Author: អេបិល

  • លោកពូ កុយ សួរសុខទុក្ខ និងប្រាប់ពីស្ថានភាពជំងឺរលោកពូ សាន ម៉ៅ

    លោកពូ កុយ សួរសុខទុក្ខ និងប្រាប់ពីស្ថានភាពជំងឺរលោកពូ សាន ម៉ៅ

    មកទល់ពេលនេះស្ថានភាពជំងឺរបស់លោក ពូ សាន ម៉ៅ គឺនៅក្នុងការសង្គ្រោះបន្ទាន់ និងបំពាក់បំពង់អុកហ្ស៊ីសែនជាប់ដដែល ខណៈតារាកំប្លែងលោកពូ កុយ បានប្រាប់បញ្ជាក់ថា «ក្រុមគ្រួពេទ្យបានជួយអស់ពីរកម្លាំងចិត្តហើយ»។

    លោក ពូកុយ បានបង្ហោះប្រាប់ថា «ថ្ងែនេះខ្ញុំបានមកសួរសុក្ខសម្លាញ់ សាន់ម៉ៅ នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់កាល់ម៉ែតនឹងយកថវិកាមួយចំនួនយកមកជួយគាត់ហើយ ខ្ញុំបានជួបលោកគ្រួពេទ្យប្រាប់ថាជំងឺរបស់គាត់ឈឺច្រើនមុខពេក ហើយក្រុមគ្រួពេទ្យបានជួយអស់ពីរកម្លាំងចិត្តហើយ ខ្ញុំសូមជូនពរសម្លាញ់សាន់ម៉ៅឱ្យឆាប់ជានឹងបានសម្តែងជាមួយគ្នាទៀត​»។

    គួររំឭកដែរថា តារាកំប្លែងជើងច្បាស់ល្បីឈ្មោះទាំងពីររូប គឺនាយកុយ និងនាយក្រឹម តែងតែធ្វើដំណើរទៅសួរសុខទុក្ខនាយសានម៉ៅ ដល់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗដែរ ព្រមទាំងបានជូនពរឱ្យនាយសានម៉ៅ ឆាប់ជាសះស្បើយពីជំងឺ៕

  • មានអ្វីពិសេសនៅក្នុងពិធីបុណ្យ «ដារលាន ឬបុណ្យភូមិ»លើកទី12 ក្នុងក្រុងសៀមរាប

    មានអ្វីពិសេសនៅក្នុងពិធីបុណ្យ «ដារលាន ឬបុណ្យភូមិ»លើកទី12 ក្នុងក្រុងសៀមរាប

    ទេសភាពវាលស្រែនាពេលរាត្រីនៅថ្ងៃទី31 ខែធ្នូ ម៉ោងប្រហែលជា 5ល្ងាចនៃពិធីបុណ្យដារលាន ឬបុណ្យភូមិ រួមជាមួយនឹងពិធីបុណ្យឆ្លងឆ្នាំសកលនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្នុងទីក្រុងសៀមរាបបានលេចជារូបរាងឡើងជាមួយនឹងការរៀបចំតុបតែងតាមបែបប្រជាជន ជនបទយ៉ាងស្រស់ស្អាតស័ក្តិសមនឹងឈ្មោះដែលក្រុមហ៊ុន Jaya Catering & Events Services បានដាក់ឱ្យពិតប្រាកដមែន ដែលមានការរៀបចំទីតាំងគួរឱ្យទាក់ទាញបំផុតដូចជា៖ ច្រកដើរចូលជាលក្ខណៈស្ពាន សង់ឡើងពីឈើដែលមិនសូវជាខ្ពស់ប៉ុន្មានពីដី អមសងខាងដោយដើមស្រូវពណ៌ខៀវខ្ចីកំពុងតែដុះលូតលាស់យ៉ាងស្រស់ស្អាត។

