Author: ធឿន មករា

  • អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាភ្នំពេញអភិវឌ្ឍលឿនជាគម្រោង10ឆ្នាំ

    អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាភ្នំពេញអភិវឌ្ឍលឿនជាគម្រោង10ឆ្នាំ

    រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តំបន់​ប្រកបដោយ​សក្តានុពល​នេះ ជា​តំបន់​សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រទេស​ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ជាប់​ជានិច្ច។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង ស្ពាន​អាកាស​ថ្មើរជើង ចំណុច​ខាងលិច​ផ្សារ​ដើម​គរ ថា​មាន​មនុស្ស​ជាច្រើន​យល់ថា​កម្ពុជា​អភិវឌ្ឍ​យឺត ឬ​ជា​តំបន់​ដែល​មិនសូវមាន​ការអភិវឌ្ឍ​ជាដើម។ ការយល់ឃើញ​នេះ​ជាការ​យល់ឃើញ​របស់គេ តែ​អ្វីដែល​យើង​កំពុង​ធ្វើ​ជាក់ស្តែង យើង​យល់ឃើញថា កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ ជា​តំបន់​ដែលមាន​ការអភិវឌ្ឍ​លឿន​យ៉ាងខ្លាំង។

    ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា៖ «ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា ស្ពាន​ព្រែក​ភ្នៅ ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​ពី​ឯកជន​យកមក​គ្រប់គ្រង​ឆ្ពោះទៅ​មហាវិថីឈ្នះៗនៅពេលនេះ គឺ​បានធ្វើ​លឿន​ជាង​ការគ្រោងទុក»។

    ឯកឧត្តម​បញ្ជាក់ថា តាម​គ្រ​ម្រោ​ង​ដែល​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) កំណត់​គឺ​ស្ពាន​ព្រែក​ភ្នៅ​នេះ ត្រូវ​សាងសង់ឡើង​នៅ​ឆ្នាំ 2020នេះ តែ​អ្វីដែល​យើង​បានធ្វើ​គឺ យើង​ធ្វើ​រួច​តាំងពី​ឆ្នាំ2010មក​ម្លេះ ហេតុនេះ​ជា​ស្ថានភាព​ជាក់ស្តែង​ទីក្រុង​ភ្នំពេញ​អភិវឌ្ឍ​លឿន​ជាង​គម្រោង​ដល់​ទៅ 10ឆ្នាំ៕

  • មហាប្រូម៉ូសិនទិញមួយ បានពីរ…!!!ទិញកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra ថែម ថេប្ល៊ែត 1 គ្រឿងភ្លាម…!!

    មហាប្រូម៉ូសិនទិញមួយ បានពីរ…!!!ទិញកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra ថែម ថេប្ល៊ែត 1 គ្រឿងភ្លាម…!!

    សាម​សុង លើក​នេះ​ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ម៉ា​កប់​ម៉​ង!!

    (ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០៖ ឡូយ​អស់​ស្ទះ! មិនបាច់ចាំ​យូរ… ទៀត​ទេ!! ឥឡូវនេះ​លោកអ្នក​នឹង​អាច​បាន​ប្រើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​សុបិន និង​ទទួលបាន​ថេ​ប្ល៊ែ​ត 1 គ្រឿងភ្លាមៗតែម្តង!! និយាយ​ទៅ​ចំណេញកប់ៗម៉​ង​លើក​នេះ​ទិញ​មួយ​បាន​ដល់​ទៅ​ពីរ …!

    ចាប់ពី​ថ្ងៃទី15 មិថុនា ដល់​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020 នេះ រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+ ឬ S20 Ultra អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​ដ៏​ពិសេស និង​រំភើប​ភ្ញាក់ផ្អើល​ជាទីបំផុត​មិន​ធ្លាប់​មានដូចជា៖

    * ថែម​ជូន Galaxy Tab A 8” ដែលមាន​តម្លៃ $ 169 (1 គ្រឿង) ដោយ​ឥតគិតថ្លៃ​ភ្លាម!!

    * បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 6 ខែ​គិត​ចាប់ពី​ថ្ងៃ​ជាវ)

    * បង់​រំលស់​ដោយ​ឥត​ការប្រាក់ (0%) រយៈពេល 9 ខែ ជាមួយ​មីក្រូហិរញ្ញវត្ថុ អ៊ី​អន!

