Author: អេបិល

  • សង្ស័យ​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ហក់​ចូល​សាន់​ដេ​ ​និង​ត្រៀម​ចេញ​បទ​ចូលឆ្នាំ​ ​

    សង្ស័យ​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ហក់​ចូល​សាន់​ដេ​ ​និង​ត្រៀម​ចេញ​បទ​ចូលឆ្នាំ​ ​

    ​មួយ​រយៈ​ចុងក្រោយ​នេះ​តារាចម្រៀង​ស្រី​ ​The​ ​Voice​ ​Cambodia​ ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ពិតជា​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ក្នុង​បទ​មរតក​ដើម​យក​មក​បកស្រាយ​ឡើងវិញ​។​ ​ស្រប​ពេល​ដែល​ប្រជាប្រិយ​ភាព​ឡើង​ខ្ពស់ត្រដែត​ ​នាង​ត្រូវ​បាន​មហាជន​ជាច្រើន​សង្ស័យ​ថា​ ​បាន​បញ្ចប់​កុងត្រា​ជា​មួ​ហង្ស​មាស​ហើយ​ ​ទើបបាន​ជា​មិនសូវ​មាន​បទចម្រៀង​ចេញ​មក​ជា​ហូរហែរ​ដូច​តារា​ហង្ស​មាស​ដទៃទៀត​។​

    ក៏​ដូចគ្នា​នេះ​ ​ការសង្ស័យ​បញ្ចប់​កិ​ច្ច​សន្សា​ការងារ​មិនទាន់​បាន​បញ្ជាក់​ផង​ ​ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​នាង​ ​បង្ហោះ​រូប​ ​និង​សកម្មភាព​បង្ហើប​សំនៀង​រួម​តារា​ប្រុស​ច្រមុះ​ស្អាត​គឺ​លោក​ ​ខាន់​ ​ជេម​ស៍​ ​គ្រា​កំពុង​ថត​សំឡេង​និង​បាន​រៀបរាប់​ភ្ជាប់​ខ្លី​ថា​ ​«​ត្រៀម​ៗ​បងប្អូន​អ៊ំ​ពូ​មីង​រាំវង់​ប្រពៃណី​ជាតិ​ខ្មែរ​ឆាប់​ៗ​នេះ​ ​ពី​ខ្ញុំបាទ​ ​ខាន់​ ​ជេម​ស៍​ ​និង​ ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​»​។​ ​ជាក់ស្ដែង​នោះ​ប្រិយមិត្ត​ជាច្រើន​មានការ​សង្ស័យ​ថា​ប្រហែលជា​តារាចម្រៀង​រូប​ស្រស់​នេះ​ ​ស្ពាយ​បង្វេច​ចូល​សាន់​ដេ​ហើយ​។​ ​

    ​បើ​ទោះជា​មានការ​សង្ស័យ​ដូច្នោះ​ពិតមែន​ ​តែ​ធាតុ​ពិត​នៅ​មិនទាន់​ប្រាកដ​មួយ​រយ​ភាគរយ​នោះ​ដែរ​ ​ខ​ណះ​ដែលតា​រា​ទាំងពីរ​ដួង​នោះ​បា​នប​ញ្ចាញ​សំនៀង​រួមគ្នា​ជា​ចម្រៀង​ ​ខូវើ​ ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​ដូច​កន្លងមក​ដែល​ធ្លាប់​អ្នកគាំទ្រ​ជាច្រើន​ពេញចិត្ត​យ៉ាង​ខ្លាំង​ថែមទាំង​និយាយ​ថា​ ​«​ ​បើ​បង​ទាំងពីរ​ចូល​សាន់​ដេរួ​ម​គ្នា​មែន​ ​ប្រាកដជា​ផ្ទុះ​ខ្លាំង​ហើយ​»​។​ ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ​?​

  • សេន​ ​រ៉ា​នុ​ត​ ​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ​ ​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​

    សេន​ ​រ៉ា​នុ​ត​ ​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ​ ​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​

    ​ប្រិយមិត្ត​បានដឹង​មក​ហើយ​លោក​ ​សេន​ ​រ៉ា​នុ​ត​ ​បាន​ឃ្លាតឆ្ងាយ​ពី​ជីវិត​ជា​អ្នក​សិល្បៈ​ ​អស់​រយៈពេល​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​ ​ដោយ​លោក​បានសម្រេច​ទៅ​សាង​សុភមង្គល​ជាមួយនឹង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្រៅប្រទេស​។​

