Author: អេបិល

  • ឌីជេ ហេរ៉ូ អំពាវនាវរកឯកសារសំខាន់មកវិញ ក្រោយពេលបាត់កាបូបដៃមានលុយ1ម៉ឺនដុល្លារ និងទូរស័ព្ទ2គ្រឿង

    ឌីជេ ហេរ៉ូ អំពាវនាវរកឯកសារសំខាន់មកវិញ ក្រោយពេលបាត់កាបូបដៃមានលុយ1ម៉ឺនដុល្លារ និងទូរស័ព្ទ2គ្រឿង

    ថ្មីៗនេះ ឌីជេ ហេរ៉ូ​ ពិធីករដែលល្បីខាងលេងសំដីម្នាក់បើករថយន្តឈប់ចិញ្ចើមផ្លូវដេកមួយស្របក់ស្រាប់តែ មិនដឹងចោរលួចគាស់ទ្វាលួចលុយអស់ចំនួន1ម៉ឺនដុល្លារនិងទូរស័ព្ទ2គ្រឿងថែមទៀត នៅវេលាម៉ោង1រសៀលថ្ងៃទី28 ខែ វិច្ឆិកា ឆ្នាំ 2018 នៅចំណុចវិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

    ពិធីករប្រុសរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កាបូបលុយរបស់លោកនោះ ម៉ាក LV តូច និងធំ ពណ៍ទឹកប៊ិច រាងបែកខ្មៅបន្តិច ហើយឯកសារទាំងអស់រួមមាន លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរជាដើម ព្រមជាមួយនិងទូរសព្ទដៃ2គ្រឿង។ លោកក៏បានបញ្ជាក់ផងដែរ លុយនៅក្នុងកាបូបនោះប្រមាណជាង 1ម៉ឺនដុល្លារ ដែលរូបលោកទើបតែដកពីធនាគារ ដើម្បីទុកបើកជូនកម្មករ។ ហើយនៅរសៀលថ្ងៃនោះលោកបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍ ទន្លេបាសាក់ ហើយបន្ទាប់មកទឿតលោកក៍បានទៅដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបន្ថែមទៀត។

    ក្រោយមកលោក ហេរ៉ូ ក៏បានធ្វើការ Live Video នៅលើបណ្ដាញសង្គមហ្វេសប៊ុក សូមអំពាវនាវដល់ ពុកម៉ែបងប្អូន មេត្តាជួយស៊ែរបន្ត ព្រោះថានៅក្នុងកាបូបលុយនោះពិតជាមានឯកសារច្រើនមែនទែន ហើយឯកសារទាំងនោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបលោក៕

  • អតីតពិធីការិនី ចាន់ សុផានី ខិតខំឱ្យកូនស្រី ហ្សូណូ មានអនាគតជានាដការរបាំម្នាក់

    អតីតពិធីការិនី ចាន់ សុផានី ខិតខំឱ្យកូនស្រី ហ្សូណូ មានអនាគតជានាដការរបាំម្នាក់

    គ្មានអ្នកណាមិនដឹងនោះទេថា អតីតពិធីការិនី និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះ អ្នកនាង ចាន់ សុផានី និង តារាចម្រៀងហង្សមាស លោក ហ្សូណូ ធ្លាប់មានទំនាក់ទំនងគ្នា រហូតមានកូនស្រីម្នាក់ឈ្មោះ កូនផ្កា នាពេលបច្ចុប្បន្ន។ អ្វីដែលគួរសរសើរ គឺអ្នកនាងមិនត្រឹមតែចិញ្ចឹមបីបាច់កូនស្រីម្នាក់បានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏កំពុងស្វះស្វែងឱ្យដំណក់ឈាមរបស់ លោក ហ្សូណូ មួយនេះ បានក្លាយជាសិល្បការនីផ្នែករបាំអប្សរាផងដែរ។

