Author: អេបិល

  • Cambridge​ ​បង្កើត​កម្មវិធី​ ​Christmas​ ​បង្កើន​ភាព​រីករាយ​ ​និង​ថាមពល​ដល់​សិស្សានុសិស្ស​

    Cambridge​ ​បង្កើត​កម្មវិធី​ ​Christmas​ ​បង្កើន​ភាព​រីករាយ​ ​និង​ថាមពល​ដល់​សិស្សានុសិស្ស​

    ​សាលារៀន​ ​Cambridge​ ​International​ ​of​ ​Cambodia​ ​បាន​រៀបចំ​កម្មវិធី​ ​Christmas​ ​ដ៏​រីករាយ​ ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ​ ​ដែល​ជា​តំបន់​ប្រកប​ដោយសក្តានុពល​ ​និង​ជាទី​តាំង​ថ្មី​សម្រាប់​សាខា​ថ្មី​របស់​ខ្លួន​ផង​ដែរ​។​ ​

    ​កម្មវិធី​ ​Christmas​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​បាន​ជួបជុំគ្នា​សប្បាយរីករាយ​ ​និង​មានឱកាស​បញ្ចេញ​សមត្ថភាព​សម្តែង​របស់​ខ្លួន​ឱ្យ​អាណាព្យាបាល​ ​រួម​ទាំង​មនុស្សជា​ច្រើន​ផ្សេងទៀត​បាន​ទស្សនា​ថែមទៀត​ផង​។​ ​ការ​ផ្តល់​ឱកាស​សម្រាប់​ការ​សម្តែង​នេះ​ ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការជំរុញ​ឱ្យ​កុមារ​ជម្នះ​ភាព​ភ័យខ្លាច​ ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់​ ​និង​ថែមទាំង​ជាផ្នែក​មួយ​ដែល​គាំទ្រ​ដល់​ការសិក្សា​របស់​សាលា​ថែមទៀត​ផង​ ​ព្រោះ​កម្មវិធី​សិក្សា​របស់​សាលា​គឺ​ ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការសិក្សា​ ​និង​ភាព​រីករាយ​របស់​សិស្ស​ដើម្បី​ជំរុញ​ការសិក្សា​ឱ្យ​កាន់តែ​ប្រសើរ​។​ ​

    ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​ ​អាណាព្យាបាល​សិស្ស​ ​និង​សម្រាប់​ឆ្នាំនេះ​ក៏​មានការ​ចូលរួម​ពី​សហគមន៍​នៅក្នុង​បុរី​ប៉េង​ ​ហួត​ ​បឹង​ស្នោ​នោះ​ផង​ដែរ​ ​ដែល​អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​ទទួល​បាន​កាដូ​ពីសា​លា​រៀន​ ​Cambridge​ ​ទាំងអស់គ្នា​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ឆ្នាំ2020នេះ​ ​សាលារៀន​ ​Cambridge​ ​International​ ​of​ ​Cambodia​ ​នឹង​បង្កើត​សាខា​ចំនួន​ ​2ទីតាំង​សំ​ខាន់​ៗ​សម្រាប់​ផ្តល់​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព​។​ ​ក្នុង​នោះ​ទីតាំង​ទី1​ ​ស្ថិតនៅ​ក្នុង​បុរី​ប៉េង​ ​ហួត​ ​បឹង​ស្នោ​ ​ដែល​សាខា​នេះ​ជា​សាលា​ដែល​ទិញ​ ​Franchise​ ​ផ្ទាល់​ពី​ប្រទេស​សិង្ហបុរី​ ​ដោយ​ផ្តល់​សេវាកម្ម​មើលថែ​ទាំ​កុមារ​តូច​ ​និង​ថ្នាក់​ត្រៀម​ចូល​សាលារៀន​ ​(​pre​-​school​)​ ​និង​ទីតាំង​ទី2​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​AEON​ ​Mall​ ​ទី1​ ​ដែល​ផ្តល់​សេវា​មើលថែ​កុមារ​តូច​ ​ថ្នាក់​ត្រៀម​ចូល​សាលា​ ​(​pre​-​school​)​ ​ថ្នាក់​បឋមសិក្សា​ ​និង​មធ្យមសិក្សា​៕​ ​


  • ភ្ញៀវ​ទេសចរ​ ​និង​ពលរដ្ឋ​ប្រមាណ​ ​90ម៉ឺន​នាក់​ ​បាន​មក​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​

