Author: ធឿន មករា

  • ញាក់សាច់…ចេញមកមួយៗអស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី…ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ…!!

    ញាក់សាច់…ចេញមកមួយៗអស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី…ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ…!!

    (ភ្នំពេញ) ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជា​មិន​សរសើរ​មិនបាន​មែន…! ក្នុង​ខែ​នេះ​ក្រុមហ៊ុន សាម​សុង បាន​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល និង​មិនគួរ​មិនឱ្យ​ជឿ​បន្តទៀត​ហើយដោយ​ខ្លួន​បាន​បញ្ចេញ និង​ធ្វើការ​ដាក់លក់​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ខ្សែស្រឡាយ​ត្រកូល​ស៊េរី Samsung Galaxy A21s ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ!។

    សូមបញ្ជាក់ថា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A21s នេះ​ត្រូវបាន​ផលិត និង​រចនា​ឡើង​ជាមួយនឹង​សមត្ថភាព​អស្ចារ្យ​លើសពី​ការរំពឹង​ដែល​មិន​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់​ខកបំណង​ឡើយ។ ចេញ​មកលើ​នេះ​ក្រុមហ៊ុន សាម​សុង ពិតជា​មិនបាន​គិតពី​រឿង​ចំណេញ និង​ចំណាយ​ឡើយ​ធ្វើយ៉ាងណា​អាច​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ដែលមានលក្ខណៈពិសេសៗ អស្ចារ្យ និង​អាចបំពេញ​តាម​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​បាន។

    Samsung Galaxy A21s មាន​អេក្រង់​ធំ​ទំហំ 6.5” ដាំ​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ា​មុខ​ទំហំ 13 MP (Selfie បាន​ស្អាត​ឥតខ្ចោះ), កម្លាំង​ថាមពល​ខ្លាំង 5,000 mAh (សាក​ថ្ម​លឿន), មេម៉ូរី 6 GB, អង្គ​ផ្ទុក 64 GB (អាច​ថែម​បាន 512 GB)! អូ​ហូ…! អែម​ណាស់!! មក​ក្នុង​សំណុំ​ប៉ុណ្ណេះ​បែប​ថ្លៃ​ហើយ​មើលទៅ? អត់​ថ្លៃ​ទេ…ខ្ញុំ​ហ៊ាន​ធានា…!តម្លៃ​គឺ​ពិសេស​សឹងតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ។

    ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​នេះ បានដាក់​លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ​ត្រឹមតែ $249 ដែល​ភ្ជាប់​ជាមួយ​ជម្រើស៣ពណ៌​រួមមាន៖ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ខៀវ ជាងនេះទៅទៀត​រាល់​ការ​ជាវ  Samsung Galaxy A21s ឥឡូវនេះ​លោកអ្នក​នឹង​ទទួលបាន​លេខ​ពិសេស​តម្លៃ​ដល់​ទៅ $29 និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50% លើ​ការប្តូរ​អេក្រង់​ថ្មី​ផងដែរ។ ម៉េច​ដែរ…នៅចាំ​អី​ទៀត…? ប្រញាប់​ទៅរក​ជាវ និង​ប្រើ​មុនគេ​ឥឡូវនេះ​ភ្លាម​ទៅ!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232៕

  • រៀបការពេលអាយុ 28 – 32 ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

    រៀបការពេលអាយុ 28 – 32 ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

    អ្នកសង្គមវិទ្យា នែមហាវិទ្យាល័យ យូថាហ៍ សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានរកឃើញថា ក្នុងអំឡុងអាយុចន្លោះពី 28 – 32 ឆ្នាំ គឺជាវ័យដែលស័ក្តិសមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ព្រោះជាអំឡុងវ័យដែលស្គាល់ពីអារម្មណ៍របស់ខ្លួនឯង រកឃើញដំណើរជីវិត និងមានភាពទទួលខុសត្រូវក្នុងកម្រឹតមួយហើយ។ ការស្រាវជ្រាវបានរកឃើញផងដែរថា អ្នកដែលរៀបការក្រោយអាយុ 32 ឆ្នាំ មានអត្រាការលែងលះកើនឡើង ខណៈដែលគូស្នេហ៍វ័យជំទង់អាយុ 15 – 19ឆ្នាំ លែងលះគ្នាច្រើនបំផុត។

    វេបសាយទស្សនាវដ្តី ថាម បានរាយការណ៍ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ និគ វូហ្វ៊ីងហ្គើរ៍ អ្នកសង្គមវិទ្យាដែលបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមសម្រាប់ការចាប់ផ្តើមជីវិតគូនោះគឺ 28 – 32 ឆ្នាំ ដោយអ្នកស្រាវជ្រាវបាននាំយកព័ត៌មានការពិនិត្យពីសភាវគ្រួសារជនជាតិអាមេរិកក្នុងចន្លោះឆ្នាំ 2006 – 2010 និង 2011 – 2015 មកវិភាគ និងរកឃើញថា គូអាពាហ៍ពិពាហ៍ដែលស្ថិតក្នុងវ័យនេះមានអត្រាការលែងលះទាបជាងអ្នកដែលរៀបការក្នុងវ័យផ្សេងទៀត ជាពិសេសក្នុងអំឡុងពេល 5 ឆ្នាំក្រោយពេលរៀបការមានអត្រាការចែកផ្លូវគ្នាតិចបំផុត។

    វូហ្វ៊ីងហ្គើរ៍បានអធិប្បាយថា ហេតុផលដែលមនុស្សវ័យ 28 – 32 ឆ្នាំស័ក្តិសមល្អក្នុងការរៀបការនោះមានច្រើនចំណុចដូចជាៈ