    អ្នកនាង ចាន់ សុផានី និយាយថា កូនស្រីរបស់អ្នកនាង មិនត្រូវបានឳពុករបស់ក្មេងរវីរវល់នោះទេ ប៉ុន្តែអ្នកនាង នឹងចិញ្ចឹមក្មេងស្រីរូបនេះ ឱ្យមានអនាគតត្រចះត្រចង់ ដោយក្នុងពេលនេះ អ្នកនាងបានតស៊ូឱ្យកូនស្រីរបស់ខ្លួនបានសិក្សានៅសាលាអន្តរជាតិ ដើម្បីមានឱកាសបានចេញទៅសិក្សានៅក្រៅប្រទេសក្នុងពលខាងមុខនោះផង។ អ៊ីចឹងហើយទើបអ្នកនាងស្វះស្វែងរកសាលារបាំ ឱ្យកូនស្រីរបស់ខ្លួនបានហាត់រៀនរបាំបុរាណ និងរបាំអប្សរា ដោយអ្នកនាងអះអាងថា ដើម្បីឱ្យកូនស្រីពេលចេញទៅសិក្សាខាងក្រៅ អាចរាណរបាំអប្សរា និងរបាំបុរាណ បង្ហាញសិស្សសិស្ស និងគ្រូ ឱ្យស្គាល់ពីរបាំអប្សរាខ្មែរ និងសំខាន់គឺចង់ឱ្យកូនស្រី នៅតែដក់អារម្មណ៍នឹងវប្បធម៍ខ្មែរទោះជាត្រូវទទួលវប្បធម៍បរទេស។ អ្នកនាងថា ខ្លួននឹងបណ្ដុះកូនស្រីឱ្យក្លាយជានាដការរបាំម្នាក់ ហើយបើទោះមិនក្លាយជាអាជីព ក៏ត្រូវតែអាចរាំបាន នៅក្នុងកម្មវិធីបង្ហាញសមត្ថភាពនានានោះដែរ។

    អតីតពិធីការិនីល្បីល្បាញរូបនេះបានបញ្ជាក់ថា កូនផ្កា ធ្លាប់បានបង្វឹកលើជំនាញរបាំអប្សរាម្ដងហើយ ប៉ុន្តែមកពីប៉ះពាល់ម៉ោងសិក្សានៅសាលាបរទេសនាងពេកទើបត្រូវដកចេញ។ អ៊ីចឹងហើយទើបអ្នកនាងត្រូវរកកន្លែងឱ្យហាត់មួយផ្សេងទៀត ដែលអាចឱ្យកូនអ្នកនាងទៅរៀនបានពេញមួយពេលៗ ហើយផ្ដល់គ្រឹះអោយកូនផ្កាឆាប់ស្ទាត់របាំអប្សរា។ អ្នកនាងបញ្ជាក់ថា បើកន្លែងសិក្សាខាងក្រៅ មិនអាចផ្ដល់ជំនាញនេះអោយកូនស្រីបានទេ អ្នកនាងក៍អាចពិចារណាដាក់កូនស្រីនៅសាលាភូមិន្ទវិចិត្រសិល្បៈផងដែរ ដោយសារតែអ្នកនាងចង់ឱ្យកូនស្រី ចេះរបាំអប្សរាដាច់ខាត បន្ថែមពីលើការសិក្សាភាសា និងអក្សរ៕

  • ទឹកប្រាក់ 70លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យក្មេងម្នា្កក់ទៀតហើយ នៅខេត្តព្រៃវែង

    ទឹកប្រាក់ 70លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យក្មេងម្នា្កក់ទៀតហើយ នៅខេត្តព្រៃវែង

