Author: អេបិល

  • អ៊ីតាលី ស្តារ​មុខ​មាត់វិញ ខណៈ​អេ​ស្ប៉ាញ លត់​លិច​តិនស្តាញ ចាស់​ដៃ

    អ៊ីតាលី ស្តារ​មុខ​មាត់វិញ ខណៈ​អេ​ស្ប៉ាញ លត់​លិច​តិនស្តាញ ចាស់​ដៃ

    គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់ទី​២​របស់ខ្សែ​ប្រយុទ្ធ Ciro Immobile បាន​​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិអ៊ី​តាលី វិល​ទៅ​កាន់​ជ័យ​ជម្នះ​វិញ​តាមរយៈ​ការ​ដណ្តើម​បានជ័យជម្នះ ១-០ លើ​ក្រុមជម្រើស​ជាតិ​អ៊ី​ស្រា​អែល ក្នុង​ទីក្រុង Reggio Emilia កាលពីថ្ងៃ​អង្គារ

    ដើម្បី​ធ្វើ​ឲ្យពួកគេ​​រក្សា​ការ​ដេញតាមពីក្រោយក្រុម​អេ​ស្ប៉ាញ យ៉ាង​ប្រកៀកក្នុង​ជម្រុះ World Cup​ ឆ្នាំ​២០១៨​។ ក្រោយ​ពី​ចាញ់ក្រុមជម្រើស​ជាតិអេ​ស្ប៉ាញ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Bernabeu កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ត្រូវ​ជ័យជម្នះ​ជា​ចាំ​បាច់​​ដើម្បីបន្ត​ប្រជែងយក​ចំណាត់ថ្នាក់លេខ​១ក្នុង​ពូល G ក៏ដូច​ជា​​​កៅអីទៅ World Cup ឆ្នាំ​២០១៨​។ ក្រុម​ជម្រើស​ជាតិអ៊ី​តាលី នៅ​តែ​​មាន​ឱកាសក្នុង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ខណៈ​ដែលពួក​គេកំពុង​តែ​ដេញតាមពីក្រោយ​អេស្ប៉ាញ ចំនួន​៣​ពិន្ទុ ស្រប​ពេលនៅសល់​ការ​ប្រកួត​ជម្រុះ​២​លើក​​ទៀត ប៉ុន្តែ ​ប្រហែល​ជា​គេចមិន​ផុត​ពីការ​​ត្រូវ​​ប្រកួតក្នុង​វគ្គ Playoff ឡើយ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បានលត់​ក្រុម​ជម្រើស​ជតិ​លិច​តិន​ស្តាញ យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៨-០​។ ការ​ដណ្តើម​បាន​៣​ពិន្ទុ​នៅ​កីឡដ្ឋាន Mapei បានជួយ​ឲ្យក្រុម​ជម្រើស​ជាតិអ៊ី​តាលី មាន​សុវត្ថិ​ភាពក្នុងការ​ឈ្នះ​ចំណាត់ថ្នាក់លេខ​២ ក្នុងពូល G ដោយ​នាំ​មុខ​៦​ពិន្ទុ​ដាច់​លើក្រុម​ឈរ​លេខ​៣ អាល់​បា​នី ដែល​បានបញ្ចប់ក្នុងលទ្ធ​ផលស្មើ ១-១ ជា​មួយនឹងក្រុម​ម៉ា​សេ​ដ្វាន​។ លោកគ្រូ​បង្វឹក Giampiero Ventura បាន​ឲ្យ​ដឹងថា៖ «វា​ពិតណសា់​ថា លទ្ធផល​គឺ​ជា​រឿងអា​ទិ​ភាព ប៉ុន្តែ ខ្ញុំពិត​ជា​រីករាយណាស់​»​។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក៏​អាច​​ពឹង​ផ្អែក​ទៅលើ​ការមាន​ប្រៀប​លើ​គ្រាប់​​បាល់​ចំនួន​១៧គ្រាប់ផងដែរ លើក្រុមជម្រើស​ជាតិអ៊ី​តាលី ផង​ដែរ ហេតុនេះ ​មាន​ន័យ​​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ទឹក​ដ៏ខ្លួន​ឯង​លើក្រុម​​ជម្រើស​ជាតិ​អាល់​បានី នា​ខែក្រោយ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​កៅអីទៅកាន់ World Cup​។

