Author: អេបិល

  • អីយ៉ា..​!! កុល ដាវី និង សុខ រក្សា មានដំណឹងល្អហើយ

    អីយ៉ា..​!! កុល ដាវី និង សុខ រក្សា មានដំណឹងល្អហើយ

    អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីអ្នកនាង កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែគេសង្កេតឃើញអ្នកទាំងពីរ​ទៅ​ដល់​ទីណា​ឃើញមាន​​វត្តមាន​ទាំង​គូព្រមគ្នាតែ​ម្តង​ ខណៈ​ដំណឹង​ភ្ជាប់ពាក្យ និង​​​ដំណឹង​ដឹកដៃ​គ្នា​ចូលរោងការ​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ​ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។

    នៅពេលថ្មីៗនេះ ស្រាប់តែភ្ញាក់ផ្អើលខ្លាំងបំផុត ដោយគេបានមើលឃើញមិត្តរួមការងាររបស់តារាស្រីរូបនេះអបអរសាទរនិងសប្បាយ​រីករាយក្រោយឃើញធៀបការរបស់នាងតែម្ដង។​ បើតាមគណនីហ្វេសប៊ុកអ្នកនាង កុល ដាវី ក៏បានឃើញបង្ហោះប្រាប់ពីដំណឹងល្អនេះ ដែលគ្រោងរៀបការនៅថ្ងៃទី 08 ខែមីនា ឆ្នាំ​ 2019 ។ នេះក៏ជាដំណឹងដ៏ល្អសម្រាប់ហ្វេនៗរបស់នាង ក៏ដូចជាកាដូសម្រាប់ពួកគាត់ដែរ។

    សូមជម្រាបបន្ថែមថា តារាសម្តែងស្រីឆ្នាស់ កុល ដាវី បានសាងស្នាដៃ​ថ្មីៗ នឹងធ្វើឱ្យទស្សនិកជន ស្អប់ ក្នាញ់ ស្រលាញ់ផង នឹងអាណិតផង។ ស្នាដៃដែល កញ្ញា កុល ដាវី បានបង្ហាញដែលធ្វើឱ្យទស្សនិកជនចងចាំនឹងបំភ្លេចមិនបានកាលពី​ថ្មីៗនេះ គឺ រឿង ផ្កាថ្ម និងរឿង រវាងយើង។ បើទោះអាយុកាន់តែច្រើនតែសម្រស់ នឹងភាពប៉ិនប្រសព្វនៃការសម្តែងរបស់ កុល ដាវី មិនបានធ្វើឱ្យបងប្អូនអ្នកនិយមរឿងភាគអស់សង្ឃឹមម្តងណាឡើយ ពោលគេតែងនិយាយថា ខ្ញីចាស់កាន់តែហិល មិនតែថាការងារ ការរកស៊ី ស្នេហា គឺ កុល ដាវី មានភាពរលូនទៅមុខជានិច្ច៕

  • រិទ្ធ អូមេហ្កា លាតត្រដាងសាច់រឿងឃាតកម្មដ៏សាហាវក្នុងបទ “អ្នកណាឱ្យអូនទៅ”របស់ខេម

    រិទ្ធ អូមេហ្កា លាតត្រដាងសាច់រឿងឃាតកម្មដ៏សាហាវក្នុងបទ “អ្នកណាឱ្យអូនទៅ”របស់ខេម

    តារាចម្រៀង លោកខេម តារាចម្រៀងប្រចាំផលិតកម្មថោន ជាតារាចម្រៀងជួរមុខមួយរូប ដែលគួរឱ្យកត់សម្គាល់ថា គ្រប់បទចម្រៀងដែលលោកចេញផ្សាយ សុទ្ធតែទទួលបានការគាំទ្រ យ៉ាងខ្លាំង។ បទចម្រៀងដែលបានចេញផ្សាយ ក្នុងផលិតកម្មថោនរបស់លោក សុទ្ធតែត្រូវសាច់រឿងយុវវ័យ ដូចជាបទ ម៉ែមានតែមួយ, ទឹកភ្នែកក្មេងពាល, ជិតអ្នកក្រ និងបទចម្រៀងជាច្រើនបទទៀត។

    កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងសំឡេងស្អករូបនេះបានបង្ហោះវីដេអូមួយ នៃការថតបទចម្រៀង “អ្នកណាឱ្យអូនទៅ” ដោយក្នុងឈុតអាវពណ៌ស ប្រឡាក់ឈាមពណ៌ក្រហម អមជាមួយបទចម្រៀងដ៏ពីរោះ ចាក់ដោតអារម្មណ៍ខ្លាំងមែនទែន ហើយគ្រោងនឹងចេញផ្សាយក្នុងកំឡុងថ្ងៃទិវានៃក្ដីស្រលាញ់ ។ ការសម្ដែងបទចម្រៀងនេះ លោកខេម បានសម្ដែងយ៉ាងសម ដោយសារ បទចម្រៀងប្រភេទមនោសញ្ចេតនា ជាជំនាញរបស់លោកទៅហើយ។