    ភ្ញៀវ​ទេសចរ​ ​និង​ពលរដ្ឋ​ប្រមាណ​ ​90ម៉ឺន​នាក់​ ​បាន​មក​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​

    ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​ថ្លែង​ថា​ ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ​នៅ​ខេត្ត​ ​កំពត​នា​ពេលនេះ​ ​មាន​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​ ​ប្រមាណ​ ​90ម៉ឺន​នាក់​ ​ខណៈ​បញ្ហា​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​សុវត្ថិភាព​ ​ការរៀបចំ​កម្មវិធី​ ​ឬ​ព្រឹត្តិ​ការណ៍​កម្សាន្ត​នានា​នោះ​ ​ក៏​ ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយរីករាយ​។​

    ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ថ្ងៃទី1​ ​នៃ​ពិធីបុណ្យ​មាន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ​ប្រមាណ​ ​20ម៉ឺន​នាក់​។​ ​ថ្ងៃទី2​ ​នៃ​ពិធីបុណ្យ​ ​ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​នេះ​ជា​ផ្លូវការ​ ​មាន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រមាណ​ ​40ម៉ឺន​នាក់​ ​និង​ថ្ងៃទី3​ ​មាន​ប្រមាណ​ ​30ម៉ឺន​នាក់​ ​សរុប​ប្រមាណ​ ​90ម៉ឺន​នាក់​ ​(​ភ្ញៀវ​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត​មាន​ ​ប្រមាណ​ ​4ម៉ឺន​នាក់​)​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ​6,000នាក់​ ​ពោល​គឺ​ ​លើស​ការ​រំពឹង​ទុក​ទៅទៀត​ ​ខណៈ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ជុំ​ទី1​ ​មាន​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ ​តែ​ ​35ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ​

    ​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី8​ ​ជុំ​ទី2​ ​នា​រាត្រី​ថ្ងៃទី22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​ប្តេជ្ញា​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ឱ្យ​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។​

    ​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ក៏បាន​ផ្ដល់​អនុសាសន៍​ដល់​ភាគី​ពាក់ព័ន្ធ​ ​ឱ្យ​ខិតខំ​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន​ ​ក្នុង​នោះ​សហគមន៍​ទេសចរណ៍​ ​ក៏​ត្រូវ​ខិតខំ​បង្កើត​ផលិត​ផល​ថ្មី​ៗ​ឱ្យ​បាន​ច្រើន​ ​ពោល​គឺជា​ផលិតផល​ដែល​ប្រកបដោយ​គុណភាព​។​ ​ចំណែក​ឯ​ប្រជាពលរដ្ឋ​វិញ​ ​ក៏​សូម​ឱ្យ​ចូលរួម​ថែរក្សា​អនាម័យ​ ​បរិស្ថាន​ ​ផ្តល់​បដិសណ្ឋារ​កិច្ច​ដ៏​ល្អ​ពេញចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ ​ដាច់ខាត​មិន​ត្រូវ​បន្លំ​ ​ឬ​បោកប្រាស់​ភ្ញៀវ​ឱ្យ​សោះ​។​

    ​ឯកឧត្តម​បាន​បន្ត​ថា​ ​«​បុណ្យ​សមុទ្រ​លើក​ទី8​ ​ជុំ​ទី2នេះ​ ​យើង​បានឃើញ​ប្រត្យក្ស​អំពី​ស្មារតី​រួម​គិត​ ​រួម​ធ្វើ​ ​រួម​ទទួលខុសត្រូវ​របស់​គ្រប់​ផ្នែក​ ​គ្រប់​ថ្នាក់​ ​ទាំង​ប្រជាពលរដ្ឋ​ ​ទាំង​សាធារណៈ​ ​និង​ឯក​ ​ជន​»​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​ក៏បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ ​ក៏​ដូច​ ​ជា​ខេត្តកោះកុង​ ​ព្រះសីហនុ​ ​និង​ខេត្ត​កែប​ ​សូម​ត្រៀមខ្លួន​ទទួលការ​អបអរសាទរ​ ​និង​ចូល​រួម​ក្នុង​ព្រិ​ត្តិ​ ​ការណ៍​ប្រណាំង​កង់​អន្តរជាតិ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ4​ ​ដល់​ថ្ងៃទី6​ ​ខែមករា​ ​ឆ្នាំ2020​ ​ខាងមុខ​៕​


  • រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ទុក​ឱ្យ​ក្លិប​ក្រសួងការពារជាតិ​កំណត់​វាសនា​ខ្លួន​ ​នៅ​ឆ្នាំ2020​ ​

    រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ទុក​ឱ្យ​ក្លិប​ក្រសួងការពារជាតិ​កំណត់​វាសនា​ខ្លួន​ ​នៅ​ឆ្នាំ2020​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ត្រូវ​បាន​ក្លិប​ក្រសួងការពារជាតិ​ ​ប្រកាស​ចែកផ្លូវ​សម្រាប់​រដូវ​កាល2020​ ​ខាងមុខនេះ​ ​តែ​នៅ​មិនទាន់​ច្បាស់​អំពី​អនាគត​ក្លិប​ថ្មី​របស់​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​នេះ​នៅឡើយ​ទេ​។​

    ​មកទល់​នឹង​ពេលនេះ​ ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ​ក្លិប​នឹង​ចែកផ្លូវ​ជាមួយ​កីឡាករ​រូប​នេះ​នៅ​រដូវ​កាល2020​ ​ខាងមុខនេះ​ ​តែ​កីឡាករ​រូប​នេះ​កំពុងតែ​មាន​ក្លិប​ធំៗ2​ ​ប្រជែង​គ្នា​ដណ្តើម​យក​រូបគេ​។​ ​ចំពោះ​ក្លិប​ថ្មី​ដែល​កីឡាករ​រូប​នេះ​នឹង​ផ្ទេរ​ទៅលេង​នៅ​រដូវ​កាល​ឆ្នាំ2020ខាងមុខនេះ​ ​គឺ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ឡើយ​ទេ​ ​ដោយសា​ម៉ី​ខ្លួន​បាន​បញ្ជាក់​ថា​ ​គេ​មិនទាន់​សម្រេចចិត្ត​នៅឡើយ​។​

    ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​ដែល​ជា​អតីត​គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ​ ​បាន​កោតសរសើរ​ដល់​កីឡាករ​រូប​នេះ​ថា​៖​ ​«​ ​គាត់​ជា​កីឡាករ​ដែល​ពិបាក​រក​ ​ព្រោះ​ចៀសតែ​ពី​តំណែង​អ្នកចាំទី​ ​គាត់​លេង​បាន​ដោយ​ភាព​ប៉ិនប្រសប់​ទាំងអស់​ ​បើ​ដាក់​គាត់​លេង​ខាងក្រោម​ ​គាត់​ជា​ជញ្ជាំង​ដ៏​រឹងមាំ​ ​បើ​លេង​បម្រើ​ប្រយុទ្ឋ​ ​គាត់​គឺជា​ចរន្ត​នៃ​ការបង្កើត​ឱកាស​ប្រយុទ្ធ​ ​ផ្សារភ្ជាប់​ពីក្រោម​ដល់​លើ​»​៕​

  • វូ​វី​ណាម​កម្ពុជា​ ​បាន​មេដាយ​សរុប​ ​31គ្រឿង​ពី​ការប្រកួត​ជើងឯក​ពិភពលោក​

    វូ​វី​ណាម​កម្ពុជា​ ​បាន​មេដាយ​សរុប​ ​31គ្រឿង​ពី​ការប្រកួត​ជើងឯក​ពិភពលោក​

    ​កម្ពុជា​ ​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រារព្ធ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណាម​ជើងឯក​ពិភពលោក​ ​លើក​ទី6​ ​«​The​ ​6th​ ​WVVF​ ​World​ ​Vovinam​ ​Championships​ ​2019​»​ ​ចាប់តាំងពី​ថ្ងៃទី18​ ​ដល់22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​ដែល​មាន​ប្រទេស​ចូលរួម​សរុប​ ​24ប្រទេស​។​

    ​ក្នុង​នោះ​ដែរ​ ​ក្រោយពី​បញ្ចប់​ការប្រកួត​ ​ម្ចាស់ផ្ទះ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ​31គ្រឿង​ ​ក្នុង​នោះ​មាស9​ ​ប្រាក់10​ ​និង​សំរឹទ្ធ12​ ​ឈរ​លើ​លេខ2​ ​ក្នុងចំណោម​ប្រទេស​ទាំង23​ ​ខណៈ​ដែល​លេខ1​ ​បាន​ទៅលើ​ម្ចាស់​ក្បាច់គុន​ ​វៀតណាម​ ​ហើយ​លេខ3​ ​បាន​ទៅលើ​ប្រទេស​មក​ពី​ទ្វីប​អាហ្វ្រិក​ ​អាល់ហ្សេរី​។​

