កាន់តែកក្រើកខណៈតារាចម្រៀងសម្ដែងរួមមាន លោកនីកូ កញ្ញា រ៉េត ស៊ូហ្សាណា នាយគ្រឿន អ្នកនាងខ្ញុង កញ្ញានីឡា និង លោក ណាខុន ជាដើម បានចាប់ដៃរួមគ្នាត្រៀមខ្លួនមកបង្ហាញឈុតសម្លៀកបំពាក់ពិព័រណ៍អាពាហ៍ពាពាហ៍ជាទ្រង់ទ្រាយធំប្រចាំឆ្នាំលើកទី៦ នៅសាលពិព័ណ៍កោះពេជ្រ។ (more…)
Author: អេបិល

កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានចុះកុងត្រាធ្វើជា ឯកអគ្គរាជទូត សុឆន្ទៈ ផ្នែកកីឡា សម្រាប់ប្រ៊េននាឡិកា CASIO G-SHOCK
ក្រុមហ៊ុន LDI ENTERPRISE គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនាឡិកាស្វីស និងជប៉ុន ក្នុងនោះមានប្រ៊េន CASIO G-SHOCK ដែលជាប្រ៊េនមានការពេញនិយមខ្លាំង ពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃពួកយើងមានឯកអគ្គរាជទូតសុឆន្ទ: ចំនួន2រូបគឺ លោក ថេណា តំណាងនាឡិកាម៉ាក G-SHOCK និង កញ្ញា មាស សុខសោភា តំណាងឱ្យនាឡិកាម៉ាក BABY-G។

ថ្មីៗនេះ ក្រុមហ៊ុន LDI ENTERPRISE បានសហការជាមួយនឹងកីឡាករជម្រើសជាតិកម្ពុជាគឺ លោក ធារី ចន្ថាប៊ីន ដោយក្រុមហ៊ុនបានជ្រើសរើសយករូបលោកជា ឯកអគ្គរាជទូត សុឆន្ទៈ ផ្នែកកីឡាសម្រាប់ប្រ៊េននាឡិកា CASIO G-SHOCK។

គួរបញ្ជាក់ផងដែរថា ប្រ៊េន CASIO ជប៉ុន មានម៉ាកនាឡិកាជាច្រើនដូចជា G-SHOCK, BABY-G, SHEEN, EDIFICE និង PROTREK ដែលសុទ្ធតែជាម៉ាកនាឡិកាដែលទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងផ្តោតលើបែបបទជាច្រើនដូចជា តន្ត្រី កីឡា និងហ្វេសហ្សិនជាដើម។ ក្នុងនោះ លោក ធារី ចន្ថាប៊ីន ក៏បានថ្លែងនូវចំនាប់អារម្មណ៍របស់ខ្លួនចំពោះប្រ៊េននាឡិកា CASIO G-SHOCK ផងដែរថា ” លោកគឺជាអតិថិជនរបស់ប្រ៊េន CASIO G-SHOCK នេះតាំងពីមិនទាន់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន LDI ENTERPRISE មកម្ល៉េះ គឺដោយសារតែប្រ៊េន CASIO G-SHOCK នេះជាម៉ាកដែលពេញនិយមនៅកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក ជាពិសេស គ្រប់ម៉ាកនាឡិការបស់ប្រ៊េន CASIO គឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដែលមានភាពធន រឹងមាំ និងមានមុខងារជាច្រើនទៀត”។

តាមរការយៈសហការណ៍នេះ លោក ធារី ចន្ថាប៊ីន ក៏ដូចជាក្រុមហ៊ុន LDI ENTERPRISE សង្ឃឹមយ៉ាងមុតមាំថា នឹងអាចធ្វើឱ្យប្រ៊េន CASIO G-SHOCK កាន់តែមានភាពល្បីរន្ទឺ និងបានជ្រាបទៅដល់ប្រជាជនខ្មែរគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីជួយគាំទ្រដល់ប្រ៊េននាឡិកា CASIO G-SHOCK ដែលជាផលិតផលរបស់ប្រទេសជប៉ុនពិតៗ និងឈប់ប្រើប្រាស់ផលិតផលក្លែងក្លាយតទៅទៀត។