    ស្រ្តីវ័យក្មេងម្នាក់មានឈ្មោះ ជួប ស្រីឡៃ  អាយុ22ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិព្រៃស្នឹងទី4 ឃុំព្រៃស្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន 70លានរៀល បន្ទាប់ពីទិញទទួលទានក្រោយរៀបចំកិច្ចការងារផ្ទះ និងដាំស្លរសម្រាប់គ្រួសាររួចរាល់។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកនាង ជួប ស្រីឡៃ បានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់សម្រាកពីកិច្ចការផ្ទះ និងបំបៅដោះកូនរួច អ្នកនាងបានទៅអង្គុយលេងផ្ទះអ្នកជិតខាង ដែលមានលក់គ្រឿងទេស ហើយក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុងដើម្បីទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងក៏ឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជារំភើបរីករាយជាខ្លាំង ហើយក៏យកបង្ហាញអ្នកលក់ដែលនៅជិតគ្នាស្រាប់ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទមាននៅនឹងក្រវិលកំប៉ុង។ អ្នកនាងបានបញ្ជាក់ថាបច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកគួរសម ព្រោះខ្លួនមិនអាចរកចំណូលអ្វីបាននោះឡើយ ក្រៅពីចំណូលប្ដីដែលជាជាងផ្សារដែកកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះបន្ទាប់ពីទទួលបានលុយរង្វាន់70លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ អ្នកនាងនឹងយកមួយចំនួនទៅដោះស្រាយបន្ទុកគ្រួសារដែលកំពុងជួបសព្វថ្ងៃ ហើយយកមួយចំនួនទៀតទៅបង្កើតមុខរបរនៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។

    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្ររហូតនោះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕

  • ទឹកប្រាក់ ១០០លានរៀល ពី អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសអ្នករត់ម៉ូតូកង់3ម្នាក់ទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ

    ទឹកប្រាក់ ១០០លានរៀល ពី អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសអ្នករត់ម៉ូតូកង់3ម្នាក់ទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ

    សម្រាប់បុរសដែលមានសំណាងបានឈ្នះរង្វាន់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ មានឈ្មោះ មាស សុភ័ណ្ឌ អាយុ 29 ឆ្នាំ មានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានមុខរបរជាអ្នករត់ម៉ូតូកង់3 និងស្នាក់នៅបន្ទប់ជួលក្នុងភូមិតាសែក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន បុរសរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរត់ម៉ូតូកង់3 លោកបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន មកទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់100លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏បានយកទៅបង្ហាញដល់អ្នកលក់ដែលកំពុងស្ថិតនៅជិតគ្នាស្រាប់ ព្រមគ្នាជាមួយនឹងការជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបតែម្ដង។ លោកបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នជីវភាពគ្រួសាររបស់លោកគឺមានភាពលំបាកជាខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីរត់ម៉ូតូកង់3 ដែលអាចរកបានចំណូលត្រឹមថ្លៃជួលបន្ទប់ ហើយប្រពន្ធជាកម្មការិនីរោងចក្រតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ លោកនឹងយកទៅដោះស្រាយជីវភាពខ្លះ ហើយយកមួយចំណែកទៅទិញរថយន្តដែលមានតម្លៃសមលម្មដើម្បីរត់ឈ្នួលសម្រាប់ទ្រទ្រង់គ្រួសារឱ្យល្អប្រសើរទៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់  ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់100លានរៀល រហូតដល់50រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក …៕

  • សាទរល្ខោនខោលខ្មែរចូលជាបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    សាទរល្ខោនខោលខ្មែរចូលជាបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបរាប់ថា អបអរសាទរ ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

    សូមជម្រាបថា ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​13​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី28 ខែវិច្ឆិកា​នេះ​៕

  • នារីអាមេរិកម្នាក់បកស្រាយបទមហោរី « ឱផ្ទៃស្រុកខ្មែរ » ជាមួយឧបករណ៍ចាប៉ីដងវែងយ៉ាងពិរោះរំណ្ដំចិត្ត

    នារីអាមេរិកម្នាក់បកស្រាយបទមហោរី « ឱផ្ទៃស្រុកខ្មែរ » ជាមួយឧបករណ៍ចាប៉ីដងវែងយ៉ាងពិរោះរំណ្ដំចិត្ត

    ទើបតែពេលមុននេះបន្ដិច គណនីហ្វេសប៊ុកមានឈ្មោះថា Samnang Nou បានបង្ហោះវីដេអូមួយស្ដែងឱ្យឃើញពី នារីអាមេរិកម្នាក់មានឈ្មោះ Emily Howe បានបកស្រាយចម្រៀងមហោរីខ្មែរ រួមប្រគំអមដោយឧបករណ៍ភ្លេងបុរាណខ្មែរ ចាប៉ីដងវែង ពិតជាពីរោះរណ្ដំទាក់ចិត្តមែនទែន ដោយសារតែនាង ព្យាយាមបង្ហាញទេពកោសល្យបកស្រាយជាភាសាខ្មែរយ៉ាងច្បាស់ៗមួយៗ និងមានសមត្ថភាពបញ្ចេញសំឡេងខ្យល់អ៊ឺនរលែករលាក់ ឱ្យរន្ថើនដូចជនជាតិខ្មែរអីចឹងដែរ។

