Author: អេបិល

  • ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Penta​ ​Global​ ​Ltd​.​ ​ប្តេជ្ញា​ក្នុង​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​

    ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Penta​ ​Global​ ​Ltd​.​ ​ប្តេជ្ញា​ក្នុង​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​

    តើ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Penta​ ​Global​ ​Ltd​.​ ​ជា​នរណា​?​
    ​Penta​ ​Global​ ​Limited​,​ ​“​Penta​”​ ​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អន្តរជាតិ​ ​ដែល​មាន​ទីតាំងនៅ​ទីក្រុង​ហុងកុង​ ​ដែល​បាន​បើក​ដំណើរការ​ដោយ​ស្ថាបនិក6រូប​ ​ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង​ ​សហរដ្ឋអាមេរិក​ ​ប្រទេស​ចិន​ ​ប្រទេស​ថៃ​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ប្រទេស​តៃវ៉ាន់​។​នៅក្នុង​ឆ្នាំ​ថ្មីនេះ​ ​Penta​ ​នឹង​ផ្តោត​ទៅលើ​ប្រទេស​ ​ដែល​ស្ថិតនៅ​ក្នុង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ​ហើយ​ប្រទេស​កម្ពុជា​ ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​របស់​ ​Penta​។​ ​Penta​ ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​ ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​គោលនយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ដោយសារតែ​ការ​បើកទូលាយ​ខាង​លំ​ហូរូ​បិយ​ប័ណ្ណ​បរទេស​ ​និង​តម្រូវការ​គេហដ្ឋាន​ខ្ពស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ ​
    ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Penta​ ​Global​ ​Ltd​.​ ​បាន​អភិវឌ្ឍ​អចលនទ្រព្យ​ដំបូង​របស់​ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​មានឈ្មោះ​ថា​ ​បុរី​ ​សូ​ឡី​ ​88​ ​(​Soleil​ ​88​)​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​រោងចក្រ​ផលិត​សម្បក​កំប៉ុង​ ​ក្រោ​ន​ ​ផ្លូវ​វេ​ង​ស្រេង​។​

    ​ហេតុអ្វីបានជា​ជ្រើសរើស​ប្រទេស​កម្ពុជា​?​ ​
    ​Penta​ ​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង​ ​ដើម្បី​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន​ ​ដោយសារ​
    ​មូលហេតុ​មួយចំនួន​ដូចជា​ ​ទី1​ ​ដោយសារ​អត្រា​ប្តូរ​ប្រាក់​របស់​កម្ពុជា​មិន​មាន​ហានិភ័យ​ចំពោះ​ ​Penta​ ​នោះ​ទេ​ ​ព្រោះ​ប្រាក់​រៀល​របស់​កម្ពុជា​ ​និង​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ ​គឺ​សុទ្ធតែ​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទី2​ ​ដោយសារ​ប្រទេស​នេះ​មាន​ស្ថិរភាព​ខាងនយោបាយ​ ​និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​នៅក្នុង​រយៈពេល3​-​4ឆ្នាំនេះ​ ​ហើយនឹង​រយៈពេល5ឆ្នាំទៅ​មុខ​ទៀតផង​ដែរ​។​ ​ជាចុងក្រោយ​ក្រុមហ៊ុន​ចាប់អារម្មណ៍​ចំពោះ​ឥរិយាបថ​របស់​ចំនួន​អ្នកធ្វើការ​វ័យក្មេង​ ​ដែល​មាន​អាយុ​ជាមធ្យម24ឆ្នាំ​។​ម្យ៉ាងទៀត​ចំនួន​ប្រជាជន​វ័យក្មេង​ទាំងនោះ​គឺ​មាន​តម្រូវការ​គេហដ្ឋាន​សម័យថ្មី​ជា​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ​ហើយ​ពួកគេ​ក៏​បើក​ចិត្តទូលាយ​ក្នុង​ការ​ទទួលយក​នូវ​ការរចនា​ថ្មី​ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​របស់​ ​Penta​ ​ផង​ដែរ​ ​ទាំង​ស្ថាបត្យកម្ម​ ​ទាំង​ការ​តុបតែង​ខាងក្នុង​គេហដ្ឋាន​ ​ទាំង​យុទ្ធ​សាស្រ្ត​ទីផ្សារ​ ​ទាំង​សំណង់​អគារ​ ​និង​ទាំង​ការគ្រប់គ្រង​អគារ​។​

