Author: ធឿន មករា

  • អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទឹកដោះម្តាយគឺជាសារធាតុអាហារដ៏សំខាន់ និងមានភាពចាំបាច់ចំពោះរាងកាយរបស់កូនខ្លាំងណាស់ ព្រោះសារធាតុអាហារដែលមាននៅក្នុងទឹកដោះម្តាយគឺសារធាតុអាហារពិសេសដែលហៅថា “ព្រីបៃអូទិក” ជាសារធាតុអាហារដែលជួយឱ្យការចម្រើនធំធាត់របស់កូនតូចកាន់តែមានប្រសិទ្ធភាពឡើង។

    ថ្ងៃនេះទំព័រសុខភាពមាតា និងទារក របស់ទស្សនាវដ្តី ឡារ៉ែនសូមលើកយកចំណេះដឹងរឿងទឹកដោះម្តាយមកជម្រាបជូនមិត្តអ្នកអាន រួមទាំងវិធីជំរុញឱ្យមានទឹកដោះច្រើនផងដែរ។

    1 – ត្រៀមកាយ ត្រៀមចិត្តឱ្យរួចជាស្រេច

    សម្រាប់អ្នកម្តាយដែលតាំងចិត្តចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងពិតៗនោះ ប្រាកដណាស់ថានឹងមានការព្យាយាមយ៉ាងខ្លាំងចំពោះការបំបៅដោះកូនតូច និងដែលសំខាន់នោះ ការចិញ្ចឹមកូនដោយទឹកដោះម្តាយគឺជាចំណុចចាប់ផ្តើមដែលល្អក្នុងការត្រៀមរួចជាស្រេចទាំងចិត្ត – កាយ និងក្នុងរឿងផ្សេងទៀតផង។

    2 – ស្វែងរកព័ត៌មាន និងចំណេះដឹងបន្ថែម

    ប្រាកដណាស់ថា ការស្វែងរកចំណេះដឹងនឹងជួយឱ្យអ្នកម្តាយកាន់តែមានភាពជឿជាក់ខ្លាំងឡើងថា ខ្លួនឯងនេះគឺជាអ្នកម្តាយដែលល្អបំផុតសម្រាប់កូនសម្លាញ់ពិតមែន ព្រោះព័ត៌មានផ្សេងៗនោះនឹងអាចធ្វើឱ្យយើងដឹងពីវិធីការបំបៅទឹកដោះកូនតូចយ៉ាងត្រឹមត្រូវ និងពេលជួបនឹងបញ្ហាផ្សេងៗនោះ ក៏អ្នកម្តាយអាចទប់ទល់បានទាន់ពេលដែរ។

    3 – ជំរុញទឹកដោះ 3 ថ្ងៃដំបូងក្រោយប្រសូត

    ក្នុងអំឡុងពេលបីថ្ងៃដំបូងដែលកូនប្រសូតចេញមកនោះ អាចនឹងនិយាយបានថា ជាអំឡុងពេលដែលមិនបានសង្កត់ធ្ងន់លើការបំបៅទឹកដោះកូនតូចបែបច្បាស់លាស់ប៉ុន្មាននោះទេ ដោយសារតែក្រពះអាហាររបស់កូននៅតូច ដូច្នេះទើបគេត្រូវការទឹកដោះមិនច្រើនប៉ុន្មានទេ តែរឿងដែលសំខាន់នោះគឺ ភាពជិតដិតស្និទ្ធស្នាលរវាងអ្នកម្តាយ ជាមួយកូនតូចដែលនឹងត្រូវតែស្អិតល្មួត និងស្ថិតស្ថេរកាន់តែខ្លាំងឡើង។

