Author: សឿន សំណាង

  • (Updating) Biden​ 238​សំឡេង ទល់​នឹង​ Trump ​213សំឡេង

    (Updating) Biden​ 238​សំឡេង ទល់​នឹង​ Trump ​213សំឡេង

    Biden ទើប​តែ​ដណ្ដើម​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​10​សំឡេង​បន្ថែម​ទៀត​នៅក្នុង​រដ្ឋ Minnesota ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​គាំទ្រ​ដែល​លោក​មាន​ក្នុង​ដៃ​ កើន​ដល់​238​សំឡេង​។ រីឯលោក​ Trump វិញ​ក៏​បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ Montana ដូច្នេះ សំឡេង​ឆ្នោត​គាំទ្រ​របស់​លោក​ក៏​បាន​កើនឡើង​ដល់​213​សំឡេង​។

    – Trump ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia​ ខាង​លិច​, Indiana, Missouri, Carolina ខាង​ត្បូង, Lousiana, Dakota ខាង​ត្បូង, Dakota ខាង​ជើង, Wyoming, Nebraska, Kansas, Utah, Idaho, Florida, Ohio, Texas, Iowa, Montana។

    – Biden ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, Washington D.C, New Hampshire, Oregon, California, Arizona, New Mexico, Hawaii, Minnesota។

    បណ្ដា​រដ្ឋ​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ មាន​ដូចជា Texas (38 សំឡេង), Ohio (18), Georgia (16), Carolina ខាង​ជើង​ (15)។

    សូម​បញ្ជាក់​ថា ដើម្បី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ បេក្ខ​ភាព​នីមួយ​ៗ​ត្រូវ​ការ​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាង​តិច​270​សំឡេង​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​​មក​ពី​បណ្ដា​រដ្ឋ​នៅ​ទូទាំង​ប្រទេស​។

  • Trump ឡើង​ដល់​​​​148​​សំឡេង​​ ខណៈ ​Biden​ 207​​សំឡេង​​

    Trump ឡើង​ដល់​​​​148​​សំឡេង​​ ខណៈ ​Biden​ 207​​សំឡេង​​

    លោក Trump ទើប​តែ​បាន​ឈ្នះ​នៅ​ Florida ដណ្ដើម​បាន​148​សំឡេង​គាំទ្រ​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​ ក្នុង​គ្រា​ដែល​លោក Biden បាន​ឈ្នះ​នៅក្នុង​រដ្ឋ​ចំនួន​14​ និង​រដ្ឋធានី​វ៉ាស៊ីង​តោន​ និង​ដណ្ដើម​បាន​សន្លឹក​ឆ្នោត​207​សំឡេង​។

    លទ្ធផល​មុន​នេះ​បង្ហាញ​ថា លោក Trump បាន​ឈ្នះ​នៅ​ Florida ដែល​ជា​រដ្ឋ​យុទ្ធ​សាស្ត្រ​ ចំណែក​លោក Biden ដណ្ដើម​បាន​សន្លឹក​ឆ្នោត​55​សន្លឹក​បន្ថែម​ទៀត​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​នៅ​ California។

    – Trump ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia​ ខាង​លិច​, Indiana, Missouri, Carolina ខាង​ត្បូង, Lousiana, Dakota ខាង​ត្បូង, Dakota ខាង​ជើង, Wyoming, Nebraska, Kansas, Utah, Idaho, Florida។

    – Biden ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, New Hampshire, Oregon, California។

  • Biden ឈ្នះ​បាន​ 207សំឡេង​ ខណៈ Trump បាន​ 119​សំឡេង

    Biden ឈ្នះ​បាន​ 207សំឡេង​ ខណៈ Trump បាន​ 119​សំឡេង

    លោក Trump បាន​ឈ្នះ​នៅក្នុង​រដ្ឋ​ចំនួន​18​ និង​ដណ្ដើម​បាន​​119​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត ខណៈ​ដែល​លោក​ Biden បាន​ឈ្នះ​នៅក្នុង​រដ្ឋ​ចំនួន​16 និង​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​ ​ដណ្ដើម​បាន​សន្លឹក​ឆ្នោត​គាំទ្រ​207​សំឡេង​។

    – Trump ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia​ ខាង​លិច​, Indiana, Missouri, Carolina ខាង​ត្បូង, Lousiana, Dakota ខាង​ត្បូង, Dakota ខាង​ជើង, Wyoming, Nebraska, Kansas, Utah

