Author: អេបិល

  • ទម្លាយ​ការពិត​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​គ្មាន​ស្នេហា​ក្រៅ​សិល្បៈ​ជាមួយ​ ​វង្ស​ ​ថា​ណាន់​ ​ទេ​

    ទម្លាយ​ការពិត​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​គ្មាន​ស្នេហា​ក្រៅ​សិល្បៈ​ជាមួយ​ ​វង្ស​ ​ថា​ណាន់​ ​ទេ​

    ​ក្រោយពី​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ករ​វាង​តារាចម្រៀង​ស្រី​ ​សោភា​ ​ទេពី​ ​និង​លោក​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ដូចជា​លក្ខណៈ​រូបភាព​អាពាហ៍​ពិពាហ៍​នោះ​ ​ថ្មី​ៗ​នេះ​គេ​ដឹង​ថា​ ​នោះ​គ្រាន់តែ​ជា​ការ​សម្ដែង​អឹម​វី​ចម្រៀង​ថ្មី​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

    ​ទាំង​ជុំវិញ​ពត៌មាន​ដែល​បាន​លេចឮ​ថា​ ​អ្នក​ទាំងពីរ​កំពុង​ត្រៀម​ចូល​រោងការ​ ​បាន​ធ្វើ​ឱ្យ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ប្រ​ញ៉ាប់​ប្រញាល់​បញ្ចេញ​បទចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​ស្វាមី​ ​និង​ ​ភរិយា​ ​»​ ​ដើម្បី​ជាច​ម្លើយ​ឆ្លើយ​ទៅកាន់​សំណួរ​និង​ចម្ងល់​របស់​មហាជន​។​

    ​ដោយឡែក​បទ​ថ្មីនេះ​ដែរ​ត្រូវ​បាន​បកស្រាយ​រួមគ្នា​ដោយ​ ​កញ្ញា​ ​សោភា​ ​ទេពី​ ​និង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ផ្ទាល់​តែម្ដង​។​ ​ពិសេស​គឺ​មាន​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​រវៀង​ក​ម្លោះ​ក្រមុំ​ ​ពិសេស​កាយ​វិ​កា​រស្និ​ទស្នាល​ដូច​គូរ​ស្វាមីភរិយា​ទើបនឹង​រៀបការ​ថ្មោងថ្មី​ ​សាក​សម​ឥត​ខ្ចោះ​រហូត​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​មិន​ខុស​មែន​។​ ​

    ​តារាចម្រៀង​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ ​តាមពិត​វា​គ្រាន់តែ​ជា​កម្រង​រូបភាព​ដែល​ពួក​យើង​ថត​នៅក្នុង​ ​បទចម្រៀង​ថ្មី​របស់​នាង​ ​រួម​ជាមួយនឹង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​តែប៉ុណ្ណោះ​។​ ​ហើយ​ដំណឹង​ចូល​រោងការ​នោះ​គឺ​គ្មាន​ទេ​ ​ដោយសារ​អ្នក​ទាំងពីរ​គឺជា​ដៃ​គូរ​ចម្រៀង​ ​និង​ ​ជា​មិត្ត​ល្អ​ក្នុងរង្វង់​សិល្បៈ​តែប៉ុណ្ណោះ​។​ ​នាង​សង្ឃឹមថា​បទ​ថ្មីនេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណ​សក់​អ្នកស្ដាប់​ ​និង​ ​អាច​នាំ​អារម្មណ៍​ទស្សនិកជន​ឱ្យ​ពេញចិត្ត​ ​និង​បន្ត​ការ​គាំទ្រ​លើ​រូប​នាង​ឱ្យ​ឆ្ពោះទៅ​កាន់​ភាព​ល្បីល្បាញ​ក្នុង​វិថី​សិល្បៈ​បន្ត​ទៀត​។​ ​មិន​តែប៉ុណ្ណោះ​នាង​ក៏​នឹង​ត្រៀម​ចេញ​បទ​ថ្មី​ៗ​បន្ត​ទៀត​ ​ទាំង​ចម្រៀង​ ​cover​ ​និង​ ​original​ ​song​ ​ដើម្បី​បំពេ​រអា​រម្ម​ណ៍​ទស្សនិកជន​ជាបន្តបន្ទាប់​ផង​ដែរ​៕