    4 – អ្នកជំនួយការដ៏សំខាន់ក្នុងការជំរុញទឹកដោះនោះ គឺកូន

    បន្ទាប់ពីប្រសូតរួចរាល់ហើយ អ្នកគ្រូពេទ្យច្រើនតែបីកូនមកឱ្យបៅទឹកដោះម្តាយ ដោយសារតែកូនទើបនឹងកើតភ្លាមនោះមានសមត្ថភាពក្នុងការបៅជញ្ជក់ទឹកដោះបានជាស្រេចហើយហ្នឹងឯង រឹតតែលើកយកមកដាក់នៅលើដើមទ្រូងរបស់អ្នកម្តាយ ឬយកមកដាក់នៅលើពោះរបស់អ្នកម្តាយក៏ដោយ កូនសម្លាញ់នឹងព្យាយាមរើប្រវេប្រវាទៅឱ្យជិតដោះអ្នកម្តាយ ហើយកម្រើកមាត់ដើម្បីត្របាក់ក្បាលដោះអ្នកម្តាយ ហើយការប៉ះពាល់នេះក៏នឹងបញ្ជូនសញ្ញានេះទៅឯខួរក្បាលរបស់អ្នកម្តាយថា កូនមកបៅដោះហើយ បន្ទាប់ពីនោះក៏នឹងមានកម្មវិធីបញ្ជាការផលិតទឹកដោះឡើង ទើបការបំបៅទឹកដោះម្តាយដំណើរការទៅតាមធម្មជាតិ នេះគឺដោយសារតែកូនស៊ាំធ្លាប់នឹងការបៅដោះម្តាយតាំងពីដំបូងហ្នឹងឯង។

    5 – កុំអាលទិញដបទឹកដោះគោឱ្យកូន

    សម្រាប់អ្នកម្តាយដែលត្រូវការបំបៅទឹកដោះម្តាយដល់កូនឱ្យបានជោគជ័យនោះ ក្នុងអំឡុងពេលដំបូងៗនោះ កុំទិញដបទឹកដោះគោមកប្រើជាដាច់ខាត ព្រោះនៅពេលមានដបទឹកដោះគោនៅជិតដៃ ក៏នឹងមានសញ្ញាថា អ្នកម្តាយនឹងស្រវាយកមកឱ្យកូនបៅមិនខាន។ រឿងនេះអាចនឹងក្លាយជាចំណុចតូចមួយដែលអ្នកម្តាយមើលរំលង រហូតធ្វើឱ្យការបំបៅទឹកដោះកូនដោយទឹកដោះម្តាយមិនបានទទួលជោគជ័យហ្នឹងឯង។

    អ្នកម្តាយម្នាក់ណាដែលចង់ចិញ្ចឹមកូនដោយទឹកដោះដែលចេញមកពីដោះរបស់ខ្លួនឯងឱ្យបានជោគជ័យនោះ កុំភ្លេចយកចិត្តទុកដាក់លើរឿងតូចៗដែលឡារ៉ែនបានយកមកជម្រាបជូននេះ ព្រោះការបំបៅទឹកដោះកូន គឺជារឿងសំខាន់ និងគួរឱ្យមានមោទនភាពណាស់សម្រាប់ស្រ្តីជាម្តាយគ្រប់រូប៕

  • ជប៉ុនបានផ្តល់កញ្ចប់ថវិកាជាង32លានដុល្លារដើម្បីពង្រីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

    ជប៉ុនបានផ្តល់កញ្ចប់ថវិកាជាង32លានដុល្លារដើម្បីពង្រីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

    រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជា និង​អង្គការ JICA ថ្មីៗនេះបានចុះកិច្ចព្រមព្រៀង​ផ្តល់ហិរញ្ញប្បទានឥតសំណង​ចំនួន 3,421លានយ៉េន ឬស្មើនឹងប្រមាណ 32លានដុល្លារអាមេរិកដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ។

    គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ៖

    1. ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន 30,000ម៉ែត្រគូបក្នុងមួយថ្ងៃ

    2. ការសាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ

    3. ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាត

    4. ការបំពាក់ប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធ និងចំណេះដឹងពីប្រទេសជប៉ុន។

    បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងងដែរ។

    ការសាងសង់គម្រោងនេះនឹងចំណាយរយៈពេលចំនួន 29ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2023។ គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី12 ចាប់តាំងពីឆ្នាំ1993 មកដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី6 ផងដែរ ដែលបានផ្តល់ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

    ទន្ទឹមនឹងនេះ បរិក្ខាផ្គត់ផ្គង់ទឹកស្អាតជាច្រើនកន្លែង ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាប្រាក់យ៉េនជប៉ុន នៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងរាធានីភ្នំពេញ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្ត្រអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។

    គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត 100ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ2025 តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី1 នៃចតុកោណទី4 ដូចមាន ចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជា៕

  • ត្រូវតែអាន! ភ្លេចលេបថ្នាំ ត្រូវធ្វើយ៉ាងណា?