    លើសពីនោះទៀតនៅសងខាងស្ពានមានរៀបចំជាភ្លើងទៀនដុតបំភ្លឺសម្រាប់ងាយស្រួលឱ្យភ្ញៀវដើរចូលទៅក្នុងកម្មវិធីបុណ្យ ចំណែកឯនៅខាងស្តាំដៃនៃច្រកចូលវិញ គេសង្គេតឃើញមានតួអក្សរជាភាសាអង់គ្លេសដែលសរសេរថា «Happy New Year» ដែលមានន័យជាភាសាខ្មែរថា «សួស្តីឆ្នាំថ្មីឆ្នាំសកល»នៅឯច្រកដើរចូលនៃកម្មវិធីបុណ្យ ក្រុមហ៊ុន Jaya Catering & Events Services បានរៀចំតុបតែងដោយយកមួកស្លឹកត្នោតជាច្រើនមកធ្វើជាខ្លោងទ្វារយ៉ាងធំ ដែលមានលាយឡំជាមួយនឹងភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀនពណ៌មាសយ៉ាងស្រស់ស្អាត។ ជាពិសេសគឺនៅតាមតូបម្ហូបអាហារនីមួយៗ ក៏ដូចជា​នៅលើវេទិកាសម្ដែង គឺសុទ្ធសឹងតែរៀបចំតុបតែងពីស្លឹកត្នោតទាំងអស់ ជាពិសេសមុខម្ហូបដែលរៀបចំបម្រើភ្ញៀវនារាត្រីនោះ គឺភាគច្រើនជាមុខម្ហូបខ្មែរតែម្តង។ ភ្ញៀវដែលបានអញ្ជើញចូលរួមភាគច្រើន គឺពួកគាត់ស្លៀកពាក់ជាលក្ខណៈ ប្រជាជនជនបទ និងប្រពៃណីខ្មែរពីបុរាណដើម្បីឱ្យសមទៅនឹងពិធីបុណ្យដារលាន ឬ បុណ្យភូមិ។ ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យរីករាយជាមួយនឹងការទស្សនាការសម្ដែងរបាំជូនពរ ការប្រគំតន្ត្រីបុរាណដែលជាចង្វាក់កន្រ្ទឹម ជាពិសេសភ្ញៀវដែលបានសប្បាយរីករាយនឹងការចូលរួមរាំលេងកម្សាន្តផងដែរ។

    លោក ច្រឹក គីមផូ ជាអគ្គនាយកក្រុមហ៊ុន Jaya Catering & Events Services បានលើកឡើងថា «នេះជាលើកទី12ហើយ ដែលក្រុមហ៊ុនបានរៀបចំពិធីបុណ្យដារលាន ឬបុណ្យភូមិ នេះឡើង ដោយលើកមុនៗ គឺពួកយើងបានរៀបចំសម្រាប់តែទទួលស្វាគមន៍ភ្ញៀវបរទេសតែប៉ុណ្ណោះ តែចំពោះលើកនេះ គឺរៀបចំជាលក្ខណៈពិសេសសម្រាប់ទទួលភ្ញៀវខ្មែរផងដែរ ទើបក្រុមការងារសម្រេចចិត្តរៀបចំធ្វើចំថ្ងៃឆ្លងឆ្នាំសកលតែម្តង»។ លោកបានលើកឡើងបន្ថែមទៀតថា «ពីដំបូងក្រុមការងារមានបំណងរៀបចំធ្វើកម្មវិធីនេះឡើងដើម្បីទទួលភ្ញៀវចំនួនប្រមាណជា 50នាក់តែប៉ុណ្ណោះ តែដោយសារតែមានការកក់សំបុត្រយ៉ាងច្រើនពីភ្ញៀវបរទេសក៏ដូចជាភ្ញៀវខ្មែរ ទើបកម្មវិធីរៀបចំទទួលភ្ញៀវសរុបបានទៅដល់ចំនួន 150នាក់ ហើយរូបលោកក៏ដូចជាក្រុមការងារសង្ឃឹមថា ភ្ញៀវទាំងអស់នឹងរីករាយជាមួយបុណ្យដារលាន ឬបុណ្យភូមិនេះ»

    លោកបញ្ជាក់បន្ថែមថា «Jaya Catering & Events Services នឹងមានគម្រោងរៀបចំ ពិធីបុណ្យដារលាន ឬបុណ្យភូមិ សាជាថ្មីម្តងទៀតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ហើយក្រុមការងាររបស់លោកនឹងសិក្សាទៅលើតម្លៃសាជាថ្មីម្តងទៀតឱ្យស័ក្តិសមចំពោះភ្ញៀវខ្មែរដែលមានបំណងចង់ចូលរួមនៅលើកក្រោយទៀត»

