“សេវាកម្មជួយទះកំផ្លៀងក្នុងមួយលើក មានតម្លៃដល់ជាង1,400,000រៀល!” ស្ដាប់ទៅដូចពិបាកនឹងជឿណាស់ ក៏ប៉ុន្តែ មានមនុស្សជាច្រើនបានប្រើប្រាស់សេវាកម្មនេះ ហើយអ្នកខ្លះក៏ចំណាយប្រាក់បន្ថែមដើម្បីទទួលបានសេវាកម្មច្របាច់ដើមទ្រូង ដើម្បីឱ្យកាន់តែស្រស់ស្អាត និងគួរជាទីគយគន់។
តាមធម្មតា មិនមានអ្នកណាម្នាក់ចង់ឱ្យគេទះកំផ្លៀងនោះឡើយ នេះមិនទាន់និយាយដល់ការចំណាយប្រាក់ដើម្បីឱ្យគេទះកំផ្លៀង។ ប៉ុន្តែ សេវាកម្ម “ជួយទះកំផ្លៀង” នៅប្រទេសថៃ បានធ្វើឱ្យប្រការនេះក្លាយជាការពិត។
ជាក់ស្ដែង នេះគឺជាសេវាកម្មម៉ាស្សាមួយប្រភេទដែលជួយឱ្យផ្ទៃមុខរបស់អតិថិជនមានភាពស្រស់ស្អាតដោយមិនចាំបាច់វះកាត់។ ក្រោយពីបានទទួលសេវាកម្មនេះមួយលើក ស្នាមជ្រីវជ្រួញនៅកលើផ្ទៃមុខរបស់អ្នកប្រាកដជាបាត់បង់ ហើយសញ្ញានៃភាពចាស់ក៏ត្រូវបានកាត់បន្ថយមួយកម្រិត។
មូលហេតុនៃប្រការខាងលើ ត្រូវបានអ្នកជំនាញបកស្រាយថា ការដែលស្បែកទទួលបានកម្លាំងប៉ះពាល់សមល្មមនៅត្រង់ចំណុចដែលមានតម្រូវការ វានឹងជួយជំរុញឱ្យចរន្តឈាមដំណើរការបានល្អ កាត់បន្ថយទំហំនៃរន្ធញើស ព្រមទាំងជួយបង្កើនការផលិត collagen ទៀតផង។
ខុសពីសេវាកម្មម៉ាស្សាផ្សេងៗ សេវាកម្មទះកំផ្លៀងនេះនឹងមិនមានការថ្នមដោយប្រើកម្លាំងដៃស្រាលៗនោះឡើយ។ ពេលទទួលសេវាកម្មនេះ អតិថិជននឹងមិនអាចគេចផុតពីការឈឺចាប់ ក៏ប៉ុន្តែ អ្វីដែលនឹងទទួលបាននោះគឺលទ្ធផលគួរជាទីគាប់ចិត្ត។ ដើម្បីបម្រើសេវាកម្មនេះ បុគ្គលិកជំនាញនឹងចាក់ចម្រៀង រួចប្រើដៃទះទៅលើផ្ទៃមុខទៅតាមចង្វាក់ភ្លេង។
ទៅដល់ប្រទេសថៃ អ្នកអាចសាកល្បងប្រើសេវាកម្មនេះបាន ដោយចំណាយប្រាក់ត្រឹមតែ350ដុល្លារប៉ុណ្ណោះសម្រាប់មួយលើក។ បើសិនជាមានតម្រូវការ អ្នកក៏អាចចំណាយប្រាក់1,000ដុល្លារបន្ថែមទៀតដើម្បីទទួលបានសេវាកម្មទះកំផ្លៀង4លើក/ខែ។ លទ្ធផលនៃការកែសម្ផស្សនេះត្រូវបានគេអះអាងថា អាចជួយឱ្យផ្ទៃមុខស្រស់ស្អាតបាន6ខែ។
ក្រៅពីសេវាកម្មខាងលើ អតិថិជនក៏នៅមានជម្រើសផ្សេងទៀត នោះគឺ “សេវាកម្មទះពោះ និងច្របាច់ដើមទ្រូង” ដើម្បីបញ្ចុះជាតិខ្លាញ់ត្រង់ក្បាលពោះ និង”បង្កើនទំហំ” ត្រង់ដើមទ្រូង ដែលនេះគឹជាការចង់បានរបស់ស្ត្រីភាគច្រើន។
ក្នុងករណីដែលអ្នកមិនមានតម្រូវការខាងលើ តែចង់រៀនវិជ្ជានេះដើម្បីបើកហាងរកស៊ី នោះអ្នកត្រូវចំណាយ 330,000ដុល្លារអាមេរិកសម្រាប់ការសិក្សា វគ្គ “ទះពេញរាងកាយ” មួយចេះ មួយចប់៕
ប្រភព៖ Toutiao





អាចម៍ផ្កាយ Bennu គឺជាបណ្ដុំនៃបំណែកថ្មនៅទីអវកាសដ៏សែនឆ្ងាយ និងមានកម្ពស់ស្មើនឹងអគារ Empire State នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។




