Author: អេបិល

  • ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី2

    ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី2

    ការប្រកួត Cambodia’s Got Talent រដូវកាលទី2 វគ្គផ្តាច់ព្រ័ត្រ​ កាលពីយប់ថ្ងៃទី4 ខែវិច្ឆិកា ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពានគួរឱ្យភ្ញាក់ផ្អើល បើទោះជាក្នុងការប្រកួតដ៏ធំមួយនោះ មានក្រុមដែលមានទេពកោសល្យខ្ពស់មិនធម្មតាប្រកួតប្រជែង។ ​ក្រុម​ជយលាភី​មួយនេះទទួលបាន​ប្រាក់រង្វាន់100​លាន​រៀល និងធ្លាប់បាន​ប៊ូ​តុង​មាស​ពី​លោក ព្រាប សុវត្ថិ នៅ​វគ្គ Judge Audition ហើយ​បន្ត​ទទួលបាន​ប៊ូ​តុង​មាស​បន្ថែមទៀត​ពី​កញ្ញា ផន ស្រី​ខួច ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

    ការប្រគល់ពានដល់ម្ចាស់ជយលាភី ក្រោម​វត្តមាន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​ គួរបញ្ជាក់បន្ថែមថា ឆ្លងពីវគ្គ Judge Audition បេក្ខភាពទាំងអស់ត្រូវបាន​ជម្រុះគណៈកម្មការទាំង 4 រូប ហើយ​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បន្ទាប់មក បេក្ខជន​ខ្លះ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​ទស្សនិកជន អ្នកខ្លះ​ត្រូវបានជ្រើសរើសគណៈកម្មការ ហើយ​កាន់តែពិសេសជាងនេះទៀត មាន​បេក្ខភាពចំនួន 4 ​រូប​ឬក្រុម ទទួលបាន​ប៊ូ​តុង​មាស​ពី​សំណាក់គណៈកម្មការភ្ញៀវកិត្តិយស ដើម្បី​មកកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពីរាត្រីយប់មិញនេះ៕

  • អស្ចារ្យខ្លាំងណាស់ !! ក្មេងប្រុសម្នាក់ បញ្ចេញសមត្ថភាពសម្ដែងក្បាច់រាំឆ្លុះកញ្ចក់ មិនទាក់សូម្បីបន្ដិច

    អស្ចារ្យខ្លាំងណាស់ !! ក្មេងប្រុសម្នាក់ បញ្ចេញសមត្ថភាពសម្ដែងក្បាច់រាំឆ្លុះកញ្ចក់ មិនទាក់សូម្បីបន្ដិច

    តាមរយៈគេហទំព័រកម្សាន្ដTeenee បានឱ្យដឹងថា ការសម្ដែងដ៏អស្ចារ្យរបស់បុរស់ម្នាក់ និងក្មេងប្រុសម្នាក់ ដែលពួកគេសម្ដែងដូចជាមនុស្សតែមួយកំពុងតែឆ្លុះកញ្ចក់ឃើញរូបរាថខ្លួនឯងក្លាយជាកូនក្មេងនោះ មានពិតមានការចាប់អារម្មណ៍ពីទេពកោសល្យរស់រវើយរបស់ក្បាច់រាំ។

    គ្រប់កាយវិការរហ័សរហួន ភាពប៉ិនប្រសព្វ និងការសហការណ៍យ៉ាងល្អ វាបានធ្វើឱ្យទស្សនិកជនទស្សនាស្ទើរតែមិនហ៊ានប្រិចភ្នែក ហើយស្ទើរតែគិតថានោះគឺជាមនុស្សតែម្នាក់កំពុងតែឆ្លុះកញ្ចក់វេទមន្ត ព្រោះថា ការសម្ដែងនេះ ពិតជាមានភាពឥតចន្លោះប្រហោងឡើយ ទើបបណ្ដាលឱ្យពួកគេទាំងពីរនាក់សម្ដែងទៅបានយ៉ាងរលូន និងមិនខុសចង្វាក់គ្នា។