    ​តាមរយៈ​ជ័យជម្នះ​ដ៏​ល្អ​នេះ​ ​គឺ​ដោយសារតែ​សហព័ន្ធ​មាន​គ្រូ​ល្អ​ៗ​ក្នុង​ការ​បង្ហាត់បង្រៀន​ ​ជាពិសេស​គឺ​បណ្ដុះ​បាន​យុវជន​ថ្នាល​ថ្មី​ៗ​ជាច្រើន​ ​ហើយ​រឹតតែ​អស្ចារ្យ​ទៀត​នោះ​ ​គឺ​ពួកគេ​អាច​រក​ជ័យជម្នះ​ ​អាច​រក​មេដាយ​ក្នុង​ការប្រកួត​នេះ​បាន​ថែមទៀត​ផង​៕​



  • នៅចាំ​អី​ទៀត​…​ស្រូតឡើង​…​!​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​មហា​អស្ចារ្យ​ ​ទិញ​ ​១​ ​ថែម​ ​២​ ​ពី​សាម​សុងGalaxy​ ​S10​|​ ​Note10​ ​សល់​មិនដល់​ ​១០​ ​ថ្ងៃ​ទេ​!​

    នៅចាំ​អី​ទៀត​…​ស្រូតឡើង​…​!​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​មហា​អស្ចារ្យ​ ​ទិញ​ ​១​ ​ថែម​ ​២​ ​ពី​សាម​សុងGalaxy​ ​S10​|​ ​Note10​ ​សល់​មិនដល់​ ​១០​ ​ថ្ងៃ​ទេ​!​

    ​ភ្នំពេញ​ថ្ងៃទី២៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​៖​ ​ឱ្យ​លឿន​ឡើង​!​ ​បើ​គិត​ត្រឹម​ថ្ងៃនេះ​ទៅ​គឺ​សល់​មិនដល់​ ​១០​ ​ថ្ងៃ​នោះ​ទេ​ដែល​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​ធំ​សម្បើម​អស្ចារ្យ​នៃ​ការ​អបអរ​ខួប​គម្រប់​ ​១០​ ​ឆ្នាំ​ ​នៃ​ការផលិត​ ​និង​បញ្ចេញ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​ស៊េរី​ ​S​ ​(​ ​Samsung​ ​Galaxy​ ​S10​,​ ​10​+​)​ ​និង​អធិរាជ​កំពូល​ស្មា​ត​ហ្វូ​នប៊ិ​ក​ស៊េរី​ ​Note​ ​(​ ​Samsung​ ​Galaxy​ ​Note​ ​10​,​ ​10​+​)​ ​ក្នុង​ពិភពលោក​ ​និង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​!​ ​

    ​សូម​បញ្ជាក់​ថា​ក្នុងឱកាសនៃ​ ​Power​ ​of​ ​10​ ​នេះ​រាល់​ការ​ជាវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​S10​ ​និង​ស្តេច​ស្មា​ត​ហ្វូ​នប៊ិ​ក​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​ចាប់ពី​ថ្ងៃទី​ ​០៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​រហូតដល់​ថ្ងៃទី​ ​៣១​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​ថែម​ជូន​ ​Speaker​ ​JBL​ ​Clip3​ ​មួយ​គ្រឿង​ ​+​ ​Wireless​ ​Power​ ​Bank​ ​មួយ​គ្រឿង​ទៀត​ ​ភ្លាម​ៗ​តែម្តង​!​ ​សរុបទៅ​ចំណាយ​តិច​ប៉ុន្តែ​បាន​មកវិញ​ដល់ទៅ​ ​៣​!​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Power​ ​of​ ​10​ ​គឺ​សំដៅ​ទៅលើ​ខួប​គម្រប់​ ​១០​ ​ឆ្នាំ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​,​ ​ការ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​10​ ​ដំបូង​គេ​,​ ​និង​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​S10​,​ ​Note​ ​10​ ​ផង​ដែរ​!​ ​ដូច្នេះ​កុំ​រង់ចាំ​ទៀត​អី​!​ ​អ្នក​ទាំងអស់គ្នា​អាច​ទិញ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ខ្លួនឯង​ក៏បាន​ ​ឬ​សម្រាប់​ក្រុម​គ្រួសារ​ ​ឬ​មនុស្សជា​ទីស្រឡាញ់​ក៏បាន​!​ ​សូមកុំ​ឱ្យ​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​កន្លង​ផុត​ពី​ដៃ​ឱ្យ​សោះ​!​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​តាម​ហាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ទាំងអស់​ទូទាំង​ប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖​ ​1800​ ​203​ ​232​ ​!​!​


