Author: អេបិល

  • រូបសំណាក​ ​Zlatan​ ​ត្រូវ​បាន​គេ​ដក​កម្ទេច​ចោល​ ​ដោយសារ​ផ្ទេរ​ទៅ​ ​AC​ ​Milan​

    រូបសំណាក​ ​Zlatan​ ​ត្រូវ​បាន​គេ​ដក​កម្ទេច​ចោល​ ​ដោយសារ​ផ្ទេរ​ទៅ​ ​AC​ ​Milan​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ដែល​ជា​និមិត្តរូប​របស់​ប្រទេស​ស៊ុយអែត​ ​Zlatan​ ​Ibrahimovic​ ​បាន​ចុះហត្ថលេខា​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ ​AC.Milan​ ​ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​ក្លិប​ ​Malmo​ ​ខឺង​សម្បា​កាន់តែ​ខ្លាំង​ឡើង​ ​រហូត​ឈាន​ទៅដល់​ការ​វាយកម្ទេច​រូបសំណាក​កីឡាករ​រូប​នេះ​។​

    ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​វ័យ​ ​38ឆ្នាំ​រូប​នេះ​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត​តាំងពី​ខែវិច្ឆិកា​ ​នៅពេល​ដែលគេ​បាន​ទិញ​ភាគហ៊ុន​ ​50​%​របស់​ក្លិប​ ​Hammarby​ ​ដែល​ជាគូ​ប្រជែង​របស់​ក្លិប​ ​Malmo​។​

    ​សូម​បញ្ជាក់​ថា​ ​កាលពី​អតីតកាល​ ​Zlatan​ ​កើត​ចេញពី​ក្រុម​ថ្នាល​របស់​ក្លិប​ ​Malmo​ ​នៅ​ឆ្នាំ1989​។​ ​ឈាន​ដល់​ឆ្នាំ1999​ ​រូបគេ​បាន​ឡើង​មកលេង​ឈុត​ធំ​របស់​ក្រុម​ដដែល​ ​មុន​ពេល​ផ្លាស់ទៅ​លេង​នៅ​ក្លិប​ ​Ajax​ ​នៅ​ឆ្នាំ2001​៕​



  • ផលិតកម្ម​ ​Bee​ ​Production​ ​ត្រៀម​បញ្ចេញ​តារាចម្រៀង​របស់​ខ្លួន​វាយ​ឡុក​ទីផ្សារ​ប្រគំតន្ត្រី​

    ផលិតកម្ម​ ​Bee​ ​Production​ ​ត្រៀម​បញ្ចេញ​តារាចម្រៀង​របស់​ខ្លួន​វាយ​ឡុក​ទីផ្សារ​ប្រគំតន្ត្រី​

    ​នៅ​ឆ្នាំ​ ​២០២០នេះ​ ​ផលិតកម្ម​ ​Bee​ ​Production​ ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​នេះ​មាន​មនោសញ្ចេតនា​ ​ញាក់​កន្ទ្រាក់​អារម្មណ៍​ជាច្រើន​បទ​នៅ​លើ​ទីផ្សារ​ ​និង​តាម​បណ្ដា​បណ្ដាញ​សង្គម​អន​ឡា​ញន៍​ ​ដែល​សម្រិត​ស្រាំង​តារាចម្រៀង​ប្រុសស្រី​មាន​រូប​សម្រស់​សស្រ់​សង្ហា​សស្រស់​សោភា​។​ ​ក្នុង​នោះ​ដែរ​ផលិតកម្ម​ ​Bee​ ​Production​ ​ក៏បាន​បញ្ចេញ​កម្លាំង​របស់​ខ្លួន​ក្នុង​ការរៀបចំ​ការ​ប្រគំតន្ត្រី​ធំ​មួយ​នៅ​ខាងលិច​ផ្សារ​ព្រៃ​ទា​ ​ជិតខាង​លិច​វិហារ​ចិន​ ​ដែល​នឹង​ធ្វើឡើង​រហូតដល់5ថ្ងៃ​ចាប់ពី​ថ្ងៃទី៩​ ​ដល់១៣​ ​មករា​ ​ផង​ដែរ​។​ ​

