ការប្រកួតកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅក្នុងថ្ងៃដំបូងនេះ បានបញ្ចប់ទៅហើយ ជាលទ្ធផល កម្ពុជាបានស្មើជាមួយនឹងក្រុមម្ចាស់ផ្ទះ នៅក្នុងប្រកួតលើកដំបូងរបស់ខ្លួនទល់នឹងក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល 1ទល់នឹង1 ដែលរកបានដោយកីឡាករ កែវ សុផេង នៅនាទីទី41 មុននឹងរបូត 1គ្រាប់វិញនៅចុងតង់ទី2 នៅនាទីទី94។
គួរបញ្ជាក់ដែរថា ម្ចាស់ផ្ទះហ្វីលីពីន បានប្រើគ្រប់វិធីដើម្បីបំបាក់ក្រុមដែលត្រូវជួបជាមួយនឹងខ្លួន ដោយក្នុងនោះក្រុមកម្ពុជា ត្រូវបានម្ចាស់ផ្ទះដាក់ឱ្យឈររង់ចាំនៅព្រលានយន្តហោះអស់រយៈពេល 12ម៉ោង មុននឹងបន្តឱ្យទៅគេងនៅលើកម្រាលព្រំសណ្ឋាគាររហូតដល់អធ្រាត្រទើបបានបន្ទប់សម្រាក ដោយ 1បន្ទប់ដាក់កីឡាករដល់ទៅ 3នាក់។
ការប្រកួតក្នុងពូលជាមួយគ្នានេះដែរ ក្រុមមីយ៉ាន់ម៉ាបានត្រឹមស្មើជាមួយនឹងក្រុមម៉ាឡេស៊ីក្នុងលទ្ធផល 1ទល់នឹង1។ ចំណែកឯពូល B ឯណោះវិញក៏មាន 1ប្រកួតដែរក្នុងថ្ងៃបើកឆាកនេះ ដោយវៀតណាមបានលត់ក្រុមប្រ៊ុយណេ ក្នុងលទ្ធផលទក់សាច់ 8ទល់នឹង០៕


Author: អេបិល

ហ្វីលីពីនបានត្រឹមស្មើកម្ពុជា ទោះបីប្រើគ្រប់វិធីដើម្បីយកប្រៀបក៏ដោយ

ម្ចាស់ផ្ទះហ្វីលីពីនរងការរិះគន់កាន់តែខ្លាំងក្នុងជំនួបបាល់ទាត់ជាមួយកម្ពុជា កាលពីយប់មិញ
ស៊ីហ្គេមលើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីនលើកនេះ ក្រៅពីបញ្ហាកីឡដ្ឋានដែលត្រូវរៀបចំការប្រកួត ស្ថិតនៅក្នុងស្ថានភាពកំពុងសាងសង់ស្ទើរតែទាំងស្រុង លើកលែងតែទីលានបាល់ទាត់ និងកន្លែងទស្សនាហើយនោះ ក្នុងនោះដែរគេសង្កេតឃើញផ្នែកបន្ទប់ទឹកនារីនៅក្នុងកីឡដ្ឋាន Rizal Memorial Stadium ដែលកម្ពុជាត្រូវប្រកួតទល់នឹងម្ចាស់ផ្ទះហ្វីលីពីនកាលពីយប់មិញនេះ ក៏នៅមិនទាន់បានសាងសង់រួចរាល់ហើយដែរ និងថែមទាំងមិនមានទ្វារ ឬអ្វីសម្រាប់ឃាំងឱ្យដាច់ដោយឡែកពីគ្នាទៀតផង។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់បុរសកាលពីយបមិញ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលក្រុមយុវជនអាយុក្រោម 22ឆ្នាំកម្ពុជា ធ្វើបានត្រឹមស្មើនឹងក្រុមអន់បំផុតប្រចាំតំបន់អាស៊ានមួយនេះក្នុងលទ្ធផល 1ទល់នឹង1 ទោះបីជាកម្ពុជាបាននាំមុខក្រុមម្ចាស់ផ្ទះតាំងពីតង់ទី1 ហើយក្តី៕


