Author: អេបិល

  • សាកលវិទ្យាល័យបៀលប្រាយ សហការជាមួយអាស៊ីវេរលុយផ្តល់អាហារូបករណ៍ និងឱកាសការងារដល់និស្សិត

    សាកលវិទ្យាល័យបៀលប្រាយ សហការជាមួយអាស៊ីវេរលុយផ្តល់អាហារូបករណ៍ និងឱកាសការងារដល់និស្សិត

    សាកលវិទ្យាល័យបៀលប្រាយ និងក្រុមហ៊ុនអាស៊ីវេរលុយ បានចុះអនុស្សរណៈនៃការយោគយល់គ្នាផ្តល់​អាហារូបករណ៍ និងឱកាសការងារ​ដល់និស្សិត200នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ។

    លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើកឡើងថា​សាកលវិទ្យាល័យ​បានសហការជាមួយស្ថាប័ន​ឯកជន​ រួមទាំង​ដៃគូនានាដើម្បីជំរុញឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ការសិក្សារបស់និស្សិត និងធ្វើយ៉ាងណាឱ្យពួកគេ​កាន់តែ​មាន​លទ្ធភាព​ដើម្បីសិក្សាបន្ត។ ដោយសារតែសាកលវិទ្យាល័យ​បៀលប្រាយ ជាសមាជិកនៃសាកលវិទ្យាល័យអន្តរជាតិ ហេតុនេះសាកលវិទ្យាល័យ​បានបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយនឹងដៃគូនានា​ដើម្បី ជំរុញឱ្យ​មាន​ផ្លាស់ប្តូរការសិក្សា និងឱកាសជាច្រើនសម្រាប់និស្សិតកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ សាកលវិទ្យាល័យ​បានសហការជាមួយ​នឹង​ក្រុមហ៊ុន អាស៊ី វេរលុយ ផ្តល់អាហារូបករណ៍​សម្រាប់សិស្ស និស្សិត​រយៈពេល​ 4ឆ្នាំ​ពេញសម្រាប់​ថ្នាក់បរិញ្ញាបត្រ ដើម្បីឱ្យគាត់​ឱកាសដើម្បីបន្តការសិក្សាឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន។

    លោក ឌៀប សីហា បានមានប្រសាសន៍ថា៖ «​អាហារូបករណ៍នេះគឺផ្តល់ឱកាសសម្រាប់សិស្សទាំងអស់គ្នា​ដែលត្រៀមចូលឆ្នាំទី1 សម្រាប់ប្រឡងដើម្បីទទួលបានការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ហើយចំពោះការជ្រើសរើស​​យើងមានគណៈកម្ម​ការត្រួតពិនិត្យច្បាស់លាស់​ ដើម្បីធានាថាអ្នកមានសមត្ថភាព​ពិតប្រាកដនឹងទទួលបានឱកាសយ៉ាងសំខាន់នេះ»។

    លោក ឈ គង់ផេង អគ្គនាយកក្រុមហ៊ុន​អាស៊ីវេរលុយ បានលើកឡើងថា ក្រុមហ៊ុនរបស់លោកសម្រេចចាប់ដៃគូជាមួយនឹងសាកលវិទ្យាល័យ​បៀលប្រាយ ដោយសារតែមើលឃើញសាកលវិទ្យាល័យនេះ​មានគុណភាព​ល្អ ហើយការបណ្តុះប​ណ្តាលធនធានមនុស្សគឺមានគុណភាព ដែលអាចឆ្លើយតបបានជាមួយនឹង​តម្រូវការការងារ។ នេះជាលើកទី1ហើយ ដែលក្រុមហ៊ុនរបស់លោក​បង្កើតកម្មវិធី​ដើម្បីផ្តល់អាហារូបករណ៍ និងឱកាស​ការងារបែបនេះ។ លោកថា​និស្សិតទាំងអស់ដែលប្រឡងជាប់អាហារូបករណ៍នេះ​នឹងទទួលបានឱកាសធ្វើការងារនៅក្រុមហ៊ុន​អាស៊ីវេរលុយ ដើម្បីទទួលបានទាំងបទពិសោធន៍ការងារ និង​ឱកាសសម្រាប់បន្តការសិក្សានៅ​សាកលវិទ្យាល័យ៕ ​​​​​​

  • ឪកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

    ឪកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

    បុណ្យភ្ចុំបិណ្ឌប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ ច្បាស់ណាស់បងប្អូនយើងមួយចំនួនកំពុងតែស្វែងរកជាវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះគ្រឿងអេឡិចត្រូនិក និង ផលិតផលផ្សេងៗ ជាច្រើនទៀតសំរាប់ជូនដល់អ្នកមានគុណនៅស្រុកកំណើត។​

    សូមគោរពអញ្ចើញបងប្អូនអតិថិជនទាំងអស់មកកាន់ LG Brandshop ដើម្បីធ្វើការជាវនិងទទួលបាននូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ការធានាត្រឹមត្រូវ និងសេវកម្មល្អបំផុត ។

    អ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៅទៀត ដើម្បីចូលរួមអបអរសាទរក្នុងឪកាសបុណ្យ   ភ្ចុំបិណ្ឌប្រពៃណីជាតិខ្មែរដ៏វិសេសវិសាល ដែលនិងមកដល់ឆាប់ៗខាងមុខនេះ LG Brandshop ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនទាំងអស់ និងថែមជូនចានស្រាក់ដ៏ប្រណិតមួយភ្លាមៗក្នុងការជាវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជា, ម៉ាស៊ីនបោក, ទូរទឹកកក, ម៉ាស៊ីនត្រជាក់, ទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀត ។ កម្មវិធីបញ្ចុះតម្លៃពិសេសនេះចាប់ផ្តើមចាប់ពី ថ្ងៃទី 21ខែកញ្ញា រហូតដល់ ថ្ងៃទី 6 ខែតុលា ឆ្នាំ 2018 នៅគ្រប់សាខា LG Brandshop ទាំងអស់ដែលមានទីតាំងនៅ ភ្នំពេញ បាត់ដំបង កំពង់ចាម  សៀមរាប និង ខេត្តព្រះសីហនុ

    រួសរាន់ឡើងកុំអោយឪកាសដ៏ពិសេសនេះកន្លងផុតហួសអោយសោះ ! LG Brandshop ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ។

    សំរាប់ពត៏មានបន្ថែម

    ទំនាក់ទំនងមកកាន់លេខ 023 222 699

    វេបសាយ​ (website) https://ggear.com.kh/

    ហ្វេសប៊ុក (Facebook page) https://www.facebook.com/LGBrandshopKH/?ref=bookmarks

    LG Brandshop ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ។

  • ទេព បូព្រឹក្ស ក្ដៅស្លឹកត្រចៀកពេលឃើញព័ត៌មានមួយចុះផ្សាយថា នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន

    ទេព បូព្រឹក្ស ក្ដៅស្លឹកត្រចៀកពេលឃើញព័ត៌មានមួយចុះផ្សាយថា នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន

    តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ដែលគេស្គាល់ថា លោក ងួន ចាន់ដេវីត ឬ G-Devith តែងតែបង្ហោះសារ និងរូបភាពនៃសកម្មភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករទៅហើយ។ ថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកទៀត ដែលគេមើលឃើញថា នាងកំពុងអង្គុយញ៉ាំអាហារជាមួយគូស្នេហ៍ក្នុងឈុតប៊ីគីនី បង្ហាញដើមទ្រូងចំៗតែម្ដង។

    បានឃើញរូបភាពសិចស៊ីរបស់ ទេព បូព្រឹក្ស ភ្លាម ទំព័រសារព័ត៌មានលើបណ្ដាញសង្គមមួយបានចេញផ្សាយថា «នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន» ព្រមទាំងមានគណនីហ្វេសប៊ុកមួយបានធ្វើការរិះគន់នាងខ្លាំងៗ មិនសំចៃមាត់ចំពោះភាពសិចស៊ីនោះផងដែរ។ ទោះបីជាយ៉ាងណា កាលពីយប់មិញនេះ កញ្ញា ទេព បូព្រឹក្ស បាន Live វីដេអូទាំងយប់តែម្តង ព្រោះតែមិនអាចទប់កំហឹងតទៅទៀតបាន ក្រោយពីមានបុរសម្នាក់បានយករូបភាពនៃជីវិតឯកជនរបស់នាងជាមួយគូស្នេហ៍ គឺលោក G-Devith ទៅបង្ហោះបន្ត ហើយប្រើពាក្យពេចន៍មិនសមរម្យដាក់នាងទៀតផង ទើបធ្វើឱ្យនាងតបទៅវិញទាំងក្ដៅក្រហាយ ផាំងៗដូចភ្នំភ្លើងផ្ទុះតែម្ដង។