    សូមជម្រាបឱ្យដឹងដែរថា នាង Emily Howe ជាបេក្ខជនបណ្ឌិតមកពីសហរដ្ឋអាមេរិក គាត់មកកម្ពុជាដើម្បីធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់អំពី សិល្បៈ វប្បធម៌ ទំនៀមទំលាប់របស់ជនជាតិខ្មែរនិងធ្វើការងារស្ម័គ្រចិត្តបម្រើដល់សង្គម។ ការស្នាក់នៅកម្ពុជារបស់នាងនៅពេលនេះ បានផ្ដល់ឱ្យនាងរៀនសូត្រអំពីឧបករណ៍ភ្លេងខ្មែរជាច្រើនទម្រង់ និងចម្រៀងបុរាណខ្មែរផងដែរ ដែលជាហេតុផលមួយ ក្នុងការផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរទៅកាន់បរទេស តាមរយៈការបង្ហាញទេពកោសល្យរបស់នាង។

    ចង់ដឹងថា នារីអាគាំងរូបនេះមានសមត្ថភាពដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ភរិយាលោក ខេមរៈ សិរីមន្ត សម្រាលបុត្រីទី 3 ដោយសុខសុវត្ថិភាព

    ភរិយាលោក ខេមរៈ សិរីមន្ត សម្រាលបុត្រីទី 3 ដោយសុខសុវត្ថិភាព

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា ប្រពន្ធលោក ខេមរៈ សិរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាបានសម្រាលបុត្រីទី 3 ដ៏គួរឱ្យស្រលាញ់ និងមានទម្រង់មុខដូចឪពុកខ្លាំងណាស់ ។ ក្រោយសម្រាលភរិយារបស់កំពូលតារាចម្រៀងរូបនេះ និងកូនមានសុវត្ថិភាពទាំងពីរនាក់។

    ​កំពូលតារាចម្រៀងទាក់ចិត្តមហាជនរូបនេះ បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ​ ក្រោយពី​បានឃើញ​មុខ​កូនស្រី​ដែល​លោក​បាន​រង់ចាំ​អស់​រយៈពេល​ជាង 9 ខែ ។ ពេល​នេះដែរ ​ភរិយា​ និង ​កូនស្រី​របស់លោកមាន​សុខភាព​ល្អជា​ធម្មតា​ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជនមួយ ។ មិន​ត្រឹមតែ​លោក ខេមរៈ សិរីមន្ត ទេ​ដែល​រីករាយ ​សូម្បីតែ​អ្នកគាំទ្រ​របស់លោកជាច្រើន​ ក៏បាន បង្ហាញ​នូវ​អារម្មណ៍​រំភើប ​និង​ រីករាយ​ជាមួយ​លោក​ផងដែរ ។

    ចង់ដឹងថា បុត្រីទី 3 របស់កំពូលតារាចម្រៀង សិរីមន្ដ គួរឱ្យស្រឡាញ់ និងមានមុខមាត់បែបណានោះ សូមទស្សនារូបភាពទាំងឡាយនេះ ៖

  • ចូលរួមរំលែកទុក្ខក្រៀមក្រំ ឪពុកតារាសម្ដែង ឆៃលី ដាឡែន ទទួលមរណភាព

    ចូលរួមរំលែកទុក្ខក្រៀមក្រំ ឪពុកតារាសម្ដែង ឆៃលី ដាឡែន ទទួលមរណភាព

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រី ឆៃលី ដាឡែន បានបង្ហោះឱ្យដឹងថា ឪពុករបស់អ្នកនាង បានទទួលមរណភាពក្នុងវ័យ 68 ឆ្នាំ នៅយប់ថ្ងៃទី27 ខែ វិច្ឆិកា ឆ្នាំ 2018 វេលាម៉ោង10 និង20នាទីនោះ ដោយជំងឺគាំងបេះដូងតាំងដែលរាងកាយរឹងមាំ មិនទ្រុឌទ្រោមដូចមនុស្សចាស់ធម្មតាឡើយ។