រយៈពេល 10ខែ ឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូបានជិត 20ម៉ឺនតោន
ទោះបីជាមានការធ្លាក់ចុះនៃតម្លៃ និងឧបសគ្គមួយចំនួនបានកើតឡើងក្នុងវិស័យជ័រកៅស៊ូយ៉ាងណាក៏ដោយ តែផលិតកម្មជ័រកៅស៊ូកម្ពុជាក៏នៅតែបន្តដំណើរទៅមុខ និងមានកំណើនបន្តិចបន្តួចផងដែរ បើប្រៀបធៀបនឹងឆ្នាំកន្លងមក។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល 10ខែ ឆ្នាំ2019 កម្ពុជាបាននាំចេញកៅស៊ូចំនួន 199,975តោន កើនឡើង 24% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018 ដោយទទួលបានចំណូលប្រមាណជាង266លានដុល្លារអាមេរិក។

របាយការណ៍បានបញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូក្នុង10ខែ ឆ្នាំ2019 នេះ មានតម្លៃ1,332ដុល្លារក្នុង 1តោន ធ្លាក់ចុះ2%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជាទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល 10ខែនេះ មានចំនួនប្រមាណជា 266,366,700ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង 26,904តោន ខណៈតម្លៃជ័រកៅស៊ូ ជាមធ្យមក្នុងខែតុលានេះមានតម្លៃ 1,308ដុល្លារក្នុង 1តោន បានកើនឡើង 0.41% បើធៀបនិងខែកន្លងមក។
សូមបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា ធ្លាប់បានព្រមានពីហានិភ័យនៃវិស័យកៅស៊ូរបស់កម្ពុជា (ក្រុមហ៊ុនចម្ការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូ) ក៏ព្រោះតែពិបាកបន្តដំណើរទៅមុខទៀតបាន និងស្នើសុំឱ្យមានអន្តរាគមន៍ពីរាជរដ្ឋាភិបាល។
ដោយហេតុថា ដើម្បីឱ្យវិស័យនេះមានលទ្ធភាពរស់បានសមាគម សូមស្នើរាជរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហាធំៗចំនួន 4 គឺ៖1-ស្នើសុំព្យួរអាករនាំចេញ ដែលកំពុងអនុវត្តបច្ចុប្បន្ន (តម្លៃលក់ជ័រកៅស៊ូពី 1,000 ដល់ 2,000ដុល្លារ កំណត់ឱ្យបង់ 50ដុល្លារក្នុង 1តោន)។ ទី2- ស្នើសុំរួចពន្ធកាត់ទុក ឬពន្ធផ្សេងៗលើការជួលកម្មករម៉ៅការ។ 3-ស្នើសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ចុះបិទបញ្ជី 1ឆ្នាំម្តង និង4-សុំឱ្យជួយពង្រឹងការទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់ជ័រកៅស៊ូ ដែលមិនទាន់កែច្នៃ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្រ ត្រូវបានគេស្រង់សម្តីថា បច្ចុប្បន្នតម្លៃជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិចុះថ្លៃខ្លាំង មកនៅត្រឹមតែជាង1,300ដុល្លារក្នុង 1តោន ខណៈថ្លៃដើមនៃការដាំដុះ និងការកែច្នៃកៅស៊ូក្រែបកម្ពុជា (CSR) ត្រូវចំណាយរហូតដល់ជិត 1,600ដុល្លារក្នុង 1តោន ដូច្នេះធ្វើឱ្យអ្នករកស៊ីលើការដាំដុះ និងកែច្នៃកៅស៊ូនាំចេញ មិនទទួលបានផលចំណេញឡើយ តែកន្លងមកក្រុមហ៊ុនបានបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់រួចមកហើយ ក៏ដូចជាដើម្បីមុខមាត់ក្រុមហ៊ុន ជាពិសេសដើម្បីបន្តលើកស្ទួយវិស័យកសិឧស្សាហកម្មរបស់ជាតិ អ្នកវិនិយោគនៅតែបន្តការខិតខំប្រឹងប្រែងទាំងខាតបង់។
ប្រធានសមាគមរូបនេះបានបញ្ជាក់ថា៖«បន្ថែមលើការលំបាកពីការធ្លាក់ចុះនៃតម្លៃកៅស៊ូ លើទីផ្សារអន្តរជាតិ ការរត់ពន្ធជ័រកៅស៊ូដែលមិនទាន់កែច្នៃពីសំណាក់ឈ្មួញកណ្តាល បានចូលរួមចំណែករុញច្រានឱ្យវិស័យកៅស៊ូកម្ពុជា ប្រឈមនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ»។
សូមបញ្ជាក់ថា រយៈពេលពេញ 1ឆ្នាំ 2018 កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោន ទទួលបានចំណូលជិត 300លានដុល្លារអាមេរិក ដោយជ័រកៅស៊ូកម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសមួយចំនួន រួមមានប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី៕


