Author: សឿន សំណាង

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤៤ នាក់ទៀត កាល​ពី​ ២៤ ម៉ោង​មុន

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤៤ នាក់ទៀត កាល​ពី​ ២៤ ម៉ោង​មុន

    ក្រសួងសុខាភិបាល​កម្ពុជា បាន​រកឃើញ​ អ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៤៤ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២១ មករា ២០២២​។ ក្នុង​ចំណោម​នោះ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ១៦ នាក់ និង​អ្នកដំណើរពីបរទេស ២៨ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

  • ប្រព័ន្ធ​ផ្កាយរណប​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត ៥G របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ចាប់ផ្ដើម​ប្រជែង​នឹង Starlink របស់ Elon Musk

    ប្រព័ន្ធ​ផ្កាយរណប​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត ៥G របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ចាប់ផ្ដើម​ប្រជែង​នឹង Starlink របស់ Elon Musk

    (ប្រទេស​ចិន)-ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មួយ​ចាប់​ផ្ដើមកសាង​ប្រព័ន្ធ​ផ្កាយរណប ១,០០០ គ្រឿង ដើម្បី​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ជំ​នាក់​ទី ៥ (៥G) ដើម្បី​ចូលរួម​ប្រជែង​ដណ្ដើម​ទីផ្សារ​ពី Starlink របស់ SpaceX។

    ក្រុម​ផ្កាយរណប​ទូរគមនាគមន៍​ដែលមាន​កម្លាំង​ខ្លាំង តម្លៃ​ទាប ត្រូវបាន​ផលិត សាកល្បង និង​នាំទៅ​កាន់​ទីលាន​បាញ់​បង្ហោះ​សម្ងាត់​រួចហើយ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី ១៨ មករា។

    ក្រុមហ៊ុន GalaxySpace នៅ ប៉េកាំង ដែលជា​ស្ថាប័ន​គ្រប់គ្រង​គម្រោង​នេះ បានឱ្យដឹងថា ពួកគេ​មាន​ផែនការ​ផ្គត់ផ្គង់​បណ្ដាញ ៥G របស់ ចិន នៅ​ពាសពេញ​ពិភពលោក និង​ប្រកួតប្រជែង​ជាមួយ​ប្រព័ន្ធ Starlink នៃ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​អាម៉េរិក លោក Elon Musk នៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន សម្រាប់​តំបន់​ដាច់ស្រយាល​របស់​ពិភពលោក។

    ផ្កាយរណប​របស់ ចិន តូច​ជាង ធៀប​នឹង Starlink។ ទោះជា​តូច​ជាង​បើ​និយាយ​អំពី​ទំហំ​ក៏ពិតមែន ប៉ុន្តែ ប្រព័ន្ធ​ផ្កាយរណប ១,០០០ គ្រឿង​របស់ GalaxySpace នឹង​ក្លាយជា​ប្រព័ន្ធ​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ៥G ដែល​អាចឱ្យ​អ៊ី​ន​ធើ​ណិ​តរបស់​ពួកគេ​មាន​ល្បឿន​លឿន​ជាង ៥០០ megabit/វិនាទី ជាមួយនឹង​កម្រិត​នៃ​ភាពយឺត​ទាប។

    Starlink បច្ចុប្បន្ន មាន​ផ្កាយរណប​ចំនួន ២,០០០ គ្រឿង កំពុង​គោចរ​ក្នុង​គន្លង​តារាវិថី ហើយ​វា​នឹង​កើនឡើង​រហូតដល់ ៤២,០០០ គ្រឿង នៅពេល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។ បើទោះជា​ប្រើប្រាស់​ប្រព័ន្ធ​ខុសពី ៥G ប៉ុន្តែ Starlink មាន​សក្ដានុពល​ក្នុងការ​ផ្គត់ផ្គង់​សេវា ៦G នាពេល​អនាគត។

  • (វីដេអូ)-រោងចក្រ​​នៅ​ ស្រុក​​ចិន បាន​​បញ្ចេញ​​កប៉ាល់​​​​ដឹក​​អ្នក​ដំណើរ​​​​ប្រភេទ ​«Ro-Ro»​ ប្រណិត​ ល្បឿន​លឿន​​បំផុត​​ដែល​​ផលិត​​នៅ​​ប្រទេស​​នេះ

