សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ2019 មានកំណើន 7% ជាមួយនឹងអត្រា អតិផរណាត្រឹមតែ 2.5%ប៉ុណ្ណោះ ដែលនេះគឺជាសេដ្ឋកិច្ចដ៏ល្អមួយសម្រាប់កម្ពុជា។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ CUS កាលពីថ្ងៃពុធ ទី11 ខែធ្នូនេះ នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖“បើនិយាយពីទំហំសេដ្ឋកិច្ចឆ្នាំ2019 ទំហំសេដ្ឋកិច្ចរបស់យើងមានត្រឹមតែ 24ពាន់លានដុល្លារអាមេរិក ដូច្នេះប្រជាពលរដ្ឋរបស់យើងទទួលបានត្រឹមតែជាង 1,600ដុល្លារអាមេរិកប៉ុណ្ណោះក្នុងម្នាក់។ ប៉ុន្តែទំហំសេដ្ឋកិច្ចក្នុងពេលដែលថវិកាជាតិត្រូវបានអនុម័ត សម្រាប់ការគ្រប់គ្រងឆ្នាំ2020 ទំហំសេដ្ឋកិច្ចរបស់យើងនឹងឡើងដល់ជិត 30ពាន់លានដុល្លារអាមេរិក ដែលប្រជាពលរដ្ឋម្នាក់ៗនឹងទទួលបានលើស 1,800ដុល្លារអាមេរិក”។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ “បើនិយាយពីចំណូលចរន្តវិញ ខ្ញុំអាចនិយាយដោយមោទនភាពថាកំណែទម្រង់ដែលយើងបានធ្វើ ទទួលបានផលល្អណាស់ នៅត្រង់ថា ទី1 ឆ្នាំនេះចំណូលគយក្នុងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ2019 ផែនការចំណូលគយត្រូវរកឱ្យបាន2,260លានដុល្លារអាមេរិក ប៉ុន្តែមកដល់ថ្ងៃទី9 ខែធ្នូ ឆ្នាំ2019 យើងរកបានរហូតទៅដល់ 3,013លានដុល្លារអាមេរិក បានសេចក្ដីថា លើសផែនការចំនួន 758លានដុល្លារអាមេរិក ស្មើនឹង 33.5% រួចស្រេចទៅហើយ។ បើតាមការប៉ាន់ស្មានចំណូលគយ អាចលើសផែនការជាង 800លានដុល្លារអាមេរិក”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា៖“ទី2 សម្រាប់ចំណូលខាងផ្នែកពន្ធដារវិញ គឺត្រូវរកឱ្យបាន 2,288លានដុល្លារនៃច្បាប់ថវិកា2019 ប៉ុន្តែឥឡូវនេះ រកចំណូលបាន 2,634 លានដុល្លាររួចស្រេចទៅហើយ ដែលលើសការគ្រោងទុក 345លានដុល្លារ។ អ៊ីចឹងទាំង 2ផ្នែកនេះ ត្រូវរកចំណូលសរុបឱ្យបាន 4,548 លានដុល្លារក្នុងច្បាប់ថវិកា ក៏ប៉ុន្តែមកដល់ពេលនេះ យើងរកបាន 5,647លានដុល្លារ។ យើងបានលើសផែនការ រួចស្រេចទៅហើយ លើស 1,103លានដុល្លារ នៅសល់1ខែចុងក្រោយនេះ ថវិកាដែលយើងទទួលបានលើសផែនការ ប្រមាណជាង 1,300លានដុល្លារ។ នេះជាចំណូលសារពើពន្ធ ឯចំណូលមិនមែនសារពើពន្ធ គឺមិនទាន់បានយកមកគិតនោះទេ”។
សម្រាប់ចំណូលពន្ធគយ សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា នៅឆ្នាំ2019 នេះ ចំណូលពន្ធគយដែលបានមកពីការនាំចូលរថយន្ត និងម៉ូតូ មានរហូតដល់52% ដោយសារស្ថានភាពជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាមានភាពល្អប្រសើរ ពួកគាត់មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរកាន់តែច្រើន។ សម្តេចតេជោ ក៏បានសំណូមពរដល់អ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធជូនរដ្ឋ ហើយប្រាក់ដែលបានពីការបង់ពន្ធនេះ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យ ជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ទៀតថា ក្រៅពីនេះយើងមានថវិកាសម្រាប់ចាយភ្លាមៗចំនួនប្រមាណ 3,500លានដុល្លារ ដោយមិនបានគិតអំពីទុនបម្រុងអន្តរជាតិប្រមាណជា 15ពាន់លានដុល្លារ ជាមួយនឹងមាស 30តោននោះទេ។ នេះហើយជាយន្តការ នៃការគ្រប់គ្រងថវិកា តាមរយៈអគ្គបញ្ជាការតែមួយ និងអគ្គសេនាធិការតែមួយ ដែលអគ្គបញ្ជាការតែមួយ គឺនាយករដ្ឋមន្ត្រី និងអគ្គសេនាធិការតែមួយ គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ដែលគ្រប់គ្រងហ្មត់ចត់។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងទៀតដែរថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ2018 ហើយឆ្នាំ2019 នេះ ក៏នៅតែបន្តខ្ពស់ជាងគេក្នុងតំបន់អាស៊ានផងដែរ ដោយឡែកសម្រាប់ឆ្នាំ2020 ខាងមុខនេះ ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នឹងកើនដល់ជាង 1,800ដុល្លារ។
សម្ដេចតេជោ បានថ្លែងថា តាមការវាយតម្លៃ កាលពីចុងខែវិច្ឆិកាកន្លងមក ដោយក្រុមប្រឹក្សាធនាគារជាតិកម្ពុជា និងអ្នកឯកទេសបរទេសបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2019 អាចឆ្លុះបញ្ចាំងបានថា មានចំនួន7,1% ជាមួយនឹងអត្រាអតិផរណាត្រឹមតែ 2.5%តែប៉ុណ្ណោះ។ នេះជារឿងដែលមានសារៈសំខាន់មួយសម្រាប់កម្ពុជាយើង៕















ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី1 នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានឆ្នាំ2019 និង2020 ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិស.អ. ពោលគឺដើម្បី៖ 1-ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។ 2-ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នវានុវត្តន៍ ខាងផ្នែកប.គ.ព. និង3-ជំរុញការអភិវឌ្ឍ Tech Startup Ecosystem។

បញ្ហាមួយទៀតរបស់ការតុបតែងផ្ទះដែលមនុស្សជាច្រើនតែងជួបនោះគឺ ទិញអីវ៉ាន់ចូលផ្ទះជក់ដៃ រហូតដល់លើសថវិកាកំណត់។ ដោយសារតែចង់បានសឹងតែទាំងអស់ រឹតតែដើររក រឹតតែជួបរបស់ដែលត្រូវចិត្ត ដូច្នេះគួរកំណត់ថវិកាដែលនឹងចំណាយឱ្យបានច្បាស់លាស់ និងព្យាយាមគ្រប់គ្រងឱ្យនៅក្នុងរង្វង់ទឹកប្រាក់ដែលបានកំណត់ទុកនោះ។ ការពារកុំឱ្យការចំណាយថវិការីកធំ ឬអាចចំណាយលើសបាន តែត្រឹមតែបន្តិចបន្តួច មិនច្រើនរហូតជ្រុលពេក។ អ្វីដែលសំខាន់ គឺកុំភ្លេចធ្វើបញ្ជីទុកផង ដើម្បីឱ្យបានដឹងថា បានចំណាយទៅលើអ្វីខ្លះ និងអាចកាត់បន្ថយត្រង់ណា ដើម្បីសន្សំសំចៃបានថែមទៀត។
ទាំងអស់នេះ គឺដើម្បីកាត់បន្ថយបញ្ហាដែលនឹងកើតឡើងនៅពេលក្រោយ។ គួរប្រឹក្សា ឬសួរយោបល់ពីអ្នកដែលស្ថិតនៅក្នុងពិភពរចនាម៉ូដផ្ទះ អាចជាមនុស្សដែលធ្លាប់ស្គាល់ដែលមានបទពិសោធ ឬអ្នកជំនាញ ដូចជាស្ថាបត្យករ វិស្វករ ឬអ្នកជំនាញខាងតុបតែងខាងក្នុងជាដើម ព្រោះពួកគេទាំងនោះ មានចំណេះដឹងបែបស៊ីជម្រៅ អាចផ្ដល់ការប្រឹក្សា និងការណែនាំបានគ្រប់ជ្រុងជ្រោយ រួមទាំងការកែសម្រួល និងកែខៃចំណុចមិនសមប្រកបផ្សេងៗ ដើម្បីឱ្យផ្ទះកាន់តែស័ក្តិសមនឹងក្រុមគ្រួសាររបស់អ្នក និងកាន់តែគួរឱ្យចង់ស្នាក់នៅទៀតផង។



អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជា ញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ… ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។
ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ការលេងដែលជួយជំរុញខួរក្បាលរបស់កូន ដូចជា ការផាត់ពណ៌ សូនរូបជាមួយដីឥដ្ឋ លេងតម្រៀបដុំឈើ និងលេងតោងឡើងជាដើម។
ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយកែខៃបញ្ហាដោយខ្លួនឯង ដែលទាំងអស់នេះនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកខាងគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹង។ ការសម្លុត ការទិតៀន ការបញ្ជួសបន្សោក ឬការដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងខួរក្បាលមិនបានទទួលការអភិវឌ្ឍ។
ជាពិសេសបំផុតសារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលកូន មានដូចជា ប្រូតេអុីន អាស៊ីតខ្លាញ់ចាំបាច់ DHA និងARA សារធាតុដែក អុីយ៉ូដ វីតាមីនA និងវីតាមីនB12 ដែលអ្នកម្ដាយអាចធ្វើបានតាំងពីកូនកើតដំបូងតាមរយៈការចិញ្ចឹមកូនដោយទឹកដោះម្ដាយរយៈពេលយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលសារធាតុអាហារទៅតាមវ័យដែលស័ក្តិសម ដូចជា ស៊ុត ត្រីសមុទ្រ បន្លែល្ពៅ ការ៉ុត បន្លែស្លឹកបៃតង និងទឹកស៊ុបដែលមានប្រយោជន៍ជាដើម។