    លោក ផាន់ ប៊ុនឈី ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jaya Catering & Events Services បានប្រាប់ឱ្យដឹងពីប្រវត្តិបុណ្យដារលាន ឬបុណ្យភូមិនេះថា «គឺជាបុណ្យប្រពៃណីខ្មែរមួយដែលត្រូវបានបណ្ដាប្រជាជនអ្នកស្រុកស្រែចម្ការតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំចន្លោះពីខែមករា ដល់ខែមេសាទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹកដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនផលស្រូវពេញមួយឆ្នាំ ហើយគោលបំណងសំខាន់ដែលរៀបចំកម្មវិធីបុណ្យនេះ គឺចង់រំឭកសាឡើងវិញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសគឺការផ្សព្វផ្សាយឱ្យក្មេងៗជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីពិធីបុណ្យរបស់ខ្មែរតែម្តង។ លោកសង្ឃឹមថា ភ្ញៀវដែលបានអញ្ជើញចូលរួមលើកនេះ នឹងចែករំលែកបទពិសោធននេះទៅដល់មិត្តភក្តិ សាច់ញតិ និងបងប្អូនរបស់ពួកគាត់ ជាពិសេសគឺ ចែករំលែកទៅភ្ញៀវជាតិ និងភ្ញៀវបរទេសឱ្យបានយល់ដឹងកាន់តែច្បាស់ពីពិធីបុណ្យដារលាន ឬបុណ្យភូមិនេះ»។ លោកបានបន្ថែមថា «លោកក៏ដូចជាក្រុមការងារ Jaya Catering & Events Services មានយុទ្ធសាស្រ្ត និងភាពជឿជាក់ថា តាមរយៈការរៀបចំតុបតែងបែបប្រពៃណីខ្មែរយ៉ាងទាក់ទាញ និងតាមរយៈការផ្សព្វផ្សាយទៅតាមបណ្តាសារព័ត៌មានពីមិត្តភក្តិ សាច់ញតិ បងប្អូន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតនឹងធ្វើឱ្យប្រជាជនខ្មែរចូលរួមអភិរក្សពិធីបុណ្យប្រពៃណីខ្មែរមួយនេះជាក់ជាមិនខាន»

    លោក ឡុង បូរ៉ា ជាប្រធានចុងភៅរបស់ក្រុមហ៊ុន Jaya Catering & Events Services បានលើកឡើងថា «នៅក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ សម្រាប់លោកផ្ទាល់ គឺបានរៀបចំធ្វើម្ហូបខ្មែរជាច្រើនមុខដើម្បីសម្រាប់ទទួលស្វាគមន៍ភ្ញៀវបរទេស និងភ្ញៀវខ្មែរដែលបានចំណាយពេលវេលាចូលរួមពិធីបុណ្យដារលាន ឬបុណ្យភូមិលើកទី12នេះ»។ លោកបានលើកឡើងបន្ថែមទៀតថា «គោលបំណងសំខាន់ និងក្នុងនាមលោកជាមេចុងភៅល្បីឈ្មោះប្រចាំនៅភោជនីយដ្ឋាន Asian Square Restaurant & Lounge ក៏ដូចជាក្រុមហ៊ុន Jaya Catering & Events Services លោកមានបំណងចង់ផ្សព្វផ្សាយពីមុខម្ហូបរបស់ខ្មែរឱ្យជនបរទេសបានស្គាល់ និងបានភ្លក្សរសជាតិ ជាពិសេសគឺជាម្ហូបជាលក្ខណៈស្រុកស្រែជនបទ»

  • Djokovic ត្រួស​ត្រាយ​ផ្លូវ​​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Qatar Open

    Djokovic ត្រួស​ត្រាយ​ផ្លូវ​​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Qatar Open

    កីឡាករ​វាយ​កូន​បាល់​​ចំណាត់ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក Novak Djokovic បានឈ្នះ​ការ​ប្រកួត​​ដ៏ស្វិតស្វាញ​មួយ​ផ្សេង​ទៀត​​ក្នុង​ទីក្រុង​ដូហា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី​បន្ត​ការ​មិនស្គាល់​​ចាញ់​របស់​ខ្លួន​នៅឆ្នាំនេះ និង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Qatar Open​។

    កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូបនេះ បាន​ធ្វើ​ការ​វាយ​បក​ពីការ​ដេញ​តាមពី​ក្រោយ​ 1​សិត ដូច​​​កាលពីការ​ប្រកួត​លើក​មុន​របស់​គេ​ដែរដើម្បី​ផ្តួល​កីឡាករ​​ហ្ស៊ក​ហ្ស៊ី NikolozBasilashvili ក្នុង​លទ្ធផល 4-6 , 6-3 និង​6-4 ក្នុង​ការ​ប្រកួត​មួយ​ដែល​ចំណាយ​ពេលស្ទើរ​តែ​ 2​ម៉ោង​។