    (វីដេអូ)-រោងចក្រ​​នៅ​ ស្រុក​​ចិន បាន​​បញ្ចេញ​​កប៉ាល់​​​​ដឹក​​អ្នក​ដំណើរ​​​​ប្រភេទ ​«Ro-Ro»​ ប្រណិត​ ល្បឿន​លឿន​​បំផុត​​ដែល​​ផលិត​​នៅ​​ប្រទេស​​នេះ

    ក្រុមហ៊ុន​ផលិត​កប៉ាល់​អន្តរជាតិ​ក្វាង​ចូ​វ បាន​ដំឡើង​កប៉ាល់​ដឹក​អ្នកដំណើរ​ប្រភេទ​ប្រណិត Xianglongdao រួចរាល់​ជា​ស្ថាពរ និង​ប្រគល់ឱ្យ​ដៃគូ​សហការ​កាល​ពីថ្ងៃ​ទី ១៨ មករា ២០២២។

    កប៉ាល់​ដឹក​អ្នកដំណើរ​ប្រណិត​ថ្មី​មួយគ្រឿង ដែលមាន​ឈ្មោះថា Xianglongdao ត្រូវបាន​បញ្ចេញ​ពី​រោងចក្រ​កាលពី​ថ្ងៃទី ១៨ មករា និង​ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខណ្ឌ Nansha នៃ​ក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង។

    កប៉ាល់​នេះ​មាន​បណ្ដោយ ២០៨ ម៉ែត្រ និង​ទទឹង ២៨.៦ ម៉ែត្រ។ ដោយ​អាចធ្វើ​ដំណើរ​បាន ៤២.៦ គីឡូម៉ែត្រ/ម៉ោង Xianglongdao បាន​ក្លាយជា​កប៉ាល់​ដឹក​អ្នកដំណើរ​ប្រភេទ «Ro-Ro» មាន​ល្បឿន​លឿន​ជាងគេ​បង្អស់​ដែល​ត្រូវបាន​ផលិត​នៅ ប្រទេស​ចិន។

    Ro-Ro គឺជា​ពាក្យ​សរសេរ​កាត់​របស់ roll-on/roll-off ដែល​មានន័យថា វា​អាច​ដឹកទំនិញ​ដែលមាន​កង់ ដូចជា រថយន្ត និង​ទូរថភ្លើង​ជាដើម ដោយ​មិនបាច់​ប្រើប្រាស់​ដង​ស្ទូច។

    Xianglongdao អាចដាក់​អ្នកដំណើរ​បាន ១,៣៧៥ នាក់ និង​យានយន្ត​ដែលមាន​ខ្នាត​ប្រហាក់ប្រហែល​នឹង​រថយន្ត​ដឹកទំនិញ​ជាង ៥០០ គ្រឿង។ ក្នុង​កប៉ាល់​ប្រណិត​នេះ មាន​បំពាក់​ប្រព័ន្ធ​ចង្ក្រាន​អាំង​សាច់​ដែល​អាច​ផ្គត់ផ្គង់​សម្រាប់​មនុស្ស​ប្រហែល ៣៤០ នាក់, បន្ទប់​កា​រ៉ា​អូ​ខេ​ធំ​មួយ​ដែល​អាចដាក់​មនុស្ស​បាន ១០ នាក់, បន្ទប់​លេងអុក​មួយ, រោងភាពយន្ត​មួយ, ផ្សារ​ទំនើប​មួយ​ដែលមាន​ទំហំ ១២០ ម៉ែត្រក្រឡា និង​បន្ទប់​ហាត់ប្រាណ​មួយ។ល។

  • ឥណ្ឌូណេស៊ី ដាក់សំណើ «បង្កើត​អង្គការ​សុខភាព​សកល» ថ្មី ជំនួស WHO

    ឥណ្ឌូណេស៊ី ដាក់សំណើ «បង្កើត​អង្គការ​សុខភាព​សកល» ថ្មី ជំនួស WHO

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Widodo ថ្លែងថា WHO នៅមានកម្រិត និង​ចង់​ជំរុញឱ្យមាន​ការបង្កើត​ស្ថាប័ន​សុខាភិបាល​សកល​ថ្មី​មួយ នៅពេល​ប្រទេស​នេះ​កាន់កាប់​កៅអី​ប្រធាន G២។

    នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ទិ​ភព​លោក (WEF) កាលពី​ថ្ងៃទី ២០ មករា ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ថ្លែង​អំពី​គម្រោង​បង្កើត​ស្ថាប័ន​សុខាភិបាល​សកល​ថ្មី ដើម្បី​បង្កើន​សមត្ថភាព «ប្រឆាំងនឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​សុខាភិបាល» របស់​ពិភពលោក និង​ជួយ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​សកល​ប្រកបដោយ​សមាហរណកម្ម និង​ប្រតិ​កម្មបាន​លឿន​ជាង​មុន។

    «ភារកិច្ច​របស់​ស្ថាប័ន​ថ្មី​គឺ​ប្រមូល​ធនធាន​ផ្នែក​សុខាភិបាល​ពិភពលោក ក្នុងនោះ​មាន​ជំនួយ​សម្រាប់​ករណី​បន្ទាន់​ផ្នែក​សុខាភិបាល ការទិញ​វ៉ាក់សាំង ថ្នាំ និង​សម្ភារៈ​វេជ្ជសាស្ត្រ» ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

    លោក Widodo ឱ្យដឹងថា អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញ​នូវ​សមត្ថភាព​ដែលមាន​កម្រិត​នៅពេល​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ-១។ លោក​បន្ថែមថា កម្មវិធី​សហការ​ផ្នែក​សុខាភិបាល​សកល​នាបច្ចុប្បន្ន ក្នុងនោះ​មាន​ទាំង​ការប្រឹងប្រែង​ក្នុងការ​បែងចែក​វ៉ាក់សាំង​ជាដើម គឺមាន​លក្ខណៈ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

    លោក Widodo សង្ឃឹមថា ស្ថាប័ន​ថ្មី​នេះ​នឹង​ជួយ​កសាង​នូវ​ដំណើរការ​នៃ​ស្ដង់ដា​នៅក្នុង​សកម្មភាព​នានា​ដូចជា ការធ្វើដំណើរ​ឆ្លង​ប្រទេស ការបង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង និង​សម្ភារៈ​វេជ្ជសាស្ត្រ​ជាដើម។

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេសធំៗក្នុង​ពិភពលោក ជួយ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ និង​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​នៅក្នុង​អំឡុងពេល ឥណ្ឌូណេស៊ី ធ្វើជា​ប្រធាន G២។ «ការចំណាយ​ប្រាកដជា​ទាប​ជាង​ឆ្ងាយ ធៀប​នឹង​ការខូចខាត​ដែល​ពិភពលោក​ត្រូវ​ទទួលរង ព្រោះតែ​ប្រព័ន្ធ​សុខាភិបាល​សកល​អន់​ខ្សោយ» លោក Widodo សង្កត់ធ្ងន់​ដូច្នេះ។

    ឥណ្ឌូណេស៊ី ធ្វើជា​ប្រធាន​ប្ដូរ​វេន G២០ ដំបូង​ក្នុងឆ្នាំនេះ ហើយ​គោលដៅ​ដែល​ត្រូវបាន​ដាក់ចេញ នោះ​គឺ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​សុខភាព​សកល៕

  • សហរដ្ឋ​អាម៉េរិក ផ្អាក​ការហោះហើរ​ទៅកាន់ ប្រទេស​ចិន ចំនួន ៤៤ ជើង

    សហរដ្ឋ​អាម៉េរិក ផ្អាក​ការហោះហើរ​ទៅកាន់ ប្រទេស​ចិន ចំនួន ៤៤ ជើង

    រដ្ឋាភិបាល​អាម៉េរិក ប្រកាស​ផ្អាក​ការហោះហើរ​ចំនួន ៤៤ ជើង ពី​ប្រទេស​នេះ​ទៅកាន់ ប្រទេស​ចិន ដើម្បី​ឆ្លើយតប​នឹង​កាយវិការ​ដូចគ្នានេះ​ពី​សំណាក់​ទីក្រុង​ប៉េកាំង។

    ក្រសួង​ចរាចរណ៍​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មករា បានឱ្យដឹងថា ការសម្រេច​របស់ សហរដ្ឋ​អាម៉េរិក នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៣០ មករា រហូតដល់​ថ្ងៃទី ២៩ មីនា។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ផ្អាក​រួមមាន Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines។