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីឈុតឆាកខ្លីក្នុងបទរបស់ខេម ដែលត្រូវបានផលិតករ លោក រិទ្ធ អូមេហ្កា (Rith Omega) ជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន បង្ហើបថា ជាសាច់រឿងពិតនៃករណីឃាតកម្មរំលោភសម្លាប់ញាត់ចូលក្នុងធុងទឹកកកដែលធ្លាប់ល្បីកក្រើកកាលពីមុន។ តារាចម្រៀង ខេម ម្ចាស់បទ”អ្នកណាអោយអូនទៅ” រំពឹងថា នឹងផ្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងពេលឈុតខ្លីរបស់បទនេះ គ្រាន់តែចេញបង្ហោះភ្លាមគឺទទួលការចាប់អារម្មណ៍ញាក់សាច់។

    លោក ខេម បានប្រាប់ក្រោយបង្ហោះ Trailer បទ”អ្នកណាឱ្យអូនទៅ” យ៉ាងទាក់ភ្នែកនោះថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត យ៉ាងខ្លាំង ដែលបទចម្រៀងរបស់លោក ត្រូវបានលោក Rith Omega កែច្នៃសាច់រឿងឃាតកម្មករណីរំលោភសម្លាប់ហើយញាត់ដាក់ចូលធុងទឹកកក ធ្វើជាសាច់រឿងក្នុងបទរបស់ខ្លួន គឺបទ”អ្នកណាឱ្យអូនទៅ”។ ការផលិតសាច់រឿងឃាតកម្មនេះ លោកថា មិនមែនចង់បង្ហាញករណីឃាតកម្មសាហាវ ដើម្បីបំផុសរឿងរ៉ាវអវិជ្ជមានក្នុងសង្គមនោះទេ តែចង់អបរំឱ្យមនុស្សយល់ដឹងពីល្បិចដ៏សាហាវរបស់មនុស្សអគតិហើយ ចេះការពារខ្លួនពីល្បិចអស់ទាំងនោះច្រើនជាង។

    ក្នុងនោះលោកថា ក្នុងសាច់រឿងនៃបទចម្រៀង”អ្នកណាឱ្យអូនទៅ” ក៏មិនសូវបង្ហាញពីសកម្មភាពឃាតកម្មនោះ តែបានបង្ហាញពីល្បិច និងពីភាពអន្តរាយរបស់ជនបង្ក ដែលបានធ្វើរឿងអគតិមួយនោះច្រើនជាង។ លោកថាសាច់មួយនេះ នឹងរំពឹងថាទទួលបានការគាំទ្រខ្លាំង ដោយសារតែនោះគឺជាបទចម្រៀងរបស់លោកខេម ដែលមានអ្នកគាំទ្រច្រើនមកហើយតាំងពីបទ”អ្នកណាឱ្យអូនទៅ” មិនទាន់គម្រោងផលិតMV ។

    សូមជម្រាបបញ្ជាក់ថា សាច់រឿងនេះមានការសម្ដែងដោយផ្ទាល់ពីតារាចម្រៀង ខេម នេះគឺជារសជាតិថ្មី ដែលនឹងធ្វើអ្នកទស្សនាប្លែកភ្នែក។ ឈុតឆាកនេះ នឹងក្លាយជាចំណងដៃមួយក្នុង14 កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់ ដែលបញ្ជាក់ថាបទនេះនឹងចងដៃទិវារនៃក្ដីស្រលាញ់ ដើម្បីójyមនុស្សទាំងឡាយមានតែក្ដីស្រលាញ់ចំពោះគ្នា ហើយមិនគិតអាក្រក់ចំពោះគ្នា។ លោកមិនទាន់ច្បាស់ថា MV បទ”អ្នកណាឱ្យអូនទៅ” នឹងត្រូវបង្ហោះផ្លូវការម៉ោងណានោះទេ ប៉ុន្តែធ្វើទាន់មុនថ្ងៃ14 កុម្ភៈ ដើម្បីទុកជាកាដូរជូនហ្វេនៗ៕

  • តារាសិល្បៈនិងផលិតករជួបជុំកម្មវិធីជប់លៀងប្រចាំឆ្នាំស្ថានីយ៍ទូរទស្សប៉ុស្តិ៍៥

    តារាសិល្បៈនិងផលិតករជួបជុំកម្មវិធីជប់លៀងប្រចាំឆ្នាំស្ថានីយ៍ទូរទស្សប៉ុស្តិ៍៥

    នៅរាត្រីថ្ងៃទី 08 ខែកុម្ភៈ នេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់2 ដោយក្នុងពិធីនោះ តារាសិល្បៈបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ ដែលធ្លាប់ផលិតរឿងឱ្យប៉ុស្តិ៍លេខ៥ តារាសម្ដែងលោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី កញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ ក៏មានប្រកាសចាប់ឆ្នោតផ្ដល់រង្វាន់ធំជាច្រើន ដើម្បីលើកទឹកចិត្តដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះផងដែរ។

    លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាឆ្នាំទី4ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅពីចំណាយថវិកាជប់លៀង ដើម្បីឱ្យបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៏បានចំណាយអញ្ជើញតារាសម្ដែងទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៏អញ្ជើញផលិតករគ្រប់ផ្នែកឱ្យចូលរួមផងដែរ។ ក្នុងពិធីនោះលោកថា ស្ថាប័នក៏បានចំណាយមិនតិចទិញជារង្វាន់ដូចជាទូរទឹកកកជាច្រើនគ្រឿង ទូរទស្សន៍42អ៊ីងចំនួន២គ្រឿង ទូរទស្សន៍32អ៊ីង និងរង្វាន់ធំៗជាច្រើនផ្សេងទៀត លើកទឹកចិត្តដល់ក្រុមការងារ និង តារាសិល្បៈដែលបានចូលរួម។