    – Biden ឈ្នះ​នៅ​ក្នុង​រដ្ឋ​៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, Washington D.C, New Hampshire

  • ទិដ្ឋ​ភាព​​ប្លែក​ៗ​​នៅ​​ខាង​ក្នុង​​និង​​ក្រៅ​​ការិយាល័យ​​បោះ​​ឆ្នោត​​នៅ​​សហរដ្ឋ​​អាមរិក​

    ទិដ្ឋ​ភាព​​ប្លែក​ៗ​​នៅ​​ខាង​ក្នុង​​និង​​ក្រៅ​​ការិយាល័យ​​បោះ​​ឆ្នោត​​នៅ​​សហរដ្ឋ​​អាមរិក​

    ក្នុង​ថ្ងៃទី​3​វិច្ឆិកា​2020 ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ និង​សភា​ជាតិ​សម្រាប់​អាណត្តិ​​​4​ឆ្នាំ​ខាង​មុខ​។ ការ​បោះ​ឆ្នោត​​លើក​នេះ មណ្ឌល​បោះ​ឆ្នោត​មួយ​ចំនួន​ត្រូវ​បាន​ដាក់​នៅក្នុង​ទីតាំង​ដ៏​ចម្លែក​ៗ មាន​ដូច​ជា​ បន្ទប់​បោះ​ឆ្នោត​នៅក្នុង​ហាង​បោក​​គក់​ខោអាវ ហាង​ស្រា និង​វិហារ​អ៊ីស្លាម​។ល។

    ខាង​ក្រោម​នេះ​គឺជា​ទិដ្ឋ​ភាព​​ប្លែក​ៗ​ នៅ​ជុំ​វិញ​ និង​ក្នុង​ការិយាល័យ​បោះ​ឆ្នោតនៅ​សហរដ្ឋ​អាមេរិក​​​៖

    ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
     ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ហាង​បោក​គក់​សម្លៀក​បំពាក់​ Su Nueva Lavanderia នៅ Chicago
     ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    នៅក្នុង​ស្ថានីយ​នៃ​កង​ពន្លត់​អគ្គិភ័យ​មួយ​នៅ​Virginia
     ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ក្នុង​ហាង​ស្រា​មួយ​នៅ Calfornia
     ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    បន្ទប់​បោះ​ឆ្នោត​នៅក្នុង​ហាង​ស្រា និង​កន្លែង​លេង​ប៊ីយ៉ា
     ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ក្នុង​សាល​មហោស្រព​Los នៅ Angeles, California
    នៅ​ឯ Azusa, California បន្ទប់​បោះ​ឆ្នោត​ត្រូវ​បាន​ដាក់​ក្នុង​វិហារ​អ៊ីស្លាម Masjid Al-Fatiha
    នៅ​ឯ Azusa, California បន្ទប់​បោះ​ឆ្នោត​ត្រូវ​បាន​ដាក់​ក្នុង​វិហារ​អ៊ីស្លាម Masjid Al-Fatiha
    នៅ​ឯ Azusa, California បន្ទប់​បោះ​ឆ្នោត​ត្រូវ​បាន​ដាក់​ក្នុង​វិហារ​អ៊ីស្លាម Masjid Al-Fatiha
    ម្ចាស់​ឆ្នោត​ម្នាក់ ជិះ​សេះ​ទៅ​បោះ​ឆ្នោត​នៅក្នុង​តំបន់​ Houston, Texas
    មនុស្ស​ភេទ​ទី​បី​ម្នាក់​កំពុង​សម្ដែង​នៅចំពោះ​មុខ​ម្ចាស់​ឆ្នោត​នៅ​ក្នុង​បារ ​Buddy’s Houston រដ្ឋ Texas។ នេះ​គឺជា​មណ្ឌល​បោះឆ្នោត​ប្រធានាធិបតី​ដំបូង​គេ​ក្នុង​លោក​ដែល​ត្រូវ​បាន​ដាក់​នៅក្នុង​បារ​សម្រាប់​ក្រុម​មនុស្ស​ភេទ​ទី​បី​។
    មនុស្ស​ភេទ​ទី​បី​ម្នាក់​កំពុង​សម្ដែង​នៅចំពោះ​មុខ​ម្ចាស់​ឆ្នោត​នៅ​ក្នុង​បារ ​Buddy’s Houston រដ្ឋ Texas។ នេះ​គឺជា​មណ្ឌល​បោះឆ្នោត​ប្រធានាធិបតី​ដំបូង​គេ​ក្នុង​លោក​ដែល​ត្រូវ​បាន​ដាក់​នៅក្នុង​បារ​សម្រាប់​ក្រុម​មនុស្ស​ភេទ​ទី​បី​។
    ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    បន្ទប់​បោះ​ឆ្នោត​នៅក្នុង​ហាង​សម្លៀក​បំពាក់ ​Scelebrations Fashion នៅ​ទីក្រុង​ Chicago រដ្ឋ Illinois
    ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ម្ចាស់​ឆ្នោត​នាំ​គ្នា​ឈរ​ជា​លំដាប់​លំដោយ​នៅ​ខាង​ក្រៅ​​មណ្ឌល​បោះ​ឆ្នោត​នៅ​ក្នុង​វិហារ​ Oklahoma
    ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ក្រុម​តន្ត្រី​កំពុង​ប្រគុំ​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ នៅ​ Houston, Texas
    ទិដ្ឋ​ភាព​ប្លែក​ៗ​នៅក្នុង​និង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមរិក​
    ក្រុម​ស្ម័គ្រ​ចិត្ត​ កំពុង​ចែក​អាហារ​ដោយ​មិន​គិត​ថ្លៃ​ដល់​​អ្នក​បោះ​ឆ្នោត​នៅ​ Durham, North Carolina