    យ៉ាងណាក្ដី​ទាំង​ជីវិត​ឯកជន​របស់​លោក​ ​សេន​ ​រ៉ា​នុ​ត​ ​ក្រោយពេល​ដែល​ទៅ​នៅ​ក្រៅប្រទេស​ ​នៅតែ​មាន​ហ្វេ​នៗ​ចាប់អារម្មណ៍​ពីរ​លោក​ ​និង​រំឭក​បទ​ចាស់​ៗ​របស់​លោក​ ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​លោក​ ​សេន​ ​រ៉ា​នុ​ត​ ​ត្រូវ​បាន​អ្នកគាំទ្រ​ក្នុង​ស្រុក​សរសើរ​ថា​ ​ជាតា​រា​ចម្រៀង​សាច់​ចាំ​ ​មិនខ្ចី​ចាស់​ ​ដោយ​នៅតែ​សង្ហារ​ ​មុខ​ឌឺ​ ​និង​មើលទៅ​គួរ​ស្រលាញ់​មិន​ខុសពី​ពេល​លោក​ល្បី​ខ្លាំង​ ​ដែល​ផ្ទុយពី​តារា​ស្រករ​លោក​ភាគច្រើន​ ​គឺ​បាន​ផ្លាស់ប្ដូរ​សម្រស់​អស់ទៅហើយ​។​ ​មកទល់​ពេលនេះ​ ​លោក​បាន​បញ្ចប់ជីវិត​ជា​អ្នក​សិល្បៈ​ក្នុង​ស្រុក​ ​ហើយ​ទៅ​រស់នៅ​ក្រៅ​ស្រុក​ប្រមាណ​ជាង១០ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​លោក​នៅតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិនទាន់​ភ្លេច​ស្នាដៃ​ ​ដោយសារតែ​លោក​ក៏​រមែង​បង្ហោះ​សកម្មភាព​របស់​ខ្លួន​ជាប្រចាំ​នៅ​លើ​ហ្វេ​សប៊ុ​កក​។​

    ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​លោក​ ​សេន​ ​រ៉ា​នុ​ត​ ​បាន​យក​ចម្រៀង​ដែល​កន្លងទៅ​ជាង18ឆ្នាំ​ ​ដែល​មាន​ចំណងជើង​ថា​«​កំផែង​វណ្ណៈ​»​មក​ធ្វើការ​បកស្រាយ​ឡើងវិញ​ ​ថែមទាំង​ទទួល​បាន​កា​រា​ចាប់​អា​រម្ម​ណ៏​យ៉ាង​ខ្លាំង​ ​និង​មាន​កា​សរសើរ​ពី​បណ្ដាល​ហ្វេ​សប៊ុ​ក​ព្រោងព្រាត​។​ ​ក្នុង​ការ​បង្ហាញ​នូវ​បទចម្រៀង​មួយ​បទ​នេះ​ ​ក្រោយពី​បាន​ស្ដាប់​នូវ​សម​ត្ថិ​ភាព​ច្រៀង​របស់​លោក​ ​ម្នា​ក់ៗ​លាន់មាត់​ថា​ពីរោះ​ណាស់​ ​ពិតជា​គួរ​ឱ្យ​សរសើរ​ ​ច្រៀង​មិនចាញ់​កាល​ពី​មុន​ៗ​នោះ​ទេ​ ​ទោះបីជា​លោក​ ​មាន​វ័យ​កាន់តែ​ជ្រេ​មែនពិត​ ​តែ​សម​ត្ថិ​ភាព​របស់​លោក​គឺ​នៅ​ដដែល​ពិតជា​មិនធម្មតា​ឡើយ​។​

    ចង់​ជ្រាប់​ច្បាស់​សូម​ទស្សនា​វីដេអូ​គាត់​ច្រៀង​ខាងក្រោម​៖​

  • រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រើ​អំពូលភ្លើង​វៃឆ្លាត​ ​LED​ ​សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​ទីក្រុង​

    រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រើ​អំពូលភ្លើង​វៃឆ្លាត​ ​LED​ ​សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​ទីក្រុង​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ដាក់​ឱ្យ​ដំណើរការ​និង​ការថែទាំ​សេវា​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ក្នុង​រាជធានី​ភ្នំពេញ​ ​(​Smart​ ​lighting​ ​System​)​ ​រវាង​ក្រុមហ៊ុន​ ​Minebea​ ​Cambodia​ ​និង​ក្រុមហ៊ុន​ ​PPDE​ ​&​ ​C​ ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ ​PPDE​ ​&​ ​C​ ​ជា​អ្នក​រៀបចំ​កែ​លម្អ​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​ប្រើ​អំពូលភ្លើង​វៃឆ្លាត​តាម​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ ​សន្សំសំចៃ​ភ្លើង​ដែល​អំពូលភ្លើង​វៃឆ្លាត​នេះ​ផលិត​ដោយក្រុម​ហ៊ុន​ ​Minebea​ ​Cambodia​ ​របស់​ប្រទេស​ជប៉ុន​។​

    ​ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃពុធ​ ​ទី20​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​យូ​ស៊ី​ហ៊ី​សា​ ​កៃ​ណឺ​ម៉ា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Minebea​ ​Mitsumi​ ​ជប៉ុន​។​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​មានប្រសាសន៍​ដោយ​បាន​ចាត់ទុក​ក្រុមហ៊ុន​ ​Minebea​ ​ដែល​បាន​ផលិត​គ្រឿងបរិក្ខារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ថា​ ​ជា​រោងចក្រ​ដែល​មាន​បរិយាកាស​ការងារ​ល្អ​ ​ពុំ​ដែល​កើតមាន​បញ្ហា​រវាង​ថៅកែ​ ​និង​កម្មករ​-​កម្មការិនី​ឡើយ​។​ ​ឯកឧត្ដម​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ ​Minebea​ ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ ​និង​ជ្រើសរើស​យក​រាជធានី​ភ្នំពេញ​ ​ធ្វើជា​ទីតាំង​វិនិយោគ​ដោយ​មើលឃើញ​ពីក​ត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ ​Minebea​ ​។​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​បន្ត​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ធ្វើការ​គាំទ្រ​ជានិច្ច​ចំពោះ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ ​ស្រប​ពេល​ដែល​កម្ពុជា​មាន​សក្ដានុពល​ច្រើន​សម្រាប់​ធ្វើការ​វិនិយោគ​ ​និង​ស្របតាម​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​របស់​ជប៉ុន​។​