    មុន​នោះ រដ្ឋាភិបាល​ចិន ក៏បាន​ផ្អាក​ការហោះហើរ​ចំនួន ៤៤ ជើង របស់​ក្រុមហ៊ុន​អាម៉េរិក រួមមាន United Airlines, American Airlines និង Delta Airlines ចាប់ពី​ថ្ងៃទី ៣១ ធ្នូ ២០២១ បន្ទាប់ពី​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១។ សហរដ្ឋ​អាម៉េរិក ក៏បាន​ឱ្យដឹងថា លើកចុងក្រោយ​បង្អស់ ពោលគឺ​នៅ​ថ្ងៃទី ១៨ មករា រដ្ឋាភិបាល​ចិន ក៏បាន​ប្រកាស​ផ្អាក​ការហោះហើរ​របស់​ពួកគេ​ផងដែរ។

    ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាម៉េរិក ដោយ​លើកឡើងថា គឺ​ដើម្បី​ធានា​នូវ​យុត្តិធម៌​លើ​ទីផ្សារ។ ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន ប្រកាសថា ស្ថានភាព​នេះ​នឹង​អាច​ត្រូវបាន​ស្ដារឡើងវិញ នៅពេល ចិន កែប្រែ​សេចក្ដីសម្រេច​របស់ខ្លួន។

    ចំណែក​អ្នកនាំពាក្យ​របស់​ស្ថានទូត​ចិន ប្រចាំ សហរដ្ឋ​អាម៉េរិក លោក Liu Pengyu បានឱ្យដឹងថា គោលនយោបាយ​សម្រាប់​ការហោះហើរ​ដឹក​អ្នកដំណើរ​អន្តរជាតិ​មកកាន់ ប្រទេស​ចិន ត្រូវបាន​អនុវត្ត​ដោយ​ស្មើភាព​គ្នា មិន​ថា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ឬ​បរទេស៕

  • មី​យ៉ាន​ម៉ា កាត់ទោស​ប្រហារជីវិត​សមាជិក​នៃ​បក្ស​របស់​លោកស្រី Suu Kyi

    មី​យ៉ាន​ម៉ា កាត់ទោស​ប្រហារជីវិត​សមាជិក​នៃ​បក្ស​របស់​លោកស្រី Suu Kyi

    រដ្ឋាភិបាលយោធា​មី​យ៉ាន​ម៉ា កាត់ទោស​ប្រហារជីវិត​ចំពោះ​អតីត​តំណាងរាស្ត្រ​របស់​បក្សសម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ លោកស្រី Suu Kyi ក្រោម​បទ​ចោទ «ភេរវកម្ម»។

    «Phyo Zeyar Thaw ដែលជា​សមាជិក​របស់​បក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ (NLD) ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ទៅតាម​ច្បាប់​ប្រឆាំង​ភេរវកម្ម។ បុគ្គល​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​នៅឯ​ទីក្រុង Yangon ដោយមាន​ការសហការ​ពី​ពលរដ្ឋ​ដែលមាន​មនសិការ» អាជ្ញាធរ​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន​ម៉ា ប្រកាស​កាលពី​ថ្ងៃទី ២១ មករា​ដូច្នេះ។

    Kyaw Min Yu ដែលជា​សកម្មជន​ប្រជាធិបតេយ្យ​មួយរូប​នៅ ប្រទេស​មី​យ៉ាន​ម៉ា ក៏ត្រូវ​បាន​តុលា​យោធា​កាត់ទោស​ប្រហារជីវិត​ផងដែរ។

    លោក​ Phyo Zeyar Thaw កាលនៅ​ជា​តំណាង​រាស្ត្រ​

    លោក Phyo Zeyar Thaw មានឈ្មោះ​ផ្លូវការ​ថា Maung Kyaw បាន​ជាប់ឆ្នោត​ជា សមាជិកសភា​មី​យ៉ាន​ម៉ា កាលពី​ឆ្នាំ ២០១៥ ក្នុងនាម​ជា​តំណាងរាស្ត្រ​នៃ​បក្ស NLD របស់​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi។ លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ដឹក​ឱ្យ​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​របស់​រដ្ឋាភិបាល​យោធា ក្នុងនោះ​ក៏មាន​ករណី​ផ្ទុះអាវុធ​នៅក្នុង​រថភ្លើង​មួយ​ខ្សែ​នៅ Yangon កាលពី​ខែ​ហី​ហា ២០២១ បណ្ដាលឱ្យ​ប៉ូលិស ៥ នាក់ បាត់បង់​ជីវិត។