    ​សិល្បៈ​នៃ​ការសាងសង់​
    ​Soleil​ ​88​ ​គឺ​បាន​អភិវឌ្ឍ​ផ្ទះ​បែប​ទីក្រុង​ចំនួន88ផ្ទះ​។​ ​សួនច្បារ​គឺ​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍ​
    ​របស់​ ​Soleil​ ​88​ ​ដើម្បី​បង្កើត​បាន​ជា​គេហដ្ឋាន​ល្អ​ប្លែក​ពី​គេ​។​ ​ជាមួយនឹង​ការបែងចែក​ច្រកចេញ​ចូល​ ​ដែល​មាន​ភាពរឹងមាំ​ ​ដើម្បី​ការពារ​សុវត្ថិភាព​។​ ​Soleil​ ​88​ ​មានផ្ទះ​ចំនួន2ប្រភេទ​ ​គឺ​ផ្ទះ​ដែល​មាន​កម្ពស់3ជាន់​ ​និង​ផ្ទះ​ដែល​មាន​កម្ពស់4ជាន់​។​ ​ប្លង់​មូលដ្ឋាន​គឺ​ធ្វើការ​កែប្រែ​ជាន់​ឡៅតឿ​ឱ្យទៅ​ជា​ជាន់​ធំ​ទូលាយ​ពេញលក្ខណៈ​ ​ដើម្បី​បែងចែក​បន្ទប់​ឱ្យ​មាន​ភាព​ស្រឡះ​ ​និង​ខ្ពស់​។​ ​កាំជណ្តើរ​មួ​យកាំៗ​គឺ​មាន​ភាព​រលោង​ស្អាត​ ​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឡើង​ ​គឺ​ធ្វើឡើង​
    ​ជាពិសេស​សម្រាប់​គ្រួសារ​ដែល​មានកូន​តូច​ ​និង​មនុស្សចាស់​។​ ​នៅ​ខាងមុខ​ផ្ទះ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​។​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ខុសប្លែក​ពី​ផ្ទះល្វែង​ធម្មតា​ ​ទី​ធ្លា​យ៉​រ​ខាងមុខ​ផ្ទះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ផ្ទះ​នី​មួយ​ៗ​តែម្តង​។​
    ​ពណ៌​មាស​ ​ដែល​ជា​ពណ៌​តំណាង​ឱ្យ​ពណ៌​ព្រះអាទិត្យ​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពណ៌​ផ្ទះ​ ​ដើម្បី​បំពេញ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​ខ្មែរ​ ​និង​ផ្តល់​នូវ​ភាព​ទាន់សម័យ​ដល់​ផ្ទះ​។​ ​ពណ៌ស្វាយ​ត្រូវ​បាន​ប្រើប្រាស់​ជាមួយនឹង​ផ្ទះ​ដែល​មាន​កម្ពស់4ជាន់​ ​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ផ្ទះ​ទាំងមូល​។​ផ្ទះ​ដែល​មាន​កម្ពស់3ជាន់​ ​និង​មាន4បន្ទប់គេង​ ​គឺ​ទទួល​បានការ​ពេញនិយម​ជា​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ចំណែក​ផ្ទះ​ដែល​មាន4ជាន់​ ​គឺ​អាច​បត់បែន​ក្នុង​ការប្រើ​ប្រាស់​ ​ដែល​អាច​ប្រើប្រាស់​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ក៏បាន​ ​ធ្វើជា​លំនៅ​ដ្ឋាន​ស្នាក់នៅ​ក៏បាន​។​ ​អ្នក​អាច​ធ្វើការ​នៅ​ជាន់ទី1​ ​និង​ជាន់ទី2​ ​ហើយ​ស្នាក់នៅ​នៅ​ជាន់ទី3​ ​និង​ជាន់ទី4យ៉ាង​ងាយស្រួល​។​ចំណែក​សួនច្បារ​នៅ​ជាន់​ដំបូល​វិញ​គឺជា​ការ​បន្ថែម​ទៅដល់​ផ្ទះ​នី​មួយ​ៗ​។​ ​បន្ថែម​ពីនេះ​នៅ​មាន​បរិវេណ​ខាងក្រៅ​ផ្ទះ​ ​ដែល​អ្នក​អាច​សម្រាក​ ​ឬក៏​កម្សាន្ត​ជាមួយនឹង​សកម្មភាព​មួយចំនួន​នៅ​បរិវេណ​ខាងក្រៅ​ផង​ដែរ​។​

    ​សំណង់​ ​ជាមួយនឹង​ការគ្រប់គ្រង​គម្រោង​
    ​សម្រាប់​គម្រោង​ផ្ទះល្វែង​របស់​ ​Soleil​ ​88​ ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ ​Soleil​ ​88​ ​បាន​ធ្វើការ​សម្រេចចិត្ត​បែងចែក​ការសាងសង់​ទាំងមូល​ជា4ដំណាក់កាល​ ​ដើម្បី​បង្កើន​វឌ្ឍនភាព​នៃ​ការសាងសង់​ ​ដោយ​ផ្តោត​លើ​គុណភាព​ជាចម្បង​។​
    ​ដំណាក់កាល​ទី1​ ​រួមបញ្ចូល​ទាំង​ការសាងសង់​ផ្ទះ​គំរូ​ចំនួន2​ ​គឺ​ ​“​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​”​ ​និង​ ​“​ផ្ទះ​ដ៏​ល្អ​បំផុត​”​ ​ដែល​បាន​សាងសង់​រួចរាល់​នៅមុន​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ ​Soleil​ ​88​ ​នៅ​ថ្ងៃទី11​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​។​ ​សម្រាប់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ ​គម្រោង​របស់​ស្ថាបត្យករ​យើង​ ​លោក​ ​Sunny​ ​Yung​ ​និង​អ្នក​តុបតែង​ផ្នែក​ខាងក្នុង​ ​Dorothy​ ​Chan​ ​បាន​រៀបចំ​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​ ​និង​ការ​តុបតែង​ផ្ទៃ​ខាងក្នុង​ ​ដើម្បី​បង្កើន​ ​“​ក្តី​ស្រមៃ​”​ ​សម្រាប់​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​
    ​ពួកគេ​។​សម្រាប់​ផ្ទះ​ដ៏​ល្អ​បំផុត​ ​គឺ​ឆ្លុះបញ្ចាំង​ពី​ស្តង់ដារ​ ​ដែល​ផ្តល់​នូវ​សេរីភាព​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ ​ដើម្បី​ផ្តល់​នូវ​អារម្មណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ​។​នៅសល់​ផ្ទះល្វែង​ចំនួន86ទៀត​នឹង​ត្រូវ​សាងសង់​នៅក្នុង​ដំណាក់កាល​ទី2​ ​ដល់​ដំណាក់កាល​ទី4ដែល​នឹង​ត្រូវ​ប្រកាស​ ​បន្ទាប់ពី​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ ​Soleil​ ​88​ ​ត្រូវ​បាន​បញ្ចប់​។​ ​ដំណាក់កាល​ទាំង3នេះ​នឹង​ត្រូវ​បញ្ចប់​ជាបន្តបន្ទាប់​។​ ​ដំណាក់កាល​ចុងក្រោយ​នឹង​បញ្ចប់​នៅក្នុង​
    ​ខែកញ្ញា​ ​ឆ្នាំ2019ខាងមុខនេះ​។​ ​ជាមួយនឹង​ការ​តាមដាន​ ​និង​គ្រប់គ្រង​គម្រោង​ជាបន្តបន្ទាប់​ ​ដោយក្រុម​ការងារ​គ្រប់គ្រង​គម្រោង​ ​ដែល​មានបទពិសោធន៍​ខ្ពស់​របស់​ ​Soleil​ ​88​ ​ហើយ​ ​Soleil​ ​88​ ​នឹង​ត្រួតពិនិត្យ​ការ​ចំណាយ​លើ​ការសាងសង់​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​នៅក្នុង​ដំណើរការ​គម្រោង​។​ ​ក្រោម​គម្រោង​ដ៏​ច្បាស់លាស់​នេះ​គឺ​ ​Soleil​ ​88​ ​ទទួល​បានផល​ប្រយោជន៍​នៃ​គម្រោង​របស់​ខ្លួន​រហូតដល់170លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