    ​លោក​ ​យូ​ស៊ី​ហ៊ី​សា​ ​កៃ​ណឺ​ម៉ា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Minebea​ ​ជប៉ុន​ ​បាន​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជានិច្ចកាល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​របស់​លោក​។​ ​អំពូលភ្លើង​ឆ្លាតវៃ​ប្រភេទ​ ​LED​ ​ដែល​ក្រុមហ៊ុន​ ​Minebea​ ​នឹង​ផ្គត់ផ្គង់​សម្រាប់​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺជា​អំពូលភ្លើង​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​រហូតដល់​ ​80​%​ ​បើ​ប្រៀបធៀប​នឹង​អំពូលភ្លើង​ធម្មតា​ ​និង​អាច​ដំឡើង​ ​ឬ​បន្ថយ​ពន្លឺ​តាមរយៈ​ទូរបញ្ជា​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរណ៍​តាម​ដងផ្លូវ​។​

    ​អំពូលភ្លើង​ឆ្លាតវៃ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រើប្រាស់​សាកល្បង​រួចហើយ​ ​នៅ​តាម​វិថី​សំ​ខាន់​ៗ​ចំនួន​ ​3គឺ​៖​ ​មហាវិថី​ព្រះ​នរោត្តម​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​និង​មហាវិថី​សម្តេច​តេជោ​ហ៊ុន​សែន​ ​ជា​អំពូលភ្លើង​ដែល​ធានា​បាន​នូវ​សោភណភាព​ ​និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការគ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ដូច​បណ្តា​ទីក្រុង​នានា​នៅក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។​

    ​សូម​បញ្ជាក់​ថា​ ​អំពូលភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នេះ​ ​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះទេ​ ​គឺ​ជួយ​ដល់​ផ្នែក​សន្តិសុខ​នៅពេល​រាត្រី​ ​និង​ធានា​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​ ​ព្រមទាំង​កាត់បន្ថយ​នូវ​ការ​ចំណាយ​ថវិកា​ច្រើន​ទៀតផង​៕​

  • វត្តមាន​ ​10ឆ្នាំ​របស់​ក្រុមហ៊ុន​ ​Metfone​ ​៖​ ​ចក្ខុវិស័យ​សម្រាប់​ពេល​អនាគត​

    វត្តមាន​ ​10ឆ្នាំ​របស់​ក្រុមហ៊ុន​ ​Metfone​ ​៖​ ​ចក្ខុវិស័យ​សម្រាប់​ពេល​អនាគត​

    នៅ​ថ្ងៃទី19​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​នបា​នប្រារ​ព្វ​ពិធី​គម្រប់​ខួប10ឆ្នាំ​ដែល​មានឈ្មោះ​ថា​ ​”​Metfone​ ​Intelligent​ ​City​”​ ​ឬ​ ​MIC​ ​2019​ ​នៅ​សណ្ឋាគារ​ ​Sofitel​ ​Phnom​ ​Penh​ ​Phokeethra​ ​ដែល​ក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​កា​រប្រារ​ព្វ​ពិធី​តាំងពិព័រណ៍​ ​និង​រៀបចំ​សិក្ខាសាលា​ជាមួយគ្នា​ផង​ដែរ​។​

    ​ចំពោះ​ការ​តាំងពិព័រណ៍​ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​នក៏​មានការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ ​គំនិត​ច្នៃប្រឌិត​ថ្មី​ចុងក្រោយ​នៅក្នុង​ទូរស័ព្ទចល័ត​ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ ​Intelligent​ ​Connectivity​ ​ដែល​ជា​ដំណោះស្រាយ​ដ៏​មានប្រយោជន៍​ពី​ការ​រួមបញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​ ​ជាមួយនឹង​ទម្រង់​ដ៏​វៃឆ្លាត​ ​AI​ ​និង​ទិន្នន័យ​ពី​ឧបករណ៍​ ​IoT​ ​ជាច្រើន​ប្រភេទ​។​ ​ដើម្បី​ផ្ញើ​សារ​អំពី​ទីក្រុង​ឆ្លាត​ ​”​Intelligent​ ​City​”​ ​MIC​ ​2019​ ​និង​យកចិត្ត​ទុកដាក់​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​ពង្រីក​នូវ​សក្តា​នុ​ពល​នៃ​ឧបករណ៍​ ​និង​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​បម្រើ​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ​អ្នកជំនួញ​ ​និង​ភ្ញៀវ​ទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ការរៀបចំ​ពិធី​ ​MIC​ ​នេះ​បាន​ទាក់ទាញ​អ្នក​បច្ចេកវិទ្យា​ ​អ្នកជំនួញ​ ​ICT​ ​អ្នកជំនួញ​អន្តរជាតិ​គ្រប់​ស្រទាប់​ ​ព្រមទាំង​អ្នករៀន​សូត្រ​គ្រប់​កម្រិត​ផង​ដែរ​។​