    ក្រុមម្ចាស់ជើង​ឯក World Cup ឆ្នាំ​២០១០ មួយនេះ បាន​បង្ហាញពី​ទម្រង់លេង​​យ៉ាង​រឹងមាំក្នុងពេល​ក្រុម​ទាំងពីរ​ជួប​គ្នា​កាលពី​ជើង​ទី​១ ខណៈ​ដែលពួក​គេ​ក៏​បានផ្តួលក្រុម​លិច​តិន​ស្តាញ ក្នុង​លទ្ធផល ៨-០ ផង​ដែរ កាលពី​រយៈពេល​១​ឆ្នាំមុន​​៕

    ប្រភព​ពី៖ Eurosport

     

  • រដ្ឋមន្រ្តីទេសចរណ៍ព្រួយបារម្ភពីបញ្ហាបរិស្ថាននៅតំបន់ឆ្នេរ

    រដ្ឋមន្រ្តីទេសចរណ៍ព្រួយបារម្ភពីបញ្ហាបរិស្ថាននៅតំបន់ឆ្នេរ

    ភ្នំពេញៈ ជាមួយនឹងក្តីរីករាយនឹងការអភិវឌ្ឍយ៉ាងលឿននៅខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះយើងក៏មានការព្រួយបារម្ភ និងប្រុងប្រយ័ត្នផងដែរទាក់ទងនឹង​ការបំពុលបរិស្ថាននៅតំបន់ឆ្នេរដ៏ស្អាតមួយនេះ។

    លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ កញ្ញានេះថា បច្ចុប្បន្ន​យើងកំពុងរីករាយនឹងកំណើនភ្ញៀវទេសចរណ៍ និងការវិនិយោគពិសេសរបស់ចិនដែលរហូតមកទល់ពេលនេះសណ្ឋាគារស្ទើរតែទាំងអស់នៅខេត្តព្រះសីហនុ ត្រូវបានអ្នកវិនិយោគចិនជួលយកអស់ហើយ ប៉ុន្តែនៅឆ្នាំ2018ខាងមុខនេះ សណ្ឋាគារថ្មីៗចន្លោះពី1,000 ទៅ2,000បន្ទប់ទៀតនឹងអាចដាក់ដំណើរការ។

    លោកបន្តថា បច្ចុប្បន្នអ្វីដែលជាកង្វល់របស់យើង គឺប្រព័ន្ធចម្រោះទឹកស្អុយចេញពី​សណ្ឋាគារ ភោជនីយដ្ឋាននៅតាមតំបន់ឆ្នេរដែលជាការងារមួយចាំបាច់ត្រូវធ្វើបន្ទាន់ ព្រោះយើងមានរៀបចំប្រព័ន្ធចម្រោះបានមួយរួចហើយ តែមិនគ្រប់តម្រូវការទេ។

    លោកបន្តថា “អ្វីដែលសំខាន់នាពេលនេះគឺត្រូវមានការរៀបចំប្លង់មេ និងរៀបចំតំបន់អភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ថា តើតំបន់ណាជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់ឆ្នេរសម្រាប់បំរើការកម្សាន្ត”។ លោកបន្តថា “ការអភិវឌ្ឍដែលយើង​ត្រូវផ្តោត គឺជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនមែនពេលភ្ញៀវច្រើនមកដល់ឆ្នេររបស់យើងត្រូវរងការបំពុលនោះទេ”។

    លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ក្រុងព្រះសីហនុកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការកើនឡើងនូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិនបានកើនឡើងយ៉ាងលឿន។

    លោកបន្តថា ការមកដល់នៃភ្ញៀវទេសចរ និងកំណើន​អ្នកវិនិយោគជាអ្វីដែលយើងរីករាយស្វាគមន៍ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើឲ្យប្រាកដថា ការអភិវឌ្ឍនោះមិនមែនជាការបំពុលបរិស្ថានដោ​យធ្វើយ៉ាងណាឲ្យការអភិវឌ្ឍមាននិរន្តរភាព។

    លោកបន្តថា “ប្រសិនជាយើងមិនយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន នៅទីបញ្ចប់យើងនឹងបាត់បង់ចំណូលទាំងអស់គ្នា និងបំផ្លាញអាជីវកម្មទាំងអស់គ្នា”៕

  • Huawei ថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្ដួល Apple និង Samsung (មានវីដេអូ)

    Huawei ថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្ដួល Apple និង Samsung (មានវីដេអូ)