    Djokovic នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​អេ​ស្ប៉ាញ Roberto Bautista Agut ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​ Bautista Agut បាន​ផ្តួល​ម្ចាស់​ជើង​ឯក​ Grand Slam 3​សម័យ​កាល​គឺ Stan Wawrinka ក្នុងលទ្ធផល 6-4 និង​6-4​។

    ទាក់​ទង​នឹង​គូ​ប្រកួត​របស់ខ្លួននេះ Djokovic បាន​បញ្ជាក់​ថា រូប​គេ​នៅ​តែ​​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែ​សម្រួល​ឱ្យ​កាន់​តែល្អប្រសើរ​​ឡើង​។ កីឡាករ​រូបនេះ​​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​​​នៅ​តែ​ត្រូវ​ធ្វើ​ការ​​កែ​សម្រួល​​។ ក្រោមស្ថាន​ភាព​ផ្សេង​ៗ ខ្ញុំ​បាន​ស្វែង​​រក​ឃើញ​ផ្លូវ​ក្នុង​ការ​ឈ្នះ​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករម្នាក់​ដែល​កំពុង​តែ​​វាយ​កូន​បាល់​​យ៉ាង​លឿន និង​វាយសម្រុក​ខ្លាំង ហើយ​វា​ពិត​ជា​លំ​បាកណាស់​ក្នុងការ​ព្យាករ​ថា កូន​បាល់​នឹង​ធ្លាក់​​ទៅកាន់​ទី​ណា​នោះ»​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • វ៉ាន់ នីឡា បង្ហាញអារម្មណ៍សោកស្ដាយ និងខកចិត្តរងចាំទទួលយុត្តិធម៌

    វ៉ាន់ នីឡា បង្ហាញអារម្មណ៍សោកស្ដាយ និងខកចិត្តរងចាំទទួលយុត្តិធម៌

    គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ និងធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឱ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។

    គួររំឭកដែរថា សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រិយ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី31 ខែតុលា ឆ្នាំ2018 កន្លងទៅ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ។ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ និងមានដំណឹងចូលរោងការថែមទៀតផង។

    គួរឱ្យចាប់អារម្មណ៍ផងដែរថា ខណៈបានឃើញកញ្ញា ទេព​ បូព្រឹក្ស ទទួលយុត្តិធម៌ពីរឿងរ៉ាជាមួយបុរសម្នាក់បានជះស្រារដាក់នាង នោះបានធ្វើឱ្យ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារមួយដែរបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ថា «​ស្តាយ​ដល់​ហើយ បើសិនជា​យប់​ថ្ងៃ​កើតហេតុ​ដែល​វា​ប្រើ​អំពើ​ហិង្សា​ដាក់ ខ្ញុំ​ៗ​មាន​ប្រតិកម្ម​ខ្លាំង កុំ​ទុក​មុខ​ឱ្យវា កុំ​ខ្លាច​ខ្មាស​គេ ម៉្លេះ​ពេល​នេះ​អា​ម្នាក់​ហ្នឹង​ជាប់គុក​បាត់​ហើយ មិនមែន​ទុក​ឱ្យ​វា​មាន​សេរីភាព​ដល់​ពេល​នេះ ហើយ​ខ្ញុំ​ប្រហែលជា​មិន​បាត់បង់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ពីរ​មុន។ ហត់​ណាស់​លោក​អើយ​លោក តែ​ថ្ងៃ​ណា​ទៅ​ទើប​រឿង​មួយ​នេះ​ចប់​ជា​ស្ថាពរ »​៕

  • ភ្ញាក់ផ្អើល !! ទស្សនាវីដេអូពិធីការិនីភេទទី3ដ៏ល្បីនៅថៃ ធ្លាក់រថយន្ដស្លាប់ក្នុងទឹកលូ

    ភ្ញាក់ផ្អើល !! ទស្សនាវីដេអូពិធីការិនីភេទទី3ដ៏ល្បីនៅថៃ ធ្លាក់រថយន្ដស្លាប់ក្នុងទឹកលូ