    លោកថាពិធីនោះ នឹងប្រារព្ធធ្វើឡើងរៀងរាល់1ឆ្នាំ ដោយលោកចាត់ទុកថា ការជួបជុំមួយឆ្នាំម្ដងនេះ បើទោះជាត្រូវចំណាយច្រើន ក៏ដើម្បីឱ្យក្រុមការងារបានជួបគ្នាសប្បាយចិត្ត និងបង្កើនចំណងមិត្តភាព។ ក្នុងពិធីនោះ លោកថាអញ្ជើញតារា និងផលិតករច្រើននាក់ ដោយកុំបណ្ដាភ្ញៀវជាអ្នកសិល្បៈមួយចំនួនរវល់ថត គឺនឹងមានតារាច្រើនជាងនេះទៅទៀតចូលរួម៕

  • សេកខៀវ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង​ ​«​Rio​»​ ​ផុតពូជ​ហើយ​

    សេកខៀវ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង​ ​«​Rio​»​ ​ផុតពូជ​ហើយ​

    ​បើ​តាម​ចេញផ្សាយ​របស់​គេហទំព័រ​ ​Healthy​ ​Food​ ​House​ ​នៅ​រសៀល​ថ្ងៃសុក្រ​ ​ទី8​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​បានឱ្យ​ដឹង​ថា​ ​សត្វ​សេក​ពណ៌ខៀវ​ដែល​ដូច​នៅក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​ ​3D​ ​ចំណងជើង​ថា​ ​«​Rio​»​ ​ទីបំផុត​បាន​ផុតពូជ​ជា​ផ្លូវការ​ហើយ​នៅក្នុង​ព្រៃ​។​ ​

    ​ការសិក្សា​ថ្មី​មួយ​ដោយ​អង្គការ​អភិ​រក្សា​សត្វ​បក្សី​អន្តរជាតិ​ ​BirdLife​ ​International​ ​បាន​រក​ឃើញថា​ ​អម្បូរ​សត្វ​សេក​ខាងលើ​នេះ​ ​លែង​ត្រូវ​គេ​ប្រទះ​ភ្នែក​ឃើញ​នៅក្នុង​ព្រៃ​ព្រឹក្សា​ទៀតហើយ​ ​ខណៈ​ការ​ផុតពូជ​នៃ​សត្វស្លាប​នេះ​បាន​កើតមានឡើង​ ​ដោយសារតែ​កំណើន​នៃ​អត្រា​បាត់បង់​ព្រៃឈើ​និង​ទីជម្រក​របស់​ពួកវា​។​ ​គួរ​ជម្រាប​ថា​ ​អង្គការ​ ​BirdLife​ ​International​ ​បាន​ប្រកាស​ពី​ការ​ដាច់​ពូជ​នៃ​អម្បូរ​សត្វ​បក្សី​ ​7ប្រភេទ​ទៀតផង​ដែរ​ ​ដោយ5ក្នុងចំណោម​នោះ​ ​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង​។​

    ​នៅក្នុង​រឿង​ ​«​Rio​»​ ​ដែល​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ2011​ ​សត្វ​សេក​ខៀវ​មួយ​ក្បាល​ឈ្មោះ​ ​Blu​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macaw​ ​ឬ​ ​Blue​ ​Macaw​ ​នៅ​ប្រេស៊ីល​ ​បាន​ហោះ​ពីរ​ដ្ឋ​ ​Minnesota​ ​សហរដ្ឋអាមេរិក​ ​ទៅកាន់​ទីក្រុង​រី​យ៉ូ​ ​(​Rio​ ​de​ ​Janeiro​)​ ​របស់​ប្រទេស​ប្រេស៊ីល​ ​ក្នុងនាម​ជា​សត្វ​សេក​ឈ្មោល​ចុងក្រោយ​នៃ​អម្បូរ​របស់​ខ្លួន​ ​ដោយ​នៅ​ទីនោះ​ ​Blu​ ​បាន​ជួប​ជាមួយ​ ​Jewel​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macwa​ ​ញី​តែមួយគត់​ចុងក្រោយ​គេ​ ​ហើយ​ ​Blu​ ​និង​ ​Jewel​ ​ក៏​មានកូន​ ​និង​សង្រ្គោះ​អម្បូរ​សេក​ពណ៌ខៀវ​នេះ​ពី​ការ​ផុតពូជ​៕​

  • នៅ​មិនសុខ​.​.​ ​យាយ​ខ្លា​ ​ចេញ​ចម្រៀង​ឌឺដង​ចំប៉ី​ខ្មៅ​ ​«​ថា​គុក​ៗ​មែន​ ​»​

    នៅ​មិនសុខ​.​.​ ​យាយ​ខ្លា​ ​ចេញ​ចម្រៀង​ឌឺដង​ចំប៉ី​ខ្មៅ​ ​«​ថា​គុក​ៗ​មែន​ ​»​

    ​ដូច​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​ករណី​របស់​លោក​ ​ហេង​ ​យិន​ ​ហៅ​ ​ចំប៉ី​ខ្មៅ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បានសម្រេច​ចោទប្រកាន់​ពី​បទ​ ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​»​តាម​មាត្រា494​ ​និង​មាត្រា496​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​ចំពោះ​បទល្មើស​ ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​»​ ​អាច​មានទោស​ជាប់ពន្ធ​នា​គារ​ ​ពី1ឆ្នាំ​ ​ទៅ3ឆ្នាំ​ ​។​