    ចង់ដឹងថាការសម្ដែងរបស់ពួកគេអស្ចារ្យប៉ុនណា ទស្សនាវីដេអូទាំងអស់ ៖

    https://youtu.be/ZT2U-QKgZXk

  • លោក ខេមរៈ សិរីមន្ត យកថ្ងៃកំណើតខ្លួនសម្អាតបរិស្ថាននៅក្នុងទីក្រុង

    លោក ខេមរៈ សិរីមន្ត យកថ្ងៃកំណើតខ្លួនសម្អាតបរិស្ថាននៅក្នុងទីក្រុង

    មិនសរសើរមិនបានទេ ក្នុងថ្ងៃកំណើត លោក ខេមរៈ សិរីមន្ត គេមើលឃើញលោកនាំក្រុមការងារដើររើសសំរាម នៅកណ្តាលថ្ងៃត្រង់ក្នុងរាជធានីភ្នំពេញ ដោយមិនប្រកាន់ខ្លួនជាតារាល្បី ឬខ្មាសអៀនអ្វីឡើយ ព្រោះលោកគិតថា ការធ្វើទង្វើល្អក្នុងសង្គម គឺមិនខ្លាចញញើតក្នុងការធ្វើនោះទេ ហើយក៏គ្មានអ្វីត្រូវខ្មាស់អៀននោះឡើយ។

    នៅលើគណនីហ្វេសប៊ុកផេចផ្ទាល់របស់កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត បានសរសេរសារភ្ជាប់ជាមួយនឹងវីដេអូ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «រាល់ការធ្វើទង្វើល្អដល់សង្គម ចូរកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែរ ចូរទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើបរិស្ថាន ស្អាតសុខភាពល្អ សម្រាប់សង្គមជាតិទាំងអស់គ្នា»។

    គួរបញ្ជាក់ផងដែរដា សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះទេ គឺពិតជាប្លែក និងខុសពីអ្នកសិល្បៈដទៃ ព្រោះកន្លងទៅគេធ្លាប់តែឃើញ តារាផ្សេងៗក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពួកគេបានយកអំណោយទៅចែកជូនអ្នកខ្សត់ខ្សោយ, ទិញរបស់របរជូនអ្នកមានគុណ ឬធ្វើពិធីជប់លៀងនៅផ្ទះ ជួបជុំមិត្តភ័ក្តិជាដើម៕

  • អ្នកនាង ខាត់ សុឃីម ៖ បវរកញ្ញាផែនដីកម្ពុជាបោះឆ្នោតចាញ់ឥណ្ឌូនេស៊ីហើយ ដោយសារតែគ្មានអ្នកគាំទ្រ ដូច Miss Grand

    អ្នកនាង ខាត់ សុឃីម ៖ បវរកញ្ញាផែនដីកម្ពុជាបោះឆ្នោតចាញ់ឥណ្ឌូនេស៊ីហើយ ដោយសារតែគ្មានអ្នកគាំទ្រ ដូច Miss Grand

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ បានបង្ហោះសារសម្ដែងអារម្មណ៍ខកចិត្តជាខ្លាំង ខណៈដែលបវរកញ្ញាផែនដី តំណាងឲ្យកម្ពុជា កញ្ញា កែវ សេងលីហួរ ដែលត្រូវបានបោះឆ្នោតចាញ់បវរកញ្ញាឥណ្ឌូនេស៊ី ក្នុងកម្មវិធី «Miss Earth 2018» ដែលធ្វើការប្រកួតនៅក្នុងប្រទេស ហ្វីលីពីន។

    ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម មិនត្រឹមតែបង្ហាញការខកចិត្តខ្លាំងនោះទេ នាងក៏បានលើកឡើងថា «ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមួយចំនួន មិនសូវផ្តល់ការគាំទ្រលើបវរកញ្ញាកម្ពុជា ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំ តែងតែបែបនេះរហូតអ៊ីចឹង តើសង្ឃឹមអ្វី បើសិនជានៅតែដូច្នេះនោះ?។ ពេលនេះ គឺ សង្ឃឹមថា គាត់អាចចូលក្នុង១៨នាក់ចុងក្រោយ តាមរយៈការបោះឆ្នោត តែពេលនេះមិនអាចទេ គឺមានតែសង្ឃឹមទៅលើសមត្ថភាពរបស់គាត់ ដែលបង្ហាញទៅគណៈកម្មការទេ MissEarthCambodia»។

    អ្នកនាង ខាត់ សុឃីម បានសម្ដែងអារម្មណ៍ខកបន្ថែមទៀតថា «ឆ្នាំណាក៏ដូចឆ្នាំណា ដែលមិនសូវមានអ្នកគាំទ្រទេ បវរកញ្ញាដូចតែគ្នា តែមើលទៅដូចជាលំអៀងពេកហើយ។ សង្ឃឹមថា គាត់មានឱកាសចូលដល់វគ្គផ្តាច់ព្រ័ត»៕

  • មកកម្ពុជាម្ដងនេះ លោកស្រី អម្ពរ ទេវី បានបង្ហាញវត្តមាននិងផ្ដល់ក្ដីស្រឡាញ់ដល់កុមារៗនៅក្នុងអង្គការ Afesip កម្ពុជា

    មកកម្ពុជាម្ដងនេះ លោកស្រី អម្ពរ ទេវី បានបង្ហាញវត្តមាននិងផ្ដល់ក្ដីស្រឡាញ់ដល់កុមារៗនៅក្នុងអង្គការ Afesip កម្ពុជា

    ដោយមើលឃើញភាពខ្វះខាត និងការចូលរួមរំលែកក្តីស្រឡាញ់ដល់កុមារកំព្រា តារាសម្ដែងជើងចាស់ អម្ពរ ទេវី បានបង្ហាញវត្តមាន និងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ក្ដីស្រឡាញ់ចំពោះកុមារនៅក្នុងអង្គការ Afesip កម្ពុជា ដែលផ្តោតលើការថែទាំ និងការពារសិទ្ធិស្ត្រី និងកុមារីដែលជាជនរងគ្រោះ ព្រមទាំងប្រឈមនឹងការជួញដូរ និងរំលោភបំពានផ្លូវភេទ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប៉ុន្មានម៉ោងមុន នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី ដែលជាម្ចាស់អង្គការ Afesip កម្ពុជា បានបង្ហោះសារ និងរូបភាពសម្ដែងក្តីរំភើបជាខ្លាំង ព្រោះតែវត្តមានរបស់អ្នកនាង អម្ពរ ទេវី ជាតារាសំដែងជើងចាស់ និងជាតារាសម្តែងក៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានឆក់យកបេះដូងក្មេងៗដែលកំពុងរស់នៅក្នុងអង្គការខាងលើនេះ។

    លោកស្រី ម៉ម សុម៉ាលី ក៏បានបង្ហោះសារទាំងក្តីរំភើបថា “នាងខ្ញុំមើលរូបទាំងនេះ មើលចុះមើលឡើង ញញឹមម្នាក់ឯង មិននឹកស្មានថាអ្នកស្រី អម្ពរ ទេវី យកបេះដូងកូនៗនាងខ្ញុំបានសោះ ។ បងប្អូនដឹងទេថា កូនៗមិនស្គាល់គាត់ថាជាតារាល្បីទេ តែអ្វីដែលធ្វើឱ្យកូនៗស្រលាញ់គាត់ នោះគឺបេះដូងអ្នកដែលជាម្តាយ ព្រហ្មវិហាធម៌ កែវភ្នែកដែលគាត់សំលឹងទៅកូនៗ ពេលកូនៗរៀបរាប់ពីរជីវិតដែលសោកសៅ ត្រូវមនុស្សតិរិឆ្ឆានរំលោភ ជីតាបង្កើតរំលោភ ពូរំលោភ ពុកបង្កើតរំលោភ ហើយម្តាយដេញចេញពីផ្ទះមិនទទួលស្គាល់ ញាតិជិតខាងមើលងាយ រសាត់ខ្លួនទាំងវ័យក្មេងខ្ចី មករស់នៅក្នុងមណ្ឌល»។