    ប្រភព៖ Reuters, AFP, EPA, Getty

  • ​Trump ​ទទួល​​បាន​​107​សំឡេង​​ ចំណែក​​ Biden ​បាន​​​121​​​សំឡេង​ ​ពី​​ប្រតិភូ​​តំណាង​​ម្ចាស់​​ឆ្នោត​

    ​Trump ​ទទួល​​បាន​​107​សំឡេង​​ ចំណែក​​ Biden ​បាន​​​121​​​សំឡេង​ ​ពី​​ប្រតិភូ​​តំណាង​​ម្ចាស់​​ឆ្នោត​

    លោក Donald Trump ឈ្នះ​នៅក្នុង​រដ្ឋ​ចំនួន​16 ដណ្ដើម​បាន​107​សំឡេង​​គាំទ្រ​ពី​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​ ក្នុង​ពេល​ដែល​លោក​ Joe Biden ឈ្នះ​នៅក្នុង​រដ្ឋ​ចំនួន​12​ និង​រដ្ឋធានី​វ៉ាស៊ីង​តោន​ ដណ្ដើម​បាន​សន្លឹក​ឆ្នោត​គាំទ្រ​​​ចំនួន​121​សំឡេង​។

    -ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងទេ។

    -លោក Trump បានឈ្នះនៅក្នុងរដ្ឋ៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia ខាងលិច, Indiana, Missouri, Carolina ខាងត្បូង, Lousiana, Dakota ខាងត្បូង, Dakota ខាងជើង, Wyoming, Nebraska, Kansas

    -លោក Biden បានឈ្នះនៅក្នុងរដ្ឋ៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, Washington D.C។

  • Biden​ ​បាន​ឈ្នះ​121​សំឡេង​ ខណៈ​ Trump ​ឈ្នះ​101​សំឡេង ពី​​​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​

    Biden​ ​បាន​ឈ្នះ​121​សំឡេង​ ខណៈ​ Trump ​ឈ្នះ​101​សំឡេង ពី​​​ប្រតិភូ​តំណាង​ម្ចាស់​ឆ្នោត​

    លោក Donald Trump បានទទួលជ័យជំនះនៅក្នុងរដ្ឋចំនួន15 ដោយដណ្ដើមបានសំឡេងគាំទ្ររបស់ក្រុមប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន101សំឡេង ចំណែកលោក Joe Biden ដណ្ដើមបានជ័យជំនះនៅក្នុងរដ្ឋចំនួន12 និងរដ្ឋធានីវ៉ាស៊ីងតោន ដោយទទួលបានសំឡេងគាំទ្រពីក្រុមប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន121សំឡេង។

    ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងទេ។

    -លោក Trump បានឈ្នះនៅក្នុងរដ្ឋ៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia ខាងលិច, Indiana, Missouri, Carolina ខាងត្បូង, Lousiana, Dakota ខាងត្បូង, Dakota ខាងជើង, Wyoming, Nebraska

