ក្រុមអ្នកមានជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនមកពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងប្រទេសម៉ាឡេស៊ី។ ទិន្នន័យស្ដីអំពីទ្រព្យរបស់ក្រុមមហាសេដ្ឋីនេះ ត្រូវបានដកស្រង់ពីតារាងចំណាត់ថ្នាក់ real-time របស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី30សីហា2020។
1. ចាង យ៉ុង (Zhang Yong)
-ទ្រព្យ៖ 21.9 ពាន់លានដុល្លារ
-ប្រទេស៖ សិង្ហបុរី
ចាង យ៉ុង គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Haidilao ដែលជាបណ្ដាញភោជនីយដ្ឋានលក់ស៊ុបដ៏ជោគជ័យមួយរបស់ប្រទេសចិន ជាមួយនឹងភោជនីយដ្ឋានចំនួនរាប់រយឯណោះ។ ក្រៅពីនេះ Haidilao ក៏មានវត្តមាននៅប្រទេសមួយចំនួនទៀត ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាមផងដែរ។ កាលពីខែកញ្ញា2018 Haidilao បានចូលរួមធ្វើជំនួញនៅលើផ្សារហ៊ុន (IPO) លើកដំបូងរបស់ខ្លួន។ ភរិយារបស់លោក ចាង យ៉ុង ក៏ជាសហស្ថាបនិករបស់ក្រុមហ៊ុននេះដែរ។
2. អ័រ ប៊ូឌី ហារតូណូ (R. Budi Hartono)
-ទ្រព្យ៖ 19ពាន់លានដុល្លារ
-ប្រទេស៖ ឥណ្ឌូនេស៊ី
លោក អ័រ ប៊ូឌី ហារតូណូ និងប្អូនប្រុសរបស់គាត់ គឺលោក មិឆែល ហារតូណូ (Michael Hartono) (អ្នកមានលំដាប់ទី3ក្នុងបញ្ជីនេះ) គឺជាអ្នកមានជាងគេបង្អស់ប្រចាំប្រទេសឥណ្ឌូនេស៊ី។ គ្រួសារត្រកូល ហារតូណូ រកស៊ីមានបានក៏ដោយសារវិស័យផលិតបារី ហើយមកដល់បច្ចុប្បន្នក៏នៅតែជាក្រុមហ៊ុនផលិតបារីធំបំផុតមួយនៅប្រទេសនេះ។
3. មិឆែល ហារតូណូ (Michael Hartono)
-ទ្រព្យ៖ 18.2ពាន់លានដុល្លារ
-ប្រទេស៖ ឥណ្ឌូនេស៊ី
ក្រៅពីក្រុមហ៊ុនផលិតបារី គ្រួសារត្រកូល ហារតូណូ នេះ ក៏មានភាគហ៊ុនច្រើនជាងគេនៅ Central Asia ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតនៅឥណ្ឌូនេស៊ី រួមនឹងទ្រព្យជាច្រើនផ្សេងទៀត។
4. លី ស៊ីធិង (Li Xiting)
-ទ្រព្យ៖ 17.8ពាន់លានដុល្លារ
-ប្រទេស៖ សិង្ហបុរី
ទ្រព្យសម្បត្តិរបស់ លី ស៊ីធិង (Li Xiting) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតសម្ភារសុខាភិបាល Shenzhen Mindray Bio-Medical Electronics បានកើនឡើងខ្ពស់ដោយសារ COVID-19។ កាលពីឆ្នាំ2019 លោក លី ស៊ីធិង មិនមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Top 10 នោះទេ ប៉ុន្តែ ឆ្នាំ2020នេះ លោកបានក្លាយជាអ្នកមានជាងគេលំដាប់ទី2ប្រចាំសិង្ហបុរី។
5. ហ្កូហ៍ ឆេង លាន (Goh Cheng Liang)
-ទ្រព្យ៖ 17ពាន់លានដុល្លារ
-ប្រទេស៖ សិង្ហបុរី
ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក ហ្គូហ៍ ឆេង លាន គឺបានមកពីភាគហ៊ុននៅ Nippon Paint Holdings ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេលំដាប់ទី4ក្នុងពិភពលោក។ ហ្គូហ៍ ឆេង លាន បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនដោយបង្កើតរោងចក្រផលិតថ្នាំលាបតូចមួយនៅប្រទេសសិង្ហបុរី នៅមុនពេលសហការជាមួយក្រុមហ៊ុន Nippon របស់ជប៉ុនកាលពីឆ្នាំ1962។