    ត្រូវតែអាន! ភ្លេចលេបថ្នាំ ត្រូវធ្វើយ៉ាងណា?

    ជឿថា មនុស្សជាច្រើនអាចនឹងមានយ៉ាងតិចក៏ម្តងដែរដែលត្រូវលេបថ្នាំមុន ឬក្រោយពេលបាយ តែបែរជាភ្លេចលេប ឬភ្លេចយកថ្នាំមកជាមួយ អ្នកខ្លះអាចនឹងលេបនៅពេលនោះតែម្តង តែអ្នកខ្លះជ្រើសរើសរំលងចោលមួយពេលនោះតែម្តង ការពិតទៅ តើយើងគួរធ្វើយ៉ាងណា ហើយថ្នាំលេបមុន ឬក្រោយពេលបាយនោះ តើយើងគួរលេបពេលណាទើបបានលទ្ធផលល្អ? ចំពោះចម្ងល់នេះឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ថ្នាំមុនពេលបាយ

    ថ្នាំមុនពេលបាយយើងគួរញ៉ាំមុនយ៉ាងតិចណាស់ក៏ 30 នាទីដែរ និងត្រូវញ៉ាំខណៈដែលពោះនៅទំនេរ គឺនៅមិនទាន់ញ៉ាំអ្វីក្នុងអំឡុងពេលនោះ ទាំងអស់នេះគឺដើម្បីឱ្យថ្នាំមិនត្រូវបំផ្លាញដោយទឹកអាស៊ីតក្នុងក្រពះ ក្រៅពីនេះបើញ៉ាំថ្នាំមុនពេលបាយក្នុងពេលបាយ ឬក្រោយពេលបាយនោះអាចធ្វើឱ្យថ្នាំបឺតជ្រាបចូលទៅក្នុងរាងកាយបានតិច ព្រោះប៉ះនឹងគ្រឿងផ្សំរបស់អាហារ ហើយថ្នាំប្រភេទខ្លះត្រូវការពេលវេលាប្រមាណជា 30 នាទីមុននឹងបញ្ចេញឬទ្ធិទៀតផង។

    បើភ្លេចលេបថ្នាំមុនពេលបាយ គួរធ្វើយ៉ាងណា?

    មិនគួរលេបដំណាលពេលបាយ ឬក្រោយពេលបាយនោះទេ គួររំលងថ្នាំមួយពេលនោះចោល ហើយចាំទៅលេបមុនពេលបាយបន្ទាប់ទៀតជំនួសវិញ ឬអាចនឹងលេបក្រោយពេលបាយ 2 ម៉ោងក៏បាន ដែលនៅពេលដល់ពេលអាហារបន្ទាប់ទៀតមិនបាច់លេបថ្នាំមុនពេលបាយនោះទៀតទេ (គឺញ៉ាំជំនួសថ្នាំមុនពេលបាយពេលបន្ទាប់ទៀតទៅបណ្តោយ)។

    ថ្នាំក្រោយពេលបាយ

    គួរញ៉ាំថ្នាំក្រោយពេលបាយហើយភ្លាម ឬមិនគួរលើស 15 នាទី ឡើយ ក្រៅពីនេះនៅអាចលេបដំណាលពេលបាយ ឬមុនពេលបាយ ឬមុនដួសបាយដាក់ចូលមាត់មួយម៉ាត់ដំបូងក៏បាន ព្រោះមិនថាយ៉ាងណានោះទេ គោលបំណងរបស់ថ្នាំញ៉ាំក្រោយពេលបាយគឺ ឱ្យថ្នាំចូលទៅនៅក្នុងក្រពះដំណាលគ្នាជាមួយអាហារហ្នឹងឯង ព្រោះថ្នាំលេបក្រោយពេលបាយអាចធ្វើឱ្យក្រហាយក្រពះបាន និងថ្នាំប្រភេទខ្លះអាចត្រូវការអាស៊ីតក្នុងក្រពះដើម្បីជួយបឺតជ្រាបជាតិថ្នាំចូលទៅក្នុងរាងកាយឱ្យបានកាន់តែល្អឡើង។

    បើភ្លេចលេបថ្នាំក្រោយពេលបាយនោះ គួរធ្វើយ៉ាងណា?

