Author: សឿន សំណាង

  • ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា អ៊ុយ​ក្រែ​ន នឹង​វាយ​ដណ្ដើមយក​មកវិញ​ទឹកដី​ទាំងអស់​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា អ៊ុយ​ក្រែ​ន នឹង​វាយ​ដណ្ដើមយក​មកវិញ​ទឹកដី​ទាំងអស់​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី សន្យាថា ប្រទេស​នេះ​នឹង​ដណ្ដើមយក​មកវិញ​នូវ​ទឹកដី​ទាំងអស់​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ចូលកាន់​កាប់ ក្នុងនោះ​មាន​ទាំង​តំបន់ Donbass និង ឧបទ្វីប​គ្រី​មៀ (Crimea) ផងដែរ។

    «យើង​មិន​ធ្លាប់បាន​ភ្លេច ហើយក៏​នឹងមិន​បំភ្លេចចោល​ទីក្រុង​ណាមួយ ប្រជា​ជនណាម្នាក់​របស់​យើង​ឡើយ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ក្នុង​សុន្ទរកថា​មួយ កាលពី​ព្រលប់​ថ្ងៃទី ២៨ សីហា។

    «ពេលនេះ Donbass ស្ទើរតែ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់ រុស្ស៊ី។ Donetsk ដែល​ជាទី​មោទកភាព រុងរឿង ក៏ត្រូវ​រង​ការ​បៀតបៀន ព្រោះតែ​ការឈ្លានពាន​របស់ រុស្ស៊ី។ ក៏ប៉ុន្តែ អ៊ុយ​ក្រែ​ន នឹង​ដណ្ដើមយក​មកវិញ។ ប្រាកដជា​បែបនេះ។ ជីវភាព​នឹង​ត្រលប់​មកវិញ។ គុណ​តម្លៃ​របស់ ប្រជាជន Donbass នឹង​ត្រូវបាន​ដណ្ដើម​មកវិញ។ ឱកាស​រស់នៅ​ដោយ​សុវត្ថិភាព និង​សុភមង្គល ក៏​នឹង​វិល​ត្រលប់​មកវិញ» លោក ហ្សេ​ឡែ​ន​ស្គី អះអាង​ដូច្នេះ។

    យោងតាម​លោក ហ្សេ​ឡែ​ន​ស្គី ទង់ជាតិ​អ៊ុយ​ក្រែ​ន នឹង​បង្ហាញខ្លួន​នៅ Donetsk, Gorlovka, Mariupol និង​នៅ​គ្រប់​ទីកន្លែង​ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ កងទ័ព​រុស្ស៊ី។

    ការអះអាង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​លើកឡើង​ក្នុងអំឡុង​ពេលដែល ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ សភា​ជាន់​ទាប​រុស្ស៊ី បានប្រកាស​លក្ខខណ្ឌ​សម្រាប់​ការ​ចរចរ​សន្តិភាព​ជាមួយ អ៊ុយ​ក្រែ​ន។  លោក Leonid Slutsky បាន​បញ្ជាក់ថា ការដែល អ៊ុយ​ក្រែ​ន ចុះចាញ់ និង«មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម» នឹង​ក្លាយជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ការចរចា​សន្តិភាព៕

  • រុស្ស៊ី ថា​នឹង​ចរចរ​រក​សន្តិភាព បើសិន អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ

    រុស្ស៊ី ថា​នឹង​ចរចរ​រក​សន្តិភាព បើសិន អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ

    ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ សភា​ជាន់​ទាប​រុស្ស៊ី បាន​អះអាងថា ការដែល អ៊ុយ​ក្រែ​ន ចុះចាញ់ និង«មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម» នឹង​ក្លាយជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ការចរចា​សន្តិភាព។

    «យើង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ពិនិត្យ​លើ​ដំណើរការ​នៃ​ការចរចា បើសិន​ភាគី​ខាង អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ កាត់បន្ថយ​កម្លាំងប្រដាប់អាវុធ ក៏ដូចជា​មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម​ទាំងស្រុង និង​ជាដាច់ខាត» ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់ សភា​ជាន់​ទាប់​រុស្ស៊ី និង​ជា​ប្រធាន​ក្រុម​ចរចា​ជាមួយ អ៊ុយ​ក្រែ​ន លោក Leonid Slutsky បង្ហោះ​សារ​នៅលើ Telegram កាលពី​ថ្ងៃទី ២៧ សីហា​ដូច្នេះ។

    ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ ថ្មីៗនេះ បានលើកឡើង​នូវ​គោល​ជំ​ហោរ​យ៉ាង​ដាច់អហង្ការ​ស្ដីពី​លក្ខខណ្ឌ​សម្រាប់​ការចរចា។ ទីក្រុង​កៀវ ក្នុង​ខែ​នេះ​បាន​អះអាងថា នឹង​ចូល​តុ​ចរចា ចុះ​ណា​តែ ទីក្រុង​មូ​ស្គូ ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ និង​បរាជ័យ​ក្នុង​សមរភូមិ៕

  • វៀតណាម មាន​គម្រោង​ស្ថាបនា​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន រត់​ពី ហាណូយ ទៅ ហូជីមិញ ចំណាយពេល ៦ ម៉ោង

    វៀតណាម មាន​គម្រោង​ស្ថាបនា​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន រត់​ពី ហាណូយ ទៅ ហូជីមិញ ចំណាយពេល ៦ ម៉ោង

    ក្រសួង​ចរាចរណ៍ និង​ដឹកជញ្ជូន​របស់ វៀតណាម បានស្នើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ប្រទេស​ជប៉ុន។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម ប្រទេស​នេះ​នឹងមាន​ផ្លូវដែក​ល្បឿន​លឿន​ដែល​អាច​ភ្ជាប់​ពី​ភាគ​ខាងជើង ដល់​ភាគខាងត្បូង ដោយ​ចំណាយ​ពេល​ដ៏​ខ្លី​ក្នុងការ​ធ្វើ​ដំណើរ​។

    គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ឧ​ត្ត​រ-ទក្សិណ របស់ វៀតណាម គ្រោង​នឹងត្រូវ​បានដាក់​ឡើងទៅ​កាន់​ការិយាល័យ​​នយោបាយ ដើម្បី​ត្រួតពិនិត្យ និង​ណែនាំ​នៅក្នុង​ខែកញ្ញា​ខាងមុខ។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម នេះ​នឹង​ក្លាយជា​ជំហាន​សំខាន់​សម្រាប់​គម្រោង​ដែល​ប្រកបដោយ​ការលំបាកនេះ។

    សារព័ត៌មាន​វៀតណាម បានឱ្យដឹងថា តាម​គម្រោង ១០ ឆ្នាំ​ទៀត ប្រទេស​នេះ​នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។ ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន គម្រោង​នេះ​កំពុងស្ថិត​នៅក្នុង​តំណាក់កាល​ជជែក​គ្នា និង​មិនទាន់បាន​ជ្រើសរើស​បច្ចេក​វិទ្យា និង​ល្បឿន​កម្រិតណា​នៅឡើយ។

    បើសិន​ជាមាន​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ជប៉ុន នោះគេ​នឹង​ចំណាយ​តែ ៦ ម៉ោង​ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី រដ្ឋធានី​ហាណូយ ទៅកាន់ ទីក្រុង​ហូជីមិញ (ព្រៃនគរ ឬ​សាយ​ហ្ក​ន) ដែល​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ការធ្វើដំណើរ​ទៅ​ព្រលានយន្តហោះ បំពេញបែបបទ និង​ជិះ​យន្តហោះ​ទៅកាន់ ទីក្រុង​ហូជីមិញ ដែល​ត្រូវ​ចំណាយ​ប្រហែល ៥ ម៉ោង​នាបច្ចុប្បន្ន៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២៧ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ២៧ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៩ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៦ ខែ​សីហា ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

     

  • Tesla ជិត​ដល់​ថ្ងៃ​ត្រូវ​បើកហាង​លក់​រថយន្ត​ជា​ផ្លូវការ​នៅ ប្រទេស​ថៃ

    Tesla ជិត​ដល់​ថ្ងៃ​ត្រូវ​បើកហាង​លក់​រថយន្ត​ជា​ផ្លូវការ​នៅ ប្រទេស​ថៃ

    កម្មវិធី​ទូរស័ព្ទ Tesla បង្ហាញខ្លួន​នៅលើ iOS App Store នៅ ប្រទេស​ថៃ ដែល​នេះ​បង្ហាញថា ពេលវេលា​បើក​លក់​រថយន្ត​របស់​ក្រុមហ៊ុន Tesla នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ខិតជិត​មកដល់​ហើយ។