    មី​យ៉ាន​ម៉ា បាន​ធ្លាក់​នៅក្នុង​ភាពវឹកវរ បន្ទាប់ពី​កងទ័ព​ប្រទេស​នេះ បានធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​លោកស្រី Aung San Suu Kyi ក៏​ដូ​ជា​ប្រធានាធិបតី រួម​នឹង​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូប និង​ឡើងកាន់​អំណាច​ចាប់ពី​ខែកុម្ភៈ ២០២១។ បាតុកម្ម​ជាច្រើន​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ ហើយ​ក៏បាន​ក្លាយជា​អំពើហិង្សា និង​ការតស៊ូ​ប្រដាប់អាវុធ ប្រឆាំងនឹង​កម្លាំង​រដ្ឋ​ប្រហារ៕

  • ទិដ្ឋភាព «មួយ​គ្មាន​​ពីរ»​ លើ​​ផែនដី!​ នារី​​បម្រើ​​លើ​​យន្ត​ហោះ​ ឈរ​លើ​​កំពូល​​អគារ​​ខ្ពស់​​ជាង​គេ​​ក្នុង​​ពិភព​លោក ​ដោយ​មាន​​យន្ត​ហោះ​​ឆ្វែល​​ពី​ក្រោយ​

    ទិដ្ឋភាព «មួយ​គ្មាន​​ពីរ»​ លើ​​ផែនដី!​ នារី​​បម្រើ​​លើ​​យន្ត​ហោះ​ ឈរ​លើ​​កំពូល​​អគារ​​ខ្ពស់​​ជាង​គេ​​ក្នុង​​ពិភព​លោក ​ដោយ​មាន​​យន្ត​ហោះ​​ឆ្វែល​​ពី​ក្រោយ​

    ទិដ្ឋភាព​ដូច​បាន​និយាយ​ក្នុង​ចំណងជើង​របស់​អត្ថបទ​នេះ កំពុង​ទាក់​ទាក់​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន។ ថ្មីៗនេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Youtube របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates (នៃ​រាជាណាចក្រ​ឌូ​បៃ) បាន​បង្ហោះ​វីដេអូ​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ។

    វីដេអូ​បង្ហាញថា នារី​ដែល​ស្លៀក​ឈុត​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់ ឈរ​នៅលើ​កំពូល​អគារ Burj Khalifa (កម្ពស់​ជិត ៨៣០ ម៉ែត្រ) ដែល​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក និង​ស្ថិតនៅក្នុង ទីក្រុង​ឌូ​បៃ។ នារី​រូបនេះ​និយាយថា៖ «ខ្ញុំ​នៅតែ​ស្ថិតនៅ​ទីនេះ»។ ភ្លាមនោះ យន្តហោះ ១ គ្រឿង ប្រភេទ​ធំ​បំផុត​ក្នុង​ពិភពលោក គឺ Airbus A៣៨០ ក៏​បង្ហាញខ្លួន​នៅ​ខាងក្រោយ​ខ្នង​របស់​នារី​នេះ។

    សារ​ដែល​នារី​រូបនេះ រួម​នឹង​ក្រុម​អ្នកបើកបរ​យន្តហោះ Emirates A៣៨០ ផ្ញើជូន​ពិភពលោក នោះ​គឺ៖ «សូម​ហោះហើរ​ជាមួយ​យន្តហោះ Emirates A៣៨០ ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍ Dubai Expo ២០២០ ដែលជា​ពិធី​តាំងពិព័រណ៍​អន្តរជាតិ​ធំ​បំផុត​ក្នុង​ពិភពលោក»។

    Dubai Expo ២០២០ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ១ តុលា ២០២១ ដល់ ៣១ មីនា ២០២២។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន ១៩២ កំពុង​តាំង​បង្ហាញ​ផលិតផល និង​សេវា​របស់​ពួកគេ ក្នុងនោះ​មាន កម្ពុជា ផងដែរ

    នារី​ជា​អ្នកបម្រើ​លើ​យន្តហោះ​នៅក្នុង​វីដេអូ​នេះ តាមពិត​គឺជា Nicole Smith-Ludvik ដែលជា​អត្ត​ព​លិ​ក​ផ្នែក​លោត​ឆត្រយោង និង​ជា​បុគ្គល​ល្បីឈ្មោះ​នៅលើ​បណ្ដាញ​សង្គម។