  • កញ្ញា ឌួង ហ្សូរីដា ដឹកនាំមិត្តសិល្បករយកអំណោយ និងទឹកប្រាក់ជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា

    កញ្ញា ឌួង ហ្សូរីដា ដឹកនាំមិត្តសិល្បករយកអំណោយ និងទឹកប្រាក់ជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា

    នៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2019 នេះ កញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី ឌួង ហ្សូរីម៉ា ព្រមទាំងមិត្តសិល្បករដែលមកពីក្រុមបង្ហាញម៉ូដ Cambodia Super Model និងក្រុមសិល្បករគ្រួសារតារាកម្ពុជា បានចូលរួមចែករំលែកក្ដីស្រលាញ់ និង ប្រគល់អំណោយជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា។

    ជាមួយការប្រឹង​ប្រែងរកថវិកាយកទៅប្រគល់ជូនអង្គការមួយនេះ កញ្ញា ឌួង ហ្សូរីដា បានប្រាប់ឡារ៉ែនថា នាងបានអំពាវនាវដល់សប្បុរសជនឱ្យបរិច្ចាគថវិកាជួយសាងសង់បន្ទប់ទឹក និងផ្ដល់ជាអង្ករ គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ ដើម្បីទៅទ្រទ្រង់ដល់អង្គការមួយនេះ ក្នុងនាមដែលនាងគឺជាទូតសុច្ឆន្ទៈ និង ចង់ឱ្យក្មេងៗទាំងនោះ មិនមានអារម្មណ៍ឯកោ។ កញ្ញាថា ក្មេងៗទាំងនោះពិតជាគួរឱ្យអាណិតណាស់ ដោយត្រូវដឹងក្ដីជាមួយនឹងស្មារតីមិនប្រក្រតី និងកាយសម្បទាមិនពេញលេញ ដែលត្រូវបានគេចាត់ទុកថាជាជនពិការដែរ។ នាងថាជំនួយ និងអំណោយដែលបានដឹកនាំយកទៅចាត់ចែងនោះមួយភាគធំបានពីលោកអគ្គនាយកបុរី វីអាយភី និង លោកស្រី និង មួយចំនួនបានពីការបរិច្ចាគពីក្រុមហ៊ុនរបស់នាង និង ពីសប្បុរសជនផ្សេងទៀត។ នាងបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសសិល្បកររបស់គ្រួសារតារាកម្ពុជា ដែលបានចំណាយពេលមកបង្កើតបរិយាសឱ្យក្មេងៗ បានសប្បាយរីករាយ និង ស្គាល់ពីភាពកក់ក្ដៅ។

    ជាមួយគ្នានោះដែរ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានផ្ដល់សម្ភាសប្រាប់ឡារ៉ែនថា ដើម្បីបំផុសឱ្យមានការយកចិត្តទុកដាក់ចំពោះកុមារពិការផ្នែកសតិបញ្ញា និង សរីរាង្គ ទើបលោកសម្រេចដឹកនាំសិល្បករជាសមាជិកប្រមាណជាង២០នាក់ឱ្យចូលរួម។ លោកថា ជាសកម្មភាពដែលគ្រួសារតារាកម្ពុជារមែងប្រកាន់ភ្ជាប់ ដើម្បីបំផុសអោយសិល្បករដែលជាសមាជិកឱ្យចែករំលែកក្ដីស្រលាញ់ និងជួយសង្គម។ លោកក៏គម្រោងនឹងចូលរួមក្នុងសកម្មភាពលើកស្ទួយជនពិការបែបនេះឱ្យបានឱ្យកាន់តែច្រើនផងដែរ៕

  • ក្រៅពី​អាជីព​តារាចម្រៀង​និង​អ្នកនិពន្ធ​ ​ម៉ា​និ​ត​ ​ទទួល​តំណែង​ថ្មី​ជា​ទូត​សុឆន្ទៈ​សម្លៀក​បំពាក់​ប្រ៊េ​នកូន​ខ្មែរ​

