កងអនុសេនាធំរថក្រោះយុទ្ធសាស្ត្រចំនួន ២ ក្រុមរបស់ កងទ័ពតៃវ៉ាន់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រឆាំងនឹងការវាយប្រហារឡើងច្រាំង នៅភាគពាយព្យនៃកោះនេះ។
កងរថក្រោះចម្បាំងយុទ្ធសាស្ត្រ CM-11 និង M60A3 របស់ កងទ័ពកោះតៃវ៉ាន់ កាលពីថ្ងៃទី ២១ ធ្នូ បានហ្វឹកហាត់បាញ់គ្រាប់ពិតប្រឆាំងការវាយឡើងច្រាំង នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Kengzikou ភាគពាយព្យនៃ កោះតៃវ៉ាន់។
មន្ត្រីយោធាតៃវ៉ាន់ ឱ្យដឹងថា សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពក្នុងការសហការរវាងកងកម្លាំងរថក្រោះ កែលម្អយុទ្ធវិធីក្នុងបេសកកម្មប្រយុទ្ធរវាងក្រុមរថក្រោះ ទីបញ្ជាការ និងកងអនុសេនាធំ។
សកម្មភាពក្នុងវីដេអូ បង្ហាញថា ក្រុមរថក្រោះរបស់ កងទ័ពតៃវ៉ាន់ ត្រូវបានបញ្ជាឱ្យចូលកាន់ទីតាំង និងបើកការវាយប្រហារទៅលើគោលដៅដែលជា «កងកម្លាំងវាយឡើងច្រាំង» រួមនឹងវិញ្ញាសាស្ដីពីយុទ្ធវិធីជាច្រើនផ្សេងទៀតផងដែរ។
កងទ័ពតៃវ៉ាន់ មានរថក្រោះប្រភេទ M60A3 ប្រមាណ ៤៨០ គ្រឿង, ប្រភេទ CM-11 ចំនួន ៤៥០ គ្រឿង និង CM-12 ចំនួន ២៥០ គ្រឿង។
តៃវ៉ាន់ បានអនុម័តថវិកាប្រមាណ ១.៤៥ ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញរថក្រោះយុទ្ធសាស្ត្រ M1A2T Abrams របស់ សហរដ្ឋអាម៉េរិក ចំនួន ១០៨ គ្រឿង ដើម្បីបន្ថែមទៅលើចំនួនរថក្រោះ រថពាសដែកជាង ១,០០០ គ្រឿងដែល កោះនេះកំពុងប្រើប្រាស់ ក្នុងបំណងបង្កើនកម្លាំងការពារខ្លួនពីការវាយលុកណាមួយពីខាងក្រៅ៕






អ៊ីរ៉ាក់ គឺជាប្រទេសដែលសម្បូរធនធានប្រេង ប៉ុន្តែប្រទេសនេះត្រូវជួបប្រទះនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ខ្ទេចខ្ទាំអស់ជាច្រើនទសវត្សរ៍មកហើយដោយសារតែសង្គ្រាមជាបន្តបន្ទាប់ និងបញ្ហាអំពើពុករលួយ។ ប្រទេសអ៊ីរ៉ាក់ ត្រូវការអគារសាលារៀនសរុប ៨,០០០ ខ្នង ដើម្បីអាចស្ដារវិស័យអប់រំឡើងវិញ។


មនុស្សម្នាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលឃើញទារិកាទើបកើតនេះនៅមានជីវិត ក្រោយពីស្ថិតនៅតែម្នាក់ឯងក្នុងព្រៃជ្រៅដែលសម្បូរសត្វសាហាវដូចជា ពស់ថ្លាន់ ពស់វែក និងកម្ដៅថ្ងៃខ្លាំង។
«ម្ដាយរបស់ទារិកានេះទំនងជាមកពីតំបន់ផ្សេង ហើយបានយកកូនមកចោលក្នុងព្រៃនេះ» វរសេនីឯកប៉ូលិស Prasit Yodthong បានបញ្ជាក់ដូច្នេះ។
ក្រោយពីខាងមន្ទីរពេទ្យ Khao Phanom បញ្ចប់ការតាមដានសុខភាព ពួកគេនឹងប្រគល់ទារិកានេះឱ្យទៅសមត្ថកិច្ចខេត្ត Krabi។ ប៉ូលិសក្នុងតំបន់ឱ្យដឹងថា ទារិកានេះប្រហែលជាអាចត្រូវបាននាំទៅកាន់មណ្ឌលកុមារកំព្រា៕