    លោកស្រីបានបន្ដទៀតថា ពួកគេតែងស្រមៃបានឃើញកែវភ្នែកអ្នកម៉ែដែលពោពេញទៅដោយក្តីអាណិត ភាពមេត្តា គេចង់អោបម៉ែដើម្បីកំដៅបេះដូងដែលប្រេះស្រាំ តែរាប់ឆ្នាំម្តាយទាំងនោះមិនបានមកទេ មានតែម្តាយធម៌ ប៉ុណ្ណោះប្អូនស្រីអម្ពរ ទេវី ប្អូនស្រី Imsovann Phalla បានអោបពួកគេក្នុងរង្វង់ដៃដោយភាពមេត្តា កែវភ្នែកប្អូនស្រីពោរពេញទៅដោយករុណាធម៌ ធ្វើឱ្យកូនៗមានសេចក្តីសុខ។ អរគុណប្អូនស្រីទាំងពីរ ៕

  • ទស្សនកិច្ចរបស់គណៈប្រតិភូសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) នៅប្រទេសកម្ពុជា

    ទស្សនកិច្ចរបស់គណៈប្រតិភូសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) នៅប្រទេសកម្ពុជា

    ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាមានក្តីសោមនស្សរីករាយជម្រាបជូនពីដំណើរទស្សនកិច្ចរបស់សិស្សវិទ្យាល័យជប៉ុនចំនួន 15រូបដែលជាសមាជិក JFA Academy ប្រចាំខេត្ត ហ្វូគឹស៊ីម៉ា និងអ្នកដឹកនាំចំនួន 3រូបមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី29 ខែតុលា ដល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2018 ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត​​ និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេស​អាស៊ី​ខាងកើតដែលហៅកាត់ថា JENESYS 2018។

    កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការ​កសាងទំនុកចិត្តទៅវិញ​ទៅមក​ក្នុង​ចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី​កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិ​បត្តិ​ការ និងចំណងមិត្តភាពនាពេលអនាគត និងរៀបចំដោយក្រសួងការបរទេសជប៉ុន។

    អំឡុងពេលទស្សនកិច្ចនៅកម្ពុជា ពួកគាត់នឹងចូលរួម​ការប្រកួតបាល់ទាត់មិត្តភាព​ ព្រមទាំង​កម្មវិធី​សង្ខេបរបាយការណ៍ទស្សនកិច្ចដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

    -ការប្រកួតមិត្តភាពជាមួយក្រុមកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម 18ឆ្នាំ (U-18) (គ្រូបង្វឹក​ជប៉ុន​លោក Musashi MIZUSHIMA នឹងបង្វឹកក្រុមកីឡាករកម្ពុជាU-18) នៅថ្ងៃទី​31 ខែតុលា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​(FFC)។

    -ការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយFFC។

    ​កម្មវិធីសង្ខេបរបាយការណ៍ទស្សនកិច្ចនេះ​នឹងរៀបចំ​ឡើងនៅថ្ងៃទី5​ ខែវិច្ឆិកា ឆ្នាំ2018 ​វេលាម៉ោង11​ព្រឹក​នៅសណ្ឋាគារ Sunway ដើម្បីបង្ហាញពីសកម្មភាពទស្សនកិច្ចនៅកម្ពុជា។