    ​អ្វី​ដែល​ភ្ញាក់ផ្អើល​នៅ​ពេល​ថ្មី​ៗ​គឺ​ ​លោកយាយ​ខ្លា​ ​ដែល​មហាជន​គ្រប់រូប​ធ្លាប់ស្គាល់​គាត់​តាមរយៈ​បទចម្រៀង​ ​និង​សម្ដែង​កំប្លែង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នោះ​ ​ទន្ទឹមគ្នា​នេះ​ស្រាប់តែ​ ​តាក់តែង​និពន្ធ​បទចម្រៀង​ឌឺដង​ដល់​ចំប៉ី​ខ្មៅ​ ​ហលយ​ច្រៀង​បង្ហោះ​ភ្លាម​ៗ​តែម្ដង​។​ ​បទ​ថ្មី​ចុងក្រោយ​ទើប​បញ្ចេញ​មាន​ចំណងជើង​ថា​ ​«​ថា​គុក​ៗ​មែន​ ​»​ ​យាយ​ខ្លា​បាន​សរសេរ​សារ​រៀបរាប់​នៅ​លើ​ចម្រៀង​របស់​គាត់​ថា​«​បទ​ថ្មី​ក្តៅ​ៗ​ ​៖​ ​ថា​គុក​ៗ​មែន​!​ប្រទេស​មានច្បាប់​គ្រួសារ​មាន​វិន័យ​ ​ហេតុ​អី​បាន​ជា​ចៅឯង​ផ្គើន​ម្តង​ហើយ​ម្តង​ទៀត​បែបនេះ​ ​!​!​!​យាយ​ថា​អីចេះ​ខុស​ ​ឃើញ​ទេ​សាង​អី​បាន​ហ្នឹង​មែន​!​!​!​ហ្នឹងហើយ​ជា​លទ្ធផល​ដែល​ចៅឯង​មើលងាយ​ខ្មែរ​ ​លើកក្រោយ​ឱ្យ​រាង​ផង​ណា​ចៅ​ ​!​!​!​និពន្ធ​បទភ្លេង​៖​ ​យាយ​ខ្លា​ ​ច្រៀង​ដោយ​៖​ ​យាយ​ខ្លា​ ​»​។​

    ​គួរ​គត់​សម្គាល់​ណាស់​ ​កាល​កើតហេតុ​ ​ទេព​ ​បូ​ព្រឹក្ស​ ​ត្រូវ​បាន​បុរស​ម្នាក់​គប់​កំប៉ុង​ ​និង​ជះ​ស្រា​បៀរ​លើ​រូប​នាង​ ​អ្នកកំប្លែង​ ​យាយ​ខ្លា​ ​នេះ​ក៏បាន​ចេញ​បទចម្រៀង​រៀបរាប់​ពី​ហេតុការណ៍​នោះ​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​សម្រួល​ឬមិន​សម្រួល​?​ ​បើ​មិន​សម្រួល​ចេញ​ ​»​។​ ​តារា​នៅ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មួយ​នេះ​ ​ហាក់បីដូចជា​ទាញ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​តាមរយៈ​ការ​ច្រៀង​ចម្រៀង​រៀ​រាប់​ហេតុការណ៍​ក​ក្រើក​ៗ​នៅ​បណ្ដាញ​សង្គម​ ​ឱ្យ​មហាជន​បាន​ចាប់អារម្មណ៍​៕​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​

  • ប៉ូលិស​អង់គ្លេស​៖​ ​សាកសព​ក្នុង​បំណែក​យន្តហោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កីឡាករ​បាល់ទាត់​ ​Sala​ ​

    ប៉ូលិស​អង់គ្លេស​៖​ ​សាកសព​ក្នុង​បំណែក​យន្តហោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កីឡាករ​បាល់ទាត់​ ​Sala​ ​