    – មនុស្សវ័យនេះធំគ្រប់គ្រាន់ក្នុងការដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងថា តើខ្លួនចូលចុះជាមួយដៃគូបានមែន ឬគ្រាន់តែជាអារម្មណ៍រំជើបរំជួលរបស់អ័រម៉ូន?។

    – រូបគេ ឬនាងបានជ្រើសរើសដំណើរផ្លូវជីវិតដែលខ្លួនឯងត្រូវការហើយ និងចាប់ផ្តើមមានភាពទទួលខុសត្រូវចំពោះរឿងផ្សេងៗហើយ។

    – មានស្ថិរភាពខាងហិរញ្ញវត្ថុបានមួយកម្រឹតហើយ។

    – នៅមិនទាន់ចាស់ជ្រុលក្នុងការសម្របសម្រួលខ្លួន កែសម្រួលនិស្ស័យ ឡៃហ្វ៍ស្តាយល៍ ជីវិតរស់នៅប្រចាំថ្ងៃ -ល- ឱ្យចូលគ្នាជាមួយដៃគូឡើយ ដែលនេះគឺជារឿងសំខាន់ណាស់ក្នុងការមានជីវិតគូ។

    “អ្នកខ្លះអាចហៅការសិក្សាស្រាវជ្រាវនេះថាជា “ទ្រឹស្តីមាសរបស់ការរៀបការ” ដែលគូរអាពាហ៍ពិពាហ៍ត្រូវតែមិនក្មេង ឬចាស់ជ្រុលពេក ក្រៅពីនេះនៅមានហេតុផលជាច្រើនទៀតដែលគាំទ្រថា ក្នុងអំឡុងអាយុ 20 ឆ្នាំក្រាស់ និង 30 ឆ្នាំស្តើង គឺជាអំឡុងពេលដ៏ល្អក្នុងការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់នោះ” អ្នកសង្គមវិទ្យាពីមហាវិទ្យាល័យ យូថា អះអាង។

    វូហ្វីងហ្គើរ៍ បានបន្ថែមទៀតថា គូអាពាហ៍ពិពាហ៍ដែលទទួលជោគជ័យក្នុងជីវិតគូ ភាគច្រើនៗតែជាគូដែលស្គាល់ពីនិស្ស័យចិត្តថ្លើមគ្នា។

    ការរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងវ័យ 15 – 19 ឆ្នាំ នឹងធ្វើឱ្យកើតមានការលែងលះច្រើនបំផុត បន្ទាប់មកគឺក្នុងអំឡុងវ័យ 20 – 24 ឆ្នាំ 28 – 32 ឆ្នាំ តាមលំដាប់ ក្រៅពីនេះ មានបច្ច័យជាច្រើនទៀតដែលអ្នកសង្គមវិទ្យាជឿថា នឹងជួយឱ្យជីវិតគូស្ថិតស្ថេរយូអង្វែងនោះ មានដូចជា ​ស្ថិរ​ភាពខាងផ្នែកហិរញ្ញវត្ថុ ការសិក្សាដែលល្អ ការរៀបការមុនមានបុត្រ-ល- សុទ្ធតែមានចំណែកធ្វើឱ្យគូអាពាហ៍ពិពា​ហ៍​មានជីវិតប្រកបដោយសុភមង្គល និងគង់វង្សស្ថិតស្ថេរយូរអង្វែងបានទាំងអស់៕

  • រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ ឡារ៉ែនសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។

    ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។

    មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព និងមុនពេលទិញរៀងរាល់លើកអ្នកម្តាយគួរតែពិនិត្យមើលសភាពរបស់កំប៉ុងកុំឱ្យមានស្នាមក្រពិត ឬទ្រុឌខុសទម្រង់ដើមឱ្យសោះ និងរឿងដែលសំខាន់មួយទៀតនោះគឺ នៅពេលទិញមកហើយគួរទុកដាក់នៅក្នុងកន្លែងដែលស្អាតមានអានាម័យ មិនត្រូវកម្តៅថ្ងៃ និងស្ងួត។

    រឿងដែលអ្នកម្តាយគួរដឹងមុននឹងឆុងទឹកដោះគោឱ្យកូនតូច ករណីដំបូង សម្រាប់អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងរួមជាមួយម្សៅទឹកដោះគោនោះ ដើម្បីឱ្យកូនតូចបានទទួលគុណប្រយោជន៍ច្រើនបំផុត និងជាការសន្សំសំចៃផងនោះ អ្នកម្តាយគួរៈ

    – ឱ្យកូនតូចបៅទឹកដោះគោឆុងចំពោះតែពេលណាដែលចាំបាច់បានហើយ ដូចជា ពេលអ្នកម្តាយមានធុរៈត្រូវចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះវិញគួរឱ្យកូនបាន​បៅទឹកដោះម្តាយតាមប្រក្រតី។

    – ឆុងទឹកដោះគោឱ្យត្រូវតាមក្បួន ដោយអានពាក្យណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោ ព្រោះម្សៅទឹកដោះគោនីមួយៗមានចំណែកផ្សំមិនដូចគ្នាទេ។

    – ភាពស្អាតមានអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់ទារក ឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ឆុងទឹកដោះគោត្រូវលាងឱ្យបានស្អាតគ្រប់ពេល និងត្រូវដាក់ចំហុយ ឬស្ងោរសម្លាប់មេរោគគ្រប់ពេល។