    លោក មឿន ឆៃ គឺជាម្ចាស់វង់តតន្ត្រីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសកម្មភាពសកម្មចេញភ្លេងមិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្តនៅពេលដែលដឹងថា ឪពុកស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗបែបនេះ។

    អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន បានបញ្ជាក់ទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ68ឆ្នាំ ធ្វើឱ្យគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។ អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី28 ខែ វិច្ឆិកា ដើម្បីរៀបចំបុណ្យសពឱ្យឪពុក។ អ្នកនាងបន្ដថា សពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី30 ខែ វិច្ឆិកា នឹងកំណត់បូជា ដោយអ្នកនាងស្នើឱ្យសាច់ញាតិបងប្អូន និងតារាសិល្បៈចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្បៈ ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយៈការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង៕

  • អ្នកដឹកនាំសម្ដែង ជា ឈីម ឆ្លើយតបរឿងចចារឡើងគ្រែត​ម្លៃ 50 ដុល្លារ

    អ្នកដឹកនាំសម្ដែង ជា ឈីម ឆ្លើយតបរឿងចចារឡើងគ្រែត​ម្លៃ 50 ដុល្លារ

    នៅថ្ងៃម្សិលមិញនេះ គេមើលឃើញថា រឿងរ៉ាវដ៏រសើបរវាងតារាសម្ដែងស្រី វណ្ណ ម៉ូនីកា និងអ្នកដឹកនាំសម្ដែង ជា ឈីម បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាសម្ដែងស្រីរូបនេះបានទម្លាយរឿងថា សាមីខ្លូនត្រូវបានអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក ជា ឈីម មានចេតនាមើលងាយកិត្តិយសរបស់ខ្លួន តាមរយៈការសុំដេកជាមួយ ក្នុងតម្លៃត្រឹមតែ50ដុល្លារ។

    សូមរំឭករឿងនេះបន្ដិចថា ម្សិលមិញនេះ តារាសម្ដែងស្រី វណ្ណ ម៉ូនីកា បានបង្ហោះសារនិងរូបភាពថា «នាងខ្ញុំចង់ប្រាប់ទៅអ្នកសម្តែង វ័យចាស់ម្នាក់ឈ្មោះ លោក ជា ឈីម ពីមុនខ្ញុំសរសើរគាត់ខ្លាំងណាស់ គឺគាត់ជាមនុស្សល្អ តែមុននេះ ខ្ញុំមិននឹកស្មានថា គាត់ហ៊ានធ្វើចរិតថោកទាបឡើយ។ គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឱ្យលុយខ្ញុំ50ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះ ខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំ ចោលតែម្តង។ ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ? ចង់ឱ្យតួណាថត ឬក៏មិនឱ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ? ស្រុកខ្មែរបើនៅតែមាន អ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើន ដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឱ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ។ រឿងបេះដូងតែមួយ អ្នកគិតថាចង់យកខ្ញុំថតហើយចង់ដោះដូរមែនទេ? សូមទោសទៅមិនរួចទេ តួខ្ញុំមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក…។ ស្រុកខ្មែរយើងគួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអ៊ីចឹងទេតារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេទេ»។