    ក្រៅពី​អាជីព​តារាចម្រៀង​និង​អ្នកនិពន្ធ​ ​ម៉ា​និ​ត​ ​ទទួល​តំណែង​ថ្មី​ជា​ទូត​សុឆន្ទៈ​សម្លៀក​បំពាក់​ប្រ៊េ​នកូន​ខ្មែរ​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​តារាចម្រៀង​ ​និង​ ​ជា​អ្នកនិពន្ធ​លោក​ ​ម៉ា​និ​ត​ ​ត្រូវ​បាន​ប្រកាស​ក្លាយជា​ ​Brand​ ​Ambassador​ ​ពេញ​រយៈពេល១ឆ្នាំ​របស់​ហាង​លក់​សម្លៀក​បំពាក់​ប្រ៊េ​នអ៊ីកូ​ ដែល​មានគុណ​ភាព​។​ ​ទន្ទឹម​នឹង​ការប្រកាស​នេះ​ ​ក៏​មានការ​បញ្ជាក់​ពី​មូលហេតុ​ផង​ដែរ​ថា​ ​ហេតុអ្វី​ ​ដែល​នាំ​ឱ្យ​តារាចម្រៀង​រូប​នេះ​ ​ត្រូវ​បាន​ជ្រើស​ជា​អ្នកតំណាង​នោះ​។​ ​

    ​លោក​ ​ម៉ា​និ​ត​ ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ ​ដែល​ត្រូវ​បាន​ផលិតផល​ម៉ា​ក​អ៊ីកូ​ជ្រើស​ជា​អ្នកតំណាង​ពេញ​មួយឆ្នាំ​ ​ដោយ​លោក​ប្រកាស​ថា​នឹង​ផលិត​ស្នា​ដៃ​ថ្មី​ៗ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ឱ្យ​ម៉ាក​យីហោ​របស់​ខ្មែរ​មួយ​នេះ​ ​ក្លាយជា​ម៉ាក​យីហោ​ល្បី​មួយ​។​ ​ក្នុង​នោះ​លោ​ក​ក៍​ប្រកាស​ពី​ការផលិត​ស្នា​ដៃ​ថ្មី​ៗ​ ​នៅក្នុង​វិស័យ​ចម្រៀង​ ​និង​ ​ជា​អ្នកនិពន្ធ​សៀវភៅ​ផង​ដែរ​។ ​លោ​ករ​បញ្ជាក់​ផង​ដែរ​ថា​ ​ផលិតផល​ម៉ា​ក​អ៉ី​កូ​ ​គឺ​ម៉ាក​យីហោ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​កម្ពុជា​ ​ដោយ​រួមមាន​សំលៀកបំពាក់​ ​ស្បែកជើង​ ​កាបូប​ ​ខ្សែក្រវាត់​ ​និង​គ្រឿងលម្អ​ជាដើម​ ​ដែល​ផលិតផល​ទាំងនេះ​ ​មាន​អ្ន​ក​ឌីហ្សាញ​ជា​ជនជាតិ​បរទេស​ ​និង​ជនជាតិ​កម្ពុជា​ ​ហើយ​ចំពោះ​ការផលិត​ ​គឺ​ផលិត​ពី​រោង​ក្រ​ជា​ដៃគូ​នៅក្នុង​ប្រទេស​ទំនើប​មួយចំនួន​។​

    ​លោក​ ​អ៉ី​ ​ហុក​ ​សហ​ស្ថាបនិក​ផលិតផល​ម៉ាក​ ​អ៉ី​កូ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​មុន​ពេល​ជ្រើស​យក​ ​ម៉ា​និ​ត​ ​ឱ្យ​ក្លាយជា​អ្នកតំណាង​ ​គឺ​មាន​តារាចម្រៀង​ល្បីល្បាញ​ ​និង​ ​ពិធីករ​ល្បីឈ្មោះ​មួយ​រូប​ ​ស្ថិត​ក្នុង​ជម្រើស​ ​ប៉ុន្តែ​មក​ពី​ ​លោក​ ​ម៉ា​និ​ត​ ​មិនគ្រាន់​តែ​ជាតា​រា​ចម្រៀង​ ​ដោយ​លោក​ចេះ​និពន្ធ​សៀវភៅ​ ​និង​ជា​អ្នកនិពន្ធ​បទភ្លេង​ ​ដែល​តែង​បង្កើត​ស្នា​ដៃ​ថ្មី​ៗ​របស់​ខ្លួន​ ​ដូចគ្នានឹង​ម៉ាក​យីហោ​ ​អ៉ី​កូ​ ​ដែល​ជា​ម៉ាក​យីហោ​ថ្មី​របស់​ខ្មែរ​ ​ទើប​លោក​ក្លាយជា​ជម្រើស​។​ ​លោក​ថា​ ​រយៈពេល​មួយឆ្នាំ​ក្នុង​តំណែង​ជា​ ​Brand​ ​Ambassador​ ​លោក​ ​ម៉ា​និ​ត​ ​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ផលិត​ជា​វីដេអូ​ខ្លី​ៗ​ ​និង​ធ្វើសកម្មភាព​ជាច្រើន​ទៀត​ ​ដើម្បីអោយ​ម៉ាក​យី​ហោ​អ៉ី​កូ​ ​កាន់តែ​មានការ​ទទួលស្គាល់​៕​