  • ជប៉ុន​ផ្ដល់​ប្រាក់​ជាង​ ​36ម៉ឺន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ចំនួន3​ ​នៅ​កម្ពុជា​

    ជប៉ុន​ផ្ដល់​ប្រាក់​ជាង​ ​36ម៉ឺន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ចំនួន3​ ​នៅ​កម្ពុជា​

    ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ ​363,224ដុល្លារ​ដល់​អង្គភាព​ចំនួន3​ ​ក្រោម​គម្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ ​សន្ដិ​សុខ​មនុស្សជាតិ​។​

    ​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ ​នៅ​ថ្ងៃទី8​ ​ខែមករា​ ​ឆ្នាំ2020​ ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​៖​«​រដ្ឋាភិបាល​ជប៉ុន​ ​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​ ​KUSANONK​ ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ1991​ ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគេ​»​។​

    ​ ​លោក​បាន​បញ្ជាក់​ថា​៖​«​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ផ្ដល់​ជំនួយ​លើស​ពី​ ​600គម្រោង​នៅ​ ​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ ​តាមរយៈ​ជំនួយ​ ​KUSANONK​។​ ​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ​ ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​នៅ​កម្រិត​មូលដ្ឋាន​»​។​

    ​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា​៖​«​ជាង​នេះ​ទៅទៀត​ ​សង្កេតឃើញ​ថា​ ​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​ ​យ៉ាង​ឆាប់រហ័ស​ ​។​ ​ទោះបី​យ៉ាងណាក៏ដោយ​ ​ជប៉ុន​ទទួលស្គាល់​ថា​ ​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​»​។​

    ​ ​លោក​ម៉ា​សា​ហ៊ី​រ៉ូ​ ​បន្ត​ថា​៖​«​ ​ជប៉ុន​នឹង​បន្ដ​ចូលរួម​ចំណែក​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ​ទាំងនោះ​តាមរយៈ​គម្រោង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ការ​អ​ភិ​វ​ឌ្ឍ​ផ្សេង​ៗ​»​។​

    ​ ​យោង​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ផ្សេងគ្នា​ ​បានឱ្យ​ដឹង​ថា​គម្រោង​ចំនួន3​ ​នោះ​រួមមាន​៖​ ​
    ​ទី1​-​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ ​ក្នុង​សង្កាត់​អូរតាវ៉ៅ​ ​ក្រុងប៉ៃលិន​ ​ខេត្ត​ប៉ៃលិន​ ​ថវិកា​ចំនួន​ ​181​,​ ​560ដុល្លារ​អាមេរិក​។​
    ​ទី2​-​គម្រោង​សាងសង់​អគារ​សម្រាក​ពេទ្យ​ ​នៅ​មណ្ឌលសុខភាព​ទឹកឃ្លាំង​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ថវិកា​ចំនួន​ ​90,850ដុល្លារ​អាមេរិក​។​

    ​ទី3​-​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​ ​នៅក្នុង​ឃុំ​ចំនួន7​ ​ក្នុង​ខេត្ត2​ ​នា​ទិស​ពាយព្យ​ ​ថវិកា​ចំនួន​ ​90,814ដុល្លារ​អាមេរិក​។​

    ​ ​កាលពី​ឆ្នាំ2019​ ​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ ​4លើក​ ​គឺ​លើក​ទី1​ ​នៅ​ថ្ងៃទី20​ ​ខែកុម្ភៈ​ ​ចំនួន​ ​43,36លាន​ដុល្លារ​។​ ​លើក​ទី2​ ​នៅ​ថ្ងៃទី31​ ​ខែឧសភា​ ​ចំនួន​ ​4,8លាន​ដុល្លារ​។​ ​លើក​ទី3​ ​នៅ​ថ្ងៃ17​ ​ខែ​ក​ក្ត​ដា​ ​ចំនួន​ ​4,6លាន​ដុល្លារ​ ​និង​នៅ​ថ្ងៃទី3​ ​ខែតុលា​ឆ្នាំ2019​ ​មាន​ចំនួន​ ​25,752,306ដុល្លារ​៕​ ​