    -លោក Biden បានឈ្នះនៅក្នុងរដ្ឋ៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, Washington D.C។

  • សហរដ្ឋអាមេរិក ​”បើក​ភ្លើង​ខៀវ”​ សម្រាប់​ការ​លក់​អាវុធ​ថ្មី​មួយ​ទៀត​ទៅ​ឱ្យ​តៃវ៉ាន់​ ដែល​មាន​តម្លៃ​600​លាន​ដុល្លារ​

    សហរដ្ឋអាមេរិក ​”បើក​ភ្លើង​ខៀវ”​ សម្រាប់​ការ​លក់​អាវុធ​ថ្មី​មួយ​ទៀត​ទៅ​ឱ្យ​តៃវ៉ាន់​ ដែល​មាន​តម្លៃ​600​លាន​ដុល្លារ​

    អាជ្ញាធររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាន “បើកភ្លើងខៀវ” សម្រាប់ការលក់អាវុធជាយន្តហោះគ្មានមនុស្សបើក (UAV) ដែលមានតម្លៃ600លានដុល្លារទៅឱ្យកោះតៃវ៉ាន់។

    ពីមន្ទីរបញ្ចកោណ កាលពីថ្ងៃទី3វិច្ឆិកា ក្រសួងការបរទេសអាមេរិក បានអនុម័តយល់ព្រមលក់យន្តហោះគ្មានមនុស្សបើក UAV MQ-9 ទៅឱ្យកោះតៃវ៉ាន់ និងបានបញ្ជូនសេចក្ដីប្រកាសផ្លូវការឡើងទៅកាន់សភាអាមេរិកដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ។ នេះត្រូវបានគេចាត់ទុកថាជាដំណាក់កាលចុងក្រោយ មុនពេលទីក្រុងវ៉ាស៊ីងតោន បិទបញ្ចប់ការលក់អាវុធតម្លៃ600លានដុល្លារទៅឱ្យកោះតៃវ៉ាន់នៅក្នុងលើកនេះ។

    សភាអាមេរិកនឹងមានពេល30ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានប្រកាសជូនដំណឹង ដើម្បីជំទាស់នឹងការលក់អាវុធនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលអះអាងថា ជំនួញនេះនឹងទទួលបានការគាំទ្រពីតំណាងរាស្ត្រនៃគណបក្សទាំងពីរក្នុងសភា ដើម្បីជួយឱ្យតៃវ៉ាន់បង្កើនសមត្ថភាពការពារខ្លួន។

    យន្តហោះគ្មានមនុស្សបើក MQ-9 ចំនួន4គ្រឿងដែលនឹងត្រូវលក់ទៅឱ្យតៃវ៉ាន់នេះ គឺជាផលិតផលរបស់ក្រុមហ៊ុន General Atomic Aeronautical System។ ក្រៅពីយន្តហោះ ប្រភេទ UAV ការជួញដូរអាវុធលើកនេះក៏រួមមានទាំងស្ថានីយបាញ់បង្ហោះនៅលើដី គ្រឿងបន្លាស់ និងសកម្មភាពហ្វឹកហាត់ផងដែរ។ MQ-9 អាចបំពាក់អាវុធ និងឧបករណ៍តាមដានសត្រូវ។

    មុននេះ សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានរបស់ខ្លួន ឱ្យដឹងថា រដ្ឋាភិបាលលោក Trump បានយល់ព្រមទៅលើការលក់អាវុធចំនួន4ករណីផ្សេងៗគ្នាទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃសរុប ឡើងដល់5ពាន់លានដុល្លារអាមេរិក នៅក្នុងគ្រាដែលសហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភអំពីស្ថានការណ៍សន្តិសុខរបស់កោះតៃវ៉ាន់។

    កាលពីថ្ងៃទី21តុលា ក្រសួងការបរទេសអាមេរិក បានផ្ញើសេចក្ដីប្រកាសអំពីការយល់ព្រមលក់អាវុធដ៏ធំមួយទៅឱ្យកោះតៃវ៉ាន់ ឡើងទៅកាន់សភាជាតិអាមេរិក ដោយក្នុងនោះមានដូចជាប្រព័ន្ធជើងទម្រសម្រាប់បាញ់រ៉ុកកែតពីរថយន្ត ដែលត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ប្រព័ន្ធគ្រាប់រ៉ុកកែត និងវិញ្ញាណសិប្បនិម្មិតសម្រាប់បំពាក់លើយន្តហោះចម្បាំង F-16 ។ល។