    ​តើ​នឹង​មាន​អ្វី​ជា​បន្ត​ទៀត​?​
    ​Penta​ ​មានទំនុក​ចិត្ត​ថា​ ​គម្រោង​ជាច្រើន​ទៀត​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​ទ្វីបអាស៊ី​៕​


  • ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរបង្ហាញទង្វើដឹងគុណនិងថ្វាយបង្គំមាតាបិតា

    ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរបង្ហាញទង្វើដឹងគុណនិងថ្វាយបង្គំមាតាបិតា

    កាលពីថ្ងៃទី10 កុម្ភៈ ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ និងក្រុមអង្គការខ្ញុំខ្មែរ បានរួមគ្នាធ្វើកម្មវិធីមួយគួរឱ្យសរសើរដោយអោយក្មេងៗដែលជាសមាជិកក្នុងក្រុមទាំងពីរខាងលើមកធ្វើពិធីសុំទោសឪពុកម្ដាយ និងថ្វាយបង្គំអ្នកមានគុណ ដោយក្នុងពិធីនោះគេឃើញអ្នកមានគុណច្រើនគ្រួសារមកចូលរួម ខណៈដែលក្មេងៗ និងឪពុកម្ដាយដែលបានចូលរួមសុទ្ធតែបានបង្ហូរទឹកភ្នែក នៅពេលព្រះសង្ឃមានសង្ឃដីកាពីគុណរបស់ឪពុកម្ដាយ និងពីភាពមើលរំលងរបស់កូនៗអ្នកមានគុណ។

    លោក ខេមរៈ ប៊ុណ្ណា ប្រធានក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារតែលោកបានបង្កើតក្រុមអភិរក្សអក្សរសាស្រ្ត ហើយប្រមូលបានយុវវ័យជាក្មេងៗជាច្រើនឱ្យទទួលចំណេះដឹងផ្នែកអក្សរសាស្ត្រ និងធ្វើសកម្មភាពសប្បុរសធម៌ដូចជារ៉ៃអង្គាសថវិកា និងប្រមូលថវិកាយកទៅជួយដល់ស្រ្តីសម្រាលកូនខ្វះខាត បានកាន់តែចំនួនច្រើននាក់ ទើបលោកសម្រេចចិត្តធ្វើកម្មវិធីជួបជុំធំមួយកាលពីថ្ងៃអាទិត្យទី10 កុម្ភៈ ដោយបានអញ្ជើញឪពុកម្ដាយរបស់កូនសិស្ស និងសមាជិកមកជួបជុំគ្នា ហើយធ្វើពិធីឱ្យក្មេងៗសំពះសុំទោស និងលើកជើងអ្នកមានគុណដាក់ទូលលើក្បាល ដើម្បីបង្រៀនអោយក្មេងៗដឹងថាការសំពះឪពុកម្ដាយ និងហ៊ានលើកជើងរបស់អ្នកមានគុណដាក់ទូលលើក្បាល គឺជារឿងដែលប្រសើរជាងថ្វាយបង្គំព្រះពុទ្ធទៅទៀត ដោយសារតែអ្នកមានគុណគឺមានតម្លៃជាងព្រះនៅក្នុងវិហារទៅទៀត។