    ស្ថានទូតប្រចាំប្រទេសកម្ពុជារំពឹងថា កីឡាករបាល់ទាត់វ័យក្មេងជប៉ុន និងកម្ពុជានឹងកសាង​ចំណងមិត្ត​ភាពកាន់តែស៊ីជម្រៅតាមរយៈការប្រកួតមិត្តភាពនេះដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ 65 ឆ្នាំនៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។​ ការប្រកួតទាំងពីរ​លើកនេះ​ គឺបើកឱ្យ​សាធារណជន​ចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃ៕

  • បុរាណវិទូអន្តរជាតិរកឃើញថា៖ មហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី ៧ គឺជាមេដឹកនាំពិភពលោកដំបូងគេ ដែលលើកស្ទួយវិស័យសុខាភិបាល

    បុរាណវិទូអន្តរជាតិរកឃើញថា៖ មហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី ៧ គឺជាមេដឹកនាំពិភពលោកដំបូងគេ ដែលលើកស្ទួយវិស័យសុខាភិបាល

    សារព័ត៌មាន BBC ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតវិស័យសុខាភិបាលជាតិដំបូងគេ ជាមួយការបង្គាប់ឱ្យគេកសាង និងដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ច្រើនជាង100កន្លែង ព្រមទាំងមានបុគ្គលិកពេទ្យ និងបុគ្គលិកជួយសង្រ្គោះ។

    មន្ទីរពេទ្យទាំងនេះត្រូវបានគេសាងសង់នៅក្រៅទីក្រុង ដែលផ្ដល់ងាយស្រួលដល់ប្រជាជនទាំងចាស់ ទាំងក្មេងប្រុសស្រីមកទទួលសេវាកម្មព្យាបាល និងថែទាំងពីគ្រូពេទ្យ ហើយធ្វើឱ្យ ពួកគេនៅឆ្ងាយពីសំឡេងរំខាននៅក្នុងទីក្រុង។ ពួកគេត្រូវបានផ្គត់ផ្គង់ពីទីក្រុងអង្គរនូវថ្នាំបុណ្យនិងផលិតផលវេជ្ជសាស្រ្ត ដ៏សម្បូរបែបនាសម័យនោះ ខណៈ សម្ភារៈថ្លៃៗជាច្រើនទៀតក៏ត្រូវបានឧបត្ថម្ភដោយព្រះអង្គផ្ទាល់ផងដែរហើយដែលនេះគឺ ជាការយកចិត្តទុកដាក់ចំពោះមនុស្សជាតិ៕

     

  • តារាចម្រៀងសិចស៊ី រតនៈ ពិសី ៖ គេហៅញ៉ាំបាយមួយពេលសោះ គេឱ្យ 1500 ដុល្លារ

    តារាចម្រៀងសិចស៊ី រតនៈ ពិសី ៖ គេហៅញ៉ាំបាយមួយពេលសោះ គេឱ្យ 1500 ដុល្លារ

    តារាចម្រៀង​រាង​តូច​ច្រឡឹង​កញ្ញា រតនៈ ពិសី ជាថ្មី​ម្តងទៀត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មុននេះ ​បាន​ទម្លាយនូវរូបភាពមួយសន្លឹកដែល​បង្ក​ការ​ចាប់អារម្មណ៍ពីសំណាក់មហាជន និងពិភពអ្នកសិល្បៈ ដែលរូបភាពនេះស្ដែងឱ្យដឹងថា នាងត្រូវបានបុរសម្នាក់ផ្ញើសារមកតថ្លៃតម្លៃខ្លួនក្នុងការទទួលទានបាយមួយពេលដល់ទៅ 1500 ដុល្លារ។