    ថ្ងៃទី26តុលា អាមេរិកបន្ត “បើកភ្លើងខៀវ” មួយទៀត សម្រាប់ការលក់កាំជ្រួចប្រឆាំងនាវាពិឃាត Harpoon ទៅឱ្យតៃវ៉ាន់។

    ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ខ្លួន និងបានប្រកាសជាញឹកញាប់ថានឹងច្របាច់បញ្ចូលកោះនេះមកក្នុងប្រទេសចិនឱ្យខាងតែបាន បើទោះជាត្រូវប្រើប្រាស់កម្លាំងបាយក៏ដោយ។

    សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីងតោនគឺជាដៃគូពាណិជ្ជកម្មនិងយោធាសំខាន់របស់កោះនេះ។ តៃវ៉ាន់ក៏ជាបញ្ហាចម្រូងចម្រាសខ្លាំងនៅក្នុងចំណោមបញ្ហាធំៗដែលធ្វើឱ្យទំនាក់ទំនងរវាងចិន-អាមេរិកជួបប្រទះភាពតានតឹង។

    កាលពីថ្ងៃទី27តុលា ប្រទេសចិនបានស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ និងបញ្ចប់ទំនាក់ទំនងយោធារវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងតៃប៉ិផងដែរ៕

    ប្រភព៖ Reuters

  • Trump​ ដណ្ដើម​​បាន​​​82​​សំឡេង​​ ខណៈ​ ​Biden ​ដណ្ដើម​​បាន​78​​សំឡេង​នៃ​​​ប្រតិភូ​​តំណាង​​ម្ចាស់​​ឆ្នោត​

    Trump​ ដណ្ដើម​​បាន​​​82​​សំឡេង​​ ខណៈ​ ​Biden ​ដណ្ដើម​​បាន​78​​សំឡេង​នៃ​​​ប្រតិភូ​​តំណាង​​ម្ចាស់​​ឆ្នោត​

    លោក​ Donald Trump ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​រដ្ឋ​ចំនួន​10 ដោយ​​ទទួល​បាន​82​សំឡេង​គាំទ្រ​ពី​ក្រុម​ប្រតិភូតំណាង​ម្ចាស់​​ឆ្នោត​ ក្នុង​គ្រា​ដែល​លោក Joe Biden ទទួល​ជ័យ​ជំនះ​នៅក្នុង​រដ្ឋ​ចំនួន​9 ដែល​មាន​78​សំឡេង​។

    ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ មិន​មាន​បញ្ហា​អ្វី​ធំដុំ​កើត​ឡើង​​ឡើយ​។

    លោក​ Trump មាន​គម្រោង​តាម​ដាន​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពី​បន្ទប់​ស្លាប​ខាង​ស្ដាំ​នៃ​សេតវិមាន​។

    ចំណែក​លោក Biden វិញ​ មាន​ប្រសាសន៍​ថា លោក​​មិន​មាន​គម្រោង​​​ប្រតិកម្ម​អ្វី​នោះ​ទេ បើ​សិនជា​លោក​ Trump ប្រកាស​ជ័យ​ជំនះ​មុន​លទ្ធផល​ចុង​ក្រោយ។

  • ការ​បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ “ខ្មោច”

    ការ​បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ “ខ្មោច”

    នៅក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​លើក​នេះ ទីក្រុង​ New York បាន​រកឃើញ​សន្លឹក​ឆ្នោត​មួយ​ចំនួន​របស់​ម្ចាស់​ឆ្នោត​ដែល​បាន​ស្លាប់​​តាំង​តែ​ពី​យូរ​យារ​​មក​ហើយ​ ដែល​នេះ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ថា “តើ​ពិត​ជា​​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែរ ឬ​យ៉ាង​ណា​?”។