    ​លោក​ ​ហាស​ ​សំអាត​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​បទ​«​សុំទោស​កំពុង​ចាម​»​ ​បាន​អះអាង​ថា​ ​ដោយសារតែ​លោក​មានបទពិសោធន៍​ក្នុង​ការរៀបចំ​កម្មវិធី​ប្រគំតន្ត្រី​ជាយូរមកហើយ​ ​ទើប​ក្រោយពេល​លោក​មាន​តួនាទី​ក្នុង​ផលិតកម្ម​ ​Bee​ ​Production​ ​លោក​ក៏​នៅតែ​ទទួលជោគជ័យ​ក្នុង​ការរៀបចំ​ប្រគំតន្ត្រី​ ​ដែល​គឺជា​យុទ្ធសាស្ត្រ​ ​ដែល​មិន​ខុសពី​ជួយ​ឱ្យ​តារា​ចម្រៀង​ថ្មី​ៗ​របស់​ផលិតកម្ម​លោក​ទាំងអស់​ ​កាន់តែ​មាន​សកម្មភាព​។​ ​

    ​ជាក់ស្ដែង​សម្រាប់​ការ​បញ្ចេញ​សិល្បករ​ឱ្យ​ចេញ​ច្រៀង​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ផ្សារ​ព្រៃ​ទា​ ​ដែល​ធ្វើ​ដល់ទៅ៥ថ្ងៃជា​ទ្រង់ទ្រាយ​ធំ​នោះ​ ​មិនមែន​ជា​លើក​ទី១នោះ​ទេ​ ​ដ្បិត​ពេល​កន្លងមក​ ​លោក​បាន​បញ្ចេញ​តារាចម្រៀង​របស់​ខ្លួន​ ​នៅក្នុង​សកម្មភាព​ប្រគំតន្ត្រី​តូច​ធំ​របស់​ខ្លួន​រាប់​ភ្លេច​មក​ហើយ​ ​បន្ថែម​ពីលើ​សកម្មភាព​ឡើង​ឆាក​ទូរទស្សន៍​របស់​កូនក្រុម​ ​ដោយ​គ្រាន់តែ​សកម្មភាព​ប្រគំតន្ត្រី​លើក​នេះ​ ​ធំជាង​សព្វដង​ ​និង​ជា​កម្មវិធី​ដែល​ស្ថិតនៅ​ទីប្រជុំជន​ជាយក្រុង​ ​ដែល​ពិតជា​មាន​មនុស្ស​ទស្សនា​កុះករ​។​ ​ក្រុម​តារាចម្រៀង​របស់​លោក​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ ​ក្នុង​ការ​បង្អួត​បទ​ចម្រៀង​ល្អ​ៗ​ ​និង​ថ្មី​ៗ​ ​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ផ្សារ​ព្រៃ​ទា​នោះ​៕​

  • នៅតែខ្លាំង!! ក្រុមបាល់ទាត់វ័យចំណាស់មហាហង្សនៅតែដណ្ដើមបានលេខ៣ លទ្ធផល 7-3

    នៅតែខ្លាំង!! ក្រុមបាល់ទាត់វ័យចំណាស់មហាហង្សនៅតែដណ្ដើមបានលេខ៣ លទ្ធផល 7-3

    ក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ដើម្បីអបអរទិវារ៧ មករាកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០ក្រុមបាល់ទាត់វ័យចាស់របស់មហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលចម្រុះដោយតារាវ័យជាង៣០ឡើង ហើយការប្រកួតនេះត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយក្រុមមួយនេះទទួលបានមេដាយសំរឹទ្ធ។

    ស្របពេលដែលលោកអ៊ិន សុភិន ជាមេក្រុមបានដឹកនាំសិល្បករមកចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវប្រទេសចិន លោកក៏បានសម្ដែងការអបអរពីទីក្រុងម៉ាកាវ បន្ទាប់ពីក្រុមតារាវ័យចាស់របស់លោកទទួលបានចំណាត់ថ្នាក់លេខ៣ពីការប្រកួតមួយនេះ។

    លោកថាតារាវ័យចាស់របស់ក្រុមមហាហង្ស គឺជាក្រុមបាល់ទាត់មួយថ្មី ដែលលោកបានប្រមូលតារាៗ និង ក្រុមការងារ ដើម្បីបង្កើតជាក្រុមអោយចូលរួមប្រកួតដណ្ដើមពាននេះ។ បើទោះជាក្រុមរបស់លោករបូតឱកាសប្រកួតដណ្ដើមពាន ប៉ុន្តែក៏ជាមោទនភាពផងដែរ ដែរក្រុមវ័យចាស់របស់មហាហង្ស បានយកឈ្នះលើក្រុម 7Clean ហើយទទួលបានចំណាត់ថ្នាក់លេខ៣នោះ។ លោក សុះ ម៉ាច ដែលជាតារាក្នុងក្រុមក៏រកបានមួយគ្រាប់ផងដែរ ក្នុងចំណោមលទ្ធផល 7-3 ដែលទទួលជ័យជម្នះនោះ៕