    ក្នុងព្រឹត្តិការណ៍បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ IFA ឆ្នាំ​2017 នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី2 ខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Huawei បានបញ្ចេញនូវបន្ទះឈីបថ្មីមួយដោយអះអាងថា អាចផ្ដួលគូប្រជែងធំៗទាំង 2 របស់ខ្លួនបាននៅឆ្នាំ 2018 ខាងមុននេះ។

    លោក​ Richard Chu នាយក​ជាន់ខ្ពស់ផ្នែកទូរស័ព្ទចល័តនៃក្រុមហ៊ុន Huawei បានឱ្យដឹងថា Huawei Kirin 970 ជាបន្ទះឈីបមានទំហំតូច 10nm ដំបូងរបស់ Huawei ដូចទៅនឹង Exynos 8895 និងមានសមត្ថភាពខ្លាំងជាងបន្ទះឈីបត្រកូល Kirin ណាៗទាំងអស់ ដោយវាមាន CPU ចំនួន 8 គ្រាប់ អង្គក្រាហ្វិកទៅដល់ 12 គ្រាប់ មាន​ 4 គ្រាប់​ល្បឿន​ 2.4GHz ប្រភេទ​ Cortex-A73 និង 4 គ្រាប់​ទៀត​ល្បឿន​ 1.8GHz ប្រភេទ​ Cortex-A53 ជាមួយនឹង Dual-ISP ដែលធ្វើឱ្យអ៊ីនធើណិតមានល្បឿនលឿន Cat 18. LTE ។

    លោកថា៖ បើប្រៀប​ធៀប​នឹង​ Apple និង​ Samsung ​យើង​នាំ​មុខ​ជាងហើយ  និងអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទះឈីបនេះអាចប្រើបានជាមួយនឹងបច្ចេកវិទ្យា AI ដោយប្រើប្រាស់ NPU (Neural Processing Unit) ទៀតផង។

    Kirin 970 ប្រើប្រាស់​ថាមពល​​តិច​ជាង​មុន 50 % និងមាន​ល្បឿន​លឿន​ជាង​បន្ទះឈីប Kirin 960 ចំនួន​ 20%។ ក្នុងនោះស្មាតហ្វូនដែលបំពាក់បន្ទះឈីបនេះមុនគេ គឺទូរស័ព្ទ Huawei Mate 10 ដែលក្រុមហ៊ុនគ្រោងដាក់បង្ហាញនៅ​ថ្ងៃ​ទី16 ខែ​តុលា​ ឆ្នាំ2017 ខាង​មុខនេះឯង។

    Mate 10 ​នឹង​មាន​អេ​ក្រង់​ទំ​ហំ​ 6​ អ៊ីញ លាតគ្មានគែមអេក្រង់ និងមានបំពាក់ដោយកាមេរ៉ាភ្លោះពីក្រុមហ៊ុន Leica ដដែល៕

    សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://www.youtube.com/watch?v=T915ObAYPP0

  • អស្ចារ្យ!! កម្ពុជាច្នៃម៉ូដ Miss EARTH Cambodia ស្អាតឥតខ្ចោះ

    អស្ចារ្យ!! កម្ពុជាច្នៃម៉ូដ Miss EARTH Cambodia ស្អាតឥតខ្ចោះ

    តាមរយៈ Facebook របស់ Alex Buntha បានបង្ហោះរូបភាព  Miss EARTH Cambodia កាលពីប៉ុន្មានម៉ោងមុននេះបន្ដិច​ ដែលពិតជាគួរឱ្យស្ញប់ស្ញែង និងសូមកោតសរសើរចំពោះការច្នៃម៉ូដរបស់កូនខ្មែរក្នុងការយកឈុតទៅប្រកួតនៅលើឆាកអន្ដរជាតិនេះ។

    គួរបញ្ជាក់ផងដែរថា​ រូបថតប៉ុន្មានសន្លឹកនេះ ថតនៅក្នុងបរិវេណ Poolside ,NagaWorld Hotel ហើយថតដោយអ្នកជំនាញថតរូប Alex Buntha Photography  រចនាម៉ូដសម្លៀកបំពាក់ដោយ  La Chhouk (Recycled & Creative Fashion) និងបង្ហាញម៉ូដដោយ  Em Kun Thong ជាតំណាង Miss Earth Cambodia។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