ផលិតកម្ម B&S Good Day ក្រុងពាលីរឿងភាគថ្មីមួយទៀតហើយមានចំណងជើងថា « ចំណាប់ខ្នាំងកំបាំងស្នេហ៍»
បន្ទាប់ពីក្រុងពាលីរឿង « បេះដូងខ្វះកំដៅ » មិនទាន់បានប៉ុន្មានថ្ងៃផង ខណៈនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នេះ ផលិតកម្ម B&S Good Day បានរៀបចំពិធីក្រុងពាលីរឿងភាគថ្មីមួយទៀតមានចំណងជើងថា « ចំណាប់ខ្នាំងកំបាំងស្នេហ៍» ដែលជាការផលិតសហការជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ រឿងភាគទូរទស្សន៍មួយនេះត្រូវបានគ្រោងចំណាយអស់ជាង ១ សែនដុល្លារ ដែលចុះទៅផ្ដិចយកទេសភាពធម្មជាតិពិតៗនៅខេត្តមណ្ឌលគិរី និងចូលរួមសម្ដែងដោយតារាល្បីៗចាស់ថ្មីជាច្រើនដូចជា លោក ចន សាក់ ជាតួឯកប្រុស និង កញ្ញា ខ្លឹម ស្រីគា ។
លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day បានប្រាប់អ្នកសារព័ត៌មានថា នេះជាភាពយន្តភាគថ្មី ដែលលោកបានចាប់ដៃជាមួយផលិតកម្មចក្រវាឡពេជ្រ ផលិតឱ្យប៉ុស្តិ៍លេខ៥។ ភាពយន្តនេះជាង៧០ភាគរយនៃសាច់រឿង គឺថតនៅខេត្តមណ្ឌលគីរី ដោយសារសាច់រឿងនិយាយពាក់ព័ន្ធនឹងជនជាតិព្នង និងដើម្បីរំលេចទេសភាពស្អាតៗ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅទីនោះផង។ គម្រោងចំណាយទាំងស្រុង អាចឈានដល់១០ម៉ឺនដុល្លារ ដើម្បីឱ្យសាច់រឿងទាំងមូលមានគុណភាពគ្រប់គ្រាន់។ នេះក៏ជារឿងដែលនិយាយពីការសងសឹក ចាប់ខ្លួនមនុស្សដែលខ្លួនចងគំនុំ ប៉ុន្តែចុងក្រោយ បែរជាក្លាយជាស្នេហា។ លោកនឹងសម្រុកថតភាពយន្តនេះ អោយចប់នៅអំឡុងខែ៣ឆ្នាំ២០២០ ហើយនឹងចាក់បណ្ដើរៗនៅអំឡុងខែ៤ លើប៉ុស្តិ៍លេខ៥៕