    បានដឹងពីព័ត៌មាននេះហើយ គេមើលឃើញផលិតករ និងជាម្ចាស់ផលិតកម្ម លោក ជា ឈីម ហាក់ដូចជាខឹងសម្បារនឹងតួស្រីខាងលើអីចឹងដែរ ទើបបានសម្តែងនូ​វអារម្មណ៍ឆ្លើយនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក ដែលពាក់ព័ន្ធរឿងដោះដូរខ្លួនដើម្បីភាពល្បី ជាមួយវិធីថោកទាបនិងថ្លៃថ្នូរ ។ លោក ជា ឈីម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកនៅថ្ងៃទី​26 ខែវិច្ឆិកា ថា «ខ្ញុំបា​ទ​ឈ្មោះ​ជាឈី​ម​ជា​ផ​លិ​ត​ករ​នឹ​ង​ជា​ C​​​​am​e​r​a​m​a​nក្នុ​ង​អា​ជី​ព​សិល្បៈ​ជា​ង​3​0​ឆ្នាំ​ម​កហើ​យ​បើ​ទោះ​បី​ជា​មិន​ល្បី​ល្បា​យ​អី​អ​ស្ចារ្យ​ក៏​ប៉ុ​ន្តែ​ខ្ញុំ​មា​នកេ​រ្តិ៍​ឈ្មោះខ្លះ​ៗ​ដែ​រ​ ​​អ្ន​ក​ទាំ​ង​អស់​គ្នា​អា​ច​សួ​រ​តា​​រា​ ​មួ​យ​ណាក៏​បា​ន​ដែ​រថា​តើដើ​ម្បី​ប្ដូ​រ​យ​ក​ភា​ពល្បី​ល្បា​ញត្រូ​វ​ ​តែ​ប្ដូ​រ​ខ្លួ​ន​ជា​មួ​យខ្ញុំ​ជា​ឈី​ម​មែ​ន​​ទេ »។​ លោកបានសង្កេត់ធ្ងន់ថា ​ ប្រុ​​ស​ណា​ដែ​ល​​ថា​​មិ​​ន​ចេះខូ​ច​ខិ​ល​ ​​ប្រ​សិ​ន​បើ​​ជា​ខ្ញុំ​ច​រ​ចា​ឡើ​ង​គ្រែ​ ​ជា​មួយ​ស្ត្រី​ឈ្មោះ​ក​ ​ក្នុ​ង​តំលៃ​2​0​0​$​ ​តែ​ខ្ញុំ​បែរ​ជា​ឱ្យគេ​តែ​5​0​$​ ​គឺ​​ខ្ញុំ​ជា​ម​នុស្ស​ថោ​ក​ទា​ប​ ​តែ​ក្នុ​ង​ក​រ​ណី​នេះមិ​ន​ទា​ន់​បា​ន​ឡើ​ង​លើ​គ្រែជា​មួ​យ​គ្នាផ​ង​ ​តើ​ថោ​ក​ទា​បដែ​រ​​រឺ​ទេ​។

    លោកក៏បានបន្តលើកឡើងពីវិធីដោះដូរដើម្បីភាពល្បីល្បាញរបស់តារាមួយចំនួនផងដែរថា ​ប​ច្ចុ​ប្ប​ន្ន​តា​រា​មួយ​ចំ​នួ​ន​តូ​ចហេ​តុ​តែ​ច​ង់​បា​នភា​ព​ល្បី​ល្បា​យ​ ​តែ​ង​តែរ​ក​គ្រ​ប់​វិ​ធី​មិ​ន​ថា​វិធី​ថោ​ក​ទា​ប​ រឺ​ថ្លៃ​ថ្នូ​រ​ក៏​ដោ​យ​អោយ​តែ​បា​ន​កា​រ​ចា​ប់​អា​រម្ម​ណ៍​ពី​ទ​ស្ស​និ​​កជន៕

  • អ្នកនាង ខ្ញុង មិនភ័យខ្លាចបាត់បង់ទីផ្សារឡើងឆាក ដោយព្រោះរឿងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ

    អ្នកនាង ខ្ញុង មិនភ័យខ្លាចបាត់បង់ទីផ្សារឡើងឆាក ដោយព្រោះរឿងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ

    បន្ទាប់ពីមានរឿងរ៉ាវយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុកដែលមានបងប្អូនមួយចំនួនបានរិះគន់អ្នកនាង ខ្ញុង ជាតារាកំប្លែងល្បីឈ្មោះមួយរូប ចំពោះករណីនិយាយវីដេអូរឿងពិបាករកផ្ទះសំណាក់ សណ្ឋាគារ នៅក្នុងទីក្រុងកំពង់សោម និងព្រមទាំងពិបាករកអាហារទទួលទានទៀតនោះ ជាក់ស្ដែង ព្រឹកមិញនេះ តារាកំប្លែងស្រីរូបនេះ បានធ្វើការឡាយ(Live ) វីដេអូលក់សាច់ក្រក និងឆ្លើយតបបងប្អូនដែលបានសួរសំនួរត្រួសៗទៅកាន់អ្នកនាង ពាក់ព័ន្ធជាមួយបញ្ហាខាងលើនេះ។