ក្រៅពីមហាសេដ្ឋីទាំង5រូបខាងលើ ក៏នៅមានមហាសេដ្ឋីចំនួន5រូបទៀតដែលមានឈ្មោះនៅក្នុង Top 10 នៃតារាងចំណាត់ថ្នាក់ស្ដីពីអ្នកមានជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានចុះផ្សាយដោយទស្សនាវដ្ដី Forbes៖
6. ដានីន ជារ៉ាវ៉ាណន (Dhanin Chearavanont)
-ទ្រព្យ៖ 15.3ពាន់លានដុល្លារ
-ប្រទេស៖ ថៃ
7. រ៉ូបឺត និង ហ្វ៊ីលីប ង៉ (Robert & Philip Ng)
-ទ្រព្យ៖ 13.2ពាន់លានដុល្លារ
-ប្រទេស៖ សីង្ហបុរី
8. ចារ៉ន់ ស៊ីរីវ៉ាដហានាបាកឌី (Charoen Sirivadhanabhakdi)
-ទ្រព្យ៖ 11ពាន់លានដុល្លារ
-ប្រទេស៖ ថៃ
9. រ៉ូបឺត ខ្វក់ (Robert Kuok)
-ទ្រព្យ៖ 10.9ពាន់លានដុល្លារ
-ប្រទេស៖ ឥណ្ឌូនេស៊ី
10. ហ្គេក លេង ចាន់ (Quek Leng Chan)
-ទ្រព្យ៖ 9.7ពាន់លានដុល្លារ
-ប្រទេស៖ ម៉ាឡេស៊ី
ប្រភព៖ Forbes













លោកតាម Chien ថ្លែងថា៖ “ខ្ញុំជឿថា បើសិនជាកាត់សក់នេះ ខ្ញុំប្រាកដជាស្លាប់។ ខ្ញុំមិនហ៊ានផ្លាស់ប្ដូរអ្វីទាំងអស់ សូម្បីតែការសិតសក់”។
ចំពោះការថែរក្សា និងចិញ្ចឹមសក់ លោកតាប្រាប់ថា គាត់តែងបួងវាជាដុំ និងជួតដោយកន្សែងដើម្បីរក្សាសក់ និងក្បាលឱ្យនៅស្ងួត ស្អាតបាត និងល្អមើលបំផុតតាមដែលអាចធ្វើទៅបាន។
លោកតា Chien មានជំនឿទៅលើព្រលឹងខ្មោចបីសាច វិញ្ញាណអាថ៌កំបាំងនានា និងគោរពទេវតា។ ការចិញ្ចឹមសក់ទុកឱ្យវែងបែបនេះ ក៏ជាការបន់ស្រន់សុំសេចក្ដីសុខ និងគោរពចំពោះការប្រទានរបស់ធម្មជាតិ។
កាលពីនៅតូច គាត់តែងត្រូវបានស្នើឱ្យកាត់សក់ឱ្យបានស្អាតបាតនៅពេលទៅសាលារៀន។ ក្រោយពីរៀនចប់ថ្នាក់ទី3 គាត់ក៏បានសម្រេចចិត្តថាលែងកាត់ សិត ឬកក់សក់រហូតមកដល់បច្ចុប្បន្ន។
គាត់ប្រាប់ថា៖ “ខ្ញុំនៅចុំថា សក់របស់ខ្ញុំខ្មៅ ក្រាស់ និងមាំមួនណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងសិតវាយ៉ាងយកចិត្តទុកដាក់ និងធ្វើឱ្យវារលោង។ ប៉ុន្តែ នៅពេលបានឮសំឡេងហៅពីវិញ្ញាណ ខ្ញុំដឹងភ្លាមថា ខ្ញុំគឺជាមនុស្សដែលត្រូវបានជ្រើសរើស”។
លោកតាបន្តថា៖ “ខ្ញុំបានប៉ះទៅលើសក់ ហើយក្នុងរយៈពេលតែមួយយប់ វាក៏បានក្លាយទៅជារឹងបែបនេះ។ ពេលនេះ វាដូចទៅនឹងរាងកាយដោយឡែកយ៉ាងដូច្នោះដែរ”។
កូនប្រុសទី4របស់លោកតា Chien ដែលមានឈ្មោះថា Luom អាយុ62ឆ្នាំ គឺជាអ្នកជួយថែរក្សាសក់ប្រវែង5ម៉ែត្ររបស់គាត់។ ដោយសារទទួលឥទ្ធិពលពីឪពុក លោក Luon ក៏មានជំនឿទៅលើព្រលឹងវិញ្ញាណនានាដែលតភ្ជាប់សក់ជាមួយនឹងការស្លាប់។ លោក Luom បានរៀបរាប់ថា លោកធ្លាប់បានឃើញមនុស្សម្នាក់បានស្លាប់នៅនឹងមុខ ក្រោយពីព្យាយាមយកខ្សែមកចងសក់។
លោក Luom បានលើកសក់មកបង្ហាញ និងនិយាយបន្តថា៖ “ទាំងនេះ មើលទៅដូចសាមញ្ញ ប៉ុន្តែស័ក្ដិសិទ្ធិខ្លាំងណាស់”៕



ផ្កាយពណ៌ស អាចស្រូបទាញវត្ថុធាតុពីផ្កាយដែលកំពុងរួមដំណើរជាមួយវា រួចបញ្ចេញជារលកវិទ្យុសកម្ម។ ក្រុមតារារូបវិទូមកពីសាកលវិទ្យាល័យ New York និង Stony Brook បានរកឃើញថា ប្រព័ន្ធផ្កាយ J2056 នេះ មានចម្ងាយ850ឆ្នាំពន្លឺពីផែនដី។ ដែនម៉ាញេទិក (magnetic field) ដែលមានកម្លាំងមិនខ្លាំងក្លា ឬខ្សោយ បានបណ្ដាលឱ្យផ្កាយពណ៌សក្នុងប្រព័ន្ធនេះ ជះពន្លឺមិនស្មើគ្នា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកព្យាករ។