ស្រីស្អាត ព្រីយ៉ា មានទីផ្សារសិល្បៈខ្ពស់ក្រោយបង្ហាញមុខក្នុងផលិតកម្មធំៗ
ដោយសារស្រីស្អាត ព្រីយ៉ា ជាតារាសម្ដែងកូនកាត់ ដែលមានម្ដាយជាខ្មែរកម្ពុជាក្រោម និងមានឪពុកជាខ្មែរចិន ទើបបានជាតារាសម្ដែងស្រីរូបនេះមានទម្រង់មុខស្អាតប្លែកដូចតារាហុងកុង។ ភាពស្រស់ស្អាតពីធម្មជាតិរបស់នាង បានអំណោយផលដល់ការងារសិល្បៈសព្វថ្ងៃ ទើបធ្វើឱ្យទីផ្សារសិល្បៈនាងចេះតែកើតពីមួយថ្ងៃទៅមួយថ្ងៃដោយមិនទំនេរដៃ។ មួយរយៈចុងក្រោយនេះ គេឃើញនាងបង្ហាញវត្តមានតាមរយៈផលិតកម្មល្បីៗនៅក្នុងស្រុក ដែលសុទ្ធសឹងជាផលិតកម្មធំតែម្ដង ដោយមិនបាត់មុខ។
កញ្ញា ព្រីយ៉ា បានអះអាងថា ក្នុងនាមជាតារាសិល្បៈមួយរូបដែលមានការងារថតសកម្មនៅភ្នំពេញ ប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់នាងរស់នៅឯខេត្តកំពតឯណោះទេ ខណៈដែលម៉ាក់ប៉ារបស់នាង ក៏គ្រាន់តែជាអ្នកចំការ មិនមែនជាអ្នកមានស្ដុកស្ដម្ភ។ នាងមានបងប្អូន7នាក់ ដោយមានបងប្អូនប្រុសតែម្នាក់គត់ តែមិនមែនជាអ្នកសិល្បៈដូចនាងឡើយ។ នាងជាកូនទី3 ដោយបានចូលប្រឡូកការងារសិល្បៈ មិនតិចជាង2ឆ្នាំនោះទេ ដោយគ្រាន់តែមិនទាន់មានឱកាសឱ្យស្គាល់ច្រើន។ កេរ្តិ៍របស់នាងមានការឈានឡើង ក្រោយពីបានស្ម័គ្រចិត្តចូលប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា និងបានចូលរួមសកម្មភាពជាច្រើនជាមួយក្រុមនេះ។
នាងបន្តថា រយៈពេលជាង2ឆ្នាំដែលនាងប្រឡូកសិល្បៈ នាងទើបតែបានឡើងកូដនាពេលចុងក្រោយ ដោយបានទទួលថត3រឿងព្រមគ្នាតែម្ដង ហើយសុទ្ធតែជាភាពយន្តដែលនាងសម្ដែងជាតួធំ។ នាងត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈ ការសម្ដែងក្នុងបទ«កំដរខ្ញុំបន្តិចបានទេ» របស់កញ្ញា សួស វីសា តារាហង្សមាស បទ”ផឹកកាហ្វេ” របស់តារាចម្រៀង នី រតនា បទ”កុំបង្ខំឱ្យបងចេញពីអូន” លោក រ៉ូបឺត និងបទ”បើបងក្បត់អូននរណាទទួលខុសត្រូវ” របស់កញ្ញា លីដា តារាសាន់ដេ។ នៅលើកញ្ចក់ទូរទស្សន៍ My tv ភាពយន្តរឿង ”អំណាចទឹកកប្រាក់” ដែលបញ្ចាំងរាល់ថ្ងៃ ក៏ជួយអោយនាងកាន់តែមានគេស្គាល់ផងដែរ។
តារាសម្ដែង ព្រីយ៉ា ប្រាប់ទៀតថា នាងនឹងប្រឹងពុះពារនៅក្នុងសិល្បៈអោយអស់លទ្ធភាព ដើម្បីអោយកេរ្តិ៍របស់នាងកាន់តែការទទួលស្គាល់។ នាងអាចសម្ដែងបានទាំងតួស៊ិចស៊ី កាចឆ្នាស់ និងតួទឹកភ្នែក ខណៈដែលនាងរីករាយសម្ដែងគ្រប់ទម្រង់សិល្បៈ អោយតែខាងផលិតករតម្រូវ។ យ៉ាងណាមិញ នាងថាប្រសិនបើជាឈុតស៊ិចស៊ីខ្លាំង អមដោយឈុតស្នេហារោលរាលនោះទេ ដើម្បីកអោយកេរ្តិ៍ឈ្មោះខំសាងរលាយបាត់ ដោយសារការរិះគន់៕