    Tesla ទើបតែ​បន្ថែម iOS App Store ថៃ ទៅក្នុង​បញ្ជី​ស្ដីពី​តំបន់​ដែល​កម្មវិធី​ទូរស័ព្ទ​សម្រាប់​អ្នកប្រើប្រាស់​អាច​ទាញយក​បាន។ កត្តា​នេះ​បង្ហាញថា Tesla បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការបើក​លក់​រថយន្ត​អគ្គិសនី​ទីផ្សារ​របស់ ថៃ បន្ទាប់​ពី​បាន​ត្រៀមខ្លួន​តាំងពី​ដើមឆ្នាំ។

    កម្មវិធី Tesla លើ​ទូរស័ព្ទ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បញ្ជា​រថយន្ត​ពី​ចម្ងាយ និងមានតែ​នៅក្នុង​បណ្ដា​ប្រទេស​ដែល Tesla មាន​តំណាង​​ចែកចាយ​ផ្លូវការ​ប៉ុណ្ណោះ។

    កម្មវិធីទូរស័ព្ទ Tesla បង្ហាញខ្លួននៅលើ iOS App Store នៅ ប្រទេសថៃ

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុន​នោះ​ក៏មាន​ប្រទេសមួយ​ដែលមាន​សាល​តាំង​បង្ហាញ​របស់ Tesla នោះ​គឺ សិង្ហ​បុរី។ ប៉ុន្តែ Showroom នេះ មាន​ចំនួន​តែ ១ កន្លែង​ប៉ុណ្ណោះ ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​និម្មិត​រូប​ច្រើនជាង​ពាណិជ្ជកម្ម។

  • ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel ស្ថាបនា​ជិត​រួចរាល់​ហើយ (វីដេអូ)

    ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel ស្ថាបនា​ជិត​រួចរាល់​ហើយ (វីដេអូ)

    (ឥណ្ឌា)-ការ​ស្ថាបនា​ស្ពាន Chenab ដែលជា​ស្ពាន​ផ្លូវដែក​មាន​ទម្រ​កោង​តែមួយ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​កម្ពស់​ពី​ទឹកទន្លេ​ប្រមាណ ៣៥៩ ម៉ែត្រ ​បច្ចុប្បន្នសម្រេចបាន​ប្រហែល ៩៨%។

    កំណាត់​ចុងក្រោយ​នៃ​ផ្ទៃ​ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel នេះ ត្រូវបាន​ដំឡើង​កាលពី​ថ្ងៃទី ១៣ សីហា។ ស្ពាន Chenab នៅ Kashmir នៃ ប្រទេស​ឥណ្ឌា ខ្ពស់ជាង​តួ Eiffel ប្រហែល ២៩ ម៉ែត្រ។ ស្ពាន​នេះ​មាន​កម្ពស់ ៣៥៩ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ដែល​ស្ថិតនៅ​ខាងក្រោម។

    ស្ពាន Chenab នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នាពេលឆាប់ៗខាងមុខ។ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការតភ្ជាប់​រវាង​តំបន់​នានា​នៅ Kashmir។ Chenab ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ឆ្នាំ ២០០៤ ប៉ុន្តែ សំណង់​នេះ​ត្រូវបាន​ពន្យារពេល​អស់​មួយ​រយៈ។

    ក្រុម​វិស្វករ​ឱ្យដឹងថា ការងារ​ប្រមាណ ៩៨% ត្រូវបានធ្វើ​រួចរាល់ បន្ទាប់ពី​បាន​ដំឡើង​ផ្ទៃ​របស់​ស្ពាន។ ស្ពាន​ដែលមាន​ប្រវែង ១,៣១៥ ម៉ែត្រ​នេះ ស្ថិតក្នុង​ចំណោម​ស្ពាន​ចំនួន ១៦ ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នៅក្នុង​តំបន់ Kashmir។

