មុនពេលបង្ហាញរថពាសដែក EBR 105 ធ្វើអំពីឈើនេះ បុរសជនជាតិវៀតណាម Truong Van Dao ក៏ធ្លាប់បានច្នៃឈើទៅជារថយន្តប្រណិតជាច្រើនប្រភេទមកហើយ មានដូចជា Bugatti Chiron, Lamborghini Sian Roadster, Ferrari GTO 250 និង BMW 328 ជាដើម៕
វៀតណាម បានសម្រេចលើកព្រឹត្តិការណ៍ SEA Games 31 ទៅធ្វើនៅត្រីមាសទីពីរ ឆ្នាំ 2022 ព្រមទាំងសម្រេចមិនប្រារព្ធព្រឹត្តិការណ៍ ASEAN Para Games 11 ផងដែរ។
«ជនជាតិអាម៉េរិកស័ក្ដិសមមានប្រព័ន្ធយុត្តិធម៌ការពារសិទ្ធិរបស់ពលរដ្ឋគ្រប់រូប។។ ការកសាងប្រព័ន្ធតុលាការដែលមានយុត្តិធម៌ជាង ចាប់ផ្ដើមដោយការតែងតាំងបណ្ដាមេធាវីសធារណៈ និងមេធាវីសិទ្ធិមនុស្ស ដូចជាលោកស្រី Lin ជាដើម ឱ្យធ្វើជាចៅក្រម» Murray ថ្លែងដូច្នេះ។
លោកស្រី Lin ត្រូវបានប្រធានាធិបតី Joe Biden ជ្រើសរើសជាបេក្ខភាពសម្រាប់តំណែងចៅក្រមតុលាការសហព័ន្ធ នៅក្នុងខណ្ឌវ៉ាស៊ីងតោនខាងលិច កាលពីខែមេសា។ រដ្ឋវ៉ាស៊ីងតោន មានតុលាការសហព័ន្ធចំនួនពីរ រួមមានតុលាការស្រុកខាងកើត (United States District Court for the Eastern District of Washington) និងតុលាការស្រុកខាងលិច (United States District Court for the Western District of Washington)។
លោកស្រី Tana Lin
លោកស្រី Lin អាយុ 55 ឆ្នាំ គឺជាមេធាវីសម្រាប់ពលករក្នុងករណីរើសអើងក្នុងការងារ ក្នុងនោះក៏មានពលករអន្តោប្រវេសន៍មកពីខាងក្រៅ នៅក្នុង រដ្ឋវ៉ាស៊ីងតោន។
សភាជាន់ខ្ពស់អាម៉េរិក ថ្មីៗនេះក៏បានយល់ព្រមឱ្យ Lauren King ដែលជាមេធាវីឯកទេសខាងការពារកុលសម្ព័ន្ធ ធ្វើជាចៅក្រមតុលាការសហព័ន្ធរដ្ឋវ៉ាស៊ីងតោន ហើយនេះក៏ជាជនជាតិដើមអាម៉េរិកដំបូង ដែលបានធ្វើជាចៅក្រមតុលាការសហព័ន្ធ។ David Estudillo អតីតមេធាវីអន្តោប្រវេសន៍ និងជាចៅក្រមតុលាការស្រុក Grant ត្រូវបានជ្រើសតាំងជាជាចៅក្រមតុលាការសហព័ន្ធ នៅ វ៉ាស៊ីងតោនខាងលិច។
លោកស្រី Lin បានចាប់ផ្ដើមការងារជាមេធាវីសធារណៈនៅក្នុង រដ្ឋធានីវ៉ាស៊ីងតោន មុនពេលក្លាយជាមេធាវីសាកល្បងការងារទទួលបន្ទុកការពារក្ដីទាក់ទងនឹងបញ្ហាការងារ ស្ថិតក្រោមឱវាទនៃអង្គភាពសិទ្ធិពលរដ្ឋរបស់ក្រសួងយុត្តិធម៌។
មូលបត្រ Tesla បានឡើងថ្លៃខ្លាំងបន្ទាប់ពីក្រុមហ៊ុន Hertz Global Holdings បានបញ្ជាទិញរថយន្តចំនួន 100,000 គ្រឿង។ នេះគឺជាជំហានដំបូងនៅក្នុងគម្រោងប្រកបដោយមហិច្ឆតាដើម្បីក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីសម្រាប់ជួលរបស់ Hertz Global Holdings។