    រួសរាន់​ឡើង…! កម្មវិធី​កំពូល​ប្រូ​ម៉ូ​សិន​នេះ​កម្រ​មាន​ណាស់…!! នៅចាំ​អី​ទៀត…សម្រេច​ក្តី​ស្រមៃ​របស់​លោកអ្នក​ក្នុងការ​ធ្វើជា​ម្ចាស់​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​ដួងចិត្ត​ឥឡូវនេះ​ភ្លាម​ទៅ!! កុំឱ្យ​ខកខាន​ណា៎…ព្រោះ​រយៈពេល​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ​មានកំណត់!!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

    *លក្ខខណ្ឌ​ទាំងឡាយ​ត្រូវបាន​អនុវត្ត!

    https://www.facebook.com/SamsungCambodia/videos/1608726449303945/

  • ចង់ “ធ្មេញស” ត្រូវដឹងគន្លឹះល្អៗដែលជួយអ្នកបាន

    ចង់ “ធ្មេញស” ត្រូវដឹងគន្លឹះល្អៗដែលជួយអ្នកបាន

    អ្នកណាៗក៏ចង់មានធ្មេញសស្អាតដែរ ព្រោះញញឹមឃើញធ្មេញសវាជួយបង្កើនបុគ្គលភាព និងភាពជឿជាក់ក្នុងចិត្ត តែនៅពេលបច្ចុប្បន្ននេះមានច្រើនបច្ច័យណាស់ដែលធ្វើឱ្យធ្មេញសៗក្លាយជាពណ៌លឿងបានយ៉ាងងាយ ទើបមនុស្សជាច្រើនព្យាយាមរិះរកវិធីក្នុងការជួយធ្វើឱ្យធ្មេញសឡើងវិញ។ តើមានវិធីណាខ្លះដែលមានសុវត្ថិភាព និងតើយើងអាចការពារ និងមើលថែទាំធ្មេញឱ្យសយ៉ាងណាបាន?។

    ជាប្រក្រតីទៅធ្មេញទឹកដោះដែលដុះឡើងចំពោះក្មេងតូច នឹងមានពណ៌រាងស ធ្មេញពិតប្រាកដនឹងមានពណ៌រាងលឿងស្រាល ឬលឿងខ្ចី សម្រាប់មូលហេតុដែលធ្វើឱ្យពណ៌ធ្មេញមានការប្រែប្រួល អាចចែកចេញជា 2 ចំណុចគឺ ៈ

    1 – ពណ៌របស់ធ្មេញធម្មជាតិ

    គ្រោងសាងរបស់ធ្មេញប្រកបដោយ ស្រទាប់ស្រោបធ្មេញដែលនៅផ្នែកខាងក្រៅ ជាស្រទាប់ដែលថ្លា គ្មានពណ៌ ចំណែកពណ៌ដែលយើងមើលឃើញ គឺពណ៌របស់ស្រទាប់សាច់ធ្មេញ ដែលនៅលើមនុស្សម្នាក់ៗ ឬធ្មេញនីមួយៗមានកម្រាស់របស់ស្រទាប់ស្រោបធ្មេញមិនស្មើគ្នាទេ ធ្វើឱ្យពណ៌ធ្មេញរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ។ ពេលអាយុច្រើនឡើង ធ្មេញដែលត្រូវប្រើការមកយូរហើយនោះ នឹងកើតការសឹករេចរឹល ធ្វើឱ្យស្រទាប់ស្រោបធ្មេញស្តើង មើលឃើញស្រទាប់សាច់ធ្មេញដែលមានពណ៌លឿងកាន់តែច្បាស់ឡើង តែក៏មានករណីដែលធ្មេញពិតប្រាកដដែលដុះឡើងមកហើយមានពណ៌ខុសប្រក្រតីផងដែរ ដូចជា អ្នកដែលបានទទួលថ្នាំប្រភេទ Tetracycline ច្រើន ដូចជាស្រ្តីមានគភ៌ ឬកំពុងបំបៅដោះកូន ឬក្មេងដែលបានទទួលសារធាតុហ្លូ៊អ័ររ៉ាយច្រើនជ្រុលពេកជាដើម។

    2 – កំណកពណ៌ដែលមកជាប់នឹងធ្មេញ

    បណ្តាលមកពីការមើលថែទាំសុខភាព និងអនាម័យក្នុងមាត់មិនល្អគ្រប់គ្រាន់ ធ្វើឱ្យកើតមានកំណកពណ៌ កំណកកំបោឡើងបាន។ ការបានទទួលថ្នាំប្រភេទខ្លះក៏ធ្វើឱ្យកើតកំណកពណ៌ជាប់នៅលើធ្មេញបានដែរ ដូចជា ថ្នាំខ្ពុរមាត់ប្រភេទ Cholrhexidine ជាដើម។

    បើចង់ធ្វើឱ្យធ្មេញសឡើងនោះ យើងអាចធ្វើបាន តែត្រូវវាយតម្លៃជាមុនសិនថា តែពណ៌ធ្មេញដែលស្រអាប់នោះកើតឡើងដោយសារមូលហេតុអី? បើបណ្តាលមកពីកំណកព៌ណ និងកំណកកំបោនោះ គ្រាន់តែកោសកំណកកំបោនិងខាត់ធ្មេញចេញ ក៏អាចធ្វើឱ្យធ្មេញសឡើងបានទៅហើយ តែការព្យាបាលនេះទទួលបានលទ្ធផលខ្លាំងបំផុតត្រឹមតែស្មើនឹងពណ៌ធ្មេញពីធម្មជាតិរបស់សាម៉ីខ្លួនប៉ុណ្ណោះ បើត្រូវការភាពសដែលខ្លាំងជាងពណ៌ធ្មេញពីធម្មជាតិរបស់ខ្លួននោះ ក៏នឹងនាំឆ្ពោះទៅរកការលាងសម្អាតធ្មេញ តែសម្រាប់អ្នកដែលចង់មានធ្មេញសស្អាត ដោយមិនចាំបាច់លាងសម្អាតធ្មេញនោះ អាចធ្វើបានដោយវិធីងាយៗគឺ