    ​សាកសព​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយក្រុម​មន្ត្រី​ស៊ើបអង្កេត​របស់​ចក្រភព​អង់គ្លេស​ ​ពី​បំណែក​ដែល​លិច​ក្រោមទឹក​របស់​យន្តហោះ​មួយ​គ្រឿង​ ​ដែល​បាន​លិច​ក្នុង​កណ្តាល​សមុទ្រ​នោះ​ ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា​ ​ជា​កីឡាករ​បាល់ទាត់​ ​Emiliano​ ​Sala​។​ ​នេះ​បើ​យោងទៅតាម​ការប្រកាស​របស់​ប៉ូលិស​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ​ ​សាកសព​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​ដំបូង​ឡើយ​ត្រូវ​បានឃើញ​ដោយក្រុម​ជួយសង្គ្រោះ​ជាមួយនឹង​ឧបករណ៍​ប្រតិបត្តិ​ការ​ចល័ត​ ​កាលពី​ថ្ងៃអាទិត្យ​ ​ក្បែរ​កន្លែង​ដែល​យន្តហោះ​បាន​បាត់ខ្លួន​ក្បែរ​កោះ​ ​Guernsey​ ​របស់​អង់គ្លេស​។​
    ​ ​សាកសព​នោះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃពុធ​ ​និង​ត្រូវ​បាន​ដឹក​យក​ទៅកាន់​កោះ​ ​Isle​ ​of​ ​Portland​ ​ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស​ ​ដោយ​កប៉ាល់​ ​Geo​ ​Ocean​ ​III​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​ដោយក្រុម​មន្ត្រី​ស៊ើបអង្កេត​ ​ដែល​មាន​កាតព្វកិច្ច​ស៊ើបអង្កេត​លើ​ការ​ស្លាប់​ដោយ​អំពើ​ហិង្សា​នៅ​ចក្រភព​អង់គ្លេស​។​
    ​ ​ប៉ូសិ​សនៅ​ទីក្រុង​ ​Dorset​ ​បានឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​៖​ ​«​សាកសព​ដែល​ត្រូវ​បាន​នាំ​យក​ទៅកាន់​ ​Portland​ ​Port​ ​នៅ​ថ្ងៃនេះ​ ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​ហើយ​ ​ថា​ជា​កីឡាករ​បាល់ទាត់​អាជីព​ ​Emiliano​ ​Sala​។​ ​ក្រុម​គ្រួសារ​របស់​លោក​ ​Sala​ ​និង​អ្នកបើកបរ​យន្តហោះ​លោក​ ​David​ ​Ibbotson​ ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​រួចរាល់​ហើយ​។​ ​យើង​នៅតែ​ស្ថិតនៅ​ជាមួយនឹង​ពួកគេ​ជានិច្ច​»​។​

    ​ ​អង្គភាព​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​ផ្លូវអាកាស​របស់​អង់គ្លេស​ហៅ​កាត់​ថា​ ​AAIB​ ​ដែល​បាន​រក​ឃើញ​សាកសព​នោះ​ ​បាន​បញ្ជាក់​ថា​ ​អាកាសធាតុ​មិនល្អ​ ​នៅ​ថ្ងៃ​ដឹកជញ្ជូន​ដ៏​មមាញឹក​របស់​នាវា​ ​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​រក​ឃើញ​យន្តហោះ​នោះ​ភ្លាម​ៗ​ ​ហើយក៏​បាន​ផ្អាក​ប្រតិបត្តិ​ការ​របស់​ខ្លួន​មួយគ្រាសិន​៕​

  • កូរ៉េ​ទាំង​ ​2​ ​ជាមួយ​ ​IOC​ ​នឹង​ពិភាក្សា​គ្នា​លើ​ការ​បញ្ជូន​ក្រុម​រួមគ្នា​សម្រាប់​អូឡាំពិក​តូក្យូ​ ​ឆ្នាំ2020​

    កូរ៉េ​ទាំង​ ​2​ ​ជាមួយ​ ​IOC​ ​នឹង​ពិភាក្សា​គ្នា​លើ​ការ​បញ្ជូន​ក្រុម​រួមគ្នា​សម្រាប់​អូឡាំពិក​តូក្យូ​ ​ឆ្នាំ2020​

    ​រដ្ឋមន្ត្រី​កីឡា​របស់​ប្រទេស​កូរ៉េខាងជើង​ ​និង​ខាងត្បូង​ ​នឹង​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ប្រធាន​អូឡាំពិក​លោក​ ​Thomas​ ​Bach​ ​ទាក់ទង​នឹង​ប្រធានបទ​ក្នុង​ការប្រើ​ប្រាស់​ក្រុមកីឡា​ករ​រួមគ្នា​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នាទី​ក្រុង​តូក្យូ​ ​ឆ្នាំ2020​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ​(​ICO​)​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ​ ​ការពិភាក្សា​គ្នា​នេះ​ ​កើតឡើង​ក្រោយពី​ប្រទេស​កូរ៉េ​ខាង​ទាំង2​ ​បាន​ដើរ​ជា​ក្បួន​ក្រោម​ទង់ជាតិ​រួមគ្នា​មួយ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​រដូវរងា​ ​ឆ្នាំ2018​ ​ដែល​នៅពេល​នោះ​ពួកគេ​ក៏បាន​បញ្ជូន​ក្រុមកីឡា​ករ​ហុក​ឃី​លើទឹក​កក​ ​ផ្នែក​នារី​រួមគ្នា​ផង​ដែរ​។​
    ​ ​
    ​ ​ក្រុម​នារី​ទាំងនោះ​ ​បាន​បង្កើត​ឱ្យ​មានការ​អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​បណ្តាញ​សារព័ត៌មាន​ ​បើ​ទោះបីជា​ចាញ់​រាល់​ការប្រកួត​ទាំង​ ​5លើក​ ​ក្នុង​លទ្ធផល​រួមគ្នា​ ​28​-​2​ ​ក៏ដោយ​។​
    ​ ​
    ​ ​កាលពី​ខែមករា​ ​សហព័ន្ធ​កីឡា​ហុក​ឃី​អន្តរជាតិ​ ​(​FIH​)​ ​បាន​ចាត់ទុក​ការ​បង្រួបបង្រួម​នេះ​ថា​ ​ជា​គំរូ​ជា​វិជ្ជមាន​មួយ​ក្នុង​វិស័យ​កីឡា​ ​ដែល​ដើរតួ​ជា​ភ្នាក់ងារ​មួយ​សម្រាប់​សន្តិភាព​ ​និង​បាន​បញ្ជាក់​ថា​ ​ខ្លួន​នឹង​ជំរុញ​ឱ្យ​មានការ​បង្កើត​ក្រុមកីឡា​ហុក​ឃី​របស់​កូរ៉េ​រួមគ្នា​ទៀត​ ​សម្រាប់​ព្រឹត្តិ​ការណ៍​របស់​ ​FIH​ ​ទៅ​ថ្ងៃ​អនាគត​ ​ជាពិសេស​ ​ព្រឹត្តិ​ការណ៍​អូឡាំពិក​ ​ទីក្រុង​តូក្យូ​ ​ឆ្នាំ2020​។​

    ​ ​លោក​ ​Bach​ ​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​រដូវរងា​ ​ទីក្រុង​ ​Pyeongchang​ ​ឆ្នាំ2018​ ​កិច្ចប្រជុំ​មួយ​ ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី15​ ​ខែកុម្ភៈ​ ​ខាងមុខនេះ​ ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​ ​IOC​ ​ក្នុង​ទីក្រុង​ ​Lausanne​ ​រវាង​អត្តពលិក​មក​ពី​ប្រទេស​ទាំងសងខាង​ ​ដើម្បី​ធ្វើការ​ជា​ក្រុម​ ​ក្នុង​ការពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​កីឡា​ទៅ​ថ្ងៃ​អនាគត​៕​ ​

  • ក្រុម​ជើងខ្លាំង​ជិត១២០ក្រុម​ណាត់ជួប​គ្នា​លើ​ទីលាន​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​មណ្ឌល​ខេត្តសៀមរាប​

    ក្រុម​ជើងខ្លាំង​ជិត១២០ក្រុម​ណាត់ជួប​គ្នា​លើ​ទីលាន​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​មណ្ឌល​ខេត្តសៀមរាប​

    ​ខេត្តសៀមរាប​៖​ក្រុមការងារ​ព្រឹត្តិ​ការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បាន​ធ្វើដំណើរ​មកដល់​មណ្ឌល​ខេត្តសៀមរាប​ហើយ​ ​ដោយ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ប្រព្រឹត្ត​រយៈពេល៣ថ្ងៃ​ចាប់ពី​នា​ថ្ងៃទី៨​-​១០​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ទីលាន​អង្គរ​ឃ្យុ​ងយូ​ ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យក១២ក្រុម​ ​។​

    ​នា​រសៀល​ថ្ងៃទី៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ ​សុខា​សៀមរាប​ ​ក្រុមការងារ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ក្រោម​ការ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបចំ​ពិធី​សន្និសីទ​ ​សារព័ត៌មាន​ស្តី​ពី​ការ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ជា​ផ្លូវការ​នៅ​មណ្ឌល​ខេត្តសៀមរាប​ដែល​ ​មានការ​ចូលរួម​ចំនួន១១៨ក្រុម​។​
    ​លោកស្រី​ ​ថោង​ ​បវរ​លក្ខិ​ណា​ ​តំណាង​ឲ្យ​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័រ​ ​បាន​មានប្រសាសន៍​ថា​ ​សូម​ប្អូន​ៗ​ ​យុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់​បាន​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​។​ ​ហើយ​ជា​ធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួល​បាន​ជ័យជម្នះ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​និង​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័រ​ ​តែងតែ​សង្កត់ធ្ងន់​ ​លើក​ការគោរព​វិន័យ​ ​ហើយ​សង្ឃឹមថា​ ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ ​ដោយ​យុត្តិធម៌​ ​(​Fair​ ​Play​)​ ​គោរព​ពេលវេលា​ ​គោរព​អាជ្ញា​កណ្តាល​ ​និង​អ្នក​រៀបចំ​កម្មវិធី​។​

    ​លោកស្រី​បន្ត​ថា​ ​“​ ​ខ្ញុំ​ចង់​ឃើញ​ក្រុមកីឡា​ក​តាម​បណ្តា​ខេត្ត​លើ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​”​ ​ជាពិសេស​ក្រុមកីឡា​ករ​នៅ​មណ្ឌល​ខេត្តសៀមរាប​តែម្តង​ ​ដោយសារតែ​រយៈពេល៦ឆ្នាំ​ជាប់​ៗ​គ្នា​ ​ឃើញ​តែ​ក្រុម​នៅ​ ​ភ្នំពេញ​លើ​ពានរ​ហូត​។​ ​សម្រាប់​ឆ្នាំនេះ​ក្រុមការងារ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ជ្រើសរើស​យក​ ​១២ក្រុម​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ ​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​
    ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

    ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • អ្នកស្រុក​អង្គរ​ ​បន្ដ​ទំនៀម​ធ្វើ​ធូប​លក់​តាម​បែប​បុរាណ​ខ្មែរ​