    បានឃើញសារ និងឆ្លើយឆ្លងភ្លាមៗ តារាចម្រៀងសិចស៊ីរូបនេះ មានការប្រតិកម្ម និងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ព្រមទាំងថតបង្ហោះជាសាធារណៈ ទាំងសរសេរសារតបវិញថា « យី !! អី មេះៗ គ្រាន់ញ៉ាំបាយ 1500$ ចុះទំរាំ ញ៉ាំ គុយទាវ ទៀត ប៉ុន្មានទៅ បង ចង់ដឹងណាស់ ??? #ហួសចិត្ដ »។ កាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកដឹកនាំល្បីឈ្មោះ និងជាកវីនិពន្ធបទចម្រៀងល្បីលោក សុខ ជំនោរ បានចូលរួមខម្មិន្ដនៅក្នុងរូបភាពរបស់នាងខាងលើដែរថា បើរកមុខឃើញ គួរប្តឹងបាន ។

    គួររំឭកដែរថា កន្លងមកតារាស្រីរូបនេះនិយមបង្ហោះ​រូបថត​បង្ហាញ​ពី​ភាព​ស្រើបស្រាល​បញ្ចេញ​គល់​សុដន់​ប៉ុន​ផ្លែ​​​ឪឡឹក​ស្ទើរ​មើលឃើញ​ទាំង​ស្រុងនិង ផ្ទុះ​ចេញមក​ខាង​ក្រៅ ហើយរូបភាពរបស់នាងកំពុង​ក្លាយជា​រឿង​ដ៏​រំជើបរំជួល​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា ព្រម​ជាមួយ​ពាក្យ​និន្ទា​រិះគន់​យ៉ាងច្រើន​ក៏​កំពុងតែ​បាញ់​ស្រោច​យ៉ាង​ខ្លាំង។ នេះអាចជាមូលហេតុមួយដែលបណ្ដាលឱ្យមានជនមួយចំនួន ផ្ញើសារបែបនេះមករកនាង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោម៖

  • ភ្ញាក់ផ្អើលចំណងជើងបទចម្រៀងថ្មីលោក ប៊ុត សីហា «ហង្សមាសចិត្តបាប»

    ភ្ញាក់ផ្អើលចំណងជើងបទចម្រៀងថ្មីលោក ប៊ុត សីហា «ហង្សមាសចិត្តបាប»

    ក្រោយចាកចេញពីផលិតកម្មរស្មីហង្សមាសនិងមានប្រវត្តិរឿងអារស្រូវគ្រឿញៀន អតីតម្ចាស់ពាន់ The Voice Cambodia រដូវកាលទី1 លោក ប៊ុត សីហា នៅមិនទាន់មានផលិតកម្មថ្មីច្រៀងនៅឡើយទេ ខណៈដែរនៅជាតារាចម្រៀងឯករាជ្យ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាលោកបានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់និងទទួលបានការគាំទ្រខ្លាំងផងដែរ។

    យ៉ាងណាមិញនៅមុននេះលោក ប៊ុត សីហា បានចេញចម្រៀងថ្មីមួយបទទៀតហើយ ដែលច្រៀងរួមគ្នាជាមួយកញ្ញា គ្រីប លក្ខិណា ដែលមានចំណងជើងថា«ហង្សមាសចិត្តបាប» ពិតជាពិរោះខ្លាំង។ សូមជម្រាបផងដែរថា ខណៈដែលបានឃើញចំណងជើងបទចម្រៀងនេះភ្លាម អ្នកគាំទ្រជាច្រើនរូបភ្ញាក់ផ្អើល នឹកស្មានថា តារាចម្រៀងប្រុសរូបនេះ ច្រៀងឌឺដងផ្លែផ្កាឱ្យទ្រនំចាស់ តែការពិតនោះ ជាអត្ថន័យស្នេហាសោះ។

