កងកម្លាំង តាលីបង់ កំពុងឃាត់យន្តហោះចំនួន 6 គ្រឿង ដែលដឹកពលរដ្ឋអាមេរិកាំង និងជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅឯព្រលានយន្តហោះក្រុង Mazar-i-Sharif ដើម្បីធ្វើជាចំណាប់ខ្មាំង នេះបើតាមសម្ដីរបស់តំណាងរាស្ត្រ សហរដ្ឋអាមេរិក។
«យើងមានយន្តហោះចំនួន 6 គ្រឿង នៅឯព្រលានយន្តហោះ Mazar-i-Shari ដែលមានពលរដ្ឋអាមេរិកាំង នៅលើនោះ។ តាលីបង់ កំពុងឃាត់ខ្លួនពួកគេធ្វើជាចំណាប់ខ្មាំងនៅពេលនេះ» តំណាងរាស្ត្របក្សសាធារណៈរដ្ឋ Michael McCaul ដែលជាសមាជិកនៃគណៈកម្មការកិច្ចការបរទេសរបស់សាភាជាន់ទាប បានអះអាងដូច្នេះនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី 5 កញ្ញា។ ទីរួមខេត្ត Mazar-i-Shari របស់ខេត្ត Balkh គឺជាទីក្រុងធំទីបួនរបស់ អាហ្វហ្គានីស្ថាន។
McCoul អះអាងថា ជើងយន្តហោះនានា ត្រូវបានក្រសួងការបរទេស អាមេរិក អនុញ្ញាតឱ្យចេញដំណើរ ប៉ុន្តែ «តាលីបង់ នឹងមិនអនុញ្ញាតឱ្យហោះចេញពីព្រលានយន្តហោះ»។
«យន្តហោះទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចាកចេញ។ យើងដឹងអំពីមូលហេតុ តាលីបង់ ចង់ដោះដូរអ្វីមួយ។ នេះពិតជាករណីចាប់ជាចំណាប់ខ្មាំង។ ពួកគេនឹងមិនអនុញ្ញាតឱ្យពលរដ្ឋអាមេរិកាំង ចាកចេញ រហូតទាល់តែ អាមេរិក ទទួលស្គាល់ទាំងស្រុង» លោក McCaul ឱ្យដឹងដូច្នេះ។

ក្រសួងការបរទេស សហរដ្ឋអាមេរិក មុននោះបានរាយការណ៍ប្រាប់សភាថា បណ្ដាជើងហោះហើរជួលពីឯកជនដែលបានត្រៀមរួចរាល់ក្នុងការដឹកពលរដ្ឋអាមេរិកាំង និងពលរដ្ឋដែលមានប័ណ្ឌបៃតង ពី អាហ្វហ្គានីស្ថាន ទៅកាន់ Doha ប្រទេសកាតា កំពុងត្រូវបាន តាលីបង់ រារាំង នៅឯ Mazar-i-Sharif។ ប្រភពព័ត៌មានពីសភានិយាយថា «ជាមូលដ្ឋាន តាលីបង់ កំពុងចាប់ឃាត់ខ្លួនពួកគេជាចំណាប់ខ្មាំង ដើម្បីទាមទារអ្វីច្រើនទៀតពីពលរដ្ឋអាមេរិកាំង»។
Ascend ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបណ្ដុះបណ្ដាលជំនាញដឹកនាំរបស់ស្ត្រីវ័យក្មេង បានឱ្យដឹងថា យន្តហោះពីរគ្រឿងបានស្ថិតនៅក្នុងព្រលានយន្តហោះអស់រយៈពេល 6 ថ្ងៃមកហើយ ដើម្បីរង់ចាំការអនុញ្ញាតឱ្យចាកចេញពីសំណាក់ក្រុម តាលីបង់។ ពលរដ្ឋនានាកំពុងរង់ចាំនៅខាងក្រៅព្រលានយន្តហោះ។
តំណាងរាស្ត្រ McCaul និយាយថា «ពលរដ្ឋអាមេរិកាំង រាប់រយនាក់» កំពុងរង់ចាំជម្លៀសពី អាហ្វហ្គានីស្ថាន ចាប់តាំងពី សហរដ្ឋអាមេរិក ដកទ័ពទាំងស្រុងចេញពីប្រទេសនេះកាលពីថ្ងៃទី 30 សីហា។ ចំណែកប្រធានការិយាល័យសេតវិមាន Ron Klain ឱ្យដឹងថា «ពលរដ្ឋអាមេរិកាំង ប្រមាណ 100 នាក់» កំពុងស្ថិតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយអាជ្ញាធរកំពុងប្រឹងប្រែងជម្លៀសពួកគេ៕
















គោលដៅរបស់ NASA នៅក្នុងការធ្វើតេស្តនេះគឺដើម្បីប្រមូលព័ត៌មានអំពីលទ្ធភាពរបស់យន្តហោះ និងទិន្នន័យជាសំឡេងរបស់វា ដែលនឹងត្រូវបានប្រើសម្រាប់បង្កើតរូបមន្ត និងរចនានៃអាកាសចរណ៍នាពេលអនាគត។ ការធ្វើតេស្តនេះជួយស្វែងរកចំនុចខ្វះខាតនៅក្នុងការកំណត់ និងគោលនយោបាយបច្ចុប្បន្នរបស់នាយកដ្ឋានអាកាសចរណ៍ជាតិ សហរដ្ឋអាមេរិក (FAA)។
ដើម្បីរចនាដោយជោគជ័យសម្រាប់សកម្មភាពពាណិជ្ជកម្ម ក្រុមអ្នកអភិវឌ្ឍយន្តហោះប្រភេទ eVTOL ត្រូវដោះស្រាយបញ្ហាសំឡេងរបស់យន្តហោះទាំងនេះនៅក្នុងទីក្រុង។ ក្នុងពេលយន្តហោះរបស់ Joby ហោះហើរទៅតាមផែនការ ក្រុមបច្ចេកទេសរបស់ NASA នឹងប្រមូលទិន្នន័យអំពីវីធីដែលយន្តហោះនេះផ្លាស់ទី ការបញ្ចេញសំឡេង និងការទាក់ទងទៅកាន់បុគ្គលិកគ្រប់គ្រងដែនអាកាស។