  • ចូលរួម​រំលែក​ទុក្ខ!​!​ ​បងស្រី​តារា​សម្ដែង​ ​កញ្ញា​ ​អុឹង​ ​និមល​ ​មរណភាព​ ​

    ចូលរួម​រំលែក​ទុក្ខ!​!​ ​បងស្រី​តារា​សម្ដែង​ ​កញ្ញា​ ​អុឹង​ ​និមល​ ​មរណភាព​ ​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​ទទួល​ដំណឹង​បាន​ថា​ ​បងស្រី​របស់​តារា​សម្តែង​កញ្ញា​ ​អុឹង​ ​និមល​ ​បាន​ទទួល​មរ​ភាព​ហើយ​នៅ​វេលា​ម៉ោង​ ​6​:​25ល្ងាច​ ​ថ្ងៃទី​ ​9​ ​ខែមករា​ ​ឆ្នាំ​ ​2020​ ​នេះ​ ​សព​តំ​កល់​នៅ​វត្ត​ ​ប្រជុំ​សាគរ​ខណ្ឌ​ជ្រោយចង្វា​ ​រាជធានី​ភ្នំពេញ​ ​ជិត​សណ្ឋាគារ​សុខា​។​

    ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ហេង​ ​ឡុង​ ​ជាគូ​ស្នេហ៍​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ក៏បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​សព​ត្រូវជា​ប្អូនស្រី​របស់​លោក​ ​អុឹង​ ​រដ្ឋា​ ​ហៅ​ ​ទុយ​ ​ពិធីករ​ដ៏​ល្បី​នៅ​ទូរទស្សន៍​ ​ctn​ ​និង​ជា​បងស្រី​របស់​តារា​សម្តែង​កញ្ញា​ ​អុឹង​ ​និមល​បាន​ទទួលមរណៈភាព​ ​អាយុ​ ​39​ ​ឆ្នាំ​ ​ស្លាប់​ដោយ​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​ ​វេលា​ម៉ោង​ ​6​:​25ល្ងាច​ ​ថ្ងៃទី​ ​9​ ​ខែមករា​ ​ឆ្នាំ​ ​2020​ ​នេះ​ ​សព​តំ​កល់​នៅ​វត្ត​ ​ប្រជុំ​សាគរ​ ​ខណ្ឌ​ជ្រោយចង្វា​ ​រាជធានី​ភ្នំពេញ​ ​ជិត​សណ្ឋាគារ​សុខា​។​ ​ដូច្នេះ​ ​ដំណឹង​ទុក្ខ​ក្រៀមក្រំ​មួយ​នេះ​សូមជម្រាប​ជា​ការ​ជូនដំណឹង​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ ​៕​

  • ភ្ញាក់ផ្អើល​!​!​ ​ផលិតផល​ម៉ាក​ ​N​&​K​ ​របស់​អ្នកនាង​ខ្ញុង​ ​ត្រូវ​សមត្ថកិច្ច​ចុះ​ចែក​ឆេរ​

    ភ្ញាក់ផ្អើល​!​!​ ​ផលិតផល​ម៉ាក​ ​N​&​K​ ​របស់​អ្នកនាង​ខ្ញុង​ ​ត្រូវ​សមត្ថកិច្ច​ចុះ​ចែក​ឆេរ​

    ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​ចុះ​ចែក​ឆេរ​ ​កន្លែង​លក់​គ្រឿងសំអាង២ទីតាំង​ម៉ាក​ ​N​&​K​ ​ដែលគេ​ដឹង​ថា​ ​នាង​ខ្ញុង​ ​តារា​កំប្លែង​ដ៏​ល្បី​ឡាយ​លក់​រាល់ថ្ងៃ​ ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​និង​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះលេខ៤៨Z​ ​តាមផ្លូវ​ ​លេខ១៣៤​ ​សង្កាត់​ផ្សារដេប៉ូ២​ ​ខណ្ឌទួលគោក​ ​ទីតាំង​ទី២នៅផ្ទះ​លេខ៥០Zផ្លូវ១៣៤​ ​សង្កាត់​ផ្សារដេប៉ូ២ខណ្ឌទួលគោក​។​