    1 – ដុសធ្មេញឱ្យស្អាតយ៉ាងតិចមួយថ្ងៃ 2 ដង គឺ ភ្ញាក់ពីគេង និងមុនចូលគេង បើដុសធ្មេញក្រោយពេលបាយគ្រប់ពេលបានផងនោះ គឺជាការប្រសើរណាស់ តែគួរក្រោយពេលបាយយ៉ាងតិច 30 នាទី បើសិនទទួលទានអាហារពពួកម្សៅ ស្ករ និងអាហារដែលមានភាពជាអាស៊ីតខ្ពស់។

    2 – ប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃម្តង មុនពេលគេង ឬក្រោយពេលបាយគ្រប់ពេលជាការល្អ។

    3 – ចៀសវាងអាហារ បន្លែផ្លែឈើ ភេសជ្ជៈណាដែលមានពណ៌ចាស់ខ្លាំង ព្រោះនឹងងាយកើតកំណកពណ៌តោងជាប់នៅលើស្រទាប់ស្រោបធ្មេញ តែបើត្រូវការទទួលទានវិញនោះ ចូរខ្ពុរមាត់ក្រោយពេលទទួលទានហើយ ញ៉ាំទឹកឱ្យច្រើន និងដុសធ្មេញ ប្រើខ្សែអំបោះខាត់ធ្មេញបន្ទាប់ពីទទួលទានហើយ 30 នាទី។

    4 – ទៅជួបពេទ្យធ្មេញរៀងរាល់ 6 ខែម្តង ដើម្បីពិនិត្យមើលធ្មេញ កោសកំណកកំបោ និងខាត់ធ្មេញ៕

  • ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ UNICEF ផ្សព្វផ្សាយរឿងនិទានសម្រាប់កុមារ

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ UNICEF ផ្សព្វផ្សាយរឿងនិទានសម្រាប់កុមារ

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹង UNICEF បានចេញផ្សាយនូវរឿងនិទានថ្មីមួយ​ដែលមានឈ្មោះថា «តីតី និទានរឿង» ដើម្បីលើកកម្ពស់​អក្ខរកម្ម និងលើកទឹកចិត្ត​កុមារឱ្យអាន។

    កម្មវិធីនិទានរឿងថ្មីនេះ នឹងផ្តល់នូវក្តីសង្ឃឹម​ និងក្តីរីករាយដល់កុមារ និងក្រុមគ្រួសារ​ក្នុងដំណាក់កាល​នៃការរីករាលដាលនៃជំងឺ Covid-19 ដែលកុមារត្រូវសិក្សាតាមផ្ទះ។

    កម្មវិធីនេះជាខ្សែវីដេអូ​ថត​ទុកជាមុន​មាន​ចំនួន 12វគ្គ ត្រូវបាន​ផលិតឡើង​ដើម្បី​អប់រំ និងផ្តល់​ការកំសាន្តដល់កុមារ និងគ្រួសារ។ នៅវគ្គនីមួយៗ​ក៏មានបញ្ចូលនូវ​កម្មវិធីសំណួរ-ចម្លើយជាមួយ​អ្នករៀបចំកម្មវិធី​របស់ unicef ដែល​ទស្សនិកជនអាចសួរសំណួរទាក់ទង នឹងការការពារខ្លួន​ និងវិធានការបង្ការពីជំងឺ Covid-19។ កម្មវិធីនេះនឹងមានផ្សព្វផ្សាយ​នៅទូរទស្សន៍ ទទក2 ទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ​ជាតិគាំពារ​ និងអភិវឌ្ឍ​ន៍កុមារតូច​ និងយូនីសេហ្វ។

    រឿងនិទានត្រូវបានអានដោយតួអង្គកំប្លុកកំប្លែងពីររូប និងដកស្រង់ចេញពីសៀវភៅ​ដែលបោះពុម្ព​ដោយអង្គការស៊ីប៉ា ដែលជាអង្គការជាដៃគូយ៉ាងជិតស្និទ្ធជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា និង​UNICEF ដែលបាននិងកំពុងផលិតនូវសៀវភៅអប់រំល្អៗសម្រាប់កុមារកម្ពុជា ដើម្បី​លើកកម្ពស់​សមត្ថភាពអំណាន និងចំណេះដឹងរបស់ពួកគេ៕

  • សប្បាយទិញជាមួយ Mid-Year Sale បញ្ចុះតម្លៃរហូតដល់ 30 % ពី LG BRANDSHOP

    សប្បាយទិញជាមួយ Mid-Year Sale បញ្ចុះតម្លៃរហូតដល់ 30 % ពី LG BRANDSHOP

    កម្មវិធី​លក់​បញ្ចុះតម្លៃ​ពាក់កណ្ដាល​ឆ្នាំ​ពី​ហាង​ទំនើប LG Brandshop យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូតដល់ 30 % ។