  • Wu​ ​Lei​ ​ក្លាយជា​កីឡាករ​ចិន​ទី1​ ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស៊ុត​ចូល​ក្រុម​ ​Bacelona​ ​FC​

    Wu​ ​Lei​ ​ក្លាយជា​កីឡាករ​ចិន​ទី1​ ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស៊ុត​ចូល​ក្រុម​ ​Bacelona​ ​FC​

    ​កីឡាករ​សញ្ជាតិ​ចិន​ ​Wu​ ​Lei​ ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កីឡាករ​ចិន​ ​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​យក្ស​ ​Bacelona​ ​FC​ ​ជួយ​ឱ្យ​ក្រុម​ ​Espangol​ ​តាម​ស្មើ​ក្នុង​លទ្ធផល​ ​2ទល់នឹង2​។​

    ​1គ្រាប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ ​បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ក្លាយជា​កីឡាករ​ចិន​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ស៊ុត​ចូល​ក្រុម​ ​Bacelona​ ​FC​។​

    ​1គ្រាប់​តាម​ស្មើ​នេះ​ ​គឺ​រកបាន​នៅពេល​ដែល​ក្លិប​ ​Bacelona​ ​FC​ ​បាន​ដាក់​សម្ពាធ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​ ​ហើយ​នៅ​នាទី​ទី88​ ​កីឡាករ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ ​1គ្រាប់​ ​បំបាក់​ទឹកចិត្ត​ម្ចាស់ផ្ទះ​ ​Bacelona​ ​FC​ ​តែម្ដង​៕​

  • ភ្នំ​ពេញ​ក្រោ​ន​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពានរង្វាន់​ ​Pre​-​Season​ ​កម្រិត​អាស៊ី​ ​ដែល​មាន​ ​5ប្រទេស​ចូលរួម​

    ភ្នំ​ពេញ​ក្រោ​ន​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពានរង្វាន់​ ​Pre​-​Season​ ​កម្រិត​អាស៊ី​ ​ដែល​មាន​ ​5ប្រទេស​ចូលរួម​

    ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​នឹង​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​ ​LEO​ ​Pre​-​Season​ ​Cup​ ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ ​ក្នុង​អំឡុង​ចុងខែ​មករា​។​

    ​ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​នឹង​អង្គុយ​រង់ចាំ​ក្នុង​វគ្គ​ ​៨ក្រុម​ចុងក្រោយ​រួចជាស្រេច​ ​ដោយ​នឹង​ចាំ​ប៉ះ​ក្រុម​ឈ្នះ​ដែល​មក​ពី​លី​ក​កម្រិត2​ ​របស់​ថៃ​ ​និង​ជា​ពិ​សេ​ជើងឯក​លី​ក​កំពូល​ថៃ​ ​គឺ​ក្លិប​ ​Chiangrai​ ​United​។​

    ​សម្រាប់​ការប្រកួត​ពានរង្វាន់​ ​LEO​ ​PRE​-​SEASON​ ​CUP​ ​2020​ ​នេះ​ ​មាន​ក្រុម​របស់​ថៃ​ចូលរួម​ចំនួន​ ​12ក្លិប​។​ ​ចំណែក​ក្រុម3​ ​របស់​អាស៊ាន​ ​រួមមាន​ ​ភ្នំ​ពេញ​ក្រោ​ន​,​ ​Tampines​ ​Rovers​,​ ​Lao​ ​Toyota​ ​និង​ ​Cerezo​ ​Osaka​ ​ជា​ក្រុម​តំណាង​ឱ្យ​ក្លិប​អាស៊ី​មក​ពី​ប្រទេស​ជប៉ុន​៕​