    ​នៅក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​មានការ​សង្ស័យ​ទៅលើ​ទីតាំង​ខាងលើ​ថា​លួចលាក់​ក្លែងបន្លំ​លក់​ផលិតផល​គ្រឿងសំអាង​ ​ការ​ក្លែងក្លាយ​ ​និង​អត់ច្បាប់​ ​ក៏​សូម​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ដើម្បី​ឆែកឆេរ​។​ ​ជា​លទ្ធផល​សមត្ថកិច្ច​ ​បាន​រក​ឃើញ​ ​ផ​លិ​ផល​គ្រឿងសំអាង​ម៉ាកN​ ​&​K​ ​ជាច្រើន​មុខ​ ​នឹង​បាន​ដកហូត​ផលិតផល​មួយចំនួន​ ​ទៅ​ពិនិត្យ​នៅ​ក្រសួងមហាផ្ទៃ​ ​នឹង​ឱ្យ​ម្ចាស់​ទីតាំង​ឈ្មោះ​ ​យ៉ាង​ ​ផាន់​ណា​ ​ទៅកាន់​ស្នាក់​ការ​ដើម្បី​សាកសួរ​ ​។​ពាក់ព័ន្ធ​ករណី​ខាងលើ​ ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ទី​តាំ​ខាងលើ​បានទេ​ ​ដោយសារ​ម្ចាស់​ទីតាំង​មិន​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ ​៕​



  • អបអរ!! ភាពយន្ដ «លោកឪពុក» សម្ដែងដោយតារាជើងចាស់ យស បូវណ្ណៈ ឈ្នះពាននៅទីក្រុងម៉ាកាវ

    អបអរ!! ភាពយន្ដ «លោកឪពុក» សម្ដែងដោយតារាជើងចាស់ យស បូវណ្ណៈ ឈ្នះពាននៅទីក្រុងម៉ាកាវ

    ភាពយន្តរឿង «លោកឪពុក» ជាប់ជារឿង ដែលមានតួសំខាន់ គឺលោក យស បូវណ្ណៈ សម្ដែងបានសក្តសមជាងគេ និងជាប់ពានផ្នែកតួរងឆ្នើម ក្នុងព្រឹត្តិការណ៌ មហោស្រពភាពយន្តអន្តរជាតិ អាស៊ានប៉ាស៊ីហ្វិកលើកទី59 នៅម៉ាកាវ ខណៈដែលភាពយន្តរឿង«ព្រលឹង» របស់មហាហង្ស បានជាប់ជម្រើសជាភាពយន្តល្អបំផុតផ្នែក Best Visual effect top 3 ក្នុងចំណោមប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។

    លោក អ៉ិន សុភិន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលភាពយន្តរឿង”លោកឪពុក”ទទួលបានពានមួយលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តលើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។ បើទោះជាពានដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿងឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជាមោទនភាពដ៏ធំក្នុងនាមជាផលិតករខ្មែរផងដែរ ដែលយករឿងមកប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានពានមួយ ដើម្បីអោយពិភពលោកដឹងថាខ្មែរក៏មានឪកាសលើពានមួយក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។

    លោកថា លោក យស បូវណ្ណៈ អត់បានដឹងថាខ្លួនត្រូវបានគណកម្មការជម្រើសអោយជាប់ជាតួរងប្រុស ឬ តួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោក ក៏ប្រហែលមកចូលរួមផងដែរ។ លោក និង លោក យស បូវណ្ណៈ បានឯកភាពហើយថាសម្រាប់ពាន គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹងផ្ញើអោយលោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក។

  • សាម​សុង​ ​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំអស្ចារ្យ​ជាមួយ​អាជីវករ​ទូទាំង​ប្រទេស​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ ​និង​កំណើន​ការ​គាំទ្រ​ផលិតផល​ដ៏​ច្រើនលើស​លុប​!​!​

    សាម​សុង​ ​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំអស្ចារ្យ​ជាមួយ​អាជីវករ​ទូទាំង​ប្រទេស​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ ​និង​កំណើន​ការ​គាំទ្រ​ផលិតផល​ដ៏​ច្រើនលើស​លុប​!​!​

