ស្ថាបនិក Bang Shi-hyuk បានក្លាយជាមហាសេដ្ឋី ចំណែកសមាជិក7រូបផ្សេងទៀតរបស់ក្រុមចម្រៀង BTS ក៏បានក្លាយជាសេដ្ឋី ដោយមានទ្រព្យរាប់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុន Big Hit Entertainment បានចូលរួមធ្វើជំនួញក្នុងផ្សារហ៊ុន (IOP)។
Big Hit Entertainment ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមចម្រៀងបុរស BTS ដ៏ល្បីឈ្មោះនៃចម្រៀង K-pop ប្រមូលបានទុនចំនួន963ពាន់លានវ៉ុន (840លានដុល្លារអាមេរិក) ពីការលក់មូលបត្រថ្មីចំនួន7.13លានហ៊ុនដែលទើបតែបានបោះផ្សាយកាលពីពេលថ្មីៗនេះ។ នេះគឺជាករណី IPO ធំបំផុតរបស់កូរ៉េខាងត្បូង រាប់ចាប់ពីឆ្នាំ2017។ មូលបត្រ Big Hit ត្រូវបានបោះផ្សាយលក់ចាប់ពីថ្ងៃទី15តុលា ដែលនេះបាននាំឱ្យស្ថាបនិក Bang Shi-hyuk ក្លាយជាមហាសេដ្ឋីថ្មីបំផុតនៅកូរ៉េខាងត្បូង។
មូលបត្រ Big Hit បើកទ្វារលក់ក្នុងតម្លៃ 270,000វ៉ុន/ហ៊ុន ខ្ពស់ជាងតម្លៃ IPO 135,000វ៉ុន/ហ៊ុន ដែលប្រការនេះ បានជួយឱ្យតម្លៃទុនរបស់ Big Hit ឡើងដល់ជាង9លានលានវ៉ុន។ លោក Bang វ័យ48ឆ្នាំ កំពុងកាន់កាប់ភាគហ៊ុនជិត35% នៅក្នុងក្រុមហ៊ុននេះ ហើយបច្ចុប្បន្ន ទ្រព្យរបស់លោកបានកើនឡើងដល់3.2ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Forbes។ សមាជិកទាំង7រូបរបស់ BTS ដែលសុទ្ធតែមានវ័យ20ឆ្នាំ ក៏បានក្លាយជាសេដ្ឋី ដោយសារមុននោះ ពួកគេទទួលបានភាគហ៊ុនមួយចំនួនធំ។

ព្រឹត្រិការណ៍ Big Hit IPO ត្រូវបានធ្វើឡើងក្នុងស្ថានភាពដែលកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរលកនៃ COVID-19 ទីពីរ។ BTS ត្រូវបង្ខំចិត្តពន្យារពេលទៅលើគម្រោងសម្ដែងផ្ទាល់នានាចាប់ពីខែមីនា រួមទាំងព្រឹត្តិការណ៍តន្ត្រីដែលបានលក់សំបុត្រហើយផងដែរ។ ឆ្នាំ2019 ដំណើរសម្ដែងលក្ខណអន្តរជាតិដែលមានឈ្មោះថា Love Yourself របស់ក្រុមចម្រៀងនេះ រកបានប្រាក់ជាង196លានដុល្លារអាមេរិក។
Big Hit បច្ចុប្បន្នគឺជាក្រុមហ៊ុនកម្សាន្តដែលមានប្រាក់ចំណេញខ្ពស់ជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ដោយចំណេញ63លានដុល្លារនៅក្នុងចំណូលសរុប507លានដុល្លារកាលពីឆ្នាំ2019 ដែលតួលេខនេះខ្ពស់ជាងបណ្ដាក្រុមហ៊ុនតន្ត្រីកូរ៉េខាងត្បូង ដូចជា SM, YG និង JYP Entertainment (តែងត្រូវគេហៅថា “Big Three”) ទៅទៀត។ កាលពីឆ្នាំទៅ (2019) BTS ក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះ Forbes Celebrity 100 និងបានក្លាយជាក្រុមតន្រីដែលមានប្រាក់ចំណូលខ្ពស់ជាងគេបង្អស់នៅក្នុងទ្វីបអាស៊ីទាំងមូល។
បងប្អូនជីដូនមួយរបស់លោក Bang គឺលោក Bang Jun-hyuk ដែលជាស្ថាបនិកនៃក្រុមហ៊ុនហ្គេមអនឡាញ Netmarble ក៏ក្លាយជាមហាសេដ្ឋីមួយរូប ដោយទ្រព្យសរុបរបស់គាត់មានតម្លៃ2.8ពាន់លានដុល្លារ។ Netmarble គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានវិនិយោគទៅលើ Big Hit មុនគេ ហើយបច្ចុប្បន្ន Netmarble កាន់កាប់ភាគហ៊ុនចំនួន20% នៅក្នុងក្រុមហ៊ុន Big Hit៕
ប្រភព៖ Forbes



