ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ១១៧ នាក់ មានករណីឆ្លងក្នុងសហគមន៍ ១០៨ នាក់ និងអ្នកដំណើរពីបរទេស ៩ នាក់ ដែលទាំងអស់សុទ្ធតែជាករណីអូមីក្រុង។


ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ១១៧ នាក់ មានករណីឆ្លងក្នុងសហគមន៍ ១០៨ នាក់ និងអ្នកដំណើរពីបរទេស ៩ នាក់ ដែលទាំងអស់សុទ្ធតែជាករណីអូមីក្រុង។


ក្រសួងការពារជាតិអ៊ុយក្រែន ប្រកាសថា បានបាត់បង់សិទ្ធិជា «បណ្ដោះអាសន្ន» ចំពោះការគ្រប់គ្រងសមុទ្រ Azov នៅពេល កងទ័ពរុស្ស៊ី ឡោមព័ទ្ធជុំវិញកំពង់ផែ Mariupol នៅតំបន់ឆ្នេរសមុទ្រនេះ។
កងកម្លាំងរុស្ស៊ី បានជោគជ័យមួយផ្នែកនៅតំបន់ Donetsk និងបិទផ្លូវទៅកាន់សមុទ្រ Azov របស់ អ៊ុយក្រែន» ក្រសួងការពារជាតិអ៊ុយក្រែន ប្រកាសកាលពីយប់ថ្ងៃទី ១៨ មីនាដូច្នេះ។
បើសិនជាបាត់បង់សិទ្ធិគ្រប់គ្រងឆ្នេរសមុទ្រ នោះកងទ័ពអ៊ុយក្រែន នៅ ទីក្រុង Mariupol នឹងទំនងជាត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីខាងក្រៅ នៅពេល កងទ័ពរុស្ស៊ី ឡោមព័ទ្ធនៅលើដីគោកទាំង ៣ ទិស។

រុស្ស៊ី ក្នុងថ្ងៃដដែល ក៏បានបញ្ជាក់ថា ពួកគេកំពុងឡោមព័ទ្ធជុំវិញទីក្រុងកំពង់ផែ Mariupol ជាទីដែលផ្ទះសំបែងប្រមាណ ៨០% បានខូចខាតក្រោយការប្រយុទ្ធគ្នារយៈពេលជិត ៣ សប្ដាហ៍។ កងទ័ពរុស្ស៊ី ចាប់ផ្ដើមឡោមព័ទ្ធ Mariupol តាំងពីថ្ងៃទី ១ មីនា។
ក្រុមមន្ត្រីអ៊ុយក្រែន ឱ្យដឹងថា ប្រជាជនស៊ីវិលជាង ២,៥០០ នាក់នៅ Mariupol បានស្លាប់ គិតត្រឹមថ្ងៃទី ១៥ មីនា ចំណែកមនុស្សប្រហែល ៣០,០០០ នាក់ ត្រូវបានឈ្លៀសចេញពីតំបន់ប្រយុទ្ធ ខណៈរាប់សែននាក់កំពុងជាប់គាំងក្នុងការវាយប្រហាររបស់ រុស្ស៊ី នៅពេលដែលតំបន់នេះ កំពុងដាច់ភ្លើង ទឹក និងប្រព័ន្ធកម្ដៅ។