    LG BRANDSHOP ជា​ហាង​ទំនើប​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ម៉ាក LG មានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង​សម្លេង និង ឧ​បករ​ណ៏​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផលទំនើបៗ និង​ស៊េរីថ្មីៗ ចុងក្រោយ​គេ​បង្អស់​របស់ LG ។

    កម្មវិធី​លក់​បញ្ចុះតម្លៃ​ពិសេស​នេះ​គឺ​ចាប់ពី​ថ្ងៃទី 15 រហូតដល់​ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2020 នេះ។ ប្រ​ញ៉ាប់​ឡើង​ការ​បញ្ចុះតម្លៃ​មានកំណត់ អតិ​ថ​ជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនាការ​ដាក់តាំង​បង្ហាញ​នៅ​គ្រប់​ផលិតផល LG ទាំងអស់​នៅ ហាង​ទំនើប LG BRANDSHOP ដែលមាន​ទីតាំង​ដូចខាងក្រោម ៖

    1. LG Premium Brandshop

    -អគារ​លេខ 135 មហាវិថី​ព្រះមុនីវង្ស ខណ្ឌ7មករា

    -លេខ​ទូរស័ព្ទ 023 888 299

    1. LG Brandshop សាខា​កាំ​កូ

    -ផ្ទះ​លេខ 6-7 ផ្លូវ​ឧក​ញ្ញា​ម៉ុង​ឬ​ទ្ធី

    -លេខ​ទូរស័ព្ទ 092 837 333

    1. LG Brandshop សាខា ផ្សារ​ដើម​គ

    -ផ្ទះ189 AB ផ្លូវ217 សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

    -លេខ​ទូរស័ព្ទ 016 888 301

    1. LG Brandshop សាខា​ស្ទឹងមានជ័យ

    -ផ្ទះ​លេខ 11A 12A ផ្លូវ​មុន្នី​រ៉េត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

    -លេខ​ទូរស័ព្ទ 016 999 481

    1. LG Brandshop សាខា​ក្រុង​តាខ្មៅ

    – ផ្ទះ​លេខ 5-6A ផ្លូវ​លេខ​21B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល

    -លេខ​ទូរស័ព្ទ 016 222 625

    1. LG Brandshop សាខា​ទូល​គោគ
    • ផ្ទះ​លេខ 41 ផ្លូវ 315 សង្កាត់​បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ
    • លេខ​ទូរស័ព្ទ 016 999 654,
    1. LG Brandshop សាខា ខេត្តសៀមរាប

    -អគារ​លេខ 503 ផ្លូវ​ស៊ី​វុត្ថា ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប

    -លេខ​ទូរស័ព្ទ 063 966 199/016 999 624

    1. LG Brandshop សាខា ខេត្តបាត់ដំបង

    -ផ្លូវ​លេខ1កែង​ផ្លូវ121 ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង

    -លេខ​ទូរស័ព្ទ 053 952 199

    1. LG Brandshop សាខា ខេត្តកំពង់ចាម

    -អគារ LG ផ្លូវ​លេខ7 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម

    -លេខ​ទូរស័ព្ទ 042 210 299 /016 444 859

    1. LG Brandshop សាខា ក្រុង​កំពង់សោម

    -ផ្ទះ​លេខ ភូមិ២ សង្កាត់​លេខ៤ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហន

    -លេខ​ទូរស័ព្ទ 034 934 199/ 015 666 247

    1. LG Brandshop សាខា កំពត

    – ផ្លូវជាតិ​លេខ3 ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំបង់​បាយ ក្រុង​កំពត ខេត្តកំពត

    – លេខ​ទូរស័ព្ទ 016 555 297

    ចំពោះ​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​លោកអ្នក​អាចធ្វើ​ការ​កុម្ម៉ង់​ទិញ ដើម្បី​ទទួលបាន​ទាំង​ការបញ្ចុះ​តម្លៃ​យ៉ាង​សន្ធឹកសន្ធាប់ រួម​ជាមួយនឹង​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ក្នុង​បណ្ដា​ក្រុង​ទាំងអស់​ដែលមាន​សាខា​របស់​ហាង LG Brandshop ឬ­ទំនាក់ទំនង​ទៅកាន់ លេខ​ទូរ​សព្ទ 016 888 029 / 012 444 051 ។

  • រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់

    រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់

    ប្រសូតមុនកំណត់របស់ស្រ្តីមានគភ៌អាចកើតឡើងបានតាមច្រើនមូលហេតុ តើត្រូវទប់ទល់យ៉ាងណាដើម្បីឱ្យកូនតូចមានសុខភាពរាងកាយរឹងមាំ ថ្ងៃនេះ? ឡារ៉ែនមានចំណេះដឹងក្នុងការត្រៀមខ្លួន និងមើលថែទាំនៅពេលកូនប្រសូតចេញមកមុនកំណត់ និងតើមានរឿងណាដែលត្រូវប្រយ័ត្នប្រយែងជាពិសេសដែរឬទេនោះ យើងនាំគ្នាតាមដានជាបន្តទាំងអស់គ្នា។