    តារាស្រីរូបនេះបានធ្វើការ Live វីដេអូ និងសរសេរសារថា «តោះចូលមើល Account បងប្រុសម្នាក់ដែលដៀលខ្ញុំកប់ៗមាត់ និងមើលពត៌មានដែលយករូបខ្ញុំទៅផូស្តហើយដាក់ចំណងជើងថា ស៊ីបាយបែបថតរឿងជប៉ុន»។

    ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រម​ដាក់​សំណើ​ដេញថ្លៃ​​រួម​គ្នា ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំ​ពិក​ឆ្នាំ​2032

    កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រម​ដាក់​សំណើ​ដេញថ្លៃ​​រួម​គ្នា ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំ​ពិក​ឆ្នាំ​2032

    ប្រទេស​កូរ៉េ​ទាំង​2 បាន​យល់​ព្រម​ក្នុង​ការ​​ដាក់​សំណើ​មួយ​ដើម្បី​​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​អូឡាំ​ពិក​ឆ្នាំ​2032​។ នេះ​​បើ​យោង​​​​តាម​​ការ​បញ្ជាក់​របស់​ពួក​គេក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួម​គ្នា​​មួយ កាលពីថ្ងៃ​ពុធ ក្រោយពីកិច្ច​ប្រជុំ​​កំពូល​មួយ​​រវាង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​ Kim Jong Un និងលោក Moon Jae-in ប្រធា​នា​ធិបតី​កូរ៉េខាង​ត្បូង​។

    សេចក្តី​ថ្លែង​ការណ៍​នេះ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​យល់​ព្រម​ក្នុង​ការ​ «ចូល​រួម​គ្នា» ក្នុង​ព្រឹត្តិការណ៍​អន្តរ​ជាតិ​នា​នា ក្នុង​នោះ​រាប់បញ្ចូល​ទាំង​​ព្រឹត្តិការណ៍​អូឡាំ​ពិក​ឆ្នាំ​2020 ក្នុង​ទីក្រុង​តូក្យូផងដែរ​។ គំនិត​​​នៃ​ការ​ដាក់​សំណើ​ដេញ​ថ្លៃ​រួម​គ្នា​ក្នុងការ​ធ្វើ​ជាម្ចាស់​ផ្ទះ​អូឡាំ​ពិក​រដូវ​ក្តៅ ក្នុង​ឆ្នាំ​2032នេះ ត្រូវ​បាន​បំ​ផុស​ឡើង​កាលពី​សប្តាហ៍មុន ដោយ​លោក Do Jong-hwan រដ្ឋ​មន្ត្រី​ក្រសួងកីឡា​របស់​ទីក្រុង​សេ​អ៊ូល​។ លោក Do បាន​បញ្ជាក់​ថា ការ​ធ្វើ​​ជា​សហ​ម្ចាស់​ផ្ទះ​ក្នុងព្រឹត្តិការណ៍​អូឡាំពិកមួយ​នេះ នឹង​​​កសាង​ភាព​​ជោគ​ជ័យ​​ទៅ​លើ​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​រដូវ​រងា នៅឆ្នាំនេះ ក្នុង​ទីក្រុង Pyeongchang ដោយ​ការ​ចូល​រួម​របស់​កូរ៉េ​ខាង​ជើង បាន​ជួយកាត់​បន្ថយ​ភាព​តាន​តឹង​​ផ្សេង​ៗ នៅលើ​ឧប​ទ្វីបមួយនេះ​។

    កីឡដ្ឋាន May Day របស់​កូរ៉េ​ខាង​ត្បូង គឺ​ជា​កីឡដ្ឋាន​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ដោយ​អាច​ផ្ទុក​អ្នក​ទស្ស​នា​បាន​ដល់​ទៅ​15០,០០​០​នាក់​។ សំណើ​ដេញថ្លៃ​នេះ គឺ​ជា​ផ្នែក​​មួយ​នៃការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែល្អ​ប្រសើរ​ជាង​រវាង​ជាតិ​សាសន៍​ទាំង​2 ក្រោយពី​ស្ថិតក្នុង​ជម្លោះ​ជាច្រើន​ទសវត្សរ៍ បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​ ក្នុង​ទសវត្សរ៍ឆ្នាំ​1950​៕