    ស្ពាន​ផ្លូវដែក Chenab ត្រូវបាន​រចនា​ឡើង​ក្នុង​បំណង​​អាច​ទប់​ទល់នឹង​ខ្យល់​ដែលមាន​ល្បឿន ២៦៦ គីឡូម៉ែត្រ/ម៉ោង ដែល​តែង​កើត​មាន​នៅ​តំបន់​នេះ​៕

  • រថយន្ត​របស់​តារា​សម្ដែង​​ជា​តួអង្គ​ James Bond ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក

    រថយន្ត​របស់​តារា​សម្ដែង​​ជា​តួអង្គ​ James Bond ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក

    នោះ​គឺជា​រថយន្ត​ Aston Martin DB5 ឆ្នាំ ១៩៦៤ ដែល​​​តួអង្គ​ចារបុរស​អង់គ្លេស James Bond (សម្ដែង​ដោយ​លោក​​​ Connery) បាន​បើក​បរ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយចំនួន​ក្នុង​ទសវត្សរ៍ ១៩៦០។

    តួអង្គ James Bond ត្រូវ​បានសម្ដែង​ដោយ​​តារា​សម្ដែង​ជា​ច្រើន​រូប​ និង​បើក​បរ​រថយន្ត​ច្រើន​ប្រភេទ​​នៅ​ក្នុងភាព​យន្ត​​ជាង​ ២០ វគ្គ​របស់​ខ្សែភាព​យន្ត​នេះ​ស្ដីពី​ចារបុរស​ ០០៧ នេះ​។ រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តួអង្គ​ Bond មាន​ដូច​ជា BMW, Bentley, Chevrolets និង Ford។ ក៏ប៉ុន្តែ រថយន្ត​ម៉ាក Aston Martin ឆ្នាំ ១៩៦៤ នៅតែ​ជា​ «Bond car» (រថយន្ត​របស់តួអង្គ Bond) ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​គេ​។

    រថយន្ត​ដែល​ត្រូវ​បាន​យក​មក​លក់​ដេញ​ថ្លៃ​នេះ​គឺជា​រថយន្ត​របស់​អតីត​តារាសម្ដែង​ជនជាតិ​អង់គ្លេស Sean Connery ជា​អ្នក​ដែល​បាន​សម្ដែង​ជា​តួអង្គ James Bond ក្នុង​ ៧ វគ្គ​ នៃ​ខ្សែភាព​យន្ត​ភ្នាក់​ងារ​សម្ងាត់ ០០៧ ចាប់​ពី​ឆ្នាំ ១៩៦២ ដល់ ១៩៨៣​។

    Aston Martin DB5 ឆ្នាំ ១៩៦៤ ពណ៌​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ២.៤ លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​រំពឹង​ទុក​ពី ១.៤ ដល់ ១.៨ លាន​ដុល្លារ​ នៅ​ក្នុង​​ព្រឹត្តិការណ៍​ «សប្ដាហ៍​រថយន្តបុរាណ» ​ប្រចាំ​ឆ្នាំ​​ Monterey ដែល​រៀប​ចំឡើង​នៅ​លើ​ ឧបទ្វីប Monterey របស់​ សហរដ្ឋ​អាម៉េរិក៕

  • Boeing ប្រកាស​ពី​ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង

    Boeing ប្រកាស​ពី​ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង

    ក្រុមហ៊ុន​ផលិត​យន្តហោះ​លំដាប់​កំពូល​ពិភព​លក Boeing កាលពី​ថ្ងៃទី ២៥ សីហា បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​អាច​នឹង​បំពេញបេសកកម្ម​ដឹក​មនុស្ស​ជា​លើកដំបូង​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅក្នុង​ខែកុម្ភៈ ២០២៣។

    ចាប់ពី​ឆ្នាំ ២០២០ អ្នក​អវកាស​អាម៉េរិក អាច​ឡើងទៅ​កាន់ ISS តាមរយៈ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX ប៉ុន្តែ ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) នៅតែ​ចង់​បន្ថែម​ជម្រើស​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ប្រព័ន្ធ​បាញ់​បង្ហោះ​របស់ រុស្ស៊ី។

    ណា​សា កំពុងតែ​សហការ​ជាមួយ Boeing ដើម្បី​អភិវឌ្ឍ «តាក់ស៊ី​អវកាស» ដែល​ត្រូវបាន​ដាក់ឈ្មោះថា Starliner ក្នុង​គោលដៅ​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស ១ លើក/ឆ្នាំ។