  • ក្រុមចម្រៀងប្រុសថៃ SBFIVE អគ្គរដ្ឋទូតថៅកែណយ បង្ហាញវត្តមានជួបជុំអ្នកគាំទ្រនៅកម្ពុជា និងនាំភាពសប្បាយរីករាយដល់អ្នកចូលចិត្តញ៉ាំសារាយ

    ក្រុមចម្រៀងប្រុសថៃ SBFIVE អគ្គរដ្ឋទូតថៅកែណយ បង្ហាញវត្តមានជួបជុំអ្នកគាំទ្រនៅកម្ពុជា និងនាំភាពសប្បាយរីករាយដល់អ្នកចូលចិត្តញ៉ាំសារាយ

    កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនថៅកែណយ បានអញ្ជើញតារាចម្រៀងថៃមួយក្រុមមានឈ្មោះថា SBFIVE មកបង្ហាញវត្តមានជួបជុំជាមួយក្រុមអ្នកគាំទ្រកម្ពុជា នាបរិវេណរោងភាពយន្ត Major Cineplex AEON I។ ដូចមហាជនបានស្គាល់ហើយថា ថៅកែណយ តែងតែនាំមកនូវភាពរីករាយក្នុងការញ៉ាំសារាយ និងការបង្កើតរសជាតិថ្មីរបស់ថៅកែណយ។ ហើយក្រុមចម្រៀង SBFIVE ក៏ជាអគ្គរដ្ឋទូតម៉ាកអន្តរជាតិ របស់ថៅកែណយ ក៏បាននាំមកនូវភាពរីករាយ និងភ្ញាក់ផ្អើលជូនដល់អ្នកចូលចិត្តញ៉ាំសារាយ និងអ្នកគាំទ្រថៅកែណយទាំងអស់នៅកម្ពុជា។

    លោក ហ័រ ណារិទ្ធ នាយកក្រុមហ៊ុន នួន អាណុង អាហរ័ណនីហរ័ណខូអិលធីឌី ដែលជាអ្នកចែកចាយអាហារសម្រន់ថៅកែណយ សារាយសមុទ្របំពង បានប្រាប់អ្នកសារព័ត៌មានថា «យើងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា អស់រយៈពេលជាយូរមកហើយ ហើយថ្ងៃនេះគឺជាការចូលរួមលើកដំបូង​ សម្រាប់យើងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ យើងកំពុងលក់ផលិតផលថ្មីៗរបស់យើង ដែលរួមមាន ដុំរមូរធំ ដែលមានរសជាតិដូចជា ថៅកែណយ​គីមឈីនិងថៅកែណយទឹកឃ្មុំ ។ សារាយសមុទ្របំពងស្រួយ សារាយបន្ទះធំ សារាយរមូរដុំធំ Big Bang Tempura ជាមួយរសជាតិផ្សេងៗជាច្រើនមុខ ដូចជារសជាតិដើម រសជាតិហិរ រសជាតិតុមយ៉ាំ រសជាតិគ្រឿងសមុទ្រ រសជាតិប៉េងប៉ោះ ជាដើម។ អាហារសម្រន់ថៅកែណយ សារាយសមុទ្របំពង អាចរកបាននៅផ្សារទំនើប និងហាងលក់ទំនិញ ក៏ដូចជានៅហាងតូចៗនៅក្បែរលោកអ្នក។ »