    បើស្ថិតក្នុងរយៈពេលមិនលើស 15 នាទី នៅអាចញ៉ាំតាមក្រោយបាន តែបើលើស 15 នាទីទៅហើយ គួរចាំលេបនៅពេលបាយបន្ទាប់ទៀតប្រសើរជាង ឬបើសិនជាថ្នាំដែលសំខាន់ខ្លាំង គួរទទួលទានអាហារអ្វីបន្តិច ហើយលេបថ្នាំក្រោយពេលបាយនោះជំនួសតែម្តង។

    ថ្នាំញ៉ាំមុនពេលគេង

    គួរលេបមុនពេលគេង 15 – 30 នាទី ព្រោះបើសិនជាលេបមុនពេលនោះយូរជ្រុលពេក អាចនឹងធ្វើឱ្យងងុយគេងដោយសាឥទ្ធិពលរបស់ថ្នាំ ប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗក៏នឹងថយចុះទៅតាមនោះដែរ គួរលេបពេលដែលប្រុងចូលគេងមែនទែនប៉ុណ្ណោះ។

    បើភ្លេចលេបថ្នាំមុនពេលគេង តើគួរធ្វើយ៉ាងណា?

    ភ្លេចហើយ ភ្លេចតែម្តងទៅ ចាំលេបម្តងទៀតនៅមុនពេលគេងរបស់យប់បន្ទាប់ទៀតតែម្តង មិនគួរលេបនៅពេលព្រឹករបស់ថ្ងៃបន្ទាប់ឡើយ។

    ក្រៅពីនេះ សម្រាប់ថ្នាំដែលលេបចំពោះតែពេលកើតអាការ ដូចជា ប៉ារ៉ាសេតាម៉ុលដែលជួយបញ្ចុះកំដៅ ឈឺក្បាល អាចលេបបានតែម្តងនៅពេលកើតអាការហើយបើថ្នាំអស់ឥទ្ធិពល និងនៅតែមានអាការទៀតនោះ អាចលេបតទៀតបាន(តាមរយៈពេលដែលពេទ្យកំណត់) និងបញ្ឈប់ថ្នាំបានភ្លាមនៅពេលលែងមានអាការហើយ តែថ្នាំប្រភេទខ្លះមានវិធីលេបដែលខុសប្លែកពីថ្នាំទូទៅ គួរសាកសួរលោកគ្រូពេទ្យ ឬឱសថការីឱ្យបានច្បាស់ជាមុន៕

  • សាលារាជធានភំ្នពេញប្រកាសពង្វាងចរាចរណ៍នៅស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ2ខែ

    សាលារាជធានភំ្នពេញប្រកាសពង្វាងចរាចរណ៍នៅស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ2ខែ

    សាលារាជធានីភ្នំពេញបានប្រកាសកាលពីម្សិលម៉ិញនេះថា​ទីតាំងការដ្ឋាន​សាងសង់ស្ពានអាកាស និងផ្លូវក្រោមដី​ចោមចៅ សាងសង់បាន 41%ហើយ ដែលដំណាក់កាលនេះត្រូវបិទមិនឱ្យធ្វើចរាចរណ៍ ដោយក្នុងនោះអ្នកធ្វើដំណើរទាំងអស់ត្រូវពង្វាងតាមការណែនាំ។

    សាលារាជធាណីភ្នំពេញបានបញ្ជាក់ថា ក្នុងខណៈពេលដំណើរការ​ការដ្ឋានដល់​ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាងនៃផ្លូវក្រោមដីបានស្ថាបនារួចហើយចាំបាច់ត្រូវបិទ​ចរាចរ​តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី និងផ្លូវជាតិ​លេខ4 មកផ្លូវវេងស្រេង​ដើម្បីសាងសង់​ភ្ជាប់ផ្នែកកណ្តាលផ្លូវ​ក្រោមដីនេះ។ ក្នុងផែនការ​បិទពង្វាងចរាចរណ៍នេះមានរយៈពេល 60ថ្ងៃ និងត្រូវចាប់ផ្តើមពីថ្ងៃទី02 ខែមិថុនា ឆ្នាំ2020 វេលាម៉ោង 8:00ព្រឹកទៅដល់​ថ្ងៃទី30 ខែកក្កដា ឆ្នាំ2020.