    ប្រភព​ពី៖ Reuters

  • Ronaldo ស្រក់​ទឹក​ភ្នែក ក្រោយ​រង​ពិន័យ​កាតក្រហម ខណៈ Man City ចាញ់ Lyon

    Ronaldo ស្រក់​ទឹក​ភ្នែក ក្រោយ​រង​ពិន័យ​កាតក្រហម ខណៈ Man City ចាញ់ Lyon

    ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo នឹង​ត្រូវ​អវត្តមាន​​សម្រាប់​ការ​វិល​ត្រឡប់​ទៅកាន់កីឡដ្ឋាន Old Trafford ក្រោយពី​បាន​រង​ពិន័យ​កាត​ក្រហម​ជាលើក​ទី​1​ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League មុន​​នឹងក្រុម​ Juventus របស់​គេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅ​លើ​ទឹកដីក្រុម Valencia កាលពីថ្ងៃពុធ​។ ខ្សែ​ប្រយុទ្ធ​របស់​ Juventus រូបនេះ បាន​​ដើរ​ចេញពី​ទីលាន​ទាំង​ទឹក​ភ្នែក ក្រោយ​ពី​បាន​រង​ពិន័យ​កាតក្រហម​សម្រាប់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​​គ្មាន​បាល់​ជា​មួយ​នឹង​ខ្សែ​ការ​ពារ Jeison Murillo របស់ Valencia​។

    Ronaldo នឹង​អវត្តមាន​​សម្រាប់​ការ​ប្រកួត​ជា​មួយក្រុម Young Boys នា​ថ្ងៃ​ទី​2​ ខែតុលា ប៉ុន្តែ ​កំពុង​តែ​ប្រឈមមុខ​នឹង​ការ​អវត្តមាន​ដល់​ទៅ​ 3​ប្រកួត​នៃ​យុទ្ធនាការនៅ​ឆ្នាំ​នេះ​។ នោះ​មានន័យ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិព័រ​ទុយ​ហ្គាល់​​​វ័យ​ 33​ឆ្នាំ​រូបនេះ នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​នាកីឡដ្ឋាន Old Trafford នៅ​ថ្ងៃ​ទី​23 ខែតុលា និង​ការ​ប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង Turin នា​ថ្ងៃ​ទី​7 ខែវិច្ឆិកា​។ Ronaldo ក៏​​អាច​​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ផ្តល់​ការ​ពិន័យ​កាតក្រហម​ភ្លាម​ៗ​​​នេះផងដែរ ដែល​រូប​គេ​ទទួល​បាននៅនាទីទី​29 នា​កីឡដ្ឋាន Mestalla​។ រូប​គេ​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង Murillo មុន​នឹង​ខ្សែ​​ការ​ពារ​របស់ Valencia រូបនេះ ដួល​ទៅលើ​ទីលាន ហើយ​ Ronaldo ហាក់​បានចាប់​បោច​សក់​របស់​គេឱ្យងើប​ឡើង​។

    ខណៈ​ដែលការ​រិះ​គន់​ចំពោះ​ការ​ខ្វះនូវ​បច្ចេក​វិទ្យា​វី​ដេ​អូ​ក្នុង​យុទ្ធនាការ​នា​នា​របស់ UEFA លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus បាន​ឱ្យ​ដឹង​ថា៖ «រឿង​តែ​មួយ​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ថា វី​ដេ​អូ​ជំនួយ​ការ​អា​ជ្ញា​កណ្តាល អាច​ជួយ​ដល់​អាជ្ញា​កណ្តាល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ខ្លាំង​ប្រចាំ​យុទ្ធ​នាការ Manchester City បាន​ចាញ់​ក្រោមស្នា​ដៃក្រុម Lyon នៅលើ​ទឹកដីខ្លួន​ឯង​ដ៏មិន​នឹក​ស្មាន​ដល់ ​ក្នុង​លទ្ធផល 2-1 កាល​ពី​ថ្ងៃពុធ​៕

    ប្រភព​ពី៖ The Sun

  • ប្រាក់រង្វាន់ 12ម៉ឺនដុល្លារ របស់កម្មវិធីប្រកួត 3D ​Conquest របស់ធនាគារ ស៊ីអាយអិមប៊ី កំពុងរង់ចាំយុវជនមានទេពកោសល្យផ្នែកឌីជីថល ក្នុងតំបន់អាស៊ាន