    តាមរយៈសារព័ត៌មាន kapook ចេញផ្សាយមុននេះបន្ដិចបានឱ្យថា ពិធីការិនីភេទទី3 នាង เซนติเมตร ( សេនទិ ម៉ែត្រ ) បានមរណភាព ដោយសារលង់ទឹកលូ ខណៈដែលត្រូវរថយន្ដមួយបុកជាមួយរថយន្ដនាង ធ្លាក់លូទឹកស្អុយបណ្ដាលឱ្យភ្ញាក់ផ្អើល។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនៅថ្ងៃទី2 ខែមករាឆ្នាំ 2019 ក្នុងខេត្ត ឈៀងម៉ៃ វេលាម៉ោង3រសៀល ។ នាង សេនទិ ម៉ែត្រ ត្រូវបានក្រុមជួយសង្គ្រោះស្រង់ចេញពីទឹកលូ និង ត្រូវបានស្លាប់នៅមន្ទីពេទ្យ នាវេលាម៉ោងប្រហែលជា 5 និង30នាទី។ ចំណែកឯមិត្តរួមដំណើររបស់លោកម្នាក់ទៀត ដែលមានអាយុប្រហែល30ឆ្នាំ ក៏ត្រូវបានទទួលមរណភាពនៅឯមន្ទីរពេទ្យជាមួយរូបនាងដូចគ្នា។

    ចង់ដឹងថា ហេតុការណ៍រន្ធត់នេះ យ៉ាងខ្លះសូមទស្សនាវីដេអូខាងក្រោមនេះ ៖

     

     

  • អីយ៉ា!! នីឡា ៖ «ពេលខ្ញុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយដែលនៅក្បែរខ្ញុំគ្រប់ពេល»

    អីយ៉ា!! នីឡា ៖ «ពេលខ្ញុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយដែលនៅក្បែរខ្ញុំគ្រប់ពេល»

    រឿងរ៉ាវរូបភាពផ្អែមល្ហែមនិងកៀតកិតស្និតស្នាលរវាងតារាកំប្លែងស្រី នីឡា និងបុរសម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានមហាជនអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាងនោះ ខណៈនេះតារាស្រីរូបនេះ ទម្លាយឈ្មោះ និងកាន់តែស្អិតរមួតជាងស្ករតាំងម៉ែហើយពេលនេះ។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនសម្ដែងការត្រេកចំពោះនាង និងគូស្នេហ៍ថ្មី។

    សូមរំឭកបន្ដិចដែរថា កន្លងមក​ នីឡា បាន​បង្ហោះ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់​នាង​ជា​គូស្នេហ៍ ភាគច្រើន​ក្នុង​ Instagram Story របស់​ខ្លួន។ ​រូប​ទាំង​នោះ​​ទៀត​សោត មាន​ទម្រង់​ស្និទ្ធ​ស្នាលខ្លាំង និងបាន​ចាប់​ច្របាច់​ថ្ពាល់​នាង យ៉ាង​ក្នក់ក្នាញ់ទៀតផង។ ហើយបើពីមួយរយៈពេលចុងក្រោយនេះ គូស្នេហ៍វ័យក្មេងមួយគូនេះ តែងតែបង្ហោះវីដេអូ ទៅណាមកណា ជាមួយគ្នា មើលហើយពិតជាមានសេចក្តីសុខណាស់។

    ជាក់ស្តែង កាលពីម្សិលមិញនេះ កញ្ញា នីឡា ក៏បានទម្លាយនៅមូលហេតុដែលកញ្ញាជ្រើសយកគូស្នេហ៍របស់ខ្លួន ដោយកញ្ញាបានសរសេរថា « ពេលខ្ញុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយដែលនៅក្បែរខ្ញុំគ្រប់ពេល Suth Sakareak ♥️»។ ខណៈនេះ នីឡា ហាក់បីដូចជាមានសេចក្ដីក្នុងជីវិត ទាំងរឿងស្នេហា និងការងាររបស់នាង ដែលកំពុងតែរលូនទៅមុខក្នុងឆ្នាំនេះ ៕

  • តារាសម្ដែង អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី2 ក្រោយជួបគ្រោះក្រឡាប់រថយន្ដ

    តារាសម្ដែង អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី2 ក្រោយជួបគ្រោះក្រឡាប់រថយន្ដ

    ខុសពីតារាភាគច្រើនដែលមុនសម្រេចចិត្តសាងផ្នួស សុទ្ធតែបានកំណត់ពេលវេលាមួយច្បាស់លាស់ លោក អ៊ឺម ជីវ៉ា បានអះអាងថា លោកមិនទាន់ដឹងថានឹងលាព្រះផ្នួស ក្រោយពីបានសាងព្រះផ្នួសក្នុងរយៈពេលមួយសប្ដាហ៍ 10ថ្ងៃ ឬមួយខែនោះទេ ដោយលោកមានសង្ឃដីកាថា ខ្លួននឹងបួសឆាប់ ឬ លឿន អាស្រ័យលើទឹកចិត្តជ្រះថ្លារបស់ខ្លួន។ យ៉ាងណាមិញលោកថាពេលវេលាសឹកមកវិញ បើទោះជាលឿនបំផុត ក៏មានរយៈពេលមិនក្រោមមួយសប្ដាហ៍នោះដែរ។