ក្រុមហ៊ុន LDI ENTERPRISE ក៏បានប្តេជ្ញាថា នឹងបន្តនាំចូលនូវនាឡិកាប្រ៊េន CASIO G-SHOCK ដែលជាផលិតផលពិតៗពីប្រទេសជប៉ុន ដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃដ៏សមរម្យ ព្រមទាំងមានការធានាត្រឹមត្រូវ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 865 633 / 023 226 268 ឬចូលទៅកាន់គេហទំព័រហ្វេសបុក Casio Watch Cambodia៕

ប៉ាគីស្ថាន ប្រកួតមិត្តភាពជាមួយ បារ៉ែន មុនប៉ះកម្ពុជា វគ្គជម្រុះដំបូង World Cup
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន (ក្រុមដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ទទួលស្គាល់ ) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយ ក្រុមជម្រើសជាតិបារ៉ែន អាយុក្រោម 23ឆ្នាំ នៅរាត្រីនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសប៉ាគីស្ថាន បានបញ្ចប់ការធ្វើតេស្តកីឡាករ និងបានបញ្ចេញបញ្ជីឈ្មោះកីឡាករ 23រូបចុងក្រោយដែលនឹងត្រូវមកប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះកម្ពុជារួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់បានត្រៀមអ្វីទាល់តែសោះឡើយ សម្រាប់ការប្រកួតដំបូង វគ្គជម្រុះ World Cup ជាមួយនឹងប៉ាគីស្ថាន ដោយមិនទាន់ទាំងមានសូម្បីតែបញ្ជីឈ្មោះកោះហៅកីឡាករផង៕


អស្ចារ្យ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដំបូងនៅអាស៊ាន ដែលប្រើប្រាស់បច្ចេកវិទ្យា VAR
លីកកំពូលនៃប្រទេសឥណ្ឌូនេស៊ី អាចក្លាយជាលីកកំពូលដែលទំនើបជាងគេបង្អស់ក្នុងតំបន់អាស៊ាន ក្រោយពេលដែលកិច្ចប្រជុំនៃលីកកំពូលប្រទេសនេះបានសម្រេចដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតមួយនេះ (VAR) ក្នុងការកាត់សេចក្តីការប្រកួត។
សហព័ន្ធកីឡាបាល់ទាត់ ឥណ្ឌូនេស៊ី បានបង្ហាញអំពីគោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យានេះថា គឺដោយសារតែចង់ឱ្យការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីកកំពូលក្នុងប្រទេសរបស់ខ្លួនមានគុណភាពកាន់តែល្អបន្ថែមឡើងទៀត ក៏ដូចជាដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យដើរទៅតាមបដិវត្តន៍នៃបច្ចេកវិទ្យាផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា VAR នេះត្រូវបាន FIFA សម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងឆ្នាំ2017 ហើយការប្រើប្រាស់ផ្លូវការលើកដំបូង គឺនៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ហើយទទួលបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក៕


លោក ម៉ៃ សុគន្ធ បន្តកំណត់ត្រារបស់ខ្លួន ក្រោយគាំទ្រក្លិបសៀមរាបក្នុងពានរង្វាន់សម្តេច ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រ
កាលពីម្សិលមិញនេះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 (ថ្នាក់ខេត្ត) ឆ្នាំ2019 (វគ្គផ្តាច់ព្រ័ត្រ) បានបិទបញ្ចប់ហើយ ដោយលទ្ធផល គឺក្រុមខេត្តសៀមរាប បានចាញ់ក្រុមខេត្តត្បូងឃ្មុំ ដោយលទ្ធផល 1ទល់នឹង០ ដោយកីឡាករខេត្តត្បូងឃ្មុំ រកឃើញគ្រាប់ជ័យជម្នះនៅនាទីទី46។
ដោយឡែក លោក ម៉ៃ សុគន្ធ នៅតែបន្តកំណត់ត្រា “ទាយមិនដែលត្រូវ” របស់ខ្លួន មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់មួយនេះដដែល ដោយនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន លោក ម៉ៃ សុគន្ធ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើក្រុមបាល់ទាត់ខេត្តសៀមរាប ដែលនេះវាហាក់ដូចជាមិនខុសពីការទស្សន៍ទាយដូចសព្វមួយដង របស់លោក ម៉ៃ សុគន្ធឡើយ ដោយរៀងរាល់លើកកន្លងមក ឱ្យតែលោកគាំទ្រក្រុមណាមួយ...ច្បាស់ណាស់! ក្រុមមួយនោះតែងតែបរាជ័យ ហើយនឹងត្រូវធ្លាក់ចេញពីពានរង្វាន់នោះភ្លាមៗ ស្តែងៗតែម្តង៕