    អ្នកស្រុក​អង្គរ​ ​បន្ដ​ទំនៀម​ធ្វើ​ធូប​លក់​តាម​បែប​បុរាណ​ខ្មែរ​

    តាមរយៈផេច ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ​បានឱ្យដឹងថា តំបន់​អង្គរ​ជា​បេតិកភណ្ឌ​វប្បធម៌​និង​ឃ្លាំង​ផ្ទុក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យ៉ាង​សម្បូរ​បែប​ ​ដែល​នេះ​ក៏​ជាផ្នែក​មួយ​នៃ​ការ​លើក​តម្លៃ​ជាសាកល​នៃ​រមណីយដ្ឋាន​អង្គរ​។​ ​ឯ​ការ​ប្រកបរបរ​ផលិត​ធូប​ក៏​ជាផ្នែក​មួយ​ដែល​អ្នកស្រុក​អង្គរបាន​ប្រកប​តាំងពី​យូរយារណាស់មកហើយ​ ​និង​នៅ​បន្ត​ធ្វើ​រហូតដល់​សព្វថ្ងៃ​ ​ដោយ​ចំណេះ​ជំនាញ​នេះ​ក៏​ជា​ការផ្ទេរ​មរតក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​

    ​ធូប​គឺជា​គ្រឿងក្រអូប​ធ្វើ​ដោយ​លម្អិត​សំបក​ឈើ​ ​ស្លឹកឈើ​ ​ខ្លឹមឈើ​ ​ឬ​ជ័រឈើ​ ​ប្រទាល​មាន​ក្លិនក្រអូប​ប្រហើរ​ ​សម្រាប់​អុជ​បង្ហុយផ្សែង​ជា​គ្រឿងបូជា​។​ ​មុខរបរ​នេះ​នៅ​មាន​បន្ត​ធ្វើ​រហូតដល់​សព្វថ្ងៃ​ក្នុង​ចំនួន​តិចតួច​គ្រួសារ​ប៉ុណ្ណោះ​ ​មាន​របៀប​ផលិត​និង​វត្ថុធាតុដើម​ធ្វើ​ធូប​ ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ ​ត្បិត​របៀប​ធ្វើ​ធូប​ចេះ​តៗ​គ្នា​ ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ​ហើយ​បន្សល់​សម្រាប់​ផលិត​ប្រើ​ក្នុង​គ្រួសារ​ផង​និង​ជាមុ​ខរ​បរ​សម្រាប់​ចិញ្ចឹមជីវិត​ផង​។​ ​ពួកគាត់​អាច​រក​ទិញ​និង​លក់ដូរ​បាន​យ៉ាង​ងាយស្រួល​នៅ​តាម​ទីផ្សារ​ ​វត្តអារាម​ ​និង​បុណ្យទាន​នៅ​តាម​ភូមិ​ជាដើម​។​

    ​អ្នកស្រី​ ​ហុំ​ ​មឿន​ ​រស់នៅ​ភូមិ​ស្គន់​ ​ឃុំ​ត្បែង​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​បាន​អាស្រ័យ​ជីវិត​នឹង​ការ​ធ្វើ​ធូប​លក់​ ​បន្តវេន​ពី​ម្តាយ​របស់​គាត់​រហូតដល់​សព្វថ្ងៃ​ ​ក្រោយពី​ម្តាយ​របស់​គាត់​ដួល​បាក់ដៃ​ ​ពុំ​អាច​បន្ត​រកា​រងា​រនេះ​កើត​។​

    ​អ្នកស្រី​ ​មឿន​ ​ឱ្យ​ដឹង​ថា​ ​«​ចំពោះ​ធូប​ដែល​ខ្ញុំ​ធ្វើ​លក់​ ​ថ្វីត្បិត​មិន​មាន​រូបរាង​តូចឆ្មារ​ស្អាត​ល្អ​ដូច​ធូប​ដែល​នាំចូល​ពីក្រៅ​ប្រទេស​ ​ប៉ុន្តែ​អ្នកភូមិ​ជិត​ឆ្ងាយ​តែង​មក​ទិញ​យកទុក​អុជ​ ​ជាប្រចាំ​ ​ព្រោះ​គេ​ដឹង​ថា​ធូប​ខ្ញុំ​ធ្វើជា​ប្រភេទ​ធូប​ធម្មជាតិ​ ​គ្មាន​លាយឡំ​ជាតិគីមី​ ​ប្រើ​តែ​រុក្ខជាតិ​ ​ប្រទាល​ ​ឬ​ថ្នាំ​រុក្ខជាតិ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិនក្រអូប​ ​អុជ​ឆេះល្អ​»​។​

    ​អ្នកស្រី​ក៏​រៀបរាប់​ពី​វត្ថុធាតុដើម​ដែល​យក​មក​ផលិត​ធូប​ឱ្យ​ប្រ​អូប​ ​មាន​ខ្លះ​ដាំ​ទុក​នៅនឹង​ផ្ទះ​ស្រាប់​ ​រី​ឯ​ខ្លះទៀត​ទាល់តែ​ទៅ​រក​នៅ​ឯ​ភ្នំ​ ​ឬ​ព្រៃ​ ​ដែល​សុទ្ធសឹង​ជា​រុក្ខជាតិ​ថ្នាំបុរាណ​ ​ប្រទាល​ក្រអូប​ ​ពូកែ​ស័ក្តិសិទ្ធិ​ ​ដូចជា​ដើម​ប្រាក់​ ​ដើម​ពោល្យំ​ ​ពុំសែន​ ​មើម​ប្រោះ​តា​សេ​ ​វ័ល្លិ៍​ឆ្នូត​ ​សំ​បោ​បាយ​ ​និង​ស្លឹក​កំ​ប៉ោ​ជាដើម​។​ ​ហេតុនេះ​ពេល​អុជ​ធូប​ ​ក្លិនក្រអូប​ជួយ​ឱ្យ​ស្មារតី​ធូរស្រាល​ ​កាត់បន្ថយ​នឿយហត់​ ​មិន​ប៉ះពាល់​ដល់​សុខភាព​។​