    «បច្ចុប្បន្ន យើង​កំពុង​កំណត់​ថ្ងៃ​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ខែកុម្ភៈ ២០២៣» Steve Stich ប្រធាន​កម្មវិធី​ហោះហើរ​ពាណិជ្ជកម្ម​របស់ ណា​សា ឱ្យដឹង​ដូច្នេះ។

    យោងតាម Mark Nappi ប្រធាន​កម្មវិធី Starliner របស់ Boeing បេសកកម្ម​ដឹក​មនុស្ស​ដំបូង​របស់ Starliner ដែលមាន​ឈ្មោះថា CFT នឹង​ដឹក​អ្នក​អវកាស ២ រូប​របស់ សហរដ្ឋ​អាម៉េរិក គឺ Barry Wilmore និង Sunita Williams ឡើងទៅ​កាន់ ISS ហើយ​ក្រោយមក​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​ដោយ​ឆត្រយោង។

    ដូច​ទៅនឹង​ការហោះហើរ​សាកល្បង​គ្មាន​មនុស្ស​បើកបរ​កន្លងមក Starliner នឹង​នៅតែ​ប្រើប្រាស់​រ៉ុក្កែត Atlas V របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​នាំ​មនុស្ស​ឡើងទៅ​កាន់ស្ថានីយអវកាស​អន្តរ​ជាតិ៕

  • តើមេ​ថ្មី​របស់ Facebook មាន​ទ្រព្យ​សម្បត្តិ​​ប៉ុន្មាន​លាន​ដុល្លារ​?

    តើមេ​ថ្មី​របស់ Facebook មាន​ទ្រព្យ​សម្បត្តិ​​ប៉ុន្មាន​លាន​ដុល្លារ​?

    Facebook បានប្រកាស​ជា​ផ្លូវការ​ថា លោក Javier Olivan ដែល​បាន​ចូលមក​ធ្វើការ​នៅ​ក្រុមហ៊ុន Facebook ចាប់តាំងពី​ឆ្នាំ ២០០៧ គឺជា​អ្នក​ដែល​នឹងត្រូវ​ចូលមក​ជំនួស​អ្នកស្រី Sheryl Sandberg ក្នុងការ​គ្រប់គ្រង​តំណែង​ប្រធាន​ប្រតិបត្តិ (COO)។

    ការ​ក្លាយទៅជា​មេដឹកនាំកំពូលៗរបស់​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូច Facebook លោក Javier Olivan ត្រូវបាន​​​តម្រូវឱ្យ​ប្រកាស​ព័ត៌មាន​ជាច្រើន​ដល់​សមត្ថកិច្ច។

    ព័ត៌មាន​ដែល Olivan បានផ្ដល់​ឱ្យ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក ក្នុងនាម​ជា​ប្រធាន​ប្រតិបត្តិ​របស់ Facebook ក៏មាន​ព័ត៌មាន​ទាក់ទង​នឹង​ចំនួន​ភាគហ៊ុន​ដែល​លោក​ទទួលបាន​ក្នុងពេលថ្មីៗបំផុត ហើយ​តួលេខ​នេះ​ជា​​ចំណែក​មួយ​ភាគ​ធំ​នៅក្នុង​ប្រាក់ចំណូល​របស់គាត់។

    ប្រាក់រង្វាន់​ជា​ភាគហ៊ុន​មានកំណត់ (RSU) ថ្មី​បំផុត​ដែល Olivan បានទទួល​គឺ​ខ្ពស់ជាង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន ដោយមាន​តម្លៃ​ជាង ១៦ លាន​ដុល្លារ បើ​គិត​តាម​តម្លៃ​ភាគហ៊ុន ២០០ ដុល្លារ​នៅក្នុង​គ្រា​ដែល​បានទទួល​នោះ។ នេះ​មិនទាន់​និយាយ​ដល់​ប្រាក់ខែ​ និង​ខ្ទង់​ប្រាក់រង្វាន់ផ្សេងៗ។