នោះ!! ស្ថាបនិកក្រុមហ៊ុន YG Entertainment ត្រូវសង្ស័យថា រកស៊ីផ្លូវភេទយកស្រីៗលក់ឱ្យសេដ្ឋីៗបរទេស
តាមរយៈសារព័ត៌មាន kapook បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា ខណៈនេះមន្ត្រីប៉ូលីសគេកូរ៉េកំពុងបើកការស៊ើបអង្កេតប្រមូលភ័ស្ដុតាង និងកសាងសំនុំរឿងករណីរបស់លោក យ៉ាង ហ្សង់ស៊ុក (Yang Hyun-suk) ត្រូវបានចោទប្រកាន់ និងសង្ស័យបានប្រព្រឹត្តិបទល្មើសរកស៊ីផ្លូវភេទ ដឹកញីប្រស៊ីឈ្មោលយកស្រីៗទៅលក់ឱ្យសេដ្ឋីៗនៅបរទេស ។
បើតាមកម្មវិធី Straight របស់ស្ថានីយទូរទស្សន៍ MBC បានអះអាងថា ភ័ស្ដុតាងមួយចំនួនបានបញ្ជាក់ថា លោក Yang Hyun-suk ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុនកម្សាន្ដ YG Entertainment ក៏ដូចជាក្រុមហ៊ុនផលិតកម្មលក់ចម្រៀងធំបំផុតនៅប្រទេសកូរ៉េខាងត្បូង សង្ស័យអាចមានជាប់ពាក់ព័ន្ធជាមួយករណីចាប់ និងជួញនារីៗស្រស់ស្អាត យកទៅលក់បម្រើសេវាកម្មផ្លូវភេទនៅបរទេស ដែលក្នុងនោះភាគច្រើនគឺនារីនៅតំបន់អាស៊ី។ បើទោះបីជាខាងផលិតកម្ម YG ចេញការបដិសេធថា មិនបានប្រព្រឹត្តិបទល្មើសខាងលើនោះក្ដី តែសេចក្ដីប្រកាសចាប់ខ្លួនស្ថាបនិករូបនេះក៏ត្រូវបានធ្វើឡើង និងត្រូវអ្នកលេងបណ្ដាញសង្គមធ្វើការវិភាគរិះគន់យ៉ាងមិនសំចៃ។
យ៉ាងណាមិញ កម្មវិធី Straight ក៏បានបញ្ជាក់បន្ថែមថា អ្នកជំនួញមានមុខមាត់នៅក្នុងសង្គមសិល្បៈដូចគ្នានឹងក្រុមហ៊ុន YG មួយរូបបានផ្ដល់ការបញ្ជាក់ថា បុគ្គលរបស់ YG រូបនេះធ្លាប់បានណាត់ជួបមេខ្យល់នៅក្នុងក្លឹបកម្សាន្ដរាត្រី NB ដែលជាក្រុមអ្នកនាំនារីមកបម្រើសេវាកម្មផ្លូវភេទចំនួន៣ដងរួចមកហើយ ហើយនៅក្នុងនោះក៏មានតារាចម្រៀងល្បីៗ មានបុរស 8 នាក់ និងនារី 25 នាក់ ដែលសុទ្ធសឹងតែជានារីមានឈ្មោះល្បីនៅក្នុងពិភពសិល្បៈផងដែ។ បើទោះបីជាមានការសម្ភាសន៍ និងការសង្ស័យករណីខាងលើនេះក៏ដោយ ក៏លោក Yang Hyun-suk នៅបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធជាមួយករណីខាងលើជាដាច់ខាត។
សូមជម្រាបថា ខណៈនេះខាងមន្ដ្រីប៉ូលីក្រុងសេអ៊ូល ក៏បានប្រាប់សារព័ត៌មានដែរថា ពួកយើងកំពុងតែព្យាយាមទាក់ទងទៅកាន់ស្ថានីយទូរសទ្សន៍ MBC ដើម្បីធ្វើការស៊ើបអង្កេតរកភ័ស្ដុតាងពិតប្រាកដ និងការសហការពីខាងស្ថានីយទូរទស្សន៍ ដើម្បីកសាងសំណុំរឿង និងស្រាយបំភ្លឺរឿងក្ដីបន្ថែមជូនមហាជន ៕