    វីដេអូ​នេះ បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់​លាន​លើក។ អ្នក​ចូល​មើល​ជាច្រើន​ឆ្ងល់​ថា ហេតុអ្វី​យន្តហោះ​អាច​ហោះ​ក្បែរ​នារី​រូបនេះ​បាន​យ៉ាង​ដូច្នេះ។ ក្រុមហ៊ុន Emirates បាន​ចូលមក​បកស្រាយ​ថា ថា​ពិត យន្តហោះ​នេះ ហោះ​ឆ្ងាយ​ពី​នាង​រហូតដល់ ៨០០ ម៉ែត្រ ប៉ុន្តែ ដោយសារ​អ្នក​ថត​ស្ថិតនៅ​ជិត នាង Nicole Smith-Ludvik ពេក ទើប​ឃើញ​យន្តហោះ​នៅ​ជិតបង្កើយ​ដូច្នេះ៕

  • មុនពេល​រកបាន​ប្រាក់ ១ លាន​​ដុល្លារ​​អាម៉េរិក ​មហា​សេដ្ឋី ​Warren​ Buffett ​ត្រូវ​​ឆ្លង​កាត់​​ការ​ងារ​​ដំបូង​​ដែល​​ទំនង​ជា​​មិន​អាច​​ក្លាយ​ជា​​មហា​សេដ្ឋី

    មុនពេល​រកបាន​ប្រាក់ ១ លាន​​ដុល្លារ​​អាម៉េរិក ​មហា​សេដ្ឋី ​Warren​ Buffett ​ត្រូវ​​ឆ្លង​កាត់​​ការ​ងារ​​ដំបូង​​ដែល​​ទំនង​ជា​​មិន​អាច​​ក្លាយ​ជា​​មហា​សេដ្ឋី

    ការដែល​បាន​ក្លាយជា​មហាសេដ្ឋី ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះថា អ្នកមាន​ទាំងឡាយ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ធ្វើការ​ឱ្យគេ​យ៉ាង​លំបាក។

    កាលពី​នៅ​ជា​កុមារ មហាសេដ្ឋី​ជនជាតិ​អាម៉េរិក លោក Warren Buffett ធ្លាប់ធ្វើ​ការងារ​ជា​អ្នក​ដឹក​កាសែត​យកទៅ​ជូន​អតិថិជន​ជា​រៀងរាល់​ព្រឹក ដែល​នេះ​គឺជា​ការងារ​ស៊ីឈ្នួល​ដំបូងបង្អស់​របស់គាត់។

    ឪ​ទុក​របស់លោក Buffett គឺជា​ឈ្មួញ​គក់​ជេរ​ភាគហ៊ុន។ កាល​នៅ​តូច លោក Buffett តែងតែ​ទៅ​ជួយ​ធ្វើ​ការងារ​ឪពុក​របស់គាត់។ អាយុ ១១ ឆ្នាំ លោក Buffett បាន​ទិញ​ភាគហ៊ុន​របស់ Cities Service Preferred ក្នុងតម្លៃ ៣៨ ដុល្លារ/ហ៊ុន។ ក្រោយមក នៅ​វ័យ ១៣ ឆ្នាំ លោក​ក៏បាន​ធ្វើ​ការងារ​ដំបូង​របស់ខ្លួន នោះ​គឺ​យក​កាសែត The Washington Post ទៅ​ប្រគល់ឱ្យ​អតិថិជន​ដល់ផ្ទះ។ ការងារ​នេះ​ជួយ​ឱ្យ​លោក​រកបាន ១៧៥ ដុល្លារ/ខែ។

    យោងតាម​សារព័ត៌មាន Forbes មហាសេដ្ឋី Warren Buffett បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ ១១២.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ថ្ងៃទី ២១ មករា ២០២២។

  • ប្រទេស​ជាប់​របង​ជាមួយ កម្ពុជា អនុញ្ញាតឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល ក្នុងការ​ទូទាត់​មួយចំនួន

    ប្រទេស​ជាប់​របង​ជាមួយ កម្ពុជា អនុញ្ញាតឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល ក្នុងការ​ទូទាត់​មួយចំនួន

    ប្រទេស​នេះ ទើបតែ​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន ២ ដែល​ផ្ដល់​សេវា​ទិញដូរ និង​គក់​ជេរ ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ និង​ទ្រព្យសម្បត្តិ​ឌីជីថល​ផ្សេងទៀត សម្រាប់​ប្រជាជន​ក្នុងប្រទេស និង​ក្នុង​តំបន់។