លោកស្រី Nita រស់នៅក្នុងវិមានមួយដែលមានតម្លៃថ្លៃជាគេបំផុតក្នុងពិភពលោក ដោយការចំណាយទៅលើការសាងសង់ឡើងដល់1ពាន់លានដុល្លារ និងត្រូវការបុគ្គលិក600នាក់ដើម្បីគ្រប់គ្រង។ វិមាននេះមានកម្ពស់174ម៉ែត្រ និងមាន27ជាន់ ព្រមទាំងមានកន្លែងចុះចតសម្រាប់ឧទ្ធម្ភាគចក្រចំនួន2កន្លែង ភោជនីយដ្ឋាន កន្លែងជិះស្គីលើទឹកកកក៏មាននៅខាងក្នុង។ ចំណែកសម្ភារ និងគ្រឿងសង្ហារិមក្នុងវិមាននេះ ត្រូវបានលោកស្រី Nita ជ្រើសរើសដោយផ្ទាល់ពីបណ្ដាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ និងមានគុណភាពបំផុតក្នុងពិភពលោក។ សារព័ត៌មាន Economics Times ឱ្យដឹងថា លោកស្រី Nita ធ្លាប់បានបញ្ជាទិញឈុតសម្រាប់ការទទួលទានអាហាររបស់ក្រុមហ៊ុន Noritake (ជប៉ុន) ពីរោងចក្រនៅស្រីលង្កា ដែលមួយឈុតៗសុទ្ធតែត្រូវបានស្រោបមាស់22ការ៉ាត់ ហើយបើគិតជាសរុប វាមានតម្លៃដល់ទៅ1លានដុល្លារឯណោះ។
បច្ចុប្បន្ន លោកស្រី Nita កំពុងរស់នៅដោយមានសេចក្ដីសុខជាទីបំផុត នៅក្បែរស្វាមីដ៏មានអំណាច និងកូន3នាក់ គឺ Anant, Isha និង Akash។ ពួកគេត្រូវបានវាយតម្លៃថាជាអ្នកស្នងដ៏លេចធ្លោរបស់ត្រកូល Ambani។ កូនប្រសារស្រី និងកូនប្រសារប្រុសរបស់លោកស្រី សុទ្ធតែជាមនុស្សដែលមានសមត្ថភាព៕
ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន បញ្ហាទាំងនោះហាក់លែងកើតឡើងទៀងហើយ ពិសេសគឺនៅក្នុងតំបន់ Tan Hoa ស្រុក Minh Hoa ខេត្ត Quang Binh ភាគកណ្ដាលនៃប្រទេសវៀតណាម បើទោះជាទឹកជំនន់នៅតែបន្តជន់លិច ព្រោះថា ពលរដ្ឋនៅទីនេះនាំគ្នាច្នៃសង់ផ្ទះបណ្ដែតទឹកដែលអាចទប់ទល់នឹងជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
មើលឃើញការលំបាកនេះ ពលរដ្ឋនៅ Tan Hoa មានគំនិតដ៏ល្អមួយ នោះគឺការសង់ផ្ទះបណ្ដែតទឹក ដើម្បីអាចរស់នៅជាមួយនឹងទឹកជំនន់បាន។ ផ្ទះបណ្ដែតទឹកនេះត្រូវបានធ្វើឡើងនៅលើធុងសាំងជ័រទទេធំៗចាប់ពី20ដល់30ធុង។ នៅពេលទឹកឡើងខ្ពស់ ធុងទាំងនេះនឹងជួយលើកផ្ទះឱ្យអណ្ដែតទៅតាមកម្ពស់របស់ទឹក។ ដើម្បីអាចរក្សាលំនឹង និងទប់ផ្ទះឱ្យនៅមួយកន្លែង ពលរដ្ឋក៏ច្នៃបង្គោលចំនួន2បន្ថែមទៀត ដោយដាំនៅជ្រុងចំនួន2របស់ផ្ទះ។
មិនត្រឹមតែធ្វើផ្ទះបណ្ដែតទឹកសម្រាប់គ្រួសារខ្លួនឯងជ្រកកោននោះទេ ពលរដ្ឋមួយចំនួនក្នុងតំបន់ទឹកលិច Tan Hoa ថែមទាំងមានសេវាសង់ផ្ទះបណ្ដែតទឹកដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលមានតម្រូវការផងដែរ។
1-នារីដែលផ្ដល់អារម្មណ៍ពិតប្រាកដ កើតមានភាពជឿជាក់ក្នុងចិត្ត
2-ស្ត្រី ដែលមិនច្រងេងច្រងាង តែនាងជាអ្នកដែលនឹងថយក្រោយ 1ជំហានជានិច្ច នៅពេលដែលមានទំនាស់នឹងគ្នា
(នៅមានត…ស្អែក)