ក្រុមតារាបាល់ទាត់តារាមហាហង្សយកឈ្នះ ៧-០ ពីក្រុមពាណិជ្ជករចិន
នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមតារាបាល់ទាត់មហាហង្ស ដែលជាក្រុមពាក់កណ្ដាលអាជីពពីតារាជាច្រើនដួង បានធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពជាមួយក្រុមពាណិជ្ជករចិន។ ក្រោយបញ្ចប់លទ្ធផលក្រុមកម្ពុជា បានយកឈ្នះ ៧-០ ដែលជាលទ្ធផលប្រសើរមួយ។
ក្រោយពីបញ្ចប់ការប្រកួត លោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មានថា នេះជាមោទនភាពរបស់យើង ទោះនេះជាការប្រកួត២ភាគី តែក៏ជាសញ្ញាមួយដកបទពិសោធន៍ថ្មីៗទៀត។ លោកអរគុណដល់ក្រុមតារាមហាហង្ស ដែលសហការគ្នា នាំជោគជ័យ សំខាន់រឹតចំណងមិត្តភាពកម្ពុជា-ចិន ក្រៅពីសុខភាព។
ទន្ទឹមនោះដែរ តារាចម្រៀង ខេម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើក្រុមពាណិជ្ជករចិន ខណៈដែលលោកក៏រកបានមួយគ្រាប់ក្នុងតង់ទី១។ លោកថាក្រុមមហាហង្ស ដែលមានលោក និងតារាៗមួយចំនួនចូលលេង សហការបានល្អយ៉ាងខ្លាំង ទើបទទួលបានជោគជ័យនៅក្នុងការប្រកួតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញលោកក៏ទទួលស្គាល់ថា ក្រុមពាណិជ្ជករចិនក៏មានចំណុចខ្លងមួយចំនួនផងដែរ បើទោះជាការប្រកួតពេញ៩០នាទី មិនបានមួយគ្រាប់៕