    ជា​ស្ដែង ធនាគារកណ្ដាល​របស់ ប្រទេស​ឡាវ (BOL) បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Lao Digital Assets Exchange (LDX) ដែលជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​រវាង AIF, Phongsupthavy និង Bitqik ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Simuong ផ្ដល់​សេវា​ទូទាត់​ប្រាក់​ឌីជីថល។

    LDX និង Bitqik គឺជា​ក្រុមហ៊ុន​តែ ២ គត់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ រដ្ឋាភិបាល​ឡាវ ត្រូវបាន​អនុញ្ញាតឱ្យ​ផ្ដល់​សេវា​ទូទាត់​ក្នុងការ​ទិញដូរ និង​គក់​ជេរ​ដោយ​ប្រើប្រាស់​ប្រាក់​ឌីជីថល រួម​នឹង​បណ្ដា​ទ្រព្យ​ឌីជីថល​ដទៃទៀត​សម្រាប់​ប្រជាជន​ក្នុងប្រទេស​ឡាង និង​ក្នុង​តំបន់។

    ប្រកាស​មួយ​របស់​ក្រុមហ៊ុន AIF បង្ហាញថា ក្រុមហ៊ុន LDX និង Bitqik គ្រោង​នឹង​ផ្ដល់​សេវាកម្ម​ពេញលេញ​ចាប់ពី​ខែមេសា ២០២២។

    ជាមួយនឹង​ការអនុញ្ញាត​ខាងលើនេះ ក្រុម​អ្នកវិនិយោគ​ក្នុង​វិស័យ​ទ្រព្យ ប្រាក់​ឌីជីថល ដូចជា Bitcoin និង Ethereum ជាដើម នឹងមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​គណនី​ធនាគារ​ក្នុងស្រុក ជំនួស​ឱ្យ​ការពឹង​លើ​តែ​ធនាគារ​បរទេស ឬ​ប័ណ្ណឥណទាន​នៅពេល​ទូទាត់​ប្រាក់​ទៅកាន់​ប្រទេសក្រៅ។

    យោងតាម​សារព័ត៌មាន Xinhua លោក Sonexay Sitphaxay អគ្គនាយក​ធនាគារកណ្ដាល​របស់ ឡាវ បានឱ្យដឹងថា BOL បាន​ចំណាយពេល​យ៉ាងយូរ និង​ធនធានមនុស្ស​ជាច្រើន​សម្រាប់​ការដេញថ្លៃ​ទៅតាម​ច្បាប់​កំណត់៕

  • ហត្ថលេខា​របស់​មហាសេដ្ឋី​អាម៉េរិក Bill Gates បង្កប់អត្ថន័យស្ដីពី «ពិភព​រាសី​រុងរឿង»

    ហត្ថលេខា​របស់​មហាសេដ្ឋី​អាម៉េរិក Bill Gates បង្កប់អត្ថន័យស្ដីពី «ពិភព​រាសី​រុងរឿង»

    របៀប​ចុះហត្ថលេខា​របស់​មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ប្រកបដោយ​ហុងស៊ុយ​ល្អ នាំមក​នូវ​សំណាង​ខ្ពស់។

    មិន​ថា​អក្សរ​សរសេរ ឬ​ស៊ីញេ​នោះទេ គឺ​ដូច​ទៅនឹង​ក្រយៅដៃ៖ ពុំមាន​មនុស្ស ២ នាក់ ដែល​សរសរ ឬ​ចុះហត្ថលេខា​ដូចគ្នា​ទាំងស្រុង​ឡើយ។ ក្រុមអ្នកវិភាគ​ហត្ថលេខា ​អះអាងថា យើង​អាច​យល់បាន​អំពី​ច​រឹត របៀបរបប​ធ្វើការ ឬក៏​ស្ថានភាព​អារម្មណ៍​របស់​មនុស្ស ដោយ​ការ​ពិនិត្យមើល​ទម្រង់​អក្សរ ឬ​ហត្ថលេខា​របស់​ពួកគេ។