    ទារកតូចដែលបើកភ្នែកមើលពិភពលោកមុនអាយុគភ៌គ្រប់ 37 សប្តាហ៍ អាចហៅបានថាជាទារកដែលប្រសូតមុនកំណត់ និងចាំបាច់ត្រូវទទួលបានការមើលថែទាំជាពិសេសយ៉ាងដិតដល់ ដោយសារតែសួត និងអវយវៈផ្សេងៗក្នុងរាងកាយនៅមិនទាន់វិវឌ្ឍបានល្អឥតខ្ចោះនៅឡើយ ធ្វើឱ្យត្រូវស្ថិតក្នុងការមើលថែទាំរបស់គ្រូពេទ្យ រហូតទាល់តែគ្រូពេទ្យប្រាកដក្នុងចិត្តថា ទារកត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញឆ្ពោះទៅរកពិភពខាងក្រៅយ៉ាងមានសុវត្ថិភាពហើយ។

    ចំណុចគួរប្រយ័ត្ន!!

    ទារកប្រសូតមុនកំណត់ ពេលត្រឡប់មកដល់ផ្ទះហើយនោះ បើមានអាការក្តៅខ្លួន គ្រុន ខ្លួនឡើងលឿង ភ្នែកឡើងលឿង បៅទឹកដោះបានតិច ឬមិនបៅសោះនោះ គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ កុំបង្អង់យូរ!។

    NICU ពេលទារកតូចត្រូវនៅក្នុងទូចិញ្ចឹម

    NICU (Neonatal Intensive Care Unit) ឬបន្ទប់មើលថែទាំទារកទើបនឹងកើត ជាកន្លែងដែលឪពុកម្តាយរបស់ទារកកើតមុនកំណត់ត្រូវតែស្គាល់ ព្រោះក្នុងអំឡុងពេលដំបូងៗរបស់ជីវិតកូនសម្លាញ់នឹងត្រូវស្ថិតនៅក្នុងបន្ទប់នេះ អាចច្រើនសប្តាហ៍ ឬច្រើនខែអាស្រ័យលើអាយុគភ៌របស់ទារកខណៈពេលប្រសូត និងសភាវជ្រៀតជ្រែកផ្សេងៗ។ ជាទូទៅទារកនឹងស្ថិតនៅក្នុងទូចិញ្ចឹមដែលផ្តល់នូវភាពកក់ក្តៅ និងការពារមេរោគ និងថែមទាំងមានឧបករណ៍ពេទ្យរយីងរយោងមើលទៅឃើញគួរឱ្យភ័យខ្លាចទៀតផង តែកុំបារម្ភអី ព្រោះឧបករណ៍ទាំងនេះមានតួនាទីជួយមើលថែទាំឱ្យកូនតូចមានសុវត្ថិភាព ព្រោះទារកដែលប្រសូតមុនកំណត់ច្រើនតែមានទម្ងន់ខ្លួនតិច ទើបពេទ្យចាំបាច់ត្រូវតែមើលថែទាំយ៉ាងដិតដល់ រហូតទាល់តែកូនតូចមានទម្ងន់ខ្លួនជាង 2 គីឡូក្រាមឡើងទៅ ឬអវយវៈផ្សេងៗក្នុងរាងកាយរបស់កូនអភិវឌ្ឍរហូតអាចរស់នៅដោយខ្លួនឯងបានដោយមិនចាំបាច់ប្រើទូចិញ្ចឹម គ្មានសភាវរោគជ្រៀតជ្រែក ទើបគ្រូពេទ្យអនុញ្ញាតិឱ្យកូនតូចត្រឡប់ទៅផ្ទះបាន។

    តើត្រូវមើលថែទាំយ៉ាងណា ពេលនាំកូនត្រឡប់មកផ្ទះហើយ?

    ការបាននាំកូនសម្លាញ់ត្រឡប់មកផ្ទះ គឺជាពេលវេលាដែលឪពុកម្តាយទន្ទឹងរង់ចាំ ទោះជាគ្រូពេទ្យប្រាប់ថា កូនសម្លាញ់រឹងប៉ឹងអាចត្រឡប់ទៅផ្ទះបានហើយក៏ដោយ តែការមើលថែទាំទារកប្រសូតមុនកំណត់ក៏នៅតែចាំបាច់ត្រូវប្រយ័ត្នប្រយែងជាពិសេសខ្លាំងជាងទារកដែលប្រសូតតាមកំណត់ដដែល ព្រោះកូនតូចមានឱកាសក្នុងការឆ្លងមេរោគផ្សេងៗបានយ៉ាងងាយ ដោយសារតែប្រព័ន្ធប្រឆាំងជំងឺនៅមិនទាន់រឹងមាំល្អ។