    ​នៅក្នុង​ការចូលរួម​ការ​តាំង​បង្ហាញ​នេះ​ ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ននៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មិត្ត​ហ្វូ​ន​ជា​ក្រុមហ៊ុន​ទូរស័ព្ទចល័ត​ដំបូង​បំផុត​ ​ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ជា​គុណសម្បត្តិ​នៃ​សង្គម​កម្ពុជា​យើង​។​ ​មិត្ត​ហ្វូ​នបាន​ជួយ​បង្កើត​ការងារ​ឱ្យ​និយោជិត​ដែល​ធ្វើការពេញម៉ោង​ច្រើនជាង​ ​2,000នាក់​ ​ហើយ​និយោជិត​ដែល​ធ្វើការ​ក្រៅ​ម៉ោង​ប្រមាណ​ ​10,000នាក់​ ​សម្រាប់​ប្រជាជន​កម្ពុជា​។​ ​ម្យ៉ាងទៀត​មិត្ត​ហ្វូ​ន​ ​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សង្គម​ ​និង​កម្មវិធី​មនុស្សធម៌​ផង​ដែរ​ ​ហើយក៏​បាន​បរិច្ចាគ​ថ​រិកា​ច្រើនជាង​ ​77លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​សង្គម​ខ្មែរ​។​

    ​នៅក្នុង​កម្មវិធី​ ​MIC​ ​2019​ ​នេះ​ផង​ដែរ​ ​លោក​ ​Le​ ​Dang​ ​Dung​ ​-​ ​CEO​ ​Viettel​ ​Group​ ​ជឿជាក់​ថា​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ ​មិត្ត​ហ្វូ​ននឹ​ងនៅ​តែ​បន្ត​បំពេញ​តម្រូវការ​របស់​អតិថិជន​ ​និង​កិច្ច​ខំប្រឹង​ប្រែង​របស់​ខ្លួន​ចំពោះ​បម្រែបម្រួល​ចក្ខុវិស័យ​ព័ត៌មាន​បច្ចេកវិទ្យា​ ​ដើម្បី​នៅ​ឈរ​ជា​ក្រុមហ៊ុន​លេខ1​ ​ផ្នែក​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​។​ ​បច្ចុប្បន្ន​ ​មិត្ត​ហ្វូ​នបា​នប​ង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ផ្តត់​ផ្គង់​នូវ​ ​សេវា​ ​5G​,​ ​Narrowband​ ​IoT​,​ ​Big​ ​Data​,​ ​AI​ ​ជាដើម​៕​

  • រក​ឃើញ​ហើយ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​

    រក​ឃើញ​ហើយ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​

    ភ្នំពេញ​៖​ ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ ​ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ ​2​-​Star​ ​World​ ​Tour​ ​សម្រាប់​កីឡា​កិ​រិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ​ ​បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃលែង​បំផុត​កាលពី​ថ្ងៃទី​អាទិត្យ​ទី​ ​២៤​ ​ខែកុម្ភៈ​ ​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​ ​ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់​នាក់​។​

    កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​និង​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជ័យលាភី​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដោយ​ឯកឧត្តម​ ​ប៊ូ​ ​ជុំ​សេរី​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ​ ​សំ​ ​សោ​ភាន់​ ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ​និង​លោក​ ​MOON​ ​YOO​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។​

    បន្ទាប់ពី​ការប្រកួត​យ៉ាង​ខ្លាំងក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី​ ​២៤​ ​ខែកុម្ភៈ​ ​រវាង​ក្រុម​ក្រុមកីឡា​ករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម​ដូចជា​មក​ពី​ប្រទេស​ជប៉ុន​ ​ឆេក​ ​ថៃ​ ​សហរដ្ឋអាមេរិក​ ​ទី​ក្រង​តៃប៉ិ​ ​អូស្ត្រាលី​ ​ប៉ូឡូញ​ ​កាណាដា​ ​ស៊ីប​ ​អ៊ីស្រាអែល​ ​សិង្ហបុរី​ ​អាល្លឺម៉ង់​ ​ក្រិក​ ​ស៊ុយ​អែដ​ ​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ​គេ​បាន​រក​ឃើញ​ក្រុម​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​កីឡា​កិ​រិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ​ ​គឺ​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុម​ប្រទេស​ក្រិក​ ​(​Vasiliki​ ​Arvaniti​/​Penny​ ​Karagkouni​)​ ​ទទួល​បាន​មេដាយមាស​ ​និង​ប្រាក់​រង្វាន់​ ​$​4000​។​ ​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​សហរដ្ឋអាមេរិក​ ​(​Amanda​ ​Dowdy​/​Corinne​ ​Quiggle​)​ទទួល​បាន​មេដាយ​ប្រាក់​ ​និង​ប្រាក់​រង្វាន់​ ​$​3,000​ ​និង​ក្រុម​ចំណាត់ថ្នាក់​លេខ​ ​៣​ ​បាន​ទៅលើ​ក្រុម​ប្រទេស​ជប៉ុន​ ​(​Yurika​ ​Sakaguchi​/​Chiyo​ ​Suzuki​)​ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​និង​ប្រាក់​រង្វាន់​ ​$​2,000​។​ ​ក្រុម​ទទួល​ជ័យលាភី​ទាំង​បី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​ ​FIVB​ ​World​ ​Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិច​ ​2020​ ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

    បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ​ ​មានការ​ប្រគុំ​តន្រ្តី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តា​រា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ជាច្រើន​រូប​មាន​ដូចជា​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​លោ​ក​ហ្សូ​ណូ​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​អ្នកនាង​ពេជ្រ​ ​សោភា​ ​ ​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​លោក​ ​យុន​ ​វុត្​ថា​កញ្ញា​ ​កញ្ញា​ ​បាន​ ​ម៉ុ​ន្នី​ល័ក្ខ​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​។​ ​សូមជម្រាប​ថា​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្ដរ​ជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ ​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រក្រោ​មកិ​ច្ច​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​និង​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​