    ខណៈធ្វើការ Live គេមើលឃើញអ្នកនាង ស្រេង សុកាន់ដា បានឆ្លើយត្រួសថា « ឱ្យខ្ញុំសុំទោស ខ្ញុំធ្វើអីអីខុស ខ្ញុំនិយាយការពិតសោះ និយាយត្រង់ៗឃើញជាក់ស្តែងនឹងភ្នែក មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះទេ ខ្ញុំ​អត់​ខ្លាច​នោះ​ទេ បើ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​គេ​ឈប់​ឲ្យ​ឡើង​ប៉ុស្តិ៍​ក៏​ឈប់​ទៅ ព្រោះ​សព្វ​ថ្ងៃ​ខ្ញុំ​រវល់​ការងារ​រក​ស៊ី​ ស្ទើរ​គ្មាន​ពេល​សម្រាក​ផង»។ បើទោះជាយ៉ាងណាក្ដី មានអ្នកគាំទ្រជាបានព្រួយបារម្ភចំពោះតារាកំប្លែងស្រីរូបនេះ និងបារម្ភក្រែងថា នឹងមានគេបិទទីផ្សារការងារសិល្បៈរបស់អ្នកនាង មិនឱ្យឡើងឆាកដូចមុនទៀត។ ក៏ប៉ុន្ដែ អ្នកនាង ខ្ញុង ក៏បាននិយាយដែលថា អ្នកនាងមិនមានការព្រួយបារម្ភអ្វីនោះ មិនមែនក៏ព្រោះដោយសាររឿងនៅលើបណ្ដាញសង្គមប៉ុណ្ណឹង អាចនិងត្រូវគេបិទមិនឱ្យឡើងឆាកដែរ តែប្រសិនបើគេបិទមែន ក៏អ្នកនាងមិនដឹងនិងធ្វើយ៉ាងណាដែរ។

    តារាកំប្លែងល្បីឈ្មោះរូបនេះ បានបញ្ជាក់ឱ្យអ្នកគាំទ្រ និងមហាជនទាំងអស់ បញ្ចប់សំនួរពាក់ព័ន្ធននឹងបញ្ហានៅលើបណ្ដាញសង្គមតទៅទៀត ដោយអ្នកនាងប្រាប់ថា សព្វថ្ងៃនេះ អ្នកនាងត្រូវការពេលវេលាផ្ដោតសំខាន់តែចំពោះរឿងមុខរបរ រកស៊ីលក់សាច់ក្រក មាសប្លាកទីន ម៉ាំផ្អក ប្រហុក តែប៉ុណ្ណោះ ព្រោះរបរនេះហើយ ដែលធ្វើឱ្យអ្នកនាងមានសេចក្ដីដូចសព្វថ្ងៃនេះ ។

    គួររំឭកដែរថា រឿងអ្នកនាងខ្ញុងដែលបានផ្ទុះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែអ្នកនាង បានបង្ហោះវីដេអូ និងអះអាង អ្នកនាងធ្លាប់តែឮគេនិយាយថា តម្លៃផ្ទះសំណាក់-សណ្ឋាគារមានការកើនឡើងខ្លាំងរហូតដល់មួយយប់100ដុល្លារ ហើយម្ហូបអាហារក៏ថ្លៃៗ តែអ្នកនាងមិនជឿ ទាល់តែពេលនេះអ្នកនាងបានមកខេត្តព្រះសីហនុផ្ទាល់ ទើបអ្នកនាងដឹងច្បាស់ថា ដូចពាក្យគេនិយាយមែន ហើយអ្នកនាងមានការខកចិត្តយ៉ាងខ្លាំង និងនិយាយថា ឈប់មកខេត្តព្រះសីហនុទៀតហើយ ដោយសារតែគ្មានលទ្ធភាពក្នុងការចាយវាយហូបចុកឡើយ៕