ដូច្នេះបើចង់ដឹងច្បាស់…សូមមកមើលតម្លៃ និងលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy S20 FE (Truly Fan Edition) ជាមួយយើងទាំងអស់គ្នា៖
ក្នុងហ្វូងមនុស្ស មានបាតុករម្នាក់កាន់បដាមួយដែលមានសរសេរសរសេរថា៖ “ផ្ញើជូនគ្រួសារនិងមិត្តភ័ក្ដិ បើសិនជាខ្ញុំជួបបញ្ហាអ្វី សូមកុំបន្ទោសព្រោះតែខ្ញុំបានមកធ្វើបាតុកម្ម ចូរបន្ទោសទៅលើអ្នកធ្វើបាបមនុស្ស”។
សូមបញ្ជាក់ថា ចលនាបាតុកម្មនៅប្រទេសថៃ បានងើបឡើងវិញចាប់ពីខែកក្កដា ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha លាលែងពីតំណែង កែទម្រង់របបយោធាដែលដឹកនាំដោយមហាក្សត្រថៃ បង្កើតរដ្ឋធម្មនុញ្ញថ្មី និងធ្វើការបោះឆ្នោត។ ភាគីបាតុករយល់ថា មិនចាំបាច់លុបចោលរបបយោធានៅប្រទេសថៃ ប៉ុន្តែ គេត្រូវការកាត់បន្ថយអំណាចរបស់ស្ដេចទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលក្រុមហ៊ុន Hyundai កំពុងតែប្រឹងប្រែងក្នុងការកែប្រែខ្លួនឯងពីក្រុមហ៊ុនផលិតរថយន្ត ឱ្យទៅជា “ក្រុមហ៊ុនផ្ដល់ដំណោះស្រាយចល័ត” ដោយសារមានការអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ និងបច្ចេកវិទ្យារថយន្តហោះ។ ក្រុមហ៊ុននេះក៏បានវិនិយោគទៅលើគម្រោងផលិតរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាថាមពលរបស់អនាគតផងដែរ។








ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ2013 មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយក្រុមហ៊ុន Lixin Group បានក្លាយជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងស្រុកចម្រុះ។ ក្រៅពីការអភិវឌ្ឍវិស័យអចលនទ្រព្យ ក្រុមហ៊ុននៅមានអង្គភាពអាជីវកម្មចំនួន6 ដែលតែងតែចូលរួមសកម្មភាពជាច្រើនទៀត ដូចជាវិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិទៅតាមតំបន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សណ្ឋាគារ និងអាហារ។
ចំណែកក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង 10ឆ្នាំមកហើយ ដោយបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារិម ដែលនាំំចូលពីប្រទេសកូរ៉េ គ្រឿងសម្ភារផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និងជាភ្នាក់ងារអចលនទ្រព្យទៀតផង។ ដោយទទួលបានបទពិសោធ និងមានជំនាញខ្ពស់ ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Business Residence។ ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញ-លក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គម្រោងរបស់ CEO Business Residence នៅក្នុងប្រទេសកម្ពុជា ផងដែរ។
CEO Business Residence គឺជាអគារភ្លោះ ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូក ដែលត្រូវបានគ្រោង និងដាក់លក់នៅក្នុងប្រទេសកម្ពុជា ដោយមានដៃគូជាច្រើន ដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុន Golden Cambodia Century (GCC)។ សូមជម្រាបថា សំណង់អគារនេះ មានកម្ពស់ 32ជាន់ ហើយបច្ចុប្បន្នដំណើរការសាងសង់អគារនេះ បានធ្វើដល់ជាន់ទី27 ហើយ ហើយយើងរំពឹងថា នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2022 ខាងមុខនេះ។
ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ5 របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO Business Residence នេះ អតិថិជនរបស់យើងទាំងអស់ នឹងបានរីករាយជាមួយនឹងបទពិសោធអាជីវកម្មដ៏ពិសេសបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង 8.000សាខា នៅក្នុង 78ប្រទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ ជាដើម។ ហើយ Wyndham Grand បានបង្កើនសមាជិកជាង 50លាននាក់នៅទូទាំងពិភពលោកផងដែរ។
ជាមួយនឹងភាពរួសរាយរាក់ទាក់ និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនាប័ទ្ម ដ៏ទាន់សម័យ គឺជាចំណុចសំខាន់ នៃអគារភ្លោះ CEO Business Residence។ ការបរិភោគអាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យ កន្លែងទទួលភ្ញៀវដ៏ធំទូលាយ ដែលមានទំហំដល់ទៅ 8ម៉ែត្រ កន្លែងញ៉ាំកាហ្វេ ដែលមានផ្ទាំងគំនូរដល់ស្រស់ស្អាត កន្លែងពិសាស្រា និងជក់បារី សាលពិធីជប់លៀង បន្ទប់KTV មជ្ឈមណ្ឌលពាណិជ្ជកម្ម CEO បន្ទប់ប្រជុំដែលមានទំហំ 12 និង 20កៅអី រោងកុនដែលមាន 85កៅអី អាងហែលទឹកដែលមានទំហំធំទូលាយ បន្ទប់ស្ប៉ាដ៏ល្អប្រណីត កន្លែងហាត់ប្រាណដែលមានឈ្មោះថា SKY និងកន្លែងកម្សាន្តជាច្រើនទៀត ដែលអគារភ្លោះ CEO Business Residence នឹងផ្តល់ជូននូវផាសុកភាព ព្រមជាមួយនឹងភាពទាន់សម័យ ដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។
ដោយផ្តោតលើពេលអនាគតខាងមុខនេះ តំបន់បាក់ទូក នឹងក្លាយជាតំបន់ KLCC ដែលដូចគ្នានឹងប្រទេសម៉ាឡេស៊ី ឬផ្លូវ Orchard នៅប្រទេសសិង្ហបុរី។ តំបន់នេះមិនត្រឹមតែជាតំបន់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ពាណិជ្ជកម្មសំខាន់ដែលទាក់ទាញជនបរទេសពីទូទាំងពិភពលោកទៀតផង៕