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ពីទិសដៅចរាចរណ៍ដែលត្រូវអង្វាង៖

  • ក្រសួងការងារប្រកាសពន្យារពេលបើកប្រាក់អតីតភាពការងារនៅឆ្នាំនេះទៅបើកនៅឆ្នាំក្រោយវិញ

    ក្រសួងការងារប្រកាសពន្យារពេលបើកប្រាក់អតីតភាពការងារនៅឆ្នាំនេះទៅបើកនៅឆ្នាំក្រោយវិញ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសថ្មីមួយនៅថ្ងៃនេះ ស្តីពីការពន្យារពេលក្នុងការបើករំលឹក​ប្រាក់បំណាច់អតីតភាពការងារ​ដែលមានមុនឆ្នាំ2019 និងប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ2020។

    បើតាមក្រសួងការងារ ការពន្យារពេលនេះគឺដើម្បីឆ្លើយតបនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការជួយដល់វិស័យឯកជន​ ដែលទទួលរងផលប៉ះពាល់​ធ្ងន់ធ្ងរពីការរាលដាលនៃជំងឺ Covid-19។ ជាការអនុវត្ត​ក្រសួងការងារបានជួនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និង​កម្មករនិយោជិត​ដែលប្រើប្រាស់កិច្ចសន្យា​ការងារមានថិរវេលាមិនកំណត់​ (UDC) ថាការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ2019 សម្រាប់ផ្នែកវាយនភន្ឌ កាត់ដេរ និងផលិតស្បែកជើង និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ2020 សម្រាប់គ្រប់វិស័យ​ត្រូវពន្យារពេលក្នុងការអនុវត្តទៅឆ្នាំ2021។

    ដោយឡែកអំឡុងពេលពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងច្រក​សហគ្រាស​ត្រូវទូទាត់​ប្រាក់រំលឹកប្រាក់អតីតភាពការងារដែលមានមុន​ឆ្នាំ 2019 និងប្រាក់បំណាច់​អតីតភាពការងារថ្មីក្នុងឆ្នាំ2020 ស្របតាមបទបញ្ញត្តិនៃ​ច្បាប់ស្តីពីការងារ​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិត លើកលែងតែ​ការបញ្ចប់កិច្ចសន្យា​ដោយកំហុសធ្ងន់ធ្ងររបស់កម្មករនិយោជិត ឬកម្មករនិយោជិតលាឈប់ពីការងារដោយ​ឯកឯង៕

  • ក្រុមហ៊ុន ស្ពីដវីន ត្រូវបានក្លាយជាអ្នកចែកចាយផលិតផល ទូរទស្សន៌ ឌីជីថល DOM ទូទាំងប្រទេសកម្ពុជា

    ក្រុមហ៊ុន ស្ពីដវីន ត្រូវបានក្លាយជាអ្នកចែកចាយផលិតផល ទូរទស្សន៌ ឌីជីថល DOM ទូទាំងប្រទេសកម្ពុជា

    នៅក្នុងពេលបច្ចុប្បន្ននេះ ទូរទស្សន៍មិនត្រឹមតែប្រើប្រាស់សម្រាប់ការទស្សនាតែមួយមុខប៉ុណ្ណោះទេ ទូរទស្សន៍ជំនាន់ថ្មីនេះគឺអាចឲ្យយើងទទួលបាននូវការកម្សាន្តដោយគ្មានដែនកំណត់ដោយមានមុខងារពិសេសៗរួមបន្ថែមទៀតរួមមាន៖ មុខព្យាករណ៍អាកាសធាតុ តាមដានព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោកផងដែរ និងអាចទស្សនាវីដេអូល្បីៗដែលលោកអ្នកចង់ទស្សនាតាមចិត្តនៅលើ YouTube ទៀតផង​ ហើយមុខងារទាំងអស់នេះលោកអ្នកអាចប្រើប្រាស់បាននៅលើទូរទស្សន៍ទំនើបឌីជីថលDOM ដែលជាទូរទស្សន៍ឌីជីថលប្រើប្រាស់សេវាអ៊ីនធើណិត ហើយដែលអាចឲ្យលោកអ្នករីករាយកម្សាន្តដោយគ្មានការរំខាន រីករាយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

    ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៦យ៉ាង ដែលលោកអ្នកអាចទទួលបានពីទូរទស្សន៍ឌីជីថល DOM៖

