រដ្ឋមន្ត្រីក្រសួងសិទ្ធិពលរដ្ឋ និងរដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំរបស់ប្រទេសប្រេស៊ីល បានប្រកាសលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCOVID-19 នៅក្នុងថ្ងៃជាមួយគ្នា បន្ទាប់ពីបានធ្វើតេស្តរកវីរុស ហើយបច្ចុប្បន្នកំពុងបង្ខាំងខ្លួននិងព្យាបាលដាច់ដោយឡែក។
រដ្ឋមន្ត្រីក្រសួងសិទ្ធិពលរដ្ឋ លោក Onyx Lorenzoni ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Jair Bolsonaro បានបង្ហោះសារនៅលើទំព័រ Twitter កាលពីថ្ងៃទី20កក្កដា ឱ្យដឹងថា លោកមានអាការរោគស្រាល និងកំពុងប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine។
លោក Onyx Lorenzoni បន្តថា “ខ្ញុំដឹងថា ខ្ញុំបានទទួលផលប៉ះពាល់ល្អ (បន្ទាប់ពីបានទទួលការព្យាបាលដោយប្រាស់ថ្នាំhydroxychloroquine)។ ក្រៅពីថ្នាំ chloroquine លោករដ្ឋមន្ត្រីរូបនេះក៏បានលេបថ្នាំ azithromycin និង ivermectin ទៀតផង។
រីឯលោក Milton Ribeiro ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រកាសថា បានឆ្លងវីរុសCOVID-19 និងកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគេឯងផងដែរ។
ចំណែកប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ដែលកំពុងស្ថិតនៅដាច់ដោយឡែកបន្ទាប់ពីបានឆ្លងCOVID-19 ក៏កំពុងប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine ដើម្បីព្យាបាល បើទោះប្រសិទ្ធភាពរបស់ថ្នាំនេះមិនទាន់ត្រូវបានធ្វើតេស្តជាផ្លូវការក្នុងការព្យាបាលCOVID-19 ក៏ដោយ។ លោក Bolsonaro បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី20កក្កាដា ដើម្បីការពារការប្រើប្រាស់ថ្នាំ hydroxychloroquine ថា “ប្រការដែលគួរចងចាំ នោះគឺថា ការប្រើថ្នាំដែល “មិនមែនជាថ្នាំប្រែន” បាននាំមកនូវលទ្ធផលល្អប្រសើរនៅក្នុងវេជ្ជសាស្ត្រ ឱ្យតែអ្នកជំងឺយល់ព្រម”។
មុននោះមួយថ្ងៃ ប្រធានាធិបតីប្រេស៊ីល បានបង្ហាញវត្តមាននៅក្បែរអ្នកគាំទ្រនៅឯទីក្រុង Brasilia ព្រមទាំងបានលើកប្រអប់ថ្នាំមួយប្រអប់បង្ហាញសាធារណជនទៀតផងដែរ។
យោងតាមស្ថិតិថ្មីបំផុតរបស់ក្រសួងសុខាភិបាលប្រេស៊ីល ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង2.1លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះបានឡើងដល់ជាង80,000នាក់។
ក្រៅពីមន្ត្រីជាន់ខ្ពស់ខាងលើ ប្រេស៊ីលក៏នៅមានមន្ត្រីសំខាន់ៗផ្សេងទៀតដែលបានឆ្លងវីរុសនេះ ក្នុងនោះក៏មានលោក Augusto Heleno ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Bolsonaro និងរដ្ឋមន្ត្រីក្រសួងថាមពលប្រេស៊ីល លោក Bento Costa Lima ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស




មន្ទីរពេទ្យកុមារជាតិទីក្រុងហូជីមិញ បានទទួលយកទារិកា Truc Nhi និង Dieu Nhi ពីមន្ទីរពេទ្យមួយឈ្មោះ Hung Vuong បន្ទាប់ពីបានចាប់កំណើតមិនគ្រប់ខែដោយការវះកាត់។ ទារិកាទាំងពីរនេះ ពេលនោះមានទម្ងន់3.2គីឡូក្រាម មានអាការខ្សោយដង្ហើមដោយសារសួតរីកចម្រើនមិនទាន់ពេញលេញ។ ក្រុមគ្រូពេទ្យបានដាក់ឧបករណ៍ជំនួយដង្ហើម និងចញ្ចឹមក្នុងកែវរយៈពេល1ខែ។


សម្រាប់ស្ថានការណ៍របស់ទំនប់ទឹក 3ជ្រុង ដែលកំពុងប្រឈមនឹងចំនួនទឹកដ៏ច្រើនមហាសាលនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្នយ៉ាងតិចបំផុត 10ម៉ែត្រស្រេចទៅហើយ ជាមួយនឹងបរិមាណទឹកដែលនៅតែហូរចូលមកក្នុងអាងស្តុកទឹកលើសពីចំណុចខ្ពស់បំផុត 50,000ម៉ែត្រគូប ក្នុង1វិនាទី។
ខណៈដែលទន្លេសាប ផូយ៉ាង ក្នុងមណ្ឌលចៀងស៊ី ដែលកំពុងហូរចូលទៅក្នុងដងទន្លេយ៉ាងហ្ស៊ីយ៉ាងគំហុកនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្ន 2.5ម៉ែត្រ។ ចំណែកទីក្រុងស៊ាងហៃ បាននិងកំពុងប្រកាសអាសន្នទឹកជំនន់ខ្ពស់បំផុតកម្រិតបន្ទាត់ក្រហម ដោយសារតែទន្លេសាបថៃ នៅបរិវេណត្រីកោណមាត់ទន្លេយ៉ាងហ្ស៊ី កំពុងកើនឡើងលើសកម្រិតសុវត្ថិភាព ជិត 1ម៉ែត្រទៅហើយ។
ចំណែកសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ភ្លៀងដែលបង្អុរចុះមកយ៉ាងខ្លាំង និងឥតឈប់ឈរ បានហុចផលប៉ះពាល់ បណ្ដាលឱ្យដងទន្លេស៊ីងចៀង នៅក្នុងទីតាំងរបស់មណ្ឌលស្វយ័ត អ៊ឹនស៊ឺ ក្រុមកុលសម្ព័ន្ធ ធូចៀ និងមៀវ មណ្ឌលហ៊ូពេយ មានបរិមាណទឹក ហៀរខ្នងទំនប់ និងទីតាំងភាគច្រើនក្នុងតំបន់ទីក្រុង ត្រូវទឹកលិចបាត់ស្ទើរតែទាំងស្រុង ផ្លូវថ្នល់មួយចំនួនមានកម្ពស់ទឹកជ្រៅជាច្រើនម៉ែត្រ៕


ប្រភពព័ត៌មានមួយផ្សេងទៀតបានឱ្យដឹងថា “នាវាផ្ទុកយន្តហោះ Type-002 បន្ទាប់ នឹងត្រូវបានសាងសង់ឆាប់រហ័សជាងនាវាទីមួយ ដោយសារបុគ្គលិកមានបទពិសោធន៍ច្រើនជាងមុន និងអាចដោះស្រាយបញ្ហាបានលឿន។ នេះគឺជាការងារប្រកបដោយឧបសគ្គ ព្រោះថា Type-002 គឺជានាវាផ្ទុកយន្តហោះដំបូងដែលផលិតដោយជនជាតិចិន”។
Type-002 នឹងក្លាយជានាវាផ្ទុកយន្តហោះទីបីរបស់ប្រទេសចិន បន្ទាប់ពីនាវា Liaoning ដែលស្ថិតក្នុងក្រុម Type-001 ដែលត្រូវបានជួសជុលកែលម្អពីនាវាផ្ទុកយន្តហោះ Varyag និងនាវា Shandong ដែលផលិតក្នុងស្រុក និងស្ថិតក្នុងក្រុម Type-001A។