យីអ៊ុនឡើង!! តារាសម្ដែង ស្រេង ឈាងឡេង ជោគជ័យទាំងសិល្បៈនិងអាជីពជំនួញ
ក្រោយពីបង្ហាញភាពយន្ដខ្លីបែបអប់រំនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានចំណងជើងថា « មើលងាយ » តារាសម្ដែងវ័យក្មេង ស្រេង ឈាងឡេង ហាក់បីដូចជាឆក់បានប្រជាប្រិយភាពពីមហាជនយ៉ាងគួរកត់សម្គាល់។ តារាប្រុសរូបនេះថ្វីបើប្រលូកសិល្បៈមិនយូរប៉ុន្មានក៏ដោយ លោកតែងតែបង្ហាញវត្តមានតាមរយៈសកម្មភាពលើកស្ទួយវប្បធម៌ និងកិច្ចជួយសង្គមជាដើម ដែលការងារទាំងអស់នេះបានធ្វើឱ្យលោកទាក់ចិត្តស្រឡាញ់ពីមហាជនផងដែរ។ លោកខ្សឹបប្រាប់ឡារ៉ែនថា ប៉ុន្មានខែចុងក្រោយនេះ មិនត្រឹមតែជោគជ័យនៅលើវិស័យសិល្បៈប៉ុណ្ណោះទេ សូម្បីតែមុខជំនួញក៏កាក់កបទន្ទឹមគ្នាតែម្ដង ទើបបានជាលោករីកមុខញញឹមដូចគ្រាប់ជី។
លោក ស្រេង ឈាងឡេង ប្រាប់ថា តាំងពីលោកចូលប្រកួតឈុតបុរាណជាមួយគ្រួសារតារាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ទិវារវប្បធម៌អបអរប្រាសាទសំបូរព្រៃគុក ទីផ្សារសិល្បៈរបស់លោកឈានឡើងគួរឱ្យកត់សម្គាល់ ដោយក្រៅពីខាងផលិតករហង្សមាស និងផលិតករដទៃទាក់ទងឱ្យចូលកម្មវិធីជាហូរហែរ ក៏ត្រូវបានផលិតករមួយពេញចិត្តឱ្យសម្ដែងជាតួឯកក្នុងរឿង”មើលងាយ” ដែលទើបនឹងថតបញ្ចប់ក្ដៅៗផងដែរ។ លោកថាភាពយន្តនោះ នឹងចេញវាយលុកទីផ្សារឆាប់ៗ បន្ទាប់ពីកាត់ត និងរៀបរយរួចរាល់។ យ៉ាងណាមិញ លោកក៏មិនភ្លេចការងារស្នូលគឺមុខរបរពុះដីឡូតិ៍លក់ផងដែរ ដោយទើបតែបានបើកគម្រោងទី១១ នៅភូមិស្រយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ចម្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅផងដែរ។ លោកថាគម្រោងនេះ ទើបតែបើកកាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ តែទទួលបាន ការគាំទ្រតែម្ដង ដោយសារតែទីតាំងអំណោយផល គួបផ្សំនឹងលោកប្រើយុទ្ធសាស្ត្រថែមជូនផ្ទះលម្ហែរកាយអោយមួយអមដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធអោយទាំងស្រុង។ អ៊ីចឹងហើយ ទើបលោកចេះតែមានកម្លាំងចិត្តក្នុងមុខជំនួញពុះដីឡូតិ៍ ជាពិសេសបន្ទាប់ពីទីផ្សារសិល្បៈឈានឡើង គឺអាជីវកម្មមួយនេះ កាន់តែជួយឱ្យលោករីកចំរើន។
លោក ស្រេង ឈាងឡេង ប្រកាសថា នឹងចាប់សិល្បៈទន្ទឹមគ្នានឹងមុខជំនួញ ដោយលោកនឹងទទួលទាំងសម្ដែង ឡើងឆាកច្រៀង និងថតកម្មវិធីផ្សេង ប្រសិនបើមានតម្រូវការបើទោះជាលោករវល់នឹងមុខជំនួញ។ លោកក៏ត្រៀមបោះទុនបើកគម្រោងទី១២ និងពង្រីកគម្រោងទី១១ ដែលមានការគាំទ្រពីដៃគូម្នាក់ទៀត គឺលោក ជា សុផល មួយនេះ ក្នុងពេលបន្តបន្ទាប់ផងដែរ៕


ស្រីស្អាត អ៊ឹង សេងលាប ចូលរួមជាមួយសប្បុរសជនចែកថ្នាំដុសធ្មេញនៅសាលារៀនក្នុងក្រុងបាត់ដំបង
មហាជនជាច្រើនបានស្គាល់កញ្ញា អ៊ឹង សេងលាប ជាអ្នកតំណាងតំណាងក្រុមហ៊ុនថ្នាំដុសធ្មេញ ព្រឹករិសា បានធ្វើការចែកជូនថ្នាំដុសធ្មេញដល់សិស្សនេះដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ ក៏ដូចជាការចូលរួមថែទាំសុខភាពមាត់ធ្មេញរបស់ពួកគាត់ឲ្យបានល្អ មិនមានបញ្ហាធ្មេញ ឬជួយពួកគេមិនឲ្យខកខានមករៀនសូត្រផងដែរ ។ ពិធីនេះបានប្រគល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សចំនួនជាង ៤៤០០នាក់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ស្រីស្អាត អ៊ឹង សេងលាប បានប្រាប់សារព័ត៌មានឡារ៉ែនឱ្យដឹងថា ថ្នាំដុសធ្មេញនេះ ជាថ្នាំដុសធ្មេញឱសថបុរាណមានចំនួនធាតុផ្សំ៣មុខពីប្រទេសបារាំង។ ជួយកម្ចាត់ក្លិនមាត់ កំណកំបោរ កម្ចាត់បាក់តេរី ជួយអោយធ្មេញរឹងមាំ។ យើនមិនត្រឹមតែធ្វើនៅខេត្តបាត់ដំបងនោះទេ គ្រោងរៀបចំបណ្តាកន្លែងផ្សេងៗទៀត តាមទីជនបទកម្សត់ៗបើសិនជាមានឱកាស។ ជា
ពាក់ព័ន្ធនឹងការងារមនុស្សធម៌នេះសិស្សានុសិស្ស បានលើកឡើងថា ពួកគេពិតជាមានការសប្បាយរីករាយ នៅពេលមានសប្បុរសជន បានចែកនូវថ្នាំដុសធ្មេញដល់ពួកគេ ព្រោះវាបានជួយកាត់បន្ថយនូវការចំណាយ លើការទិញថ្នាំដុសធ្មេញ ដែលជាតម្រូវការប្រចាំថ្ងៃ ហើយវាបានជួយថែទាំមាត់ធ្មេញពួកគេផងដែរ ។គួរបញ្ជាក់ថា ពាក់ព័ន្ធវិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានភាពល្អប្រសើរ ទាំងគុណភាពរបស់គ្រូពេទ្យ គ្រឿងបរិក្ខាពេទ្យ និងអគារសម្រាក់ព្យាបាលជាដើម ហើយរាជរដ្ឋាភិបាលក៏បានស្វាគមន៍ផងដែរ ចំពោះរាល់សប្បុរសជន ប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ៕