    ​កម្មវិធី​នេះ​នឹង​បន្ត​ធ្វើឡើង​នៅ​ខេត្ត​បី​ទៀត​ ​និង​កម្មវិធី​ប្រគំ​តន្រ្តី​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ប្រាំមួយ​ទៀត​ដោយមាន​កាលវិភាគ​ប្រកួត​ដូច​ខាងក្រោម១​.​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​។​ ​២​.​ ​ខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២​ ​ដល់​ថ្ងៃទី៣​ ​ខែមីនា​។​ ​៣​.​ ​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី​ ​៧​ ​ដល់​ថ្ងៃទី១០​ ​ខែមីនា​។​ ​៤​.​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី២៤​ ​ខែមីនា​ ​។​ ​៥​.​ ​ក្រុង​ប៉ោយប៉ែត​ ​នៅ​ថ្ងៃទី​ ​៣០​ ​ដល់​ថ្ងៃទី៣១​ ​ខែមីនា​។​ ​៦​.​ ​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃទី​ ​៤​ ​ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​។​ ​៧​.​ ​ខេត្ត​កំពង់ចាម​ ​នៅ​ថ្ងៃទី​ ​14​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​។​

    កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡា​កិ​រិនី​ ​និង​នៅ​ខេត្តសៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស​ ​និង​ខេត្តបាត់ដំបង​សម្រាប់​កីឡា​កិ​រិនី​។​ ​រង្វាន់​ទឹកប្រាក់​សរុប​គឺ​ ​60,000​ ​ដុល្លារ​អាមេរិក​ ​ដោយក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​5,000​ ​ដុល្លារ​អាមេរិក​ចំណែក​ឯ​ក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​25,000​ ​ដុល្លារ​អាមេរិក​។​

    ​កាន់តែ​ធំ​ ​កាន់តែ​អស្ចារ្យ​ ​កាន់តែ​កក្រើក​រីករាយ​!​ ​សូម​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​!​ ​សូមកុំ​រំលង​ព្រឹត្តិ​ការណ៍​ពិសេស​ប្រចាំឆ្នាំ​នេះ​ឲ្យសោះ​!​ ​

    ​ទទួលយក​ភាព​សប្បាយរីករាយ​យ៉ាង​ពិតប្រាកដ​ជាមួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​!​ ​

    ​រីករាយ​ស្រស់ថ្លា​ ​ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ​ ​អាន់​ឆ័រ​!​ ​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​

  • Kepa​ ​ថា​ ​ខ្លួន​ពិតជា​គោរព​លោក​ ​Sarri​ ​នៅពេល​ ​Man​ ​City​ ​លើក​ពាន​ ​League​ ​Cup​ ​

    Kepa​ ​ថា​ ​ខ្លួន​ពិតជា​គោរព​លោក​ ​Sarri​ ​នៅពេល​ ​Man​ ​City​ ​លើក​ពាន​ ​League​ ​Cup​ ​

    អ្នកចាំទី​ ​KepaArrizabalaga​ ​របស់​ក្រុម​ ​Chelsea​ ​បាន​បញ្ជាក់​ថា​ ​លោក​មានការ​គោរព​ទាំងស្រុង​ចំពោះ​អ្នកចាត់ការ​ទូទៅ​លោក​ ​Maurizio​ ​Sarri​ ​ក្រោយពី​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​ក្នុង​ពេល​ក្រុម​របស់​គេ​ចាញ់​ក្រុម​ ​Manchester​ ​City​ ​ក្នុង​ការប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​ ​4​-​3​។​

    ​​លោក​ ​Sarri​ ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ​នៅពេល​ដែល​ ​Kepa​ ​បាន​បដិសេធ​ក្នុង​ការ​ចាកចេញ​ពីទី​លាន​ ​ក្រោយពី​ទទួលការ​ព្យាបាល​នៅ​លើ​ទីលាន​ ​ប៉ុន្តែ​ក្រោយមក​ ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​កំហឹង​របស់​លោក​បាន​កើតឡើង​ដោយសារតែ​ការភាន់ច្រឡំ​។​

    ​ ​Kepa​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​៖​ ​«​ខ្ញុំ​គ្មាន​បំណង​ក្នុង​ការ​មិន​ស្តាប់​បង្គាប់​របស់​គ្រូបង្វឹក​ ​ឬក៏​ការសម្រេច​ចិត្ត​របស់​លោក​ឡើយ​។​ ​ខ្ញុំ​គិតថា​ ​អ្វី​ៗ​បាន​កើតឡើង​ដោយសារតែ​ការភាន់ច្រឡំ​ប៉ុណ្ណោះ​ ​ដោយសារតែ​ភាព​តានតឹង​នៅ​ការប្រកួត​ដណ្តើម​ពាន​»​។​