ធនាគារ CIMB យកចិត្តទុកដាក់លើសុខមាលភាពកុមារ ដែលជាទំពាំងស្នងឬស្សី
រាជធានីភ្នំពេញ៖ ជាមួយនឹងទឹកចិត្តស្មោះស និងអាណិតស្រឡាញ់ ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ក្នុងការជួយត្រឡប់ ដល់សហគមន៍ នៃប្រទេស ដែលខ្លួនកំពុងធ្វើអាជីវកម្ម ក្នុងតំបន់អាស៊ាន។ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិក ជាង៣០០នាក់ បានរួមគ្នារៀបចំកម្មវិធីសប្បុរសធម៌មួយ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលកុមារកំព្រាមួយ ស្ថិតក្រោមការផ្គត់ផ្គង់របស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្កើតឡើង តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់កុមារកំព្រាចំនួន៣៨នាក់ ធនាគារ CIMB បានបរិច្ចាគ និងឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា អង្ករ២តោន រទេះសម្រាប់ជនពិការ៤គ្រឿង កុំព្យូទ័រ១ឈុត ម៉ាស៊ីនដេរ១គ្រឿង កង្ហារ៥គ្រឿង កៅអីញាំបាយ៤០ តុញាំបាយ២ រួមទាំងសម្ភារៈសិក្សា និងថវិកាចំនួន ៨៦០.៥០០រៀល និង៣.៨៩០ដុល្លារផងដែរ។ ក្នុងចំណោមនោះ ការឧបត្ថម្ភមួយផ្នែកធំ គឺបានមកពីការចូលរួម និងការបរិច្ចាគ ដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ ទៅតាមលទ្ធភាពរបស់ពួកគេ។ ក្នុងនាមជាក្រុមហ៊ុនមួយ ដែលតែងតែជួយត្រឡប់ ដល់សហគមន៍ និងប្រទេស ដែលខ្លួនកំពុងប្រកបអាជីវកម្មនោះ ធនាគារ CIMB បានប្រារព្ធធ្វើកម្មវិធីទំនួលខុសត្រូវសង្គមលើកនេះ ដោយផ្តោតលើសុខមាលភាព និងអនាគតរបស់កុមារ ក្រោមពាក្យស្លោក «ធនាគារ CIMB យកចិត្តទុកដាក់ លើសុខមាលភាពកុមារ ដែលជាទំពាំងស្នងឬស្សី»។
ថ្លែងក្នុងបរិយាកាសរីករាយស្និទ្ធស្នាលនេះ លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារថ្នាក់តំបន់ឈានមុខគេមួយ ធនាគារ CIMB តែងតែយកចិត្តទុកដាក់ និងជួយត្រឡប់ ដល់សហគមន៍នានា ក្នុងប្រទេសកម្ពុជា ដែលខ្លួនកំពុងប្រកបអាជីវកម្ម តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន។ សម្រាប់លើកនេះ ធនាគារបានផ្តោតលើការយកចិត្តទុកដាក់ អំពីសុខមាលភាពកុមារ ព្រោះកុមារ គឺជាជនងាយរងគ្រោះ ហើយកុមារកំព្រា គឺកាន់តែងាយរងផលប៉ះពាល់មួយកម្រិតផងដែរ។ ដូច្នេះយើងពិតជារីករាយ ក្នុងការរួមចំណែកជួយបំពេញការខ្វះខាត និងផ្គត់ផ្គង់តាមលទ្ធភាព ដល់កុមារទាំង៤០នាក់ នៅក្នុងមណ្ឌលកុមារកំព្រា នៅទីនេះ»។
ជាងនេះទៅទៀត លោកប៊ុន យីន ក៏បានផ្តល់ជូនមតិផ្តាំផ្ញើមួយចំនួន ដល់ថ្នាក់ដឹកនាំ គួរធ្វើការជ្រើសរើសបុគ្គលិកបន្ថែមដើម្បីថែរក្សាមណ្ឌលកុមារកំព្រាខេត្តសៀមរាបនេះក្នុងការរៀនសូត្រតាមសាលានានា ប្រសើរជាងការបង្កើតថ្នាក់រៀនក្នុងមជ្ឍមណ្ឌលដែលត្រូវមានការចំណាយច្រើនជាង។ ការបន្ត និងបង្កើនការយកចិត្តទុកដាក់ ដល់កុមារទាំងអស់ ដោយផ្តោតលើការផ្ទេរចំណេះដឹង និងការអប់រំរៀនសូត្រ នឹងជួយដល់ពួកគេទទួលបានអនាគតល្អប្រសើរ ដែលអាចរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចការបំរើការងារក្នុងធនាគារ CIMB នាថ្ងៃមុខ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់បុគ្គលិកធនាគារ CIMB ទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ទាំងសម្ភារៈ និងថវិកាជាច្រើន ដែលបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងក្តីអាណិតស្រឡាញ់ ដល់កុមារទាំងអស់ ក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលសកម្មភាពនេះនឹងក្លាយទៅជាចលនាមហាជននៃបុគ្គលិកគ្រប់រូបជួយឲ្យរីកសាយភាយអំពើល្អទាំងអស់នេះ ដល់ ការជួយដល់សហគមន៍ ក៏ដូចជាមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបផ្ទាល់តែម្តង។
ស្ថិតក្នុងទឹកមុខសប្បាយរីករាយ ចំពោះមុខគណៈគ្រប់គ្រង និងបុគ្គលិក ជាង៣០០នាក់ របស់ធនាគារ CIMB លោក មឿន សុគុណ ប្រធានមណ្ឌលកុមារកំព្រាខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «តាងនាមឲ្យកុមារ និងបុគ្គលិកទាំងអស់ នៅក្នុងមណ្ឌល ខ្ញុំសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងាររបស់ធនាគារ CIMB ទាំងអស់ ដែលបានធ្វើដំណើរវែងឆ្ងាយ ដោយនាំយកសម្ភារៈបរិភោគ ថវិកា និងឧបករណ៍ប្រើប្រាស់ជាច្រើន សម្រាប់បរិច្ចាគ ដល់ពួកយើងខ្ញុំ នាថ្ងៃនេះ។ សម្ភារៈសប្បុរសធម៌ទាំងអស់នេះ ពិតជាបានរួមចំណែក ដល់ការបំពេញតម្រូវការរបស់យើងខ្ញុំ កាន់តែល្អប្រសើរ នៅក្នុងមណ្ឌលកុមារកំព្រាទាំងមូល។ តាមរយៈគម្រូ នៃការលះបង់របស់ធនាគារ CIMB នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា នឹងមានសប្បុរជនដទៃទៀតបានដឹងឮ ហើយចូលរួមជួយឧបត្ថម្ភ ដល់យើងខ្ញុំ ក៏ដូចជាសហគមន៍ផ្សេងទៀត ក្នុងប្រទេសកម្ពុជា»។
ក្នុងនាមជាអ្នកចូលរួមមួយរូប ក្នុងកម្មវិធីសប្បុរធម៌នេះ អ្នកនាង ថន សណ្តាប់ បានបង្ហាញពីមតិយោបល់របស់ខ្លួនថា៖ «ខ្ញុំពិតជារំភើបរីករាយ ដែលបានរួមចំណែក ក្នុងការងារសង្គម ជាមួយធនាគារ CIMB នាថ្ងៃនេះ។ ស្នាមញញឹមរបស់ក្មេងៗ នៅក្នុងមណ្ឌលកុមារកំព្រាគ្រប់រូប ពិតជាធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានឡើយ។ ខ្ញុំសង្ឃឹមថា ស្នាមញញឹមរបស់ពួកគេ នឹងនៅតែមានជានិច្ច។ ហើយទោះបីជាពួកគេជាកុមារងាយរងគ្រោះ និងជាកុមារកំព្រា ប៉ុន្តែពួកគេនៅតែបានទទួលការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ពីពួកយើងរាល់គ្នា។ ខ្ញុំសូមជូនពរឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង ក្នុងនាមជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិយើង»។
សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB តែងតែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ជារៀងរាល់ឆ្នាំ ទៅតាមគម្រោងផ្សេងៗគ្នា ដែលបានរួមចំណែកផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជាង៣លាននាក់ ទូទាំងតំបន់អាស៊ាន។
ស្របតាមកំណើនលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ធនាគារ CIMB បានពង្រីកសកម្មភាពសប្បុរសធម៌របស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានសារៈសំខាន់ និងចំាបាច់បំផុត សម្រាប់សហគមន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ ធនាគារ CIMB បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងចំណោមបុគ្គលិករបស់ខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB នឹងមានគម្រោងមួយចំនួនទៀត សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០១៩នេះ។