  • វិសាខា​ ​នាំ​យក​ខ្សែប្រយុទ្ធ​ឈុត​ធំ​ជម្រើសជាតិ​កម្ពុជា​ ​ត្រៀម​រដូវ​កាល2020​

    វិសាខា​ ​នាំ​យក​ខ្សែប្រយុទ្ធ​ឈុត​ធំ​ជម្រើសជាតិ​កម្ពុជា​ ​ត្រៀម​រដូវ​កាល2020​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​កីឡាបាល់ទាត់​វិសាខា​ ​បាន​ប្រកាស​ចុះ​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ ​អតីត​កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ដើម្បី​ត្រៀម​ប្រយុទ្ធ​លើស​មរ​ភូមិ​វាលស្មៅ​ ​នារ​ដូវ​កាល​ថ្មី​ខាងមុខ​។​

    ​ការប្រកាស​អំពី​កុងត្រា​ថ្មី​របស់​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​រូប​នេះ​ ​ក្លិប​បាល់ទាត់​វិសាខា​ ​បាន​បង្ហាញថា​ ​កុងត្រា​នេះ​នឹង​មាន​រយៈពេល​ ​3ឆ្នាំ​ ​ពោល​គឺ​ចាប់តាំងពី​ដើមឆ្នាំ2020​ ​រហូតដល់​ចុងឆ្នាំ2022​។​

    ​ចំពោះ​ការ​បង្ហាញខ្លួន​នៅក្នុង​ឈុត​ជម្រើសជាតិ​វិញ​ ​កីឡាករ​រូប​នេះ​បាន​ជួយ​ឱ្យ​ឈុត​ ​U22​ ​កម្ពុជា​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​នៅ​ស៊ី​ហ្គេម​កាលពី​ចុងឆ្នាំ2019​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​៕​

  • តារាសម្ដែង ឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស រំឭកខួប២ឆ្នាំហាង «សាន់ឡាយ»

    តារាសម្ដែង ឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស រំឭកខួប២ឆ្នាំហាង «សាន់ឡាយ»

    នៅរាត្រីថ្ងៃទី៦ ខែកមរា ឆ្នាំ ២០២០នេះ តារាសម្ដែង ឈួន ពន្លឺ​ និងពិធីកររូបសង្ហា នាង វ៉ាង​សាន់ បានរៀបចំពិធីគម្រប់ខួប២ឆ្នាំ ភោជនីយដ្ឋាន «សាន់ឡាយ» មានទីតាំងស្ថិតនៅក្បែរស្តុបទូលទំពូង ក្នុងនោះក៏មានការចូលរួមពីសិល្បករ-សិល្បការិនីមួយចំនួន និងភ្ញៀវកិត្តិយសជាច្រើននាក់ ប្រកបដោយបរិយាកាសរីករាយ។ ​លោកឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស ត្រូវបានគេដឹងថា បានរួមដៃគ្នាចុះទុនពង្រីកមុខរបរបើកហាង បានរយៈពេល២ឆ្នាំមកហើយ។

    ជាមួយគ្នានោះដែរលោក ឈួន ពន្លឺ​ បានឱ្យដឹងថា ហាងសាន់ឡាយនេះ ចំណាយទុកអស់ជាង៤ម៉ឺនទៅហើយ ដោយថ្មីៗនេះលោកបានពង្រីកផ្នែកខាងលើជាស្កាយបា ព្រមទាំងមុខម្ហូបថ្មីៗទៀត បំពេញសេចក្ដីត្រូវការរបស់ភ្ញៀវ។ ចំណែកឯការងារសិល្បៈវិញ លោកនៅតែទទួលថត និងសម្ដែងដូចដើម ខណៈ២ឆ្នាំមកនេះលោកខកឱកាសសិល្បៈច្រើន ព្រោះតែដើម្បីមើលហាង តែ ពេលនេះលែងបណ្តោយទៀតហើយ ទំនេរ​គឺចេញថតឲ្យបានច្រើន ព្រោះនឹកសិល្បៈធ្លាប់តស៊ូយូរមកហើយ។