ក្រុមហ៊ុនប្រេងឥណ្ឌា បានទិញប្រេង ៣ លានធុងពី រុស្ស៊ី ដើម្បីធានាដល់តម្រូវការផ្នែកថាមពល បើទោះជារងសម្ពាធពីបណ្ដាប្រទេសនៅបស្ចិមលោក។
មន្ត្រីរដ្ឋាភិបាលមួយរូបរបស់ ឥណ្ឌា សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី ១៨ មីនា បានទទួលស្គាល់ព័ត៌មានខាងលើ និងឱ្យដឹងថា ទីក្រុងញូវដែលី មិនដាក់ទណ្ឌកម្មលើសកម្មភាពទិញប្រេង។ មន្ត្រីរូបនេះ អះអាងថា ឥណ្ឌា នឹងទិញប្រេងពី រុស្ស៊ី ថែមទៀត បើទោះជាមានប្រតិកម្មពី សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅលោកខាងលិច។
សហរដ្ឋអាម៉េរិក និង អង់គ្លេស រួមនឹងសម្ព័ន្ធមិត្ត កំពុងជំរុញឱ្យ ឥណ្ឌា បដិសេធការទិញប្រេង និងឧស្ម័នរបស់ រុស្ស៊ី ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់ប្រទេសនេះនៅ អ៊ុយក្រែន។ សារព័ត៌មានឥណ្ឌា ចេញផ្សាយថា រុស្ស៊ី កំពុងបញ្ចុះតម្លៃប្រេងទាបជាង ២០% ធៀបនឹងតម្លៃស្ដង់ដានៅទូទាំងសកលលោក។
ឥណ្ឌា ជាប្រទេសដែលនាំចូលប្រេង ៨៥% ក្នុងចំណោមបរិមាណប្រេងដែលប្រើប្រាស់ក្នុងស្រុកសរុប។ តម្រូវការប្រេងរបស់ប្រទេសនេះ គ្រោងនឹងកើន ៨.២% ក្នុងឆ្នាំ ២០២២ ឡើងដល់ ៥.១៥ លានធុង/ថ្ងៃ នៅពេលសេដ្ឋកិច្ចងើបឡើងវិញក្រោយវិបត្តិកូវីដ-១។

ប្រធានាធិបតីតួកគី បានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធស្ពាន Canakkale ១៩១៥ ដែលប្រើប្រាស់ទុនវិនិយោគ ២.៨ ពាន់លានដុល្លារអាម៉េរិក ឆ្លងកាត់ច្រកសមុទ្រ Dardanelles ដែលខណ្ឌចែក ទ្វីបអាស៊ី និង ទ្វីបអឺរ៉ុប។
ស្ពាន Canakkale ១៩១៥ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៨ មីនា ត្រូវបានសាងសង់ដោយបណ្ដាក្រុមហ៊ុនតួកគី និង កូរ៉េខាងត្បូង។ ការសម្ពោធស្ពាននេះ ត្រូវបានធ្វើឡើងក្នុងឱកាសខួបទិវាជ័យជំនះរបស់កងទ័ពជើងទឹកចក្រភពអូតូម៉ង់ (Ottoman) លើ កងទ័ពអង់គ្លេស និង បារាំង នៅ Dardanelles ក្នុងសង្គ្រាមលោកលើកទីមួយ។
ស្ពាននេះត្រូវបានចាត់ទុកថាជាគម្រោងសំខាន់មួយដែលបង្ហាញអំពីសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ តួកគី ក្នុងអំឡុង ២ ទស្សវត្តន៍កន្លងមកនេះ។

ស្ពាន Canakkale ១៩១៥ ត្រូវបានសម្ពោធបើកការដ្ឋានកាលពីខែមីនា ២០១៧ ដោយប្រើប្រាស់កម្មករជាង ៥,០០០ នាក់។ នេះគឺជាស្ពានទី ៤ ដែលភ្ជាប់ឆ្នេររបស់ ទ្វីបអាស៊ី និងឆ្នេររបស់ ទ្វីបអឺរ៉ុប នៅ តួកគី។
ស្ពាន Canakkale ១៩១៥ ដែលមានសសរទ្រូងកម្ពស់ ៣១៨ ម៉ែត្រនេះ មានបណ្ដោយ ៤.៦ គីឡូម៉ែត្រ។
មុនពេលដាក់ឱ្យប្រើប្រាស់ស្ពាននេះ មធ្យោបាយទាំងឡាយដែលធ្វើដំណើររាង Anatolia និង ឧបទ្វីប Gallipoli ត្រូវចំណាយពេល ១ ម៉ោង ដោយជិះស្រឡាងឆ្លងកាត់ច្រកសមុទ្រ Dardanelles និងត្រូវរង់ចាំរយៈពេលប្រហែល ៥ ម៉ោង។ ប៉ុន្តែ ដោយមានស្ពានថ្មីនេះ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Dardanelles បច្ចុប្បន្នចំណាយពេលតែ ប្រហែល ៦ នាទីប៉ុណ្ណោះ៕