    – កំណត់បរិមាណអ្នកមកសួរសុខទុក្ខ ៈ អ្នកណាៗក៏ចង់ឃើញសមាជិកតូចថ្មីរបស់ក្រុមគ្រួសារដែរ តែបើសិនជាអាចទៅរួចក្នុងអំឡុង 3 ខែដំបូង អ្នកម្តាយគួរតែកំណត់បរិមាណអ្នកដែលនឹងមកសួរសុខទុក្ខចំពោះតែសាច់ញាតិ និងមិត្តភ័ក្តិជិតដិតមែនទែនបានហើយ សម្រាប់អ្នកមានជំងឺ ឬមានរោគប្រចាំកាយ គួរតែសុំឱ្យតមការមកសួរសុខទុក្ខសិន ដើម្បីឱ្យអ្នកម្តាយ និងកូនបានសម្រាកយ៉ាងគ្រប់គ្រាន់ រួមទាំងការពារភាពប្រថុយប្រថានក្នុងការឆ្លងរោគផ្សេងៗទៀតផង។ អ្នកអាចជូនដំណឹងទៅមិត្តភ័ក្តិឱ្យបានដឹងថា កូនប្រសូតមុនកំណត់ និងនៅមិនទាន់រឹងប៉ឹងល្អទេ សុំពេលវេលាបន្តិចទៀត មិនយូរទេគ្រប់គ្នានឹងបានឃើញមុខក្មួយសម្លាញ់យ៉ាងពិតប្រាកដ។

    – ចៀសវាងការនាំកូនទៅទីសាធារណ ៈ បើមិនចាំបាច់មែនទែនទេនោះ មិនគួរនាំកូនតូចចេញទៅខាងក្រៅផ្ទះឡើយ បើត្រូវទៅជួបលោកគ្រូពេទ្យ គួរតែណាត់នៅពេលព្រឹក និងមុនៗគេ ដើម្បីឱ្យបានមិនចាំបាច់រងចាំនៅក្នុងមន្ទីពេទ្យយូរជ្រុលពេក។

    – ការប៉ះពាល់ស្បែកនឹងស្បែក ៈ មានការស្រាវជ្រាវមួយដែលរកឃើញថា ការបីកូនតូចបែបសត្វកង់ហ្គារូ ( Kangaroo Care ) ដោយបីទារកដែលស្លៀកតែក្រណាត់កន្ទបមួយ ដាក់ផ្អឹបនៅលើដើមទ្រូងរបស់ឪពុក ឬម្តាយ ឱ្យស្បែករបស់កូនបានប៉ះជាមួយស្បែករបស់ឪពុកម្តាយនោះ នឹងជួយជំរុញវិវឌ្ឍនាការ និងសុខភាពជារួមរបស់ទារក និងអាចសាងសម្ព័ន្ធភាពរវាងឪពុកម្តាយកូនបាន។

    – សភាពបរិស្ថាន និងភាពស្អាតមានអនាម័យ ៈ ខ្យល់អាកាសក្នុងផ្ទះគួរតែមានចេញមានចូល មិនហប់អាប់ គួរបោសសម្អាតផ្ទះឱ្យបានស្អាតជាស្រេចមុននឹងនាំកូនត្រឡប់មកផ្ទះ។ បើមានសត្វចិញ្ចឹមក្នុងផ្ទះ ក្នុងអំឡុងពេលដំបូងនេះគួរតែបំបែកឱ្យនៅឆ្ងាយដោយឡែកពីទារក សម្រួលសីតុណ្ហភាពក្នុងផ្ទះកុំឱ្យក្តៅ ឬត្រជាក់ជ្រុលពេក មិនគួរបើកកង្ហារដាក់ចំខ្លួនកូន ឬបើបើកម៉ាស៊ីនត្រជាក់ ក៏គួរកំណត់សីតុណ្ហភាពឱ្យទាបជាងខាងក្រៅបន្ទប់ប្រមាណ 4 – 5 អង្សាបានហើយ តែមិនគួរឱ្យទាបជាង 25 អង្សានោះទេ និងមិនគួរឱ្យកូននៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រហូតនោះទេ នៅពេលព្រឹកអាចបើកបង្អួចឱ្យខ្យល់អាកាសចេញចូលខ្លះផង។

    – ព្យាយាមឱ្យកូនបៅទឹកដោះម្តាយ ៈ ទឹកដោះម្តាយមានគុណសម្បត្តិជួយឱ្យទារកកើតមុនកំណត់កាន់តែឆាប់រឹងប៉ឹងឡើង បើកូននៅមិនទាន់ចេះបៅ ចូរអ្នកម្តាយច្របាច់ទឹកដោះចេញមក ហើយយកទឹកដោះនោះមកបន្តក់លើមាត់របស់កូនខណៈដែលកូនកំពុងបៀមក្បាលដោះម្តាយ ទឹកដោះនោះនឹងជ្រាបចូលទៅក្នុងមាត់ កូននឹងបានហាត់រៀនបៅបឺតជញ្ជក់ទឹកដោះម្តាយ និងបន្ទាប់ពីនោះប្រមាណជា 2 អាទិត្យ កូននឹងចេះបៅដោះម្តាយកាន់តែពូកែឡើងមិនខាន៕