    លោកថា វាលើកទីដំបូងហើយដែលក្រុមសប្បុរសធម៌របស់លោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយគោលបំណងសំខាន់គឺក្រៅពីឱ្យយុវវ័យជាកូនសិស្សយល់ដឹងពីការងារសង្គមហើយ ក៏ត្រូវតែចេះកត្តញូចំពោះឪពុកម្ដាយ ដោយត្រូវពលីចំពោះអ្នកមានគុណក្រោយពេលខ្លួនកាន់តែចំរើនវ័យនោះផងដែរ។ លោកថាក្មេងៗភាគច្រើនមិនហ៊ានទាំងលើកដៃសំពះឪពុកម្ដាយផង តែហ៊ានថ្វាយបង្គំព្រះ និងចេះអោនលំទោនចំពោះអ្នកដទៃ ទើបលោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយបានសហការជាមួយព្រះសង្ឃ ដើម្បីអោយព្រះសង្ឃមកជួយផ្ដល់ឱវាទ និងបាសហការជាមួយអង្គការខ្ញុំខ្មែរ បន្ទាប់ពីបានចូលរួមជាមួយអង្គការខ្ញុំខ្មែរក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន៕

     

  • ថេ​ណា​ ​ប្រកាស​មិន​ទទួលខុសត្រូវ​ករណី​វីដេអូរបស់​លោកត្រូវបានយក​ទៅ​បង្ហោះ​បន្ដ​

    ថេ​ណា​ ​ប្រកាស​មិន​ទទួលខុសត្រូវ​ករណី​វីដេអូរបស់​លោកត្រូវបានយក​ទៅ​បង្ហោះ​បន្ដ​

    ​មុន​នេះ​តារាចម្រៀង​ជំនាន់​ថ្មី​ ​លោក​ ​ថេ​ណា​ ​បាន​ចេញ​សារ​សុំទោស​ចំពោះ​មហាជន​ទាំងអស់​ ​និង​ធ្វើការ​លុប​វីដេអូ​បទចម្រៀង​ថ្មី​របស់​ខ្លួន​ចេញពី​បណ្ដាញ​សង្គម​យូ​ធូប​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​អេម​ ​»​ ​។​

    ​មុន​នេះ​បន្ដិច​ ​សារព័ត៌មាន​ឡា​រ៉ែ​ន​ ​បាន​ទទួល​ដំណឹង​ថា​ ​លោក​ ​ថេ​ណា​ ​បាន​ធ្វើការ​បញ្ជាក់​ថា​ ​លោក​ធ្វើការ​សំ​ទោស​ទៅដល់​អ្នក​ទាំងអស់គ្នា​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​។​ ​លោក​ថា​ ​ខ្ញុំ​ដឹង​ថា​ប៉ា​រ៉ូល​វា​ខ្លាំង​តែ​ចម្រៀង​បែបនេះ​មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​ធ្វើ​បងប្អូន​មាន​ចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ថៃ​នឹង​ប្រទេស​ច្រើនណាស់​ដែល​ ​rap​ ​បា​រូ​លបែ​បនេះ​ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្ប​ន័យ​ការ​ ​rap​ ​វា​តែងតែមាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​បងប្អូន​ហើយ​ខ្ញុំ​ក៏បាន​ដាក់​ ​logo​ ​ដែល​ខ្ញុំ​គូ​រង្វង់​សនឹង​ហើយ​ដាក់​ថា​ ​18​+​ ​ទៀតហើយ​ខ្ញុំ​គ្រាន់តែ​ជា​អ្នកធ្វើ​ភ្លេង​តាម​ ​internet​ ​តែប៉ុណ្ណោះ​មិនមែន​អ្នកចម្រៀង​ផ្លូវការ​ឯណា​ហើយ​បទ​នេះ​ពួក​ខ្ញុំ​ធ្វើ​លែង​ទុក​ស្ដាប់​ជាមួយ​មិត្តភ័ក្ដិ​ខ្ញុំ​តែប៉ុណ្ណោះ​តែ​ក៏​ឃើញ​ ​fans​ ​របស់ខ្ញុំ​គាត់​ចូលចិត្ត​ក៏​បង្ហោះ​ទៅ​មិនបាន​លក់​លើក​ទី​ផ្សា​នោះ​ទេ​ខ្ញុំ​ដឹង​ថា​ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែ​មាន​កំហុស​ព្រោះ​មនុស្ស​មានការ​គិតខុស​គ្នា​តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំងអស់គ្នា​។​

    ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​ពួក​យើង​នឹង​ធ្វើការ​ ​remove​ ​បទចម្រៀង​មួយ​បទ​នេះ​ចេញ​សំ​ទោស​អ្នក​ទាំងអស់គ្នា​ផង​បាទ​អរគុណ​បាទ​សំរាប់​អ្នក​ដែល​យកvideoទៅ​ ​post​ ​បន្ត​យើង​មិន​ទទួលខុសត្រូវ​នោះ​ទេ​៕​