    ​ចំពោះ​វិធី​ធ្វើវិញ​ ​គឺ​យក​វត្ថុធាតុ​ទាំងអស់​នេះ​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ ​បន្ទាប់មក​យក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ​ ​ហើយ​រែង​យក​តែ​ម្សៅ​ ​រួច​យក​ទៅ​លាយ​ជាមួយ​ទឹក​ដើម្បី​ឱ្យ​ម្សៅ​សើម​ស្អិត​អាច​លញ់​ជាមួយ​ទ្រនុង​ធាងដូង​ ​ហើយ​រូត​ជាមួយ​ម្សៅ​ស្ងួត​ ​រួច​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ជាការស្រេច​។​ ​នេះ​ជា​រូបមន្ត​ដែល​ឪពុក​ម្តាយ​បន្សល់ទុក​មក​សម្រាប់​គ្រួសារ​អ្នកស្រី​ ​ហើយ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ថ្នាំបុរាណ​នី​មួយ​ៗ​សមស្រប​គ្នា​ ​ទើប​ធូប​មានគុណ​ភាព​ខ្ពស់​ ​ក្លិនក្រអូប​»​។​

    ​នេះ​គឺជា​ការផ្ទេរ​ចំណេះដឹង​និង​ជំនាញ​ក្នុង​ការ​ប្រកបរបរ​ចិញ្ចឹមជីវិត​ដល់​កូនចៅ​ជំនាន់​ក្រោយដែល​មនុស្ស​ក្នុង​តំបន់​អង្គរ​តែងតែ​ចែករំលែក​ដើម្បី​កុំឱ្យ​បាត់បង់​ ​ទើប​នៅ​តំបន់​អង្គរ​នៅ​មាន​វប្បធម៌​សម្បូរ​បែប​នៅ​រស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​ភូមិស្រុក​។​ ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ខិតខំ​ចងក្រង​ប្រមូល​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​តំបន់​អង្គរ​មក​ផ្សព្វផ្សាយ​និង​សូម​គាំទ្រ​ចំពោះ​ការ​ថែរក្សា​មរតក​វប្បធម៌​ទាំងនេះ​ឱ្យ​មាន​ភាព​រស់រវើក​ ​និង​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ ​ងាក​មក​គាំទ្រ​ផលិតផល​ខ្មែរ​ ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​ផង​ ​និង​ការ​អភិរក្ស​ផង​៕​

  • ផ្តល់​ក្តី​ស្រឡាញ់​ ​ផ្តល់​ឈាម​

    ផ្តល់​ក្តី​ស្រឡាញ់​ ​ផ្តល់​ឈាម​

    នា​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​នៃ​ក្រសួងសុខាភិបាល​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​រៀបចំ​កម្មវិធី​បរិច្ចា​ក​ឈាម​ក្រោម​ប្រធានបទ​ ​«​ផ្តល់​ក្តី​ស្រឡាញ់​ ​ ​ផ្តល់​ឈាម​ ​ឬ​ ​Share​ ​Your​ ​Love​ ​Share​ ​Your​ ​Blood​»​ ​ដែល​ ​ធ្វើឡើង​នៅ​ហាង​ទំនើប​ ​LG​ ​Premium​ ​BrandShop​ ​ផ្ទាល់​ ​ដែល​ស្ថិតនៅ​អគារ​លេខ​ ​135​ ​មហាវិថី​ព្រះមុនីវង្ស​ ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ម៉ោង​ ​8​ ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​12​ ​ថ្ងៃត្រង់​ ​នា​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​តែងតែ​រៀបចំ​ការ​បរិច្ចា​ក​ឈាម​ ​2​ ​ដង​ ​ក្នុង​មួយឆ្នាំ​ ​ ​ ​ ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ហាង​ ​LG​ ​Premium​ ​BrandShop​ ​ផ្ទាស់​ ​។​ ​​សម្រាប់​គោលបំណង​នៃ​យុទ្ធនាការ​បរិច្ចាគ​ឈាម​នេះ​ ​គឺ​ដើម្បីឲ្យ​យុវជន​-​យុវនារី​ ​ប្រជាជនទូទៅ​ ​ចែករំលែក​ក្តី​ស្រឡាញ់​របស់​ពួកគេ​ ​ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ ​ដើម្បី​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជាចាំបាច់​។​ ​

    ​កម្មវិធី​នេះ​ក៏​មាន​គោលបំណង​ ​ដើម្បី​អំពាវនាវ​ឲ្យ​គ្រប់​អង្គភាព​ ​ស្ថាប័ន​ ​វិស័យ​ឯកជន​ ​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ ​ចូលរួម​ចំណែក​ក្នុង​ភាពជា​ដៃគូ​ ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​ជំរុញ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ឲ្យ​កាន់តែ​សុះសាយ​ដល់​សាធារណៈ​ជន​៕