មានកិច្ចព្រមព្រៀងជាច្រើនដែលហាមប្រទេសទី ៣ បញ្ជូនប្រព័ន្ធការពារដែនអាកាស S-៣០០ ទៅឱ្យ អ៊ុយក្រែន ហើយការដឹកជញ្ជូនអាវុធទៅឱ្យ អ៊ុយក្រែន ត្រូវបានចាត់ទុកថាជា គោលដៅស្របច្បាប់ នេះបើតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
«មនុស្សមួយចំនួនជឿថា អាចស្នើឱ្យបណ្ដាប្រទេសដែលជាសមាជិករបស់ ណាតូ ផ្ទេរប្រព័ន្ធការពារដែនអាកាសកាលពី ជំនាន់សូវៀត ក្នុងជួរកងទ័ពរបស់ពួកគេ។ ខ្ញុំចង់រំលឹកដល់បណ្ដាប្រទេសដែលកំពុងពិចារណាដល់គំនិតនេះថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល និងកិច្ចសន្យាអមជាមួយលក្ខខណ្ឌបញ្ជាក់អំពីភាគីទី ៣ ដែលក្នុងនោះ មិនអនុញ្ញាតឱ្យពួកគេផ្ទេរអាវុធទៅឱ្យប្រទេសទី ៣» រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់សារព័ត៌មានរុស្ស៊ី និងត្រូវបានចុះផ្សាយកាលពីថ្ងៃទី ១៨ មីនា។
ការបញ្ជាក់ខាងលើនេះត្រូវបានលើកឡើង ១ ថ្ងៃ បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី Jaroslav Nad ឱ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-៣០០ ទៅឱ្យ អ៊ុយក្រែន បើសិន ណាតូ ដោះដូរអាវុធផ្សេងមកឱ្យខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី កាលពីថ្ងៃទី ១៦ មីនា បានថ្លែងនៅចំពោះមុខសភាអាម៉េរិក ថា ប្រទេសរបស់លោក ត្រូវការប្រព័ន្ធ S-៣០។ ក្រោយមក ប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសអំពីកញ្ចប់ជំនួយផ្នែកសន្តិសុខបន្ថែម ៨០០ លានដុល្លារ ដល់ អ៊ុយក្រែន ក្នុងនោះមាន មីស៊ីល Stinger ៨០០ ដើម, យន្តហោះបំពាក់អាវុធគ្មានមនុស្សបើក Switchblade ១០០ គ្រឿង, អាវុធប្រឆាំងរថក្រោះ ៩,០០០ ឈុត, កាំភ្លើងសម្រាប់ទាហានថ្មើរជើង ៧,០០០ ដើម, គ្រាប់កាំភ្លើង ២០ លានគ្រាប់ រួមនឹងអាវការពារគ្រាប់ ២៥,០០០ ឈុត និងមួកដែកផងដែរ។

ជំងឺរាតត្បាតសកលកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាម៉េរិក ប៉ុន្តែ ប្រការដែលគួរឱ្យភ្ញាក់ផ្អើលគឺថា កាលពីឆ្នាំកន្លង អាម៉េរិក បែរជាមានមនុស្ស ១ លាននាក់ បានក្លាយជាសេដ្ឋី។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Spectrem Group ដែលបានប្រកាសកាលពីថ្ងៃទី ១៧ មីនា តួលេខជនជាតិអាម៉េរិក ដែលមានទ្រព្យអាចវិនិយោគចាប់ពី ១ លានដុល្លារឡើងទៅ បានកើនឡើងជាង ១០% ពោលគឺពី ១៣.៣ លាននាក់កាលពីឆ្នាំ ២០២០ ឡើងដល់ ១៤.៦ លាននាក់ កាលពីឆ្នាំ ២០២១។
Spectrem Group ឱ្យដឹងថា ចំនួនប្រជាជនអាម៉េរិក ដែលមានប្រាក់ចំណូលពី ២៥ លានដុល្លារឡើងទៅ កើន ១៨% ពោលគឺពី ២១៤,០០០ នាក់ កាលពីឆ្នាំ ២០២០ ឡើងដល់ ២៥២,០០០ នាក់ ក្នុងឆ្នាំ ២០២។ ចំណែក ចំនួនមនុស្សដែលមានចំណូលពី ១០០,០០០ ដុល្លារ ដល់ ១ លានដុល្លារ គឺកើនឡើងតែ ២% ប៉ុណ្ណោះ។
ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ថា ទីផ្សារមូលបត្រគឺជាកត្តាសំខាន់ដែលបង្កើតទ្រព្យបានច្រើនជាងគេបង្អស់សម្រាប់ក្រុមអ្នកមានក្នុងឆ្នាំកន្លង។ បើទោះជាប្រឈមនឹង កូវីដ-១៩ សេដ្ឋកិច្ចអាម៉េរិក បានចាប់ផ្ដើមឈានដល់ដំណាក់កាលងើបឡើងវិញ ក្រោយពីបានរងឥទ្ធិពលពីវិបត្តិសុខភាពនេះ។