    សូមជម្រាបដែរថា ចាប់តាំងពីឆ្នាំ ២០០៤ មក ថៅកែណយ​ បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន នូវអាហារសម្រន់សមុទ្រដែលមានសុខភាពល្អបំផុត និងមានរសជាតិឆ្ងាញ់បំផុតនៅលើទីផ្សារ។ ថៅកែណយខ្លួនឯង ធ្វើការអប់រំអ្នកប្រើប្រាស់ អំពីអត្ថប្រយោជន៍សុខភាពរបស់សារាយសមុទ្រ និងបន្តអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបំពេញតំរូវការរបស់អ្នកបរិភោគ។ ថៅកែណយ បានប្តេជ្ញាចិត្ត​ ក្នុងការផ្តល់ជូននូវភាពរីករាយជាមួយនឹងសារាយសមុទ្រ ដែលមានគុណភាពល្អបំផុត ហើយនេះជាមូលហេតុដែល ថៅកែណយ​​ នាំមកនូវកម្មវិធីផ្សេង ដែលរួមមាន ការភ្លក្សអាហារ និងការលេងហ្គេមដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត បន្ថែមលើសកម្មភាពផ្សព្វផ្សាយ។ អតិថិជនអាចរីករាយ និងចូលរួម ក្នុងការសកម្មភាពផ្សេងរបស់យើង មុនពេលការចាប់ផ្តើមកម្មវិធីរបស់ថៅកែណយ នឹងការសម្តែងនៃ ក្រុមSBFIVE ។

  • សៀង​ ​ចន្ធា​ ​ក្រសោប​ពាន​ចំនួន5​ ​ក្នុង​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​

    សៀង​ ​ចន្ធា​ ​ក្រសោប​ពាន​ចំនួន5​ ​ក្នុង​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​

    ​កីឡាករ​វ័យក្មេង​អាយុ​ ​17ឆ្នាំ​ ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ដែល​ត្រៀម​នឹង​ផ្លាស់ទៅ​លេង​នៅ​ក្លិប​បាល់ទាត់​បឹង​កេត​ ​បាន​ទទួល​ពាន​ចំនួន5​ ​ពី​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ ​ដែល​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ​។​

    ​ពាន​ទាំង5​ ​ដែល​កីឡាករ​វ័យក្មេង​រូប​នេះ​ឈ្នះ​មាន​ដូចជា​៖​ ​កីឡាករ​ដែល​មាន​ប្រជាប្រិយ​ភាព​ជាងគេ​,​ ​ខ្សែប្រយុទ្ធ​ល្អ​ជាងគេ​នៅ​លី​ក​កំពូល​កម្ពុជា​,​ ​កីឡាករ​វ័យក្មេង​ល្អ​ជាងគេ​,​ ​កីឡាករ​វ័យក្មេង​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ ​និង​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​។​

    ​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​បឹង​កេត​សម្រាប់​រដូវ​កាល​ថ្មី2020​ ​ខាងមុខនេះ​ ​ដោយ​នឹង​ចាកចេញ​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដោយសារតែ​កីឡាករ​នេះ​គ្រប់​វ័យ​ដែល​ត្រូវ​ចាកចេញ​ពីសា​លា​បាល់ទាត់​ជាតិ​ហើយ​៕​

  • កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ចាន់​មាន​ ​បាន​មេដាយមាស​ពី​កម្មវិធី​ប៉េតង់​ប្រចាំ​ទ្វីបអាស៊ី​

    កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ចាន់​មាន​ ​បាន​មេដាយមាស​ពី​កម្មវិធី​ប៉េតង់​ប្រចាំ​ទ្វីបអាស៊ី​

    កាលពី​ពេល​អម្បាញ់មិញ​នេះ​ ​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ចាន់​មាន​ ​បាន​ទទួល​បាន​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដោយ​បាន​យកឈ្នះ​លើ​កីឡាករ​ថៃ​ទាំង​ ​2នាក់​។​

    ​ការចូលរួម​ក្នុង​ការប្រកួត​ជើងឯក​ប៉េតង់​អាស៊ី​លើក​ទី3​ ​(​ ​The​ ​3rd​ ​Asian​ ​Boules​ ​Sport​ ​Confederation​ ​Petanque​ ​Championship​ ​2019​)​ ​កម្ពុជា​បាន​បញ្ជូន​ ​ប្រតិភូ​ ​គ្រូបង្វឹក​ ​និងកីឡា​ករ​-​កីឡាការិនី​សរុប​ចំនួន​ ​18រូប​ទៅ​ចូលរួម​ប្រកួត​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​ពានរង្វាន់​កីឡា​ប៉េតង់​ប្រចាំ​ទ្វីបអាស៊ី​លើក​ទី3​ ​នេះ​ ​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម​ ​ចាប់ពី​ថ្ងៃទី18​ ​ដល់22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ដែល​ជា​កម្មវិធី​ប្រកួត​ប៉េតង់​ដែល​ធំជាង​គេ​បង្អស់​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​៕​