    លោក Javier Olivan

    ទោះជា​យ៉ាងណាក៏ដោយ Olivan អាច​នឹងមាន​ទ្រព្យ​ច្រើនជាង​នេះ និង​ក្លាយជា​មហា​សេដ្ឋី បើសិន​គាត់​បន្ត​ស្ថិតនៅក្នុង​ក្រុមហ៊ុន Facebook បាន​ច្រើន​ឆ្នាំ​ទៀត។

    និយាយ​អំពី​អ្នកស្រី Sandberg ដែលជា​អតីត COO របស់ Facebook វិញ នៅពេល​ចាក​ចេញពី​តំណែង​ COO អ្នកស្រី​បានក្លាយ​ជាម​ហា​សេដ្ឋិនី​ទៅហើយ តាមរយៈ​ការទទួល និង​លក់​ភាគហ៊ុន Facebook។ អ្នកស្រី​បានធ្វើ​ការឱ្យ Facebook អស់​រយៈពេល ១៤ ឆ្នាំ ដែល​ក្នុងអំឡុង​ពេលនោះ អ្នកស្រី​ទទួលបាន​រង្វាន់ RSU ចំនួន ៤៨ លានហ៊ុន និង​លក់​ស្ទើរតែ​ទាំងអស់​ក្នុងតម្លៃ​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ។ បើទោះជា​បាន​ចាក​ចេញពី​តំណែង COO ប៉ុន្តែ អ្នកស្រី Sandberg នឹង​នៅតែ​ស្ថិត​ក្នុងគណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន៕

  • ជា​មធ្យម ប្រជាជន​វៀតណាម ម្នាក់ ត្រូវ​រែកពុន​បំណុល​សាធារណៈ​ជិត ៤០ លាន​ដុង

    ជា​មធ្យម ប្រជាជន​វៀតណាម ម្នាក់ ត្រូវ​រែកពុន​បំណុល​សាធារណៈ​ជិត ៤០ លាន​ដុង

    ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​គិត​ត្រឹម​ថ្ងៃទី ០១ មករា ២០២២ ដែលមាន​ប្រហែល ៩៨.៥ លាន​នាក់ ខ្ទង់​បំណុល/ចំនួន​ប្រជាជន​វៀតណាម គឺ​ប្រហែល ៣៧ លាន​ដុង។

    យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ដែល​ទើបតែ​ចេញផ្សាយ​នាពេលថ្មីៗនេះ  ខ្ទង់​ប្រាក់​បំណុល​សាធារណៈ​របស់ វៀតណាម ក្នុង​ឆ្នាំ ២០២១ ថយចុះ ៤៣.១% ធៀប​នឹង ៥៥.៩% របស់​ឆ្នាំ ២០២០។ យ៉ាងណាក៏ដោយ វៀតណាម បាន​ចាត់ទុកថា នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​សេដ្ឋកិច្ច។ ខ្ទង់​បំណុល​សាធារណៈ​របស់ វៀតណាម ក៏​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កម្រិត​ពិតាន ៦០%/GDP ដែល​សភា​បានកំណត់។

    ជាមួយនឹង​ទំហំ GDP ៣៦៨ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១ តួលេខ​បំណុល​សាធារណៈ/GDP របស់ វៀតណាម មាន​ប្រមាណ ១៥៨.៦ ពាន់​លាន​ដុល្លារ។ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​គិត​ត្រឹម​ថ្ងៃទី ០១ មករា ២០២២ ដែលមាន​ប្រហែល ៩៨.៥ លាន​នាក់ ខ្ទង់​បំណុល/ចំនួន​ប្រជាជន​វៀតណាម គឺ​ប្រហែល ៣៧ លាន​ដុង។

    ប្រការ​សំខាន់​ជាង​គេ​ដែល វៀតណាម ត្រេកអរ នោះ​គឺថា អត្រា​បំណុល​របស់​រដ្ឋាភិបាល/GDP បាន​ថយចុះ​ច្រើន ពោល​គឺ​ពី ៥១.៧%/GDP ក្នុង​ឆ្នាំ ២០១៧ មក​នៅត្រឹម ៣៩.១%/GDP ក្នុង​ឆ្នាំ ២០២១។ ចំណែក​បំណុល​សាធារណៈផ្សេងៗទៀត​ក៏បាន​ថយចុះ​ផងដែរ៕