    សូមរំឭកដែរថា កាលពីឆ្នាំ2012 តារាសម្ដែងលោក អ៊ឹម ជីវ៉ា ធ្លាប់បានបួសម្ដងហើយ ដោយការសម្រេចចិត្តបួសលើកនោះ គឺលោកបានកំណត់ពេលវេលាច្បាស់លាស់ដើម្បីសឹកវិញ ដែលខុសប្លែកពីការបួសលើកនេះ ដែលលោកប្រកាសថាមិនទាន់ដឹងថាពេលណាទើបសឹកនោះទេ។ លោកថាខ្លួនចង់បួសយូរ គឺអាចបួសឱ្យបានដល់មួយខែ ដើម្បីបានយល់ដឹងព្រះធម៌ និងធ្វើឱ្យចិត្តស្ងប់សុខ ប៉ុន្តែបើអំឡុងពេលបួសអារម្មណ៍របស់លោកចង់សឹកក្នុងរយៈពេលមុនមួយខែ គឺលោកនឹងសឹកវិញនៅក្នុងពេលនោះ អ៊ីចឹងហើយទើបលោកមិនទាន់ហ៊ានកំណត់ថាបួសមួយសប្ដាហ៍ ឬបួសមួយខែ ដោយសារតែភាពជាក់ស្ដែងនៅមិនទាន់ដឹង។

    ឮលោកថា ការបួសលើកនេះ គឺដើម្បីចម្លងគ្រោះ និងដើម្បីលាមាត់លាករ ដែលធ្លាប់ខុសឆ្គងដោយមិនដឹងខ្លួន និងដើម្បីបញ្ជូនកុសលជូនដល់អ្នកស្លាប់នៅក្នុងហេតុការណ៍អូសរថយន្តរបស់លោកយកទៅជួសជុល នៅពេលលោកធ្វើដំណើរទៅខេត្តកោះកុងកាលពីថ្ងៃបុណ្យសមុទ្រ។ ក្នុងនោះ លោកក៏ចង់បួសបំពេញភិក្ខុសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណរបស់លោកផង ទើបលោកសម្រេចចិត្តបួសជាលើកទី2។

    លោក អ៊ឺម ជីវ៉ា បានសម្រេចចិត្តបួសនៅវត្តនាគវ័ន្ដ ដែលជាទីអារ៉ាមលោកធ្លាប់ស្នាក់អាស្រ័យ ដោយក្នុងពិធីរបស់លោក គេឃើញមានភ្ញៀវកុះករ ខណៈដែលតារាសិល្បៈ ក៏មានវត្តមានច្រើននាក់ខុសពីកាលបួសលើកទី1។ លោកបញ្ជាក់ក្រោយសម្រេចចិត្តបួសថា បើតាមតែលោកកុំមានការងាររវល់ច្រើន លោកនឹងបួសឱ្យបានយូរសម្រាប់លើកទី2នេះ ប៉ុន្តែដោយសារតែលោកមិនអាចបួសយូរពេកបាន ទើបលោកសម្រេចចិត្តបើទោះជាបួសយូរបំផុតក៏មិនលើសពី1ខែដែរ៕

  • លោក Guardiola មាន​មោទ​ន​ភាព ខណៈ Man City សង្គ្រោះ​ការ​ប្រជែង​ពាន

    លោក Guardiola មាន​មោទ​ន​ភាព ខណៈ Man City សង្គ្រោះ​ការ​ប្រជែង​ពាន

    លោក Pep Guardiola បាន​​កោត​សរសើរ​ចំពោះ​ការមិន​ភ័យ​ខ្លាច​របស់​តារាឆ្នើម​ៗ​របស់​ក្រុម Manchester City ក្រោយពី​ក្រុមម្ចាស់​ជើង​ឯក​មួយ​នេះ បាន​រក្សា​​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពានក្រប​ខ័ណ្ឌ Premier League តាមរយៈ​ការ​កត់​ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 លើក្រុម​កំពុង​មានពិន្ទុ​នាំ​មុខ Liverpool កាលពី​ថ្ងៃព្រហស្បតិ៍​​។