អាវការពារគ្រាប់ជាង ៤០០ អាវ ដែលកងកម្លាំងប៉ូលិសអាម៉េរិក បរិច្ចាគឱ្យ អ៊ុយក្រែន ត្រូវបានគេលួចពីឃ្លាំងមួយកន្លែងនៅ Manhattan នាទីក្រុង New York។
យោងតាមស្ថានីយផ្សព្វផ្សាយ Sputnik (រុស្ស៊ី) ការិយាល័យប៉ូលិសទីក្រុង New York ឱ្យដឹងថា អាវក្រោះមួយទឹកដែលជាការបរិច្ចាគរបស់ប៉ូលិសក្នុងតំបន់ ត្រូវបានគេលួចពីការិយាល័យគណៈកម្មការសភាអ៊ុយក្រែន របស់ អាម៉េរិក ដែលជាស្ថាប័នតំណាងឱ្យជនជាតិអ៊ុយក្រែន ដើមកំណើតអាម៉េរិក និងសម្ព័ន្ធស្ត្រីជាតិអ៊ុយក្រែន របស់ សហរដ្ឋអាម៉េរិក។
វីដេអូដែលថតពីកាមេរ៉ានៅក្បែរកន្លែងកើតហេតុបង្ហាញថា មានរថយន្តដឹកទំនិញ ៣ គ្រឿង បានសម្រុកចូលអគាររបស់គណៈកម្មការសភាអ៊ុយក្រែន ក្នុងរយៈពេល ៣ ម៉ោង។ មនុស្សមួយចំនួនបានចេញពីរថយន្ត លើកធុងដាក់អាវក្រោះឡើងរថយន្ត រួចក៏ចាកចេញទៅបាត់។
ថ្វីបើប៉ូលិសនៅ New York ឈប់ប្រើប្រាស់អាវការពារគ្រាប់ទាំងនេះ ប៉ុន្តែ វានៅតែមានប្រសិទ្ធភាព។ ពួកគេបានត្រៀមបញ្ជូនអាវទាំងនេះទៅឱ្យក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកមនុស្សធម៌ដែលកំពុងជួយដល់ អ៊ុយក្រែន។

យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើនដែលបានតម្រង់ជួររង់ចាំដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។

ដោយរង់ចាំ ហាងបើកលក់នៅម៉ោង 09:00ព្រឹក ថ្ងៃសុក្រទី18 ខែមីនា, អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង 8:00ព្រឹក។ តារាបង្ហាញម៉ូតទាំងអស់ក៏រីករាយផងដែរក្នុងការទិញទំនិញបណ្ដុំទៅដោយម៉ូដជាច្រើន និងចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាពពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1 ។

លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជានិងប្រទេសថៃរបស់ H&M បាននិយាយថា “វាពិតជារីករាយ និងរំភើបចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនដែលកំពុងរង់ចាំការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយ និរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត” ។





អ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។

របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី18 ខែមីនា មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជួនពរ, និងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេសកម្ពុជានិង ប្រទេសថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia។

ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។

ដើម្បីអបអរសាទរនៃការបើកសម្ភោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសម្លៀកបំពាក់ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ 3ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕

(សិង្ហបុរី)-ក្រុមអ្នកវិទ្យាសាស្ត្រប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang បានរកឃើញវិធីផលិតក្រណាត់មួយប្រភេទដែលអាចស្ដាប់ឮសំឡេង និងបង្កើតសំឡេង។
សម្លៀកបំពាក់ដែលធ្វើអំពីក្រណាត់ដែលអាចស្ដាប់ឮសំឡេង អាចប្រើប្រាស់ក្នុងការតានចង្វាក់បេះដូង ឬចង្វាក់ដង្ហើមទៅតាមពេលវេលាជាក់ស្ដែង ដោយយោងទៅតាមភាពញាប់ញ័រនៅលើស្បែក។ ដូច្នេះ អ្នកប្រើប្រាស់សម្លៀកបំពាក់ដែលមានសាច់ក្រណាត់ប្រភេទនេះ អាចទទួលទូរស័ព្ទ និងទាក់ទងគ្នាបាន។
ក្រៅពីនេះ ក្រណាត់ថ្មីក៏អាចដើរតួនាទីដូចទៅនឹងឧបករណ៍ជំនួយដល់អ្នកខ្សោយត្រចៀក នៅក្នុងការរកផ្លូវក្នុងបរិយាកាសអ៊ូអរ។
ជាងនេះ បើយោងតាម Wei Yan ជំនួយការរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Nanyang ដែលជាប្រធានក្រុមស្រាវជ្រាវ បានឱ្យដឹងថា សាច់ក្រណាត់របស់ពួកគេ អាចបំពាក់លើសម្បករបស់យានអវកាសដើម្បីតាមដានការប្រមូលផ្ដុំរបស់ធូលីអវកាស ឬប្រើនៅលើអគារដើម្បីស្វែងរកស្នាមប្រេះ ឬប្រហោងដែលកើតឡើងដោយសារសម្ពាធ។ វាក៏អាចត្បាញជាសំណាញ់ដើម្បីតាមដានត្រីនៅឯសមុទ្រ។


(Mrs. Phirum Charkrya, Founder & Owner who is the Executive Director, has been running O’Naomi business for the past 3 years. Mrs. Phirum Chakriya has created a large client following through hard work and dedication. Mrs. Phirum Chakriya, and her talented team, has what it takes to make this venture an extremely successful one. We expect our growing reputation lead to new clients to support our anticipated growth.)
United Pro-Advance (Cambodia) Co., Ltd. (UPA) is the 9th Cambodia country signed in the monopoly distributor on 2019.07.07 that has the exclusive rights distribution O’Naomi natural cosmetic beauty product in Cambodia from Hong Kong.

United Pro-Advance (Cambodia) Co., Ltd. (UPA) held an event called O’Naomi Natural Beauty Activation event at K Mall from Saturday 12th – Sunday 13th March, 2022 with a special 50% off promotion only for those two days.

UPA cooperated and distributed with the partners in Cambodia business continually. At the starting point, UPA researched for 6 months and afterward we’re confidence of O’Naomi cosmetic from H.K. H.K is one of city where people have a standard of living, quality and modern technology. Basically, UPA have decided to choose a part of product which is O’Naomi cosmetic product to do in Cambodia market up to this present time. And also, UPA registered in Commerce of Ministry and recognized by Heath of Ministry.

O’Naomi natural cosmetic product is ISO 9001 international recognized brand and approved by Cambodia’s Ministry of Health and officially certified business operating locally selling international product from Hong Kong, which consist of both skin care and hair care cosmetic product that are natural and utilizing multiple channels of distribution in many provinces and dedicated to consistently providing high customer satisfaction by rendering excellent service, natural quality products at an acceptable price/value relationship.

The list of our satisfied customers are large and 9 out of 10 says that they are satisfied with the quality of our products.
Nourished healthy skin and hair is the prettiest gift of nature, but natural beauty, our skins need additional care, So we want the consumers to find themselves in true peace boosted with feelings from essential natural oil contained in our products.


O’Naomi Highlights & Background:
O’Naomi has been established since 1992, currently it has 30 years period of time, and has many cosmetic products that recognized by Hong Kong government.
GMP factories in Hong Kong & Zhong Shan,China

Ø U-S-A
Ø France
Ø Canada
Ø Europe
Ø China
Ø Hong Kong
Ø Macao
Ø Malaysia
Ø Cambodia
9th Cambodia country signed in the monopoly distributor on 2019, 07, 07
With our products & advantages which are enriched with natural medicine such as Honey herbals Argan oil, fresh milk, cucumber, white bitter, ginger, olive, Aloe Vera, White Michelia and Vitamins …etc. To care the skins and treat the hair.

Shampoo Product

Hair Conditioner Product

Body Wash Product



Hand Wash Product

Hand Gel Product

Facial Product