    ​លោក​ ​Sarri​ ​បាន​ព្យាយាម​ដាក់​អ្នកចាំទី​ ​Willy​ ​Caballero​ ​ជំនួស​អ្នកចាំទី​មានតម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​ពិភពលោក​ ​Kepa​ ​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​រយៈពេល​ ​120នាទី​ ​ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ ​០​-​០​។ ​Kepa​ ​បាន​ព្យាយាម​ទទួលការ​ព្យាបាល​សម្រាប់​បញ្ហា​របួស​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​ហើយ​លោក​ ​Sarriបាន​និយាយ​ថា​ ​លោក​ជឿជាក់​ថា​ ​រូបគេ​មាន​បញ្ហា​រមួលក្រពើ​ ​នៅមុន​ពេល​គ្រូពេទ្យប្រចាំ​ក្លិប​បាន​បញ្ជាក់​ពី​បញ្ហា​ផ្សេង​បន្ទាប់ពី​នោះ​។​

    លោក​ ​Sarri​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​ជា​ការយល់​ច្រឡំ​ដ៏​ធំ​មួយ​ ​ពីព្រោះ​ខ្ញុំ​បាន​យល់ឃើញ​ថា​ ​រូបគេ​មាន​បញ្ហា​រមួលក្រពើ​ ​ហេតុនេះ​ ​ខ្ញុំ​មិន​ចង់ឱ្យ​រូបគេ​បន្ត​លេង​រហូតដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ក្នុង​លក្ខខណ្ឌ​បែប​នោះ​ឡើយ​»​។​
    ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​បានដឹង​ពី​ស្ថានភាព​នេះ​ ​ក្រោយពី​រយៈពេល​ ​៣​ ​ឬ៤នាទី​ ​នៅពេល​ដែល​គ្រូពេទ្យ​បាន​ដើរមក​កាន់​កន្លែង​កៅអីអង្គុយ​វិញ​»​៕​ ​

    ​ប្រភព​ពី​៖​ ​Sport24​ ​

  • កីឡាការិនី​កូរ៉េ​ខាងត្បូង​ ​Yang​ ​ឈ្នះ​ពាន​ ​LPGA​ ​Thailand​

    កីឡាការិនី​កូរ៉េ​ខាងត្បូង​ ​Yang​ ​ឈ្នះ​ពាន​ ​LPGA​ ​Thailand​

    ​កីឡាការិនី​វាយកូនគោល​ ​Amy​ ​Yang​ ​របស់​កូរ៉េ​ខាងត្បូង​ ​បាន​ឈ្នះ​ពាន​ ​Honda​ ​LPGA​ ​Thailand​ ​ជា​លើក​ទី3​ ​ក្នុង​ទី​ក្រុង​ប៉ាតា​យ៉ា​ ​កាលពី​ថ្ងៃអាទិត្យ​ ​ក្រោយពី​បាន​បញ្ចប់​ដោយ​ការ​រកបាន​ ​266ពិន្ទុ​ ​បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។

    ក្រោយពី​វាយ​កូន​បាល់​យ៉ាង​ល្អជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ដដែល​នោះ​ ​កីឡាការិនី​វ័យ​ ​29ឆ្នាំ​រូប​នេះ​ ​មាន​ពិន្ទុ​ស្មើ​ជាមួយនឹង​កីឡាការិនី​អូស្ត្រាលី​ ​Minjee​ ​Lee​ ​និងកីឡា​ការិនី​អេស្ប៉ាញ​ ​Carlota​ ​Ciganda​ ​ក្នុង​ការប្រកួត​លើ​រន្ធ​ទី15​។​

    ​ក្រោយមក​ ​Yang​ ​ដណ្តើម​យក​ការ​នាំមុខ​វិញ​ភ្លាម​ៗ​ក្នុង​ការប្រកួត​លើ​រន្ធ​ទី16​ ​និង​បាន​ឈ្នះ​ពាន​ ​ក៏ដូចជា​ទឹកប្រាក់​រង្វាន់​ ​240,000ដុល្លារ​អាមេរិក​ ​ក្រោយពី​វាយកូនគោល​បញ្ចូល​រន្ធ​យ៉ាង​ល្អ​លើ​រន្ធ​ទី18​។​

    ​កីឡាការិនី​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​បានដឹង​ថា​ ​ពួក​យើង​មាន​ពិន្ទុ​ស្មើគ្នា​ ​ប៉ុន្តែ​ ​ខ្ញុំ​បាន​ព្យាយាម​រក្សា​ការ​ផ្តោត​អារម្មណ៍​របស់ខ្ញុំ​ ​និង​រក្សា​ការ​អត់ធ្មត់​»​។​

    ​Yang​ ​ដែល​បាន​ឈ្នះ​ពាន​នេះ​កាលពីមុន​ក្នុង​ឆ្នាំ2013​ ​និង2015​ ​នោះ​ ​បាន​និយាយ​ថា​ ​ការ​លេង​នៅ​លើ​ទីលាន​ ​Pattaya​ ​ពិតជា​បាន​ផ្តល់​នូវ​លក្ខ​ខណ​ពិសេស​ចំពោះ​រូប​នាង​។​ ​កីឡាការិនីYang​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការ​ឈ្នះ​ពាន​ ​3លើក​នៅ​ទីនេះ​»​។​

    ​កីឡាការិនី​អេស្ប៉ាញ​ ​បាន​ទទួលស្គាល់​ថា​ ​នាង​មានការ​ភិតភ័យ​ ​និង​រំភើប​ពេក​ ​សម្រាប់​ការប្រកួត​ចាប់ពី​រន្ធ2​ ​ទៅ​ ​3លើក​ចុងក្រោយ​។​ ​ប៉ុន្តែ​ ​កីឡាការិនី​រូប​នេះ​បាន​បញ្ជាក់​ថា​ ​នាង​ពិតជា​រីករាយ​ណាស់​ ​ជាមួយនឹង​ទម្រង់​លេង​របស់​នាង​ ​ក្រោយពី​បាន​បញ្ចប់​ដោយ​រកបាន​ពិន្ទុសរុប​ ​268​៕

    ​ ​
    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ សុខ​ រក្សា​ ដឹកដៃ​ កុល​ ដា​វី​ ចូល​រោង​ជ័យ​ហើយ

    នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ សុខ​ រក្សា​ ដឹកដៃ​ កុល​ ដា​វី​ ចូល​រោង​ជ័យ​ហើយ

    នៅ​ពេល​ថ្មី​ៗនេះ​ ស្រាប់តែ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ ដោយ​គេ​បាន​មើលឃើញ​មិត្ត​រួមការ​ងារ​របស់​តារា​ស្រី​រូប​នេះ​អបអរសាទរ​និង​សប្បាយរីករាយ​ក្រោយ​ឃើញ​ធៀប​ការ​របស់​តារា​សម្ដែង​ស្រី​ កុល​ ដា​វី​ និង​លោក​ សុខ​ រក្សា​។ បើ​តាម​គណនី​ហ្វេ​សប៊ុ​កអ្នកនាង​ កុល​ ដា​វី​ ក៏បាន​ឃើញ​បង្ហោះ​ប្រាប់​ពី​ដំណឹងល្អ​នេះ​ឱ្យ​ដឹង​ថា​ នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ដល់កំណត់​ថ្ងៃចូលរោង​ជ័យ​ហើយ​ ដែល​អាពាហ៍​ពិពាហ៍​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី08​ ខែមីនា​ គឺ​ខែក្រោយ​នេះ​ហើយ​ ។

    នេះ​ក៏​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ហ្វេ​នៗ​របស់​នាង​ ក៏ដូចជា​កាដូ​សម្រាប់​ពួកគាត់ផង​ដែរ​។ កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​តារា​ស្រីប្រុស​ខាងលើ​នេះ​ ត្រូវ​បាន​អ្នក​សិល្បៈ​ទម្លាយ​ឱ្យ​ដឹង​ថា​ គ្រោង​នឹង​អញ្ជើញ​ភ្ញៀវ​ចំនួន50​តុ​ដើម្បី​ចូលរួម​។ ហើយ​អ្នក​ទាំងពីរ​ក៏បាន​បង្ហើប​ថា​ ការសម្រេច​រៀបចំ​នៅ​ថ្ងៃទី​ ៨ មីនា​ នោះ​ដោយសារ​គិតថា​ រៀបចំ​ថ្ងៃឈប់​សម្រាក​គឺ​ថ្ងៃបុណ្យ​អន្តរជាតិ​ ហើយ​ចំនួន​ភ្ញៀវ​វិញ​ យើង​សម្រេច​រៀបចំ​ទទួលភ្ញៀវ​ត្រឹម​ចំនួន​ជាង50​ តុ​ តែប៉ុណ្ណោះ​ដោយ​ភ្ញៀវ​អ្នក​សិល្បៈ​មាន​ចំនួន​ប្រមាណ25តុ​ និង​ភ្ញៀវ​អ្នកក្រៅ​សិល្បៈ​ក៏​មាន​ចំនួន​ជាង25តុ​ ដែរ​ខណៈ​កន្លែង​ទទួលភ្ញៀវ​ធ្វើ​នៅ​អគារ​ C កោះ​ពេជ្រ​៕

  • Man​ Utd​ កំពុង​សម្លឹង​រក​ការ​រំខាន​ការ​ប្រជែង​ពាន​របស់​ Liverpool​ ថ្ងៃអាទិត្យ​

    Man​ Utd​ កំពុង​សម្លឹង​រក​ការ​រំខាន​ការ​ប្រជែង​ពាន​របស់​ Liverpool​ ថ្ងៃអាទិត្យ​

    ក្រុម​ Liverpool​ នឹង​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ Manchester​ United​ នៅ​ថ្ងៃអាទិត្យ​នេះ​ ដោយ​ត្រូវ​ជួបនឹង​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​នៃ​ក្របខ័ណ្ឌ​ Premier​ League​ របស់​ពួកគេ​ ខណៈ​ដែល​ក្រុម​ Tottenham​ សម្លឹង​រក​ការ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​ពាន​វិញ​។

    ការ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន​ Old​ Trafford​ គឺជា​ការប្រកួត​នៅក្នុង​ដៃ​របស់​ក្រុម​លោក​ Jurgen​ Klopp​ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​បើក​ការ​នាំមុខ​ 3ពិន្ទុ​លើ​ក្រុម​ Manchester​ City​ ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ Chelsea​ ក្នុង​ពាន​ League​ Cup​ វគ្គ​ផ្តាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​។

    Liverpool​ បាន​ផ្តួល​ក្រុម​ Man​ United​ ក្នុង​លទ្ធផល​ 3-1 នា​កីឡដ្ឋាន​ Anfield​ ក្នុង​ការប្រកួត​ចុងក្រោយ​របស់​លោក​ Jose​ Mourinho​ កាលពី​ខែធ្នូ​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​កែសម្រួល​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក​ Ole​ Gunnar​ Solskjaer​ និង​វិល​ទៅកាន់​ចំណាត់ថ្នាក់​កំពូល​ទាំង4​ វិញ​។

    Liverpool​ ដឹង​ថា​ ការ​ដណ្តើម​បាន​ជ័យជម្នះ​នៅ​កីឡដ្ឋាន​ Old​ Trafford​ ដែល​ជា​កន្លែង​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​ត្រឹមតែ​ 2លើក​គត់​ នឹង​ក្លាយជា​សមិទ្ធផល​ដ៏​ធំ​មួយ​ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​កំពូល​អង់គ្លេស​ ជា​លើក​ទី1​ របស់​ពួកគេ​ ចាប់តាំងពី​ឆ្នាំ1990​។

    ក្រុម​របស់​លោក​ Klopp​ កំពុង​នាំមុខ​ 14ពិន្ទុ​ដាច់​លើ​ក្រុម​ Man​ United​ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ជួប​ក្រុម​ផ្សេងគ្នា​ដាច់​ស្រឡះ​នឹង​ក្រុម​មួយ​ដែល​ពួកគេ​បាន​ផ្តួល​កាលពី​ខែធ្នូ​ តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​ពីសំណាក់​កីឡាករ​ Sadio​ Mane​ និង​ XherdanShaqiri​។

    ខ្សែ​បម្រើ​ GeorginioWijnaldum​ របស់​ Liverpool​ បាន​ឱ្យ​ដឹង​ថា​៖ «ចាប់​តាំងពី​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ បាន​មក​ដឹកនាំ​ក្រុម​ វា​បង្កើត​បាន​លំហូរ​ថ្មី​មួយ​ ពួក​គេ​បាន​លេង​ក្នុង​ការ​ប្រកួត​យ៉ាង​ល្អ​ និង​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ ហើយ​ពួកគេ​កំពុង​តែ​បង្កើត​ការ​ជឿជាក់​ក្នុង​ក្រុម​»៕

  • ចេញ​ហើយ​!! MV​ «ខំ​លួច​ស្រឡាញ់​អូន​ » អេន​ ឌី​ សម្ដែង​ជាមួយ​ស្រី​ស្អាត​ ម៉ី​ម៉ី​

    ចេញ​ហើយ​!! MV​ «ខំ​លួច​ស្រឡាញ់​អូន​ » អេន​ ឌី​ សម្ដែង​ជាមួយ​ស្រី​ស្អាត​ ម៉ី​ម៉ី​

    ថ្មី​ៗនេះ​មានការ​កត់សម្គាល់​ឃើញថា​ តារា​សម្ដែង​ស្រី​ ម៉ី​ម៉ី​ គឺ​ក្រោយ​ល្បី​មក​សាច់ឈាម​វិញ​ស្រស់ថ្លា​ស្អាត​គឺ​ឱ្យ​ចង់​ប៉ះ​ ហើយ​ការ​ចាប់ដៃ​គូ​សម្តែ​ងជាមួយ​លោក​ អេន​ ឌី​ ពិតជា​មាន​រសជាតិ​ថ្មី​ ដោយ​គេ​មិន​នឹក​ថា​ លោក​ អេន​ ឌី​ សម្រេច​ជ្រើសរើស​នាង​ថត​បាន​នោះ​ទេ​។

    ប្រុស​ៗជាច្រើន​ច្រណែន​លោក​ អេន​ ឌី​ មិន​ស្ទើរ​ទេ​ ព្រោះ​លោក​មានសំណាង​ខ្ពស់​ជាងគេ​ក្នុងចំណោម​តួ​ប្រុស​ៗ អេន​ ឌី​ ម្នាក់​គត់​ ដែល​មាន​កា​លី​បថ​តជិត​កាយ​តារា​ស្រី​ស្អា​តៗ​ល្បីឈ្មោះ​ក្នុង​ស្ទីល​ប្លែក​ហើយ​សិច​ស៊ី​រោលរាល​ក៏​មាន​។ លោក​ អេន​ ឌី​ បាន​ចូល​ទៅ​ចែចូវ​បាន​ធ្វើ​ឱ្យ​ស្រី​ស្អាត​ម៉ី​ម៉ី​ យល់ព្រម​ថត​ចម្រៀង​ជាមួយ​ដែល​មាន​ចំណងជើង​ថា​ “ខំ​លួច​ស្រឡាញ់​អូន​” និង​បទ​”ចិត្ត​នៅតែ​គិត​ប្រាថ្នា​” ដែល​ទើប​ចេញ​វីដេអូ​ MV​ នៅពេល​ថ្មីនេះ​។

    បើ​ទោះបីជា​តារាចម្រៀង​ អេន​ ឌី​ បាន​ថត​កៀកកើយ​សិច​ស៊ី​រោលរាល​ជាមួយ​តារា​ស្រី​ស្អាត​ច្រើន​នាក់​មក​ហើយ​ក្ដី​ រហូត​មកទល់​សព្វថ្ងៃ​នេះ​ លោក​នៅ​មិនទាន់​រក​គូគាប់​ដាក់ជា​គូ​អនាគ​តពិត​នៅឡើយ​ទេ​ ដោយ​មិនដឹង​ថា​ លោក​សម្រេចចិត្ត​បិទ​បេះដូង​នៅ​លីវ​ឆ្នាំ​ណា​នៅឡើយ​ទេ​៕

    https://youtu.be/tCBIKCt6GMM