    – ឆុងក្នុងបរិមាណដែលល្មមនឹងតម្រូវការរបស់កូនតូច មិនគួរឆុងទុកចោលយូរពេកទេ ទឹកដោះដែលសល់ពីការឱ្យទារកបៅហើយនោះ ចូរចាក់ចោល មិនគួរយកមកឱ្យកូនតូចបៅម្តងទៀតឡើយ។

    – ក្នុងអំឡុងពេលបៅទឹកដោះគ្រប់ពេល បើកូនតូចបៅឈប់ បៅឈប់នោះ ពេលអ្នកម្តាយទុកដបទឹ​កដោះគោ អ្នកម្តាយត្រូវតែបិទគម្របភ្លាម និងត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗនៅពេលឈប់ឱ្យកូនបៅហើ​យ ព្រោះបើទុលចោលវានឹងក្លាយជាកំណក ធ្វើឱ្យពិបាកលាងសម្អាត ងាយនឹងកើតមេរោគ និងនៅពេលលាងស្អាត និងស្ងោរសម្លាប់មេរោគរួ​ចហើយ គួររៀបចំទុក​ដាក់នៅក្នុងកន្លែងដែលស្ងួត និងស្អាត៕

  • ទេសចរណ៍កម្ពុជាខាតជាង 3,000លានដុល្លារក្នុងអំឡុងពេល Covid-19

    ទេសចរណ៍កម្ពុជាខាតជាង 3,000លានដុល្លារក្នុងអំឡុងពេល Covid-19

    ក្នុងអំឡុង​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​ជាមួយនឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ Covid-19 នេះ កម្ពុជា​ក៏​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងច្រើន​ផងដែរ ជាពិសេស​គឺ​ផ្នែក​ទេសចរណ៍។

    កាលពី​ម្សិល​ម៉ិ​ញ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​កម្ពុជា​ខាតបង់​ចំណូល​ប្រហែលជា 3,000លាន​ដុល្លារ​អាមេរិក ក្នុងអំឡុងពេល​វិបត្តិ Covid នេះ។ ជា​ផលប៉ះពាល់​អាជីវកម្ម​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ 2,956ទីតាំង​ត្រូវបាន​បិទទ្វា ដែល​ធ្វើឱ្យ​បាត់បង់​ការងារ​ចំនួន 45,404នាក់​ក្នុង​វិស័យ​ទេសចរណ៍។

    ស្របពេល​ជាមួយគ្នានេះដែរ ភ្ញៀវទេសចរ​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ប្រមាណ 50% ខណៈ​ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​ប្រមាណ 70% ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច និង​ការភ័យខ្លាច​ចំពោះ​ការធ្វើដំណើរ បូករួម​ទាំង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ពី​ប្រទេសនីមួយ៕

  • ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា ដើម្បីព្រមានប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃ

    ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា ដើម្បីព្រមានប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃ

    កាលពីថ្ងៃទី4 ខែមិថុនា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានបង្ហាញ​ខ្សែភាពយន្ត​ឃោសនា​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ#StopEatingWildlife (បញ្ឈប់​ការបរិភោគ​សត្វព្រៃ)  ដើម្បី​ជា​សេវា​ប្រាប់​ដំណឹង​ជា​សាធារណៈ និង​ជាការ​ដាស់តឿន​ទៅដល់​អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ​ថា ពួកគេ​ពិតជា​ប្រថុយប្រថាន​នឹង​ហានិភ័យ​ផ្នែក​សុខភាព​ខ្លាំងណាស់ នៅពេលដែល​ពួកគេ​បរិ​ភាគ​សត្វព្រៃ។

    ការបរិភោគ​សត្វព្រៃ​អាច​បង្កឱ្យមាន​ជម្ងឺ​កាច​សាហាវ​ជាច្រើន ដូចជា កូ​វីដ-19 ជាដើម។ សូម​ថែរក្សា​សុខភាព​របស់​អ្នក  និង​បញ្ឈប់​ការបរិភោគ​សត្វព្រៃ គឺជា​សារៈ​ដ៏​សំខាន់​មួយ​នៃ​ភាពយន្ត​យុទ្ធនា​ការឃោសនា​មួយ​នេះ។

    ខ្សែភាពយន្ត​ដ៏​រន្ធត់​នេះ និយាយ​អំពី​មនុស្ស​មួយក្រុម​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង កំពុង​បរិភោគ​សត្វ​ពង្រូល ហើយ​រំពេច​នោះ​ខ្សែភាពយន្ត​ក៏​បែរ​ទៅ​បង្ហាញ​អ្នក​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​កំពុង​ដេក​ឈឺ​លើ​គ្រែ ក្នុង​មន្ទីរពេទ្យ​វិញ។

    កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​មានប្រសាសន៍ថា “នៅក្នុង​ខ្សែភាពយន្ត​នេះ​យើង​ចង់បង្ហាញ​ឱ្យ​មនុស្ស​គ្រប់រូប​បាន​យល់ថា អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ កំពុងតែ​បង្កឱ្យមាន​បញ្ហា​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​របស់​ពួកគេ គ្រប់​ពេលដែល​ពួកគេ​ទទួលទាន​សត្វព្រៃ។