    ប្រាក់រង្វាន់ 12ម៉ឺនដុល្លារ របស់កម្មវិធីប្រកួត 3D ​Conquest របស់ធនាគារ ស៊ីអាយអិមប៊ី កំពុងរង់ចាំយុវជនមានទេពកោសល្យផ្នែកឌីជីថល ក្នុងតំបន់អាស៊ាន

    ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាត (CIMB Group) បានសម្ពោធកម្មវិធីប្រកួត 3D Conquest ដែលជាការប្រកួតប្រជែងមួយ មានគោលបំណងទាក់ទាញយុវជនឆ្នើមផ្នែកឌីជីថល និងមានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងផ្នត់គំនិតជាសហគ្រិន ឈ្លាសវៃ។ កម្មវិធី ដែលយកលំនាំតាមបែប Hackathon នេះមានការប្រកួតប្រជែង ៣ ប្រភេទ រួមមានវិទ្យាសាស្រ្តទិន្នន័យ (Data Science) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងការសរសេរកូដ (Coding)។​

    ប្រភេទ Data Science តម្រូវឲ្យក្រុមប្រកួតប្រជែង បង្កើតគម្រូព្យាករណ៍ (Predictive Models) និងក្របខណ្ឌតាមផ្នែក (Segmentation Frameworks) ដើម្បីសម្រេចគោលដៅប្រាក់ចំណូល និងប្រាក់ចំណេញ។ ប្រភេទ FinTech អនុញ្ញាតឲ្យនិស្សិតចូលរួមគិតអ្វីដែលថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពីដំណោះស្រាយធនាគារ ហើយប្រភេទ Coding ផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទូទាត់ទឹកប្រាក់ចល័ត។ ដូច្នេះឈ្មោះនៃកម្មវិធីប្រកួត 3D Conquest គឺមកពីពាក្យ Data Digital និង Disruption។

    ក្រៅពីរង្វាន់ទឹកប្រាក់សរុបចំនួន 12ម៉ឺនដុល្លារអាមេរិក សម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់តំបន់នេះ ម្ចាស់ជ័យលាភីថ្នាក់តំបន់នឹងទទួលបានបទពិសោធន៍ដ៏កម្ររ តាមរយៈទស្សនកិច្ចទៅកាន់តំបន់ដ៏ល្បីល្បាញដែលមាន ឈ្មោះថា Silicon Valley នៅសហរដ្ឋអាមេរិក រួមទាំងឱកាសការងារជាមួយនឹងធនាគារ CIMB បន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។

    លោកស្រី Dato’ Hamidah Naziadin នាយិកាធនធានមនុស្សរបស់ CIMB Group បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន យើងរប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងតំបន់។ ហើយកម្មវិធី 3D Conquest នេះគឺជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល CIMB Group ជម្រុញឲ្យយុវជនក្នុងតំបន់អាស៊ាន ទទួលបានឱកាសល្អៗ នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4 នាពេលបច្ចុប្បន្ននេះ»។

    «ជារួម ទាំងអស់នេះ គឺដើម្បីអតិថិជនរបស់យើងទាំងអស់គ្នា។ យើងរៀបចំគម្រោងអនាគតមួយ ដែលអតិថិជនអាចជ្រើសរើសផលិតផល និងសេវាកម្ម ដែលបង្កើតឡើងរួមគ្នា ហើយសមស្របនឹងតម្រូវការរបស់ពួកគេ តាមរយៈឧបករណ៍ ដែលចេញពីការវិភាគទិន្នន័យ និងកម្មវិធីប្រាជ្ញាសិប្បនិមិត្ម AI។ នេះគឺជាហេតុផល​ ដែលគោលដៅរីកចម្រើនបន្ទាប់របស់ CIMB Group នឹងមានមូលដ្ឋានឌីជីថល ទៅលើសសរគ្រឹះទាំងបី ដូចជាការលើកកម្ពស់ធនធានមនុស្ស អតិថិជន និងនិរន្តរភាព។ យើងជឿជាក់យ៉ាងរឹងមាំថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បូករួមនឹងគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាសាលាបណ្តុះបណ្តាល 3D និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ CIMB Group ដែលមានកញ្ចប់ទឹកប្រាក់សរុបប្រមាណ 111លានរីងហ្គីត នឹងត្រូវចំណាយដើម្បីបំពាក់បំប៉នបុគ្គលិក ផ្នែកឌីជីថល CIMB Group នឹងស្ថិតក្នុងលក្ខខណ្ឌមួយល្អប្រសើរ ដើម្បីកែទម្រង់ DNA របស់ក្រុមហ៊ុន ដើម្បីក្លាយជាស្ថាប័នឌីជីថលមួយ»។