    អ្នកជំនាញថតរូប Alex Buntha Photography

  • Angelina Jolie យល់ព្រមសម្ដែងរឿង Maleficent 2

    Angelina Jolie យល់ព្រមសម្ដែងរឿង Maleficent 2

    Well…Well …ជាពាក្យពេញនិយមបំផុតរបស់រឿង Maleficent ក៏ប៉ុន្ដែមិនយូរប៉ុន្មានទៀតទេ ប្រិយមិត្តទាំងអស់នឹងបានឃើញការវិលត្រឡប់មកសាជាថ្មីម្ដងទៀតរបស់ តារាសម្ដែងស្រី​ Angelina Jolie ក្នុងរឿង Maleficent 2 ហើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន This NEWS ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

    រឿង “Maleficent 2” បានប្រកាសជាផ្លូវការហើយថា តារាស្រី Angelina Jolie នឹងចូលរួមសម្ដែងនូវវគ្គថ្មីនេះ ដែលនឹងសម្តែងជាតួអង្គ Maleficent ដដែល ដោយនាងបានយល់ព្រមសម្ដែងក្នុងរឿងនេះ បន្ទាប់ពីនាងបានដោះស្រាយ និងសម្របសម្រួលបញ្ហាក្រុមគ្រួសារ ព្រមទាំងទទួលបានការព្យាបាលផ្លូវចិត្តជាមួយនឹងអតីតស្វាមីគឺលោក Brad Pitt រួចមក។

    គួរបញ្ជាក់ផងដែរថា រឿង “Maleficent 2” ត្រូវបានសរសេរអត្ថបទភាពយន្ដដោយអ្នកនិពន្ធល្បីឈ្មោះដែលបានសរសេររឿង “Edge of Tomorrow” និង “Spectre” ឱ្យក្រុមហ៊ុនផលិតភាពយន្តល្បីឈ្មោះ “Disney” ដែរ គឺលោក Dante Harper៕

  • ប្លែកអារម្មណ៍ណាស់ !! ឈុតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ មាន សូនីតា

    ប្លែកអារម្មណ៍ណាស់ !! ឈុតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ មាន សូនីតា

    ប៉ុន្មាននាទីមុននេះបន្ដិច តារាសម្ដែង និងបង្ហាញម៉ូដ មាន សូនីតា បានបញ្ចេញម៉ូដសម្លៀកបំពាក់របស់ខ្លួននាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមើលឃើញហើយពិតជាប្លែកម៉្យាងដែរ និងមានអារម្មណ៍ថា ហាក់បីដូចជាបានវិលត្រឡប់ទៅកាន់សម័យអតីតកាលក្នុងអំឡុងឆ្នាំ1990 ម្តងទៀតដូច្នោះដែរ។

    គួបញ្ជាក់ផងដែរថា រូបភាព 3 ស្លឹកនៅលើ Facebook Page ដែលបង្ហាញពីការនិយមច្នៃម៉ូដប្លែកៗ និងស្រស់ស្អាតរបស់រាជិនីក្រមារូបនេះ ពិតជាប្លែកមិនធម្មតាមែន គឺមិនអាចមិនសរសើរបានឡើយ។

    ដើម្បីកាន់តែជាក់ច្បាស់សូមទស្សនារូបខាងក្រោមនេះ

  • សិស្សវិទ្យាល័យព្រែកឯងទទួលបានកុំព្យូរទ័រ 15គ្រឿងពីក្រុមហ៊ុនស្រាបៀរ HEINEKEN

    សិស្សវិទ្យាល័យព្រែកឯងទទួលបានកុំព្យូរទ័រ 15គ្រឿងពីក្រុមហ៊ុនស្រាបៀរ HEINEKEN

    ភ្នំពេញ៖ កាលពីថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2017 ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន15 គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់​អំណោយ​នេះក្រោមអធិបតីភាពលោក Dato’ Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​លោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។

    លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះ​ដោយ​សង្កត់ធ្ងន់ថា កន្លងមក​សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ​ ប៉ុន្តែ​កុំព្យូទ័រ​ទាំង​អស់​​ចាស់ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូអ្នកគ្រូ ត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមក​បង្រៀន​សិស្ស​​អំពីទ្រឹស្តី​កុំព្យូទ័រ​ដោយ​មិន​បានអនុវត្តជាក់ស្តែងនោះទេ។