  • ថេ​ណា​ ​ចេញ​សារ​សុំទោស​ ​និង​លុប​វីដេអូ​ចម្រៀង​ចេញពី​យូ​ធូប​

    ថេ​ណា​ ​ចេញ​សារ​សុំទោស​ ​និង​លុប​វីដេអូ​ចម្រៀង​ចេញពី​យូ​ធូប​

    មុន​នេះ​បន្ដិច​ ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​បទចម្រៀង​របស់​លោក​ ​ថេ​ណា​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​អេម​ ​»​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​ជា​ការពិត​ណាស់​ ​ទាំង​អ្នក​សិល្បៈ​ ​និង​មហាជន​ ​សុទ្ធតែ​យល់ឃើញ​ថា​ ​បទចម្រៀង​ថ្មី​របស់​លោក​ ​ថេ​ណា​ ​មួយ​នេះ​ ​បាន​បង្កប់​អត្ថន័យ​ស្រើប​ស្រាវ​ ​និង​ស្ដាប់​ហើយ​មាន​អារម្មណ៍​ក្ដៅ​សាច់​ហូរឈាម​តាម​ច្រមុះ​ ​ដែល​ជាហេតុ​ផល​ទាក់ទាញ​ឱ្យ​យុវវ័យ​មាន​ភាព​ភ្លើតភ្លើន​ ​ស្លុង​អារម្មណ៍​ ​ហើយ​អាច​ជ្រុល​និង​ប្រព្រឹត្ត​ទង្វើ​មិន​សម​សីលធម៌​ ​ប្រពៃណី​ខ្មែរ​ ​នា​ថ្ងៃបុណ្យ​ក្ដី​ស្រឡាញ់​ ​14​ ​កុម្ភៈ​ខាងមុខ​។​

    ​យ៉ាងណាមិញ​ ​ក្រោយ​ផ្ទុះ​មតិ​ប្រតិកម្ម​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​លោក​ ​ថេ​ណា​ ​បានសម្រេច​ចិត្ត​ចេញ​សារ​សុំទោស​ថា​ ​«​ ​ពួក​យើង​នឹង​ធ្វើការ​ ​Remove​ ​(​ ​លុប​ ​)​ ​បទចម្រៀង​មួយ​បទ​នេះ​ចេញ​ ​សុំទោស​អ្នក​ទាំងអស់គ្នា​ផង​បាទ​ ​អរគុណ​បាទ​ ​»​៕​

  • យាយ​គ្រវី​សក់​ ​ចូល​រោងការ​ក្នុង​វ័យ​ ​60ឆ្នាំ​ ​

    យាយ​គ្រវី​សក់​ ​ចូល​រោងការ​ក្នុង​វ័យ​ ​60ឆ្នាំ​ ​

    ​តា​មយ​រៈ​សារព័ត៌មាន​ ​Tvpool​ ​នៅ​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2018​ ​នេះ​ ​បាន​ចេញផ្សាយ​ថា​ ​បន្ទាប់ពី​មាន​ទាក់ទង​ជាមួយ​គូស្នេហ៍​អស់​រយៈពេល​ ​10ឆ្នាំ​មក​ហើយ​ ​ខណៈនេះ​យាយ​គ្រវី​សក់​ ​ឬ​មានឈ្មោះ​ពិត​ ​ស៊ិ​តាង​ ​បួ​ថង​ ​បានសម្រេច​ចិត្ត​ចូល​រោងការ​ហើយ​។​ ​

    ​នេះ​ជា​បំណងប្រាថ្នា​ធំ​របស់​ ​យាយ​គ្រវី​សក់​ ​ដែល​បាន​រៀបការ​ជាមួយ​គូស្នេហ៍ក្នុងឆាកជីវិត ​ហើយបណ្ដាលឱ្យមហាជន​ទាំង​ក្នុង​ប្រទេស​ថៃ​ ​និង​ប្រទេសជិតខាង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​។​ កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​ ​របស់​យាយ​ ​គ្រវី​សក់​ ​បាន​រៀបចំឡើង​យ៉ាង​អធិកអធម​ ​និង​មានការ​ចូលរួម​យ៉ាងច្រើន​ពី​មហាជន​ទូទៅ​ ​ដែល​ជា​ការ​បង្ក​ឱ្យ​ពិធី​នេះ​ ​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ ​និង​សាទរ​មែនទែន​។​

    ​គួរ​ឱ្យ​ដឹងផង​ដែរ​ថា​ ​ពិធី​មង្គលការ​មួយ​នេះ​ ​បាន​រៀបចំឡើង​ចំពោះ​គូស្នេហ៍​ ​ចំនួន​ ​4គូ​ ​ដែល​ក្នុង​នោះ​ ​យាយ​គ្រវី​សក់​ ​ក៏​ជាគូ​មួយ​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ជាងគេ​ ​និង​ទទួល​បានការ​ជូនពរ​ពី​អ្នកគាំទ្រ​យ៉ាងច្រើន​ ​ចំពោះ​គូស្នេហ៍​វ័យ​ចំណាស់​មួយ​នេះ​ផង​ដែរ​។​