    ដើម្បី​អបអរ​ ​និង​បើក​ទំព័រ​ឆ្នាំ​ថ្មី​នៃ​ផលិតផល​ ​សាម​សុង​ ​ដែល​មានការ​គាំទ្រ​យ៉ាងច្រើន​លើសលុប​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ ​ក្រុមហ៊ុន​សាម​សុង​ ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​យ៉ាង​ឱឡារិក​មួយ​ ​រវាង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សាម​សុង​ ​ជាមួយ​អាជីវករ​លក់ដុំ​-​រាយ​ ​និង​ស្ថាប័ន​អ្នកសារព័ត៌មាន​ជាច្រើន​ទូទាំង​ប្រទេស​ ​ដែល​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​ជាទីបំផុត​មិន​អាច​បំភ្លេច​បាន​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រ៉េស៊ីដង់​។​ ​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​គោលបំណង​ចម្បង​ក្នុង​ការបង្កើត​កម្មវិធី​ជួបជុំ​នេះ​ឡើង​ ​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អាជីវករ​លក់ដុំ​-​រាយ​ទាំងអស់​ដែល​បាន​គាំទ្រ​ ​និង​ជឿជាក់​លើ​គ្រប់​ផលិតផល​គ្រឿងបរិក្ខារ​អេឡិចត្រូនិក​របស់​សាម​សុង​ ​ក៏ដូចជា​អបអរសាទរ​ឆ្នាំ​សកល​ថ្មី​ផង​ដែរ​។​ ​ក្នុង​កម្មវិធី​ជប់លៀង​នេះ​ក្រៅពី​ការ​ទទួលទាន​អាហារ​ពេលល្ងាច​ដ៏​មានឱជារស​ហើយ​ ​ក្រុមហ៊ុន​សាម​សុង​ ​ក៏បាន​ដាក់​បង្ហាញ​នូវ​គ្រឿងបរិក្ខារ​អេ​ឡិច​ត្រូ​និ​ក​ទំនើប​ៗ​ជំនាន់​ចុងក្រោយ​ជាច្រើន​ម៉ូដែល​ ​ដែល​កំពុងពេញនិយម​ ​និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​៖​ ​កំពូល​ទូរទស្សន៍​ឆ្លាតវៃ​បំផុត​ ​Samsung​ ​QLED​ ​8K​ ​,​ម៉ាស៊ីន​ត្រជាក់​,​ ​ទូទឹកកក​ ​និង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ផង​ដែរ​។​

    ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​សែនមនោរម្យ​ ​និង​សប្បាយរីករាយ​នេះ​ ​លោក​ ​Seungho​ ​Choi​ ​អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ ​និង​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ទាំងអស់​ ​ដែល​បាន​ខិតខំ​លក់​ផលិតផល​គ្រឿងបរិក្ខារ​អេឡិចត្រូនិក​ក្រុមហ៊ុន​សាម​សុង​ ​និង​ធ្វើ​ឱ្យ​គ្រប់​ផលិតផល​សាម​សុង​ ​ឈរ​លើ​លេខរៀង​លំដាប់​លេខ1​ ​នៅ​លើ​ទីផ្សារ​ ​និង​ស្ថិត​ក្នុង​ដួងចិត្ត​អតិថិជន​ទាំងអស់​!​។​ ​ភាព​ជោគជ័យ​នៅ​ថ្ងៃនេះ​ ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​រួម​របស់​យើង​ទាំងអស់គ្នា​ដែល​បាន​ដើរ​លើ​មាគ៌ា​ ​និង​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ​ ​ជាមួយនឹង​ការ​តស៊ូ​ ​និង​ភាព​ស្មោះត្រង់​របស់​យើង​ទាំងអស់គ្នា​។​

    ​ក្រុមហ៊ុន​សាម​សុង​ ​នឹង​ប្តេជ្ញា​បន្ត​ផ្តល់​ជូន​ផលិត​ផល​ថ្មី​ៗ​ជាមួយនឹង​បច្ចេក​វិទ្យា​ទំនើប​ៗ​ជាច្រើន​ទៀត​ ​ក៏ដូចជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិ​សេស​ៗ​ដើម្បី​ជា​ប្រយោជន៍​ ​និង​ជា​កាដូ​ដ៏​ពិសេស​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​អាជីវករ​ ​និង​អតិថិជន​ទាំងអស់​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។​