    សារ​ព័ត៌មាន​ New York Post បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា សន្លឹក​ឆ្នោត​អវត្តមាន​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ដែល​បាន​ផ្ញើ​មក​កាន់​ គជបនៃ​ទីក្រុង​ New York របស់​សហរដ្ឋ​អាមេរិក​ មាន​ទាំង​ឈ្មោះ​របស់​ម្ចាស់​​ឆ្នោត​ដែល​បាន​ស្លាប់ទៅ​ហើយ​​ផងដែរ​។ ទាក់​ទង​នឹង​បញ្ហា​នេះ គជប​អាមេរិក​នៃ​ទីក្រុង​ New York បាន​ទទួល​សន្លឹក​ឆ្នោត​អវត្តមាន​របស់​អ្នក​ស្រី Frances Reckhow ដែល​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ និង​រស់​នៅ​លើ​កោះ Staten កាល​ពីថ្ងៃទី​6​តុលា ហើយ​ថ្ងៃ​ទី​8​តុលា​ ​ត្រូវ​បាន​ប្រកាស​ថា ​ជា​សន្លឹក​ឆ្នោត​បាន​ការ​។

    ក៏ប៉ុន្តែ មាន​បញ្ហា​មួយ​ដែល​បាន​កើត​ឡើង​ នោះ​គឺ​ថា អ្នក​ស្រី Frances Reckhow បាន​ស្លាប់​តាំង​តែ​ពី​ឆ្នាំ​2012​មក​ម៉្លេះ​។

    ក្រោយ​មក គណៈកម្មការ​ខាងលើ​បាន​រកឃើញ​ថា កូន​ស្រី​ឈ្មោះ Carol Huben របស់​អ្នកស្រី Reckhow ដែល​ជា​អ្នក​គាំទ្រ​របស់​បក្ស​សាធារណរដ្ឋ ក៏​បាន​ចុះ​ឈ្មោះ​នៅក្នុង​តំបន់​ដែល​ម្ដាយ​នាង​បាន​ស្លាប់​។

    ម្ចាស់​ឆ្នោត Huben មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​ការ​ចុះផ្សាយ​របស់​ New York Post នៅឡើយ​។ ចំណែក​គជប​របស់​ទីក្រុង New York បាន​ប្រកាស​ថា ពួកគេ​នឹង​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ​។

    បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ "ខ្មោច"
    បោះ​ឆ្នោត​អាមេរិក​2020​! ទីក្រុង​ New York រក​ឃើញ​សន្លឹក​ឆ្នោត​របស់​ “ខ្មោច”

    ក្រៅពី​ករណី​ខាង​លើ នៅ​មាន​ករណីមួយស្រដៀង​គ្នា​នេះ​ដែរ​​​នៅ​ទីក្រុង​ New York។ គជប​នៅ​ New York បាន​ទទួល​សន្លឹក​ឆ្នោត​របស់​ម្ចាស់​ឆ្នោត​​ដែល​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ ឈ្មោះ Gertrude Nizzere កើត​ឆ្នាំ​1919។ អ្នក​ស្រី Nizzere បាន​ផ្ញើ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃទី​13​តុលា និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​បាន​ការ​នៅ​ថ្ងៃទី​25​តុលា​។

    ក៏ប៉ុន្តែ ក្រោយ​ពី​បាន​ពិនិត្យ​លើ​ទិន្ន​ន័យ​ គជប​របស់​ New York បាន​ប្រកាស​ជា​ថ្មី​ថា សន្លឹក​ឆ្នោត​នេះ​មិន​បាន​ការ ព្រោះ​ឯក​សារ​បង្ហាញ​ថា អ្នក​ស្រី​បាន​ស្លាប់​ទៅ​ហើយ​។

    តំណាង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​លើ​កោះ Staten បាន​បញ្ជូន​ព័ត៌មាន​ខាង​លើ​នេះ​ទៅ​ឱ្យ​សារ​ព័ត៌មាន​ New York Post ព្រម​ទាំង​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ស្នើ​ឱ្យ​ប៉ូលិស​ និង​ករិយាល័យ​រដ្ឋ​អាជ្ញា​នៅ​ Staten បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

    ភាគីខាង​បក្ស​សាធារណរដ្ឋ​បាន​ព្រមាន​អំពី​សន្លឹក​ឆ្នោត​របស់​ខ្មោច​ ហើយ​សង្ស័យ​ថា នេះ​គ្រាន់​តែ​ជា​ “ចំណុច​អណ្ដែត​នៃ​ផ្ទាំង​ទឹក​កកតែ​​ប៉ុណ្ណោះ​”។

    ការ​ក្លែង​បន្លំ​​សន្លឹក​ឆ្នោត​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់ទៅ​ហើយ ​គឺជា​អំពើ​ខុស​ច្បាប់​នៅ​អាមេរិក ហើយ​​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ផងដែរ​៕