  • អាការ​ជំងឺ​លោកពូ​ ​សាន​ម៉ៅ​ ​ធ្ងន់ធ្ងរហើយនិយាយមិនសូវបានទេ

    អាការ​ជំងឺ​លោកពូ​ ​សាន​ម៉ៅ​ ​ធ្ងន់ធ្ងរហើយនិយាយមិនសូវបានទេ

    ​ដូច​ដែរ​បងប្អូន​ប្រិយមិត្ត​ធ្លាប់​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​យ​អំពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជើងចាស់​លោកពូ​ ​សាន​ម៉ៅ​ ​ដែល​លោក​បាន​ជួបប្រទះ​នូវ​ជំងឺ​ច្រើនមុខ​ណាស់​ ​មាន​ដូចជា​ ​លើសឈាម​ ​ទឹកនោមផ្អែម​ ​ជាពិសេស​ជំងឺសួត​ ​ដ៏​ធ្ងន់ធ្ងរ​មួយ​ ​ដែល​តម្រូវ​ឱ្យ​ដា​ក់​អុក​ហ្ស៊ីហ្ស៊ែន​ជាប្រចាំ​ ​កាលពី​កន្លងទៅ​នោះ​ ​។​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​នាង​ ​កា​ ​ឆយ​ ​បាន​ទៅ​សួរសុខទុក្ខ​លោកពូ​ ​សាន​ម៉ៅ​ ​និង​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ស្ថានភាព​របស់​តារា​កំប្លែង​រូប​នេះ​។​ ​ខណៈ​អ្នកនាង​បាន​មក​ធ្វើការ​សួរសុខទុក្ខ​ដល់​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ ​អ្នកនាង​ ​បាន​ថត​វីដេអូ​ ​និង​រៀបរាប់​ឱ្យ​ដឹង​ថា​ ​«​ ​ថ្ងៃនេះ​បាន​មក​សួរ​សុខ​ទុក​បង​សាន​ម៉ៅ​នៅ​ពេទ្យ​ជោ​រី​ ​ជំងឺ​គាត់​មិនទាន់​ធូ​ទេ​ ​សូម​ឱ្យ​វត្តុ​សមា​នរិទ្ធ​បារមី​ ​សូម​ឱ្យ​បង​ឆាប់​ជា​ ​ខ្ញុំ​អាណិត​គាត់​ខ្លាំង​ណាស់​ ​»​។​ ​សូម​រំឭក​ដែរ​ថា​ ​ចំពោះ​ប្រភេទ​ជំងឺ​របស់​នាយ​ ​សាន​ ​ម៉ៅ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ ​និង​ដោយ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀត​នោះ​ ​ទើប​ក្រុម​គ្រួសារ​បាន​យក​រថយន្ត​ ​និង​ប្លង់ផ្ទះ​ទៅ​ដាក់បញ្ចាំ​ ​ដើម្បី​យក​លុយ​បន្ត​សម្រាក​ព្យាបាល​ ​។​

    ​តាមរយៈ​វីដេអូ​នោះ​ដែរ​ ​គេ​ឃើញថា​ ​លោកពូ​ ​សាន​ម៉ៅ​ ​ហាក់បីដូចជា​និយាយ​មិនបាន​ច្រើន​ទេ​ ​និង​បា​នប​ន្ដោង​ខ្យល់​អ៊ុ​ក​ស៊ី​សែន​ជាប់​ជានិច្ច​។​ ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​



  • គ្រូបង្វឹក​ក្រុម​ ​Chelsea​ ​ថា​ ​Man​ ​City​ ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ​

    គ្រូបង្វឹក​ក្រុម​ ​Chelsea​ ​ថា​ ​Man​ ​City​ ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ​

    ​លោក​ ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Chelsea​ ​ជឿជាក់​ថា​ ​Manchester​ ​City​ ​នៅតែ​ជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​ ​នៅមុន​ពេល​ក្រុម​របស់​លោក​ធ្វើដំណើរ​ទៅ​ប្រកួត​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នា​កីឡដ្ឋាន​ ​Etihad​ ​នៅ​ថ្ងៃអាទិត្យ​ ​សប្តាហ៍​នេះ​។​ ​

    ​ក្រុម​ ​Chelsea​ ​របស់​លោក​ ​Sarri​ ​គឺជា​ក្រុម​ដំបូង​គេ​ដែល​បាន​ផ្តួល​ក្រុម​ ​Man​ ​City​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ ​នៅ​រដូវ​កាល​នេះ​ ​នៅពេល​ដែល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​ ​នា​កីឡដ្ឋាន​ ​Stamford​ ​Bridge​ ​កាលពី​ខែធ្នូ​។​ ​
    ​Man​ ​City​ ​បាន​រង​បរាជ័យ​ ​2លើក​បន្ថែម​ទៀត​ក្នុង​អំឡុង​ថ្ងៃបុណ្យ​ណូអែល​ ​ប៉ុន្តែ​ពេលនេះ​ ​ពួកគេ​បាន​វិល​ទៅ​ឈរ​លើកំពូល​តារាង​វិញ​ ​ពីលើ​ក្រុម​ ​Liverpool​ ​តាមរយៈ​ការ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​ ​

    ​លោក​ ​Sarri​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ​កាលពី​ថ្ងៃសុក្រ​ថា​៖​ ​«​នៅពេល​នេះ​ ​បើ​តាម​មតិ​របស់ខ្ញុំ​ ​Manchester​ ​City​ ​គឺជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​។​ ​លោក​ ​(​Pep​)​ ​Guardiola​ ​កំពុងតែ​ស្ថិត​ក្នុង​រដូវ​កាល​ទី3​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​យើង​ត្រូវតែ​ព្យាយាម​កាត់បន្ថយ​គម្លាត​តាម​ពីក្រោយ​»​។​ ​

    ​លោក​ ​Guardiola​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Man​ ​City​ ​បាន​ចាត់ទុក​ក្រុម​ឈរ​លេខ4​ ​Chelsea​ ​ស្ថិត​ក្នុងចំណោម​បេក្ខភាព​ប្រជែង​ពាន​នៅ​សប្តាហ៍​នេះ​ ​ប៉ុន្តែ​ ​លោក​ ​Sarri​ ​បាន​ច្រានចោល​ឱកាស​របស់​ក្រុម​ខ្លួន​ ​តាមរយៈ​ការ​ចាត់ទុកថា​ ​វា​ជា​ការ​ប្រជែង​រវាង​តែ​ក្រុម2ប៉ុណ្ណោះ​។​ ​
    ​លោក​ ​Sarri​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នៅពេល​នេះ​ ​ខ្ញុំ​គិតថា​ ​យើង​មិន​អាច​ឈ្នះ​ពាន​បាន​ឡើយ​។​ ​យើង​អាច​ត្រឹមតែ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4​ ​នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​។​ ​ខ្ញុំ​គិតថា​ ​វា​គ្មានអ្វី​លើស​ហ្នឹង​ឡើយ​»​៕​ ​

  • Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​មណ្ឌល​ខេត្តសៀមរាប​សម្បូរ​ក្រុម​ជើងខ្លាំង​ ​និង​ជក់ចិត្ត​បំផុត​

    Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​មណ្ឌល​ខេត្តសៀមរាប​សម្បូរ​ក្រុម​ជើងខ្លាំង​ ​និង​ជក់ចិត្ត​បំផុត​

    ​ខេត្តសៀមរាប​ ​៖​ ​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​មណ្ឌល​ខេត្តសៀមរាប​ ​គឺពrពេញ​ទៅ​ ​ដោយ​ក្រុម​ខ្លាំង​ៗ​ ​ហើយ​ការប្រកួត​កាន់តែ​ស្វិតស្វាញ​លើ​ទីលាន​ ​ខណៈ​ការប្រកួត​ថ្ងៃ​ដំបូង​នេះ​ក្រុម​ ​នី​មួយ​ៗ​បាន​បញ្ចេញ​ ​នូវ​បច្ចេកទេស​យ៉ាង​ ​ប៉ិនប្រសប់​ ​នា​ព្រឹក​ថ្ងៃទី08 ​ខែកុម្ភៈ​ ​ឆ្នាំ2019នៅ​ទីលាន​អង្គរ​ឃ្យុ​ងយូ​ ​ដោយ​ការប្រកួត​មាន118ក្រុម​។​ ​

    ​នេះ​ជា​មណ្ឌល​ទី៦នៃ​ព្រឹត្តិ​ការណ៍​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នឹង​ប្រព្រឹត្ត​រយៈពេល៣ថ្ងៃ​ចាប់ពី​នា​ថ្ងៃទី08​-10 ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​។​ ​សម្រាប់​មណ្ឌល​ខេត្តសៀមរាប​មាន​ក្រុម​ទាំង118នឹង​ត្រូវ​ធ្វើការ​ប្រកួត​រហូតដល់​ទៅ៣ថ្ងៃ​ឯ​ ​ណោះ​ ​ទើប​អាច​ស្វែងរក​ក្រុម​ទាំង12ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ ​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី16​ ​និង​ទី17​ ​មីនា​ 2019​ ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

    ​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តសៀមរាប​ ​គឺ​ក្រុម​គ្រង​តំណែង​ជើងឯក​ទទួល​បាន​ប្រាក់​រង្វាន់1500ដុល្លារ​ ​ក្រុម​ជើងឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់1000ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៣ទទួល​ប្រាក់​រង្វាន់500ដុល្លារ​ ​ក្រុម​ចំណាត់​ ​ថ្នាក់​លេខ4​ ​ទទួល​បាន​ប្រាក់​រង្វាន់200ដុល្លារ​ ​និង​ស្រា​បៀ​រថៃហ្គ័រ​ ​។​ ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ1932នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ច្រើនជាង40មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

    ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​ ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​មណ្ឌល​ខេត្តសៀមរាប​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

    Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​មណ្ឌល​ខេត្តសៀមរាប​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

    ​ខេត្តសៀមរាប​ ​៖​ ​ព្រឹត្តិ​ការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​មណ្ឌល​ខេត្តសៀមរាប​ ​ដែល​ជា​មណ្ឌល​ទី6នៃ​វគ្គ​ជម្រុះ​តាម​បណ្តាល​ខេត្ត​ ​បាន​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​ហើយ​នា​ព្រឹក​ថ្ងៃទី08​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នឹង​ប្រព្រឹត្ត​រយៈពេល៣ថ្ងៃ​ចាប់ពី​នា​ថ្ងៃទី08-10​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​ទីលាន​អង្គរ​ឃ្យុ​ងយូ​ ​ដោយ​ការប្រកួត​ ​មាន118ក្រុម​។​

    ​លោក​ ​ម៉ៃ​ ​តុលា​ ​អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ក្រោម​ការរៀបចំ​ដោយក្រុម​ហ៊ុន​ថៃ​ហ្គ័រ​ ​និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​ក្នុង​គោលបំណង​ ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ ​និង​ផ្តល់​ឲ្យ​ប្អូន​ៗ​ ​យុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់​បាន​បញ្ចេញ​សមត្ថភាព​ ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​។​ ​ហើយ​ជា​ធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួល​បាន​ជ័យជម្នះ​ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ ​និង​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័រ​ ​តែងតែ​សង្កត់ធ្ងន់​ ​លើក​ការគោរព​វិន័យ​ ​ហើយ​សង្ឃឹមថា​ ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ដោយ​យុត្តិធម៌​ ​(​Fair​ ​Play​)​ ​គោរព​ពេលវេលា​ ​គោរព​អាជ្ញា​កណ្តាល​ ​និង​អ្នក​រៀបចំ​កម្មវិធី​។​
    ​លោកស្រី​ ​ថោង​ ​បវរ​លក្ខិ​ណា​ ​តំណាង​ឲ្យ​ក្រម​ហ៊ុន​ស្រា​បៀរ​ ​Tiger​ ​(​CBL​)​បាន​មានប្រសាសន៍​ថា​ ​ប្អូន​ជា​កីឡាករ​ត្រូវ​ ​ស្តែង​ចេញ​នូវ​សមត្ថភាព​របស់​ខ្លួន​ដោយ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការប្រកួត​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ជើង​ ​ឯក​ប្រចាំ​មណ្ឌល​ទី៦​ ​និង​ជើងឯក​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី16​ ​និង​ទី17​ ​មីនា​ ​2019 ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

    ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ1932នៅ​ប្រទេស​ ​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់​ ​ថ្នាក់​អន្តរជាតិ​ច្រើនជាង40មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

    ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • អស្ចារ្យ…លោក តាន់ អ៊ីឈីតាន់ ចុះប្រគល់រង្វាន់ធំទឹកប្រាក់ 100លានរៀល ដល់អតិជនមានសំណាងចំនួន 2នាក់ក្នុងថ្ងៃតែមួយ

    អស្ចារ្យ…លោក តាន់ អ៊ីឈីតាន់ ចុះប្រគល់រង្វាន់ធំទឹកប្រាក់ 100លានរៀល ដល់អតិជនមានសំណាងចំនួន 2នាក់ក្នុងថ្ងៃតែមួយ

    ជាមួយនឹងការចាប់ផ្ដើមរដូវកាលទី3 ក្នុងឆ្នាំ2019 នៅព្រឹកថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2019 លោក តាន់ អ៊ីឈីតាន់ បានចុះមកប្រគល់រង្វាន់ធំដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងបានឈ្នះនូវទឹកប្រាក់ចំនួន 100លានរៀល ពីតែបៃតង អ៊ីឈីតាន់ ចំនួន​ 2នាក់ដោយផ្ទាល់ដៃក្នុងថ្ងែតែមួយ។

    ចំពោះអតិថិជនដែលមានមហាសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវចំនួនទឹក 100លានរៀលទាំង 2នាក់ខាងលើនេះ ទី1 មានឈ្មោះ វ៉ន សុខខួច ភេទប្រុស អាយុ 27ឆ្នាំ មានអាជីពជាតន្ត្រីករ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី2 មានឈ្មោះ លី អាំមរា ភេទស្រី អាយុ 24ឆ្នាំ បម្រើការងារជាកម្មការិនីរោងចក្រប៉ាក់ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    នៅចំពោះមុខក្រុមការងារ ដែលមានវត្តមានរបស់លោក តាន់ អ៊ីឈីតាន់ ចុះប្រគល់ប្រាក់រង្វាន់ដោយផ្ទាល់តែម្ដងនោះ លោក វ៉ន សុខខួច បានប្រាប់ឱ្យដឹងថា កាលពីមុនថ្ងៃចូលឆ្នាំចិន នៅពេលទៅផ្សារជម្ពូវ័ន្តជាមួយម្ដាយរបស់ខ្លួន ហើយគាប់ជួនម្តាយស្រេកទឹកផងនោះ ក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំឱ្យម្តាយទទួលទាន។ លុះពេលមួលគម្របដបទទួលទានក៏ឃើញត្រូវរង្វាន់ Free ចំនួន 1ដប ហើយក៏ប្ដូរភ្លាមៗនៅនឹងកន្លែងទិញ ដើម្បីយកមកទទួលទានមួយដបទៀត។ លោកបានបន្តទៀតថា អ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះ គឺនៅពេលមួលគម្របដបទី2 ស្រាប់តែឃើញមានរង្វាន់ 100លានរៀលនៅក្នុងគម្របដប ភ្លាមនោះលោកមិនបានប្រាប់អ្នកលក់ភ្លាមនោះទេ ហើយក៏នាំម្តាយទៅដល់ផ្ទះ ទើបប្រាប់ក្រុមគ្រួសារឱ្យដឹង និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោកបញ្ជាក់ថា ក្រោយពេលទទួលប្រាក់រង្វាន់ 100លានរៀល លោកនឹងប្រគល់ជូនម្ដាយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារទាំងអស់។ ដោយឡែក អ្នកនាង លី អាំមរា អ្នកទទួលរង្វាន់ទី2 ក្នុងថ្ងៃតែមួយនោះ ក៏បានប្រាប់ផងដែរថា កាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលទៅធ្វើការនៅរោងចក្រ អ្នកនាងបានទិញតែបៃតងអ៊ីឈីតាន់ រសជាតិផ្លែគូលេន 1ដបទទួលទានដូចសព្វដង លុះពេលមួលគម្របដបស្រាប់តែឃើញមានរង្វាន់ធំ 100លានរៀលតែម្ដង គ្រាន់តែឃើញភ្លាម អ្នកនាងស្ទើតែគាំងបេះដូង ព្រោះរំភើបពេក។ អ្នកនាងប្រាប់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកនាងនឹងយកទៅសងបំណុលជំនួសគ្រួសារដែលជំពាក់គេ ហើយទុកមួយចំណែកសម្រាប់ធ្វើចម្ការ សល់ប៉ុន្មានទុកសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនៅថ្អៃអនាគត។

    គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់ ម៉ូតូ Scoopy i ចំនួន 70រង្វាន់  ទូរស័ព្ទ iphoneXsចំនួន 70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