ខាងលើគឺ បុត្រចំនួន ៤ អង្គរបស់ អតីតមហាក្សត្រី Elizabeth II គឺមហាក្សត្រ Charles III, ព្រះនាង Anne, ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward រួមនឹងព្រះរាជនត្តា (ចៅ) ២ អង្គ គឺព្រះអង្គម្ចាស់ William និង Harry យាងតាមពីក្រោយព្រះសពអតីតមហាក្សត្រី។
ខាងលើគឺ មហាសីរបស់មហាក្សត្រ Charles (ខាងឆ្វេង) និងព្រះនាង Kate គង់នៅលើរថយន្ត បរតាមពីក្រោយព្រះសពអតីតមហាក្សត្រី Elizabeth II។
ព្រះនាង Sophie (ខាងក្នុង) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់ Edward និងជាបុត្រប្រសារបស់ អតីតមហាក្សត្រី Elizabeth II រួមនឹងអ្នកម្នាង Meghan ភរិយារបស់ព្រះអង្គម្ចាស់ Harry ស្ថិតនៅក្នុងរថយន្ត បរតាមពីក្រោយព្រះសព។
មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតាមដងផ្លូវ The Mall និង Whitehall ដើម្បីជាការសម្ដែងការគោរព និងសោកសៅ។ ពួកគេខ្លះកាន់ទង់ជាតិ ខ្លះទៀតកាន់ផ្កា។
ព្រះទីន័ងតម្កល់ព្រះសព ចតនៅខាងមុខច្រកចូលមហាសាល Westminsterមហាសាល Westminster បើកទ្វារ ២៤ ម៉ោងរៀងរាល់ថ្ងៃ នៅក្នុងអំឡុងពេលតម្កល់ព្រះសពអតីតមហាក្សត្រី Elizabeth II នៅទីនេះ។ ប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឱ្យចូលគោរព សម្ដែងការសោកស្ដាយចាប់ពីម៉ោង ១៧ ថ្ងៃទី ១៤ កញ្ញា ដល់ម៉ោង ០៦ កន្លះ ថ្ងៃទី ១៩ កញ្ញា។ តាមការប៉ាន់ស្មាន មនុស្សរាប់សែននាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលសម្ដែងការគោរពចំពោះអតីតមហាក្សត្រី Elizabeth II។
រាជទាយាទ William និងព្រះនាង Kate រួមនឹងព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan នៅក្នុងរាជពិធីបួងសួងនៅឯ មហាសាល Westminster
ក្នុងរយៈពេលជាង ៧ ទសវត្សរ៍ មហាក្សត្រី Elizabeth II បានដឹកនាំរាជវង្សអង់គ្លេស និងប្រទេសនេះឆ្លងកាត់ដំណាក់កាលលំបាក និងឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រ។
សារព័ត៌មានអង់គ្លេស បានកោតសរសើរថា មហាក្សត្រី Elizabeth II គឺជា «និម្មិតរូបនៃស្ថិរភាព» របស់ប្រទេសជាតិអស់រយៈពេលជាង ៧ ទសវត្សរ៍កន្លង នៅពេលរាជាណាចក្រ និងប្រជាជនត្រូវការបង្អែកផ្នែកស្មារតី ក្នុងគ្រាដែលកើតមានព្រឹត្តិការណ៍អាសន្នធំ៕
Tesla ក៏នឹងដំឡើងប្រព័ន្ធបញ្ចូលថាមពលពិសេសសម្រាប់រថយន្តដឹកទំនិញ Semi អគ្គិសនីរបស់ខ្លួន។ ប្រព័ន្ធនេះនឹងមានខ្សែកាបដែលបញ្ចុះកម្ដៅដោយធាតុរាវ ដើម្បីអនុញ្ញាតឱ្យបញ្ចូលថាមពលបន្ថែមដល់ថ្មខ្នាតធំនៅលើរថយន្ត Tesla Semi ដោយប្រើពេលខ្លី៕
អ្នកនាំពាក្យរងរបស់ប៉ូលិសថៃ លោក Kissana Phathanacharoen និយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ក្រោយពីហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅសាលា Army War College នៃបញ្ជាការហ្វឹកហ្វឺនកងទ័ព ដែលជាផ្នែកមួយក្នុងបណ្ដុំអគារកងទ័ពនៅភាគខាងជើងនៃ រាជធានីបាងកក នេះបើតាម AFP។