    លោក ​នាង វ៉ាង​សាន់ ​បាននិយាយថា លោកអត់ខ្វល់នឹងការនិយាយអីពីលោកឡើយ សំខាន់រូបលោក និងលោក ឈួន ពន្លឺ មានហុងស៊ុយល្អ មានជើងលេខល្អ អាចចាប់ដៃគូគ្នារកស៊ីចម្រុងចម្រើន មិនបាច់គិត​សំដីអ្នកណាឡើយ។ លោក ពន្លឺ មានជំនាញពូកែខាងដេគ័រហាង និងធ្វើម្ហូប ព្រោះបានរៀនជំនាញធ្វើម្ហូប ដល់ប្រទេសសឹង្ហបុរី។ ចំណែកលោកក៏មានការរាប់អានគេច្រើន ទើប​ណែនាំមកហាងនេះ ហើយអតិថិជនខ្លះគាត់រាប់អានគាំទ្រ ជួយមកញ៉ាំ រហូតអាចដំណើរការបាន២ឆ្នាំ។ មិនតែប៉ុណ្ណោះលោកក៏មានរួមបញ្ចូលបន្ថែមទាំងមុខម្ហូបប្លែកៗដែលមានរសជាតិដើមពីបរទេស ពិសេសគឺពង្រឹងនិងរក្សានូវគុណភាព ទាំងតម្លៃ ផ្នែកសេវាកម្ម ពិសេសអនាម័យផងដែរ។ លោកសង្ឃឹមថាភ្ញៀវចាស់ថ្មីទាំងអស់នឹងបន្តការគាំទ្រហាងរបស់លោក ពិសេសពេញចិត្តនូវគម្រោង skybar ថ្មីរបស់ហាង។ មិនតែប៉ុណ្ណោះលោកក៏នឹងត្រៀមបន្ថែមអ្វីដែលជាចំណុចខ្វះខាត និងបន្តរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនមិនឱ្យខកបំណងនោះទេ៕

  • «គ្រូប៊ីអាយជី » ភាពយន្ដថ្មី ត្រៀមកើបចំណូលនិងបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា

    «គ្រូប៊ីអាយជី » ភាពយន្ដថ្មី ត្រៀមកើបចំណូលនិងបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា

    នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ នេះ ភាពយន្ដថ្មីសន្លាងមួយមានចំណងជើងថា «គ្រូប៊ីអាយជី » បានធ្វើសន្និសីទសាព័ត៌មានប្រកាសបើកភាពយន្ដដែលមានតារាសម្ដែងល្បីៗចូលរួមសម្ដែងដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយក្រិន និង លោក ប៊ីអាយជី ជាដើម ក្រោមស្នាដៃដឹកនាំរឿងលោក វង្ស ពិសិដ្ឋ និងសហការផលិតជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ដែលជាតារាចម្រៀង។

    លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាដៃគូសហការ និងជាតារាចម្រៀងមួយរូបផង បញ្ជាក់ថា ភាពយន្តមួយនេះ នឹងកំណត់ដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃ៩ ខែមករា ឆ្នាំ២០២០ ដោយថវិកាចំណេញពីការលក់សំបុត្រ២០ភាគរយ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និង ជូនមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង ។ ការសម្រេចចិត្តរបស់ក្រុមការងារទាំងមូលនោះ គឺដោយសារតែលោកវង្ស ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវធំជាងគេ ចង់ឱ្យស្នាដៃដែលប្រឹងផលិតបាន គឺជារឿងរបស់មហាជនទាំងមូល ដែលមានន័យថា តម្លៃសំបុត្ររបស់មហាជន នឹងក្លាយជាប្រយោជន៍របស់សង្គម២០ភាគរយ។ លោកក៏ទទូចឱ្យចូលរួមគាំទ្រភាពយន្តខ្មែរមួយនេះឱ្យបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តផលិតករ និង បានរួមចំណែកជួយសង្គម។