    យុទ្ធនាការ​នេះ​បានចេញ​ផ្សាយ​កាលពី 2ខែ​មុន ជាការ​ឆ្លើយតប​ទៅនឹង​ការ​រាលដាល នៃ​មេរោគ​កូ​វីដ-19 ដែល​ត្រូវបាន​គេ​តាមដាន​ស្រាវជ្រាវ​រក​ប្រភព​ឃើញថា បាន​ឆ្លង​មកពី​ការបរិភោគ​សាច់សត្វ​ព្រៃ ហើយ​វា​ត្រូវបាន​ជឿជាក់​យ៉ាងច្បាស់​ថា មាន​ប្រភព​ចេញពី​ផ្សារ​លក់​សត្វព្រៃ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន។

    ការជួញដូរ និង​ការបរិភោគ​សត្វព្រៃ គឺជា​ការជំរុញឱ្យ​សត្វព្រៃ និង​មនុស្ស មានការ​ប៉ះពាល់​គ្នា​យ៉ាង​ជិតស្និទ្ធ ដែល​ធ្វើឱ្យ​ជំងឺ​កាច​សាហាវ​ដូចជា​កូ​វីដ-19 អាច​ឆ្លង​រាលដាល​មក​មនុ​ស្សបាន។

    ការបរិភោគ​សត្វព្រៃ​ក៏មាន​ជាប់ទាក់ទង​ជាមួយ​ជំងឺ​កាច​សាហាវ​ផ្សេងទៀត​ដែរ ដូចជា​ជំងឺ​សារស៍ (SARS) និង​អេដស៍​ជាដើម។

    “ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ មានន័យថា យើង​កំពុង​ប្រយុទ្ធប្រឆាំង​ទប់ទល់​កុំឱ្យ​មានឱកាស​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​រាតត្បាត​ថ្មី​ផ្សេងទៀត​នាពេល​អនាគត។ យើងម្នាក់ៗមិន​ត្រឹមតែ​អាច​ដើរតួនាទី​ក្នុងការ​បញ្ឈប់​ការបរិភោគ​សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​យើង​អាច​រាយការណ៍​អំពី​បទល្មើស​សត្វព្រៃ ទៅ​លេខ​ទូរស័ព្ទ​ប្រចាំការ​បាន” ។ នេះ​ជា​ប្រសាសន៍​របស់​កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត។

    ប្រសិនបើ​លោកអ្នក បាន​ប្រទះឃើញ​សត្វព្រៃ​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​ទ្រុង ឬ​ការុង​បាវ ឬ​ប្រសិនបើ​លោកអ្នក​បានដឹង​ពី​ព័ត៌មាន​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​ការរត់ពន្ធ​សត្វព្រៃ​ដោយ​ខុសច្បាប់ សូម​ទូរស័ព្ទ​មក​ទីស្នាក់ការ​ប្រចាំការ តាមរយៈ​លេខ 012 500 094 ឬ​រាយការណ៍​ទៅកាន់​ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​បន្ទាន់ តាមរយៈ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ( https://www.facebook.com/WCHCambodia/ )។

    ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា បានបង្ហាញអំពីគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្ដាលមកពីការបរិភោគសត្វព្រៃ Click here for the #StopEatingWildlife campaign film. .

    ពង្រូលដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ គឺត្រូវបានគេយកមកថតក្នុងខ្សែភាពយន្តនេះ ព្រោះវាជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេនៅលើពិភពលោក។

    Click here for the #StopEatingWildlife campaign film. .

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

    លោក​ Andy Ball

    ផ្នែកបណ្តាញសង្គម និងទំនាក់ទំនង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

    ទូរស័ព្ទការិយាល័យ +885 23 211 604

    ទូរស័ព្ទដៃ +855 96 258 76 31

    អ៊ីមែលៈ [email protected]

     

    Ollie Roberts

    ជំនួយការនាយិកាប្រតិបត្ដិ

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

    ទូរស័ព្ទការិយាល័យ +885 23 211 604

    ទូរស័ព្ទដៃ +855 99 766 615

    អ៊ីមែលៈ [email protected]

     

  • រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស

    រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស

    នៅពេលនិយាយពីរោគាព្យាធិហើយនោះ ប្រាកដណាស់ថាគ្មានអ្នកណាចង់ឱ្យវាកើតឡើងចំពោះខ្លួន ឬមនុស្សដែលនៅជិតខ្លួនឡើយ តែជួនកាលរឿងបែបនេះក៏ជារឿងដែលហួសពីការនឹកស្មាន និងមិនអាចការពារបាន ទោះជាខំមើលថែទាំខ្លួនឯងល្អខ្នាតណាហើយក៏ដោយ ថ្ងៃនេះ ឡារ៉ែន សូមនាំបុរសៗយើងមកស្គាល់រោគចម្លែកៗ 5 យ៉ាងដែលកើតតែលើមនុស្សប្រុស ឬជួបនៅលើភេទប្រុសច្រើនជាងភេទស្រី តើមានរោគអ្វីខ្លះនោះ សូមតាមដានដូចតទៅ ៈ

    1 – រោគ ហេម៉ូហ្វ៊ីលៀ ( Hemophilia )

    រោគ ហេម៉ូហ្វ៊ីលៀ ឬរោគឈាមហូរឥតឈប់ ជារោគដែលមានឈ្មោះប្លែក តែក៏យើងធ្លាប់បានឮមកខ្លះដែរ ប៉ុន្តែតើអ្នកដឹងទេថា សឹងតែមានតែមនុស្សប្រុសប៉ុណ្ណោះដែលមានអាការរបស់រោគប្រភេទនេះ។ អ្នកដែលកើតជំងឺនេះ នៅពេលកើតមានស្នាមរបួសហើយនោះ ឈាមនឹងមិនងាយឈប់ហូរឡើយ ទោះវាគ្រាន់តែជាស្នាមខ្វាច ឬក្តិចតូចមួយក៏ដោយ ធ្វើឱ្យអ្នកដែលកើតរោគនេះត្រូវប្រយ័ត្នខ្លួនជានិច្ចមិនឱ្យខ្លួនឯងមានរបួសឡើយ ក្រៅពីនេះ ហេម៉ូហ្វ៊ីលៀថែមទាំងជារោគដែលចម្លងតពូជទៀតផង។