    ១. មានប៉ុស្តិ៍ជាតិ និង ប៉ុស្តិ៍អន្តរជាតិល្បីៗជាច្រើន

    ២. រូបភាពកម្រិត HD + USB Plays

    ៣. សេវាគ្របដណ្តប់ទូទាំងប្រទេស

    ៤. ងាយស្រួលតម្លើង

    ៥. ប្តូរទីតាំងបាន

    ៦. ព្យាករណ៍អាកាសធាតុ និងមុខងារYouTube

    កាន់តែងាយស្រួលក្នុងការទិញលក់បន្ត រឺ យកទៅប្រើប្រាស់លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ស្ពីដ​ វីន សប​ទូទាំង25ខេត្ត ក្រុង និង 44 សាខា បានយ៉ាងងាយស្រួល។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ក្រុមហ៊ុន ស្ពីដវីន​ សប ដែលមានអាសយដ្ឋាននៅ៖ អគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ទូរស័ព្ទលេខ៖ 085 726 111

    Facebook page៖ Speedwind

  • ស្ថានទូតខ្មែរអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នក្រោយមានទ្រពសម្បត្តិ និងអាជីវកម្មរបស់ខ្មែរត្រូវបានបំផ្លាញក្នុងបាតុកម្មនៅអាមេរិក

    ស្ថានទូតខ្មែរអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នក្រោយមានទ្រពសម្បត្តិ និងអាជីវកម្មរបស់ខ្មែរត្រូវបានបំផ្លាញក្នុងបាតុកម្មនៅអាមេរិក

    ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវ​នាវឱ្យបងប្អូនខ្មែរនៅអាមេរិកប្រុងប្រយ័ត្នក្រោយទ្រព្យសម្បត្តិ និងអាជីវកម្មកម្មរបស់ប្រជាជនខ្មែរនៅអាមេរិកមួយចំនួនត្រូវបានបំផ្លិចបំផ្លាញក្នុងបាតុកម្ម​នៅទីក្រុង Long Beach។

    ស្ថានទូតកម្ពុជានៅអាមេរិកបានបញ្ជាក់ថាខ្លួនទទួលបានព័ត៌មាន​អំពីការខូចខាតធុរៈកិច្ច និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរយើង​មួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្ម​ហិង្សា នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ ស្ថានទូតបានសម្តែងការសោកស្តាយ និងបង្ហាញក្តីព្រួយបារម្ភចំពោះករណីនេះ។

    នៅចំពោះមុខសភាពការណ៍ដែលច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពីបាតុកម្មតវ៉ាដែលកំពុងរាលដាល និងកាន់តែហិង្សានៅតាមបណ្តាទីក្រុងនានា​នៅសហរដ្ឋអាមេរិក ស្ថានទូតកម្ពុជាយើងបានអំពាវនាវដល់បងប្អូនប្រជាជពលរដ្ឋ​ខ្មែដែលកំពុងស្នាក់នៅ រស់នៅ និងសិក្សានៅអាមេរិក សូមប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា​ទោះក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ប្រជាជនខ្មែរយើងគួរជៀសវាង និងព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុតក្នុងការចេញទៅក្រៅ។ ក្នុងករណី​ចាំបាច់ត្រូវប្រកាន់ខ្ជាប់​នូវស្មារតីប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះសុវត្ថិភាព​ផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុពីបាតុកម្ម។

    ស្ថានទូតក៏អំពាវនាវឱ្យប្រជាជនខ្មែរយើងនៅអាមេរិកប្រកាន់ឱ្យបានខ្ជាប់ខ្ជួន​តាមបំរាមគោចរ និងបំរាម​នានារបស់អាជ្ញាធរមូលដ្ឋាន​ដែលខ្លួនកំពុងស្ថិតនៅ។ ក្នុងករណី​មានអាសន្ន​សូមទាក់ទងអាជ្ញាធរមូលដ្ឋាន​មានសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍៕

  • តើមានរឿងអ្វីកើតឡើង ពេលលោក ត្រាំ សួរមេ Apple រឿងបង្កើតបច្ចេកវិទ្យា 5G ?

    តើមានរឿងអ្វីកើតឡើង ពេលលោក ត្រាំ សួរមេ Apple រឿងបង្កើតបច្ចេកវិទ្យា 5G ?

    ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា៖ “លោកបានសួរនាំលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ឱ្យបង្កើតបច្ចេកវិទ្យា 5G ឡើង ព្រោះសហរដ្ឋអាមេរិក មានស្ទើរតែទាំងអស់ទៅហើយ ដូចជា ថវិកា បច្ចេកវិទ្យា ទស្សនវិស័យ និងជាពិសេសមានមេ Apple ថែមទៀតផង” ដោយលោកបានសួរបែបនេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅការិយាល័យកណ្ដាល របស់ Apple តម្លៃ ១ លានដុល្លារ នៅរដ្ឋតិចសាស់ កាលពីថ្ងៃ21 ខែវិឆ្ឆិកា ឆ្នាំ2019 កន្លងទៅ។

    មិនបានប៉ុន្មាននាទីផង បណ្ដាញសារព័ត៌មានបរទេសធំៗបានចុះផ្សាយព្រោងព្រាត។ ជាក់ស្ដែងគេហទំព័របច្ចេកវិទ្យាឈានមុខ The Verge បានសរសេរចំណងជើងធំៗថា៖ ត្រាំ ពឹងឱ្យមេ Apple បង្កើត 5G ទាំងដែលក្រុមហ៊ុន Apple មិនមែនជាអ្នកផ្គត់ផ្គង់សេវាណិតវើកសោះឡើយ។ ប្រភពដដែលបានលើកជាចម្ងល់ថា ហេតុអ្វីបានលោក ត្រាំ មិន Mentions ឬពឹងក្រុមហ៊ុនជំនាញដូចជា Verizon, AT&T, T-Mobile និង Sprint ផង? ពួកគេសុទ្ធតែជាជើងខ្លាំងខាងផ្គត់ផ្គង់សេវាណិតវើក ទូទាំងសហរដ្ឋអាមេរិកដែរតើ?!។

    The Verge បកស្រាយថា ជាការពិត បើនិយាយអំពីបច្ចេកវិទ្យា 5G ទោះជា Apple អាចបង្កើត iPhone 5G ចេញលក់នៅខែក្រោយបានក៏ពិតមែន តែវាក៏មិនអាចទទួលបានដែនសេវា 5G ពេញលេញដែរ។ ប្រការនេះ គឺហាក់ដូចជា ប្រើមនុស្សធ្វើការ មិនចំជំនាញអ៊ីចឹងដែរ។

    ម្យ៉ាងទៀត ក្រុមហ៊ុន Apple មិនមែនជាអ្នកផលិតម៉ូឌឹម 5G និងផ្នែករឹងជាច្រើនទៀត(Hardware) ស្ទើរទាំងស្រុងលើ iPhone និង iPad នោះដែរ ព្រោះមានការសហការបង្កើតដោយ Intel ជាពិសេសក្រោយមានរឿងរ៉ាវប្ដឹងផ្តល់គ្នាកាលពីពេលមុនរួចមក ឆាប់ៗនេះ Apple កំពុងតែចង់ចាប់ដៃ Qualcomm ជំនួសវិញ។

    ត្រឡប់ទៅកាលពីឆ្នាំ2016 នាយកប្រតិបត្តិ Apple ក៏ធ្លាប់បានផ្តល់បទសម្ភាសមួយដែរត្រង់ចំណុចនេះថា៖ “អ្នកជំនាញរបស់យើង ពុំមានឯកទេសផ្នែកផ្គត់ផ្គង់សេវាណិតវើកទេ យើងប្រឹងប្រែងបង្កើតបច្ចេកវិទ្យា e-SIMs ប៉ុន្តែការងារនេះ វាពាក់ព័ន្ធនឹងផ្នែកខាងសេវាណិតវើកឯណោះទេ”

    ប្រភព៖ https://www.theverge.com/2019/11/21/20975733/trump-tim-cook-build-5g-network-united-states-carrier?fbclid=IwAR3WUJMAXFeoBaXrfK-V2DBqVqmpP3B6JFTI2FlgVodpFfxSttCYF3qMAeo

  • តោះ…មកដឹងពីលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11…ថាអស្ចារ្យ និងល្អលើសពីការស្មានប៉ុណ្ណា…!!

    តោះ…មកដឹងពីលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11…ថាអស្ចារ្យ និងល្អលើសពីការស្មានប៉ុណ្ណា…!!