    ក្រុមបេក្ខជនដាក់ពាក្យនឹងធ្វើការប្រកួតប្រជែង ក្នុងកម្រិតប្រទេស ក្នុងខែវិច្ឆិកា ឆ្នាំ2018 មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ នាទីក្រុងកូឡាឡាំពួរ ក្នុងខែមករា ឆ្នាំ2019។

    ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចូលរួមសហការជាដៃគូផ្លូវការ សម្រាប់រយៈពេល4ឆ្នាំជាប់គ្នា សម្រាប់គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនរបស់ CIMB Group។ ដៃគូមកពីវិស័យបច្ចេកវិទ្យា រួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី ។ កម្មវិធីប្រកួត 3D Conquest របស់ស៊ីអាយអិមប៊ី ត្រូវបានគាំទ្រដោយក្រសួងអប់រំឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) និង Big Community។

    សម្រាប់ព័ត៌មានលម្អិត អំពីការចុះឈ្មោះ និងកម្មវិធីប្រកួត 3D Conquest របស់ធនាគារ ស៊ីអាយអិមប៊ី សូមចូលទៅកាន់គេហទំព័រ 3dconquest.cimb.com

  • ភាពយន្ដដកស្រង់ពីប្រលោមលោកល្បី «កូនអើយ ម្ដាយខ្មោច» ត្រៀមដាក់បញ្ចាំងនៅថ្ងៃ25 នេះហើយ!!

    ភាពយន្ដដកស្រង់ពីប្រលោមលោកល្បី «កូនអើយ ម្ដាយខ្មោច» ត្រៀមដាក់បញ្ចាំងនៅថ្ងៃ25 នេះហើយ!!

    អ្វីដែលប្រិយមិត្តទាំងអស់គ្នាកំពុងរង់ចាំយូរណាស់មកហើយ នៅពេលនេះកុំឱ្យខកខានឱ្យសោះណា៎​!! ប្រលោមលោកល្បីបំផុតរបស់អ្នកស្រី ម៉ៅ សំណាង រឿង «កូនអើយ ម្ដាយខ្មោច» ទាំងព្រឺព្រួច អាថ៌កំបាំង ទំហំទឹកចិត្តរបស់ម្ដាយដែលស្រឡាញ់កូន ភាពស្មោះត្រង់ចំពោះសេចក្ដីស្នេហា ពាក្យពេចន៍ណែងណង និងតម្លៃអប់រំ បានលេចរូបរាងជាភាពយន្ដខ្នាតធំ ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម ឯកភ្នំ ពីផលិតករដែលផលិតរឿងល្បីៗជាច្រើនដូចជា រឿងនាងនាថ  រឿងព្រាយកន្ទោងខៀវ និងខ្មោចដើមចេកជ្វា ជាដើម…។

    សូមជម្រាបថា រឿង «កូនអើយ ម្ដាយខ្មោច » គឺជារឿងពិតដែលបានលាតត្រដាងពីទិដ្ឋភាពដែលកើតឡើងនៅអំឡុងឆ្នាំ 1800 ដោយការនិយាយតៗគ្នាពីមាត់មនុស្សម្នាក់ទៅមាត់មនុស្សម្នាក់ ស្ដែងពីនារីគ្រប់លក្ខណ៍ម្នាក់ដែលមានចិត្តស្មោះត្រង់ចំពោះប្ដី និងកូនស្រីជាអនេក។ ទោះជានាងស្លាប់ទៅហើយ ក៏ការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកូនស្រី មិនមានអ្វីមកប្រៀបផ្ទឹមបានឡើយ វិញ្ញាណនាងនៅតែវិលវល់ចង់ត្រឡប់មកមើលថែកូនស្រីដូចគ្រាដើមដដែល។