    2 – មៀលគ៍មែន ឬមនុស្សប្រុសមានទឹកដោះ ( Milkman ឬ Male lactation phenomina)

    មៀលគ៍មែន ឬមនុស្សប្រុសមានទឹកដោះ គឺជាដែលសត្វចិញ្ចឹមកូនដោយទឹកដោះ (រួមទាំងមនុស្សផងដែរ) ភេទឈ្មោលអាចបង្ហូរទឹកដោះចេញមកបាន។ ដោយការជំរុញច្រើនប្រការដែលធ្វើឱ្យមនុស្សប្រុសអាចផលិតទឹកដោះបាននោះ បណ្តាលមកពីការបានទទួលអ័រម៉ូនភេទស្រីច្រើនជ្រុលពេក(មានការប្រើប្រាស់អ័រម៉ូនភេទស្រីក្នុងការព្យាបាលរោគមហារីកក្រពេញពងស្វាស) និងបញ្ចេញទឹកដោះចេញមកនៅពេលធ្លាក់ក្នុងសភាវធុញថប់តានតឹងក្នុងអារម្មណ៍ តែទាំងអស់នេះត្រូវអាស្រ័យលើបច្ច័យច្រើនយ៉ាងរួមគ្នា មិនមែនអ្នកណានឹកចង់សាកឱ្យកូនបៅទឹកដោះ ទៅបន្ថែមអ័រម៉ូនភេទស្រីហើយនឹងមានទឹកដោះឱ្យកូនបៅនោះទេ។

    3 – ខាល់ម៉ាន់ ស៊ិនដ្រូម ឬ សភាវអ័រម៉ូនភេទទាប ( Kallmann Syndrome )

    ឈ្មោះដ៏ចម្លែករបស់អាការនេះ គឺជាសភាវរបស់មនុស្សប្រុសដែលមានអ័រម៉ូនភេទទាប ធ្វើឱ្យអវយវៈភេទមានខ្នាតតូចប៉ុនរបស់ក្មេង ថែមទាំងមានពងស្វាសស្វិតមិនធ្លាក់ចុះក្រោមទៀតផង ជាសភាវដែលមានមូលហេតុមកពីខួរក្បាលផ្នែក “ហាយប៉ូថាឡាម៉ាស់” មិនបញ្ចេញអ័រម៉ូន GnRH ទើបគ្មានអ្នកជំរុញការសាងអ័រម៉ូនភេទនៅក្នុងពងស្វាស ទើបគ្មានទឹកមេជីវិត ធ្វើឱ្យមនុស្សប្រុសអ្នកដែលមានសភាវបែបនេះក្លាយជាមនុស្សអា(មិនអាចមានកូនបាន)។

    4 – ឃូវេដ ស៊ិនដ្រូម ឬសភាវមានផ្ទៃពោះក្លែងបន្លំ ( Couvade syndrome )

    ស្រ្តីជាច្រើននាក់ប្រហែលជាមានអារម្មណ៍ដឹងថា ស្វាមីដែលមានអាការចាញ់កូនជំនួសភរិយានោះមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់ តែសម្រាប់មនុស្សប្រុសដែលមានអាការ ឃូវេដ ស៊ិនដ្រូម ឬសភាវមានផ្ទៃពោះក្លែងបន្លំនេះ មានអាការខ្លាំងជាងគ្រាន់តែវឹលមុខ និងអារម្មណ៍ប្រែប្រួលប៉ុណ្ណោះទេ តែនៅមានទំហំពោះធំឡើងដូចស្រ្តីមានផ្ទៃពោះ 7 ខែ និងអ្នកខ្លះទៀតថែមទាំងក្អួតចង្អោរនៅពេលព្រឹកទៀតផង។ តែយ៉ាងណាក៏ដោយ អាការឃូវេដ ស៊ិនដ្រូមនេះ មិនបានមានមូលហេតុពីការឈឺចាប់ដែលកើតចំពោះរាងកាយនោះទេ តែជាអាការដែលកើតឡើងដោយសារសភាវខាងផ្លូវចិត្ត និងទាក់ទិនមកដល់កាយ ហើយអាការនេះនឹងបាត់ទៅវិញដោយឯកឯង នៅពេលអ្នកកើតអាការនេះមានសភាវខាងផ្លូវចិត្តធូស្រាលល្អឡើងវិញ។

    5 ឃែបហ្ក្រាស ស៊ិនដ្រូម ( Capgras syndrome )

