅក្នុង​ប្រទេស​កម្ពុជា។ យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំហំ​ខាងក្រៅ​ផ្ទះ និង​ផ្នែក​ខាងក្នុង សូម្បីតែ​ការផ្សារភ្ជាប់​នៃ​ការរស់នៅ​របស់​គ្រួសារ​នៅក្នុង​វីឡា​ជាមួយនឹង​ធម្មជាតិ ដូច្នេះ​ពួកគេ​អាច​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ។ សូម​បងប្អូន​ទាំងអស់​រង់ចាំ​តាមដាន គម្រោង​បន្ទាប់​របស់​ក្រុមហ៊ុន​យើង។

    ក្នុងឱកាស​ដ៏​ពិសេស​នេះ​បុរី ណា​ឌី ក៏បាន​បង្ហាញ​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​កក់​បុរី ណា​ឌី តាំងពី​បើក​ដំបូង​រហូតមក​ដល់ពេលនេះ​តាមរយៈ​ការចាប់​ឆ្នោត​យក​រង្វាន់​ធំ​នៅក្នុង​ថ្ងៃ​សម្ពោធ​ការដ្ឋាន​សាងសង់​បុរី ណា​ឌី នៅ​ការិយាល័យ​លក់​បុរី ណា​ឌី។ អតិថិជន​ទាំងអស់​អាចមាន​សំណាង​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា តូប​នៅក្នុង​គម្រោង​ផ្សារ​ជី​ស៊ី អូរឫស្សី​ចំនួន ១ និង​សម្ភារៈប្រើប្រាស់​នៅក្នុង​ផ្ទះ​ម៉ាក Samsung ជាច្រើន​រង្វាន់​ទៀត៕



    ——————————————————————————————-

    អំពី​ក្រុមហ៊ុន GCC

    ក្រុមហ៊ុន GCC គឺជា​ក្រុមហ៊ុន​វិនិយោគ ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង​ហុងកុង ដែលមាន​ជំនាញ​លើ វិស័យ អភិវឌ្ឍ​អចលនទ្រព្យ  វិនិយោគ​ដីធ្លី និង​សេវាកម្ម​ហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យ​ដ៏​ធំ​បំផុត​នៃ GCC គឺ​ក្លាយជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ផ្តល់ជូន​សេវាកម្ម​ពេញលេញ 360० នៅក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ននេះ GCC មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោង​បច្ចុប្បន្ន​របស់ GCC រួមមាន៖ បុរី ណា​ឌី ដោយ​ជី​ស៊ី ស៊ី​ធី, CEO Wyndham Residence ផ្សារ​ជី​ស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

     

    រៀបរៀង​ដោយ​ការិយាល័យ​ទីផ្សារ GCC

     

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង

    អ្នកនាង Leong Ka Yen

    ប្រធាន​ផ្នែក​ទីផ្សារ

    លេខ​ទំនាក់ទំនង: +855 96 820 6822  Email: [email protected]

     

    លោក ង៉ែត ឧ​ត្ត​ម​មុន្នី

    ប្រធាន​ត្រួតពិនិត្យ​ទីផ្សារ

    លេខ​ទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected]

     

  • ធនាគារ​​ អ អេច​ ប៊ី (ខេមបូឌា) ម.ក ប្រារព្ធពិធីប្រគល់រង្វាន់ដល់អតិថជន ក្នុងយុទ្ធ​ធានាការដាក់ប្រាក់បញ្ញើ ពី PREMIER BANKING

    ធនាគារ​​ អ អេច​ ប៊ី (ខេមបូឌា) ម.ក ប្រារព្ធពិធីប្រគល់រង្វាន់ដល់អតិថជន ក្នុងយុទ្ធ​ធានាការដាក់ប្រាក់បញ្ញើ ពី PREMIER BANKING

    ភ្នំពេញ​-នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ ​យុទ្ធនាការនេះត្រូវបានបិទបញ្ច​ប់នៅចុងខែមិថុនា​ ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធ​ឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។

    ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីអតិថិជនដែលបានឈ្នះរង្វាន់នាឡិកាដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួនដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ដោយឡែកសម្រាប់ការបើករង្វាន់។

    លោកអគ្គ​នាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះជាឱកាសមួយដ៏ល្អសម្រាប់ធនាគារដើម្បីធ្វើការអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបីជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ​។ ធនាគារតែងតែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើកកម្ពស់ពីគុណតម្លៃរបស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ​ នៅក្នុងគោលដៅរបស់ធនាគារផងដែរ។

    សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេស​សម្រាប់អតិថិជនដែលមានសក្តានុពល ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនិងឧត្តមភាព និងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់សុវត្ថិភាពដល់អតិថិជនក្នុងការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជាគុណតម្លៃមួយរបស់ធនាគារផងដែរ។

    អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹង ការផ្ត​ល់ជូនដ៏ល្អ​ឥតខ្ចោះពីសេវាកម្ម និងផលិតផល នៃការលើកលែងថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួលបានមកវិញនូវអត្រាការប្រាក់រហូតដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖ ទទួលបានសិទ្ធិបន្ថែមដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ជូនសេវាកម្មធនាគារពីប្រធានគ្រប់គ្រ​​ងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕

     

  • Ramos ប្រាប់​ពី​រឿង ដែល​គេ​ស​ម្រេ​ចិត្ត ចាក​ចេញពី Real Madrid     

    Ramos ប្រាប់​ពី​រឿង ដែល​គេ​ស​ម្រេ​ចិត្ត ចាក​ចេញពី Real Madrid     

    ក្រោយពី​ការប្រកាស​ជា​ផ្លូវការ អំពី​ការចាកចេញ​ពី​ក្លិប របស់​ខ្សែការពារ Sergio  Ramos របស់ Real Madrid សាមីខ្លួន​បានផ្តល់​បទ​សម្ភាស​ថា គេ​មិនបាន​ចង់ឱ្យ​វា​ក្លាយជា​បែប​ហ្នឹង​ទេ ដោយសារតែ វា​មានរឿង​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ បានកើត​ឡើង ទើប​ធ្វើ​ឱ្យគេ​ចាក​ចេញពី​ក្លិប ទាំង​ចិត្ត​មិន​ចង់ ហើយ​មិន​ទាំង​ដឹងខ្លួន​ទៀតផង។

    គេ​បាន​បញ្ជាក់ថា កាលពី​ដំបូង គេ​ចរចា​ជាមួយ​ក្លិប ដោយ​ក្លិប​បានផ្តល់​កុងត្រា​ឱ្យ 1ឆ្នាំ តែ គេ​បានទាមទារ 2ឆ្នាំ ចំពោះ​រឿង​លុយ​វិញ គេ​មិនបាន​គិតគូរ​ឡើយ ទោះបីជា​ក្លិប​សុំ​គេ កាត់​ប្រាក់ខែ​ក៏ដោយ។ ចុងក្រោយ​ក្លិប​នៅតែ​បន្ត​ប្រកាន់​ជំហរ​ដដែល គឺ​ផ្តល់​កុងត្រា 1រដូវ​កាល ហើយ​ផ្ញើ​កុងត្រា​មកឱ្យ ដើម្បី​ចុះហត្ថលេខា​ទទួល​ទៀតផង។

    ក្រោយមក​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ខាង​ក្លិប​ក៏បាន​ប្រកាសថា គេ​បាន​សម្រេចចិត្ត​ដើរចេញ ទាំង​គេ​បាន​ចុះហត្ថលេខា​ទទួល​កុងត្រា​នោះ​រួចហើយ គ្រាន់តែ​គេ​មិនទាន់​យកទៅឱ្យ​ក្លិប​វិញ​ប៉ុណ្ណោះ។ គេ​បាន​ឱ្យដឹងទៀតថា ការពិត​នៅលើ​កុងត្រា​នោះ​មាន​ដាក់​ថ្ងៃ​ផុតកំណត់ ហើយ​វា​បាន​ហួស​ថ្ងៃ​កំណត់​នោះ​បាត់ទៅហើយ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ឡើយ៕

  • Raphaël Varane អាច​នឹង​ចាក​ចេញពី Real Madrid ឆាប់ៗនេះហើយ

    Raphaël Varane អាច​នឹង​ចាក​ចេញពី Real Madrid ឆាប់ៗនេះហើយ

    Raphaël Varane ខ្សែការពារ​យូរ​ឆ្នាំ របស់​ក្លិប Real Madrid កំពុង​តែមាន​ពាក្យ​ចចាមអារ៉ាម​ថា កៀកៗនឹង​ការផ្ទេរ​ចេញពី​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​នេះហើយ ដោយសារតែ​ក្លិប​កំពុង​ត្រូវការ និង​ប្រញាប់​លុយ​យ៉ាងខ្លាំង ដើម្បី​កសាង​ក្លិប ឱ្យ​ខ្លាំង​នា​រដូវ​កាល​ក្រោយនេះ។

    ខ្សែការពារ​រូបនេះ ត្រូវបាន​គេ​ដឹងថា នឹងមាន​តម្លៃ​ខ្លួន ថ្លៃ​គួរសម បើទោះបីជា​គេ​កំពុងតែ​ត្រូវបាន​ក្លិប​ត្រៀម ដាក់លក់​ឡៃ​ឡុង​ក៏ដោយ។ ក្នុងនោះដែរ ក្លិប​បានចេញ​តម្លៃ​លក់​ហើយ គឺមាន​តម្លៃ​ដល់​ទៅ 120លាន​ដុល្លារ ហើយ​មកទល់នឹង​ពេលនេះ មាន​ក្លិប​ចំនួន3 ហើយ ដែល​កំពុង​ត្រូវការ​រូបគេ រួមមាន Chelsea, Paris Saint Germain និង Manchester United។

    Raphaël Varane បាន​ចូលរួម​ជាមួយ Real Madrid តាំងពី​ឆ្នាំ2011 ដោយ​ធ្លាប់បាន​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន​រាប់​ភ្លេច។ មិនតែប៉ុណ្ណោះ គេ​បាន​ជួយ​ឱ្យ​បារាំង​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ2018 ហើយ​ពេលនេះ គេ​កំពុងតែ​ជួយ​បារាំង​ឱ្យ​ស្ថិតនៅ​កំពូល​តារាង​ជើងឯក​អឺរ៉ុប​ទៀតផង៕