    ជាមួយគ្នានះលោក Dato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានថ្លែងថា តាមរយៈការអប់រំនេះហើយ ដែលធ្វើឱ្យមនុស្សក៏ដូចជារូបលោកអាចងើបចេញពីវដ្តនៃភាពលំបាកនិងភាពក្រីក្រ។ លោកជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង «យើងមានអារម្មណ៍ថា​យើងត្រូវធ្វើអ្វីមួយ​ នូវពេលបានដឺងថាសិស្សានុសិស្សនៅ​ក្នុង​សាលា​នេះមិនអាចរៀនជំនាញកុំព្យូទ័រ ដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ​វាមានសារៈសំខាន់ណាស់ ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ ដើម្បីធានាថាពួកគេមានឱកាសស្មើភាព ដើម្បីប្រកួតប្រ ជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ»។

    លោក Dato’ Sri Idris Jala បានសន្និដ្ឋានថា «យើងសង្ឃឹមថា​កិច្ចខិតខំប្រឹងប្រែង​របស់យើង នឹង​ជួយ​កាត់​បន្ថយ​ផលលំបាក ដែលសិស្សានុសិស្សកំពុងប្រឈមមុខ ​និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង​។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវ​និងប្រើប្រាស់យ៉ាង​មានប្រសិទ្ធភាព ​ក្នុង​រយៈពេលវែង​ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិច»។

    លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ប្រធាន​ក្រុមហ៊ុន​​ស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន 15គ្រឿង​និងម៉ាស៊ីន​ព្រីនមួយ​គ្រឿង ​ហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រ ដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបាន​កុំព្យូទ័រ​ថ្មី​​នៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស 280 នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ៕

  • នាង Veronica Shiu អរគុណការបោះឆ្នោតជ្រើសរើសបវរកញ្ញាហុងកុងតាមប្រព័ន្ធថ្មី…

    នាង Veronica Shiu អរគុណការបោះឆ្នោតជ្រើសរើសបវរកញ្ញាហុងកុងតាមប្រព័ន្ធថ្មី…

    មិនបាច់ថ្លែងទេ ព្រោះនាង Veronica Shiu ពិតជាមានសម្រស់ស្រស់ផូរផង់ ប្រកបដោយកែវភ្នែកស្រទន់ និងទឹកមុខបង្កប់ភាពស្លូតបូត ដែលស្តែងចេញុយ៉ាងច្បាស់ពេលនាងបានទទួលមហាជោគជ័យក្នុងការគ្រង​មកុដរាជិនីកំពូលសម្រស់ប្រចាំទីក្រុងហុងកុង ហើយអ្វីដែលធ្វើឲ្យអ្នកតាមដានគ្រប់គ្នាកាន់តែរំភើប និងមានមោទនភាព​ចំពោះរូបនាងទៀតនោះ គឺគ្រាន់តែចេញរូបភាពឈ្នះពានរង្វាន់ដ៏ធំធេងនេះភ្លាម នាងក៏បានថ្លែងអំណរគុណ​ចំពោះប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលបានផ្តល់ភាពយុត្តិធម៌ពិតៗដល់ការប្រកួត។

    ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ចំនួនជាង 2០០,០០០ សំឡេង នាង Shiu តែម្នាក់ឯងទទួលបានរហូតដល់ទៅ 156,០០០សំឡេងទៅហើយ។ នាង Shiu វ័យ 24ឆ្នាំរូបនេះ ពិតជារីករាយខ្លាំងណាស់ ចំពោះលទ្ធផលដែលប្រកបដោយភាពយុត្តិធម៌ដែលទទួលបានពីប្រព័ន្ធបោះឆ្នោតជ្រើសរើសបែបថ្មីនេះគឺ «មនុស្សម្នាក់ ឆ្លោតមួយសន្លឹក ឬមួយសំឡេង» ដែលមានន័យថា អ្នកគាំទ្រម្នាក់អាចបោះឆ្នោតបានតែមួយសំឡេងប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា  ជោគជ័យរបស់នាងកើតមានឡើង​ក្រោយពីគណៈកម្មការទាំងអស់ធ្វើការជ្រើសរើសបានបវរកញ្ញា7រូបចុងក្រោយ ក្នុងចំណោម ១០រូប ដើម្បីទទួលការបោះឆ្នោតគាំទ្រផ្តាច់ព្រ័ត្រតាមប្រព័ន្ធថ្មីពីប្រិយមិត្តនៅហុងកុងងឡាយ៕