    ភាពយន្ដរន្ធត់ព្រលឹងមួយនេះ ត្រៀមនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី25 ខែតុលា ឆ្នាំ2018 តទៅ សូមកុំឱ្យរំលងឱ្យសោះ ៕

    https://youtu.be/-u41TDon5ro

  • នាងតូច លីន សោម៉ា បញ្ចេញសំនៀងបទ «ស្រណោះម្លប់ដូង» ទទួលបានការចាប់អារម្មណ៍ខ្លាំង

    នាងតូច លីន សោម៉ា បញ្ចេញសំនៀងបទ «ស្រណោះម្លប់ដូង» ទទួលបានការចាប់អារម្មណ៍ខ្លាំង

    អតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី3 នាងតូច លីន សោម៉ា មានវ័យ 16​ឆ្នាំ ត្រូវបានប្រិយមិត្តអ្នកគាំទ្រដឹង និងមើលឃើញពីសមត្ថភាពនៃទឹកដមសំឡេងដ៏ពិរោះបែបមនោសញ្ចេតនា ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខណៈកំពុងប្រឡង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទោះ លីន សោម៉ា មិនមែនជាម្ចាស់ជយលាភីក្តី ឬមិនទាន់មានផលិតកម្មចូលច្រៀងនឹងគេនៅឡើយក្ដី តែការបង្ហើរសំនៀងរបស់នាងម្ដងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺមានការចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអ្នកស្ដាប់តែម្ដង។

    ស្របពេលថ្មីៗនេះ នាងតូច លីន សោម៉ា បានបង្ហោះវីដេអូថ្មីមួយទៀត ជាការបកស្រាយបទចម្រៀងបែបចង្វាក់ប្រជាប្រិយខ្មែរ  «ស្រណោះម្លប់ដូង» ដែលស្របទៅនឹងបរិយាកាសបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ។ នាងបានសរសេរថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំមានបទចម្រៀងមួយបទជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់លេងជាការកម្សាន្តបើមានការខុសឆ្គងត្រង់កន្លែងណា សូមខន្តីអភ័យទោសផងចា៎ស កុំភ្លេចចុច Like និង share ម្នាក់មួយផងណា»។

    ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/G0XBPeQ33y0

  • ភ្ញាក់ផ្អើល!!  កែវ វាសនា ស្ពាយបង្វិចចូលទ្រនំចាស់វិញ

    ភ្ញាក់ផ្អើល!!  កែវ វាសនា ស្ពាយបង្វិចចូលទ្រនំចាស់វិញ

    ខណៈនេះអ្នកលេងបណ្ដាញសង្គមកំពុងតែភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបញ្ចេញបទចម្រៀងថ្មីៗរបស់ លោក កែវ វាសនា នៅក្នុងផលិតកម្ម សាន់ដេ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រ កើតក្ដីមន្ទិលសង្ស័យថា តើតារាចម្រៀងប្រុស កែវ វាសនា​ បានស្ពាយបង្វិលវិលចូលទ្រនំចាស់នេះវិញហើយ ឬយ៉ាងណា?

    បើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម សាន់ដេ បានរៀបរាប់ថា «Wow រីករាយនឹងការត្រឡប់មកវិញរបស់លោក កែវវាសនា ម្ចាស់បទ «ខ្លាចគេឈឺ តែមិនខ្លាចបងទឹកភ្នែក» ប៉ះគ្នា ជាមួយម្ចាស់បទ «បែកបងដើម្បីថែគេ» ពួកគាត់បានត្រឡប់មកវិញសាជាថ្មីម្តងទៀត ធ្វើឱ្យកក្រើកម្តងទៀត ឆក់យកបេះដូងអ្នកគាំទ្រម្តងទៀត ដោយពួកគាត់ទាំងពីរបានចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងបទចម្រៀងថ្មី បែបមនោសញ្ចេតនា កម្សត់ កម្សត់រហូតIdol Admin សូមបញ្ជាក់ថា នេះគ្រាន់តែជា Lyric Video តែប៉ុណ្ណោះ មិនមែនជា Full MVនោះទេ សម្រាប់Full MV នឹងចេញក្នុងពេលឆាប់ៗនេះ ហើយ Admin សូមធានាថា នឹងកម្សត់ រហូតដល់ប្រិយមិត្តដែលបានទស្សនានឹងស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន»។

    ទោះយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការបញ្ជាក់ពីសំណាក់សាមីខ្លួន លោក កែវ វាសនា ក្នុងការស្រាយបំភ្លឺឱ្យមហាជនអស់ចម្ងល់នៅឡើយទេ។ តែគួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសរូបនេះមានការមមាញឹកនៅក្នុងសិល្បៈខ្លាំង និងស្ងាត់ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មថោនផងដែរ។ ជាមួយគ្នាក៏មានមតិមួយទៀតបានលើកឡើងថា កែវ វាសនា អាចនឹងជាតារាចម្រៀងឯករាជ្យ ដែលគ្មានកុងត្រាក៏ថាបានដែរ៕

  • ពិតជាកម្របានឃើញណាស់!!  ការសម្ដែងសិល្បៈ «គែនខ្មែរ» រវាងសិល្បៈករខ្មែរ និងឡាវ

    ពិតជាកម្របានឃើញណាស់!!  ការសម្ដែងសិល្បៈ «គែនខ្មែរ» រវាងសិល្បៈករខ្មែរ និងឡាវ

    ដំបូងសូមជម្រាបថា គែ​នខ្មែរ ជា​ឈ្មោះ​ឧបករណ៍ភ្លេង​មួយបែប​សម្រាប់​ផ្លុំ ​ធ្វើ​ដោយ​ឫស្សី​ពក​តូចៗ ឬ​ដោយ​ឫស្សី​ភ្នំ ​2យ៉ាង ។ គេ​យក​កំណាត់​ឫស្សី​នោះ​មក​តម្រៀប​ជា ​2​ជួរ​ចង​ផ្អោប​គ្នា ។ ក្នុង​1​ជួរ​ចំនួន 5​កំណាត់​ក៏មាន​ 6​កំណាត់​ក៏មាន​ 8​កំណាត់​ក៏មាន​ មាន​អណ្ដាតនៅខាងក្នុងដើម្បីបន្លឺជាសូរសំឡេង​រំពង​ស្រួយ។

    ដើម្បី​បន្លឺ​សូរ​សំឡេង​គែន អ្នកលេង​អាច​ផ្លុំ​ខ្យល់​ចូល និង​បឺត​ខ្យល់​ចេញបាន។ វិធី​នេះ វា​មាន​ភាព​ស្រដៀង​ទៅ​នឹង​ឧបករណ៍ អាម៉ូ​នី​កា ដែល​គេ​ត្រូវ​ផ្លុំ​ ឬ​បឺត​ខ្យល់​ចូល​ដើម្បី​បន្លឺសំឡេង។ ឧបករណ៍ គែ​ន ត្រូវបាន​គេ​លេង​ជា​ពីរ​របៀប ពេល​ខ្លះ​គេ​ផ្លុំ​គែន​ជា​សំឡេង​ទោល ពេល​ខ្លះ​ក៏​អាច​ផ្លុំ​លាយឡំ​ជាមួយ​ឧបករណ៍​នៅក្នុង​វង់ភ្លេងបានដែរ​។ គួរបញ្ជាក់ដែរថា ពាក្យ គែ​ន មានន័យ​ជា​ខ្មែរ​ថា ​ការស្រឡាញ់ ការគោរព​បូជា ឬ​ជា​ការលេង​ដើម្បី​ដាស់​ព្រលឹង។

    នៅថ្មីៗនេះ មានសិក្ខាសាលាបទបង្ហាញឧបករណ៍ភ្លេងគែនខ្មែរ​ និងឡាវ ដែលស្ដែងឱ្យឃើញពីភាពខុសគ្នា រវាងគែនខ្មែរ គែនឡាវ និងគែនថៃថា តើមានភាពខុសគ្នាខាងបំពង់សំឡេងយ៉ាងណាខ្លះ នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈសារមន្ទីរជាតិ ភ្នំពេញ។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរយៈមិនយូរប៉ុន្មាន ក៏មានការសម្ដែងនូវទស្សនីយភាពការប្រគំ​ និងច្រៀងរួមគ្នារបស់សិល្បករ សិល្បការិនីខ្មែរ​ និងឡាវ ជាមួយនឹងបទរាំវង់ «អារ៉ាប់ពីយ៉ា»។

    ពិតជាកម្របានឃើញណាស់ ដូច្នេះដើម្បីកុំឱ្យរំលងការសម្ដែងដ៏អស្ចារ្យមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