    ក្រុម​របស់​លោក Guardiola មិន​បាន​ធ្វើ​ឱ្យ​​មាន​កំហុស​ឡើយ ខណៈ​ដែល​​ការ​រង​បរា​ជ័យ​មួយ នឹង​ធ្វើ​ឱ្យ​​ពួកគេ​ដេញ​តាមពីក្រោយ Liverpool ​ដល់​ទៅ​ 10ពិន្ទុ និង​ស្ថិតក្នុង​តំបន់​គ្រោះ​ថ្នាក់​នៃ​ការ​បាត់​បង់​ពាន​ដែលពួកគេ​បាន​ឈ្នះ​ជា​មួយ​នឹង​ការ​រក​​បាន​ពិន្ទុ​ជា​កំណត់​ត្រា​កាល​ពី​រដូ​វកាល​មុន​។ ប៉ុន្តែ ពួក​គេ​បាន​​វិល​​ទៅកាន់​ការ​ប្រជែ​ងពាន​វិញ​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ក្រុម Liverpool រង​បរា​​ជ័យ​ជាលើក​ទី​1 ​ក្នុង​ចំណោម​ការ​ជួប​គ្នា​ 5លើក តាមរយៈ​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​​របស់​ Leroy Sane នៅ​ចុង​តង់​ទី​2​។

    ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​ជួយ​ឱ្យ​ក្រុម Man City មាន​គ្រាប់​បាល់​នាំមុខ​មុន​​ក្នុង​តង់​ទី​1 ហើយ​បើ​​ទោះ​បី​ Roberto Firmino បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បន្ទាប់​ពី​ចូល​លេង​ក្នុង​តង់​ទី​2​ ក៏ដោយ ប៉ុន្តែ Man City បាន​គ្រប់​គ្រង​ការ​ភិត​ភ័យ​របស់​ពួកគេ​យ៉ាងល្អ​ជាមួយនឹង​ការ​បង្ហាញពី​​ទម្រង់​លេង​យ៉ាងល្អ​​ដែលនាំ​ឱ្យលោក Guardiola អត់មិន​សរសើរ​មិន​បាន​។

    លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​​ចំពោះ​ពួកគេ​។ យើង​បាន​ដឹង​ថា វា​បាន​ក្លាយ​ជា​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃនេះ ហើយ​ប្រសិន​បើ​យើង​ចាញ់ វា​ស្ទើរ​តែ​បញ្ចប់​ទៅហើយ​»​។

    គ្រូបង្វឹក​រូបនេះ​​​បាន​​ប្រាប់​បន្ថែម​ទៀត​ថា៖ «​ការ​កោត​សរសើរ​ផ្សេង​ៗ​​គួរ​តែ​ធ្លាក់​ទៅ​លើ​កីឡាករ​ដ៏ឆ្នើម​ទាំង​នេះ​។ យើង​មាន​សម្ពាធ​ជាច្រើន ប៉ុន្តែ យើង​មិន​មាន​ការ​ភ័យ​ខ្លាច យើង​មិន​មាន​ការ​បារម្ភអ្វីឡើយ​»​៕

    ប្រភព​ពី៖ Channel News Asia

  • G-Devith និយាយរឿងក្រុមអ្នកធ្វើវីដេអូត្រាប់តាមហេតុការណ៍ ទេព​ បូព្រឹក្ស ត្រូវជះស្រាបៀ និងរងកំប៉ុងស្រាបៀ

    G-Devith និយាយរឿងក្រុមអ្នកធ្វើវីដេអូត្រាប់តាមហេតុការណ៍ ទេព​ បូព្រឹក្ស ត្រូវជះស្រាបៀ និងរងកំប៉ុងស្រាបៀ

    កាលពីយប់មិញនេះ G-Devith ដែលជាគូស្នេហ៍របស់ កញ្ញា ទេព​ បូព្រឹក្ស ក៏បានបញ្ចេញវីដេអូនិយាយចំៗចំពោះអ្នកយករឿងរ៉ាវរបស់ កញ្ញា ទេព​ បូព្រឹក្ស ទៅធ្វើត្រាប់តាមដោយមិនខ្វល់ពីចិត្តរបស់អ្នករងគ្រោះ ហើយលោកពិតជាសោកស្តាយខ្លាំងណាស់ដែលបុគ្គលទាំងនោះបែបជាធ្វើបែបនេះកើតទៅវិញ។

    ស្របពេលឃើញវីដេអូនោះ ទេព​ បូព្រឹក្ស ក៏បានបង្ហោះសារសោកសៅមួយថា «ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។