  • តារាចម្រៀង ឡាំយ៉ៃហៃថងខាំ ចូលសិល្បៈមិនទាន់បានមួយឆ្នាំផង ទិញផ្ទះវីឡាហើយ

    តារាចម្រៀង ឡាំយ៉ៃហៃថងខាំ ចូលសិល្បៈមិនទាន់បានមួយឆ្នាំផង ទិញផ្ទះវីឡាហើយ

    ការធ្វើការសន្សំលុយ ពិតជាមិនមែនងាយស្រួលដូចការគិតឡើយ ក៏ប៉ុន្ដែតារាចម្រៀង Original Song នាង ឡាំយ៉ៃហៃថងខាំ​ ជាម្ចាស់បទ «ភូសាវខាឡក់» បានចូលប្រឡូកនៅក្នុងចង្កោមសិល្បៈចម្រៀងមិនទាន់បានមួយឆ្នាំស្រួលបួលផង ពេលនេះនាងមានសមត្ថភាពទិញបានផ្ទះវីឡាថ្មី ព្រមទាំងរុះផ្ទះចាស់នៅស្រុកកំណើតចោលទៀតផង។

    តាមរយៈ Facebook Page របស់នាង ឡាំយ៉ៃហៃថងខាំ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រនាងគ្រប់រូបដោយការបង្ហោះរូបភាពរុះរើផ្ទះចាស់ ហើយសរសេរថា “ឡាំយ៉ៃ រុះរើផ្ទះចាស់ ត្រៀមធ្វើផ្ទះថ្មី” ។ តែយ៉ាងណាក៏ដោយ តារាស្រីរូបនេះក៏បានបង្ហោះរូបផ្ទះវីឡាថ្មីរបស់នាងដែលទើបនឹងទិញ នឹងគ្រោងទៅរស់នៅទីនោះផងដែរ។

    គួរបញ្ជាក់ផងដែរថា ដំបូងឡើយនៅពេលបានឃើញនាងបង្ហោះរូបផ្ទះមានសភាពចាស់ទ្រុឌទ្រោម និងមានដំបូលប្រក់មេឃផងនោះ អ្នកគាំទ្រនាងខំនាំគ្នាចូលទៅលើកទឹកចិត្តដល់រូបនាង តែនៅពេលនាងបង្ហោះរូបផ្ទះវីឡាថ្មី និងផ្ទះចាស់ជាច្រើនសន្លឹកថែមទៀតនេះ ទើបគ្រប់គ្នាភ្ញាក់ផ្អើលរកនិយាយអ្វីលែងចេញតែម្តង៕

  • ពិតជាមិនគួរឱ្យជឿសោះ Angelina Jolie និងកូនៗ សម្រេចត្រូវគ្នាជាមួយ Brad Pitt វិញ

    ពិតជាមិនគួរឱ្យជឿសោះ Angelina Jolie និងកូនៗ សម្រេចត្រូវគ្នាជាមួយ Brad Pitt វិញ

    តាមរយៈសារព័ត៌មាន Dailymail បានឱ្យដឹងថា តារាសម្ដែងបបូរមាត់ស្អាត  Angelina Jolie  និងកូនៗ ទាំង6នាក់របស់នាង បានបង្ហាញវត្តមានក្នុងឱកាសសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលមានចំណងជើងថា  “First They Killed My Father” កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

    អ្វីដែលកាន់តែ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលមួយឆ្នាំមកហើយនោះ ស្រាប់តែអ្នកនាង Angelina Jolie និងលោក Brad Pitt បានបង្ហាញវត្តមានរួមគ្នា និងប្រកាសថា បានត្រូវគ្នាវិញហើយ និង​សម្រេច​ចិត្ត​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជា​ថ្មី ក្រោយពីពួកគេព្យាយាម​ព្យាបាលរបួស​ផ្លូវ​ចិត្តរៀងៗខ្លួនរួចមក។

    គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃដ៏ពិសេសនោះអ្នកនាង Angelina Jolie មើលទៅស្រស់ស្អាត និងរួសរាយស្រស់ស្រាយខ្លាំងណាស់។ អ្នកសារព័ត៌មានល្បី Ian Halperin បាន​សរសេរ​រឿងនេះ និងបានដាក់ចំណងជើង​ថា «Brad Pitt និងអតីតភរិយាបានជួបមុខគ្នា និងសម្រេចចិត្តត្រូវរ៉ូវគ្នាឡើងវិញ»៕