នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសថាលោក Johnson នៅតែបន្តដឹកនាំប្រទេសពីបន្ទប់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ រដ្ឋមន្ត្រីការបរទេស Dominic Raab ត្រូវបានស្នើឱ្យដឹកនាំ “កិច្ចការចាំបាច់” មួយចំនួន ជំនួសនាយករដ្ឋមន្ត្រី។
នៅក្នុងកិច្ចប្រជុំមួយនៅឯការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសកាលពីល្ងាចថ្ងៃទី6មេសាក្រោយពីនាយករដ្ឋមន្ត្រី Boris Johnson អាយុ55ឆ្នាំ បានចូលព្យាបាលជាបន្ទាន់នៅឯមន្ទីរពេទ្យដោយសារបានឆ្លងវីរុសCOVID-19 លោក Raab បានសន្យាជាមួយប្រជាជនថា រដ្ឋមន្ត្រី និងមន្ត្រីគ្រប់ជាន់ថ្នាក់ កំពុងតែបន្តអនុវត្តតាមបញ្ជារបស់នាយករដ្ឋមន្ត្រី។
“កិច្ចការរបស់រាជរដ្ឋាភិបាលនឹងត្រូវបានធ្វើបន្ត ហើយនាយករដ្ឋមន្ត្រីកំពុងត្រូវបានធានាសុវត្ថិភាពដោយក្រុមវេជ្ជបណ្ឌិតពូកែៗបំផុតនៅមន្ទីរពេទ្យ St Thomas” នេះបើតាមសម្ដីលោក Raab ដែលមានអាយុ46ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសអង់គ្លេស។

លោក Raab ដែលជារដ្ឋមន្ត្រីទីមួយដែរនោះ មុននេះត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំកិច្ចប្រជុំប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីអង់គ្លេសដែលពិភាក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសCOVID-19។ នៅក្នុងសេចក្ដីប្រកាសមួយ ការិយាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា រដ្ឋមន្ត្រីទីមួយ (លោក Raab) ត្រូវបានស្នើឱ្យ “បំពេញភារកិច្ចជំនួសនាយករដ្ឋមន្ត្រីលើរឿងចាំបាច់មួយចំនួន”។ នេះបង្ហាញថា រដ្ឋមន្ត្រីការបរទេស មិនទាន់ត្រូវបានអនុញ្ញាតឱ្យកាន់កាប់ទាំងស្រុងនូវតួនាទីរបស់នាយករដ្ឋមន្ត្រីនៅឡើយ។
នៅពេលត្រូវបានសួរ ថាតើបានទទួលកាន់កាប់ “ភារកិច្ចទាក់ទិននឹងសន្តិសុខជាតិ” ពីលោក Johnson ហើយឬនៅ លោក Raab ក៏បានបដិសេធមិនឆ្លើយតប។

ថ្នាក់ដឹកនាំដែលត្រូវឡើងជំនួសនាយករដ្ឋមន្ត្រីនៅអង់គ្លេស ខុសពីសហរដ្ឋអាមេរិក។ សិទ្ធិអំណាច និងភារកិច្ចរបស់អនុប្រធានាធិបតីអាមេរិក ត្រូវបានគេកំណត់យ៉ាងច្បាស់ដោយរដ្ឋធម្មនុញ្ញ ខណៈដែលនៅអង់គ្លេស ការិយាល័យនាយករដ្ឋមន្ត្រី មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ចាប់តាំងពីអតីតឧបនាយករដ្ឋមន្ត្រី Nick Clegg បានចូលរួមធ្វើសម្ព័ន្ធមិត្តជាមួយអតីតនាយករដ្ឋមន្ត្រី David Cameron កាលពីឆ្នាំ2010។
មុនពេលនាយករដ្ឋមន្ត្រី Johnson ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ភាពមិនច្បាស់លាស់ខាងលើ បានធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីការបែកបាក់ផ្ទៃក្នុងរវាងរដ្ឋមន្ត្រីនានា ក្នុងនោះក្រុមសម្ព័ន្ធមិត្តរបស់លោក Michael Gove (រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី) យល់ថា លោក Michael Gove ទើបជាអ្នកត្រូវឡើងគ្រប់គ្រងប្រទេសជំនួសនាយករដ្ឋមន្ត្រី Johnson។
នៅពេល COVID-19 បានឈានដល់ចំណុចគួរឱ្យព្រួយបារម្ភ ការិយាល័យនាយករដ្ឋមន្ត្រី បានដឹងមុនអំពីបញ្ហាដែលនឹងកើតឡើង ហើយក៏បានរៀបចំផែនការស្ដីអំពី “អ្នកស្នងតំណែងរបស់នាយករដ្ឋមន្ត្រី” ក្នុងនោះ គេឃើញថា លោក Dominic Raab ដែលជារដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីការបរទេស ត្រូវបានតែងតាំងឱ្យស្ថិតនៅកំពូលតារាង ត្រៀមចូលកាន់តំណែងជួសនាយករដ្ឋមន្ត្រី។