    យ៉ាងណាមិញ ក្រោយពីប្រឡូកក្នុងវិស័យដឹកភាពយន្ដជាច្រើនឆ្នាំមក លោក វង្ស ពិសិដ្ឋ ផលិតករ បានថ្លែងអោយដឹងថា ភាពយន្តរឿង«គ្រូប៊ីអាយជី» គឺជារឿងដែលលោកចំណាយដើមទុនផលិត ក្រោមការចាប់ដៃជាមួយផលិតកម្មជាដៃគូ និង ក្រុមការងារផ្សេងទៀត តាំងពីរង្វង់១ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកពីភាពយន្តនេះ សម្រិតសម្រាំងច្រើន ដោយមានប្លង់ខ្លះត្រូវថតឡើងវិញ និងកែកុនបច្ចេកទេសជាច្រើន នៅពេលយល់ថាខ្វះខាត ដើម្បីឱ្យភាពយន្តនេះមានទាំងស្ដង់ដារពេញលេញ និងឱជារសពេញលេញ។ លោកថាមួយរឿងនេះ លោកប្រាកដចិត្តខ្ពស់ទាំងគុណភាពរឿងទាំងប្លង់ ទាំងសំឡេង ដែលលោកធានាថាគឺមានស្ដង់ដាប្រជាប្រជែងគ្រប់គ្រាន់។ ភាពយន្ដនេះនឹងធ្វើឱ្យមហាជនសើចហៀរទឹកភ្នែក និងដក់អារម្មណ៍មនោសញ្ចេតនាស្នេហាក្នុងផ្ទៃរឿងតែមួយ រឹតកាន់តែទាក់ទាញអ្នកគាំទ្រឱ្យមកទស្សនា។ ដ្បិតថានេះជាភាពយន្តថ្មី ដែលជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចេញថ្មីដៃលើកដំបូងនោះទេ ដោយសារតែនៅក្នុងវិស័យភាពយន្តលោកបានផលិតរឿងអោយទូរទស្សន៍ និង ផលិតកម្មមួយចំនួនរាប់មិនអស់ និងមានមក។

    ក្នុងថ្ងៃនេះដដែលនោះ លោក ហេង ឡុង បានចូលរួមដឹងឮនិងលើកឡើងថា សម្រាប់លោកសូមលើកទឹកចិត្តដល់ផលិតកររូបនេះ ហើយពិតជាមិនអោយលោកអស់សង្ឃឹមនោះទេ។ ប្រសិនបើរឿងដំបូងគាត់ខាតអស់លទ្ឋភាព គឺលោកសន្យាថានឹងរកទីផ្សារឱ្យ បានដឹកនាំផលិតកុនទៀត នាបណ្តាផលិតកម្មផ្សេង សំខាន់អោយតែចេះជំនាញរបស់គាត់មានពិត។ យើងមិនចង់មើលនឹង ភ្នែករបស់ផលិតករខ្មែរណាលំបាកនោះទេ ជួយអ្វីបានគឺជួយ មនុស្សមានឆន្ទៈដើម្បីសង្គមយើងពិតជាមិនរំលងនោះ។ លោកបន្តថា នឹងព្យាយាមបំផុសស្នាដៃផលិតរបស់ លោកពិសិដ្ឋ ឱ្យមហាជនបានជ្រាបហើយ នេះជាផលិតកម្មដំបូងគេ ដែលហានសម្រេចដកភាគរយដើម្បីចាស់ជរា និងគន្ឋបុប្ឋា៕

  • លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សដឹកនាំភាពយន្ដ២ទៅប្រកួតនៅប្រទេសចិន

    លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សដឹកនាំភាពយន្ដ២ទៅប្រកួតនៅប្រទេសចិន

    នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ នេះ ចាហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានដឹកនាំសិល្បករខ្មែរជាច្រើនរូបដែលសម្ដែងភាពយន្ដចំនួនពីរគឺរឿង “លោកឳពុក” និងរឿង”ព្រលឹង” ធ្វើដំណើរទៅចូលរួមមហោស្រពភាពយន្ដអន្ដរជាតិនៅប្រទេសចិន ក្នុងទីក្រុងម៉ាកាវ។ សូមជម្រាបថា កម្មវិធីមហោស្រព “Asia Pacific Film Festival” ឆ្នាំ ២០២០ នេះ ក៏មានវត្តមានលោកសុខ សំអាត ជាគណៈកម្មការវិនិច្ឆ័យភាពយន្ដតំណាងឱ្យកម្ពុជាផងដែរ។

    ចាងហ្វាងផលិតកម្មមហាហង្សរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ឆ្នាំ ២០២០ នេះ គឺជាលោកទី៣ហើយ ដែលផលិតកម្មរបស់លោកបានចូលរួមក្នុងមហោស្រពភាពយន្ដនាប្រទេសចិន។ ភាពយន្ដចំនួនពីររបស់មហាហង្ស គឺរឿង “លោកឳពុក” និងរឿង”ព្រលឹង” បានជាប់ក្នុងចំណោមភាពយន្តទាំង៥០រឿងដែលមាន ៧៨ប្រទេសចូលរួម។ បើទោះបីការជ្រើសប្រកួតមានការសម្រិតម្រាំងខ្លាំងយ៉ាងណាក៏ដោយ ក៏លោកមានក្ដីរំពឹងថា ភាពយន្ដខ្មែរយើងបានចេញទៅបង្ហាញនៅលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ ទោះជាលទ្ធផលបែបណាក៏ដោយ ក៏លោកទទួលយកបាន ដោយមិនទាន់ហ៊ានសន្និដ្ឋានទុកជាមុន។ ក៏ប៉ុន្ដែលោកសប្បយចិត្តនឹងលោកស្ទួយភាពយន្ដខ្មែរឱ្យចូលរួមនៅលើឆាកអន្ដរជាតិ។