ក្រុមហ៊ុនដែលបង្កើត TikTok គ្រោងនឹងផលិតទូរស័ព្ទខ្លួនឯង
ByteDance ឬ Beijing ByteDance Technology Co Ltd ជាក្រុមហ៊ុនដែលបានបង្កើតកម្មវិធីវីដេអូខ្លីដ៏ពេញនិយម TikTok ត្រូវបានគេដឹងថា មានគម្រោងចង់ផលិតស្មាតហ្វូនថ្មីមួយដោយខ្លួនឯង។
នាយកប្រតិបត្តិ TikTok លោក Zhang Yiming បានឱ្យដឹងថា វាជាក្ដីស្រមៃដ៏សែនឆ្ងាយរបស់យើង ដែលចង់បង្កើតឧបករណ៍ផ្ទាល់ខ្លួន។ យើងដឹងថា វាពិបាកនឹងទៅរួច តែឥឡូវនេះក្ដីស្រមៃនោះកាន់តែចូលកៀកមកជិតហើយ។ទោះជាយ៉ាងណា រូបរាងស្មាតហ្វូន និងទីតាំងផលិតដែលត្រូវប្រកាសចេញជាផ្លូវការនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែយោងតាមប្រភពព័ត៌មានដែលស្និទ្ធនឹងនាយកប្រតិបត្តិរូបនោះបានរាយការណ៍ថា TikTok បានស្នើសុំប័ណ្ណប៉ាតង់ស្មាតហ្វូនរួចរាល់ហើយ។ ដូច្នេះ តើស្មាតហ្វូន TikTok នឹងមានរូបរាង និងលក្ខណសម្បត្តិយ៉ាងណានោះ សូមរង់ចាំមើលទាំងអស់គ្នា៕