    លោក G-Devith បានបញ្ជាក់ថា ការលេងសើចលើអារម្មណ៍របស់អ្នកដទៃ គឺមិនជាការចំណេញអ្វីនោះទេ ហើយតើពេលគេខម្មិន្តជេរយើងនោះ អាចសប្បាយចិត្តដែរឬអត់ ?។ លោកបន្ដ មតិអ្នកគាំទ្រ គឺជាការបំភ្លឺផ្លូវខ្លះសម្រាប់រកដំណោះស្រាយ តែបើមតិមិនល្អ គ្មានការលើកទឹកចិត្តនោះ ចំណេញអ្វីមកវិញ។

    កាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ចេញមុខគាំទ្រនាយិកាកែសម្ផស្សឌែរម៉ូគ្លិនិក

    សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ចេញមុខគាំទ្រនាយិកាកែសម្ផស្សឌែរម៉ូគ្លិនិក

    ម្សិលមិញនេះដែរ កើតហេតុការណ៍មួយភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលលេចព័ត៌មានថា ដេរប្រដាប់ភេទឱ្យដូចក្រមុំ 700ដុល្លារ ដល់ចេញវិក័យបត្រមកតម្លៃ 28000 ដុល្លារអាម៉េរិក និងមានការលើកឡើងថា ម្ចាស់​កែសម្ជស្សឌែរម៉ូគ្លីនិកត្រូវបានចាប់ខ្លួន ។

    សុគន្ធ នីសា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា «​ខ្ញុំ​ស្គា​ល់​គា​ត់​​យូ​រហើ​យ​​ ហើយ​ក៏​តែ​ង​តែ​ទ​ទួ​ល​សាវ៉ា​​កម្ម​ថែ​រ​ក្សា​ស​ម្ផ​ស្ស​នៅ​ទី​នោះ​ជា​ប្រចាំ​​​ ​ខ្ញុំ​តែ​ង​តែ​ទ​រ​ទួ​ល​បា​ន​នៅ​ភា​ព​ក​ក់​ក្តៅ​ពី​ក្រុ​មកា​រ​ងា​រ​រ​ប​ស់​គា​ត់​​​ ​ដូ​​ច្នេះខ្ញុំ​​​មិ​ន​ជឿ​ថា​ប​ងស្រី​ដា​ណេ​​​ ​គា​ត់​ធ្វើ​បែប​នេះ​ឡើ​យ​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​ង​ស្រី​​​ ​គា​ត់​មិ​ន​រ​ក​ស៊ី​ស្មោ​ក​គ្រោ​ក​ចឹ​ង​ទេ​​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​​​ង​ស្រី​ដា​ណេ​» ។​

    ចំណែកឯតារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានចេញសារគាំទ្រនាយិកាគ្លីនិកដែលថា « អ្នកស្គាល់គាត់ច្បាស់ទើបដឹងថាគាត់ជាមនុស្សយ៉ាងម៉េច​ គាត់មិនមែនជាមនុស្សរកស៊ីស្មោគគ្រោកដូចដែរអ្នកមួយចំនួនបានលាបពណ៌គាត់ទេ​ សូមអ្នកទាំងអស់គ្នាកុំទាន់វិនិច្ឆ័យទៅលើមនុស្សដែលអ្នកមិនទាន់បានស្គាល់គាត់ច្បាស់​ ខ្ញុំស្គាល់គាត់​ ខ្ញុំដឹងថាគាត់ជាមនុស្សល្អ​ បង​DC Dermo » ។

    សូមជម្រាបបញ្ជាក់ផងដែរថា បើតាមប្រភពច្បាស់ការ បានបញ្ជាក់ថា នាថ្ងៃដដែលនោះ ម្ចាស់កែសម្ជស្សខាងលើមិនត្រូវបានចាប់ខ្លួនអីនោះទេ គ្រាន់តែចូលខ្លួនសួរនាំ តែប៉ុណ្ណោះ នឹងឱ្យអ្នកស្រី ដាណេ វិលត្រលប់ទៅកាន់គេហដ្ឋានជាប្រក្រតី ។ ខាងប្រភពគ្លីនិកនោះ បានបង្ហើបថា ខាងសមត្ថកិច្ចបានអញ្ជើញគ្រូពេទ្យនៅឌែរម៉ូគ្លិនិក ហៅសាកសួរ ដើម្បីស្វែងរកចម្លើយពិត ហើយក៏គ្មានការចាប់ខ្លួន ឬវៃខ្នោះម្ចាស់ហាង​កែសម្ជស្សឌែរម៉ូគ្លីនិក នោះទេ ៕