  • កម្ពុជា ត្រៀមបង្កើតក្រុមបាល់ទាត់ថ្មីមួយ ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម2023

    កម្ពុជា ត្រៀមបង្កើតក្រុមបាល់ទាត់ថ្មីមួយ ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម2023

    សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ2020 របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី8 ខែមិថុនា ឆ្នាំ2020 កន្លងទៅនេះ ដើម្បី​បូកសរុប​ការងារ​ក្នុង​ឆ្នាំ2020 និង​ផ្សព្វផ្សាយ​គម្រោង​ការងារ​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ2021 ខាងមុខ ដោយមាន​វត្តមាន​រប​ស់​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមការងារ​របស់​ស​ហ​ព័ន្ធ តំណាង​បណ្តា​ក្លិប​បាល់ទាត់​អាជីព​ទាំងអស់ និង​អ្នកសារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន។

    នៅក្នុង​អង្គសន្និបាត ឯកឧត្ដម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា បញ្ហា​គុណភាព​កីឡាករ គឺជា​បញ្ហា​ចម្បង ដែល​ឯកឧត្ដម​បានចាត់ទុក​ថា ជា​ឧបសគ្គ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023។ ដោយសារ​មូលហេតុ​នេះ ឯកឧត្ដម​បាន​បង្ហើប​ឱ្យ​អង្គសន្និបាត​បានដឹង អំពី​គម្រោង​ថ្មី​មួយ គឺ​ការបង្កើត​ក្រុមបាល់ទាត់​ថ្មី​មួយ ដែលជា​របស់​សហព័ន្ធ​តែម្តង ហើយ​ប្រមូលយក​កីឡាករ​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្លាំង ពី​បណ្តា​ក្លិប​ទាំងអស់ មក​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ស្នាក់នៅ​រួមគ្នា ហើយ​បញ្ចូល​ក្រុម​មួយ​នេះ​ឱ្យ​លេង​ប្រជែង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ។

    គួរ​រំឭក​ដែរ​ថា កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023 ហើយ​បានដាក់​គោលដៅ ត្រូវតែ​ដណ្តើម​មេដាយ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ឱ្យបាន ក្នុងនាម​ជា​ក្រុម​ម្ចាស់ផ្ទះ៕

  • McGregor ចូលនិវត្តន៍ពីសង្វៀន UFC ហើយ

    McGregor ចូលនិវត្តន៍ពីសង្វៀន UFC ហើយ

    Conor McGregor អ្នកប្រដាល់ដ៏ល្បីល្បាញ ប្រចាំសង្វៀនរបស់ស្ថាប័ន UFC បានប្រកាសចូលនិវត្តន៍ សាជាថ្មីទៀតហើយ ខណៈដែលការប្រកាសនេះ ត្រូវបានធ្វើឡើងតាមបណ្តាញ twitter របស់ខ្លួនគេ ព្រោះរូបគេចាប់ផ្ដើមធុញទ្រាន់នឹងការប្រកួត និងការប្រជែងគ្នានៅលើសង្វៀន UFC ដែលបច្ចុប្បន្នលែងធ្វើឱ្យគេភ្ញាក់ផ្អើលទៀតហើយ។

    គួរបញ្ជាក់ថា នេះមិនមែនជាលើកទី1 ទេ ដែលកីឡាករ Conor McGregor ប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ ខណៈដែលអ្នកស្នេហាវិស័យប្រដាល់ជាច្រើន ហាក់មិនសូវជឿជាក់ប៉ុន្មានទេ ដោយសារតែកាលពីឆ្នាំ2019 កីឡាកររូបនេះ ក៏ធ្លាប់បានប្រកាសដូចនេះម្ដងរួចមកហើយដែរ៕

  • ឆាប់អាប់ឌែត ប្រយ័ត្នមេរោគ! បើប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows យូរជាង 2ខែ

    ឆាប់អាប់ឌែត ប្រយ័ត្នមេរោគ! បើប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows យូរជាង 2ខែ

    ភាព​ចន្លោះប្រហោង​របស់​កម្មវិធី Messenger សម្រាប់ Windows អាចឱ្យ​ជនអនាមិក​វាយប្រហារ​កុំព្យូទ័រ​ជាមួយ​មេរោគ malware កម្មវិធី Messenger ដែលជា​កម្មវិធី​ផ្ញើ​សារ ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង និង​មាន​អ្នកប្រើប្រាស់​ប្រមាណ ១.៣ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​នោះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​នូវ ភាព​ចន្លោះប្រហោងខ្លះៗរបស់​កម្មវិធី​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​អាចឱ្យ​ជនអនាមិក​ងាយស្រួល​ក្នុងការ​វាយប្រហារ​ជាមួយ​មេរោគ malware។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ Reason Labs។