    ​ជាចុងក្រោយ​ក្រុមហ៊ុន​ ​សាម​សុង​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​អតិថិជន​ ​ព្រមទាំង​អាជីវករ​ទាំងអស់​នឹង​នៅតែ​ជឿជាក់​គាំទ្រ​គ្រប់​ផលិតផល​ ​និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​របស់​សាម​សុង​បន្ត​ទៀត​ដើម្បី​ភាព​រីកចម្រើន​ ​និង​ភាព​សុខដុមរមនា​ទាំងអស់គ្នា​ជានិរន្តរ៍​៕​

  • ម្ចាស់​មកុដ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ ​កញ្ញា​ ​Monique​ ​Best​ ​មក​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ទី២​

    ម្ចាស់​មកុដ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ ​កញ្ញា​ ​Monique​ ​Best​ ​មក​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ទី២​

    នៅ​យប់​ថ្ងៃទី​ ​8​ ​ខែមករា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​ម្ចាស់​មកុដ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ ​កញ្ញា​ ​Monique​ ​Best​ ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ ​ជា​លើក​ទី២​ ​ដោយ​ឃើញ​មាន​វត្តមាន​ ​អ្នកគ្រូ​ ​ស​ ​កេស​រ៉ា​ ​ជា​អតីត​តារា​សម្ដែង​មានឈ្មោះ​បោះ​សំឡេង​ ​និង​អ្នក​សា​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​រង់ចាំ​ទទួល​យ៉ាង​កក់ក្ដៅ​។​

    ​ជួប​សម្ភាសន៍​ជាមួយ​អ្នក​សា​ព័ត៌មាន​ ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ចំណាត់ថ្នាក់​លេខ១រូប​នេះ​ ​បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​ជា​ក្រៃលែង​ ​ខណៈ​បាន​ធ្វើដំណើរ​មកដល់​កម្ពុជា​ ​និង​ទន្ទេញ​ពេញមាត់​ថា​ ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ​និង​ប្រជាជន​កម្ពុជា​ ​ព្រោះ​កញ្ញា​ថា​ ​ជនជាតិ​ខ្មែរ​ពូកែ​ញញឹម​ ​និង​រួសរាយ​រាក់ទាក់​។​ ​ដំណើរ​លើក​ទី២នេះ​ ​មាន​រយៈពេល​ ​៤​ ​សប្ដាហ៍​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​រដូវ​កាល​ទី២​ ​ក្នុង​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ​និង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​អំឡុង​ខែ​ ​មេសា​ ​ឆ្នាំ​ ​2020​ ​ខាងមុខនេះ​។​ ​

    ​កញ្ញា​បាន​បន្ដ​ថា​ ​បេ​សកម្ម​មក​កម្ពុជា​នៅ​លើក​នេះ​ ​គឺ​មានឱកាស​ជាច្រើន​ ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ ​បរិស្ថាន​ ​ទេសចរណ៍​តំបន់​ប្រវត្តិសាស្ត្រ​ ​និង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅកាន់​កុមារ​កម្ពុជា​ ​ជាទីស្រឡាញ់​។​ ​យ៉ាងណាមិញ​ ​ពី​អ្នក​រៀបចំ​កម្មវិធី​បវរកញ្ញា​ភពផែន​ដី​ ​ក៏បាន​អះអាង​ថា​ ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ឆ្នាំ​ ​2020នេះ​ ​គ្រោង​ធ្វើឡើង​យ៉ាង​អធឹក​អធ័ម​នៅក្នុង​សាល​មហោស្រព​កោះ​ពេជ្រ​ដ​ដែរ​ ​និង​មាន​សន្និសីទ​សា​ព័ត៌មាន​បង្ហាញ​ឱ្យ​មហាជន​អ្នកគាំទ្រ​បាន​ចូលរួម​ផង​ដែរ​៕​

  • ​ប្លែក​អារម្មណ៍​!​!​ ​ចេញ​វីដេអូ​ផ្លូវការ​ភ្លាម​ ​បទ​ថ្មី​ ​«​រាស្ត្រ​សាមញ្ញ​»​ ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ ​