ក៏ប៉ុន្តែ មកដល់ពេលនេះ សិទ្ធិអំណាចរបស់លោក Raab មិនទាន់ប្រាកដប្រជានៅឡើយ។ លោកស្រីបណ្ឌិត Catherine Haddon សមាជិកជាន់ខ្ពស់ម្នាក់នៅវិមានរដ្ឋាភិបាលឱ្យដឹងថា សិទ្ធិអំណាចមួយចំនួនអាចនឹងត្រូវបានប្រគល់ឱ្យរដ្ឋមន្ត្រីផ្សេងៗក្នុងជួរគណៈរដ្ឋមន្ត្រី៕
ប្រភព៖ សារព័ត៌មានបរទេស




រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ វើយប៉ ផ្លាតហ្វ៉មព័ត៌មានបណ្ដាញសង្គមអនឡាញរបស់ចិន បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ច្រើនកុះករ ប្រជ្រៀតគ្នាដើរឡើងទៅលើភ្នំ ក្នុងអំឡុងថ្ងៃឈប់សម្រាក 3ថ្ងៃ នៃថ្ងៃឆេងម៉េង។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញការយល់ឃើញ ដូចជា “វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចគ្នានឹងវិស័យឧស្សាហកម្មដទៃទៀតដែរ តែមេរោគឆ្លងរាតត្បាត នៅមិនទាន់ចប់ទេ បើអ្នកត្រូវការបើកកន្លែងទេសចរណ៍ឡើងវិញ អ្នកចាំបាច់ត្រូវតែកំណត់ចំនួនអ្នកទេសចរ”។
លោកស្រី ជែកឃើលីន ដឹ ក្លេយ៉ន់ អគ្គលេខាធិការកាកបាតក្រហមវ៉ានូអាទូ បានថ្លែងថា ព្យុះសៃខ្លូនមួយនោះ មានល្បឿនខ្យល់ដល់ទៅ 235គីឡូម៉ែត្រក្នុង 1ម៉ោង បានធ្វើឱ្យអគារជាច្រើនបាក់ដួលរលំ និងថែមទាំងកើតមានទឹកជំនន់ទាន់ហន់ទៀតផង តែនៅមិនទាន់អាចបញ្ជាក់បានអំពីព័ត៌មានលម្អិតរបស់ការខូចខាតដែលកើតឡើងបាននៅឡើយ ដោយសារតែការទំនាក់ទំនង ត្រូវបានកាត់ផ្ដាច់ទាំងស្រុង មានត្រឹមតែរូបភាពការខូចខាតដែលត្រូវបានផ្សព្វផ្សាយតាមរយៈពិភពបណ្ដាញសង្គមអនឡាញ ដែលបង្ហាញឱ្យឃើញពីភាពខូចខាតដ៏ច្រើន និងធំធេងតែប៉ុណ្ណោះ និងនៅមិនទាន់បានដឹងថា មានអ្នកស្លាប់ច្រើន ឬតិចប៉ុនណានៅឡើយ។
លោកស្រី ដឹ ក្លេយ៉ន់ បានថ្លែងទៀតថា ទោះជាទីក្រុងផតវិឡា បានរួចផុតពីភាពកាចសាហាវបំផុតរបស់ព្យុះសៃខ្លូនលើកនេះក្ដី តែលោកស្រីក៏នៅតែមានការបារម្ភដដែលថា តំបន់ចាប់ពីភាគខាងជើងឡើងទៅ អាចនឹងត្រូវជួបនឹងភាពធ្ងន់ធ្ងររបស់ព្យុះកំណាចមួយនេះ ដែលធ្វើឱ្យលោកស្រីមានការកង្វល់បារម្ភយ៉ាងខ្លាំង ព្រោះផ្ទះសំបែងនៅក្នុងវ៉ានូអាទូ បានសាងសង់ឡើងបែបមិនសូវជារឹងមាំប៉ុន្មានឡើយ និងបារម្ភថា ប្រជាជនអាចនឹងត្រូវខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន និងគ្មានទីស្នាក់អាស្រ័យ៕
សួនសត្វចំនួន4ដែលគ្រប់គ្រងដោយសមាគមអភិរក្សសត្វព្រៃនៅឯទីក្រុង New York រួមទាំងសួន Bronx ផងដែរ សុទ្ធតែបានបិទទ្វារចាប់ពីថ្ងៃទី16មីនា។ ក្រុមអ្នកជំនាញការបានព្រមានថា វីរុសអាចបង្កគ្រោះថ្នាក់ដល់បណ្ដាថនិកសត្វ និងត្រូវតែអនុវត្តវិធានការនានាដើម្បីកាត់បន្ថយហានិភ័យចំពោះស្វាក្រហម(Orangutan) រួមនឹងស្វាឪ(chimpanzees) និងស្វាហ្គោរីឡា(Gorilla)៕