    លោកប​ន្ដថា ការប្រកាសពាននឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ ទន្ទឹមនឹងនេះ ក្រោយបញ្ចប់បេសកកម្ម តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់មាតុភូមិវិញនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឆាប់ៗនេះ។

  • ក្រុមហ៊ុនខ្មែរ-ចិនបើកការដ្ឋានគម្រោងខុនដូ ដើមទុនជាង 10លានដុល្លារ នៅខណ្ឌ​សែនសុខ

    ក្រុមហ៊ុនខ្មែរ-ចិនបើកការដ្ឋានគម្រោងខុនដូ ដើមទុនជាង 10លានដុល្លារ នៅខណ្ឌ​សែនសុខ

    ក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិនបានវិនិយោគរួមគ្នាលើគម្រោងខុនដូមួយដែល​​មាន​ឈ្មោះថា អេខេជេ ប្រាយផៀល ត្រូវបានបុកគ្រឹះសាងសង់ហើយ កាលពីព្រឹកថ្ងៃទី31 ខែធ្នូ ដំណាច់ឆ្នាំ2019​ ដោ​យអគារខុនដូនេះមានកម្ពស់ 26ជាន់ ក្រោមទុនវិនិយោគប្រមាណជាង ​10​លាន​ដុល្លារ​អាមេរិក ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

    ឧកញ៉ា គួច ផេង អគ្គនាយកក្រុមហ៊ុន AKJ អេខេជេ ធានលូ ប្រផឹធី ឌីវេឡុបមិន ឯ.ក បាន​ថ្លែង​ថា៖«ខុនដូមួយនេះ ត្រូវបានសាងសង់លើផ្ទៃដី 1,200ម៉ែត្រការ៉េ ហើយមានទំហំវិនិយោគជាង10លាន​ដុល្លារ​​​អា​មេ​រិក។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ2021 ដែលមានបន្ទប់ទាំងអស់ចំនួន 286យូនីត ហើយមានបែងចែក​ចេញជា​ 6​ប្រភេទ​ផ្ទះ»

    «ប្រភេទផ្ទះទាំង6 មានដូចជា៖ ប្រភេទA1 ស្ទូឌីយោ មានទំហំសរុប 36.36ម៉ែត្រការ៉េ, ប្រភេទA2 ស្ទូដីយោ មានទំហំសរុប 34.89ម៉ែត្រការ៉េ, ប្រភេទB1 បន្ទប់គេង1 មានទំហំសរុប 51.92​ម៉ែត្រ​ការ៉េ, ប្រភេទ​B2 បន្ទប់គេង1 មានទំហំសរុប 55.44ម៉ែត្រការ៉េ, ប្រភេទC1 បន្ទប់គេង2 មានទំហំ​សរុប 71.53​ម៉ែត្រការ៉េ, ប្រភេទC2 បន្ទប់គេង2 មានទំហំសរុប 75.84ម៉ែត្រការ៉េ»

    លោកឧកញ៉ាបន្តថា មូលហេតុដែលត្រូវវិនិយោគនៅទីតាំងនេះ ដោយសារនៅ​ខណ្ឌសែនសុខ​ ជាទីតាំងមួយដែលទៅថ្ងៃអនាគត នឹងអភិវឌ្ឍខ្លាំងក្លា ដែលគេជឿជាក់ថា​ ការ​អភិវឌ្ឍនៅ​តំបន់​នេះនឹង​ប្រែមុខមាត់យ៉ាងខ្លាំង ពិសេសនៅតំបន់ក្រោយធនាគារជាតិ។ នៅថ្ងៃ​អនា​​គតនឹង​មាន​គម្រោង​​ផ្សេងទៀត នៅតំបន់ជុំវិញនេះដែររបស់ក្រុមហ៊ុន ដែល​គម្រោង​ទាំង​នោះ នឹង​ប្រែក្លាយ​តំបន់​ភ្នំពេញ​ថ្មី ទៅជាទីក្រុង និងទៅជាទីប្រជុំជនមួយ ដែលមានភាព​ទំនើប​ស៊ីវីល័យ។