    គួរបញ្ជាក់ផងដែរថា ឆ្លើយ​តប​ទៅ​នឹង​​មតិ​ខាង​លើ​​អ្នក​ដឹក​នាំ​ក្រុម​ Morodok Media បានបង្ហើបឱ្យដឹងថា បទ​ចម្រៀង​​“ហង្សមាសចិត្តបាប” ជា​សំនៀង​ដើម​របស់​អ្នក​ស្រី ប៉ែន រ៉ន ដែល​ ប៊ុត សីហា យក​មក​ច្រៀង​Cover នោះ​មិន​បាន​ដៀម​ដាម​ឱ្យ​ផលិតកម្ម​ហង្ស​មាស​ឡើយ។ ការ​យក​មក​ច្រៀង​ឡើង​វិញ​ដោយ​សារ​តែ​ការ​ស្រឡាញ់​​ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​មាន​ការ​យល់​ច្រឡំ៕

    https://youtu.be/h91YTnDx-Bg

  • ដេននី ក្វាន់ សម្ញែងភាពស្រស់ស្អាតនៅប្រទេសថៃទៀតហើយ

    ដេននី ក្វាន់ សម្ញែងភាពស្រស់ស្អាតនៅប្រទេសថៃទៀតហើយ

    ដូចប្រិយមិត្តបានជ្រាបដឹងកន្លងមកហើយថា អ្នកនាង ដេននី ក្វាន់ មិនត្រឹមតែមានអាជីពជាតារាសម្ដែងប៉ុណ្ណោះទេ នាងថែមទាំងមានជំនួញផ្ទាល់ខ្លួនកំពុងកាក់កបខ្លាំងទៀតផង ។ ក្រៅពីការងារសិល្បៈ អ្នកជំនួញស្រីរូបនេះតែងចេញចូលក្រៅប្រទេសជាញឹកញាប់ ពិសេសគឺប្រទេសថៃតែម្ដង ហើយពេលឡើងព្រលានយន្ដម្ដងៗកញ្ញាតែងតែតុបតែងខ្លួនយ៉ាងស្អាតឥតខ្ចោះ ។

    ខណៈនេះនាងត្រូវបានរួចផុត ពីបម្រាមសិល្បៈហើយ តារាស្រីរូបនេះអាចមានលទ្ធភាពបង្ហាញវត្តមាន តាមរយៈការថតសម្តែងដូចដើមឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ពិតមែន តែអំឡុងពេលនេះ កញ្ញា ដេននី ក្វាន់ ហាក់ពុំសូវខ្វាយខ្វល់ រឿងសិល្បៈដូចមុនទៀតឡើយ នាងផ្ដោតសំខាន់ជាងគេទៅលើការលក់ផលិតផលរក្សាសម្រស់ និងការងារសប្បុរសធម៌ជួយសង្គមច្រើនជាង។ ស្រពពេលអាជីពរកស៊ីកាន់ តែកាក់កប និងទទួលបានការគាំទ្រ ពីអតិថិជនអាចរកចំណូល ក្នុងមួយថ្ងៃៗបានរហូតខ្ទង់រាប់ពាន់ដុល្លារនោះ នៅពេលថ្មីៗនេះ នាងកាន់តែបញ្ចេញភាពហ៊ឺហារ សម្ញែងភ្នែកមហាជនឱ្យបានឃើញ ដោយការប្រើប្រាស់សម្ភារៈនិយមទំនើបៗ និងមានតម្លៃថ្លៃផងដែរ។ មិនតែប៉ុណ្ណោះ ជារឿយៗស្រីស្រស់ ដេននី ក្វាន់ ក៏បានចំណាយលុយខ្ទង់រាប់ពាន់ដុល្លារ ដើម្បីចេញទៅដើរកមន្សាន្ត និងទិញរបស់មានតម្លៃថ្លៃ ពីក្រៅប្រទេសប្រើប្រាស់ទៀតផង។

    តារាស្រីស្អាតរូបនេះ តែងតែមានការចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងគ្រប់ពេលវេលា ដែលមហាជនភាគច្រើនទទួលស្គាល់ចំពោះភាពជោគជ័យ លើមុខជំនួញរកស៊ីក្រៅអាជីពសិល្បៈ៕