សូមបញ្ជាក់ថា មហាក្សត្រី Elizabeth ទីពីរ មិនត្រឹមតែជាមេដឹកនាំរបស់អង់គ្លេសប៉ុណ្ណោះទេ តែក៏ជាមេដឹកនាំរបស់កុម្ម៉ង់វែល ដែលជាសមាគមអន្តររដ្ឋាភិបាលមួយដែលមានការចូលរួមរបស់ប្រទេសអង់គ្លេស និងប្រទេសចំនួន 53 ផ្សេងទៀត ដែលសុទ្ធសឹងតែធ្លាប់ជាប្រទេសស្ថិតក្រោមអាណានិគមរបស់អង់គ្លេស។ សម្ព័ន្ធនេះត្រូវបានបង្កើតឡើងដោយប្រកាសមួយនាទីក្រុងឡុងដ៍កាលពីឆ្នាំ 1949 ដែលកំណត់ថា ប្រទេសជាសមាជិក «មានសេរីភាព និងសមភាព»។ មហាក្សត្រីរបស់អង់គ្លេសគឺជានិមិត្តរូបនៃសម្ព័ន្ធនេះ។ ក្រៅពីអង់គ្លេស មហាក្សត្រី Elizabeth ទីពីរ ក៏ជាក្សត្រីរបស់ប្រទេសចំនួន 15 ទៀតដែលស្ថិតក្នុងសម្ព័ន្ធកុម្ម៉ង់វែលនេះដែរ (រួមមានប្រទេស Antigua and Barbuda, Australia, the Bahamas, Barbados, Belize, Canada, Grenada, Jamaica, New Zealand, Papua New Guinea, St. Kitts and Nevis, St. Lucia, St. Vincent and the Grenadines, the Solomon Islands, និងប្រទេស Tuvalu)។
កិច្ចសម្ភាសរបស់អតីតព្រះនាង Meghan Markle ដែលជាភរិយារបស់អតីតព្រះអង្គម្ចាស់ Harry (Henry Charles Albert David) នៃរាជវង្សអង់គ្លេស បានវាយប្រហារចំៗទៅលើរាជវាំង បើទោះជាប្រជាជនប្រទេសនេះ មានទម្លាប់គោរពរាជវង្សានុវង្ស។
ក្រោយពីកិច្ចសម្ភាសខាងលើ ក្រុមហ៊ុន YouGov ក៏បានធ្វើការស្ទង់មតិមួយ ហើយលទ្ធផលបានបង្ហាញថា ពលរដ្ឋប្រមាណ 40% មានការអាណិតដល់រាជវង្ស និងមហាក្សត្រីអង់គ្លេស Elizabeth II (Elizabeth Alexandra Mary Windsor) ដោយចាត់ទុកថា ត្រូវបានគេ «លាបពណ៌» នៅលើកញ្ចក់ទូរទស្សន៍ ខណៈដែល 24% សំដែងការអាសូរចំពោះគ្រួសារ Meghan ព្រោះតែបញ្ហាដែលពួកគេបានឆ្លងកាត់។ ចំណែក មតិចំនួន 24% ទៀត មិនចូលចិត្តភាគីខាងណាទាំងអស់។