    ឃែបហ្ក្រាស ស៊ិនដ្រូម អាចរាប់បានថាជាអាការដែលកើតពីភាពខុសប្រក្រតីខាងខួរក្បាលក្នុងប្រការមួយចំនួន ធ្វើឱ្យមិនអាចចងចាំ និងជឿបានថា មនុស្សដែលខ្លួនកំពុងឃើញនោះគឺជាមនុស្សដែលខ្លួនស្គាល់ពិតមែន ដូចជា មនុស្សប្រុសដែលកើតអាការនេះ នៅពេលឃើញមុខគូស្នេហ៍នឹងមានអារម្មណ៍ថា ស្រ្តីម្នាក់នេះស្រដៀងគូស្នេហ៍របស់ខ្លួនមែនទែន តែមិនមែនទេ គ្រាន់តែជាមនុស្សម្នាក់ដែលមុខដូចគ្នា តែបន្លំខ្លួនមក ពោលគឺអាចចំណាំមុខបាន តែមិនអាចតភ្ជាប់ និងជឿបានថាមុខមួយហ្នឹងគឺជាមនុស្សដែលខ្លួនចងចាំបាន។ អាការនេះច្រើនជួបនៅលើអ្នកជំងឺចិត្តភេទ មានសភាវខួរក្បាលចុះខ្សោយ ឬរងរបួសខាងខួរក្បាល។

    ឃើញរោគនីមួយៗ អាការនីមួយៗហើយ ក៏រកនឹកទិដ្ឋភាពខ្លួនឯងក្នុងសភាពនោះមិនឃើញដូចគ្នា គិតៗទៅខ្លួនខ្ញុំពិតជាសំណាងល្អណាស់ដែលនៅរឹងមាំដូចប្រក្រតីល្អរហូតមកដល់ពេលនេះ ហើយនេះគឺ រោគចម្លែក 5 យ៉ាងដែលជួបតែលើបុរស៕

  • អគ្គស្នងការនគរបាលជាតិបញ្ជារឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្ត Mercedes និង Rolls-Royce ពាក់ស្លាកលេខនគរបាលក្លែងក្លាយ

    អគ្គស្នងការនគរបាលជាតិបញ្ជារឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្ត Mercedes និង Rolls-Royce ពាក់ស្លាកលេខនគរបាលក្លែងក្លាយ

    បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​សង្គម​ដែល​ឃើញ​មាន​រថយន្ត​ទំនើប2គ្រឿង​ប្រើ​ស្លាក​លេខ​នគរបាល​ដូចគ្នា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជារ​ឱ្យ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ម្ចាស់​រថយន្ត Mercedes និង Rolls-Royce ពាក់​ស្លាក​លេខ នគរបាល 2-7715 មក​ផ្តន្ទាទោស​តាមច្បាប់។

    ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា រថយន្ត​ទាំង2គ្រឿង​នោះបាន​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ។ ដើម្បី​ទប់ស្កាត់ និង​ចៀសវាង​ការភាន់ច្រឡំ​ពី​សាធារណជន និង​ទប់ស្កាត់​ការប្រព្រឹត្តិ​បទល្មើស​ខាងលើនេះ អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​បទបញ្ជា​រដ​ល់​សមត្ថកិច្ច​ស្រាវជ្រាវ​រកឱ្យឃើញ​នូវ​រថយន្ត​ទាំង2គ្រឿង​នេះ និង​ឃាត់​ទាំង​ម្ចាស់​រថយន្ត​ដើម្បី​អនុវត្តតាម​និតិ​វិធី។

    លោក​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ផងដែរ​ថា បើ​ប្រជាពលរដ្ឋ​ទាំងអស់​បានឃើញ​រថយន្ត​ទាំង2គ្រឿង​នោះ សូម​ជូនដំណឹង​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់។

    សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ទំនើប​ទាំង2គ្រឿង​នេះ​បាន​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​ដោយ​ស្លាក​លេខ​នោះ​ជា​ស្លាក​លេខ​ដែល​បំពាក់​លើ​រថយន្ត​សមត្ថកិច្ច​ដែលជា​កម្ម​សិទ្ធ​របស់​នា​យក​ដ្ឋា​ន​នគរបាល​ទេសចរណ៍។ បើតាម​គោលការណ៍ សមត្ថកិច្ច​មិន​អនុញ្ញាតឱ្យ​បំពាក់​ស្លាក​លេខ​នគរបាល លើ​រថយន្ត​ឯកជន​នោះឡើយ។ ស្លាក​លេខ​នេះ​បំពាក់​បានតែ​លើ​រថយន្ត​ដឹក​កងកម្លាំង ដែលមាន​ស្លាក​សញ្ញា​នគរបាលជាតិ និង​រថយន្ត​ដែលជា​កម្ម​សិទ្ធ​របស់​អង្គភាព​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ ដែល​រថយន្ត​ទាំងអស់នោះ​ត្រូវ​ចុះ​ប​ញ្ជុះ​ជា​សម្បត្តិ​រដ្ឋ​ត្រឹមត្រូវ៕

  • 5ខែឆ្នាំ2020នេះ កម្ពុជានាំចេញអង្ករជាង 35ម៉ឺនតោន

    5ខែឆ្នាំ2020នេះ កម្ពុជានាំចេញអង្ករជាង 35ម៉ឺនតោន

    ក្រោយពេល​ស្ថានភាព​ជំងឺ Covid-19 បាន​ធូរស្រាល​បន្តិច រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ជា​ប្រក្រតី ដោយ​ក្នុងនោះ​បណ្តា​ប្រទេស​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​អង្ករ​របស់​កម្ពុជា។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ2020 សម្រេចបាន 356,097 តោន កើនឡើង​ប្រមាណ 105,925 តោន ស្មើនឹង 42.34% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 250,179 តោន ។

    ដោយឡែក សម្រាប់​ខែឧសភា ឆ្នាំ2020 នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន 55,845 តោន កើនឡើង​ចំនួន 19,436 តោន ស្មើនឹង 53.30% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ2019 ដែល​ក្នុងនេះ​មាន៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន 51,683 តោន, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន 3,578 តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន 584តោន ។

    ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល 5ខែ​នេះ មាន​ចំនួន 54ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន 24ក្នុងចំណោម28 ប្រទេស ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន​ចំនួន6 ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន 23 ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន 5 ក្នុងចំណោម 49ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

    សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2019 មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន 51.10%, ប្រទេស​ចិន​កើន​ចំនួន 25.26%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន 45.39%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន 79.40%៕

  • មិនមែនតែកម្ពុជាទេដែលឈឺក្បាលនឹងព័ត៌មានក្លែងក្លាយ សិង្ហបុរីក៏កំពុងវិលមុខដែរ

    មិនមែនតែកម្ពុជាទេដែលឈឺក្បាលនឹងព័ត៌មានក្លែងក្លាយ សិង្ហបុរីក៏កំពុងវិលមុខដែរ

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បញ្ជាក់ថា សូម្បីតែ​ប្រទេស​សិង្ហ​បុរី​ក៏​វិលមុខ​ជាមួយនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែរ មិនថាតែ​កម្ពុជា​យើង​នោះទេ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​បញ្ហា​អសកម្ម​ទាំងអស់នេះ។

    នាយកដ្ឋាន​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅតែ​ជា​បញ្ហា​ក្តៅ​នៅលើ​បណ្តាញ​សង្គម​នាពេល​បច្ចុប្បន្ននេះ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​យល់ច្រឡំ និង​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម។ កាលពី​កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល​បានធ្វើការ​ដកយក​អ​ជ្ញា​ប័ណ្ណ​ពី​អង្គភាព​សារព័ត៌មាន​អន​ឡាញ​មួយចំនួន ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បណ្តាលឱ្យមាន​ការភាន់ច្រឡំ​ជាច្រើន​កើតឡើង ដោយឡែក​នៅឯ​ប្រទេស​សឹង្ហ​បុរី​ក៏​ជួបនឹង​បញ្ហា​នេះ​ដូចគ្នា។

    កាលពី​ថ្ងៃ​សៅរ៍ ទី30 ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាល​សឹង្ហ​បុរី បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​កុំឱ្យ​អ្នកប្រើប្រាស់​នៅ​សឹង្ហ​បុរី អាច​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន National Times Singapore (NTS) ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាងហោចណាស់​ចំនួន​បី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នេះ​បើតាម​ការ​ឱ្យដឹងពី ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន របស់​ប្រទេស​សឹង្ហ​បុរី។

    បើ​យោងតាម​គេហទំព័រ​របស់​រដ្ឋាភិបាល ផេ​ក​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នោះ​មាន​ខ្លឹមសារ​ដូចជា៖ “ការរិះគន់​ទាំងអស់​នឹងត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​សឹង្ហ​បុរី តាមរយៈ​ច្បាប់​ថ្មី POFMA ដែល​មានតែ​អ្នកនយោបាយ​កំពុងកាន់​អំណាច​ទើប​អាច​សម្រេច​ថា​អ្វី​ជាការ​ពិត។ នេះ​ជា​ផេ​ក​ទី៤ហើយ​ដែល​បាន​បង្កើត និង​គ្រប់គ្រង​ដោយ​បុគ្គល​ដែលមាន​ឈ្មោះ Alex Tan ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវបាន​រដ្ឋាភិបាល​សឹង្ហ​បុរី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​ទាំងអស់។

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ក្រើនរំឭក​ដល់​អង្គភាព​ព័ត៌មាន​អន​ឡាញ ក៏ដូចជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​សូមមេត្តា​ជៀសវាង​ក្នុងការ​ផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ដែល​វា​ធ្វើឱ្យមាន​ការយល់ច្រឡំ និង​បង្កឱ្យមាន​ចលាចល​អសន្តិសុខ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​បានដឹង​ច្បាស់ សូមមេត្តា​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​និង​ទាន់​ហេតុការណ៍៕

  • មើលរំលងម៉េចបានទៅ…បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្លឹងៗនោះ…!!

    មើលរំលងម៉េចបានទៅ…បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្លឹងៗនោះ…!!

    (ភ្នំពេញ) ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការ​បោកគក់​សម្លៀកបំពាក់ មិនមែនជា​ការងារ​ងា​យ​ស្រួល​ឡើយ ជាពិសេស​នៅក្នុង​ប្រទេស​ក្តៅ សម្បូរ​ធូលី​ដី និង​ភ្លៀង​ធ្លាក់​ញឹកញាប់​ដូចជា​នៅ​ប្រទេស​កម្ពុជា ធ្វើឱ្យ​សម្លៀកបំពាក់​ប្រឡាក់​ខ្លាំង។ ជាទូទៅ ទោះបី​ជាមាន​ម៉ាស៊ីន​បោកគក់​ក៏ដោយ ក៏​អ្នកប្រើប្រាស់​ភាគច្រើន​ត្រូវការ ការ​ត្រាំ និង​ដុស​ជម្រះ​កន្លែង​ដែលមាន​ក្អែល​ប្រឡាក់​ខ្លាំង​នៅលើ​សម្លៀកបំពាក់ មុននឹង​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​បោកគក់។ ដូច្នេះហើយ​បានជា សាម​សុង បាន​បង្កើត​នូវ​បច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវ​តាម​ភាពចាំបាច់​របស់​អ្នកប្រើប្រាស់។