    Kathi McKnight និង Elaine Charal គឺជា​មនុស្ស​ល្បីឈ្មោះ​នៅក្នុង​ចំណោម​អ្នកវិភាគ​លើ​ទម្រង់​អក្សរ​សរសេរ​ដោយ​ដៃ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន ពួកគេ​ក៏បាន​វិភាគ​ហត្ថលេខា​របស់​មហាសេដ្ឋី Bill Gates។

    ខាងក្រោម​នេះ​គឺជា​ការយល់ឃើញ​របស់​ពួកគេ​ចំពោះ​ស៊ីញេ របស់​មហាសេដ្ឋី​លំដាប់​ទី ៤ ក្នុង​ពិភពលោក៖

    McKnight៖ «សញ្ញា​គូស​ទទឹង​អក្សរ «T» នៅក្នុង​ហត្ថលេខា​របស់គាត់ (Bill Gates) ត្រូវបាន​សរសេរ​យ៉ាង​មាន​សណ្ដាប់ធ្នាប់ និង​ដាច់ខាត។ ប្រការនេះ​បង្ហាញថា គាត់​គឺជា​មនុស្ស​ដែលមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់។ ប៉ុន្តែ ផ្នែក​ដែល​មិន​ជាប់​គ្នា​នៅលើ​អក្សរ «T» ក៏​បង្ហាញថា មាន «ភាព​រសើប​ខ្លាំង» ជាមួយនឹង​ការរិះគន់។ ដូច្នេះ នៅក្នុង​ការចរចា ឬ​ពិភាក្សា​ជាមួយ​គាត់ ដៃគូ​ទាំងឡាយ​គួរតែ​ប្រើ​ពាក្យពេចន៍​ឱ្យបាន​សមស្រប​ដើម្បី​ចៀសវាង​ការសង្ស័យថា មានគំនិត​មិនល្អ។

    ទម្រង់​នៃ​អក្សរ «l» ទាំង ២ ស្ដែង​ឱ្យឃើញថា គាត់​មិនមែនជា​មនុស្ស​មមើ​មមៃ។ គ្រប់យ៉ាង​ត្រូវបាន​គាត់​ពិនិត្យ​យ៉ាង​ជាក់ស្ដែង»។

    អ្នក​ទំនងជា​មិនបាន​ដឹងថា លោក Bill Gates មាន​ហត្ថលេខា​ដល់​ទៅ ។ ខាងក្រោម​នេះ​គឺជា​ការយល់ឃើញ​របស់​អ្នកវិភាគ ចំពោះ​ស៊ីញេ​ទី ២ របស់គាត់៖

    McKnight៖ ហត្ថលេខា​ណាក៏ដោយ ដែល​ត្រូវបាន​សរសេរ​ឈ្មោះ​ពេញ ដូច​ក្នុង​ស៊ីញេ​នេះ គឺ​សុទ្ធតែ​បង្ហាញថា ម្ចាស់​ហត្ថលេខា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ស្ដង់ដា​រួម។ ទម្រង់​អក្សរ «S» បញ្ជាក់ថា គាត់​ពិត​ជាមាន​មោទកភាព​លើ​ខ្លួនឯង និង​មាន​ថាមពល​ប្រមូលផ្ដុំ​ខ្លាំងក្លា​បំផុត»។

    ចំណែក​អ្នកវិភាគ Charal យល់ថា៖ «ហត្ថលេខា​ទាំង ២ របស់ Bill Gates សុទ្ធតែ​ងាយស្រួល​អាន និង​ដឹងបាន។ ប្រការនេះ​បញ្ជាក់ថា គាត់​ជាម​នុស្ស​ស្មោះត្រង់។ ទន្ទឹមនឹងនេះ វា​ក៏​បង្ហាញថា គាត់​តែងតែ​កំណត់​គោលដៅ និង​ការរំពឹងទុក​ខ្ពស់។ ទាំង ២ នេះ មើលទៅ​សុទ្ធតែ​ប្រាកដប្រជា ដែល​បញ្ជាក់ថា គាត់​ជាម​នុស្ស​ប្រកាន់ខ្ជាប់។ ក្រៅពីនេះ ហត្ថលេខា​ដែល​ពេញលេញ ស្ដែង​ឱ្យឃើញថា គាត់​ជាម​នុស្ស​ប្រឹងប្រែង ព្យាយាម ក៏ដូចជា​ការដែល​តែងតែ​ស្វែងរក​វិធី​ដើម្បី​ឈានដល់​គោលដៅ​​ដែល​បាន​កំណត់៕