អាជ្ញាធររបស់ប្រធានាធិបតិអាមេរិកាំង Donald Trump បានរកឃើញក្រុមហ៊ុនចិនចំនួន20ដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយកងទ័ពនៃបក្សកុម្មុយនិស្តចិន ដែលនេះបានធ្វើឱ្យក្រុមអ្នកវិភាគយល់ថា វាជាជំហានបឋមដើម្បីឱ្យសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មថ្មីមួយទៀត។ ក្នុងបញ្ជីឈ្មោះនេះ ក៏មានក្រុមហ៊ុន Huawei, Hikvision, China Mobile និងក្រុមហ៊ុន China Telecom ផងដែរ។
បណ្ដាក្រុមហ៊ុនចិនផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីនេះ រួមមានដូចជា៖ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (Aviation Industry Corporation of China) ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន (China Railway Construction Corporation) ក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ចិន (AviChina Industry & Technology Company Limited) ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចវិទ្យាចិន (China Aviation Science and Industry Corporation) ក្រុមហ៊ុនបច្ចេកវិទ្យាចិនភាគខាងត្បូង (China South Industries Group) ក្រុមហ៊ុនឧស្សាហកម្មផលិតកប៉ាល់ចិន (China State Shipbuilding Corporation) ក្រុមហ៊ុនផលិតកប៉ាល់រដ្ឋចិន (China State Shipbuilding Corporation) ក្នុងក្រុមឧស្សាកម្មចិនភាគខាងជើង (China North Industries Group Corporation) ក្រុមហ៊ុន Inspur Group ក្រុមហ៊ុន Aero Engine Corporation of China ក្រុមហ៊ុន Panda Green Energy Group ក្រុមហ៊ុន China General Nuclear Power Group ក្រុមហ៊ុន China General Nuclear Power Group និងក្រុមហ៊ុន China National Nuclear Corporation ផងដែរ។
Masayoshi Son បានបកស្រាយថា មូលហេតុដែលលោកចាកចេញនេះ មិនមែនដោយសារមានទំនាស់អ្វីនោះឡើយ បើទោះជាលោក Jack Ma (សហស្ថាបនិករបស់ Alibaba) កាលពីខែមុនក៏បានប្រកាសចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ SoftBank។ មហាសេដ្ឋីទាំងពីររូបនេះនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្រោយពីលោក Masayoshi Son បានក្លាយជាវិនិយោគិនម្នាក់ក្នុងចំណោមមនុស្សដែលបានវិនិយោគទៅលើ Alibaba មុនគេ។ បច្ចុប្បន្ន ក្រុមហ៊ុនចិន Alibaba នេះ មានតម្លៃសរុបប្រមាណជា600ពាន់លានដុល្លារអាមេរិក និងត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្រនៅក្នុងបញ្ជីវិនិយោគរបស់ SorfBank។
“យើងពុំមានការខ្វែងគំនិតគ្នាអ្វីនោះទេ។ នេះគឺជាការពេញចិត្តដ៏ល្អមួយ” លោក Masayoshi Son បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
ការចាកចេញរបស់លោក Masayoshi Son និងលោក Jack Ma ហាក់មិនទាន់មានផលប៉ះពាល់ផ្ទាល់អ្វីមួយដល់ក្រុមហ៊ុនទាំងពីរខាងលើនៅឡើយ ប៉ុន្តែប្រការនេះបានក្លាយជាទីបញ្ចប់នៃយុគសម័យមួយ។ លោក Masayoshi Son និងលោក Jack Ma គឺជាអ្នកជំនួញពីររូបក្នុងចំណោមអ្នកជោគជ័យបំផុតនៃជំនាន់របស់ពួកគេ ហើយអាចពឹងផ្អែកទៅលើការណែនាំពីគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោក Son បានចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ Alibaba តាំងពីឆ្នាំ2005។ នៅពេល SoftBank ជួបបញ្ហាជាមួយនឹងខ្ទង់ខាតបង់ក្នុងឆ្នាំនេះ លោក Son អាចប្រើប្រាស់ភាគហ៊ុននៅ Alibaba ដើម្បីធ្វើជាទុនចាំបាច់នៅ SoftBank។