ឧបករណ៍សា្តប់តន្ត្រី iPod Touch ជំនាន់ទី6 បន្ថែមមុខងារសំខាន់ អាចខលវីដេអូជាក្រុមបាន
ថ្មីៗនេះនៅលើវេបសាយ Apple ផ្លូវការ បានបង្ហាញថា ម៉ាស៊ីនចាក់ចម្រៀងដែលល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវបានចេញស៊េរីថ្មីមកទៀតហើយ គឺ iPod Touch ជំនាន់ទី6 ដោយតម្លៃដាក់លក់ផ្លូវការនៅសហរដ្ឋអាមេរិកសម្រាប់ជម្រើសមេម៉ូរី 32GB មានតម្លៃ 199ដុល្លារ។ មេម៉ូរី 128GB តម្លៃ 299ដុល្លារ និងមេម៉ូរី 256GB តម្លៃ 399ដុល្លារ។
iPod Touch ជំនាន់ទី6 នេះ បានបំពាក់បន្ថែមនូវមុខងារសំខាន់ 2 គឺ Group FaceTime (ជាមុខងារ1 ដែលអាចឱ្យអ្នកប្រើនិយាយគ្នាតាមវីដេអូឡាយហ្វ៍ជាក្រុមបាន) និង AR experience (មុខងារប្រើបច្ចេកវិទ្យា AR)។ ចំពោះផ្នែកផ្សេងៗទៀតមានដូចជា អេក្រង់ទំហំ 4អ៊ិញប្រភេទ Retina មានប៊ូតុង Home តែគ្មាន TouchID។
iPod Touch នៅតែគាំទ្ររន្ធដោតកាសខ្នាត 3.5mm គាំទ្រឌុយ Lightning connector មានរន្ធបញ្ចេញសំឡេង1 និងរន្ធ Microphone 1។ សម្រាប់ថាមពលថ្មអាចប្រើបានប្រមាណ 40ម៉ោង(ចាក់ចម្រៀងជាប់រហូត) និង 8ម៉ោង(ចាក់វីដេអូ)។ វាក៏មានបំពាក់កាមេរ៉ាក្រោយទំហំ 8មេហ្គាភិកសែល និង 1.2មេហ្គាភិកសែលដូច iPod Touch ជំនាន់មុនដែរ។
រីឯបន្ទះឈីប A10 Fusion វិញ Apple បានអះអាងថា នឹងជួយឱ្យដំណើរការលឿនជាងមុន 2ដង និងលឿនជាង 3ដងផ្នែក User experience។ (A10 Fusion គេដឹងថា មានបំពាក់លើ iPhone 7 និង iPhone 7 Plus)៕