    ដោយ​យល់ច្បាស់​ពី​សេចក្តីត្រូវការ និង​ធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី​មេផ្ទះ​មាន​ភាព​កាន់តែ​ងាយស្រួល និង​កាន់តែ​ទាន់សម័យ​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង បាន​រចនា និង​ផលិតឡើង​នូវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមាន​ចំណុះ​ធំ…បោក​បាន​ច្រើន​មានគុណ​ភាពល្អ​អាច​បោក​សម្លៀកបំពាក់​បាន​ដល់​ទៅ 21 គីឡូក្រាម ជួយ​សន្សំសំចៃ​ពេលវេលា ថវិកា​ដោយ​បោក​តែម្តង​ហើយ​មិនចាំបាច់​រង់ចាំ​បោក​ច្រើនដង និង​បោក​ជម្រះ​បាន​ស្អាត​ល្អ មាន​សំឡេង​ស្ងាត់ ជួយ​សន្សំសំចៃ​ខ្ពស់ និង​ប្រើ​បានយូរ​ទៀតផង!

    ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាម​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ចាន​បោក ឬ​ទម្រ​ជ័រ​មាន​រាងអង្កាញ់ៗដូចជា​ក្តារ​បោកគក់​សម្រួល​ដល់​ការបោក ឫ​ត្រាំ​សម្លៀកបំពាក់​ណា​ដែល​ប្រឡាក់​ខ្លាំង​មុននឹង​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន។

    អ្វីដែល​ពិសេស​មួយទៀត​នោះ​គឺ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាម​នេះ​ផងដែរ​មាន​ប្រព័ន្ធ​ទឹក​ដែល​អាច​បិទ និង​បើក​លើ​ប៊ូ​តុង​តែមួយ។ មានន័យថា​សម្រាប់​ទឹក​ដែល​បាន​ប្រើប្រាស់​រួច​នៅលើ​ទម្រ​ជ័រ​ក្នុងដំណាក់កាល​ដំបូង​នោះ​យើង​អាច​ចាក់​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង!

    ពិសេស​ជាងនេះទៅទៀត ម៉ាស៊ីន​បោកគក់ Samsung Active DualwashTM ក៏បាន​បំពាក់​នូវ​មុខងារ​ឆ្លាត​វៃ​ដ៏​ទំនើប​បន្ថែម​ជាច្រើន​ទៀត​ដូចជា៖

    1. Magic Dispenser

    កង្ហា​វាយ​បំបែក​ម្សៅ​សាប៊ូ ឬ​សាប៊ូទឹក​បោក​ខោអាវ​ជាមួយនឹង​ស្លាបចក្រ​ទាំង ៦ ធ្វើឱ្យ​សាប៊ូ​រលាយ​បាន​យ៉ាង​ល្អ​បំផុត​ក្នុង​ទឹក​ដោយ​បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អឥតខ្ចោះ​មុននឹង​ម៉ាស៊ីន​ចាប់ផ្តើម​ប្រតិបត្តិការ​បោកគក់។

    1. Magic Filter (Powerful Filtration)

    គឺជា​តម្រង​ពីរ​ជាន់​ដែលមាន​សមត្ថភាព​អាច​ចាប់យក​ភាពកខ្វក់ កម្ទេចកំទីផ្សេងៗបាន​យ៉ាង​ល្អ មិនឱ្យ​តោង​ជាប់​លើ​សាច់​ក្រណាត់​បាន​យ៉ាង​ល្អឥតខ្ចោះ!

    1. WobbleTM Technology

    ជួយ​កាត់បន្ថយ​ការ​ប្រទាក់​គ្នា​នៃ​សម្លៀកបំពាក់​ដែលជា​មូលហេតុ​ធ្វើឱ្យ​សម្លៀកបំពាក់​ជ្រួញ និង​រមួល​ចូលគ្នា។

    1. Less Noise & Energy

    បច្ចេកវិទ្យា Digital Inverter ធ្វើឱ្យ​ម៉ាស៊ីន​មាន​សំឡេង​ស្ងាត់​ល្អ ស៊ី​ភ្លើង​តិច គ្មាន​សំឡេង​រំខាន ប្រើប្រាស់​បានយូរ និង​ធានា​ជូន​លើ​ម៉ូ​ទ័​រ​រហូតដល់ 11 ឆ្នាំ!

    1. Hot Water

    អាច​បោក​ជាមួយនឹង​ទឹក​ក្តៅ​សម្រាប់​ជម្រះ​សម្លៀកបំពាក់​ដែល​ប្រឡាក់​ខ្លាំង ល្អ​សម្រាប់​សាច់​ក្រណាត់!

    1. Smart Check

    App Samsung Smart Washer/Dryer

    អាចឱ្យ​លោកអ្នក​ឆែក​រក​បញ្ហា និង​ដំណោះស្រាយ

    តាម​ទូរស័ព្ទដៃ​របស់​ម៉ាស៊ីន​ដោយ​ខ្លួនឯង សន្សំសំចៃ​ការចំណាយ!

    យ៉ាងម៉េច​ដែរ​សុភាពនារី ស្ត្រី​មេផ្ទះ និង​មេ​គ្រួសារ​ដ៏​ឆ្លាត​វៃ​ទាំងអស់គ្នា…? ត្រូវចិត្ត​អត់​ប៉ុណ្ណឹង? នៅចាំ​អី​ទៀត…? ប្រញាប់​ជាវ​ឥឡូវនេះ​ភ្លាម​ទៅ?

    ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់​សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល

    សាម​សុង ទូទាំងប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800 203 232!

    * បញ្ជាក់៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Active DualwashTM តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​បណ្ណ​ធានា!