    (ភ្នំពេញ) ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០៖ ប្រសិនបើចាំមិនខុសទេអតិថិជនទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នារួចមកហើយកាលពីថ្មីៗនេះបន្ទាប់ពីការដាក់សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជាដែលមានសមត្ថភាពមិនធម្មតាជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពីការស្មាន និងពុំមានក្រុមហ៊ុនណាហ៊ានផលិតក៏ដូចជាដាក់លក់បានដូចក្រុមហ៊ុន សាមសុងឡើយ!

    ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញលម្អិតបន្ថែមឱ្យកាន់តែច្បាស់ជូនអតិថិជនទាំងអស់នូវលក្ខណៈដ៏ពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតាមួយនេះថាតើវាមានភាពអស្ចារ្យកម្រិតណា!

    ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖

    – អេក្រង់៖ ទំហំ 6.4”

    – ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ!)

    – កម្រិតភាពច្បាស់៖ HD+ TFTLCD (720 x 1520)

    – ទម្ងន់៖ 177 g

    – កាមេរ៉ាក្រោយ៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)

    – កាមេរ៉ាមុខ៖ 8 MP (F2.2)

    – មេម៉ូរី៖ 3 GB

    – ទំហំផ្ទុក៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)

    – មុខងារដោះសោរ៖ ស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (មានសុវត្ថិភាព និងមានល្បឿនលឿន)

    – ថាមពលថ្ម៖ 4,000mAh (សាកថ្មល្បឿនលឿន 15 W)

    – មុខងារផ្សេងទៀត៖ Scene Optimizer (ចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនពណ៌រូបថតឱ្យស្រស់ស្អាតជាមួយនឹងមុខងារជំនួយ AI, Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ឱ្យរូបថតកាន់តែស្អាត), AR Sticker & Stamp (មុខងារដាក់ Sicker បែបកំប្លែង)

    និយាយឱ្យស្មោះទៅស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺពិតជាល្អលើសពីតម្លៃពិតប្រាកដមែន…និងល្អលើសដោយគ្មានផលិតផលស្មាតហ្វូនដទៃណាអាចធ្វើបាន និងដាក់លក់ជូនអតិថិជនទាំងអស់ដូច ក្រុមហ៊ុន សាមសុង នោះឡើយ! នៅចាំអីទៀត…? តម្លៃត្រឹមតែប៉ុណ្ណឹង…ថែមទាំងមានលក្ខណៈពិសេសអស្ចារ្យបែបនេះទៀត…ដឹងតែលក់អត់ទាន់ទេ! ហើយបើលោកអ្នកនៅស្ទាក់ស្ទើរទៀតក៏ទិញមិនទាន់គេដែរ…!!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

  • Sarach បដិសេធក្លិបជប៉ុន ស៊ូលេងនៅលីកកំពូលថៃ

    Sarach បដិសេធក្លិបជប៉ុន ស៊ូលេងនៅលីកកំពូលថៃ

    កាលពីសប្តាហ៍មុន បើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងក្លិប SCG Muang Thong United លោក Ronan Ritsuwaja បានបញ្ជាក់ថា អតីតខ្សែបម្រើ​ក្រុមជម្រើស​ជាតិថៃ Sarach Yooyen របស់​ក្លិប Muangthong United កំពុងស្ថិតក្នុងការពិចារណាជាមួយក្លិបលីកកំពូលរបស់ជប៉ុនចំនួន 3ក្លិប។

    អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីថ្ងៃទី28 ខែឧសភា​ កន្លងទៅនេះ កីឡាកររូបនេះ ត្រូវបានក្លិប BG Pathum ប្រកាសថា បានផ្លាស់មកលេងនៅក្លិបមួយនេះហើយ កាលពីយប់ថ្ងៃទី27 ឧសភា ឆ្នាំ2020 កន្លងទៅនេះ។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះ បានជាប់ជាជម្រើសជាតិថៃ ចាប់តាំងពីឈុត U17, U19, U23 និង ឈុតធំផងដែរ ចាប់តាំងពីឆ្នាំ2007 រហូតមកដល់បច្ចុប្បន្ន ដោយរកគ្រាប់បាល់បានដល់ទៅ 9គ្រាប់ក្នុងនាមជាខ្សែការពារ ដោយធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិថៃបានចំនួន 93ប្រកួត៕