    ​ប្លែក​អារម្មណ៍​!​!​ ​ចេញ​វីដេអូ​ផ្លូវការ​ភ្លាម​ ​បទ​ថ្មី​ ​«​រាស្ត្រ​សាមញ្ញ​»​ ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ ​

    ​បទចម្រៀង​ថ្មី​មួយ​បទ​ ​មាន​ចំណងជើង​ថា​ ​រា​ស្ត្​រសាម​ញ​ ​បកស្រាយ​ដោយ​លោក​ ​ពស៊ាង​ ​និង​កញ្ញា​ ​Elala​ ​កំពុង​រណ្តំ​ចិត្ត​យុវវ័យ​ ​ដែល​មាន​ប្រិយមិត្ត​គាំទ្រ​បទចម្រៀង​នេះ​ ​ថាត្រូវ​នឹង​សាច់រឿង​របស់​ខ្លួន​ថែមទៀត​ផង​។​ ​

    ​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ ​រាស្ត្រ​សាមញ្ញ​ ​ជា​បទចម្រៀង​មួយ​បរិយាយ​ពី​រឿងរ៉ាវ​ស្នេហា​របស់​បុរស​អ្នកក្រ​ម្នាក់​ ​បាន​ជាប់ចិត្ត​ស្រលាញ់​នារី​ ​ដែល​មាន​យស​សក្កិ​ខ្ពស់​ជាង​ខ្លួន​ ​ដែល​ធ្វើឲ្យ​បុរស​នោះ​ហាក់​មាន​អារម្មណ៍​ថា​ខ្លួនឯង​តូច​ទាប​មិន​សមនឹង​នារី​ម្នាក់​នោះ​សោះ​ឡើយ​។​ ​

    ​នៅក្នុង​អត្ថន័យ​នៃ​បទចម្រៀង​នេះ​ដែរ​ ​ទទួល​បានការ​គាំទ្រ​ពី​ប្រិយមិត្ត​ជា​យុវវ័យ​ ​ព្រមទាំង​មានការ​ច្រៀង​ ​Cover​ ​បន្តបន្ទាប់​ ​ដោយ​ក្នុង​នោះ​គេ​ក៏​ឃើញ​តារាចម្រៀង​ល្បី​លោក​ ​ថេ​ណា​ ​បាន​ចាប់អារម្មណ៍​ចំពោះ​បទ​នេះ​ផង​ដែរ​។​ ​

    ​សម្រាប់​បទចម្រៀង​នេះ​ ​ត្រូវ​បាន​បញ្ជាក់​ថា​ ​ជា​ការផលិត​ឡើង​ដោយក្រុម​ចម្រៀង​ថ្មី​មួយ​មានឈ្មោះ​ថា​ ​GMB​ ​ដែល​ក្រុម​នេះ​ ​បាន​ប្រកាស​ថា​ ​ការផលិត​បទចម្រៀង​នេះ​ ​ផ្តើម​ចេញពី​បេះដូង​នៃ​ក្តី​ស្រលាញ់​ក្នុង​វិ​ស័យ​សិល្បះ​ក្រុមការងារ​ ​GMB​ ​Entertainment​ ​បេ្ត​ជ្ញា​សម្រិត​សម្រំាង​ផ្តល់​ជូន​អ្ន​ក​គំា​ទ្រ​ទំាង​អស់​នូវ​រស់​ជាតិ​មនោសញ្ចេតនា​ ​តាម​រយៈស្នាដៃ​បទចម្រៀង​និង​វីដេអូ​ថ្មីនេះ​។​ ​

    ​តោះ​កុំ​ឱ្យមក​ស្តាប់​ស្នាដៃ​ថ្មី​នេះ​ទំាង​អស់​គ្នា​៖​

  • កីឡាករ​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​3រូប​ត្រូវ​បាន​ក្លិប​បាល់ទះ​ក្នុង​លី​ក​កំពូល2​ ​នៃ​តំបន់​អាស៊ាន​ចាប់អារម្មណ៍​

    កីឡាករ​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​3រូប​ត្រូវ​បាន​ក្លិប​បាល់ទះ​ក្នុង​លី​ក​កំពូល2​ ​នៃ​តំបន់​អាស៊ាន​ចាប់អារម្មណ៍​