តោះស៊ែរ!! រកឃើញមរតករស់តស៊ូអភិរក្សចាប៉ីដងវែងយ៉ាងលំបាកលំបិន
តាមរយៈទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហោះឱ្យដឹងថា លោក ឱក តារារិទ្ធ បានអត្ថាធិប្បាយថា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យសិល្បករចាប៉ីដងវែងនៅទូទាំងប្រទេស ក្រោយពីទម្រង់សិល្ប:នេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មក មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ សហការជាមួយមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចុះពិនិត្យ និងស្រង់ស្ថិតិសិល្បករចាប៉ីដងវែងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. លោកតា អិន សារ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតនៅក្នុង ភូមិព្រៃឈើទាល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង
២. លោកពូ ប៊ុន បឿង ភេទប្រុស អាយុ៥៤ឆ្នាំ ស្ថិតនៅក្នុង ភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជុំ ខេត្តស្វាយរៀង
៣. លោកតា អ៊ិន សារុន ភេទប្រុស អាយុ៧៦ឆ្នាំ ស្ថិតនៅក្នុង ភូមិត្រពាំងរុនទី២ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង
៤.លោកតា ឱក អាង ភេទប្រុស អាយុ៧៣ឆ្នាំ ស្ថិតនៅក្នុង ភូមិតាគោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៥.លោកអ៊ុំ នេត្រ ប៉េ ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុង ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេចខេត្តព្រៃវែង
៦.លោកពូ ព្រុំ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតនៅក្នុង ភូមិទួលការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៧.អ្នកស្រី ស៊ិន សួយ ភេទស្រី ៥៤ឆ្នាំ ស្ថិតនៅក្នុង ភូមិបល្ល័ង្គ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៨.លោកពូ ឯ យិន ភេទប្រុស អាយុ៦២ឆ្នាំ ស្ថិតនៅក្នុង ភូមិប្រហួត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង
៩.លោកតា ម៉ម ឆុន ភេទប្រុស អាយុ៧៧ឆ្នាំ ស្ថិតនៅក្នុង ភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
១០.លោកអ៊ុំ ប៊ុន គឿន ភេទប្រុស អាយុ៦៧ឆ្នាំ ស្ថិតនៅក្នុង ភូមិចំរេះ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
១១.លោកតា នូ ផន ឈ្មោះក្នុងសិល្បៈ នូ សុរ៉ាផន ភេទប្រុស អាយុ៦៧ឆ្នាំ ស្ថិតននៅក្នុង ភូមិចាន់រ៉ា២ ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។