    ប្រភព៖ Fox News

  • បោះ​ឆ្នោត​អាមេរិក​2020​! លទ្ធផល​បឋម​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​ៗ​នៅ​អាមេរិក​៖ ​កុំ​ជឿ​លើ​លទ្ធ​ផល​បឋមឱ្យ​សោះ​!​

    បោះ​ឆ្នោត​អាមេរិក​2020​! លទ្ធផល​បឋម​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​ៗ​នៅ​អាមេរិក​៖ ​កុំ​ជឿ​លើ​លទ្ធ​ផល​បឋមឱ្យ​សោះ​!​

    នៅពេលដែល Florida បានរាយការណ៍អំពីលទ្ធផលរាប់សន្លឹកឆ្នោតបឋម លោក Biden ត្រូវបានគេជឿថា ទំនងជាកំពុងនាំមុខដាច់យ៉ាងឆ្ងាយ ខណៈដែលនៅ Pennsylvania ហាក់លំអៀងទៅរកលោក Trump។

    ក៏ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកបោះឆ្នោតយល់ថា គ្រប់គ្នាមិនគួរបណ្ដោយខ្លួនឱ្យចាញ់បោកដោយសារតែព័ត៌មានស្ដីអំពីលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតនេះទេ។ លទ្ធផលនេះបានបង្កើតឡើងដោយសារតែម្ចាស់ឆ្នោតនៅមូលដ្ឋានបាននាំគ្នាបោះឆ្នោតតាមរយៈការផ្ញើជាសំបុត្រក្នុងអត្រាខ្ពស់មិនធ្លាប់មាន ខណៈដែលរដ្ឋនានាមានវិធីសាស្ត្រដោះស្រាយផ្សេងគ្នាជាមួយនឹងសន្លឹកឆ្នោតទាំងនោះ។

    បណ្ដារដ្ឋដែលត្រូវបានអនុញ្ញាតឱ្យរាប់សន្លឹកឆ្នោតដែលផ្ញើតាមសំបុត្រមុនថ្ងៃបោះឆ្នោត លទ្ធផលនឹងអាចលំអៀងទៅរកលោក Biden ព្រោះថា កន្លងមក ការស្ទង់មតិជាច្រើន រួមនឹងទិន្នន័យទាក់ទងនឹងការបោះឆ្នោតមុនកាលកំណត់បង្ហាញថា ម្ចាស់ឆ្នោតដែលបោះឆ្នោតតាមការផ្ញើសំបុត្រ ភាគច្រើនគាំទ្របក្សប្រជាធិបតេយ្យ។

    លទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតដំបូងនៅអាមេរិក៖ កុំជឿលើលទ្ធផលបឋម!ផ្ទុយមកវិញ នៅក្នុងបណ្ដារដ្ឋដែលមិនបានរាប់សន្លឹកឆ្នោតដែលបោះតាមការផ្ញើសំបុត្ររហូតដល់ថ្ងៃទី3វិច្ឆិកានេះ សន្លឹកទាំងនោះនឹងត្រូវការវិធីសាស្ត្រច្រើនក្នុងការចាត់ការ ដូច្នេះសន្លឹកឆ្នោតដែលបោះផ្ទាល់ក្នុងថ្ងៃបោះឆ្នោតនេះតែងត្រូវបានរាប់បានមុន។ ជាមួយនឹងវិធីនេះ លទ្ធផលដំបូងនៅក្នុងបណ្ដារដ្ឋខាងលើនេះ អាចលំអៀងទៅរកលោក Trump។

    ខាងលើនេះត្រូវបានគេហៅថា “រលកស្រមោលក្រហម” និង “រលកស្រមោលខៀវ” ដែលជាពណ៌របស់បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ដែលជាសញ្ញាដំបូងប្រាប់ថា បេក្ខភាពណាមានប្រៀបជាង រវាងលោក Donald Trump និងលោក Joe Biden នៅក្នុងការបោះឆ្នោតម៉ោងដំបូងៗ ក្រោយពីមណ្ឌលបោះឆ្នោតត្រូវបានបិទ។ ដូច្នេះហើយបានជាក្រុមអ្នកវិភាគយល់ថា មិនគួរចាញ់បោកលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមនោះឡើយ៕

    ប្រភព៖ Reuters