លោកវេជ្ជបណ្ឌិត Daniel Durand ឱ្យដឹងថា មានឈ្មួញកណ្ដាលមួយចំនួនថែមទាំងបានគំរាមលោកទៀតផង នៅពេលដែលសួរសំណួរបែបមូលដ្ឋានបំផុតដើម្បីស្វែងយល់អំពីផលិតផល។ លោកថ្លែងថា “ខ្ញុំឮថា មានអ្នកខ្លះចំណាយរាប់លានដុល្លារហើយ នៅតែមិនទទួលបានទំនិញទៀត។ មានពួកជនខិលខូច ធ្វើសកម្មភាពបែបបញ្ឆោតទៅលើមន្ទីរពេទ្យនានាទៀតផង”។


ហ្វាំងឡង់មិនបានឱ្យដឹងអំពីចំនួនម៉ាស់ ក៏ដូចជាសម្ភារសុខាភិបាលដែលខ្លួនមាននោះទេ ប៉ុន្តែមន្ត្រីនៃប្រទេសនេះ ទទួលស្គាល់ថា សម្ភារដែលបានរក្សាទុក គឺនៅក្នុងឃ្លាំងជាច្រើនកន្លែងនៅពាសពេញផ្ទៃប្រទេស។
Santiago Olivares ដែលជាម្ចាស់សាលដាក់សាកសពជាច្រើនកន្លែងក្នុងតំបន់ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមិនអាចផ្គត់ផ្គត់មឈូសគ្រប់គ្រាន់តាមតម្រូវការសម្រាប់អ្នកជំងឺដែលបានស្លាប់ដោយសារវីរុសCOVID-19នោះទេ។
មឈូសដែលមានតម្លៃទាបបំផុតនៅក្នុងតំបន់ Guayas បច្ចុប្បន្ន ប្រហែល400USD/ឈុត។ លោក Olivares បន្តថា បម្រាមគោចរ15ម៉ោងរៀងរាល់ថ្ងៃនៅតំបន់នេះ ក៏រួមចំណែកធ្វើឱ្យអ្នកផលិតមឈូសត្រូវខ្វះវត្ថុធាតុដើមដូចជាឈើ និងលោហធាតុជាដើម។
រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័រកំពុងតែដុតដៃដុតជើង បញ្ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកចំនួន700នាក់ ទៅជួយក្រុមបុគ្គលិកពេទ្យនៅ Guayaquil។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងសាងសង់សាលដាក់សាកសពបណ្ដោះអាសន្ន ខណៈដែលមានការព្យាករថា ករណីស្លាប់អាចកើនដល់3,500នាក់នៅប្រទេសនេះ៕
ក៏ប៉ុន្តែ នៅមាន “អ្នកខ្លះ” ធ្វើខ្លាំងជាងហ្នឹងទៅទៀត!!