    កំហុសឆ្គង​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​កម្មវិធី Messenger ជំនាន់ 460.16 ដែល​កើតឡើង​នៅពេល​កម្មវិធី​នេះ​ធ្វើការ​ទាក់ទង​ជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ពុំដែល​បញ្ចូល​កម្មវិធី Python កុំព្យូទ័រ​លោកអ្នក​នឹង​ពុំមាន directory នេះ​ទេ។

    អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ជាមួយ​ការវាយប្រហារ​នេះ​គឺ ជនអនាមិក​អាច​បន្ត​ការវាយលុក​បានយូរ ដោយសារ​ការ​ជ្រៀតចូល​នេះ​ទាក់ទង​នឹង directory មិនសូវ​សំខាន់​ដែល​មិន​ទាមទារ​ឱ្យ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នកគ្រប់គ្រង​កុំព្យូទ័រ​នោះទេ។

    Reason Labs បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​នឹង​កំហុសឆ្គង​នេះ​កាលពី​ខែមេសា​កន្លងទៅ ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​កែសម្រួល​រួចហើយ​ដែរ។ ជាងនេះទៅទៀត Reason Labs ក៏បាន​ធ្វើការ​សាកល្បង​ជាថ្មី​ជាមួយ Messenger ជំនាន់ 480.5 ហើយ​បាន​បញ្ជាក់ថា ពុំ​ឃើញ​មាន​កំហុសឆ្គង​នេះ​ទៀត​ទេ។

    ដូច្នេះ ប្រសិនបើ​បងប្អូន​ប្រើ​កម្មវិធី Messenger ជាមួយ​កុំព្យូទ័រ Windows ហើយ​ពុំ​បានធ្វើ​បច្ចុប្បន្នភាព ក្នុង​រយៈពេល​ប្រមាណ 2ខែ​ចុង​ក្រោយនេះ លោកអ្នក​គួរ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​តា​មរយៈ Microsoft store ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​នេះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

  • ស្ត្រីអតីតអវកាសយានិកអាមេរិក កា្លយជាមនុស្សស្រីដំបូងគេ ដែលហ៊ានចុះដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រ

    ស្ត្រីអតីតអវកាសយានិកអាមេរិក កា្លយជាមនុស្សស្រីដំបូងគេ ដែលហ៊ានចុះដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រ

    ស្ត្រី​អវកាសយានិក​របស់​អង្គការ NASA ម្នាក់​ឈ្មោះ Kathy Sullivan បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាលពី​ចុង​សប្ដាហ៍ ដោយ​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ទៅដល់​ចំណុច​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ ដែលមាន​ជម្រៅ​ប្រហែល ១១.៣គីឡូម៉ែត្រ។

    លោកស្រី Kathy Sullivan បានកត់សម្គាល់​ឱកាស​ដ៏​វិសេស​នេះ​ដោយ​បានខ​ល​ទូរស័ព្ទ​ពី​នាវាមុជទឹក DSSV Pressure Drop ដើម្បី​និយាយ​ជាមួយ​អវកាសយានិក​របស់​អង្គការ​ណា​សា នៅឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    លោកស្រី Sullivan និយាយថា ៖ “ក្នុងនាម​ជា​អ្នកសិក្សា​មហាសមុទ្រ​ផង និង​ជា​អវកាសយានិក​ផង នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ ដែលមាន​តែម្តង​គត់​ក្នុង​មួយជីវិត ដែល​បានឃើញ​ផ្ទាំងទស្សនីយភាព​ទឹក​ជ្រៅ​បំផុត​ហៅថា Challenger Deep ហើយ​បន្ទាប់មក​បានខ​ល​ទូរស័ព្ទ​រវាង ISS និង​នាវា DSSV Pressure Drop”

    ក្នុង​ឆ្នាំ1983 លោកស្រី​បណ្ឌិត ដែលជា​ជើងចាស់​នៃ​ការហោះហើរ​លើ​យានអវកាស​ចំនួន3 បាន​ក្លាយជា​ស្ត្រី​ជនជាតិ​អាមេរិក​ដំបូង​គេ​ដែល​បាន​ដើរ​ក្នុង​លម្ហ​អវកាស។ ឥឡូវនេះ លោកស្រី គឺជា​មនុស្ស​ទី8 ដែល​បាន​ទៅដល់​បាតសមុទ្រ​ជ្រៅ​បំផុត Challenger Deep។

    មនុស្ស 2នាក់​ដំបូង​គេ ដែល​សម្រេចបាន​ជោគជ័យ​នេះ​គឺ​លោក ដុន វែ​ល និង​លោក​ចា​កេស ពី​កាដ បាន​ទៅដល់​ចំណុច​នេះ​ក្នុង​ឆ្នាំ1960 ខណៈ​អ្នកដឹកនាំ​រឿង​ហូលីវូដ​លោក ជែ​ម ខេ​ម​រ៉ូ​ន បាន​ចុះ​នៅទីនេះ​ក្នុង​ឆ្នាំ2012៕