កម្ពុជាដាក់គម្រោងយក 3ពិន្ទុល្ងាចនេះ និងបន្តឈរលើកំពូលតារាង
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំរបស់កម្ពុជា នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំរបស់ទីម័រខាងកើត នៅក្នុងការប្រកួតទី2 របស់ខ្លួនប្រចាំព្រឹត្តិការណ៏ស៊ីហ្គេមលើកទី30 ឆ្នាំ2019 ដោយនឹងត្រូវធ្វើការប្រកួតនៅវេលាម៉ោង 7ល្ងាចនេះ។
ក្រុមមិនទាន់ចាញ់កម្ពុជា បានឆ្លងកាត់ 1ប្រកួតហើយ ដោយបានស្មើនឹងក្រុមម្ចាស់ផ្ទះក្នុងប្រកួតដំបូងរបស់ខ្លួន។ ការប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវជួបមីយ៉ាន់ម៉ានៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ។
កម្ពុជាកំពុងតែឈរលើកំពូលតារាងពូល A ដោយមាន 1ពិន្ទុស្មើម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះភីលីពីន៕


កម្មការិនីសិប្បកម្មធ្វើធូបម្នាក់នៅខេត្តកោះកុង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់
កោះកុង ៖ កម្មការិនីបម្រើការងារនៅសិប្បកម្មផលិតធូបម្នាក់រស់នៅខេត្តកោះកុង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ណុប សោភា អាយុ៣០ឆ្នាំ ជាកម្មការិនីបម្រើការងារនៅក្នុងសិប្បកម្មផលិតធូប ស្នាក់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់បន្ទប់ជួលស្នាក់នៅស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ណុប សោភា បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អ្នកនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត់ និងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ មានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើត មករស់នៅខេត្តកោះកុង ដោយជួលបន្ទប់គេស្នាក់នៅ និងបម្រើការងារជាកម្មការិនីក្នុងសិប្បកម្មផលិតធូប។

អ្នកនាងបានបន្តទៀតថា ដោយសារតែកត្តាជីវភាពខ្វះខាតខ្លាំង ស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីសម្រាកពីការងារនៅក្នុងសិប្បកម្មផលិតធូប អ្នកនាងតែងឆ្លៀតទៅបម្រើការងារជាអ្នកចាប់ទឹកកក និងរត់តុនៅតាមភោជនីយដ្ឋានពេលយប់ ដើម្បីទទួលបានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ជួល ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ចំនួនមួយដបទុកសម្រាប់ទទួលទាននៅពេលស្រែកទឹកដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នាឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។
អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕
