Author: អេបិល

  • ជប៉ុន​ ​ផ្តល់​ថវិកា​ជិត​ ​1លាន​ដុល្លារ​ ​សម្រាប់​លើកកម្ពស់​សល្យ​សាស្រ្ត​កុមារ​កម្ពុជា​ ​និង​បោសសម្អាត​មីន

    ជប៉ុន​ ​ផ្តល់​ថវិកា​ជិត​ ​1លាន​ដុល្លារ​ ​សម្រាប់​លើកកម្ពស់​សល្យ​សាស្រ្ត​កុមារ​កម្ពុជា​ ​និង​បោសសម្អាត​មីន

    ​​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ថវិកា​ជាង​ ​92.56ម៉ឺន​ដុល្លារ​ ​សម្រាប់​គម្រោង​លើកកម្ពស់​សល្យ​សាស្រ្ត​កុមារ​ ​និង​ការបោសសម្អាត​មីន​ ​និង​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី26​ ​កុម្ភៈ​នេះ​។​

    ថវិកា​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​អង្គការ​ចំនួន2​ ​ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ ​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ ​គឺ​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​(​FIDR​)​ ​និង​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​(​JMAS​)​ ​។​ ​ក្នុង​នោះ​ទឹកប្រាក់​ជាង​ ​23.76ម៉ឺន​ដុល្លារ​ ​ផ្តល់​ឱ្យ​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​(​FIDR​)​ ​ដើម្បី​អនុវត្ត​លើ​គម្រោង​ ​”​សល្យសាស្ត្រ​កុមារ​ ​ប្រចាំ​ខេត្តក្រចេះ​(​ឆ្នាំទី1​)​”​។​

    លោក​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖​«​ចំពោះ​គម្រោង​ ​ ​ ​ ​សល្យសាស្ត្រ​កុមារ​ប្រចាំ​ខេត្តក្រចេះ​ ​គឺ​អង្គការ​ ​FIDR​ ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សល្យ​សាស្រ្ត​កុមារ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​នឹង​ផ្តល់​ការអប់រំ​អំពី​សុខភាព​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ ​រួម​ទាំង​អ្នកជំងឺ​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ​»​។

    ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​បាន​បញ្ជាក់​ទៀត​ថា​ ​តាមរយៈ​គម្រោង​នេះ​ ​លោក​សង្ឃឹមថា​ ​អ្នកជំងឺ​កុមារ​ដែល​ទទួលការ​វះកាត់​ ​នឹងអាច​ត្រូវ​បាន​រក​ឃើញ​ ​និង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង​ ​ហើយ​សុខភាព​កុមារ​នៅក្នុង​តំបន់​នឹង​បាន​ប្រសើរ​ឡើង​»​។​ចំណែក​ទឹកប្រាក់​ជាង​ ​68.80ម៉ឺន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឱ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​(​JMAS​)​ ​ដើម្បី​អនុវត្ត​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់ជ្រុងជ្រោយ​ក្នុង​ការបោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​(​ឆ្នាំទី2​)​។​

    ដោយឡែក​ ​លោក​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​បានឱ្យ​ដឹង​ថា​៖​«​ ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​និង​គ្រាប់​ចង្កោម​នៅ​ខេត្តកំពង់ធំ​ ​គឺ​អង្គការ​ ​JMAS​ ​នឹង​ផ្ទេរ​បច្ចេកទេស​ក្នុង​ការប្រើ​ម៉ាស៊ីន​ដោះគ្រាប់បែក​ចង្កោម​ ​និង​ដ្រូ​ននៅ​ក្នុង​តំបន់​សម្បូរទៅដោយ​គ្រាប់មីន​ ​និង​គ្រាប់បែក​ចង្កោម​ ​នៅ​លាយ​បញ្ចូល​គ្នា​ទៅ​ឱ្យ​អង្គការ​ស៊ី​ម៉ាក់​។​ ​តាមរយៈ​គម្រោង​នេះ​ ​លោក​សង្ឃឹមថា​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ ​នឹង​បាន​រួចផុត​ពី​ការភ័យខ្លាច​នៃ​គ្រាប់មីន​ ​និង​កាកសំណល់​ជាតិផ្ទុះ​ ​ហើយនឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​បន្ថែម​ទៀត​»​។

    ​លោកស្រី​ ​មី​ណា​មី​ ​យូ​មី​កូ​(​Minami​ ​Yumiko​)​តំណាង​មូលនិធិ​ដើម្បី​ការ​អភិវឌ្ឍ​ ​និង​ជួយសង្គ្រោះ​អន្តរជាតិ​បាន​និយាយ​ថា​ ​គម្រោង​ដំបូង​មានបំណង​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​សុខាភិបាល​មិន​ត្រឹមតែ​ក្នុង​ការគ្រប់គ្រង​មន្ទីរពេទ្យ​ ​និង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ប៉ុណ្ណោះទេ​ ​ថែមទាំង​ក្នុង​ការ​រក​ឃើញ​និង​ព្យាបាល​ទាន់ពេល​វេលា​ទៀតផង​។​
    |
    អង្គការ​នេះ​ក៏​នឹង​ជួយ​ដល់​សហគមន៍​ ​រួម​ទាំង​អ្នកជំងឺ​ ​និង​គ្រួសារ​របស់​ពួកគេ​ដើម្បី​ផ្តល់​ការអប់រំ​សុខភាព​។​លោកស្រី​បាន​និយាយ​ថា​៖​ ​«​គម្រោង​នេះ​មាន​គោលបំណង​ ​3ចំណុច​៖​ ​ជួសជុល​អគារ​វះកាត់​និង​បំពេញបន្ថែម​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​វះកាត់​ ​កែ​លម្អ​ការ​ដឹកជញ្ជូន​អ្នកជំងឺ​នៅ​ក្រចេះ​ពី​មណ្ឌលសុខភាព​ទៅកាន់​មន្ទីរពេទ្យ​សហព័ន្ធ​ ​និង​បណ្តុះបណ្តាល​អ្នកជំនាញ​សុខភាព​ក្នុង​ការវះកាត់​កុមារ​»​៕​

  • «​សង្សារ​គេ​ ​»​ ​បទ​ថ្មី​ពី​ ​ថេ​ណា​ ​មក​ស្អំ​បេះដូង​អ្នកគាំទ្រ​សាជាថ្មី​ ​

    «​សង្សារ​គេ​ ​»​ ​បទ​ថ្មី​ពី​ ​ថេ​ណា​ ​មក​ស្អំ​បេះដូង​អ្នកគាំទ្រ​សាជាថ្មី​ ​

    ​លោក​ ​ថេ​ណា​ ​(​Tena​)​ ​ត្រូវ​បាន​មហាជន​ទទួលស្គាល់​ថា​ ​ជាតា​រា​ចម្រៀង​ ​Original​ ​song​ ​ប្រុស​ដែល​និយម​ច្រៀង​ស្ទា​យ​ ​RnB​ ​មួយ​រូប​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​។​ ​តាមរយៈ​បទចម្រៀង​របស់​លោក​ផ្ទាល់​ ​មិន​ត្រឹម​និពន្ធ​ភ្លេង​ ​និង​ទំនុកច្រៀង​ថ្មី​ទេ​ ​តែ​សំនៀង​ក៏​ផ្អែម​ពិរោះ​ថែម​ ​ដែល​អត្ថន័យ​ក្នុង​បទចម្រៀង​និមួយ​កន្លងមក​ ​សុទ្ធតែ​ចាក់​ដោយ​អារម្មណ៍​យុវវ័យ​ឱ្យ​ស្លុង​ទៅតាម​ន័យ​។​ ​មួយរយៈពេល​មុន​នេះ​ ​លោក​បាន​ចេញ​បទ​«​អេម​»​ ​តែ​ជា​អ​កុស​លត្រូវទ​ទូល​កា​រិះគន់​ពីសំណាក់​អ្ន​ក​សិស្​បៈ​មួយចំនួន​ ​ដែល​រហូត​ធ្វើ​ឱ្យ​សម្រេចចិត្ត​លុប​ចម្រៀង​នោះ​ចេញ​ ​ហើយ​ងាក​សុំទោស​ជា​សាធារណៈ​ផង​ដែរ​។​

    ​ដោយឡែក​មុន​នេះ​បន្តិច​ ​ដើម្បី​ស្អំ​បេះដូង​អ្នកគាំទ្រ​មិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​លោក​ ​តារាចម្រៀង​ ​ថេ​ណា​ ​បាន​បញ្ចេញ​នូវ​បទចម្រៀង​ថ្មី​របស់​លោក​មួយ​បទ​ថែមទៀត​ ​មាន​ចំណងជើង​ថា​ ​«​សង្សារ​គេ​ ​»​ ​បាន​ស្ដាប់​ហើយ​ពិតជា​ចាក់ដោត​អារម្មណ៍​ខ្លាំង​ណាស់​ ​។​ ​ក្នុង​មួយ​បទចម្រៀង​នេះ​ ​បាន​រៀបរាប់​អំពី​ពី​ស្នេហា​ ​ខ្លួនឯង​ដែល​ស្រឡាញ់​នារី​ម្នាក់​ដែល​ជា​សង្សារ​បស់​គេ​ ​ដឹង​ទាំង​ដឹង​ថា​សង្សារ​ហើយ​ ​តើ​អារម្មណ៍​អត់ធ្មត់​ ​និង​ការ​រង​ចាំ​វា​លំបាក​វេទនា​ប៉ុនណា​?​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​ ​


  • កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ស្នើរ​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

    កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ស្នើរ​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

    តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បានឱ្យ​ដឹង​ថា​ ​កម្ពុជា​ ​បាន​រៀបចំ​ដាក់​ ​ទម្រង់​ល្ខោន​យីកេ​ ​តម្បាញ​សូត្រ​ខ្មែរ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ក្នុង​បញ្ជី​ត្រៀម​របស់​ខ្លួន​សម្រាប់​ស្នើសុំ​ទៅ​អង្គការ​យូ​ណេស្កូ​ ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ ​។

    ​ថ្លែងប្រាប់​ក្រុម​អ្ន​ក​សារ​ព​ត័មា​នក្នុង​ស្រុក​ ​លោកស្រី​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ក្រសួង​ ​បាន​ដាក់​ឯកសារ​ល្បុក្កតោ​ ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​រួចហើយ​ ​ដែល​កំពុង​រង់ចាំ​ការសម្រេច​ពី​គណៈកម្មការ​យូ​ណេស្កូ​នៅ​ឆ្នាំ​ ​2020​ ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ក្រសួងវប្បធម៌​ ​ក៏​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ចូល​ទៅ​ក្នុង​បញ្ជី​ត្រៀម​ ​សម្រាប់​ស្នើសុំ​ទៅ​គណៈកម្មការ​យូ​ណេស្កូ​ ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ​។​

    ​បើ​តាម​មន្រ្តី​ជំនាញ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​សម្បត្តិ​វប្បធម៌​អរូបី​ ​នៃ​មនុស្សជាតិ​ ​មាន​ច្រើន​ទម្រង់​ ​ក្នុង​នោះ​ ​រួមមាន​ ​ល្ខោន​របាំ​ ​កីឡា​ ​ឧបករណ៍​ភ្លេង​ ​ម្ហូបអាហារ​ ​តម្បាញ​សូត្រ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​គឺ​សុទ្ធតែ​ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបី​ ​។​ ​ក្នុងចំណោម​ទម្រង់​នៃ​សិល្បៈ​ទាំងនេះ​ ​ក្រសួង​ ​បាន​រៀបចំ​ចងក្រង​ឯកសារ​ ​និង​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ​ ​ជាបន្តបន្ទាប់​ ​ដែល​រួមបញ្ចូល​ទាំង​តម្បាញ​សូត្រ​ ​ល្ងោ​នយី​កេ​ ​គ្រឿង​ចម្លាក់​ប្រាក់​ ​និង​ទម្រង់​សិល្បៈ​មួយចំនួន​ទៀត​ ​។​ ​សូមជម្រាប​ថា​ ​គិត​ត្រឹម​ឆ្នាំ​ ​2018​ ​កម្ពុជា​ ​បាន​ចុះបញ្ជី​សម្បត្ដិ​វប្បធម៌​ទាំង​រូបី​ ​និង​អរូបី​ ​ទៅ​ក្នុង​បញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ ​បាន​ចំនួន​ ​8​ ​រួមមាន​៖​ ​ប្រាសាទ​អង្គរ​វត្ដ​,​របាំ​ព្រះរាជទ្រព្យ​,​ ​ល្ខោន​ស្រមោល​ស្បែក​ ​ឬ​ល្ខោនស្បែក​ធំ​,​ ​ប្រាសាទព្រះវិហារ​,​ ​ល្បែង​ទាញព្រ័ត្រ​,​ ​ចាប៉ី​ដង​វែង​,​ ​ប្រាសាទសំបូរព្រៃគុក​ ​និង​ ​ល្ខោនខោល​ ​៕​

  • ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អែល​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​

    ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អែល​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​

    ​បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​លម្អិត​និង​ដឹង​ច្បាស់​ពី​សក្ដានុពល​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​កម្ពុជា​ ​ស៊ី​ភី​អែល​ ​និង​ក្រុម​អភិវឌ្ឍន៍​គម្រោង​ដ៏​ធំ​ ​THE​ ​Forest​ ​City​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ពេល​កន្លង​ទី​ ​នៅ​ត្រឹម​ថ្ងៃទី​ ​25​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​តំណាង​ក្រុមហ៊ុន​ ​ស៊ី​ភី​អែល​ ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​ ​និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ប្រទេស​សង្ហ​បុរី​។​

    ​មុន​ពេល​ចាកចេញ​ដំណើរ​នៅ​ព្រលា​នយន្​ដ​ហោះ​ ​ភ្នំពេញ​-​អន្ដរ​ជាតិ​ ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​អគ្គ​នាយក្រុម​ហ៊ុន​ ​ស៊ី​ភី​អែល​ ​បាន​មានប្រសាសន៍លើកឡើង​ឱ្យ​ដឹង​ថា​ ​នេះ​ជា​គម្រោង​ធំ​ទី​ ​7​ ​ហើយ​របស់​ក្រុម​អភិវឌ្ឍន៍​ ​និង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​200​ ​ពាន់​លាន​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​ហើយ​នេះ​ក៏​ជា​មោទនភាព​កូនខ្មែរ​យើង​ផង​ដែរ​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​គម្រោង​ដ៏​ធំ​ ​THE​ ​Forest​ ​City​ ​អញ្ជើញ​ឱ្យទៅ​សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។​ ​

    ​លោក​ឧកញ៉ា​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​៖​ ​នៅ​ទីនោះ​គឺជា​តំបន់​មួយ​ដែល​មាន​សភាព​ស្រដៀង​ទៅ​នឹង​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​ដែនសមុទ្រ​រវាង​ប្រទេស​ម៉ាឡេស៊ី​ ​ជាប់​នឹង​សង្ហ​បុរី​។​ ​តំបន់​ក្នុង​គម្រោង​អ​ភិ​ឌ្ឍ​ន៍​ខ្នាត​ធំ​នេះ​ ​ត្រូវ​បាន​គេ​ធ្វើឡើង​ជា​កោះ​សិប្បនិម្មិត​ ​ដែល​មាន​អ​គារ​ខ្ពស់​ៗ​ ​សួនច្បារ​ធម្មជាតិ​ ​ហើយ​សឹង​និយាយ​បាន​ថា​ ​ជា​តំបន់​រស់នៅ​ស្ងប់ស្ងាត់​ ​គ្មាន​សំឡេង​រំខាន​ដោយ​យាន​យន្ដ​ ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​ ​ចំណែក​មធ្យោបាយ​ធ្វើដំណើរ​វិញ​ ​គឺ​តាមរយៈ​ផ្លូវ​ក្រោម​ដី​ ​ដូចជា​រថភ្លើង​ល្បឿន​លឿន​ ​ដែល​សម្រួល​ដល់​ការ​កកស្ទះ​ ​និង​រួមចំណែក​ថែរក្សា​បរិស្ថាន​។​ ​គម្រោង​ដ៏​ធំ​នេះ​ ​អាច​ឱ្យ​មនុស្ស​រស់នៅ​រហូតដល់​ទៅ​ ​70​ ​ម៉ឺន​នាក់​ ​ហើយ​យើង​អាច​សិក្សា​ស្វែងយល់​អំពី​គម្រោង​នេះ​ ​ដើម្បី​អ​ភិ​វឌ្ឍន៍​វ​ស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ​និង​លក់​ជូន​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​យើង​៕​






  • ​Joshua​ ​គំរាម​ដក​ព្រលឹង​ ​Miller​ ​ចេញ​ខ្លួន​ ​ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​ ​

    ​Joshua​ ​គំរាម​ដក​ព្រលឹង​ ​Miller​ ​ចេញ​ខ្លួន​ ​ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​ ​

    កីឡាករ​ប្រដាល់​ ​Anthony​ ​Joshua​ ​បាន​គំរាម​ចំពោះ​ ​Jarrell​ ​Miller​ ​ថា​ ​រូបគេ​នឹង​ ​«​ដក​យក​ព្រលឹង​ចេញពី​ខ្លួន​របស់​ ​Miller​ ​»​ ​នៅពេល​ដែល​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់​ធ្ងន់​ ​របស់​ខ្លួន​ ​ខណៈ​ពេល​រូបគេ​បាន​ឆ្លើយតបទៅនឹង​ការ​ចំ​អ​ក​ផ្សេង​ៗ​ពី​ដៃគូ​ប្រកួត​សញ្ជាតិ​អាមេរិក​របស់​ខ្លួន​ថា​ ​រូបគេ​គឺជា​ម្ចាស់​ខ្សែក្រវាត់​ដ៏​អស្ចារ្យ​ម្នាក់​។​

    កីឡាករ​ប្រដាល់​ចក្រភព​អង់គ្លេស​ ​Joshua​ ​នឹង​ទៅ​ប្រកួត​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ជា​លើក​ទី1​ ​នៅពេល​ដែល​រូបគេ​ឡើង​ត្រូវការ​ពារ​ខ្សែក្រវាត់​របស់​ស្ថាប័ន​ ​IBF​,​ ​WBA​ ​និង​ ​WBO​ ​របស់​គេ​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​នៅ​ទីក្រុង​ញូ​វយ៉​ក​ ​ដែល​ជា​ទឹកដី​កំណើត​របស់​ ​Miller​ ​នៅ​ថ្ងៃទី1​ ​ខែមិថុនា​ ​ខាងមុខនេះ​។​
    ​ ​វា​នឹង​ក្លាយជា​ការប្រកួត​រវាង​កីឡាករ​ប្រដាល់​មិន​ស្គាល់​ចាញ់​ ​2នាក់​ ​ខណៈ​ដែល​ ​Joshua​ ​មានកំណត់​ត្រា​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ​21លើក​ ​ក្នុងចំណោម​ការ​ឈ្នះ​ទាំង​ ​22លើក​របស់​គេ​ ​ហើយ​ ​Miller​ ​មានកំណត់​ត្រា​ឈ្នះ​ ​23លើក​ ​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ ​20លើក​។​

    កីឡាករ​ទាំង2​ ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​រួចជាស្រេច​ក្នុង​ទីក្រុង​ញូ​វយ៉​ក​ ​កាលពី​សប្តាហ៍​មុន​ ​ខណៈ​ដែល​ ​Miller​ ​បាន​ចាត់ទុក​ ​Joshua​ ​ថា​ ​«​ជា​មនុស្ស​បន្លំ​ ​និង​កំសាកញី​»​។​
    ​ ​ព្រឹត្តិ​ការណ៍​កាលពី​ថ្ងៃ​ចន្ទ​ ​មិនបាន​ស្ថិត​ក្នុង​ការចាប់អារម្មណ៍​ខ្លាំង​ឡើយ​ ​នៅមុន​ពេល​ ​Miller​ ​បាន​លើកឡើង​ថា​ ​Joshua​ ​បាន​ធ្វើ​ឱ្យ​អ្វី​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។

    Joshua​ ​បាន​ឆ្លើយតប​ទៅវិញ​ថា​៖​ ​«​ខ្ញុំ​នៅ​មាន​រយៈពេល​ ​10ឆ្នាំ​ទៀត​ក្នុង​កីឡា​នេះ​។​ ​ខ្ញុំ​មិនដឹង​ថា​វា​យ៉ាងណា​ឡើយ​ ​តែ​ខ្ញុំ​ចង់​ផ្តួល​កីឡាករ​ជាច្រើន​ទៀត​ឱ្យ​សន្លប់​ ​និង​សុំ​ចុះចាញ់​»​៕​


    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • លោក​ ​Puel​ ​ថា​ ​លោក​មាន​កិត្តិយស​ណាស់​ក្នុង​ការដឹកនាំ​ ​Leicester​

    លោក​ ​Puel​ ​ថា​ ​លោក​មាន​កិត្តិយស​ណាស់​ក្នុង​ការដឹកនាំ​ ​Leicester​

    ​លោក​ ​Claude​ ​Puel​ ​បាន​និយាយ​ថា​ ​លោក​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការ​ទទួល​បាន​ឱកាស​ដឹកនាំ​ក្រុម​ ​Leicester​ ​ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ចុង​សប្តាហ៍​មុន​។​

    អាណត្តិ​ដឹកនាំ​រយៈពេល​ ​16ខែ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​ ​57ឆ្នាំ​រូប​នេះ​ ​បាន​ឈាន​ដល់ទី​បញ្ចប់​ ​ក្រោយពី​ក្រុម​របស់​លោក​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​4​-​1​ ​លើទឹក​ដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ ​Crystal​ ​Palace​ ​ដែល​ជា​ការ​រង​បរាជ័យ​លើក​ទី6​ ​របស់​ក្រុម​ ​Leicester​ ​ក្នុងចំណោម​ការប្រកួត​ ​7លើក​។​

    ​អំឡុង​ពេល​នៃ​ការ​បរាជ័យ​នោះ​ ​ក្រុម​ ​Leicester​ ​បាន​ធ្លាក់​ចេញពី​ពាន​ ​FA​ ​Cup​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Newport​ ​និង​បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ12​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ដោយ​នាំមុខ​ ​8ពិន្ទុ​ពីលើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត់ចោល​។​

    ​ លោក​ ​Puel​ ​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​តាមរយៈ​សហជីព​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​លី​ក​ ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់គ្នា​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នៅ​ឯ​ក្លិប​បាល់ទាត់​ ​Leicester​ ​City​»​។​

    ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​វា​គឺជា​សិទ្ធិ​ពិសេស​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយនឹង​កីឡាករ​ ​បុគ្គលិក​ ​និង​ក្រុម​អ្នកចាត់ការ​ទូទៅ​។​ ​វា​ជា​កិត្តិយស​របស់ខ្ញុំ​ក្នុង​ការបាន​ធ្វើការ​ឱ្យ​លោក​ ​KhunVichai​ ​ដែល​បាន​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ​ក្នុង​ការដឹកនាំ​ក្លិប​នេះ​ ​និង​ចែករំលែក​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយនឹង​គាត់​»​។​

    លោក​ ​Puel​ ​គឺជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​ទី5​ ​ដែល​បាន​ចាកចេញ​ពី​តំណែង​របស់​លោក​ ​ក្រោយពី​លោក​ ​Slavisa​ ​Jokanovic​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្លិប​ ​Fulham​ ​លោក​ ​Mark​ ​Hughes​ ​ពី​ក្លិប​ ​Southampton​ ​លោក​ ​Jose​ ​Mourinho​ ​ពី​ក្លិប​ ​Manchester​ ​United​ ​និង​លោក​ ​David​ ​Wagner​ ​ពី​ក្លិប​ ​Huddersfield​៕​ ​

  • គ្រាន់តែ​ថ្ងៃ​ដាក់​សម្ពោធ​ភ្លាម​ ​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​មហាជន​ដាក់​ពិន្ទុ​ឱ្យ​ ​7​/​10​

    គ្រាន់តែ​ថ្ងៃ​ដាក់​សម្ពោធ​ភ្លាម​ ​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​មហាជន​ដាក់​ពិន្ទុ​ឱ្យ​ ​7​/​10​

    ​ស្នាដៃ​ថ្មី​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដែល​សម្រិតសម្រាំង​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ផលិតកម្ម​សិល្បៈ​ភាពយន្ត​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​ ​និង​អ្នកដឹកនាំ​ដ៏​ពូកែ​ ​ត្រូវ​បាន​អ្នកគាំទ្រ​រំពឹង​ថា​ ​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ម្តង​ទៀតហើយ​ ​សម្រាប់​សង្គមភាព​យន្ត​ខ្មែរ​។​ ​ការ​មាន​ជំនឿ​ចិត្ត​បែបនេះ​ ​ព្រោះ​គេ​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​លើ​ស្នាដៃ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ពូកែ​ផលិត​កុន​ ​ប្រកបដោយ​ការ​លាក់​ផ្ទៃរឿង​។​

    ​នា​យប់មិញ​នេះ​ ​ស្ថិត​ក្នុង​បរិ​វេន​រោងកុន​ទំនើប​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​រាជធានី​ភ្នំពេញ​ ​ផលិតកម្ម​សិល្បៈ​ភាពយន្ត​ខ្មែរ​ ​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នក​សម្តែង​ ​និង​ផលិតករ​ ​រួម​ទាំង​ជា​អ្នកដឹកនាំ​រឿង​ ​បាន​សហការ​គ្នា​ជាមួយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ប្រារព្ធ​ពិធី​ដាក់​សម្ពោធ​ខ្សែភាពយន្ត​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដោយមាន​វត្តមាន​តារា​សិល្បៈ​ចូលរួម​ជាច្រើន​កុះករ​ ​រួម​ទាំង​មហាជន​ជា​អ្នកគាំទ្រ​ស្នាដៃ​កន្លងមក​របស់​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ផង​ដែរ​។​ ​ការចូលរួម​នេះ​ ​មិន​ត្រឹមតែ​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​វិស័យ​កុន​ខ្មែរ​ ​ជាពិសេស​ចូលរួម​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​ ​និង​កាន់តែ​ជំរុញ​ឱ្យ​កុន​ខ្មែរ​កាន់តែ​មានគុណ​ភាព​ថែម​មួយ​កម្រិត​ទៀត​។​

    ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នកដឹកនាំ​រឿង​ ​និង​ជា​អ្នកនិពន្ធ​ ​បាន​អះអាង​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​ពិធីសម្ពោធ​រឿង​«​ទារុណកម្ម​ខ្មោច​»​ ​មានការ​ចូលរួម​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​ដោយ​ក្នុង​ពិធី​នោះ​ ​លោក​ ​និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​វិរៈ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​គឺ​លោកតា​ ​គង់​ ​ណៃ​ ​ឱ្យមក​ចូលរួម​ផង​ដែរ​ ​ដោយ​លោក​ប្រកាស​ថា​ដើម្បី​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ចំពោះ​វិរៈ​សិល្បករ​ជើងចាស់​រូប​នេះ​ឱ្យ​បាន​ច្រើន​។​ ​លោក​ថា​ភាពយន្ត​មួយ​នេះ​ ​លោក​មិនទាន់​រំពឹង​ពី​ជោគជ័យ​ខ្លាំង​នោះ​ទេ​ ​ប៉ុន្តែ​ផ្អែក​តាម​ការ​គាំទ្រ​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​លើស​ពី​ភាព​យន្ត​មុន​ៗ​ដែល​លោក​បាន​ផលិត​ ​លោក​ជឿជាក់​ថា​ស្នាដៃ​មួយ​នេះ​ ​នឹង​ជោគជ័យ​ខ្លាំង​។​ នៅក្នុងការចូលរួមនោះ ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាន​នាទី​ជាប្រធាន​សមាគម​សិល្បករ​ខ្មែរ បានចូលរួមឧបត្ថមថវិការចំនួន ១ លាន រៀលជូនព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង គង់ ណៃ ទៀតផង ដែលនេះជាទឹកចិត្តដ៏សែនល្អពេកក្រៃមួយ។

    ​បើ​ទោះបីជា​ខាង​ផលិតករ​ពោល​ពាក្យ​ដូច​ខាងលើ​ក្ដី​ ​តែ​ក្រោយពី​បញ្ចប់​ការ​ទស្សនា​ភាពយន្ដ​«​ទារុណកម្ម​ខ្មោច​»​ដាក់​សម្ពោធ​នា​យប់មិញ​នេះ​ ​អ្នកគាំទ្រ​ជាច្រើន​បាន​លាន់មាត់​សសើរ​ ​និយាយ​មិន​ដាច់​ពី​សាច់រឿង​ ​ចាប់តាំងពី​ក្នុង​រោង​ភាពយន្ដ​ ​រហូតដល់​បរិវេណ​ក្រៅ​រោង​។​ ​ភាគច្រើន​មហាជន​បាន​ដាក់​ពិន្ទុ​ឱ្យ​រឿង​ដល់​ ​7​/​10​ ​បាន​សេចក្ដី​ថា​ ​ជា​ភាពយន្ដ​មួយ​ដែល​មានគុណ​ភាពល្អ​មើល​ ​និង​សម្រិតសម្រាំង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​ហើយ​ ​មិន​ខកបំណង​៕​


  • ពិធី​ការិនី​ ​ដាវ​ណ្ណ​ ​បង្ហើប​មុខ​ជំនួញ​មួយទៀតក្នុងក្ដី​ស្រ​ម៉ៃ​ ​

    ពិធី​ការិនី​ ​ដាវ​ណ្ណ​ ​បង្ហើប​មុខ​ជំនួញ​មួយទៀតក្នុងក្ដី​ស្រ​ម៉ៃ​ ​

    ពិធី​ការិនី​កញ្ញា​ ​ដាវ​ណ្ណ​ ​ត្រូវ​បាន​មហាជន​ជាច្រើន​កត់សម្គាល់​ឃើញ​អំពី​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​តំណែង​ជា​អ្នក​អត្ថា​ធិប្បាយ​ព័ត៌មាន​ ​និង​ជាពិធី​ការិនី​ ​។​ ​ក្រៅពី​អាជីព​ជាតា​រា​សិល្បៈ​មួយ​រូប​ហើយ​ ​តារា​ស្រី​រូប​នេះ​ ​បាន​បន្ថែម​មុខ​ជំនួញ​លក់​ប្រហុក​តាម​អន​ឡាញ​ ​និង​មាន​ក្ដី​ស្រ​ម៉ៃ​ធំ​មួយទៀត​ ​ចង់​បង្កើត​មុខ​ជំនួញ​ធំ​នៅក្នុង​ដៃ​ ​គឺ​ចង់​ក្លាយជា​ថៅកែ​ភោជ​នី​ដ្ឋាន​មួយ​ ​ដូចគ្នានឹង​មិត្ត​របស់​នាង​។​

    ​ពិធី​ការិនី​ដាវ​ណ្ណ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ខ្លួន​មាន​មិត្ត​ភ័ក្រ្ត​ដែល​មានបទពិសោធន៍​ជោគជ័យ​ក្នុង​មុខ​ជំនួញ​បើក​ភោជនីយដ្ឋាន​ចិន​ ​ខណៈ​ដែល​ថៅកែ​ហាង​រូប​នេះ​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​គឺ​គ្រាន់តែ​ជា​អ្នក​រត់​តុ​ម្នាក់​ប៉ុណ្ណោះ​។​ ​កញ្ញា​ថា​ ​មិត្តសម្លាញ់​របស់​ខ្លួន​រូប​នេះ​ ​បាន​ក្លាយជា​ថៅកែ​ហាង​«​គាវ​ ​មី​ ​ឆ្នាំងភ្លើង​សាច់​អាំង​»​ ​ពីរ​កន្លែង​ដោយ​មួយ​កន្លែង​ស្ថិតនៅ​លើ​ផ្លូវ​ព្រះ​មុ​ន្នី​វង្ស​ ​ម្ដុំ​ពេទ្យ​ចិន​ ​ទល់មុខ​ក្រុមហ៊ុន​ហុងដា​ ​និង​សាខា​មួយទៀត​ស្ថិតនៅ​ទល់​មុ​ខ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញ​ ​ជិត​ក្លោងទ្វារ​វត្ត​សុ​ភា​ឃួន​ ​ដោយសារ​នៅ​សាខា​ទី2នេះ​ ​គឺ​ក្រៅពី​មាន​លក់​អាហារ​ចិន​តែ​ជា​ប្រភេទ​រសជាតិ​បែប​ខ្មែរ​គ្រប់មុខ​ ​ក៏​មាន​សេវា​ដឹកជញ្ជូន​ដល់កន្លែង​ ​និង​បញ្ចុះតម្លៃ20ភាគរយ​ ​រហូតដល់​បំណាច់​ខែកុម្ភៈ​នោះ​ផង​។​

    ពីមុន​កញ្ញា​មិន​មាន​ចំណូលចិត្ត​បើកហាង​អាហារ​ចិន​នោះ​ទេ​ ​ប៉ុន្តែ​ក្រោយពេល​ឃើញ​អ្នកនាង​ ​ស្រី​ណេ​ ​ជា​មិត្ត​ភក្ដ​ជោគជ័យ​លើកមុខ​ជំនួញ​បែ​ពនេះ​ ​ហើយក៏​ទទួល​បាន​នូវ​ចំណេះដឹង​ច្រើន​ផង​ ​គឺ​ធ្វើ​ឱ្យ​កញ្ញា​ចាប់ផ្ដើម​មាន​ចំណូលចិត្ត​។​ ​កញ្ញា​បន្ត​ថា​ខ្លួន​បាន​ស្គាល់​អ្នកនាង​ស្រី​ណេ​ ​តាំងពី​អ្នកនាង​នៅ​លីវ​ ​នៅជា​អ្នក​រត់​តុ​ក្នុង​ហាង​ចិន​មួយ​ម្ល៉េះ​ ​ប៉ុន្តែ​ក្រោយ​ការរាប់​អាន​ ​បងប្អូន​របស់​ស្រី​ណេ​ក៏បាន​ប្រែក្លាយ​ជាគូ​ដណ្ដឹង​នាង​ផង​ ​ទើប​ធ្វើ​ឱ្យ​នាង​ ​និង​អ្នកនាង​ស្រី​ណេ​ ​បាន​ក្លាយជា​បងប្អូន​សាច់​ឆ្ងាយ​នឹងគ្នា​ថែម​មួយ​កម្រិត​ទៀត​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​នាង​មាន​ទំនាក់ទំនង​ស្និទ្ធ​គ្នា​ឡើង​ ​ក្រោយពី​នាង​ក៏​ចេះតែ​ចេញចូល​ហាង​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ក្នុង​អាជីវកម្ម​នោះ​ផង​។​

    ពិធី​ការិនី​រូប​នេះ​ ​បញ្ជាក់​ថា​ហេតុផល​ដែល​អ្នកនាង​ស្រី​ណេ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​អាហារ​ចិន​ ​ក៏ដោយសារតែ​អ្នកនាង​ស្រី​ណេ​ ​ហ៊ាន​បោះទុន​ជួល​ទីតាំង​ល្អ​ដើម្បី​បើកហាង​ ​និង​ក៏ដោយសារតែ​នាង​ ​និង​ស្វាមី​សុទ្ធតែ​មាន​ជំនាញ​ផ្នែក​ចុងភៅ​ខ្លួនឯង​ ​និង​គ្រប់គ្រង​បុគ្គល​ដោយខ្លួនឯង​ប៉ុណ្ណោះ​ ​ចំណុច​នេះ​ហើយដែល​ធ្វើ​ឱ្យ​នាង​ស្ទាក់ស្ទើរ​ ​បើ​ទោះជា​ដល់ពេល​មួយ​មាន​ដើមទុន​គ្រប់គ្រាន់​៕​

  • គួរ​ឱ្យ​ស្រណោះ​ណាស់​ ​កញ្ញា​ ​វ៉ាន់​ ​នី​ឡា​ ​ពោល​ចង់​ចូល​សិល្បៈ​វិញ​ ​តើមាន​អ្នកគាំទ្រ​រូប​នាង​ទេ​?​?​ ​

    គួរ​ឱ្យ​ស្រណោះ​ណាស់​ ​កញ្ញា​ ​វ៉ាន់​ ​នី​ឡា​ ​ពោល​ចង់​ចូល​សិល្បៈ​វិញ​ ​តើមាន​អ្នកគាំទ្រ​រូប​នាង​ទេ​?​?​ ​

    ​គ្រប់គ្នា​ប្រហែលជា​បាន​ស្គាល់​ហើយ​ ​កញ្ញា​ ​វ៉ាន់​ ​នី​ឡា​ ​ក្រោយពី​ទទួល​រឿងអាស្រូវ​កន្លងមក​ ​នាង​បាន​បាត់បង់​ឳ​កាស​ជាច្រើន​នៅក្នុង​ជីវិត​ ​មិនថា​ឡើយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ​សូម្បីតែ​អ្នកគាំទ្រ​ ​ក៏​នាង​មិន​ហ៊ា​នប្រ​ឈរ​មុខ​ជាមួយ​ដែល​។​ ​ទោះបី​រឿងអាស្រូវ​នេះ​កន្លង​យូរឆ្នាំ​យ៉ាងណាក៏ដោយ​ ​ក៏​នាង​មិន​ហ៊ាន​ប្រឡូក​ក្នុង​វិ​ស័យ​សិល្បះ​ម្ដងទៀត​ដែរ​។​

    ​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ​ម្ចាស់​បទ​ ​“​មនុស្ស​បង​ធុញ​វិល​វិញ​បានទេ​”​ ​វ៉ាន់​ ​នី​ឡា​ ​បាន​បង្ហោះ​សារ​ខ្លី​មួយ​ ​ទាំង​ក្តុកក្តួល​ថា​ ​“​ញុំ​ចង់​ឡើង​ច្រៀង​លើ​ឆាក​វិញ​ ​ខ្ញុំ​ចង់​ចេញ​បទចំរៀង​ថ្មី​ ​ខ្ញុំ​ចង់​ធ្វើអ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ពីមុន​ ​ខ្ញុំ​នឹក​ជីវិត​ជាតា​រា​ចំរៀង​”​។​ ​យ៉ាងណាមិញ​ ​តារា​ស្រី​រូប​នេះ​ ​បាន​ឆ្លើយ​ជាមួយ​អ្នកគាំទ្រ​ខ្លូន​តាម​រយៈ​ខម្មិន្ដ​នៅ​លើ​ហ្វេ​សប៊ុ​កថា​ ​ខ្លួន​បាន​ស្នើរ​សុំ​បងប្រុស​ឱ្យ​និពន្ធ​បទចម្រៀង​ហើយ​ ​ហើយ​លោក​ ​សុខ​ ​ជំនោរ​ ​ក៏​កំពុងតែ​ពិចារណា​ចំពោះ​ការ​ឱ្យ​ប្អូនស្រី​ចូល​ប្រឡូក​សិល្បៈ​វិញ​ផង​ដែរ​។​ ​

    ​គួរ​រំលែក​ថា​ ​កន្លងមក​បទចម្រៀង​ ​របស់​នាង​មានការ​គាំទ្រ​យ៉ាងច្រើន​ ​ពីសំណាក់​ប្រិយមិត្ត​។​ ​បន្តែ​រយះ​ពេល​កន្លងមក​នេះ​ ​នាង​មិនសូវ​មាន​ឪ​កាស​ឡើងលើ​ឆាក​តន្រ្តី​នោះ​ទេ​ ​ចាប់​ទាំង​ពី​នាង​មានរឿង​មក​។​ ​យ៉ាងណាមិញ​ប្រិយមិត្ត​ដែល​គាំទ្រ​រូប​នាង​ ​នៅតែ​សង្ឃឹមថា​ ​ថ្ងៃណាមួយ​នាង​នឹងអាច​វិលត្រឡប់​មក​លើ​ឆាក​តន្រ្តី​សារ​ជាថ្មី​ម្តង​ទៀត​ ​៕​



  • រក​ឃើញ​ជ័យលាភី​លេខ១​ ​ក្នុង​កម្ម​វី​ធី​ស្នាដៃ​កូនខ្មែរ​សម្រាប់​ ​មាស​ ​សុខ​សោភា​ ​

    រក​ឃើញ​ជ័យលាភី​លេខ១​ ​ក្នុង​កម្ម​វី​ធី​ស្នាដៃ​កូនខ្មែរ​សម្រាប់​ ​មាស​ ​សុខ​សោភា​ ​

    តាំងពី​ខែតុលា​ ​ឆ្នាំ​ ​2018មក​ ​បទចម្រៀង​ជាង200បទ​ ​របស់​បេក្ខជន​ ​ជិត200នាក់​ ​ដែល​បាន​ផ្ញើរ​មកកាន់​កម្មវិធី​ស្នាដៃ​កូនខ្មែរ​ ​ត្រូវ​បាន​ជម្រុះ​បន្តបន្ទាប់​រហូតដល់​វគ្គ5បទ​ចុងក្រោយ​នេះ​។​ ​បទចម្រៀង​នី​មួយ​ៗ​តម្រូវ​ឱ្យ​មហាជន​វាយ​តំលៃ​ ​នៃ​កម្មវិធី​”​ស្នាដៃ​កូនខ្មែរ​សម្រាប់​មាស​ ​សុខ​សោភា​”​ ​បោះឆ្នោត​ឱ្យ​ ​តើ​បទ​ណា​ពិរោះ​ជាង​បទ​ណា​ ​ហើយ​បទ​ណា​និង​ទទួល​បាន​ជ័យលាភី​។​

    ​ដោយឡែក​ម្ចាស់​ជ័យលាភី​លេខ១បាន​ទៅ​បទ​ព្រោះ​គេ​មនុស្ស​ដំបូង​ ​និពន្ធដោយ​បេក្ខជន​មក​ពី​ខេត្ត​ខេត្តកណ្តាល​ ​ងឿយ​ ​ប៊ុ​នរ​ត្ន័​ ​(​Ah​ ​Roman​)​ ​ជ័យលាភី​លេខ២បាន​ទៅ​បទ​ខ្ញុំ​កំពុង​ឈឺ​ ​និពន្ធដោយ​ ​បេក្ខជន​រាជធានី​ភ្នំពេញ​ ​ឆុន​ ​រ៉ា​ឆា​ត់​ ​(​Chhon​ ​Rachhat​)​ ​ជ័យលាភី​លេខ៣បាន​បទ​ ​ថ្ងៃ​ជួប​ថ្ងៃ​ព្រាត់​និពន្ធដោយ​បេក្ខជន​រាជធានី​ ​ភ្នំពេញ​ ​រិន​ ​ឆោម​វីរៈ​ ​និង​ ​សំណាង​ ​ឧត្តម​ ​ជ័យ លាភី​លេខ៤បាន​បទ​ ​នៅ​ក្រមុំ​មិនបាន​ដើរលេង​ ​និពន្ធដោយ​បេក្ខជន​រាជធានី​ ​ភ្នំពេញ​ ​គង់​ ​សំ​អន​ ​ជ័យលាភី​លេខ៥បាន​បទ​ ​លង់​ស្នេហ៍​អ្នក​បាត់ដំបង​ ​និពន្ធដោយ​បេក្ខជន​ខេត្តពោធិ៍សាត់​ ​ស៊ឹម​ ​សុភ័​ណ្ឌ​។​

    ​សូមជម្រាប​ថា​ ​សម្រាប់​បេក្ខជន​ជ័យលាភី​ ​ទទួល​បាន​ប្រាក់​រង្វាន់​ ​ចំនួន​ ​4លាន​រៀល​ ​និង​ទទួល​បាន​ពាន​ដែល​ច្នៃ​ដោយ​កូនខ្មែរ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​អូ​ឡា​តេ​៕​