    ឧកញ៉ា គួច ផេង បានបន្ថែមទៀតថា អគារអេខេជេ ប្រាយផៀល ទទួលសាងសង់ ដោយក្រុម​ហ៊ុនសំណង់ចិនផ្ទាល់តែម្តង។ ក្រុមហ៊ុនចិន គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ទាំង 500លើពិភពលោក ហើយក្រុមហ៊ុននេះ គឺជាអ្នកសាងសង់ពហុកីឡដ្ឋានជាតិសម្តេចតេជោ នៅតំបន់ឧកញ៉ា លី យ៉ុងផាត់ ហើយក៏ជាអ្នកសាងសង់អគារថ្មីរបស់មន្ទីរពេទ្យលោកសង្ឃផងដែរ។

    លោកឧកញ៉ា គួច ផេង បានអះអាងថា «ការដែលយើងសម្រេចចិត្តវិនយោគលើខុនដូនេះ គឺ យើងឃើញថា សក្តានុពល នៃសេដ្ឋកិច្ចកម្ពុជាយើង មានការរីកចម្រើន ដោយផ្អែកលើកត្តាជាច្រើន ធ្វើ​ឱ្យ​​យើងមានសង្ឃឹម និងមានជំនឿជាក់ថា ការលក់មិនមែនជាបញ្ហាទេ ជាពិសេសក្នុងចំណោមនោះ ដែលសំខាន់ជាងគេ គឺស្ថិរភាពនយោបាយ និងការលូត​លាស់នៃ​សេដ្ឋ​កិច្ច​​កម្ពុជាយើង។ ហើយការ​លក់​ទៀតសោត យើងផ្តោតលើអតិថិជន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារតែរចនាប័ទ្ម​នៃស្ថា​ប​ត្យ​កម្មរបស់យើង គឺយើងធ្វើលក្ខណៈបែបទំនើប»

    អគារខុនដូ អេខេជេ ប្រាយផៀល នេះ គឺជាអគារដំបូងគេនៅប្រទេសកម្ពុជាដែល​ត្រូវបាន​ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ចិនខូអិលធីឌី ជាគម្រោងវិស្វកម្ម លទ្ធកម្ម និងសំណង់ Engineering, Procurement and Construction (EPC)និងបានរចនា​ស្ថាបត្យកម្ម​ដោយក្រុមជំនាញ​​​​ដែលមាន​បទ​ពិសោធខ្ពស់ និងច្រើនឆ្នាំ ក្នុងការរចនាស្ថាបត្យកម្ម​សំណង់​អគារខ្ពស់ៗជា ច្រើននៅទូទាំងពិភព​លោក​ដែលដឹកនាំដោយស្ថាបត្យករ​ លោក​ប្រធាន លូ សឹង ដែលមានវត្តមាននៅទីនេះផ្ទាល់ដែរ។ 

    លោកឧកញ៉ា គួច ផេងបានបញ្ជាក់បន្ថែមថា អគារនេះ ជាការចាប់ផ្តើមមួយជំហានខ្លី ក្នុង ការសហការគ្នារវាង​ក្រុមហ៊ុន អេខេជេ​ធានលូ និងក្រុ​ម​​​​ហ៊ុនសំណង់ចិនខូអិលធីឌី ហើយយើងជឿ​ជាក់ យ៉ាងមុតមាំ​ថា គម្រោង​បន្តបន្ទាប់ទៀត និងអាចប្រែ​ក្លាយ​​​តំបន់ភ្នំពេញថ្មីនេះ ឱ្យទៅជាទីប្រជុំជនថ្មីមួយដ៏សម្បូរបែប និងស៊ីវីល័យ ហើយក្រុមហ៊ុន អេខេ​ជធាន​លូ ប្រផឹធី ឌីវេឡុបមេន និងសម្ព័នក្រុម​ហ៊ុន ​សំណង់ចិនខូអិលធីឌី នឹងក្លាយជាក្រុមហ៊ុន​សំណង់ ​​និង​អភិវឌ្ឍន៍​អច​ល​ន​ទ្រព្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ៕