    ​បើក​ទំព័រ​ឆ្នាំ2020ឡើង​ ​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ចំនួន​ ​3រូប​ ​ត្រូវ​បាន​ក្លិប​បាល់ទះ​អាជីព​ដែល​មាន​សក្តា​នុ​ពល​ខាង​វិស័យ​បាល់ទះ​នៅ​តំបន់​អាស៊ាន​ ​ចាប់អារម្មណ៍​ក្រោយពេល​ដែល​ពួកគេ​បង្ហាញខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​។​

    ​កីឡាករ​ ​គួន​ ​មុំ​ ​ត្រូវ​បាន​ក្លិប​ ​Jakarta​ ​Garuda​ ​men’s​ ​Volleyball​ ​នៃ​លី​ក​កំពូល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ទិញ​យក​ទៅ​ជួយ​ក្រុម​ ​ហើយ​បាន​ធ្វើដំណើរ​ទៅដល់​ទឹក​ដី​ឥណ្ឌូ​នេ​ស៊ី​ហើយ​កាលពី​ថ្ងៃទី6​ ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​កីឡាករ​ ​សួន​ ​ចាន់​ណា​រ៉ូ​ ​និងកីឡា​ករ​ ​វឿន​ ​វាសនា​ ​ក៏​ត្រូវ​បាន​ក្លិប​ ​Prince​ ​នៃ​ប្រទេស​ថៃ​ ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​ហើយ​កីឡាករ​ទាំង​ ​2រូប​នេះ​នឹង​ត្រូវ​ធ្វើដំណើរ​ចេញទៅ​ទីនោះ​នៅ​ថ្ងៃទី11​ ​ខែមករា​ ​ឆ្នាំ2020​ ​ខាងមុខនេះ​ដែរ​៕​


  • ក្លិប​បាល់ទះ​លី​ក​កំ​ពូល​ឥណ្ឌូ​នេ​ស៊ី​ ​ទិញ​យក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​1រូប​ ​ដើម្បី​ទៅ​ជួយ​ក្រុម​

    ក្លិប​បាល់ទះ​លី​ក​កំ​ពូល​ឥណ្ឌូ​នេ​ស៊ី​ ​ទិញ​យក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​1រូប​ ​ដើម្បី​ទៅ​ជួយ​ក្រុម​

    ​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ ​និង​ជាស​មា​ជិ​ក​ក្លិប​វិសាខា​ ​គួន​ ​មុំ​ ​បាន​ចេញទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ហើយ​ ​បន្ទាប់ពី​មាន​ក្លិប​បាល់ទះ​លី​ក​កំពូល​មួយ​នៅ​ទីនោះ​បាន​ចរចា​ទិញ​យក​រូបគេ​ឱ្យទៅ​ជួយ​លេង​។​

    ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ពេល​កន្លងទៅ​ ​កីឡាករ​ ​គួន​ ​មុំ​ ​ក៏​ជាស​មា​ជិ​ក​សំខាន់​ម្នាក់​ក្នុង​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា​ដែរ​ ​គេ​បាន​ជួយ​កម្ពុជា​ឱ្យ​ឈ្នះ​វៀតណាម​ ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ​ប៉ុន្តែ​ចាញ់​ហ្វីលីពីន​និង​ឥណ្ឌូ​នេ​ស៊ី​។​

    ​កីឡាករ​បាល់ទះ​ ​គួន​ ​មុំ​ ​បាន​ចាកចេញ​ពី​កម្ពុជា​កាលពី​រសៀល​ថ្ងៃច័ន្ទ​ ​ទី6​ ​ខែមករា​ ​ឆ្នាំ2020​ ​ដើម្បី​ទៅ​ជួយ​លេង​ឱ្យ​ក្លិប​បាល់ទះ​ ​JAKARTA​ ​GARUDA​ ​ក្នុង​លី​ក​បាល់ទះ​កំពូល​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​រយៈពេល​ ​3ខែ​ ​ទើប​វិលត្រឡប់​មកកាន់​ក្លិប​បាល់ទះ​វិសាខា​វិញ​៕​